ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ស្រាបៀរអាន់ឆ័រដបរចនាឡើងជាមួយនឹងរូបរាងថ្មីនិងការវេចខ្ចប់ដ៏គួរឲ្យទាក់ទាញ

ភ្នំពេញ៖ ក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា(CBL)បានប្រកាសសម្ពោធដាក់លក់ស្រាបៀរអាន់ឆ័រ(ANCHOR)ដប​ដែលរចនាឡើងជាមួយនឹងរូបរាងថ្មីនិងការវេចខ្ចប់គួរឲ្យទាក់ទាញ។ ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី១៩​ ខែសីហា ឆ្នាំ២០១៦ នៅសាលបុរីកោះពេជ្រដោយមានការចូលរួមពីសំណាក់តារាល្បីៗនិងភ្ញៀវកិត្តិយសប្រមាណជិត១ពាន់នាក់។ កម្មវិធីដែលត្រូវបានរៀបចំខាងលើនេះមានឈ្មោះថា “កម្មវិធីជប់លៀងលើនាវា” (Anchor Cruise Night)ដែលជាកម្មវិធីរៀបចំយ៉ាងពិសេសដោយមានការរួមបញ្ចូល នូវ​ទស្សនីយភាពកម្សាន្តសប្បាយជាច្រើនដែលធ្វើឲ្យអ្នកចូលរួមមិនអាចបំភ្លេចបានព្រោះតែពួកគេទទួលបាននូវបទពិសោធន៍ថ្មីៗមិនធ្លាប់មានគឺការជប់លៀងបែបនៅលើនាវា ជាមួយនឹងការរាំលេងកម្សាន្តព្រមទាំងបានក្រេបនូវរសជាតិដ៏ស្រទន់ពីស្រាបៀរអាន់ឆ័រដប ដែលជាសមិទ្ធផលចេញពីខ្សែសង្វាក់ផលិតកម្មដំបូងនៃរោងចក្រ ... Read More »

តារាសម្តែងជាង៥០នាក់ចូលរួមសម្តែងរឿង “ព្យុះជីវិតចិត្តអ្នកលេង”

ភ្នំពេញ៖ យ៉ាងហោចណាស់មានសិល្បករជាតារាសម្តែងប្រមាណជាង៥០នាក់ នឹង​ចូលរួមសម្តែងខ្សែភាពយន្តភាគថ្មី របស​់ទូរទស្សន៍បាយ័នគឺរឿង”ព្យុះជីវិតចិត្តអ្នកលេង” ។ ការបញ្ហាញវត្តមានតារាសម្តែងក្នុងខ្សែភាពយន្តនេះបានបង្កើតឲ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០១៦ក្នុងពិធីក្រុងពាលីបើកដំណើរការផលិតខ្សែភាពយន្តខាងលើ។ តួសម្តែងក្នុងរឿង”ព្យុះជីវិតចិត្តអ្នកលេង”មានលោកហេង នរៈកក្កដា, កញ្ញាម៉ុន ផល ចរិយា, លោកចន ... Read More »

សមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុស ស្រី២០នាក់ ដកហូតទូរហ្គេមប៉ាញ់ត្រី២ទូ និងថ្នាំញៀន១កញ្ចប់

ភ្នំពេញ៖ មនុស្សប្រុស ស្រី២០នាក់ ដែលទៅពពាក់ពពូនគ្នាសេពគ្រឿងញៀន នៅតំបន់មុខមន្ទីរពេទ្យព្រះកុសុមៈ(ពេទ្យលោកសង្ឃ) ត្រូវបានសមត្ថកិច្ចចម្រុះ នៃអធិការដ្ឋានខណ្ឌសែនសុខបង្ក្រាប និងឃាត់ខ្លួន រួមនឹងវត្ថុតាងមួយចំនួន ។ ប្រតិប្បតការណ៍នេះធ្វើឡើងកាលពីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នៅវេលាម៉ោង០០និង៣០នាទី រំលងអធ្រាត្រ ... Read More »

បុរសស្រវឹងម្នាក់បើករថយន្ត Camry បាឡែនបុករះម៉ូតូកង់បីលក់កាហ្វេជាច្រើនគ្រឿង

ភ្នំពេញ: បុរសស្រវឹងម្នាក់បើករថយន្ត Camry បាឡែន ពណ៌ស ស្លាកលេខ ភ្នំពេញ 2W-6657 ក្នុងល្បឿនយ៉ាងលឿន បានបើកទៅបុករះម៉ូតូ កង់បីលក់កាហ្វេជាច្រើនគ្រឿងបណ្តាលឲ្យខូចខាតយ៉ាងដំណំ។ នៅវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦។ ... Read More »

សម្តេចតេជោ ហ៊ុន សែនជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរ១៥គ្រួសាររស់នៅធ្វើការងារដល់ប្រទេសទីម័រឡេស្តេ

ប្រទេសទីម័រឡេស្ទេៈ កាលពីព្រឹកមិញនេះ(ថ្ងៃទី២០ ខែសីហា) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរ ១៥ គ្រួសារដែលបានមកធ្វើការងារជាឯកជន អង្គការក្រៅរដ្ឋាភិបាល ជាគ្រូបង្រៀនភាសាអង់គ្លស និងជាបុគ្គលិកអង្គការអន្តរជាតិជាដើម។ ពីមុនមកគឺយើងមិននឹកស្មានថាមានខ្មែរមករស់នៅធ្វើការងារដល់ប្រទេសទីម័រឡេស្តេឡើយ។ នេះសរបញ្ជាក់អោយឃើញថា ... Read More »

លោកស្រីហ៊ុន ម៉ាណា ប្រគល់ផ្ទះទេវតាចំនួន៥ខ្នងដល់ទុរគតជន ជនចាស់ជរា គ្មានទីពឹង

ខេត្តកំពង់ស្ពឺ៖ ដើម្បីជួយការងារសប្បុរសធម៌ក្នុងសង្គម ក៏ដូចជាទឹកចិត្តសប្បុរសតែងតែមានជាប្រចាំរបស់លោកស្រីហ៊ុន ម៉ាណា ប្រធានមូលនិធិបាយ័ន ដែលតែងតែជួយឧបត្ថម្ភ កសាងផ្ទះជូនប្រជាពលរដ្ឋក្រីក្រនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសនោះ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ លោកស្រី ហ៊ុន ម៉ាណា ក៏បានដឹកនាំក្រុមការងារប្រគល់ផ្ទះទេវតាចំនួន៥ខ្នងទៀតជូនដល់ទុរគតជន ជនចាស់ជរា ... Read More »

មុននេះបន្តិចមានករណីលង់ទឹកស្លាប់នៅបឹងទន្លេសាប

ខេត្តពោធិ៍សាត់៖ កុមារាអាយុ៤ឆ្នាំម្នាក់ បានរអិលជើងធ្លាក់ពីលើទូកនៅចំណុចស្ទឹងរត ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ខណៈឪពុកម្តាយកំពុងជាប់រវល់ ៕ ប៉ឹម ពិន Read More »

ជនសង្ស័យម្នាក់ជួញដូរគ្រឿងញៀនត្រូវកម្លាំងនគរបាលប៉ុស្តិ៍អូរឫស្សី៤ឃាត់ខ្លួន

ភ្នំពេញ៖ កម្លាំងល្បាតក្នុងមូលដ្ឋានប៉ុស្តិ៍អូរឬស្សី៤ ចុះឡោមព័ទ្ធចាប់ជនសង្ស័យម្នាក់បានភ្លាមៗ និងដកហូតបានសារធាតុញៀនប្រភេទក្រាមសថ្លាចំនួន៣កញ្ចាប់នៅវេលាម៉ោង០៧និង៥០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវឌឿងហែម២១៧ ក្នុងសង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ ង៉ែត ប៊ុនលី ភេទប្រុស ... Read More »

បៀតបៀនកេរ្ត៍ខ្មាស់ក្មេងស្រី លុះឪពុកម្ដាយដឹងបែកធ្លាយរឿង ប្តឹងនគរបាលចាប់ឃាត់ខ្លួន

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន បន្ទាប់ពីទទួលពាក្យបណ្តឹងម្តាយក្មេងស្រី ដែលជាជនរងគ្រោះដោយចោទថាបៀតបៀនកេរ្តិ៍ខ្មាស់​ អស់រយពេល១ខែទៅហើយ ទើបបែកធ្លាយរឿង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅ ផ្ទះជួលភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ... Read More »

