ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកទឹកជំនន់ ថ្ងៃទី ៣០ សីហា ២០១៦ របស់ក្រសួងធនធានទឹក និងឧតុនិយម

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកទឹកជំនន់ ថ្ងៃទី ៣០ សីហា ២០១៦ របស់ក្រសួងធនធានទឹក និងឧតុនិយម     សូមអានបន្ត ៖ ពេលនេះ សម្តេចតេជោហ៊ុន សែន ... Read More »

ហូបបាយថ្ងៃត្រង់រួចនាំគ្នាចូលទៅដេកក្រោមម៉ាស៊ីនដេរ ត្រូវភ្លើងឆក់បង្កការភ្ញាក់ផ្អើលពេញរោងចក្រ

ខេត្តកំពង់ស្ពឺៈ កម្មការិនី២នាក់ ត្រូវខ្សែភ្លើងឆក់បណ្តាលឲ្យសន្លប់បង្កការភ្ញាក់ផ្អើលពេញរោងចក្រ បន្ទាប់ពីពួកគេនាំគ្នាចូលទៅដេកក្រោមម៉ាសុីនដេរ ។ ក្រោយកើតហេតុ កម្មការិនីទាំង២នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្តបង្អែកខេត្តភ្លាមៗផងដែរ ដោយពេលនេះបានរួចផុតពីសេចក្តីស្លាប់ហើយ ។ ករណីនេះកើតឡើងកាលពីវេលាម៉ោង11និង30នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្នុងរោងចក្រវ៉ាយ ធី ស៊ី ស្ថិតនៅភូមិវល្លិសរ ... Read More »

ខេត្តតាកែវ៖ មួយថ្ងៃនៅក្នុងស្រុកសំរោងមានមនុស្សស្លាប់៣នាក់ដោយសារករណី២ផ្សេងគ្នា

ខេត្តតាកែវ៖  មានមនុស្ស៣នាក់បាន ស្លាប់នៅក្នុងស្រុកសំរោង ខេត្តតាកែវ ដោយ សារករណីដ៏គួរឲ្យរន្ធត់ពីរផ្សេងគ្នា ដែល បានកើតឡើងកាលពីព្រឹកថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០១៦ បង្កឲ្យមានការភាពភ្ញាក់ផ្ញើលដល់ពលរដ្ឋជាច្រើន។ ករណីទី១ ក្មេងប្រុសពីរនាក់បានលង់ទឹកស្លាប់ ខណៈដែលឪពុកម្តាយជាប់ទៅដកព្រលឹតមិនបានមើលកូនដែលលេង ... Read More »

ចោរលួចទូរស័ព្ទទៅបាត់ ពេលទូរស័ព្ទចូល លួងលោមថា បើយកមកឲ្យវិញឲ្យរួមរ័កម្តង

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានលួច ទូរស័ព្ទអាយហ្វូនមួយគ្រឿងបានហើយ តែពេលម្ចាស់ទូរស័ព្ទចូលបាននិយាយ លួង លោមឲ្យជននោះយកទូរស័ព្ទមកឲ្យវិញដោយសន្យា ថាឲ្យដេកជាមួយម្តង ប៉ុន្តែទីបំផុតពេលមកដល់ក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចកាលពីវេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ នៅបន្ទប់ជួល តាមផ្លូវលេខ១៩៩០ ក្នុងក្រុម១០ ភូមិភ្នំ ពេញថ្មី ... Read More »

គ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់ ស្លាប់៩នាក់នៅបាត់ដំបង

ខេត្តបាត់ដំបង៖ ករណីគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់រវាងរថយន្តបែនដឹកដី បុកជាមួយរថយន្តសាំយ៉ុងដឹកអ្នកដំណើរបណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច៩នាក់ ក្នុងនោះមានស្រី៥នាក់ និងមនុស្ស៤នាក់ផ្សេងទៀតរងរបួសធ្ងន់ ។ នេះបើតាមប្រភពព័ត៌មានបឋមដែលទទួលបាន ។  ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីស្ថិតនៅចំណុចភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ សេចក្តីរាយការណ៍បានបញ្ជាក់ថា រថយន្តបែនដឹកដីបុកជាមួយនិងរថយន្តសាំយ៉ុងដឹក ... Read More »

