ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

សមត្ថកិច្ចចាប់ជនសង្ស័យម្នាក់ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅក្នុងក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពចែកចាយ និង ប្រើប្រាស់គ្រឿងញៀន នៅផ្ទះរបស់ខ្លួន ស្ថិតនៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ការបង្រ្កាបអ្នកចែកចាយ និង ប្រើប្រាស់គ្រឿងញៀន ធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទី ... Read More »

សមត្ថកិច្ចនគរបាលឃាតខ្លួនបុរស២នាក់ពីបទចែកចាយគ្រឿងញៀន

ខេត្តកំពង់ធំ៖ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៤និង៥០នាទីរសៀល ជំនាញសមត្ថកិច្ចនគរបាលឃាត់ខ្លួនបុរស២នាក់ ពីបទលក់ចែកចាយគ្រឿងញៀននៅ ភូមិអូរាំង ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា មេចែកចាយគ្រឿងញៀនមាន ឈ្មោះហុង ... Read More »

ស្ថាបនិកក្រុមចម្រៀង EV Band លោក អ៊ា វឌ្ឍនា ទទួលមរណភាព

ភ្នំពេញ៖ អតីតស្ថាបនិកក្រុមចម្រៀងEV Band លោកអ៊ាវឌ្ឍនាត្រូវបានមិត្តភ័ក្កិជិតដិតរបស់លោកបានបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា បានទទួលមរណភាពហើយកាលពីព្រឹកថ្ងៃទី១៩ខែមករានេះនៅប្រទេសបារាំង។ លោក Ros Kong ដែលជាមិត្តភ័ក្កិជិតដិតរបស់លោកអ៊ា វឌ្ឍនាបានសរសេរលើបណ្ដាញសង្គមមិននេះថា “ពិតជាសោកស្ដាយខ្លាំងណាស់សូមវិញ្ញាណក្ខន្ធបងបានទៅដល់ឋានសុគតិភព ” ដែលរូបភាពនោះគឺជាលោកអ៊ាវឌ្ឍនាអ្នកគ្រប់គ្រងទូទៅថ្មីរបស់ផលិតកម្ម។តាមលោករស់គង់បានប្រាប់បន្ថែមថាលោកអ៊ាវឌ្ឍនាដែលជាអ្នកគ្រប់គ្រងទូទៅនៅផលិតកម្មថោនរូបនេះពិតជាបានស្លាប់ពិតមែននៅឯមន្ទីរពេទ្យមួយប្រទេសបារាំងដោយដំណឹងនេះលោកបានដឹងពីបងប្អូនជីដូន១នៅឯប្រទេសបារាំង។ គេហទំព័រផ្លូវការរបស់ផលិតកម្មថោនបានសរសេរដែរថា”ថ្ងៃនេះជាថ្ងៃដ៏ក្រៀមក្រំរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុនថោនដោយលោកអ៊ាវឌ្ឍនាជាអ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្មថោនបានទទួលមរណះភាពដោយជំងឺនៅប្រទេសបារំាងក្រោយពេលបញ្ចូនទៅព្យាបាលបានប៉ុន្មានថ្ងៃសូមវិញ្ញាណក្ខន្ធបងបានទៅដល់ឋានសុគតិភព”។ ផលិតករនៅផលិតកម្មថោនម្នាក់បានឲ្យដឹងថាលោកអ៊ាវឌ្ឍនាបានសុំច្បាប់ការងារនៅក្នុងផលិតកម្មថោនប្រហែលកន្លះខែមកហើយដោយមានជំងឺបែកទឹកប្រមាត់ត្រូវទៅព្យាបាលនៅថៃ៕ ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌ​ដូនពេញ បើកកិច្ចប្រជុំអំពីបញ្ហាភូមិ-ឃុំ មានសុវត្ថិភាព

ភ្នំពេញ៖ ដើម្បីទប់ស្កាត់បទល្មើសជាក់ស្តែងនៅក្នុងសង្គមដូចជាសកម្មភាព ឆក់ ប្លន់ លួច និងគ្រឿងញៀនដែលតែងតែកើតមានឡើងនោះ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង០៨និង៣០នាទី នៅសាលប្រជុំសាលាខណ្ឌដូនពេញ លោក សុខ ពេញវុធ អភិបាល ... Read More »