នគរបាលចម្រុះចុះធ្វើរដ្ឋបាលនៅចំណុចផ្ទះឡ សង្កាត់ចោមចៅ

ភ្នំពេញ: នគរបាលខណ្ឌពោធិ៍សែនជ័យ និងមានការចូលរួមពីកម្លាំងពករហ្មទណ្ឌកម្រឹតស្រាលស្នងការរាជធានីភ្នំពេញ ព្រមទាំងចូលរួមពីអាជ្ញាធរមូលដ្ឋានផង បានចុះប្រតិបត្តិការ រដ្ឋបាល ដើម្បី ពង្រឹង លើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ នៅចំណុចផ្ទះឡ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ... Read More »

គណៈកម្មការបុគ្គលិកសន្តិសុខផ្សារអូរឬស្សីចំនួន២០នាក់ រៀបចំសណ្តាប់ធ្នាប់នៅតាមផ្លូវជុំវិញ និង តាមច្រកចេញចូល

ភ្នំពេញ៖ កម្លាំងសណ្តាប់ធ្នាប់ប្រចាំផ្សារ បានសហការជាមួយកម្លាំងសណ្តាប់ធ្នាប់រាជធានី និង កម្លាំងសមត្ថកិច្ចប្រចាំការនៅផ្សារ ចុះរៀបចំសណ្តាប់ធ្នាប់នៅតាមផ្លូវជុំវិញ និង តាមច្រកចេញចូល ។ ការចុះរៀបចំសណ្តាប់ធ្នាប់នេះបានធ្វើឡើងនារសៀល ថ្ងៃទី19 ខែសីហា ឆ្នាំ2016 គណៈកម្មការ បុគ្គលិក ... Read More »

ជនសង្ស័យម្នាក់ ជាមួយថ្នាំញៀនប្រមាណ១គីឡូក្រាមត្រូវសមត្ថកិច្ចខេត្តស្ទឹងត្រែងបង្ក្រាប

ខេត្តស្ទឹងត្រែង៖ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ដឹកនាំដោយលោកឧត្តមសេនិ៍យត្រី អៀង វ៉ាន់ឌី មេបញ្ជាការដ្ឋកងរាជអាវុត្ថខេត្ត បានបើកយុទ្ធនាការបង្ក្រាប ករណីគ្រឿងញៀននៅវេលាម៉ោង៣រសៀលថ្ងៃទី១៩ ខែសីហា ត្រង់ចំណុចលើផ្លូវជាតិលេខ៩ ស្ថិតក្នុងភូមិស្រែឬស្សី ឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដោយចាប់ខ្លួនជនសង្ស័យម្នាក់ ... Read More »

ឆក់កាបូបបានសម្រេច​ តែរត់មិនរួច​ ត្រូវកម្លាំងអាវុធហត្ថខណ្ឌចំការមនចាប់ដាក់ខ្មោះទាំង២នាក់

ភ្នំពេញ ៖ ជនសង្ស័យ២នាក់​ ដែលជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានី ត្រូវបានកំលាំងអាវុធហត្ថខណ្ឌចំការមន ក្របួចបាន បន្ទាប់ពីពួកគេបានធ្វើសកម្មភាព ឆក់កាបូបពីស្ត្រីជនជាតិបារាំងម្នាក់បានសម្រេច។ក្នុងហេតុការណ៍នេះដែរ​ បានកើតឡើងកាលពីវេលាម៉ោង ១០យប់ថ្ងៃទី ១៩ សីហា ២០១៦ នៅចំណុចមុខភោជណីដ្ឋានអូណាម តាមបណ្តោយផ្លូវ ... Read More »

កុមារ២.០០០ នាក់ លេងបាល់ទាត់បានល្អជាងមុនតាមរយៈកម្មវិធីបណ្តុះបណ្តាលបាល់ទាត់របស់ណាហ្គាវើលបេះដូងសប្បុរស

រាជធានីភ្នំពេញ ថ្ងៃទី ២០សីហា ២០១៦ ៖ ណាហ្គាវើលបេះដូងសប្បុរស បានសហការជាមួយក្លឹបបាល់ទាត់ណាហ្គាខប ដែលជាក្លឹបបាល់ទាត់ដ៏ល្បីមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កិច្ចសហការនេះមានគោលបំណងផ្តល់ការបណ្តុះបណ្តាបាល់ទាត់ដល់កុមារនៅសាលាបឋមសិក្សាក្រាំងពង្រក្នុងសង្កាត់ពងទឹកខណ្ឌដង្កោរាជធានីភ្នំពេញនៅថ្ងៃទី ៦ សីហា ២០១៦ តាមរយៈកម្មវិធីបណ្តុះបណ្តាលបាល់ទាត់របស់ខ្លួន។ លោក James ... Read More »

