ខេត្តបន្ទាយមានជ័យ៖ រថយន្តនីសាន់១បាំងកន្លះ១គ្រឿង ពាក់ស្លាកលេខ សៀមរាប ២ A ៤១០០ ពណ៌សំបកឪឡឹក ដឹកផ្ទុកផលិតផលបក្សីឆ្អឹងមាន់ខូចគុណភាព ហាមឃាត់ខុសច្បាប់ជិត២តោន ឈ្មួញនាំពីប្រទេសថៃចូលមកប្រទេសកម្ពុជាតាមច្រករបៀងអូរបីជាន់ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ត្រូវបាន មន្រ្តីពេទ្យសត្វខេត្តនិងមានការចូលរួមសហការពីកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ... Read More »
សង្គម
ចៅក្រមសាលាដំបូងខេត្តកណ្តាលសម្រេចឃុំខ្លួនជនជាប់ចោទជាឃាតក បាញ់សម្លាប់ជនជាតិកូរ៉េ ពីបទ ឃាតកម្មគិតទុកជាមុន
ខេត្តកណ្តាលៈ ឃាតករបាញ់សម្លាប់បុរសជនជាតិកូរ៉េនៅស្រុកកណ្ដាលស្ទឹង ត្រូវបានព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តកណ្តាលលោក ឯក សុនរស្មី ចោទប្រកាន់ពីបទ ឃាតកម្មគិតទុកជាមុន តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ អាចប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត ។ ឃាតករូបនេះ ត្រូវបានលោក ផូង វណ្ណ ... Read More »
សម្តេចតេជោអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងអាជីវករនៅ “ផ្សារសំរោងយ៉ោង” ខេត្តតាកែវ
ខេត្តតាកែវ៖ នៅថ្ងៃទី១៦ ខែសីហា ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរអញ្ជើញពិនិត្យសមិទ្ឋផលជាតិ និងជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងដោះស្រាយបញ្ហាប្រឈមនានានៅខេត្តតាកែវ សម្តេចតេជោ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងអាជីវករនៅ “ផ្សារសំរោងយ៉ោង” ខេត្តតាកែវ។ ... Read More »
អគ្គិភ័យឆាបឆេះអតីតក្លឹបកំសាន្តអវតារដែលបានបិទចោលយូរមកហើយ ផ្អើលទាំងយប់
ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើង បានធ្វើឲ្យប្រជាពលរដ្ឋនាំគ្នាភ្ញាក់ពីដំណេកទាំងមមើមមាយ ខណៈដែលអគ្គិភ័យបានឆាបឆេះអតីតក្លឹបកំសាន្តយីហោ អវតារ ដែលម្ចាស់ទីតាំងបានបិទទុកចោលជាយូរមកហើយ ប៉ុន្តែសំណាងល្អប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយអន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេលវេលាផងដែរ ដោយបាញ់អស់ទឹកមួយឡាន ។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១៦ ... Read More »
នគបាលក្រុងបានលុងចាប់ចោរលួចម៉ូតូ២នាក់ដល់ផ្ទះសំណាក់ហាវ៉ៃ បញ្ជូនទៅសាលាដំបូង