ទៅបោកខោអាវរអិលជើងចូលទឹកស្រះលង់ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តស្ទឹងត្រែង៖ បងប្អូនប្រុស ស្រី៣នាក់ នាំគ្នាទៅបោកខោអាវនិងភួយ ហើយក៏ទៅដងទឹកថ្លាក្នុងស្រះយកមកសំអាត តែចៃដន្យ មិនប្រយ័ត្នបានរអិលជើងចូលក្នុងស្រះ បងស្រីឃើញដូច្នេះ ក៏ទៅជួយតែមិនបានសម្រេច ទើបបណ្តាលឲ្យស្លាប់ទាំងពីរនាក់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ... Read More »

ប្រជាពលរដ្ឋមួយគ្រួសារក្តៅក្រហាយឧកញ៉ាម្នាក់ចោទថាពួកគាត់សាងសង់រំលោភលើដី

ភ្នំពេញ៖ ប្រជាពលរដ្ឋមួយគ្រួសារ រស់នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានការ ក្តៅក្រហាយយ៉ាងខ្លាំង ចំពោះលោកឧកញ៉ាម្នាក់ ដែលចោទប្រកាន់ថា ពួកគាត់សាងសង់រំលោភយកដី លោកឧកញ៉ានោះ តាមការពិត គឺបងប្អូនប្រជាពលរដ្ឋមួយគ្រួសារនោះ សាងសង់នៅលើដីកម្មសិទ្ធិរបស់ពួកគាត់ពិតប្រាកដ ដែលមានបង្កាន់ដៃកាន់កាប់ដី ... Read More »

តុលាការ​កំពូល​ សវនាការ​រឿង​ក្ដី​លោក​ស្រី​ ទេព​ វន្នី​ ចំពោះ​​ការ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​

ភ្នំពេញ: តុលាការកំពូល នៅព្រឹកថ្ងៃទី១៨ ខែមករា នេះ បើកសវនាការជំនុំជម្រះសំណុំរឿងលោកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ ចំពោះការសុំនៅក្រៅឃុំបណ្តោះអាសន្ន ។ លោកស្រី ទេព វន្នី ជាប់ចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ... Read More »

ព្រះសង្ឃមួយអង្គនិងបុរស៧នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនពីបទជួញដូរនិងចែកចាយគ្រឿងញៀន

ខេត្តកំពង់ធំៈ លោកអិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំដឹកនាំកំលាំងសមត្ថកិច្ចនគរបាល ចុះបង្រ្គាបនិង ឃាត់ខ្លួនមនុស្ស៨នាក់ក្នុងនោៈមានលោកសង្ឃ១អង្គ ពីករណីជួញដូរនិងចែកចាយគ្រឿងញៀន នៅក្នុងភូមិសាស្រ្តស្រុកស្ទោង ខេត្តកំពង់ធំ ហេតុការណ៍នេៈបានធ្វើឡើងកាលពីថ្ងៃ ទី១៧ ខែមករា ឆ្នាំ២០១៧។ លោក អ៊ិត ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀនចំនួន៨កញ្ចប់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកំលាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយកំលាំងល្បាតម៉ូតូសហប៉ុស្តិ៍ ធ្វើការឃាត់ខ្លួនជាក់ស្តែង នៅវេលាម៉ោងប្រហែល១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវរថភ្លើង ក្រុមី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។ ... Read More »

ខេលី ជោគជ័យនៅកាណាដា និងបារាំង

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្ម M កញ្ញា ខេលី បានបានធ្វើឲ្យអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំស្នាដៃបទចម្រៀងថ្មីរបស់នាង។ នៅពីក្រោយការស្ងប់ស្ងាត់នេះ ព្រោះតែនាងបានចេញទៅច្រៀងនៅប្រទេសបារាំង និងកាណាដាអស់ពេលជាច្រើនខែមកហើយជាមួយនឹងជោគជ័យជាខ្លាំង។ ថ្លែងមកបញ្ជាក់ពីប្រទេសកាណាដា តារាច្រៀងស្រស់សោភារូបនេះលើកឡើងថា នាងបានធ្វើដំណើរមកច្រៀងរាំនៅលើទឹកដីនៃប្រទេសបារាំងចាប់តាំងពីខែកញ្ញា មកម្ល៉េះ និងបន្តចេញទៅច្រៀងនៅប្រទេសកាណាដានៅអំឡុងខែវិច្ឆិកា និងធ្នូ ... Read More »