ជម្លោះគ្នាតិចតួចភាគី៣នាក់វាយភាគីម្នាក់សន្លប់សល់តែខោខ្លី រួចរត់បាត់

  ភ្នំពេញ ៖ មានករណីជម្លោះគ្នាមួយបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ នៅសល់តែដង្ហើមចង្រិតដោយសារគេព្រួតវាយ នាវេលាម៉ោង០៥និង៤៥នាទីល្ងាច ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួលជាន់ទី២ ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ទល់មុខរោងចក្រសាន់ស្កាយ។ ជនរងគ្រោះឈ្មោះ ... Read More »

ស្រវឹងស្រាបើកម៉ូតូគេចរថយន្តដឹកទឹក ជ្រុលទៅបុកដុំថ្ម រងរបួសដេរ៣០ថ្នេរនៅប៉ៃលិន

ខេត្តប៉ៃលិន៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវក្រុមគ្រូពេទ្យដេរមុខរបួស៣០ថ្នេរ បន្ទាប់ពីស្រវឹងស្រាបើកម៉ូតូគេចរថយន្តដឹកទឹក ហើយជ្រុលទៅបុកដុំថ្មកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចបណ្តោយផ្លូវក្រវាត់ព្រំដែន បង្គោលឡាក់៦៨ ភូមិបរហ៊ុយ សង្កាត់បរហ៊ុយ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ... Read More »

នាំគ្នាទៅទិញថ្នាំញៀននៅមុខពេទ្យលោកសង្ឃមកចែកគ្នាជក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន២នាក់

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ខណៈពួកគេបាននាំគ្នាទៅទិញថ្នាំញៀននៅម្តុំមុខមន្ទីរពេទ្យលោកសង្ឃ យកមកចែកគ្នាជក់អស់កន្លះកញ្ចប់ កាលពីវេលាម៉ោង០១និង៣០នាទីរសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវ២៧១ ក្រុម១១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ... Read More »

តម្រួតថៃ២ថ្ងៃឃាត់ខ្លួនពលករខ្មែរចូលទៅធ្វើការងារខុសច្បាប់ និងចូលកាប់ឈើគ្រញូង សរុប៣០នាក់ ខណៈដែលនៅខេត្តបន្ទាយមានជ័យឃាត់ខ្លួនមេខ្យល់ខ្មែរនាំពលករខុសច្បាប់១នាក់

ខេត្តបន្ទាយមានជ័យ៖ បើតាមការស្រង់ចេញពីកាសែតក្នុងប្រទេសថៃឱ្យដឹងថា យ៉ាងហោចណាស់ក្នុងរយៈពេល២ថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗនេះ មានពលករខ្មែរសរុបចំនួន៣០នាក់ កំពុងស្នាក់នៅធ្វើការងារ ក្នុងប្រទេសថៃខុសច្បាប់ និងចូលកាប់ឈើគ្រញូងខុសច្បាប់ នៅកន្លែងកន្លែង២ផ្សេងគ្នា រងការចាប់ខ្លួនពីតម្រួតថៃ ជាបន្តបន្ទាប់ ខណៈដែលគេមើលឃើញថាសមត្ថកិច្ចថៃកំពុងតែ រិតបន្តឹងទៅលើពលករបរទេសចូលធ្វើការងារនិងឆ្លងដែនចូលដីថៃខុសច្បាប់នោះ ។ ពលករខ្មែរទាំង៣០នាក់រងការចាប់ខ្លួនពីតម្រួតថៃចំនួន២៦នាក់ចូលស្នាក់នៅធ្វើការងារខុសច្បាប់និង៤នាក់ចូលកាប់ឈើគ្រញូងខុសច្បាប់ ។ ការឃាត់ខ្លួនពលករខ្មែរស្នាក់នៅធ្វើការងារខុសច្បាប់២៦នាក់តម្រួតថៃធ្វើឡើងកាលពីរសៀលថ្ងៃទី២៧ខែសីហា ... Read More »