ខេត្តរតនគិរី៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងសមត្តកិច្ចនគបាលក្រុងបានលុង សហការជាមួយកម្លាំងនគបាលព្រហ្មទណ្ឌ នៃស្នងការរដ្ឋាននគបាលខេត្តតាមស្រាវជ្រាវចាប់រហូតដល់ផ្ទះសំណាក់ បន្ទាប់ពីជនសង្ស័យទាំង២នាក់នេះ បានធ្វើសកម្មភាពលួចម៉ូតូ២គ្រឿងបានសម្រេច ហើយយកទៅលាក់ទុកនៅក្នុងព្រៃ ។ ការចុះឃាត់ខ្លួនបានធ្វើឡើងកាលពីវេលាម៉ោង៣នឹង៣០នាទីរសៀល នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះ នៅត្រង់ចំណុចផ្ទះសំណាក់យីហោហាវ៉ៃ ស្តិតនៅភូមិទេសអន្លុងសង្កាត់បឹងកន្សែងក្រុងបានលុង ... Read More »
ករណីបាញ់សម្លាប់ប្អូនជីដូនមួយ ខៀវ សុខារ៉ាវីតំណាងអយ្យការចោទប្រកាន់ជាផ្កូវការលើជនត្រូវចោទបីនាក់ ក្នុងនោះម្នាក់ជាជនដៃដល់ ពីរនាក់ ហិង្សាដោយចេតនា និងប្រើប្រាស់អាវុធដោយគ្មានច្បាប់អនុញ្ញាត
ភ្នំពេញ ៖ ជនសង្ស័យជាឃាតករ៣នាក់ក្នុងនោះមានម្នាក់ជាប្អូនប្រុសបង្កើតរបស់តារា សម្តែង ខៀវ សុខារ៉ាវី ត្រូវបាន តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក កុល បុន សម្រេចចោទប្រកាន់ជាផ្លូវការកាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ពាក់ព័ន្ធករណីបាញ់បុរសម្នាក់នៅក្នុងម៉ាតក្បែរផ្សាររាត្រី ... Read More »
កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបមេឆ្នោតម្នាក់នៅសង្កាត់ត្រពាំងក្រសាំង
ភ្នំពេញ ៖ បុរសម្នាក់ជា មេកន្ទុយលេខ ត្រូវបានកម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ ក្រោមការសម្របសម្រួលពីលោកព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះស្រាវជ្រាវ បង្ក្រាបចាប់ឃាត់ខ្លួន បានម្នាក់ និងដកហូត វត្ថុតាងជាច្រើនទៀត កាលពីវេលាម៉ោង04រសៀល ថ្ងៃទី16 ខែសីហា ... Read More »
ស្ត្រីម្នាក់ខឹងប្តីស្តីប្រដៅកុំឲ្យដើរលេងចោលផ្ទះ និងមើលថែកូន លេបថ្នាំសម្លាប់ខ្លួន
ខេត្តប៉ៃលិន៖ ស្ត្រីម្នាក់ត្រូវបានសាច់ញាតិ និងអ្នកភូមិជួយបញ្ជូនតាមម៉ូតូដឹកយកទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ បន្ទាប់ពីបានផឹកថ្នាំបាញ់ស្មៅបណ្តាលឲ្យក្រហល់ក្រហាយបែកពពុះមាត់ ប៉ុនប៉ងសម្លាប់ខ្លួន ដោយសារតែខឹងប្តីស្តីប្រដៅកុំឲ្យដើរលេងចោលផ្ទះ និងខិតខំមើលថែកូនតូចៗ ខណៈដែលប្តីចេញទៅធ្វើការនោះ ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៦និង២៥នាទីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្នុងផ្ទះស្ត្រីរងគ្រោះ ភូមិអូរតាប្រាំង ... Read More »
សម្តេចតេជោហ៊ុន សែន ស្នើសុំសម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រមុខរដ្ឋស្តីទីអនុញ្ញាតផ្តល់នូវគ្រឿងឥស្សរិយសដល់មន្ត្រី មានស្នាដៃបម្រើជាតិ មាតុភូមិចំនួន៥៩រូប
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ បានជម្រាបជូនសម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់អំពីមន្ត្រីរាជការ និងសប្បុរសជនចំនួន៥៩រូប ដែលមានស្នាដៃក្នុងការបំពេញភារកិច្ចបម្រើជាតិ មាតុភូមិ ... Read More »