សម្តេចតេជោ ហ៊ុន សែនអញ្ជើញត្រួតពលនៅវិមានរដ្ឋាភិបាលប្រទេសទីម័រឡេស្តេ

ប្រទេសទីម័រឡេស្តេ៖ កាលពីរសៀលថ្ងៃទី ១៩ ខែ សីហា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញត្រួតពលនៅវិមានរដ្ឋាភិបាលនៃប្រទេសទីម័រឡេស្តេ (Timor-Leste) ដែលទទួលបដិសណ្ឋារកិច្ច យ៉ាងរាក់ទាក់ និងកក់ក្តៅបំផុតដោយ ... Read More »

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជំរុញឲ្យកងទ័ពប្រកាន់ខ្ជាប់គោលការណ៍ភាពស្មោះត្រង់និងមានជំហរច្បាស់លាស់ដើម្បីការពារជាតិ

ខេត្តកំពង់ធំ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេ បញ្ជាការរង កងទ័ពជើងគោក ក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានានៃតំបន់ប្រតិបត្តិការសឹករង ខេត្តកំពង់ធំ នាថ្ងៃទី១៨ ខែសីហា ... Read More »

ចុះផ្អាកអាជីវកម្មកាយដីអត់ច្បាប់បង្គាប់ឲ្យម្ចាស់ចូលបង់ពន្ធ

ខេត្តកំពង់ស្ពឺ ៖ ទីតាំងកាយយកអាចម៍ដីលក់អត់ច្បាប់មួយកន្លែងត្រូវបានមន្ត្រីជំនាញរ៉ែ និងថាមពលចុះបិទលែងឲ្យ ដំណើរការ ព្រមទាំងណែនាំឲ្យម្ចាស់ទីតាំងសុំច្បាប់អាជីវកម្មនិងបង់ពន្ឋជូនរដ្ឋឲ្យបានត្រឹមត្រូវ ។ ការចុះផ្អាកអាជីវកម្មដីអត់ច្បាប់នេះ ធ្វើឡើង នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិទួលពង្រ ឃុំ ​ ... Read More »

យុទ្ធនាការផ្សព្វផ្សាយរូបថតតារាកម្ពុជាល្បីៗក្នុងភាពយន្តភាគថ្មី

ភ្នំពេញ៖ រូបថតតារាសម្តែងប្រុសស្រីល្បីឈ្មោះនៅកម្ពុជាជាច្រើនរូបនឹងត្រូវបានបិទផ្សព្វផ្សាយជាសាធារណៈតាមរយៈ​មធ្យោបាយយានយន្តចល័ត។ ការប្រកាសផ្សព្វផ្សាយជូនដល់អ្នកធ្វើដំណើរក្នុងរាជធានីភ្នំពេញ នេះគឺជាយុទ្ធនាការបើកការ ផ្ស​ព្វផ្សាយរឿងភាគថ្មីរបស់ទូរទស្សន៍ PNN ។ កំពូលតារាល្បីៗដែលរួមមាន កញ្ញា ម៉ាក សែនសូនីតា ហៅតូតា, លោក អេវីន,​លោក ហេង ... Read More »

រដ្ឋបាលព្រៃឈើខេត្តឧត្តមានជយ័សហការជាមួយនគបាលប្រឆាំងបទល្មើសខេត្តបង្រ្កាបរថយន្ដយីឌុបបង្កប់ឈើនៅក្នុងដែនជម្រក

ខេត្តឧត្តរមានជ័យ ៖ លោកគួន រ៉ាឌី មន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យបានសហការជាមួយមន្ត្រីនគបាលប្រឆាំងបទល្មើសស្នងការបង្រាបបានរថយន្តម៉ាកយីឌុបអត់ស្លាកលេខបង្កប់ឈើលេខ២ជាច្រើនម៉ែតគូប។ រថយន្តបង្កប់ឈើខាងលើត្រូវបានសមត្ថ កិច្ចបង្ក្រាបបាននៅវេលាម៉ោងទៀបភ្លឺថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្នុងតំបន់ បរិស្ថានគូលេនព្រហ្មទេពក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់រថយន្ដ ... Read More »

