ព័ត៌មានទាន់ហេតុការណ៍៖
'

ជនសង្ស័យ​ម្នាក់កាន់កាំភ្លើង​AK​បាញ់ជាច្រើនគ្រាប់មកលើប្ដី​ប្រពន្ធ​សង្ស័យជារឿងគំនុំ

ខេត្តកំពង់ធំ ​៖ សង្ស័យ​រឿង​គំនុំ ជនសង្ស័យ​ម្នាក់​ប្រដាប់​ដោយ​កាំភ្លើង​AK​មួយ​ដើម​បាន​បាញ់ប្រហារ​ទៅលើ​ប្តី​ប្រពន្ធ​កំពុង​សម្រាក​ក្នុង​តូប​លក់​ចាប់ហួយ​បណ្តាល​ឲ្យ​ប្តី​រងរបួស​ធ្លុះ​ប្រអប់ជើង​។ ហេតុការណ៍​បាញ់ប្រហារ​យ៉ាង​សហាវ​ព្រៃផ្សៃ​នោះបាន​កើតឡើង​នៅ​កាលពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៩​នឹង​៣០​នាទី ស្ថិតនៅ​តំបន់​ទួល​ស្រឡៅ ភូមិ​ក្រញូង ឃុំ​បឹងល្វា ស្រុក​សន្ទុក ជាប់​ព្រំប្រទល់​(​ខេត្តក្រចេះ​និង​ខេត្តកំពង់ចាម​)​។​ ​ យោងតាម​របាយការណ៍​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ... Read More »

ចូលទៅច្រៀងខារ៉ាអូខេ ដេអិន ខឹងនារីមិនព្រមអង្គុយកំដរ នាំគ្នាប្រើហិង្សាត្រូវសមត្ថកិច្ចឃាត់ខ្លួន២នាក់

ភ្នំពេញ៖ មនុស្សប្រុសស្រីមានគ្នា៥ទៅ៦នាក់ បានទៅផឹកស៊ីក្នុងហាង KTVយីហោដេអិន ដោយស្រវឹងស្រឿងៗផងនោះ បានហៅនារីជាបុគ្គលិកឲ្យមកអង្គុយ តែមិនទាន់បានកំដរផង ស្រាប់តែទាស់សម្ដីគ្នា រហូតឈានដល់ប្រើហិង្សាវាយទៅលើនារីជាអ្នកកំដរម្នាក់រងរបួស បង្កការភ្ញាក់ផ្អើលដល់កម្លាំងនគរបាលមូលដ្ឋានចុះមកឃាត់ខ្លួនបុរស២នាក់ យកទៅសាកសួរ ។ ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃ២២ ... Read More »

កុម្ម៉ង់ទិញសាច់គោគេ តែគេមិនលក់ឲ្យខឹ ងយកកាំបិតដេញកាប់ និងគំរាមថានឹងសម្លាប់ធ្វើឲ្យជនរងគ្រោះភ័យប្ដឹងសមត្ថកិច្ចចាប់ខ្លួន

ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ កុម្ម៉ង់ទិញសាច់គោគេ តែគេព្រមមិនលក់ឲ្យ ព្រោះនៅជំពាក់លុយលើកមិនទាន់សងផង ក៏ឈ្លោះប្រកែកទាក់មាត់ទាក់ក.គ្នា ធ្វើឲ្យជនសង្ស័យ ស្ទុះទៅយកកាំបិតនៅលើគ្រែម៉ូតូរបស់ខ្លួនដេញកាប់ជនរងគ្រោះ តែកាប់មិនត្រូវ ក៏យកដុំថ្មគុប បណ្ដាលឲ្យត្រូវចំដៃ បន្ទាប់មកជនសង្ស័យនៅតែមិនអស់ចិត្ដ ក៏ស្រែកគំរាមថា នឹងសម្លាប់ប្រពន្ធជនរងគ្រោះទៀតផង ជាហេតុធ្វើឲ្យជនរងគ្រោះមានការភិតភ័យ ... Read More »