ឃាត់ខ្លួនក្រុមញៀនថ្នាំរយៈពេល៣ថ្ងៃបានចំនួន១០នាក់ បញ្ជូនទៅតុលាការខេត្ត

ខេត្តសៀមរាប៖ កំលាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានចូលរួមសហការជាមួយកំលាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល និងកំលាំងអន្តរាគមន៍ និងកម្លាំងអធិការនគរបាលស្រុកស្វាយលើ បានចុះបង្ក្រាបករណី រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន រហូតឈានដល់ឃាត់ខ្លួន ក្រុមញៀនថ្នាំ ប្រុស ស្រី បានបន្តបន្ទាប់ក្នុងរយៈ៣ថ្ងៃនៅកន្លែងផ្សេងគ្នាចំនួន១០នាក់ ក្នុងខេត្តសៀមរាប រួចនាំយកមកសួរនាំនៅការិយាល័យជំនាញ ... Read More »

ឃាត់មនុស្ស២នាក់ក្នុងករណីជួញដូរសារធាតុញៀន

ភ្នំពេញៈ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង១៤និង៣៥នាទី នៅចំណុចក្នុងផ្ទះជួលគ្មានលេខ ផ្លូវលេខ៣៧១ ក្រុមទី០១ ភូមិ ក្បាលទំនប់២ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ... Read More »

យុវជន២ក្រុមជិះម៉ូតូដេញវាយគ្នាពេញផ្លូវត្រូវរថយន្តបុកស្លាប់៣នាក់ របួស៤នាក់

ខេត្តត្បូងឃ្មុំ៖ យុវជនមួយក្រុមជិះម៉ូតូ៤គ្រឿងដេញគ្នាត្រូវរថយន្តធុនធំ១គ្រឿងបុកបណ្ដាលឲ្យស្លាប់៣នាក់និងរបួសធ្ងន់ស្រាល៤នាក់កាលពីវេលាម៉ោង១១និង៣០ នាទីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវជាតិលេខ៧ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១៣-២១៤ ស្ថិត ក្នុងភូមិដូងទី១ ឃុំទ្រមូង ស្រុកមេមត់ ខេត្ត ត្បូងឃ្មុំ។ មន្ត្រីនគរបាលស្រុកមេមត់បានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូក្រុមយុវជន៤គ្រឿងជិះប្រដេញវាយគ្នាក្នុងទិសដៅពីកើតទៅលិចហើយនៅពេលជិះមកដល់ ចំណុចកើតហេតុមានរថយន្ត១គ្រឿងមិនស្គាល់ម៉ាកបានបុករះម៉ូតូទាំង៤គ្រឿងពីក្រោយបណ្តាលឲ្យអ្នកជិះផ្លោងខ្ទាតចេញពីម៉ូតូស្លាប់៣នាក់ ... Read More »

អ្នករត់ម៉ូតូឌុបប្រទះឃើញគ្រោងឆ្អឹងមនុស្ស សមត្ថកិច្ចសង្ស័យជនរងគ្រោះធ្វើអត្តឃាត

ខេត្តមណ្ឌលគិរី៖ កាលពីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នៅចំណុចព្រៃរបោះតូចៗលើដីព្រលានយន្តហោះ ស្ថិតក្នុងភូមិ ចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែន មនោរម្យមានការភ្ញាក់ផ្អើលមួយខណៈអ្នករត់ម៉ូតូឌុបប្រទះឃើញគ្រោងឆ្អឹងសាកសពមនុស្សម្នាក់ដែលគេសង្ស័យថា ជាករណីឃាតកម្មតែសមត្ថកិច្ចសន្និដ្ឋានជំហានដំបូង ថាជាករណីធ្វើអត្តឃាត ។ ប្រជាពលរដ្ឋទៅមើលឆ្អឹងសពមិនស្គាល់ អត្តសញ្ញាណនេះឲ្យដឹងថា ... Read More »