កម្លាំងអគ្គនាយកដ្ឋានអន្តប្រវេសន៍ សហការជាមួយមូលដ្ឋានប៉ុស្តិ៍វាលវង់ ចុះឆែកឆេរ និងត្រួតពិនិត្យ ជនជាតិចិន៥០នាក់ រស់នៅ និងធ្វើការគ្មានច្បាប់់់

ភ្នំពេញ : សមត្ថកិច្ចអន្តោប្រវេសន៍ ចុះឆែកឆេរនៅការដ្ឋានសាងសង់ខុនដូរមួយកន្លែង និងឆែកឆេររកសៀវភៅការងារមិនត្រឹមត្រូវ ហើយក៏ឃាត់ខ្លួនបានបុរសជនជាតិចិន ប្រុស ស្រី៦នាក់ ក្នុងចំណោម៥០នាក់ កាលវេលាម៉ោង៣និង០០នាទីរសៀល ថ្ងៃ ២៩ ខែ សីហា ឆ្នាំ២០១៦ ... Read More »

កុមារីម្នាក់អាយុ៥ឆ្នាំរត់កាត់ឆ្លងថ្នល់ត្រូវរថយន្តកាមរីឆ្លាមបុកផ្លោងជាង៦ម៉ែត្រស្លាប់មួយរំពេចនៅកន្លែងកើតហេតុ

ខេត្តបាត់ដំបង៖ កុមារីម្នាក់ត្រូវបានគេស្គាល់ឈ្មោះ ឌី ស្រីនូ អាយុ៥ឆ្នាំ រស់នៅភូមិចំបក់ ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន ខេត្តបាត់ដំបង រត់ឆ្លងថ្នល់ជាតិលេខ៥៩B ត្រូវបានរថយន្តកាមរីឆ្លាម បុកស្លាប់មួយរំពេចនៅកន្លែងកើតហេតុខណៈដែលរថយន្តកំពុងបើកបរក្នុងល្បឿនលឿន ។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១២និង២៥នាទី ថ្ងៃទី២៩ ខែសីហា ... Read More »

រថយន្ត២គ្រឿងសាកកម្លាំងគ្នារងការខូចខាតទាំងសងខាង នៅក្រុងបានលុង

ខេត្តរតនគិរី៖ រថយន្ត២គ្រឿងបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យមនុស្យចំនួន៣នាក់រងរបួសធ្ងន់នៅក្រុងបានលុង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅវេលាម៉ោង៧នឹង៥០នាទីយប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចមុខយានដ្ឋានជាងដា ស្តិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុងខេត្តរតនគិរី ។ សមត្តកិច្ចនគបាលចរាចរណ៍បានឲ្យដឹងថា ជនរងគ្រោះអ្នកបើកបររថយន្ត ម៉ាកតូយូតាពណ៍ស ... Read More »

លួចម៉ូតូរ៉ឺម៉កកង់បីពីខណ្ឌសែនសុខត្រូវសមត្ថកិច្ចខណ្ឌព្រែកព្នៅចាប់ជាប់៤នាក់

ភ្នំពេញ ៖ ក្រុមជនសង្ស័យចំនួន៤នាក់បានធ្វើសកម្មភាពលួចម៉ូតូរ៉ឺម៉កកងបីពីខណ្ឌសែនសុខ ត្រូវជាប់អន្ទាក់របស់សមត្ថកិច្ចខណ្ឌព្រែកព្នៅ ខណៈម្ចាស់តាមទាន់កំពុងដោះលាបថ្នាំដើម្បីបំបាត់ភស្តុតាង ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិអណ្តូងថ្មី សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីផ្នំពេញ ។ ... Read More »

