ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ

ជិះម៉ូតូប៉ះដៃចង្កូតគ្នាបន្តិចបន្តួច គេតាមកាប់ រត់ចូលប៉ុស្សិ៍នគរបាលឲ្យជួយទាន់

ភ្នំពេញៈ យុវជន៣នាក់ បានបើកម៉ូតូទៅប៉ះដៃចង្កូតជាមួយនឹងម៉ូតូក្រុមក្មេងទំនើង ជាហេតុបង្កទៅជារឿងដេញតាមគប់ និងវាយគ្នាតាមដងផ្លូវយ៉ាងនាធិបតេយ្យ ធ្វើឲ្យភាគីជនរងគ្រោះភ័យរត់មកប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ កាលពីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីយុវជនរងគ្រោះទាំង៣បានឲ្យដឹងថា នៅមុនពេលកើតហេតុ ... Read More »

ដឹកឥដ្ឋការ៉ូលើសចំណុះឡើងស្ពានមិនរួចដាច់កាឡេរអិលថយក្រោយបុករបាំងថ្មបាក់១០ផ្ទាំង

ភ្នំពេញៈ រថយន្តដឹកឥដ្ឋការ៉ូមួយគ្រឿង ខណៈកំពុងបើកឡើងស្ពានអាកាសក្បាលថ្នល់ បានត្រឹមពាក់កណ្ដាលស្ពាន ស្រាប់តែ ដាច់កាឡេនិងបាក់ជន្ទាស រអិលថយក្រោយប៉ះរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យខូចខាតជាច្រើនផ្ទាំងទើបអស់ល្បឿនឈប់ង៉ក់ទៅក្រោយលែងរួច ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១និង៤០នាទី យប់ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅលើស្ពានអាកាសក្បាលថ្នល់ ... Read More »

ស្ត្រីជនជាតិចិនម្នាក់ត្រូវរថយន្តបើកកៀរដួលរងរបួសធ្ងន់នៅក្បែរផ្សារប៉េសេចាស់ផ្លូវ៣៧១

ភ្នំពេញ៖ ស្ត្រីជនជាតិចិនម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកTODAY ពីលិចទៅកើត តាមបណ្តោយផ្លូវ៣៧១ ហើយត្រូវរថយន្តដឹកទំនិញ១គ្រឿងបើកបរកៀរបណ្តាលឲ្យដួលរងរបួសធ្ងន់កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចក្បែរផ្សារប៉េសេចាស់ ផ្លូវ ៣៧១ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ប្រភពពីពលរដ្ឋឃើញហេតុការណ៍នៅកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »

រថយន្តបែនដឹកដីបើកកៀរបុរសម្នាក់កំពុងជិះម៉ូតូបណ្តាលឲ្យដួលបោកក្បាលស្លាប់យ៉ាងមួយរំពេច

ខេត្តកណ្តាលៈ រថយន្តធុនធំប្រភេទបែនដឹកដីមិនស្គាល់ម៉ាក បើកកៀរបុរសម្នាក់កំពុងជិះម៉ូតូ បណ្តាលឲ្យដួលបោកក្បាលដេកស្លាប់ក្នុងថ្លុកឈាមមួយរំពេច ធ្វើឲ្យអ្នកឃើញហេតុការណ៍រន្ធត់ចិត្តគ្រប់ៗគ្នា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១៦ និង៣៥នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៤១-៤២ ស្ថិតក្នុងភូមិព្រៃគោ ... Read More »

របួសធ្ងន់ ស្រាលពីរនាក់ជិះម៉ូតូបុកគ្នានៅប៉ៃលិន

ខេត្តប៉ៃលិន៖ មនុស្ស២នាក់បានរងរបួសធ្ងន់ ស្រាលបន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ជិះម៉ូតូបុកគ្នា ។ រងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តប៉ៃលិន។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១៦និង២០នាទី ថ្ងៃទិី២៥ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ... Read More »

នគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួនយុវជនម្នាក់ករណីលាក់ទុកជំពាមកៅស៊ូនៅជាប់ខ្លួន

ភ្នំពេញ : យុវជនម្នាក់ត្រូវនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួន ខណៈឆែកឆេររកឃើញមានលាក់នូវជំពាមកៅស៊ូជាប់ខ្លួន។ ហេតុការណ៍ឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង២និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១៦ នៅចំណុច មុខស្ថានីយ៍ប្រេងឥន្ធនៈ លី ហ៊ាង សែនសុខ២ ... Read More »