បង្ក្រាបវង់ល្បែងតូចតាចឃាត់យាយៗ៥នាក់មើលអត់ឃើញកន្លែងធំៗ

ខេត្តប៉ៃលិន ៖ សមត្ថកិច្ចនគរបាលខេត្តប៉ៃលិនចុះបង្ក្រាបល្បែងស៊ីសងនៅតាមភូមិ កាលពីរសៀល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ បានឃាត់ខ្លួនស្រ្តីចំណាស់៥នាក់នៅចំណុចដីថ្មី ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ មន្រ្តីនគរបាលនៃស្នងការដ្ឋានខេត្តប៉ៃលិនមួយរូបបានឲ្យដឹងថា ការចុះបង្ក្រាប កន្លែងល្បែងសុីសងតូចតាចនេះសមត្ថកិច្ច ... Read More »

អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ន មួយខ្នងធ្វើអំពីឈើ​អស់គ្មានសល់

ខេត្តស្ទឹងត្រែង៖ មានអគ្គិភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ចមកជួយអន្តរាគមន៍។ ហេតុការណ៍នេះ បង្កឡើងដោយភ្លើងចង្គ្រានដុតដាំបាយកាលពីវេលាម៉ោង៣និង៥៥នាទីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិតាខិញ ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ ... Read More »

ថ្នាក់ដឹកនាំក្រសួងធនធានទឹកចុះពិនិត្យសក្តានុពលទឹកស្ទឹងសែន

ខេត្តកំពង់ធំ ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ លោក ចាន់ សុីណាត អគ្គនាយក រងកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ ចុះ ពិនិត្យសក្តានុពលទឹកស្ទឹងសែន ... Read More »

រង់ចាំរដ្ឋសភាធ្វើវិសោធនកម្មសិនទើបគណបក្សទាំង២ជួបបន្តទៀត

ភ្នំពេញ៖ លោក ខៀវ សុភ័គ នាយកខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ការណ៍ដែលសម្តេចក្រឡាហោមស ខេង សម្រេចលើកពេល ជួបចរចាជាមួយលោក កឹម សុខា ដោយមិនកំណត់នោះគឺសម្តេចទុកពេលឱ្យរដ្ឋ ... Read More »

លទ្ធផលនៃកំណាយបុរាណវិទ្យាបង្ហាញថាស្ពានហាលខាងលិចប្រាសាទអង្គរវត្តធ្លាប់បានជួសជុលនាសម័យបុរាណបន្ទាប់ពីកសាងរួច

ខេត្តសៀមរាប៖ ស្ពានហាលខាងលិច ប្រាសាទអង្គរវត្តបាននិងកំពុងចាប់ផ្តើម គម្រោងជួសជុលហើយ។ ដោយគោរព តាមអនុសាសន៍ពីគណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិ វឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅ កាត់ថា ICC-Angkor មុនដំណើរការជួស ជុល គឺត្រូវធ្វើកំណាយស្រាវជ្រាវជាមុន ដើម្បីឈ្វេងយល់ពីទិន្នន័យបុរាណវិទ្យាក៏ ... Read More »

អគ្គីភ័យឆេះផ្ទះប្រជាពលរដ្នជាន់ទី១ក្នុងសង្កាត់បឹងកេងកង៣

ភ្នំពេញ ៖ មានអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅជាន់ទី១ បង្កឲ្យប្រជាពលរដ្ឋនាំយកបំពង់ពន្លត់អគ្គីភ័យ យកមកបាញ់នៅតែមិនរលត់ទៀត ក៏ទាក់ទងទៅសមត្ថកិច្ចមកជួយអន្តរាគមន៍ និងរថយន្តពន្លត់អគ្គីភ័យមកជួយបាញ់ផងដែរ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះលេខ៦១B ក្រុម១៤ ភូមិ៨ ... Read More »

ជនក្លែងជាសង្ឃខ្មែរ៨នាក់ចូលរៃអង្គាសថវិកានៅក្នុងប្រទេសថៃត្រូវតម្រួតថៃឃាត់ខ្លួនកំពុងអង្គុយជុំគ្នាលេងល្បែងនៅក្នុងព្រៃ

ប្រទេសថៃ ៖ បើតាមការដកស្រង់ចេញពីកាសែតថៃឱ្យដឹងថា មានព្រះសង្ឃខ្មែរក្លែងក្លាយចំនួន ៨ អង្គ ក្រោយពីដើររាយអង្គាសប្រាក់ក្នុងទកដីថៃ ត្រូវបានក្រុមតម្រួតថៃចាប់ឃាត់ខ្លួន ខណៈដែលព្រះសង្ឃក្លែងក្លាយទាំងនោះបានកំពុងអង្គុយជុំគ្នាលេងល្បែងក្នុងព្រៃមួយកន្លែងក្នុងខេត្តសមុទ្រប្រាកាន កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ។ សង្ឃក្លែងក្លាយនោះដែរ បន្ទាប់មក ... Read More »

កោះហៅស្ត្រីម្នាក់ចូលបំភ្លឺលើកទី២ ករណីបង្កគ្រោះថ្នាក់ចរាចរបណ្តាលឲ្យប្អូនប្រុសតំណាងរាស្ត្រគណបក្សប្រឆាំងរបួសធ្ងន់

ភ្នំពេញ:មានហេតុការណ៍គ្រោះថ្នាក់ចរាចរមួយ ធ្វើឲ្យប្អូនប្រុសបង្កើតរបស់លោកដាំ សិទ្ធ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ របួសធ្ងន់ ហើយជនបង្កបានរត់គេចខ្លួន ។ ប៉ុន្ដែរហូតមកទល់ពេលនេះអត្តសញ្ញាណជនបង្កត្រូវបានស្គាល់ ហើយតុលាការក៏បានកោះហៅជនសង្ស័យចូលបំភ្លឺនាថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ កន្លងទៅ ។ ប៉ុន្តែដោយសារ ជនសង្ស័យដាក់ពាក្យសុំពន្យារពេល ... Read More »

នាទីឈ្វេងយល់អំពីសត្វកែះ

ភ្នំពេញ៖ សត្វកែះជាប្រភេទសត្វរស់ នៅក្នុងព្រៃភ្នំមានរូបភាពស្រដៀងនឹងពពែមានសម្បុរខ្មៅប្រផេះនិងរោមវែងៗស្តើង មានដងខ្លួនខ្លីនិងជើងទាំងបួនវែង។ ផ្នែក ខាងលើដងខ្លួនមានសម្បុរខ្មៅនិងផ្នែក ខាងក្រោមនៃជើងចាប់ពីក្បាលជង្គង់ចុះ មានពណ៌ចម្រុះខ្មៅប្រផេះលឿងហើយនៅ ពំនូលក្បាលរហូតដល់ស្មាមានរោមរឹង វែងៗដូចជាប្រែង។ បបូរមាត់ពណ៌ស ហើយផ្នែកខាងក្រោមមានពណ៌លឿងឫស ត្រចៀកវែងៗត្រង់ទៅលើ មានស្នែងដូច សត្វពពែដុះកោងទៅក្រោយបន្តិចប្រហែល ... Read More »

ម៉ូតូ២គ្រឿងបុកគ្នារបួសធ្ងន់ទាំងសងខាងនៅស្រុកស្វាយជ្រំ

  ខេត្តស្វាយរៀង៖ ម៉ូតូ២គ្រឿង ដែលបើកបញ្រាសគ្នាបានបុកយ៉ាងពេញទំហឹង បណ្ដាលឲ្យបុស២នាក់រងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចនគរបាលដឹកមកកាន់មន្ទីរពេទ្យខេត្ត កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិឫស្សីព្រៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ។ សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសដែលជាអ្នកបង្កមានឈ្មោះ ... Read More »

ស្លាប់ម្នាក់ របួសបួននាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បីលើកផ្សេងគ្នានៅខេត្តពោធិ៍សាត់

  ខេត្តពោធិ៍សាត់ៈ យ៉ាងហោចកុមារីម្នាក់បានស្លាប់យ៉ាងអាណោចអធ័ម និងបុរស ៣នាក់ទៀតបានរងរបួសធ្ងន់ ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៣លើកផ្សេងគ្នា នៅខេត្តពោធិ៍សាត់ ។ លោកវរសេនីយ៍ទោ ឯម រុន អធិការនគរបាលស្រុកក្រគរបានឱ្យដឹងថា នៅវេលាម៉ោង ... Read More »