ឃាត់ខ្លួនមុខសញ្ញាគាស់ផ្ទះ២នាក់មុនធ្វើសកម្មភាព

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ឫស្សី កែវនិងប្រជាការពារដែលធ្វើការល្បាតនៅ ក្នុងភូមិសាស្ត្ររបស់ខ្លួនដើម្បីរក្សាសន្តិសុខ ជូនប្រជាពលរដ្ឋនៅពេលយប់បានឃាត់ ខ្លួនជនសង្ស័យ២នាក់ដែលជាមុខសញ្ញា គាស់ផ្ទះមុនពួកគេធ្វើសកម្មភាព។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២ នាក់ខាងលើវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្នុងបុរីរិទ្ធិ តាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់-ខណ្ឌ ... Read More »

កម្មកររោងចក្រកាត់ដេរជុងហ្វៃតវ៉ាបិទផ្លូវរំខានពលរដ្ឋធ្វើដំណើរវាងមកឆ្លងកាត់ផ្លូវ៦០ម៉ែត្រ សន្តិសុខមិនឲ្យឆ្លងបិះផ្ទុះហិង្សា

ភ្នំពេញ៖ ការធ្វើកូដកម្មតវ៉ារបស់សហជីពកម្មករត្រូវបានគេសង្កេតឃើញវាជាទម្លាប់អាក្រក់ មួយគួរតែចៀសវាងក្នុងការធ្វើឲ្យប៉ះពាល់ដល់សណ្តាប់សាធារណៈរបៀបរាបរយសង្គម ជាពិសេសវាក៏បានរំខានយ៉ាងធ្ងន់ផងដែរ ដល់ប្រជាពលរដ្ឋអ្នកដំណើរ មន្ត្រីរាជការ រំខានដល់សិស្សានុសិស្សធ្វើដំណើរទៅសាលារៀនមិនទាន់ពេល និងបានរំខានដល់អ្នកជំងឺជាយថាហេតុក្នុងរថយន្តសាមុយដែលធ្លាប់កើតមានកាលពីកន្លងទៅនោះ ដោយសារតែបងប្អូនសហជីពកម្មករតវ៉ាបិទផ្លូវនេះឯង ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញក្រុមអ្នកតវ៉ាជាកម្មកររោង ចក្រកាត់ដេរជុងហ្វៃ ... Read More »

ស្រ្ដីជាអ្នកចំរៀងតន្ដ្រីសម័យផឹកថ្នាំសម្លាប់ខ្លួនក្រោយពីឈ្លោះប្រកែកជាមួយសង្សារដែលជាមន្រ្ដីយោធាឆត្រយោង

ខេត្តកណ្ដាលៈ ស្រ្ដីម្នាក់មានមុខរបរជាអ្នកចំរៀងតន្ដ្រីសម័យ និងជាកម្មការិនីរោងចក្រកាត់ដេរផងនោះ បានសម្រេចចិត្ដលេបថ្នាំប៉ារ៉ា និងថ្នាំងងុយដេកជាច្រើនគ្រាប់ ប៉ុនប៉ងធ្វើអត្ដឃាតសម្លាប់ខ្លួន ក្រោយពីឈ្លោះប្រកែកគ្នាជាមួយសង្សារ ដែលជាមន្រ្ដីយោធាឆ័ត្រយោងម្នាក់ ។ ការប៉ុនប៉ងធ្វើអត្ដឃាតនេះពុំបានសម្រេចនោះឡើយ បន្ទាប់ពីស្រ្ដីជាអ្នកចំរៀងរូបនេះតេទូរស័ព្ទទៅកាន់ប៉ុស្ដិ៍វិទ្យុនៅក្នុងស្រុកដើម្បីផ្ដាំផ្ញើទៅកាន់បុរសជាសង្សារ រហូតបង្កឲ្យមានការភ្ញាក់ផ្អើល ដឹងដល់សមត្ថកិច្ចចុះទៅអន្ដរាគមន៍វាយទម្លុះទ្វារកញ្ចក់យកស្រ្ដីរូបនេះទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង១០នាទីព្រឹក ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បង្រ្កាប និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន៧នាក់