យុទ្ធនាការបង្រ្កាបបទល្មើសនេសាទលើកទី២ ក្រោយពីឧទ្ធម្ភាគចក្រហោះហើរថតយករូបភាពបទល្មើសនេសាទ

ខេត្តពោធិ៍សាត់៖ កម្លាំងចម្រុះរួមមានមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ផ្នែករដ្ឋបាលជលផលក្រគរ សង្កាត់រដ្ឋបាលជលផលកំពង់លួង កងរាជអាវុធហត្ថស្រុក-ខេត្ត យោធាស្រុក-ខេត្ត បរិស្ថានស្រុក-ខេត្ត សហគមន៍នេសាទ សហការគ្នាចុះបង្រ្កាបបទល្មើសនេសាទទ្រុងទ្រាយធំជាលើកទី២នៅស្រុកក្រគរ បន្ទាប់ពីឧទ្ធម្ភាគចក្រហោះហើរក្រឡឹងប៉ប្រះៗមាត់ព្រៃនៅបឹងទន្លេសាប ដែលគេសង្ស័យហោះហើថតរូបភាពបទល្មើសនេសាទ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ខណៈដែលចំណុចដដែលនេះត្រូវបានធ្វើការបង្រ្កាបរួចថ្មី ... Read More »

កងរាជអាវុធខេត្តស្ទឹងត្រែងចាប់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធជួញដូរថ្នាំញៀន

ខេត្តស្ទឹងត្រែង៖ កងរាជអាវុធខេត្តបានបង្ក្រាបបុរសបីនាក់ ជាមួយនឹងវត្ថុតាងថ្នាំញៀន និងសម្ភារមួយចំនួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។ ការបង្ក្រាបខាងលើធ្វើឡើងកាលពីវេលាម៉ោង១និង៤៥នាទីរសៀល ថ្ងៃទី២៣ ខែធ្នូ កន្លងមក ស្ថិតនៅចំណុចផ្លូវជាតិលេខ៩ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុង-ខេត្តស្ទឹងត្រែង។ លោកដួង វិចិត្តមេបញ្ចាការរងកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា: ... Read More »

នគរបាលខេត្តព្រះសីហនុបង្ក្រាបទីតាំងផលិតគ្រឿងញៀន ចាប់ខ្លួន៥នាក់ សុទ្ធសឹងជនបរទេស

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា នៅយប់ទៀបភ្លឺថ្ងៃ២៤ ខែធ្នូ ឆ្នាំ២០១៦ នគរបាលជំនាញបានបង្ក្រាបបានបទល្មេីសផលិត និងជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ២ករណី ឃាត់ខ្លួនជនសង្ស័យសុទ្ធសឹងជាជនបរទេស៥នាក់ និងដកហូតបានថ្នាំញៀនរហូតដល់ជិត១គីឡូក្រាម ។ ប្រភពបន្តថា ករណីទី១ សមត្ថកិច្ចបង្ក្រាបនៅទីតាំងមួយកន្លែង ស្ថិតនៅក្រុមទី១៤ ... Read More »

ចោរឆក់ទូស័ព្ទដៃជនបរទេសម្នាក់ត្រូវនគរបាលប៉ុស្តិ៍វត្តភ្នំឃាត់ខ្លួន

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍វត្តភ្នំឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះជាជនជាតិបរទេសម្នាក់ មិនបានសម្រេច ត្រូវសមត្ថកិច្ចក្របួចជាប់តែម្តង ។ ករណីចោរឆក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២ និង០៥នាទីទៀបភ្លី នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចមុខផ្សាររាត្រី តាមបណ្ដោយផ្លូវព្រះសុីសុវត្តិ ... Read More »

ចាប់ខ្លួនមុខសញ្ញារកស៊ីចែកចាយថ្នាំញៀន២នាក់នៅកៀនស្វាយ

ខេត្តកណ្តាល: ជនសង្ស័យ២នាក់ក្នុងចំណោម៥នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកកៀនស្វាយចាប់ខ្លួនដកហូតបានថ្នាំញៀនប្រ ភេទម៉ាទឹកកក១១៩កញ្ចប់តូចនិងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ។ ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ នៅចំនុចកោះតូច ក្នុងភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ... Read More »

សមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់ដែលអុកឡុកគំរាមយកលុយពីគ្រួសារ