សមត្ថកិច្ចបង្ក្រាបជនជាតិវៀតណាម២នាក់បង្ខាំងមនុស្សខុសច្បាប់នៅក្រុងបាវិត
ខេត្តស្វាយរៀង៖ ជនជាតិយួន២នាក់ ត្រូវសមត្ថកិច្ចនគបាលការិយាល័យអន្តោប្រវេសន៍ស្នងការដ្ឋាននគបាលខេត្តចុះបង្ក្រាបចាប់ឃាត់ខ្លួន និងរំដោះជនរងគ្រោះបានម្នាក់កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នៅក្នុងផ្ទះសំណាក់យីហោ ដារា៩៩៩ ស្ថិតនៅភូមិតាបិបសង្កាត់បាវិតក្រុងបាវិត ។ បើតាមមន្រ្តីនគបាលអន្តោប្រវេសន៍បានឲ្យដឹថា មន្រ្តីនគបាលអន្តោប្រវេសន៍ស្នងការដ្ឋាននគបាលខេត្តបានសហការជាមួយមន្រ្តីនគបាលក្រុងបាវិត ចុះបង្រាបក្រុមជនសង្ស័យ២នាក់ ពីបទបង្ខាំងមនុស្សជម្រិតយកប្រាក់ ... Read More »
នៅព្រឹកថ្ងៃទី១៧ ខែសីហា នេះ តុលាការកំពូលបដិសេធការស្នើសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ។ សាលដីកានេះ ប្រកាសកំបាំងមុខលោក អ៊ុំ សំអាន តែចំពោះមុខមេធាវី
នៅព្រឹកថ្ងៃទី១៧ ខែសីហា នេះ តុលាការកំពូលបដិសេធការស្នើសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ។ សាលដីកានេះ ប្រកាសកំបាំងមុខលោក អ៊ុំ សំអាន តែចំពោះមុខមេធាវី ៕ Read More »
អគ្គិភ័យឆាបឆេះហាងផឹកស៊ីយីហោ អាល័យ នៅមុខភោជនីយដ្ឋានលីកាដូ ខណ្ឌជ្រោយចង្វា
ភ្នំពេញ៖ អគ្គិភ័យឆាបឆេះហាងផឹកសីុមួយកន្លែងយីហោ អាល័យ នៅមុខភោជនីយដ្ឋាន លីកាដូ កាលពីម៉ោង៣រសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ដែលស្ថិតនៅផ្ទះលេខ១២០អី តាមបណ្តោយផ្លូវជាតិលេខ៦ ក្រុម៣ ភូមិគៀនឃ្លាំង សង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ... Read More »
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីសាមញ្ញកម្ពុជា អញ្ជើញចុះសួរសុខទុក្ខក្មួយៗ ចៅៗ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូនៅ សាលារៀនបេះដូងសម្រាប់វិជ្ជា នៃព្រះវិហារគ្រឹស្ទបរិស័ទផលដំបូង
ខេត្តតាកែវ៖ នៅក្នុងពេលអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យសមិទ្ឋផលសាលារៀនមួយចំនួន តាមដងផ្លូវនៅខេត្តតាកែវ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីសាមញ្ញកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខក្មួយៗ ចៅៗ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូនៅ សាលារៀនបេះដូងសម្រាប់វិជ្ជា នៃព្រះវិហារគ្រឹស្ទបរិស័ទផលដំបូង ស្ថិតក្នុងភូមិថ្មី ... Read More »
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបក្មួយៗសិស្សានុសិស្សនៅ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន បាទី ខេត្តតាកែវ