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ ចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យប្រុសស្រី៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ក្នុងនោះ ស្រី០៣ កាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦  ចំណុចតូបលក់ត្រីក្នុងផ្សារកណ្តាល ផ្លូវ១៤៨ កែងលេខ៥ ... Read More »

សមត្តកិច្ចនគបាលឃាត់ខ្លួនបុរសម្នាក់ករណីប្រើអំពើហិង្សាបង្ករបួសស្នាម នៅក្រុងបានលុង

ខេត្តរតនគិរី៖ សមត្ថកិច្ចនគបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីហិង្សាវាយនឹងបំពង់ទីបដែកដោយចេតនានៅក្រុងបានលុង ។ ករណីហិង្សានេះបានកើតឡើង នៅវេលាម៉ោង១១ព្រឹកថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៦នៅត្រង់ចំណុចឃ្លាំងដឹកទំនិញតិចវី ស្ថិតក្នុងភូមិជ័យជំនះសង្កាត់ឡាបានស៍ៀក ក្រុងបានលុង ខេត្តរតនគិរី។ សមត្ថកិច្ចបានបញ្ជាក់ថាជនសង្ស័យឈ្មោះផាន់ សុភិន ... Read More »

អាវុធហត្ថខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យ២នាក់ករណីជួញដូរសារធាតុញៀន ដកហូត៣៧កញ្ចប់ នៅមុខផ្ទះសំណាក់ស្រែលាភ

ភ្នំពេញ: កម្លាំងអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យជួញដូរសារធាតុញៀនម្នាក់ជាក់ស្តែង ដកហូតបានសារធាតុញៀនចំនួន០៨កញ្ចប់ កំពុងឈរលក់នៅមុខផ្ទះសំណាក់ស្រែលាភ ស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយបន្តនាំខ្លួនជនសង្ស័យ មកឆែកឆេរនៅផ្ទះរកឃើញថ្នាំញៀនចំនួន២៩កញ្ចប់និងរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀតតាមបណ្តោយផ្លូវរថភ្លើង ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលជាព្រំប្រទល់ជាប់គ្នានឹងខណ្ឌទួលគោក ។ ករណីបង្ក្រាបគ្រឿងញៀនខាងលើនេះ ... Read More »

បង្រ្កាបសំបុកជួញដូរគ្រឿងញៀននៅស្រុកអង្គស្នួលចាប់ខ្លួនជនល្មើស៤នាក់

ខេត្តកណ្ដាលៈ សមត្ថកិច្ចនគរបាលស្រុកអង្គស្នួលសម្រុកចូលទៅបង្រ្កាបសំបុកជួញដូរគ្រឿងញៀនមួយកន្លែងឈានដល់ឃាត់ខ្លួនជនល្មើស៤នាក់រឹបអូសវត្ថុតាងពាក់ព័ន្ធមួយចំនួន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។ ប្រតិបត្តិការបង្រ្កាបនេះធ្វើឡើងកាលពីវេលាម៉ោង១៥ ណិង១០នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចលើផ្ទះជនល្មើស ស្ថិតក្នុងភូមិព្រៃពួចឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។ មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណូម២នាក់ និងថ្នាំញៀន១កញ្ចប់តូច

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណូមគ្នា២នាក់ ត្រូវកម្លាំងអន្តរាគមន៍ រាជធានី សហការជាមួយនគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួន បន្ទាប់ពីរូបគេបានរក្សាទុកនៅសារធាតុញៀននៅជាប់ខ្លួន កាលពីវេលាម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវដីថ្មី ភូមិដីថ្មី សង្កាភ្នំពេញថ្មី ... Read More »