ភ្នំពេញ ៖ នគរបាលប៉ុស្តិ៍មនោរម្យបានឃាត់ខ្លួនបុរសសង្ស័យម្នាក់យកមកអប់រំ បន្ទាប់ពីទទួលបានពាក្យ បណ្ដឹងពីអាណាព្យាបាល កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៦ ។ សមត្ថកិច្ចបានអោយដឹងថា យុវជនរូបនេះឈ្មោះ ងិន ប៊ុនធឿន អាយុ៣៣ឆ្នាំ ហើយការឃាត់ខ្លួនយុវជនខាងលើនេះ ដោយតែយុវជនរូបនេះចេះតែគំរាមឪពុកម្ដាយ បងប្អូនយកលុយជារៀងរាល់ថ្ងៃ ... Read More »

ខឹងសង្សារមិនដើរលេងជាមួយលោតពីអគារសំណង់សម្លាប់ខ្លួន

ភ្នំពេញ: នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦វេលាម៉ោង២១ មានករណីលោតសម្លាប់ខ្លួនកើតឡើងនៅចំណុចផ្ទះលេខ២៧០ផ្លូវព្រះសីហនុ ក្រុម៣៤ភូមិ០៤សង្កាត់អូឡាំពិក ខណ្ឌចំការមន បណ្តាលអោយរងរបួសធ្ងន់។ ជនរងគ្រោះមានឈ្មោះផាន់ ផារិន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរស្នាក់នៅផ្ទះកើតហេតុខាងលើមុខរបរកម្មករសំណង់។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ថា មុនកើតហេតុបានបុរសកម្មករសំណង់ខាងលើបានកំពុងនិយាយទួរសព្ទ័ជាមួយសង្សារ ... Read More »

ម៉ូតូសង់កូរ៉េឆ្លងថ្នល់មិនប្រយ័ត្នបុកនឹងម៉ូតូមួយគ្រឿងទៀត រងរបួសធ្ងន់ទាំងសងខាង

ខេត្តស្វាយរៀង៖ មនុស្សប្រុស២នាក់ រងរបួសធ្ងន់ ខណៈដែលជួបគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូសង់កូរ៉េឆ្លងថ្នល់មិនប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងទៀត បុកបណ្តាលឲ្យរងរបួសតែម្តង។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៥និង៥នាទី ថ្ងៃទី២៥ ខែឆ្នូ ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ 01 ចន្លោះគីឡូម៉ែត្រ១៤០និង១៤១ ស្ថិតនៅភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ... Read More »

ខឹងស្តីបន្ទោសរឿងស៊ីបាយមិនលាងចាន ៣ថ្ងៃក្រោយកាប់សម្លាប់ ជនដៃដល់ត្រូវឃាត់ខ្លួន

ភ្នំពេញ៖សមត្ថកិច្ចនគរបាលខណ្ឌមានជ័យសហការនឹងកម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវក្នុងករណីឃាតកម្មគិតទុកជាមុនលើកម្មករសំណង់ម្នាក់កាលពីវេលាម៉ោង៨និង៣០យប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចការដ្ឋានផ្ទះល្វែងកំពុងសាងសង់ ផ្លូវបេតុង ក្រុម២១ ភូមិទួលរកា១ សង្កាត់ចាក់អង្រែ ក្រោម ខណ្ឌមានជ័យ។ លុះដល់វេលាម៉ោង៨ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ ... Read More »

សួង សុវណ្ណារ៉ា អ្នកផលិតកម្មវិធីសិល្បៈអារដៃប៉ងធ្វើអត្តឃាត

ភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួ យក្រោយពីអ្នកកម្មវិធីសិល្បៈល្បីឈ្មោះលោក សួង សុវណ្ណារ៉ា បានបង្ហោះរូបថតជាច្រើនសន្លឹក បង្ហាញពីការអារដៃដោយផ្លៃឡាមហូរឈាមជោគជាំប៉ងធ្វើអត្តឃាត។ ការអារដៃរហូតមានឈាមជោគជាំបន្ទប់នេះត្រូវបានគេឃើញក្នុងគេហទំព័រហ្វេសប៊ុកផ្ទាល់របស់អ្នកផលិតកម្មវិធីខាងលើកាលពីព្រឹកថ្ងៃទី២៥ខែធ្នូនេះ ហើយបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំងពិសេសក្នុងចង្កោមអ្នកសិល្បៈ។ នៅក្នុងគណនីយហ្វេសប៊ុករបស់លោកឈ្មោះ Nara King ដែលបានបង្ហោះរូបថតមានឈាមជោគជាំពេញបន្ទប់ដេកជាច្រើនសន្លឹកជាមួយនឹងពាក្យពេចន៍ថា”ជីវិតមនុស្សម្នាក់ៗត្រូវមានការតស៊ូហើយក៏ត្រូវតែតស៊ូដល់ទីបំផុត! តែពេលនេះខ្ញុំហត់ហើយខ្ញុំចង់សម្រាក! សុំកុំធ្វើតម្រាប់តាមខ្ញុំវាមិនល្អនោះទេ!”។ ... Read More »