ខេត្តតាកែវ៖ ជាបន្តបន្ទាប់ កាលពីព្រឹកម្សិលមិញថ្ងៃទី ១៦ ខែសីហា ក្នុងពេលធ្វើដំណើរពីភ្នំពេញទៅកាន់ខេត្តតាកែវ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបក្មួយៗសិស្សានុសិស្សនៅ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ... Read More »
ពេលធ្វើដំណើរពីភ្នំពេញទៅកាន់ខេត្តតាកែវ កាលពីព្រឹកម្សិលមិញថ្ងៃទី ១៦ ខែសីហា សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំដ៏សាមញ្ញរបស់កម្ពុជា បានអញ្ជើញចុះជួបក្មួយៗសិស្សានុសិស្សសាលាបឋមសិក្សា ហាំង ង៉ោ ស្មៅខ្ញី តាកែវ
ខេត្តតាកែវ៖ នៅក្នុងពេលធ្វើដំណើរពីភ្នំពេញទៅកាន់ខេត្តតាកែវ កាលពីព្រឹកម្សិលមិញថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៦ នៅតាមដងផ្លូវ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំដ៏សាមញ្ញរបស់កម្ពុជា បានអញ្ជើញចុះជួបក្មួយៗសិស្សានុសិស្សនៅតាមសាលារៀនមួយចំនួន ដើម្បីស្វែងយល់អំពីសុខទុក្ខរបស់កូនក្មួយ និងចៅៗសិស្សានុសិស្សផ្ទាល់ និងដើម្បីពិនិត្យសំណង់អាគារសិក្សាទាំងឡាយដែលបានសាងសង់ជាង២០ឆ្នាំកន្លងមកនេះ។ ... Read More »
សម្ដេចតេជា ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និង កម្លាំងប្រដាប់អាវុធទាំងបីប្រភេទក្នុងខេត្តតាកែវជាបន្ត
ខេត្តតាកែវ៖ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ បន្ទាប់ពីបានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងផ្សារសំរោងយ៉ោង និងតាមសាលារៀនមួយចំនួនរួចមក សម្ដេចតេជា ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និង កម្លាំងប្រដាប់អាវុធទាំងបីប្រភេទក្នុងខេត្តតាកែវជាបន្ត។ តាមសំណូមពររបស់ប្រជាពលរដ្ឋចំនួន ៣១ គ្រួសារដែលបានមកស្នាក់នៅទីតាំងមន្ទីរពាណិជ្ជកម្មខេត្តតាំងពីឆ្នាំ ... Read More »
ភ្លៀងខ្យល់កន្ត្រាក់ឆក់យកជីវិតមនុស្សម្នាក់ និង៤នាក់ទៀតរបួសពេលអង្គុយផឹកក្រោមផ្ទះ
ខេត្តមណ្ឌលគិរី ៖ ខ្យល់កន្ត្រាក់លាយឡំភ្លៀងផ្គរបានឆក់យកជីវិតមនុស្សម្នាក់ និង៤នាក់ទៀតរងរបួសធ្ងន់ស្រាលដែលហេតុការណ៍នេះបានកើតឡើងនៅក្នុង ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពី ល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ ក្នុងភូមិ រណែងក្រៅ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ... Read More »
នៅក្នុងស្រុកថ្មគោលមានទីតាំងល្បែងអាប៉ោងមួយកន្លែងបើកលេង យ៉ាងគគ្រឹកគគ្រេង សមត្ថកិច្ចមិនបង្ក្រាប
