ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ឪពុកម្តាយទៅរកស៊ីឆ្ងាយ រស់នៅផ្ទះជាមួយជីដូនអាយុ៦៤ឆ្នាំ ពេលផឹកស៊ីស្រវឹង យកក្រមាចងកសម្លាប់ខ្លួនមិនដឹងមូលហេតុ

ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់បានផឹកស្រាស្រវឹង ហើយចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ ។ ហេតុការណ៍ភ្ញាក់ផ្អើលនៅវេលាម៉ោង ៥និង៥០នាទីល្ងាច ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិមង់ទី៧ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ ។ ប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញស្រុកត្បូងឃ្មុំបានបញ្ជាក់ឱ្យដឹងថា ... Read More »

ឃាត់ខ្លួនក្មេងទំនើងម្នាក់ក្នុងចំណោមបក្ខពួក៨នាក់ ជិះរថយន្ត១គ្រឿងវាយបុរសម្នាក់កំពុងអង្គុយលេងក្នុងបរិវេណកាស៊ីណូរងបួសធ្ងន់

ខេត្តបន្ទាយមានជ័យ៖ ក្មេងទំនើងម្នាក់ ក្នុងចំណោមបក្ខពួក៨នាក់ ជិះរថយន្ត១គ្រឿង ធ្វើសកម្មភាពមានដំបង និងដាវសាំម៉ូរ៉ៃ ដេញវាយបុរសម្នាក់កំពុងអង្គុយលេងលើវាលស្មៅកាស៊ីណូផ្កាយ៥ បណ្តាលឱ្យរងបួសធ្ងន់ ។ ជនសង្ស័យរងការឃាត់ខ្លួនពីកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ដោយឡែកបក្ខពួក៧នាក់ទៀត រត់គេចខ្លួនបាត់ ។ ហេតុការណ៍កើតឡើង នៅវេលាម៉ោង១រំលងអធ្រាត្រ ... Read More »

នារី៣នាក់របួសបាក់ជើង​ ក្រោយរថយន្តកាមរីបាឡែនបើកបុកម៉ូតូ១គ្រឿងទាំងកម្រោល

ភ្នំពេញ៖​ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ​ បានកើតឡើងរវាងរថយន្ត នឹងម៉ូតូ​ បណ្ដាលឲ្យនារីស្រស់ស្អាត៣នាក់​ បានរងរបួសធ្ងន់​ ដោយបាក់ជើងម្ខាងទាំងអស់គ្នា​ ខណៈដែលពួកគេកំពុងជិះម៉ូតូ ម៉ាក Scoopyឌុបគ្នា​ ក្នុងល្បឿនលឿន​ ក៏ត្រូវរថយន្តកាមរីបាឡែនមួយគ្រឿង បើកបុកយ៉ាងពេញទំហឹងតែម្តង​ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ​ ... Read More »

ណាហ្គាវើលបេះដូងសប្បុរស បំភ្លឺថ្នាក់អក្ខរកម្មនៅក្នុងខេត្តកំពង់ចាម

ខេត្តកំពង់ចាម ថ្ងៃទី ១៧ សីហា ២០១៦ ៖ ណាហ្គាវើលបេះដូងសប្បុរស បានផ្តល់សម្ភារៈសិក្សា និងបានផ្តល់អំពូលភ្លើងបំភ្លឺសម្រាប់ថ្នាក់អក្ខរកម្មនៅក្នុងសាលាបឋមសិក្សាសាមគ្គីពិភពលោក ស្ថិតក្នុងឃុំព្រែកគុយ ស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃសុក្រទី ៥ សីហា ... Read More »

ជិះម៉ូតូលឿន​មិនប្រយ័ត្នជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ដែលកំពុងបត់ឆ្លងផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់៣នាក់

ភ្នំពេញ៖ យុវជន៣នាក់រងរបួសធ្ងន់​ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ​ ខណៈដែលម៉ូតូមួយគ្រឿងជិះលឿនមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ដែលកំពុងបទឆ្លងបញ្ច្រាសផ្លូវ ។ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីយប់​ ថ្ងៃទី១៧​ ខែសីហា​ ឆ្នាំ២០១៦​ នៅតាមបណ្ដោយផ្លូវសហព័ន្ឋរុស្ស៊ី​ ... Read More »