លោកប៉ា សុជាតិវង្ស ៖ ដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងហាណូយ វៀត ណាមដើម្បីពង្រឹងកិច្ចសហ ប្រតិបត្តិការទ្វេភាគីក្នុងនាមទីក្រុងសម្ព័ន្ធភាព

ភ្នំពេញ ៖ ល្ងាចថ្ងៃទី២៥ ធ្នូ ឆ្នាំ២០១៦ តប តាមការអញ្ជើញរបស់អភិបាលរដ្ឋធានីណូយ លោក ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានី ភ្នំពេញ បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងហាណូយ ... Read More »

រថយន្តកាមរីបាឡែនជែងរថយន្តខាងមុខបុកម៉ូតូនិចស្លាប់យុវជនម្នាក់

ភ្នំពេញ៖ រថយន្តកាមរីបាឡែន១គ្រឿង បានបើកបរបោះពួយក្នុងល្បឿនលឿន ជែងយានយន្តនៅខាង មុខ ហើយបានរេចង្កូតជ្រុលទៅបុកម៉ូតូ ម៉ាកស៊ុយហ្ស៊ុយគីនិច១គ្រឿងពេញទំហឹង បណ្ដាលឲ្យដួលហើយ យុវជនដែលជាអ្នកបើកបរម៉ូតូម្នាក់ បានបោកក្បាលផ្ទប់ទៅនឹងថ្នល់ និងត្រូវរថយន្តនោះកិនថែមពីលើទៀត បណ្ដាលឲ្យបែកមួកសុវត្ថិភាព និងបែកក្បាលស្លាប់បាត់បង់ជីវិតភ្លាមៗក្នុងថ្លុកឈាម នៅនឹងកន្លែងកើតហេតុ នោះតែម្ដង។ចំណែករថយន្តបង្ក ... Read More »

បុរសជនជាតិថៃម្នាក់ដេកស្លាប់លើគ្រែក្នុងផ្ទះសំណាក់ ហែ្វរឹឡេន

ភ្នំពេញ : បុរសជនជាតិថៃម្នាក់ដេកស្លាប់លើគ្រែក្នុងបន្ទប់៣០៤ ជាន់ទី៣ ផ្ទះសំណាក់ ហែ្វរឹឡេន មិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ កាលវេលាម៉ោង៧ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១៦ នៅចំណុចផ្ទះលេខ៩៩ផ្លូវលេខ១៤១ស្ថិតនៅសង្កាត់វាលវង់ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ... Read More »

សម្តេចតេជោហ៊ុន សែន អបអរសាទរចំពោះបេក្ខនារី ឈិន ម៉ានិច្ចដែលទទួលជ័យជំនះលេខ១

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអបអរសាទរចំពោះបេក្ខនារី ឈិន ម៉ានិច្ចដែលទទួលជ័យជំនះលេខ១ ក្នុងកម្មវិធី Cambodian Idol ។ សម្តេចបានថ្លែងកាលពីថ្ងៃទី២៦ ខែធ្នូ នៅលើបណ្តាញសង្គមដូច្នេះថា «ខ្ញុំសូមអបអរសាទរចំពោះបេក្ខនារី ឈិន ... Read More »

ភ្លេចមើលមុខ ជិះ​ម៉ូតូ​ទៅបុក​គូទ​រ៉ឺម៉ក​ពីក្រោយ​រងរបួស​ធ្ងន់

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ រងរបួសធ្ងន់ នៅនឹងកន្លែងកើតហេតុកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង១៤និង២០នាទី នៅលើផ្លូវក្រាលកៅស៊ូ មាត់ស្ទឹងខាងកើត ផ្សារកំពង់ស្ពឺ ភូមិពាណិជ្ជកម្ម សង្កាត់រការធំ ខេត្តកំពង់ស្ពឺ បន្ទាប់ពីជិះម៉ូតូភ្លេចមើលមុខ ជ្រុលទៅបុកពីក្រោយរ៉ឺម៉ក ... Read More »

បង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន៣ករណីផ្សេងគ្នានៅខណ្ឌឫស្សីកែវ

ភ្នំពេញ ៖ សមត្ថកិច្ចបានធ្វើប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន៣ករណីផ្សេងគ្នាក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ កម្លាំងសមត្ថកិច្ចឲ្យដឹងថានៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សហការជាមួួយប៉ុស្តិ៍រដ្ឋបាល និងកម្លាំងប្រជាការពារ បានបើកប្រតិបត្តិការបង្ក្រាប ក្រុមមុខសញ្ញាជួញដូរគ្រឿងញៀន៣ករណីផ្សេងគ្នា ស្ថិតក្នុងសង្កាត់ស្វាយប៉ាក: ប្រភពបន្តថាករណីទី១ ... Read More »

រថយន្តក្រុងកាពីតូលបុក៣ត្រួតរបួសមនុស្ស៣នាក់ អ្នកជិះរថយន្តព្រលឹងចុងសក់គ្រប់ៗគ្នា

ខេត្តកណ្តាល៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបង្កឲ្យមនុស្ស៣នាក់ជាអ្នកជិះមូ៉តូរងរបួសស្រាល និងរថយន្តខូចខាត៣គ្រឿង និងមូ៉តូ១គ្រឿងយា៉ងតំណំ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាមោ៉ង៧និង៤០នាទីព្រឹក ថ្ងៃទី២៥ ខែឆ្នូ ឆ្នាំ២០១៦ ឋិតនៅតាមផ្លូវជាតិលេខ៦ នៅក្បែរស្ពានលេខ១៣ ចន្លោះស្ពានលេខ១២ ក្នុងភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលខេត្តកណ្តាល។ ... Read More »

ដឹកឈើឈ្មើសច្បាប់ពេញរថយន្តរត់ការមិនច្បាស់ត្រូវសមត្ថកិច្ចចាប់បង្ក្រាបទាំងយប់

ខេត្តក្រចេះ៖ រថយន្តធុនធំ១គ្រឿងផ្ទុកឈើល្មើសច្បាប់ជាច្រើនម៉ែត្រគូប ត្រូវបានសមត្ថកិច្ចចាប់បង្ក្រាបទាំងយប់ កាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី២៤ខែធ្នូ នៅមុខអធិការរដ្ឋាននគរបាលក្រុងក្រចេះ ក្រោយពីថៅកែឈើរត់ក៏ជាមួយសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តមិនច្បាស់សាស់ ។ យ៉ាងណាក៏ដោយក្នុងសកម្មភាពចាប់បង្ក្រាបរថយន្តដឹកឈើមិនបានរត់ការ របស់កម្លាំងនគរបាលក្រុងក្រចេះ សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើថ្មគ្រែ នាយប់នោះ សមត្ថកិច្ចមិនបានឃាត់ខ្លួន ជនណាម្នាក់ជាប់ពាក់ព័ន្ធនិងជំនួញឈើល្មើសច្បាប់នោះទេ ដោយសមត្ថកិច្ចបានអះអាងថា ... Read More »

សមត្ថកិច្ចខេត្តបាត់ដំបងបញ្ជូនជនជាតិឥណ្ឌា៦នាក់ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍

ខេត្តបាត់ដំបង ៖ ជនជាតិឥណ្ឌាចំនួន ៦នាក់ ត្រូវបានបញ្ជូនទៅកាន់អគ្គនាយក ដ្ឋានអន្តោប្រទេសន៍កាលពីថ្ងៃ២២ ខែធ្នូ ឆ្នាំ២០១៦ ក្រោយពីកម្លាំងការិយាល័យ អន្តោប្រវេសន៍បានសហការជាមួយកម្លាំង នគរបាលនៃអធិការនគរបាលស្រុកភ្នំព្រឹក ឃាត់ខ្លួន ក្រោយពួកគេស្នាក់នៅលក់ដូរក្នុងទឹកដីស្រុកភ្នំព្រឹកដោយខុសច្បាប់ ។ លោកវរសេនីយ៍ឯក ... Read More »

ប្រធានផ្សារគគីរនៅតែបន្តយកលុយពីអ្នកលក់ដូរតាមកញ្ច្រែងកញ្ជើ ល្អី ផ្គើននឹងសារាចររបស់រាជរដ្ឋាភិបាល

ខេត្តកណ្តាល៖ រាជរដ្ឋាភិបាលចេញ សារាចរណែនាំ ស្តីពីការលុបការបង់ថ្លៃ ចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី នៅទូទាំងប្រទេសក៏ប៉ុន្តែលោក អិុន យ៉ុម ប្រធានផ្សារគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មិនបានអនុវត្តតាមសារាចរ ណែនាំរបស់នាយករដ្ឋមន្ត្រីនោះទេ ... Read More »

វាយសម្លាប់​ស្រី្តម្នាក់រួចយកសាកពសទៅកប់រាក់ចេញដៃមកក្រៅ សមត្ថកិច្ចសង្ស័យឃាតក​ជាប្តី

ខេត្តរតនគិរីៈ សាកសពស្រ្តីម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញកប់ក្នុងដីដោយលេចចេញដៃម្ខាងពាក់អាវដៃវែងពណ៌ខៀវ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចចម្ការកៅស៊ូចាស់របស់រដ្ឋ ស្ថិតនៅក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ ការស្លាប់របស់ស្រី្តម្នាក់នេះមិនត្រូវបានគេដឹងថា ឃាតកជាអ្នកណា ហើយសម្លាប់ស្រ្តីរងគ្រោះយកមកកប់ចោលនៅចំណុចចម្ការកៅស៊ូនេះតាំងពីពេលណានិងដដោយសារមូលហេតុអ្វីនោះទេ ... Read More »

កូនតិរច្ឆានកាប់ឪពុកស្លាប់ពេលកំពុងលង់ដំណេក

ខេត្តក្រចេះ៖ យុវជនម្នាក់ត្រូវបាននគរបាលស្រុកឆ្លូងឃាត់ខ្លួនក្រោយយកកាំបិតបុ័ងតោកាប់ចំដើមទ្រូងឪពុកកាលពីវេលាម៉ោងប្រមាណ២និង៣០នាទីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅភូមិស្រែទ្រៀក ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។ តាមមន្ត្រីនគរបាលស្រុកឆ្លូងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ុន ប៊ុនលាង អាយុ ៥៨ឆ្នាំ មានទីលំនៅភូមិជើងឡង ... Read More »

លោកអូបាម៉ា ចុះហត្ថលេខាងលើច្បាប់ចំណាយសម្រាប់ការពារជាតិ និងកាត់បន្ថយសហការផ្នែកយោធាជាមួយរុស្ស៊ី

ប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ា នៅចុងអាណត្តិរបស់លោកបានចុះហត្ថលេខាលើច្បាប់ចំណាយសម្រាប់ការពារជាតិ និងកាត់បន្ថយសហការផ្នែកយោធាជាមួយរុស្ស៊ី ។ នៅក្នុងច្បាប់ ដែលលោកអូបាម៉ា បានចុះហត្ថលេខានោះ មិនមានគម្រោងចំណាយណាមួយសម្រាប់ក្រសួងការពារជាតិ នៅឆ្នាំ២០១៧សម្រាប់សហការផ្នែកយោធាជាមួយរុស្ស៊ី ។ សេចក្តីព្រាងច្បាប់ថ្មី ដែលបានអនុញ្ញាតឲ្យ រដ្ឋាភិបាលអាមេរិក ចំណាយជាទឹកប្រាក់ ប្រមាណសរុបជា ... Read More »

ទំនាស់ហិង្សាប្តីយកចំពុះទង់ចាក់ប្រពន្ធចំករងរបួសធ្ងន់

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លូន ក្រោយឈ្លោះប្រកែកជាមួយប្រពន្ធ ហើយផ្ទុះហិង្សាដាក់គ្នា រួចចាក់ប្រពន្ធ និងដែកចំពុះទង់ចំកបណ្តាលអោយរងរបួសធ្ងន់។ ករណីហិង្សាក្នុងគ្រួសារនេះបានកើតឡើងកាលពីម៉ោង៣រសៀល ថ្ងៃទី២៣ ខែធ្នូ ក្នុងភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ ជនដៃដល់ជាប្តីដែលឃាត់ខ្លួនឈ្មោះ ... Read More »