ខេត្តបាត់ដំបង ៖ ទីតាំងលេងអាប៉ោង និងបៀមួយកន្លែងបើកលេងយ៉ាងគគ្រឹក គគ្រេង នៅចំណុចខាងក្រោយអាហារដ្ឋាន (៩៩)ស្ថិតក្នុងភូមិអូរញ ឃុំបឹងព្រីង ស្រុក ថ្មគោល ហើយការបើកលេងល្បែងសីុសង ទាំងនោះមិនដែលឃើញមានសមត្ថកិច្ច ឬអាជ្ញាធរពាក់ ព័ន្ធណាម្នាក់ចុះហាមឃាត់ ឡើយ ... Read More »
ធ្លាយវីដេអូខ្លីៗដែល សំប៉ូលីដា និយាយក្រោយប្តីវាយ
ភ្នំពេញ៖ វីដេអូខ្លីៗចំនួន៣បន្តបន្ទាប់ទៀតត្រូវបានគេទម្លាយក្រោយពីដំណឹងសំប៉ូលីដា រងរបួសបាក់ជើងបែកមុខមាត់។ វីដេអូខ្លីថ្មីនេះត្រូវបានតារាចម្រៀងនិងអ្នកកំប្លែងសំ ប៉ូលីដាខ្លួនឯងបាននិយាយរៀបរាប់ទុកវេទនាក្រោយពីរងការវាយធ្វើបាបពីសំណាក់ស្វាមីលោកស្វាយ ស៊ីសុថា ហៅខ្យាដំរី។ ខ្សែវីដេអូខ្លីនេះនឹងកាន់តែធ្វើឲ្យគេ សង្វេកចិត្តអាណិតដល់តារាស្រីរូបនេះដែល រងកណ្តាប់ដៃមិនតិចលើកពីស្វាមីនាង ដែលពេលខ្លះនាងនៅសរសខ្ចី ទើបនឹង សម្រាលកូន២ថ្ងៃផងក៏ត្រូវរងទារុណកម្មពីស្វាមីដែរ។ទោះជាយ៉ាងវីដេអូខ្លីនេះត្រូវ បានគេដឹងថាថតក្នុងអំឡុងខែមីនា ឆ្នាំ ... Read More »
ស្រីស្រស់ជានារីម៉ាស្សាខឹងប្រុសស្នេហ៍មិនមកជួបតាមការណាត់លោតពីលើផ្ទះជាន់ទី១
ខេត្តកំពង់ស្ពឺ៖ នារីស្រស់ស្អាតម្នាក់បានសម្រេចចិត្តលោតពីលើផ្ទះថ្មជាន់ទី១ប៉ ង សម្លាប់ខ្លួនបន្ទាប់ពីមិនឃើញប្រុសស្នេហ៍មកជួបជាច្រើនថ្ងៃនិងតាមការកំណត់។ ករណីប៉ងធ្វើអត្តឃាតតែមិនបានសម្រេចនេះធ្វើឲ្យនាងគិតខ្លីគ្រាន់តែគ្រេចចង្កេះ បន្តិចបន្តួចតែប៉ុណ្ណោះ ហើយត្រូវបានក្រុម គ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ ឯកជន ហើយបានធូរស្រាលពីការគ្រេច ចង្កេះវិញហើយ។ ករណីប៉ុនប៉ងធ្វើអត្តឃាត នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ... Read More »
ឃាត់ខ្លួនបុរសម្នាក់តាមបណ្តឹងប្អូនស្រីចិញ្ចឹមប្តឹងចោទរំលោភសេពសន្ថវៈ
ភ្នំពេញ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួន យកមកសាកសួរយោងតាមបណ្តឹងរបស់ ជនរងគ្រោះដោយចោទពីបទរំលោភ សេពសន្ថវៈបានសម្រេចមួយលើក។ ការឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងកាលពីម៉ោង១០ព្រឹកថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០១៦ នៅផ្ទះលេខ១៦៥ ផ្លូវ លំ ក្រុម៧ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ... Read More »
ក្មេងស្រីអាយុ១៤ឆ្នាំលង់ទឹកព្រែកស្លាប់ពេលចុះមុជទឹកលេង
ខេត្តព្រះសីហនុ ៖ ក្មេងស្រីម្នាក់ទៅមុជ ទឹកលេងក្នុងព្រែកបណ្តាលឲ្យលង់ស្លាប់ កាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នៅចំណុច ចំការតាបូរ ស្ថិតក្នុងភូមិបឹងតា ស្រីឃុំបឹង តាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ... Read More »