អាវុធហត្ថខេត្តបន្ទាយមានជ័យបង្ក្រាបឃាត់ខ្លួនជនសង្ស័យជួញដូរថ្នាំញៀនយ៉ាងសកម្ម២នាក់ និងថ្នាំញៀនមួយចំនួនធំ

ខេត្តបន្ទាយមានជ័យ៖ កម្លាំងអាវុធហត្ថការិយាល័យគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្វាយចេក បានចុះប្រតិបត្តិការណ៍បង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់១កន្លែង នៅចំណុចភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់ និងដកហូតវត្ថុតាងគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន១ថង់ធំ ស្មើនឹង៥,៤ក្រាម និងទូរស័ព្ទដៃចំនួន២គ្រឿង រថយន្តមួយគ្រឿងម៉ាកកាមេរីឆ្លាម ពណ៌ប្រផេះ ប័ណ្ណសម្គាល់យានយន្តចំនួន១សន្លឹក ... Read More »

ក្រុមឧទ្ទាម Farc កូឡុំប៊ីប្រកាសទទួលយកបទឈប់បាញ់

ក្រុមឧទ្ទាមនិយមឆ្វេងរបស់កូឡុំប៊ី  Farc បានបញ្ជាឲ្យខ្មាន់កាំភ្លើងទាំងអស់របស់ខ្លួនអនុវត្តបទឈប់បាញ់ចាប់ពីពេលវេលាពាក់កណ្តាលយប់ ថ្ងៃទី២៩ ខែសីហា តរៀងទៅ ។ បទឈប់បាញ់នេះធ្វើឲ្យបញ្ចប់សង្គ្រាមរយៈពេល៥២ឆ្នាំ របស់ក្រុមឧទ្ទាម Farc ដែលជាក្រុមឧទ្ទាមមានឈ្មោះបោះសំឡេងរយៈពេលយូរជាងគេបំផុតនៅក្នុងពិភពលោក ។ កិច្ចព្រមព្រៀងឈប់បាញ់នេះ ធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សាសន្តិភាពនៅក្នុងប្រទេសគុយបា រយៈពេល៤ឆ្នាំ ... Read More »

ជនបរទេសបើករថយន្តបុកយុវជន២នាក់ស្លាប់នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ យុវជន២នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម និងតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ បន្ទាប់ពីជិះម៉ូតូ ហើយត្រូវរថយន្តរបស់ជនបរទេសបើកបុកពេញទំហឹង កាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ កើតហេតុ ... Read More »

រន្ធត់! សុំស្រឡាញ់មិនបាន តាមចាក់សម្លាប់ដល់កន្លែងធ្វើការ រួចចាក់សម្លាប់ខ្លួនឯងតាមក្រោយ

ខេត្តកំពង់ស្ពឺ៖ នាងក្រមុំម្នាក់ បានបាត់បង់ជីវិត បន្ទាប់ពីត្រូវជនសង្ស័យប្រដាប់ដោយកាំបិតបានចូលទៅចាក់សម្លាប់ដល់កន្លែងធ្វើការ ដោយសង្ស័យផ្តើមចេញពីតាមស្រឡាញ់នាង តែនាងមិនស្រឡាញ់ ។ ជនសង្ស័យបន្ទាប់ពីបង្កហិង្សារួចមក បានចាក់សម្លាប់ខ្លួនឯងតាមក្រោយបណ្តាលឲ្យរងរបួសធ្ងន់ ។ ករណីនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចតូបកាត់ដេរមួយកន្លែង ក្នុងផ្សារឧដុង្គ ... Read More »