យកទូរស័ព្ទលាក់ ប្រុសស្នេហ៍ខឹងវាយ៣ដៃប៉ោងភ្នែករត់ទៅប្តឹងនគរបាលឲ្យជួយ

ភ្នំពេញ: កាលពីម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ស្ត្រីម្នាក់បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យឲ្យជួយរកយុត្តិធម៌ដល់គាត់ បន្ទាប់ពីប្រុសស្នេហ៍វាយ៣ដៃជាំភ្នែកក្នុងពេលផឹកស៊ីហើយរូបគាត់ យកទូរស័ព្ទលាក់។ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ បានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ សុខ នីម អាយុ៣៦ឆ្នាំ មុខរបរបម្រើការនៅភោជនីយដ្ឋានមនោរម្យ ស្នាក់នៅភូមិទ្រា៣ ... Read More »

សម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់ធ្វើដំណើរពីទីក្រុងZurich តាមរថយន្តទៅកាន់ទីក្រុង davos

ប្រទេសស្វ៊ីស៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់បានចាកចេញពីទីក្រុង Zurich តាមរថយន្តទៅកាន់ទីក្រុង Davos ប្រទេសស្វ៊ីស ។ ហ្វេសប៊ុកសម្តេចតេជោបានផ្សព្វផ្សាយកាលពីថ្ងៃទី១៧ ខែមករាថា៖ «បន្ទាប់ពីបំពេញការងាររយះពេលមួយថ្ងៃមួយយប់ នៅទីក្រុងZurich ក្នុងនោះមានការជួបសំណេៈសំណាលជាមួយបងប្អូន ... Read More »

ស្រាបៀរ អានឆ័រ រៀបចំកម្មវិធីចាប់រង្វាន់លាភមង្គលលើកទី១ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧

ភ្នំពេញ៖ កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៧ ស្រាបៀរអានឆ័របានរៀបចំកម្មវិធីចាប់រង្វាន់លើកទីមួយរបស់ខ្លួននៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់លាភមង្គលជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរអានឆ័រសម្រាប់ពិធីអាពាហ៍ពិពាហ៍របស់ខ្លួន រង្វាន់រួមមានដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅឆ្នេរឋានសួគ៌ Krabi ... Read More »

តាចេក ជួបទុក្ខធំក្រោយប្រពន្ធ និងម្តាយក្មេកចូលសង្គ្រោះបន្ទាន់

ភ្នំពេញ៖ ថ្មីៗនេះ តារាកំប្លែង នាយចេក បានធ្វើឲ្យគេភ្ញាក់ផ្អើលជាមួយនឹងការបង្ហាញក្តីអាណិតអាសូរខ្លាំង ក្រោយពីទទួលដំណឹងថាម្តាយក្មេក និងភរិយាចូលពេទ្យសង្គ្រោះបន្ទាន់ដែលវានឹងក្លាយជាបន្ទុកកាន់តែធ្ងន់ ព្រោះតែជីវភាពកំពុងតែយ៉ាប់យ៉ឺនហើយបែជាត្រូវជួបនឹងបញ្ហាប្រឈមមុខធ្ងន់ដូចនេះ។ តារាកំប្លែងប្រចាំក្រុមនាយកុយ គឺនាយចេក បានថ្លែងប្រាប់ឲ្យដឹងថា ប្រពន្ធរបស់លោកត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជម្នះក្រុងតាខ្មៅភ្លាមៗព្រោះតែជំងឺពោះវៀនដុះខ្នែងធ្វើទុក្ខខ្លាំងកាលពីថ្ងៃទី១៦ ខែមករា។ នាយចេក បានបន្តទៀតថា ... Read More »

ជិះម៉ូតូមិនប្រយ័ត្នជ្រុលទៅបុករ៉ឺម៉កចតចោលបណ្តាលឲ្យរងរបួសបាក់ជើងស្តាំ

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ បាក់ជើងម្ខាង ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈជិះម៉ូតូលឿនមិនប្រយ័ត្នហើយខ្សោយភ្លើងផងនោះ ក៏ជ្រុលទៅបុករ៉ឺម៉កដែលគេចតស្ងាមពេញទំហឹងកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ រស ... Read More »