ដំណាំស្រូវសង្កាត់ភ្នៀតក្រុងសិរីសោភ័ណច្រើនរយហិតតាកំពុងប្រឈម ការខូចខាតដោយគ្រោះរាំងស្ងួត
ខេត្តបន្ទាយមានជ័យ៖ ដំណាំស្រូវរាប់រយហិកតានៅក្នុងសង្កាត់ភ្នៀតក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវគេមើលឃើញថា កំពុងតែប្រឈមរងការខូចខាតយ៉ាងធ្ងន់នៅពេលខាងមុខ បើសិនអាជ្ញាធរ និងមន្រ្តីមន្ទីរជំនាញពាក់ព័ន្ធគ្មានវិធានការជួយសង្រ្គោះទាន់ពេលវេលាទេនោះ ។ ភាពប្រឈមនិងការខូចខាតដំណាំ ស្រូវនៅសង្កាត់ភ្នៀត គ្រាដែលមើលឃើញថា ខេត្តបន្ទាយមានជ័យ បានទទួលរបបទឹកភ្លៀងក្នុងរដូវវស្សាមិនទាន់គ្រប់គ្រាន់នៅឡើយនោះទេកន្លែងខ្លះមានភ្លៀងធ្លាក់ច្រើននិងកន្លែងផ្សេងទៀតភ្លៀងធ្លាក់តិចតួចដែលធ្វើតំបន់មួយចំនួនទទួលរងភាពរាំងស្ងួតកើតឡើង ហើយទឹកអូរប្រឡាយ មួយចំនួន ... Read More »
ចាប់ចោរឆក់កាបូបជនបរទេសម្នាក់បញ្ជូនទៅតុលាការ
ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យម្នាក់ បន្ទាប់ពីបានឆក់កាបូប នារីជនជាតិបរទេសម្នាក់ ដើម្បីបញ្ជូនទៅ តុលាការ។ ករណីឃាត់ខ្លួនជនសង្ស័យ ដែលប្រព្រឹត្តអំពើចោរកម្មនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៦ នៅចំណុចឆ្នេរ ... Read More »
មន្ត្រីមន្ទីរសាធារណការម្នាក់សង្ឃឹមរស់តិចក្រោយជិះម៉ូតូបុករថយន្ត
ខេត្តព្រះសីហនុៈ បុរសម្នាក់ដែលគេ ស្គាល់ថា ជាមន្ត្រីមន្ទីរសាធារណការនិង ដឹកជញ្ជូនខេត្តព្រះសីហនុត្រូវបានរថយន្ត សង្គ្រោះឯកជនដឹកទៅកាន់មន្ទីរពេទ្យបង្អែកចំការចេកភ្លាមៗដែរ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ នៅមុខ អាហារដ្ឋានឆឹងហ៊យ ស្ថិតក្នុងភូមិ៣សង្កាត់ លេខ៣ក្រុង-ខេត្តព្រះសីហនុរវាងម៉ូតូនឹង រថយន្តកុងតឺន័រ។ ... Read More »
ប្រាក់បេឡាមរណសង្គ្រោះចំនួន៨០លានរៀលប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន២០គ្រួសារ
ខេត្តកំពង់ស្ពឺ ៖ កាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ សមាគមអតីតយុទ្ធ ជនកម្ពុជាខេត្តកំពង់ស្ពឺបាននាំយកប្រាក់បេឡាមរណសង្គ្រោះចំនួន៨០លានរៀលជូនក្រុមគ្រួសារសពអតីតយុទ្ធជនចំនួន២០ គ្រួសារដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជួ សារុន ប្រធានសមាគមអតីតយុទ្ធ ជនកម្ពុជាខេត្តកំពង់ស្ពឺ ។ លោកលុយ ឡុំ ... Read More »
ដោះលែងអគ្គនាយករងនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក អូន ប៊ុនហាក់ករណីបើករថយន្តបុកបុរសម្នាក់ស្លាប់
ភ្នំពេញ៖ នគរបាលការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានដោះលែងលោក អូន ប៊ុនហាក់ អគ្គនាយករងនៃនាយកដ្ឋានទ្រព្យរដ្ឋក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឲ្យមានសេរីភាពឡើងវិញ បន្ទាប់ពីមានហេតុការណ៍បើករថយន្តបង្កគ្រោះថ្នាក់ចរាចរបណ្តាលឲ្យបុរសម្នាក់ស្លាប់ ។ ប្រភពព័ត៌មាន ច្បាស់ការណ៍ បង្ហើបឲ្យដឹងថា លោក អូន ប៊ុនហាក់ ... Read More »