សាវិន ហ្វីលីប គាំងបេះដូងចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត

ភ្នំពេញ៖ តារាសម្ដែង សាវិន ហ្វីលីប ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗបន្ទាប់ពីលោកបានជួបអាការគាំងបេះដួង ។ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នៅកន្លែង ហាត់ប្រាណមួយ។ ភរិយាលោក ហ្វីលីប អ្នកស្រី ... Read More »

ខេមរៈ សិរីមន្ត ត្រៀមចេញទៅច្រៀងនៅប្រទេសថៃដើមី្បជួយដល់មន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ ខេមរៈ សិរីមន្ត បាន ប្រកាស​ដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលមួយដល់ទស្សនិកជនថា នៅថ្ងៃអាទិត្យ ទី៤ ខែ កញ្ញា ឆ្នាំ២០១៦ ខាងមុខនេះនឹងត្រូវធ្វើ ដំណើរ​ទៅសម្តែងឯប្រទេសថៃដើម្បីអប អរសាទរដល់ពិធីភ្ជុំបិណ្ឌ ។ ... Read More »

សម្តេចតេជោដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញ ទស្សនកិច្ចនៅសាធាណរដ្ឋប្រជាធិបតេយ្យ ទីម័រខាងកើត

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ លោក រី ម៉ារីយ៉ា ដេអារ៉ូហ្សូ (Rui Maria D’e Araujo)នាយករដ្ឋមន្ត្រីនៃសាធារណ រដ្ឋប្រជាធិបតេយ្យទីម័រខាងកើតកាលពី ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ... Read More »

ឧបនាយករដ្ឋមន្ត្រីហោណាំហុងថ្លែងអំណរគុណអាមេរិកដំឡើងឋានៈមួយកម្រិតទៀតនៃការទប់ស្កាត់និងប្រយុទ្ធប្រឆាំងការ ជួញដូរមនុស្ស

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៩ ខែ សីហា ឆ្នាំ២០១៦ នៅទីស្តីការគណៈរដ្ឋ មន្ត្រីលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ទទួលបន្ទុកកិច្ចការបរទេសបាន ជួបពិភាក្សាការងារជាមួយលោក វីលៀម ហៀត(William A. ... Read More »

ចាប់ខ្លួនជនសង្ស័យ៣នាក់លួចសម្ភារជន បរទេសពេលចុះមុជទឹកនៅឆ្នេរសមុទ្រពយតាមូង

ខេត្តព្រះសីហនុ ៖ ជនសង្ស័យ៣នាក់ត្រូវ បានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុសហការជាមួយនឹងនគរបាលក្រុងព្រះសីហនុចាប់ខ្លួនបន្ទាប់ពីលួចយកសម្ភារជនបរទេសនៅពេលដែលជនបរទេសទាំងនោះនាំគ្នាចុះទៅមុជទឹកលេងនៅ ចំណុចឆ្នេរពយតាមូង។ ករណីចាប់ខ្លួន ជនសង្ស័យលួចសម្ភារជនបរទេសខាងលើនេះសមត្ថកិច្ចបានធ្វើឡើងកាលពីវេលា ម៉ោង៣និង៣០នាទី រសៀលថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួលក្នុង សង្កាត់លេខ៤ ... Read More »

ជនសង្ស័យ២នាក់យកខ្សែរឹតកយុវជនម្នាក់បម្រុងប្លន់យកម៉ូតូ តែមិនបានសម្រេច​ បានតែទូរស័ព្ឋម៉ាក iphone6 មួយគ្រឿងហើយគេចខ្លួនបាត់

ភ្នំពេញ៖ យុជនម្នាក់ត្រូវបានជនសង្ស័យពីរនាក់បានធ្វើសកម្មភាពយកខ្សែររឹតកបម្រុងប្លន់ ខណៈដែលបានជិះម៉ូតូជាមួយគ្នា ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង១០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០១៦ ស្ថិតនៅផ្លូវលំភូមិប្រការ សង្កាត់ព្រៃស ខណ្ខដង្កោ រាជធានីភ្នំពេញ ។ តាមសម្តីជនរងគ្រោះ ... Read More »

នគរបាលខេត្តកណ្តាលនាំខ្លួនចោរលួចម៉ូតូទៅចង្អុលបង្ហាញទីតាំងទទួលបញ្ចាំនៅរាជធានីភ្នំពេញរឹបអូសម៉ូតូម៉ាកហុងដាMSXមួយគ្រឿង