បើករថយន្តល្បឿនលឿនគេចរង្វង់មូល ជ្រុលទៅបុកដើមឈើរងរបួសធ្ងន់ខ្លួនឯង

ខេត្តប៉ៃលិន៖ បុរសម្នាក់ត្រូវគេបញ្ជូនទៅសង្គ្រោះ​នៅមន្ទីរពេទ្យប្រទេសថៃភ្លាមៗ បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បើកបរថយន្តស៊េរីទំនើប​ក្នុងល្បឿន​លឿនលុះទៅដល់ចំណុចរង្វង់នោះ បានកាច់ចង្កូតគេចកុំឲ្យបុករង្វង់មូល ប៉ុន្តែបែរជាជ្រុលទៅបុកដើមឈើរលើងទាំងឫស ហើយរថយន្តក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឲ្យរងរបួសធ្ងន់ខ្លួនឯង ។ ហេតុកាណ៍គ្រោះថ្នាក់នេះបានកើតឡើង​កាលពីវេលាម៉ោង១និង២៥នាទីរសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅជិតរង្វង់មូលក្នុងភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុក​សាលាក្រៅ ... Read More »

តុលាការ​សាកសួរ​លោក​ ប៉ា​ ងួនទៀង​ ក្នុង​នាម​សាក្សី​ករណី​សូកប៉ាន់​សាក្សី​

ភ្នំពេញ៖ លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យ នៅព្រឹកថ្ងៃទី១៨ ខែសីហា បានចូលខ្លួនបំភ្លឺក្នុងនាមជាសាក្សី សំណុំរឿងសូកប៉ាន់សាក្សី។ ការសាកសួរនេះ ធ្វើឡើងដោយលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ... Read More »

មនុស្សម្នាក់បានស្លាប់ ២នាក់ទៀត រងរបួសធ្ងន់ ស្រាល បន្ទាប់ពីជិះម៉ូតូបុករបងផ្ទះប្រជាពលរដ្ឋនៅស្រុកស្អាង

ខេត្តកណ្តាលៈ​ យ៉ាងហោចណាស់មានមនុស្សម្នាក់បាត់បង់ជីវិត​ និង២នាក់ទៀតរងរបួសធ្ងន់ ស្រាល​ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបើកបុករបងផ្ទះប្រជាពលដ្ឋកាលពីវេលា​ម៉ោង១២​ និង៤០នាទី​ ថ្ងៃទី១៧​ ខែសីហា​ ឆ្នាំ២០១៦​ នៅលើកំណាត់​ផ្លូវជាតិលេខ២១អា​ ស្ថិតក្នុងភូមិលេខ២​ ឃុំស្វាយរលំ​ ស្រុកស្អាង​ ។ ​ ... Read More »

កាស៊ីណូទាំងអស់នៅប៉ៃលិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេងចាញ់អស់ដីអស់ផ្ទះ

ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការនៅខេត្តប៉ៃលិនបានឲ្យដឹងថា មិនថាយប់ឬថ្ងៃនៅច្រកទ្វារអន្តរជាតិព្រំ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ និងនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបងម្ចាស់កាស៊ីណូស្ទើរតែទាំងអស់បានទទួលស្វាគមន៍ប្រជាពលរដ្ឋខ្មែរឱ្យចូលលេងល្បែងដោយមិនខ្វល់ពីច្បាប់ ហាមឃាត់អ្វីឡើយ ។ ការអនុញាតឱ្យជន ជាតិខ្មែរចូលលេងការស៊ីណូបែបនេះគឺជាទង្វើមួយផ្ទុយនឹងច្បាប់ដែលរាជរដ្ឋាភិបាល កម្ពុជាបានកំណត់ ... Read More »

ខឹងគេយករថយន្តបិទផ្លូវយករថយន្តទៅបិទផ្លូវវិញធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