សព២ អាចារ្យតែ១ ក្នុងថ្ងៃតែ១ របងផ្ទះជាប់គ្នា

ខេត្តកណ្តាលះ មានការភ្ញាក់ផ្អើលមួយ ដែលអ្នកស្រុកអ្នកភូមិមានការសោកសង្រេង អាណិតអាសូរដល់គ្រួសារសព២គ្រួសារ ដែលត្រូវជាបងថ្លៃប្អូនថ្លៃ នឹងគ្នាហើយស្លាប់ក្នុងថ្ងៃតែមួយ គ្រាន់តែខុសម៉ោង និងពេលវេលាបន្តិចបន្តួចប៉ុណ្ណោះ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ នៅភូមិឈើទាល ឃុំព្រែអញ្ចាញ ... Read More »

បុរសប្រមឹកម្នាក់ផឹកស្រារាល់ថ្ងៃចុះមុជទឹកស្រះលង់ស្លាប់គ្មាននរណាដឹង

  ខេត្តកំពង់ធំ៖ បុរសម្នាក់បានផឹកស្រាស្រវឹងរាល់ថ្ងៃ ដល់ថ្ងៃកើតហេតុ បានដើរចេញពីផ្ទះ ប្រពន្ធស្មានតែទៅលេងផ្ទះបងប្អូនមិនបានតាមរក កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ មិនឃើញត្រឡប់មកផ្ទះវិញ ប្រពន្ធឆ្ងល់ ក៏ទៅសួរបងប្អូន ត្រូវបានបងប្អូនប្រាប់ថា ... Read More »

នគរបាលស្រុកសំរោងទងបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមុខសញ្ញា និងវត្ថុតាងថ្នាំញៀនជាក់ស្តែង

ខេត្តកំពង់ស្ពឺៈ នគរបាលស្រុកសំរោងទងបានបង្ក្រាបទៅលើមុខសញ្ញាជួញដូរនិងចែកចាយគ្រឿងញៀនជាមុខសញ្ញាចាស់ ក្រោមការតាមដានរបស់សមត្ថកិច្ចជាយូរមកហើយ ដើម្បីចាត់ការតាមច្បាប់ដកហូតបន្តថ្នាំញៀនមួយចំនួន ។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង១រសៀល នៅចំណុចក្នុងវត្តរលាំងឈូក ស្ថិតនៅភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ មុខសញ្ញាជួញដូរគ្រឿងញៀនដែលឃាត់ខ្កួនឈ្មោះ វ៉ង់ ... Read More »

ផ្ទុះអធិករណ៍នៅវត្តព្រះឥន្ទកោសីយ៍រវាងចៅអធិការ នឹងសង្ឃមួយអង្គ សង្ស័យដោយសារលាភសក្ការ និងតំណែង

ខេត្តសៀមរាប៖ ជម្លោះដ៏រកាំរកុសជាច្រើនខែមកហើយរវាងព្រះភិក្ខុកណ្ឋកតេ្ថនោ ច័ន្ទ សុវណ្ណ ព្រះចៅអធិការវត្តព្រះឥន្ឋកោសីយ៍ ហៅវត្តលើ ជាមួយ ព្រះសង្ឃព្រះនាម អ៊ុន សម្ភស្ស ដោយសារតែទទួលតំណែង និងលាភសក្ការមិនស្មើគ្នា ហើយនាំឲ្យឈានដល់ការចេញលិខិតបណ្ដេញ១សន្លឹកកាលពីថ្ងៃទី ២៦ ខែសីហា ... Read More »

នគរបាលខណ្ឌសែនសុខឆ្មក់បង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន២នាក់និងថ្នាំ០៦កញ្ចប់

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ជាមុខសញ្ញាជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បង្ក្រាប និងឃាត់ខ្លួនរួមជាមួយថ្នាំញៀនចំនួន០៦កញ្ចប់ថង់តូច និងឧបកណ៍ប្រើប្រាស់មួយចំនួន ។ ករណីបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ នៅចំណុចបន្ទប់ជួលលេខ១៦ក ជាន់ទី១ ... Read More »