ខេត្តកណ្តាលៈ ក្រោយពីបង្រ្កាបឃាត់ខ្លួនជនសង្ស័យជាចោរលួចម៉ូតូនៅស្រុកស្អាង សមត្ថកិច្ចនគរបាលស្រុកស្អាង, នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកណ្តាល ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត សហការជាមួយនគរបាលរាជធានីភ្នំពេញនិងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សម្របសម្រួលដោយលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បាននាំខ្លួនជនសង្ស័យខាងលើនេះទៅចង្អុលបង្ហាញទីតាំងទទួលបញ្ចាំផលចោរកម្មយីហោ “ហ៊ី ទូច” ដែលមានទីតាំងតាមបណ្តោយផ្លូវលេខ២៤៧ ផ្ទះលេខ២A ... Read More »

មន្រ្តីជលផលចុះប្រមូលឧបករណ៍នេសាទដុតកម្ទេចចោល

ខេត្តកំពង់ស្ពឺ ៖ មន្ត្រីជលផលខេត្តកំពង់ស្ពឺបានចុះប្រមូលឧបករណ៍នេសាទ មួយចំនួនដែលកំពុងដាក់រាយចាប់ត្រីដោយខុសច្បាប់នៅរដូវហាមនេសាទយកទៅដុតកម្ទេចចោលកាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិចំបក់ ឃុំវល្លិ.ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ មន្ត្រីជលផលខេត្តកំពង់ស្ពឺបានឲ្យដឹងថា នៅក្នុងករណីចុះបង្ក្រាបឧបករណ៍នេសាទដ៏អនាធិបតេយ្យនេះមិនបានឃាត់ខ្លួនក្រុមនេសាទទាំងអស់នេាះទេ ប៉ុន្តែបានប្រមូលយកលូស្បៃមុងនិងស្បៃមុង ព្រមទាំងបង្គោលឈើមួយចំនួនធំ ។ ... Read More »

សមត្ថកិច្ចចម្រុះខណ្ឌសែនសុខឃាត់ខ្លួនមនុស្ស៨នាក់និងថ្នាំញៀន៦កញ្ចប់

ភ្នំពេញ ៖ មនុស្ស៨នាក់រួមនឹងថ្នាំញៀន ចំនួន៦កញ្ចប់តូចផងត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌ សែនសុខបង្ក្រាបបានកាលពីវេលាម៉ោង៩និង៣៥នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៦ ស្ថិតនៅមុខមន្ទីរពេទ្យព្រះកុសុមៈ(អតីតពេទ្យលោកសង្ឃ) ក្នុងភូមិត្រពាំង ឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ លោកវរសេនីយ៍ឯក ... Read More »

នគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងចាប់មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន៤នាក់រួមជាមួយនឹងវត្ថុតាង

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិ៍ សែនជ័យដោយមានការបញ្ជាផ្ទាល់ពីលោកយឹម សារ៉ាន់ អធិការនគរបាលខណ្ឌបន្ត បង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនបានជាបន្តបន្ទាប់ដើម្បីសេចក្ដីសុខនិងសុវត្ថិភាពជូនពលរដ្ឋ ជាក់ស្ដែង នៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃ ទី១៨ ខែសីហា ឆ្នាំ២០១៦ កម្លាំងនគរបាលប៉ុស្ដិ៍ត្រពាំងក្រសាំងបានចាប់ខ្លួនក្រុមជនសង្ស័យដែលជាមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនបានចំនួន៤នាក់ ... Read More »

រថយន្តកូរ៉ូឡាបើកបុកទ្រូងផ្លូវជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយសារតែរថយន្តកូរ៉ូឡាមួយគ្រឿងបើកក្នុងល្បឿនលឿនដល់ចំណុចផ្លូវកោង រេចង្កូតទៅបុកនិងខឿនទ្រូងផ្លូវហើយបន្តទៅបុកចូលផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យខូចខាតយ៉ាងដំណំបន្ទាប់ពីរថយន្តបែកកង់មុខ។ ហេតុការណ៍នេះបាបង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង២និង៥០នាទីរំលង អធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិជ្រៃកោងផ្លូវវេង ស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យ រាជធានីភ្នំពេញ ... Read More »