ខេត្តត្បូងឃ្មុំ៖ ម្ចាស់ដេប៉ូខ្សាច់មួយ កន្លែងនៅខាងក្រោមស្ពានគីស្សុ៊ណាបានខឹងសម្បានឹងក្រុមហ៊ុនធ្វើថ្នល់ “វិថីតេជោ សែនតស៊ូ” បានបិទផ្លូវហាមឃាត់មិនឲ្យរថយន្តដឹកខ្សាច់របស់ខ្លួនឆ្លងកាត់លើផ្លូវបេតុង ដែលទើបសាងសង់រួចនោះបែរជាសងសឹកភ្លាមៗវិញដោយយករថយន្តគ្មានស្លាកលេខរបស់ ខ្លួនទៅបិទផ្លូវសាធារណៈអស់ជាច្រើនម៉ោងបណ្តាលឲ្យប៉ះពាល់ដល់ការ ធ្វើដំណើររបស់ប្រជាពលរដ្ឋកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦។ ប៉ុន្តែក្រោយពីមានការសម្របសម្រួលពីអាជ្ញាធរឃុំទន្លេបិទរវាងភាគីទាំង២គឺឲ្យម្ចាស់ដេប៉ូខ្សាច់ឈ្មោះ ហ៊ាង វិបុល ធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់រថយន្តធំៗធ្វើសកម្មភាពដឹកខ្សាច់លើផ្លូវបេតុងដែលពុំទាន់ដល់កំណត់អាយុដាក់ឲ្យប្រើប្រាស់ហើយស្ថាបនាដោយក្រុម ... Read More »

ស្ថានីយប្រេងនិងភោជនីយដ្ឋានមួយបង្កការព្រួយបារម្ភដល់ប្រជាកសិករស្រុកស្ទោង

ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋឃុំកំពង់ ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ កំពុងព្រួយ បារម្ភ ស្រូវស្រែវស្សារបស់ពួកគាត់ជាច្រើនហិកតា អាចនឹងត្រូវខូចខាត ដោយសារមិនមានទឹកសម្រាប់ដាក់ស្រែបន្ទាប់ពីក្រុមហ៊ុនឧកញ៉ាម្នាក់បានសាងសង់ស្ថានីយប្រេង ឥន្ធនៈ និងភោជនីយដ្ឋានបិទផ្លូវទឹករបស់ពួកគាត់ ។ អាជ្ញាធរស្រុកស្ទោងបញ្ជាក់ថា ... Read More »

អភិបាលរាជធានីភ្នំពេញ៖ការអភិវឌ្ឍគម្រោងស្ថាបនាផ្លូវអមសងខាងផ្លូវរថភ្លើងនឹងមិនឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ

ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ បានប្រកាសថា ការអភិវឌ្ឍគម្រោងស្ថាបនា ផ្លូវអមសងខាងផ្លូវរថភ្លើងចាប់ពីផ្លូវលេខ ៧០ដល់ផ្លូវជាតិលេខ៥នឹងមិនឱ្យមានការប៉ះពាល់ឡើយ ប្រសិនបើប្រជាពលរដ្ឋរង ផលប៉ះពាល់ណាម្នាក់មិនព្រមទទួលយកពីគម្រោងអភិវឌ្ឍន៍នោះ ។ ថ្លែងក្នុងកិច្ចប្រជុំជាមួយតំណាងប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវរថភ្លើងទាំង៤សហគមន៍ នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅសាលារាជធានី ... Read More »

ច្រកតំបន់ពីរ និងច្រកទ្វារមួយ ក្នុងខេត្តបន្ទាយមានជ័យ-បាត់ដំបង ត្រូវបានបើក ឆាប់ៗ

ខេត្តបន្ទាយមានជ័យ៖ ច្រកក្នុងតំបន់ពីរ និងច្រកទ្វារអន្តជាតិមួយ នៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ត្រូវបានបើកនៅពេលឆាប់ៗ ។ នេះបើតាមកាលើកឡើងក្នុងកិច្ចប្រជុំរវាងអភិបាលរង ខេត្តបន្ទាយមានជ័យ នឹងអភិបាលរងខេត្តស្រះកែវ(ថៃ) កាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅក្នុងសាលប្រជុំសណ្ឋាគារឥណ្ឌូឆៃនា ក្នុងស្រុកអារញ្ញ ... Read More »

ក្រោយផ្ទុះគ្រប់នៅប្រទេសថៃភ្ញៀវទេសចរអន្តរជាតិចូលតាមច្រកទ្វារប៉ោយប៉ែតកើន

ខេត្តបន្ទាយមានជ័យ៖ មន្ត្រីទេសចរ ខេត្តបន្ទាយមានជ័យបាននិយាយថាចំនួនភ្ញៀវទេសចរអន្តរជាតិឆ្លងកាត់តាមច្រកទ្វារ អន្តរជាតិប៉ោយប៉ែតនៅតែមានការកើន ឡើងទោះបីមានសភាពការណ៍ផ្ទុះគ្រាប់បែក នៅក្នុងប្រទេសថៃនាពេលកន្លងមកយ៉ាងណាក៏ដោយ។ លោក ជុង ឡឹម ប្រធានមន្ទីរទេសចរណ៍ ខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ភ្ញៀវ ទេសចរអន្តរជាតិដែលឆ្លងកាត់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតចូលមកកម្ពុជាក្នុងអំឡុងខែសីហា ឆ្នាំ២០១៦នេះ ក្នុង១ថ្ងៃមានប្រមាណពី១.០០០ទៅ១.៥០០នាក់។ ... Read More »

ព្រៃលិចទឹករាប់សិបហិកតាជាប់បឹងទន្លេសាបនៅស្រុកមោងប្ញស្សីជិតរលាយហើយ

ខេត្តបាត់ដំបង៖ ព្រៃលិចទឹករាប់សិប ហិកតា នៅក្នុងតំបន់២ និងតំបន់៣ ជាប់ដង ទន្លេសាប ក្នុងស្រុកមោងប្ញស្សី ត្រូវបានអ្នកមានអំណាចកំពុងដាក់គ្រឿងចក្រជាច្រើនគ្រឿងឈូសឆាយទន្ទ្រានយកធ្វើជាកម្ម សិទ្ធិផ្ទាល់ខ្លួន ។ បើតាមការលើកឡើងរបស់ប្រជាពល រដ្ឋដែលរស់នៅជិតវត្តអំពិលរលើង ឃុំព្រៃ តូច ... Read More »

យុវជម្នាក់សង្ស័យតូចចិត្តរស់នៅឯកោ ឪពុកម្តាយលែងលះទៅយកប្តីប្រពន្ធរៀងៗខ្លួន ក៏សម្រេចចងកសម្លាប់ខ្លួន

ខេត្តបន្ទាយមានជ័យ៖ យុវជនម្នាក់ត្រូវបានជីតាប្រទះឃើញស្លាប់ ដោយយកខ្សែក្រវ៉ាត់ចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ដេករបស់ខ្លួន ខណៈដែលយុវជនរូបនោះរស់នៅជាមួយជីដូនជីតា ចំណែកឳពុកម្តាយបង្កើត លែងលះគ្នាទៅយកប្តីនិងប្រពន្ធរៀងៗខ្លួន ។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង9និង00នាទីយប់ ថ្ងៃទី16 ខែសីហា ឆ្នាំ2016 ស្ថិតក្នុងភូមិក្រមល់ ឃុំរហាត់ទឹក ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ... Read More »

សុខ ពិសី ប្រកាសច្រៀងរកលុយជួយមន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេកញ្ញា សុខ ពិសីបានប្រកាសចេញច្រៀងដោយមិនយកកម្រៃនិងប្រមូលថវិកា ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។ ទោះជាយ៉ាងណាក្រៅពីតារាចម្រៀងលំដាប់ជួរមុខម្នាក់នេះក៏នៅមានតារាចម្រៀងប្រុសស្រីល្បីឈ្មោះជាច្រើនរូបទៀតនឹងបង្ហាញវត្ត​មាន​ក្នុងកម្មវិធីប្រគំតន្ត្រីមួយដែលនឹងត្រូវធ្វើឡើងក្នុងអំឡុងពាក់កណ្តាលខែកញ្ញាខាងមុខនេះ។ អ្នករៀបចំកម្មវិធីប្រគំតន្ត្រីជួយដល់មន្ទីរ​ពេទ្យគន្ធបុប្ផាបានបញ្ជាក់ថា នៅថ្ងៃទី១៧ ែខកញ្ញា ខាងមុខនៅក្នុងបរិវេណសាកល វិទ្យា​ល័យន័រតុននឹងមានការប្រគំតន្ត្រីធំ មួយ​ដោយមានការចូលរួមពីតារាសិល្បៈជាច្រើនដែលក្នុងចំណោមនោះក៏មានវត្ត មាន សុខ ... Read More »