មេឃធ្លាក់ភ្លៀងចូលជ្រកក្នុងរោងចាំចម្លាររន្ទះបាញ់ស្លាប់ ៤នាក់នៅឃុំប្រស្និប
ខេត្តកំពង់ឆ្នាំង ៖ បុរស៤នាក់បានស្លាប់ នៅនឹងកន្លែង បន្ទាប់ពីត្រូវរន្ទះបាញ់ពេល មេឃកំពុងភ្លៀង ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃ ទី១៦ ខែសីហា ឆ្នាំ២០១៦ នៅភូមិព្រែក សំពៅ ... Read More »
USAIDប្រកាសគម្រោងលើកកំពស់ការព្យាបាលនិងការផ្សះផ្សាឡើងវិញសំរាប់ជនរងគ្រោះពីអំពើទារុណកម្មក្នុងរបបខ្មែរក្រហម
រដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយះទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឃន៏អន្តរជាតិ (USAID)បានប្រកាសគម្រោងថ្មីមួយដល់អង្គការចិត្តសាស្រ្តសង្គមអន្តរវប្បធម៌ (TPO)នៅកម្ពុជាដើម្បីផ្តល់ការព្យាបាលសុខភាពផ្លូវចិត្តតាមបែបថ្មីសំរាប់បុគ្គលនិងសហគមន៍ នៅក្នុងខេត្តចំនួន ១៥ ដែលនៅតែប្រឈមមុខនឹងការប៉ះទង្គិចផ្លូវចិត្តដោយសារការឆ្លងកាត់របបខ្មែរក្រហម ។ ការងារនេះនឹងត្រូវអនុវត្តដោយសហការណ៍ជាមួយនឹងអង្គការក្តីករុណា ។ គម្រោងថ្មីនេះបញ្ជាក់ពីការប្តេជ្ញាចិត្តជាបន្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការគាំទ្រដល់ការធ្វើអន្តរកាលយុត្តិធម៌ សេរីភាពនិងការផ្សះផ្សានៅកម្ពុជា ។ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកHeidtបានមានប្រសាសន៍ថា“ផលវិបាកនៃរបបខ្មែរក្រហមនៅតែញាំញីដល់ប្រជាជនកម្ពុជាជាច្រើនដែលបានឆ្លងកាត់សម័យកាលដ៏អាក្រក់មួយនេះ ។ គម្រោងនេះនឹងជួយប្រជាជនកម្ពុជារាប់ពាន់អ្នកដែលកំពុងរងគ្រោះពីការចងចាំនៃសម័យកាលនោះអោយទទួលបានសេវាកម្មសុខភាពផ្លូវចិត្តសំខាន់ៗ ... Read More »
លោក ឡុង រុក្ខា នៅពីជនជាប់ចោទជនជាតិវៀតណាម៥នាក់ចូលមកធ្វើអាជីវកម្មរ៉ែមាសអត់ច្បាប់នៅស្រុកអូរយ៉ាដាវ
ខេត្តរតនគិរី៖ បន្ទាប់ពីចៅក្រមសាលាដំបូងខេត្គរតនគិរីសម្រេចឃុំខ្លួនជនជាប់ចោទជាជនជាតិវៀតណាមចំនួន៥នាក់កន្លងទៅនេះ ពាក់ព័ន្ធការឆ្លងដែនចូលមកធ្វើអាជីវកម្មរ៉ែមាសនៅទឹកដីកម្ពុជា ស្ថិតនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ត្រូវបានគេទម្លាយថា តាមចម្លើយសារភាពពីជនជាប់ចោទ គឺឆ្លើយដាក់លោកឡុង រុក្ខា ប្រធាន នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ជាអ្នកផ្តល់ទីតាំង និងនៅពីក្រោយអាជីវកម្មរ៉ែមាសខុសច្បាប់របស់ជនជាតិវៀតណាមខាងលើនេះ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច