ព័ត៌មានទាន់ហេតុការណ៍៖
'

ជនរងគ្រោះម្នាក់បាត់ខ្លួន៤ថ្ងៃ ធ្លាក់ដីភ្នំសង្កត់នៅស្រុកសំឡូតត្រូវបានសមត្ថកិច្ចប្រទះឃើញសាកសព មានសភាពរលេះរលួយនៅលើចម្រាសភ្នំ សាច់ញាតិបានសម្រេចបូជាសព យកឆ្អឹងមកធ្វើបុណ្យតាមប្រពៃណី

ខេត្តបាត់ដំបង៖ ជនរងគ្រោះម្នាក់ក្នុងចំណោម២នាក់ដែលបានបាត់ខ្លួនរយៈពេល៤ថ្ងៃដោយដីភ្នំបាក់សង្កត់នៅស្រុកសំឡូត ខេត្តបាត់ដំបង នៅភ្នំចំណុចពាមតា ព្រំដែនកម្ពុជា-ថៃ ត្រូវបានសមត្ថកិច្ចរុករកប្រទះឃើញស្លាប់កាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ នៅលើចម្រាសភ្នំមួយកន្លែងក្បែរកន្លែងកើតហេតុក្នុងទឹកដីថៃ ដោយតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជនរងគ្រោះបានទទួលរងរបួសធ្ងន់រត់គេចពីធ្លាក់ដីភ្នំសង្កត់ ខណៈមានភ្លៀងខ្លាំងហើយក៏ធ្លាក់រអិលចូលអូរព្រំដែននិងបានប្រឹងប្រវ៉េប្រវាចេញពីក្នុងអូរព្រំដែនមកដល់ទីទួលចម្រាសភ្នំនិងទំនងជាដាច់អាហារក៏ត្រូវដាច់ខ្យល់ស្លាប់ ។ ការរកឃើញជនរងគ្រោះក្រោយមួយថ្ងៃបន្ទាប់ពីសមត្ថកិច្ចចម្រុះបានរកឃើញជួយសង្រ្គោះបានជនរងគ្រោះម្នាក់គេចផុតពីសេចក្តីស្លាប់ដែលបាត់ខ្លួនជាមួយគ្នាកាលពីកន្លងទៅនេះ ។ សាកសពជនរងគ្រោះមានសភាពហើមរលេះរលួយសមត្ថកិច្ចនិងសាច់ញាតិនៅព្រឹកថ្ងៃទី២១ ... Read More »

ស្លាប់ជិត២០នាក់និង រាប់បាន់នាក់កើតជំងឺគ្រុនឈាមនៅប៉ាគីស្ថាន

រដ្ឋាភិបាលប៉ាគីស្ថានបានចាត់វិធានការ កម្ចាត់មូស ខ្លាដែល​បង្កឲ្យកើតជំងឺ​គ្រុនឈាមជាទ្រង់ទ្រាយធំនៅក្នុងប្រទេសនេះ។ តាមរបាយការណ៍​ជំងឺគ្រុន​​ឈាម​​បានឆក់យកជីវិត​ពលរដ្ឋប៉ាគីស្ថាន​យ៉ាងតិច​១៦នាក់ និង​៩ ៦៣៤នាក់​ផ្ទុក​នូវជំងឺមួយនេះ ។ មន្ត្រីសុខាភិបាល​ប៉ាគីស្ថាន​បានថ្លែង​កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ថា ជំងឺគ្រុនឈាម​បានចម្លងរាលដាល និងសម្លាប់ពលរដ្ឋអស់១៦នាក់ហើយ និង​៩ ៦៣៤នាក់ផ្សេងទៀត​បានឆ្លងគិតក្នុងឆ្នាំ២០១៩នេះ ។ ... Read More »

ចិនជួយគ្រប់ប្រទេសទាំងអស់​ ដោយមិនបានអូសទាញប្រទេសណាមួយ ជាប់អន្ទាក់បំ​ណុល​ឡើយ

បណ្តាប្រទេសលោកខាងលិចបានចោទប្រកាន់ចិនថា កំពុងតែអូសទាញប្រ​ទេសមួយចំនួន​ឲ្យធ្លាក់ចូលក្នុងអន្ទាក់បំណុល  ក្នុងនោះមានប្រទេសម៉ាឌីវជាដើម ។ ពេលថ្មីៗនេះ រដ្ឋមន្ត្រី​ការ​បរទេសចិនលោក វ៉ាង យី (Wang Yi) បានបញ្ជាក់ជាថ្មីឡើងវិញថា ប្រទេសម៉ាល់​ឌីវមិនមែនកំពុងជាប់នៅក្នុងអន្ទាក់បំណុលរបស់ចិននោះទេ ខណៈប្រទេសក្នុងតំបន់​សមុទ្រ​ឥណ្ឌាមួយនេះ កំពុងជំពាក់បំណុលទីក្រុងប៉េកាំងជាង ៣ពាន់លានដុល្លារ។ ... Read More »

មេភេរវករ សោម ឯក  ត្រូវតុលាការលើកយកសំណុំរឿងឧក្រិដ្ឋមួយករណីទៀតមកកាត់ទោស នៅថ្ងៃទី២៣ ខែកញ្ញានេះ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ ទណ្ឌិតជន សោម ឯក ជាមេភេរវករមួយរូប ដែលកំពុងអនុវត្តទណ្ឌកម្មទោសក្នុងពន្ធនាគារ៤៦ឆ្នាំនោះ ត្រូវតុលាការលើកយកមកកាត់ទោសសំណុំរឿងឧក្រិដ្ឋមួយករណីទៀត តាមសេចក្ដីសម្រេចរបស់តុលាការជាច្រើនសំណុំរឿងបទឧក្រិដ្ឋ ។ ប្រភពព័ត៌មានពីសាលាដំបូងបានឲ្យដឹងថា ... Read More »

មានតែរុស្ស៊ីនិងចិន ទើបអាចរារាំង​រាល់សកម្មភាព របស់អាមេរិក ជុំវិញដំណោះស្រាយ​​លើបញ្ហាស៊ីរី

ប្រទេសរុស្ស៊ី និងប្រទេសចិន កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ បានប្រឆាំង​(វ៉េតូ) ដំ​ណោះ​ ស្រាយមួយ របស់​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គាំទ្រ​ដោយសមា ជិក​ចំនួន​១២ លើសមាជិកទាំងអស់ទាំង១៥ ដែលអំពាវនាវ​ឲ្យមានកិច្ច ព្រមព្រៀងឈប់បាញ់​នៅខេត្ត​Idlib ប្រទេសស៊ីរី ... Read More »

ឲ្យខ្ចីម៉ូតូទៅជួបប្រពន្ធបែរជាយកទៅបញ្ចាំចាយលុយអស់ទេីបប្រទះឃេីញឃាត់ប្រគល់ជូននគរបាល

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់បានខ្ចីម៉ូតូមិត្តភក្តិទៅជួបប្រពន្ធបែរជាយកទៅបញ្ចាំនៅឃ្លាំងរំសេវកាលពីវេលាម៉ោង​ ២និង១០នាទី​ រំលងអធ្រាត្រឈានចូលថ្ងៃទី​ ១៦​ ខែកញ្ញា​  ឆ្នាំ២០១៩​ ហេីយព្យាយាមគេចខ្លួនរហូតមកដល់មកដល់ថ្ងៃទី២០ ខែកញ្ញា​ឆ្នាំ២០១៩​ទេីបជនរងគ្រោះប្រទះឃេីញនៅបន្ទប់ជួលចំណុច​មុខអាងទឹក​ ភូមិត្រពាំងថ្លឹង១​ សង្កាត់​ចោមចៅ​ទី១​ ខណ្ឌ​ពោធិ៍​សែនជ័យ​ ទេីបឃាត់ខ្លួនប្រគល់ជូននគរបាលតែម្តង។ ជន​សង្ស័យ​មាន​ឈ្មោះ​  ពីង​ ... Read More »

កម្មករសំណង់ម្នាក់ ខ្ចីលុយមេការទុកចាយ ស្រាប់តែឃើញចង.កសម្លាប់ខ្លួនទម្លាក់ចូលក្នុងទឹកស្រះនៅការដ្ឋានផ្ទះល្វែងសង់ថ្មី

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមេការសំណង់ម្នាក់ប្រទះឃើញកូនចៅរបស់ខ្លួនចង.កសម្លាប់ខ្លួនឯងទម្លាក់ចូលក្នុងទឹកស្រះ នៅការដ្ឋានផ្ទះល្វែងសង់ថ្មី កាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅភូមិថ្មី សង្កាត់/ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ... Read More »

នគរបាលខណ្ឌពោធិ៍សែនជ័យបង្ក្រាបឃាត់ក្រុមក្មេងស្ទាវ៦នាក់ ខណៈកំពុងប្រយុទ្ធគ្នា

ភ្នំពេញ​៖​  ក្រុមក្មេងទំនេីងពីរក្រុមណៈកំពុងបេីកឆាកប្រយុទ្ធគ្នាតាមដងផ្លូវសាធារណៈត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១​ សហការជាមួយកម្លាំងអន្តរាគមន៍ពិសេសខណ្ឌពោធិ៍សែនជ័យ​ ចុះបង្ក្រាបនៅវេលាម៉ោង ២និង ៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ ២០១៩ ត្រង់ចំណុចផ្លូវបេតុង កែងនឹងផ្លូវវេងស្រេង ច្រកចូលវត្តអង្គតាមិញ ក្នុងសង្កាត់ចោមចៅទី១ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប្រើប្រាស់អាវុធគ្មានគារអនុញ្ញាត ប្រើដាវសាម៉ូរ៉ៃកែច្នៃ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីករណីប្រើប្រាស់អាវុធគ្មានគារអនុញ្ញាត (ប្រើដាវសាម៉ូរ៉ៃកែច្នៃកាប់) នៅចំណុចមុខហាងម៉ាស្សាដៃមានលាភ នៅវេលាម៉ោង ០៧ និង០០នាទីថ្ងៃទី២០​ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចមុខហាងម៉ាស្សាដៃមានលាភ ផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ... Read More »

នាយប៉ុស្កិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាប ត្រូវបានសម្តេចក្រឡាហោម ស ខេង សម្រេចបញ្ចប់តំណែង 

ភ្នំពេញ៖  លោកឧត្តមសេនីយ៍ត្រី អ៊ុ ករុណា ពីនាយប៉ុស្កិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាប ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចបញ្ចប់តំណែងហើយ ដោយជំនួសដោយលោកឧត្តមសេនីយ៍ត្រី ទឹម សុភា មកគ្រប់គ្រងវិញ ... Read More »

រថយន្តស្លាកលេខ រដ្ឋបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវ និងបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើម

ភ្នំពេញ៖ រថយន្តស្លាកលេខ រដ្ឋបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវ និងបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើម ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅ ម៉ោង១១យប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ ៦ ខាងមុខសាលាបឋមសិក្សាព្រែកលៀប ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថារថយន្តបង្ក ម៉ាក ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ជាប្រមាថស្ថាប័នប៉ូលិស

ខេត្តព្រះសីហនុ៖ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ កាលល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ បន្ទាប់ពីជនសង្សយ័រូបនេះ បានបញ្ចេញមតិ ជេរ ប្រមាថស្ថាប័នប៉ូលិសលើបណ្ដាញសង្គមFacebook តាមអាខោនឈ្មោះ សម្បត្តិ ប៉ាសុមាលី  ថា “អាវុធហត្ថ ... Read More »

សែលកាតចាប់ផ្តើមសម្ភោធគម្រោងថ្មីដើម្បីគាំទ្រដល់អតិថិជនដ៏ល្អរបស់ខ្លួន ជាផ្លូវការ

រាជធានីភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ៖ ថ្ងៃនេះ សែលកាតបានសម្ភោធជាផ្លូវការនូវកម្មវិធីរង្វាន់ថ្មីដល់អតិថិជនទាំងអស់ដែលហៅថា Cellcard Club។ អតិថិជនអាចចូលរួមជាមួយCellcard Club បាន តាមរយ:ការប្រើប្រាស់Cellcard App។ កម្មវិធីនេះជាការចាប់ផ្តើមជាថ្មីនៃCellcard ... Read More »

បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តជ្រុលទៅបុកបង្គោលភ្លើងព្យាយាមបើករត់ត្រូវសមត្ថកិច្ចឃាត់បាន

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តជ្រុលទៅបុកបង្គោលភ្លើងមួយដើមពេញទំហឹង ភ្លាមៗនោះរថយន្តបង្ក បានព្យាយាមបើករត់គេចខ្លួន តែត្រូវសមត្ថកិច្ចមូលដ្ឋាន ឃើញទាន់ស្ទាក់ចាប់បាន នៅតាមបណ្ដោយផ្លូវលេខ២២១ កែងនិងមហាវិថីសហព័ន្ធរុស្ស៊ី ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ១២និង ២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ... Read More »

រឿងប៉ូលិសបាញ់បោះសេរី ៖ លោក ស ថេត បញ្ជាអោយចាត់វិធានការជាបន្ទាន់ មិនត្រូវទុកអោយខូចឈ្មោះដល់មន្ត្រីនគរបាលទូទៅឡេីយ

ភ្នំពេញ៖ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត បានធ្វើការបញ្ជាដោយផ្ទាល់ទៅកាន់លោក លោកស្រីស្នងការង នាយ នាយរងការិយាល័យ អធិការ អធិការរង និងនាយប៉ុស្តិ៍ទាំងអស់ ត្រូវចាត់វិធានការជាបន្ទាន់ បេីក្នុងករណីមានមន្ត្រីប៉ូលិសរូបណាធ្វេីការបាញ់បោះសេរី ។ ... Read More »

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងថា ទណ្ឌិត សម រង្សី បន្តប្រមាថដល់អង្គព្រះមហាក្សត្រ អាជ្ញាធរមានកាតព្វកិច្ចចាត់វិធានការដើម្បីការពារអង្គព្រះមហាក្សត្រនិងរបបរាជានិយម

ភ្នំពេញ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងថា ករណី ទណ្ឌិត សម រង្សី បន្តប្រមាថដល់អង្គព្រះមហាក្សត្រ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ផ្នែកគ្រប់ជាន់ថ្នាក់ មានកាតព្វកិច្ចចាត់វិធានការដើម្បីការពារអង្គព្រះមហាក្សត្រ និង របបរាជានិយមនៅកម្ពុជា ... Read More »

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្ហាញរឿងរ៉ាវជម្លោះរវាងមេបញ្ជាការនិងមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំឡូត ខេត្តបាត់ដំបង

ភ្នំពេញ៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបង្ហាញ អំពីព័ត៌មានលើករណីជម្លោះរវាងមេបញ្ជាការនិងមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំឡូត ខេត្តបាត់ដំបង។ លោក អេង ហ៊ី សរសេរតាមបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២០ ខែកញ្ញា ថា ... Read More »

ប៊ិចថេប្លេតចេញថ្មីរបស់ក្រុមហ៊ុន Microsoft អាចនឹងភ្ជាប់មកជាមួយការសាកឥតខ្សែ

Surface Pen របស់ Microsoft ដែលត្រូវបានគេរំពឹងថានឹងត្រូវប្រកាសនៅក្នុងព្រឹត្តិការណ៍ផ្នែករឹងប្រចាំឆ្នាំរបស់ក្រុមហ៊ុននៅថ្ងៃទី ២ ខែតុលាអាចនឹងភ្ជាប់មកជាមួយការសាកថ្មដោយឥតខ្សែ។ ឯកសារ FCC សម្រាប់ប៊្លុកនេះសំដៅទៅលើ“ ឧបករណ៏សាកថ្ម” ដែលចង្អុលបង្ហាញពីលទ្ធភាពដែលប៊ិចនឹងមានប្រភពថាមពលខាងក្នុងដែលអាចអោយវាប្រើប្រាស់បានដោយមិនចាំបាច់ប្រើអាគុយAAAA ដូចម៉ូដែលបច្ចុប្បន្នរបស់ប៊ិចទេ។ Apple Pencil ... Read More »

សរសើរផលិតករបញ្ចេញបទ ធ្វើបុណ្យខុស ចំឱកាសភ្ជុំបិណ្ឌ

ភ្នំពេញ៖ បទចម្រៀង ធ្វើបុណ្យខុស របស់ផលិតកម្ម យ៉ូប (Job Production) បានចេញជាផ្លូវការហើយជាមួយនឹងការកោតសរសើរខ្លាំងពីទស្សនិកជនថាជាបទចម្រៀងនិងសាច់រឿងបង្កប់ដោយអត្ថន័យអប់រំខ្ពស់ចាក់ចំបេះដូងអ្នកគាំទ្រ ពិសេសក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌនេះ។ បទ”ធ្វើបុណ្យខុស” ជាបទចម្រៀងច្រៀងដោយលោក សុខលីម រក្សា និងចូលរួមសម្តែងដោយតារាកាច់ឆ្នាសឆ្នើម កញ្ញា ... Read More »

ធ្លាយដំណឹង រ៉ាប៊ី ដើរចេញពីផលិតកម្មថោន

ភ្នំពេញ៖ ដំណឹងក្រៅផ្លូវការពីសិល្បករដែលស្និទ្ធនឹងតារាចម្រៀងសិចស៊ី កញ្ញា រ៉ាប៊ី បានបញ្ជាក់ថា ម្ចាស់បទ”មាន់ស្រែ” រូបនេះបានវេចបង្វេចចាកចេញពីផលិតកម្មថោនហើយ។ ទោះជាយ៉ាងណាមិនទាន់មានការបញ្ជាក់អំពីមូលហេតុនៃការចាកចេញនេះនៅឡើយទេ។ តារាចម្រៀងស្រស់សោភា លេចធ្លោរនឹងបទចម្រៀងកន្ត្រាក់អារម្មណ៍ កញ្ញា រ៉ាប៊ី បានសម្រេចចិត្តចាកចេញពីផលិតកម្មថោនហើយបន្ទាប់ពីជ្រកក្រោមដំបូងផលិតកម្មនេះអស់មួយរយៈធំ។ ប្រភពពីអ្នកជិតដិតបានបញ្ជាក់ថា រ៉ាប៊ី ... Read More »

ក្រោយពេលថ្នាក់ជាតិបើកយុទ្ធនាក្តៅ ក្នុងការទប់ស្កាត់ និងបង្ក្រាបធនធានធម្មជាតិមក មេឈ្មួញឈើនៅតែប្រើល្បិចតាមរូបមន្តចាស់ដដែល

ខេត្តស្ទឹងត្រែង៖ នៅពេលង្ក្រាប និងក្រោយពេលបង្ក្រាប យុទ្ធនាការក្តៅរបស់ថ្នាក់ជាតិក្នុងការទប់ស្កាត់ និងបង្ក្រាបធនធានធម្មជាតិ គេសង្កេតឃើញថាការ ដែលមេឈ្មួញឈើដ៏គឃ្លើន នៅតែលបលួចធ្វើសកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើ និងឈើគ្រឿងសង្ហារឹមនៅតែបន្តដឹកឆ្លងដែនដដែល ហាក់ដូចជាមិនរាងចាល តើព្រោះតែសមត្ថកិច្ចបើកដៃឬក៏ជាអាជ្ញាធរមូលដ្ឋានជាអ្នកបើកភ្លើងខៀវ ក្នុងការលួចលាក់ដឹកជញ្ជូនឈើយ៉ាងគឃ្លើនល្មើសច្បាប់ ប្រឆាំងទៅនឹងនាយឧត្តមសេនីយ៍សៅ សុខា ដែលលោកទើបតែចុះអនុវត្តច្បាប់ ... Read More »

ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់៖ ផ្ដល់អំណោយ សប្បុរសធម៌ដល់បងប្អូន រងគ្រោះដោយអគ្គិភ័យទាំង២៤គ្រួសារនៅច្រាំងចំរេះមានសម្ភារៈ និងថវិកា ចំនួន៨០០០ដុល្លារ

ភ្នំពេញ៖ លោកទេសរដ្ឋមន្ដ្រី​ អូស្មាន​ ហាស្សាន់​ រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងគណៈ ប្រតិភូ បានអញ្ជេីញ ជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកនូវអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ​ ព្រមជាមួយថវិកា មមួយចំនួន៨០០០ដុល្លារ ប្រគល់ជូនប្រជាពលរដ្ឋ ២៤ គ្រួសារ ... Read More »

មន្ត្រីប៉ូលិសម្នាក់ស្លាប់ភ្លាមៗ ព្រោះតែរថយន្តហុីយ៉ាន់ដាយ បើកបញ្ច្រាសហើយបត់ឆ្លងផ្លូវត្រូវជនរងគ្រោះជិះម៉ូតូមកបុកចំពីមុខពេញទំហឹង

ភ្នំពេញ ៖ បុរសម្នាក់ជាមន្ត្រីប៉ូលិសបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោយពីរូបគាត់ជិះម៉ូតូយ៉ាងលឿន ទៅបុករថយន្តម៉ាកហុីយ៉ាន់ដាយដែលបើកបញ្ច្រាសគ្នានិងកំពុងបត់ឆ្លងផ្លូវ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរនិងសមត្ថកិច្ច កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចស្ទុបក្រុមហ៊ុនលក់រថយន្តMerceodes ... Read More »

ឆ្កឹះសោបន្ទប់ជួលបំណងចូលលួចទ្រព្យសម្បត្តិពលរដ្ឋ តែសំណាងមិនល្អ ត្រូវសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ឃើញទាន់ចាប់វាយខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆ្កឹះសោបន្ទប់ជួលបំណងចូលលួចទ្រព្យសម្បត្តិ តែសំណាងមិនល្អត្រូវសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ឃើញទាន់ ចាប់វាយខ្នោះភ្លាមៗ កាលពីវេលាម៉ោង១២និង៥០នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួល ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ... Read More »

Vivo V17 Pro មានម៉ាស៊ីនថត Selfie លេចចេញពីរ

V17 Pro មាន Snapdragon 675 ដូចគ្នានឹង V15 Pro ដែលត្រូវបានចេញផ្សាយកាលពីដើមឆ្នាំនេះ ប៉ុន្តែ បើមិនដូច្នេះទេអ្វីគ្រប់យ៉ាងគឺថ្មីទាំងអស់។ វាមានរ៉េមទំហំ 8GB តាមស្តង់ដារថ្មត្រូវបានបង្កើនដល់ 4,100mAh ... Read More »

iPhone 11 Pro Max អាចកាន់ថ្មធំជាងមុនរហូតដល់ 25 ភាគរយ

បច្ចេកវិទ្យាដំបូងបំផុតនៃទូរស័ព្ទ iPhone 11 Pro Max បានចេញជាផ្លូវការហើយដោយមានការអនុញ្ញាតពី DChannel នៅលើយូធ្យូបហើយវាបង្ហាញពីដំណើរការខាងក្នុងនៃទូរស័ព្ទ iPhone ថ្មីដែលមានទំហំធំថ្មីបំផុត។ ផ្នែកដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ ១១ Pro Max មានថាមពលថ្ម ... Read More »

មុខសញ្ញាឆក់យ៉ាងសកម្មក្រឡេកឃើញនគរបាលរត់ចោលម៉ូតូមួយគ្រឿង

ភ្នំពេញ​៖​ ជនសង្ស័យ២នាក់ជាមុខសញ្ញាឆក់យ៉ាងសកម្មតាមផ្លូវសាធារណ: ខណៈជិះតាមដងផ្លូវក៏ប្រទះជួបកម្លាំងអន្តាគមន៍ពិសេសរបស់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យកំពុងល្បាត ក៏ជិះម៉ូតូព្យាយាមគេចខ្លួន ទើបកម្លាំងប្រដេញកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រហូតបត់ចូលមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ទើបជនសង្ស័យផ្តួលចោលម៉ូតូ លោតផ្លោះរបង គេចខ្លួនទៅបាត់។ ... Read More »

រថយន្ត៣គ្រឿង ម៉ូតូកង់បីមួយគ្រឿងបុកបន្តកន្ទុយគ្នា រងខូចខាត កកស្ទះចរាចរណ៍យ៉ាងខ្លាំង

ភ្នំពេញ ៖ រថយន្តចំនួន៣គ្រឿង និងម៉ូតូកង់បីមួគ្រឿង បើកបុកបន្តកន្ទុយគ្នារងខូចខាតដំណំ ក្នុងដំណើរស្របទិសសំណាង គ្មានអ្នករងរបួស តែកកស្ទះចរាចរណ៍យ៉ាងខ្លាំង កាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវចោមចៅ មុខផ្សារកាណាសុីធី ភូមិចោមចៅ ... Read More »

ក្មេងប្រុសមានសតិមិនគ្រប់ម្នាក់ យកក្មេងអាយុ៩ខែ បោះចូលទឹកពាងស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើល

ខេត្តកំពង់ស្ពឺ៖ ក្មេងប្រុសជាបងជីដូនមួយ មានសតិមិនគ្រប់ បានយកទារកអាយុ៩ខែ ទៅបោះចូលក្នុងទឹកពាង បណ្តាលឲ្យឈ្លក់ទឹកស្លាប់ក្រោយពេលដឹកបញ្ជូនយកទៅសង្គ្រោះ ខណ:ដែលឪពុកម្តាយមិននៅផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១និង៣០នាទីរសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចក្នុងភូមិស្រែផ្សរ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ... Read More »

ផ្លោះរបងចូលផ្ទះអ្នកលក់ដូរ ចុងក្រោយជាប់ចោទរំលោភ

ខេត្តកំពង់ស្ពឺ៖ បុរសម្នាកើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ ផ្លោះរបងចូលផ្ទះរបស់ស្ត្រីម្នាក់ដែលជាអ្នកលក់ដូរទាំងកណ្តាលអធ្រាត្រចុងក្រោយរងការចោទប្រកាន់ថា ប៉ុនប៉ងចាបរំលោភសេពសន្ថវៈទៅវិញ ។ ជនសង្ស័យត្រូវបានបញ្ជូនពីមូលដ្ឋាអាវុធហត្ថក្រុងទៅទីបញ្ជាការដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ។ ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង០៣និង៣៨នាទីទៀបភ្លឺ ថ្ងៃទី១៩ ឈានចូលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ... Read More »