ជនជាតិវៀតណាមម្នាក់ផឹកភេសជ្ជៈស្ទីងរួចវិលមុខដួលស្លាប់

ភ្នំពេញ៖ បុរសជាជនជាតិវៀតណាម ម្នាក់បានធ្លាក់ពីលើកៅអីស្លាប់បន្ទាប់ពីរូបគេនិងមិត្តភ័ក្ដិមួយចំនួនបាននាំគ្នាអង្គុយ​ផឹកភេសជ្ជៈស្ទីង។ ហេតុការណ៍នេះបាន កើត ឡើងនៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅលើផ្លូវ បេតុងមុខផ្ទះលក់ចាប់ហួយ លេខ១៧ GFo ក្រុម៨ ភូមិ៣ ... Read More »

ប្តីជក់លេងហ្វេសប៊ុកបង្ហោះរូបស្រីក្មេង ធ្វើឲ្យប្រពន្ធខឹងទ្រាំមិនបានសុំលែងលះ

ភ្នំពេញ ៖ ស្រ្តីជាភរិយាម្នាក់រត់ទៅប្តឹង អាជ្ញាធរមូលដ្ឋាននៅសាលាសង្កាត់ចោមចៅកាលពីវេលាម៉ោង២និង១០នាទីរសៀល​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ទាំងទឹកភ្នែក ហូររហាមសូម​ឲ្យអាជ្ញាធរជួយដោះស្រាយក្នុងហេតុផលអះអាងថាប្តីវាយធ្វើបាបទាំងរាងកាយទាំងផ្លូវចិត្តគ្មានគិតភរិយាកំពុងមានផ្ទៃពោះ ។ ស្ត្រីជាភរិយាឈ្មោះ ឡេង ម៉ារីណា អាយុ៣១ឆ្នាំ មានស្រុកកំណើតភូមិឆ្ពើស ឃុំថ្មពូន ស្រុកកញ្ជ្រៀច ... Read More »

ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងនិវត្តន៍ពីប្រទេសចិន

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ... Read More »

អាវុធហត្ថស្រុកស្វាយចេកឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធថ្នាំញៀន

ខេត្តបន្ទាយមានជ័យ៖ កម្លាំងអាវុធហត្ថស្រុកស្វាយចេក បង្រ្កាបជនសង្ស័យគ្រឿងញៀនចំនួន២នាក់ នៅវេលាម៉ោង២និង៣០នាទីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខផ្សារ រលួសស្ថិតក្នុងភូមិរលួស ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងដកហូតវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនទឹកកកចំនួន៣កូនថង់កិបស្មើ៩.៩២ក្រាម និងថ្នាំញៀនគ្រាប់ពណ៌ផ្កាឈូកចំនួន៤គ្រាប់ ទូរស័ព្ទដៃចំនួន៣គ្រឿងនិងខ្សែកលោហធាតុពណ៌លឿងប្រវែង៤១សង់ទីម៉ែត្រចំនួន១ខ្សែ ។ ... Read More »

ពីធីបួងសួងយាងព្រះពុទ្ធរូបក្នុងសម័យលង្វែកពីបាតទន្លេ៣មុខនៅចុងភូមិលង្វែក

ខេត្តកំពង់ឆ្នាំង ៖ យោងតាមការអានសៀវភៅប្រវត្តិសាស្រ្តស្តីពីបន្ទាយលង្វែក ធ្វើឲ្យលោកស្រីឧកញ៉ាបណ្ឌិត សៀង ចាន់ ហេង អគ្គនាយិកា ក្រុមហ៊ុនហេងអភិវឌ្ឍន៍ផ្តួចផ្តើមរៀបចំតាមប្រពៃណីក្នុងការបួង សួងយាងព្រះពុទ្ធរូបកំពុងគង់នៅបាតទន្លេជាង៥០០ឆ្នាំមកហើយនោះ ។ ពិធីបួងសួងនេះបានចាប់ផ្តើមលេងភ្លេងថ្វាយម្ចាស់ទឹក ដី អារក្សទឹកទន្លេ៣មុខជាទីតាំងពិតប្រាកដនៃព្រះពុទ្ធរូបគង់នៅបាតទន្លេនេះនាវេលាម៉ោង១រសៀលថ្ងៃទី២៩ ខែកក្កដា ... Read More »

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យអ្នកបើក២នាក់របួសធ្ងន់

ខេត្តស្វាយរៀង៖ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងបណ្តាលឲ្យបុរស២នាក់រង របួសធ្ងន់សន្លប់នៅនឹងកន្លែងកាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង១០ និង៤៥នាទីយប់ នៅលើកំណាត់ផ្លូវជាតិ លេខ១ ត្រង់ចំណុចខាងមុខផែស្ងួតសូងួនស្ថិតក្នុងភូមិបាវិតកណា្ដល សង្កាត់បាវិត ក្រុងបាវិតរវាងម៉ូតូនឹងម៉ូតូ។ បើតាមមន្ត្រីនគរបាលប៉ុស្ត៍រដ្ឋបាលសង្កាត់បាវិតបានឲ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះ ... Read More »

ម្ចាស់ទុកសោម៉ូតូលើម៉ាស៊ីនរថយន្តចោរឆ្លៀតឱកាសយកមកបញ្ឆេះជិះចេញតែគេចមិនរួច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបាននគរ បាលឃាត់ខ្លួន បញ្ជូនមកកាន់អធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវភ្លាមៗ បន្ទាប់ពី បានធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋមួយគ្រឿងដែលបញ្ឈរទុកចោលនៅមុខផ្ទះ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះលេខ ១៦៥ ផ្លូវលេខ២៧៣ ... Read More »

បុរសពោះម៉ាយចង.កសម្លាប់ខ្លួននៅលើផ្ទះរហូតសាកសពមានសភាពហើមស្អុយទើបមានការភ្ញាក់ផ្អើល

ខេត្តកណ្តាលៈ​ បុរសពោះម៉ាយម្នាក់ចាប់តាំងពីលែងលះគ្នាជាមួយប្រពន្ធ បានដើរផឹកស្រាស្រវឹងជាប្រចាំ​ បន្ទាប់ពីបាត់ខ្លួនមិនឃើញផឹកស្រានៅក្នុងភូមិប្រមាណថ្ងៃក៏ប្រទះឃើញបុរសរូបនេះស្លាប់នៅលើផ្ទះស្ថិតក្នុងសភាពហើមស្អុយ​ ដោយមានក្រម៉ារុំ.កជាប់ជាមួួយធ្នឹមផ្ទះបង្កឲ្យមានការភ្ញាក់ផ្អើល​នៅវេលាម៉ោង៨ព្រឹក​ ្ងៃទី១៧​ ខែសីហា​ ឆ្នាំ២០១៦​ ស្ថិតក្នុងភូមិព្រែកថោង​ ឃុំព្រែកលួង​ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល​ ។ ​ មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា​ ... Read More »

សម្តេចតេជោហ៊ុន សែន សណ្តោសប្រណីដល់អ្នកជំងឺ ឈ្មោះ ផៃ មុន្នីវីរ៉ាត់ ដែលសម្រាកព្យាបាលជំងឺបេះដូងក្នុងមន្ទីរពេទ្យកាល់ម៉ែត មិនតម្រូវឲ្យបង់ប្រាក់ឡើយ

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសណ្តោសប្រណីដល់អ្នកជំងឺ ឈ្មោះ ផៃ មុន្នីវីរ៉ាត់ ដែលកំពុងសម្រាកព្យាបាលជំងឺបេះដូងនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញនោះ មិនតម្រូវឲ្យបង់ប្រាក់ថ្លៃសេវាព្យាបាលឡើយ ។ សម្តេចតេជោបានថ្លែងយ៉ាងដូច្នេះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកកាលពីរសៀល ថ្ងៃទី១៧ ខែសីហា ... Read More »

ស្រាបៀរ ANCHOR ប្រកាសបើកកម្មវិធីធំមួយនៅសប្តាហ៍នេះ

ភ្នំពេញ៖ ស្រាបៀរ Anchor នឹងប្រកាស បើកកម្មវិធីធំមួយនៅសប្តាហ៍នេះ គឺការជប់លៀងលើនាវា។សូមបញ្ជាក់ផងដែរថាសញ្ញាស្រាបៀរអាន់ឆ័រមានភាពល្បី ល្បាញនិងពេញនិយមក្នុងស្រទាប់យុវវ័យសម័យថ្មីទូទាំងប្រទេសកម្ពុជា។ កម្មវិធីដ៏ពិសេសដែលរៀបចំឡើងដោយ ស្រាបៀរអាន់ឆ័រនឹងប្រកាសផ្តល់ជូន​នូវ បទពិសោធន៍ថ្មីមួយដែលមិនធ្លាប់មាននៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺការជប់លៀង លើនាវានិងកម្មវិធីកម្សាន្តផ្សេងៗហើយក៏ រំពឹង ផងដែរថានឹងទាញចំណាប់អារម្មណ៍ពីអតិថិជនដែលនិយមគាំទ្រស្រាបៀរ Anchor ពីកម្មវិធីដ៏សែនរំភើបនេះ។ ... Read More »

លោកទៀត ចំរើន សុំទោសលោកនាយ ឧត្តមសេនីយ សៅ សុខ ជាសាធារណៈ នូវការយល់ស្រឡំ

ភ្នំពេញ៖ ក្រោយពីលោក ទៀត ចំរើន បានបង្ហោះសារតាមរយៈបណ្តាញទំនាក់ ទំនងសង្គមហ្វេកប៊ុកកាលពីថ្ងៃទី១២ ខែ សីហា ឆ្នាំ២០១៦កន្លងទៅធ្វើឲ្យប៉ះពាលដល់សេចក្តីថ្លៃថ្នូររបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាក៏ដូចជាប៉ះពាលដល់កិត្តិយស របស់លោកនាយឧត្តមសេនីយ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញឪពុកម្តាយកីឡាករជម្រើសជាតិអាយុក្រោម១៦ឆ្នាំ គ្រូបង្វឹកព្រមទាំងអ្នកដែលពាក់ព័ន្ធក្នុងវិស័យកីឡាបាល់ទាត់ជាច្រើនរូបចូលរួមនោះបានចេញមុខមកសុំទោជាសាធារណៈហើយដោយព្រមទទួលស្គាល់កំហុសដែលខ្លួនបានបង្ហោះនោះ។ លោក ... Read More »

មួយថ្ងៃសពពលករខ្មែរ៣នាក់គ្រោះថ្នាក់ដោយរន្ទះបាញ់ និងឆក់ខ្សែភ្លើងត្រូវបានអាជ្ញាធរប្រទេសថៃ ដឹកជញ្ជូនមកប្រទេសកម្ពុជា

ខេត្តបន្ទាយមានជ័យ៖ រយៈពេល១ថ្ងៃ សពពលករខ្មែរចំនួន៣នាក់ ដែលធ្វើការងារជាកម្មករនៅក្នុងប្រទេសថៃ រងគ្រោះដោយរន្ទះបាញ់ និងឆក់ខ្សែភ្លើងស្លាប់ ក្នុងហេតុការណ៍ពីរករណីផ្សេងគ្នាត្រូវបានអាជ្ញាធរថៃដឹកបញ្ជូយកមកប្រគល់ឱ្យអាជ្ញាធរកម្ពុជា និងក្រុមក្រួសារតាមច្រកតំបន់ម៉ាឡៃ និងច្រកអន្តរជាត់ប៉ោយប៉ែត កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ។ បើយោងតាមប្រភពព័ត៌មានពីអង្គភាពទំនាក់ទំនងព្រំដែនកម្ពុជា-ថៃប្រចាំក្រុងប៉ោយប៉ែតប្រាប់ឱ្យដឹងថា សពពលករខ្មែរ២នាក់ ... Read More »

រថយន្តកាមរីបាឡែនបើកបុករទេះអេតចាយប៉ើងបណ្ដាលឲ្យបុរសម្នាក់ របួសធ្ងន់ និងបុកបង្គោលភ្លើងបំភ្លឺផ្លូវ

ភ្នំពេញ:​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង​ ដោយសារតែបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាក់កាមរីបាឡែនសង្ស័យស្រវឹងស្រាជោកជាំ​ ក៏ជ្រុលទៅបុករទះអេតចាយមួយខណៈដែលបុរសម្នាក់ជាអ្នករើសអេតចាយខ្ទាចចេញពីរទះរងរបួសធ្ងន់ ហើយរថយន្តបង្កមិនអស់ល្បឿនទៅបុកបង្គោលភ្លើងបភ្លឺផ្លូវបណ្តាលឲ្យទ្រេតតែសំណាងល្អអ្នកបើកបរមិនមានរងគ្រោះថ្នាក់ ។ ករណីគ្រោះថ្នាក់ចរាចរខាងលើនេះ​ បានកើតឡើងនៅវេលាម៉ោង ១ និង ៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅមុខសាលាវិទ្យាល័យជាសីុមសាមគ្គី ... Read More »