រាជធានីភ្នំពេញ និងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារំាងនៅខែធ្នូ ឆ្នាំ២០១៩នេះ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទៈរៀបចំមហាសន្និបាតសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារំាងនៅខែធ្នូ ឆ្នាំ២០១៩នេះ​ដោយផ្តោតសំខាន់លើការអភិវឌ្ឍទីក្រុង និងការរស់នៅ និងតម្រូវការកើនឡើង របស់ប្រជាពលរដ្ឋ ។ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួច រាល់ហើយក្នុងការធ្វើជាម្ចាស់ផ្ទៈរៀបចំមហាសន្និបាតសមាគមអន្តរជាតិអភិបា លក្រុង ប្រើប្រាស់ភាសាបារំាងចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៥ ខែធ្នូ ... Read More »

អ៊ីរ៉ង់ងាកទៅរករុស្ស៊ីចិន  ក្នុងពេលអាមេរិក និងសម្ពន្ធមិត្តត្រៀមវាយប្រហារ

ក្នុងពេលដែលប្រឈមមុខតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់ អ៊ីរ៉ង់ បាន ងាកទៅរកខ្នងបង្អែក ដ៏រឹងមាំ សម្រាប់ទប់ទល់អាមេរិក នៅគឺចិន និងរុស្ស៊ី​។ នៅពេលនេះចិន រុស្ស៊ី និងអ៊ីរ៉ង់ បានឡើងគម្រោងធ្វើសមយុទ្ធកម្លាំងទាហានជើងទឹករួមនៅតំបន់សមុទ្រ  Oman និង តំបន់សមុទ្រភាគខាងជើង​នៃមហាសមុទ្រឥណ្ឌា​ដើម្បីផ្លាស់ប្តូរ​ចែករំលែកបទពិសោធយោធា​។ ... Read More »

អេហ្ស៊ីប ប្រឈមវិបត្តិសារជាថ្មី ក្រោយក្រុមបាតុករទាមទារឲ្យប្រធានាធិបតីចុះចេញពីតំណែង

ស្ថានភាពនយោបាយនៅក្នុងប្រទេសអេហ្ស៊ីបកំពុងឆ្ពោះទៅរកភាពតានតឹងក្រោយពេលបាតុ​កម្មប្រឆាំងរដ្ឋាភិបាល​ដ៏កម្រ​បានកើតឡើង​នៅតាមទីក្រុងជាច្រើន​របស់​អេហ្ស៊ីប អំពាវនាវ​ប្រ​ធានាធិបតី អាបដេល ហ្វេតតា អេល ស៊ីសស៊ី ( Abdel-Fattah el-Sissi) ចុះចេញពីតំណែង​។ បាតុកម្មនៅតាមដងផ្លូវតូចៗ​​ ក៏ត្រូវបានបំបែក​យ៉ាងឆាប់រហ័ដ​ដោយកងកម្លាំងប៉ូលិស​ ដោយប្រើឡានបាញ់ទឹក និងឧស្ម័ន​បង្ហូរទឹកភ្នែក ។ ... Read More »

ទ្រាំមិនបានទៅពួនសម្ងំជក់កញ្ជានៅបន្ទប់ទឹក យន្តហោះចុះចតជាបន្ទាន់

បុរសម្នាក់បានធ្វើឲ្យជើងហោះហើរ​របស់ក្រុមហ៊ុនយន្តហោះដឹកអ្នកដំណើរ​មួយគ្រឿង របស់ក្រុមហ៊ុន អាមេរិកអ៊ែរឡាញ (American Airlines) បានចុះចតជាបន្ទាន់ ខណៈដែលអ្នកដំណើរ​ម្នាក់​បាននិយាយថា រូបគេមានផ្ទុកសារធាតុ​ថ្នាំញៀន​កាកូអ៊ីន ហើយ​ទៅនៅក្នុងបន្ទប់ទឹក​ចាក់សោ សម្ងំជក់កញ្ឆា ។ ប្រភពព័ត៌មានបានផ្សាយ​នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ថា យន្តហោះ​​អាមេរិក​អ៊ែរឡាញ​នេះ​ដឹកអ្នកដំណើរចាកចេញ​ពី​អាកាសយានដ្ឋាន ... Read More »

នៅខែវិច្ឆិកា អាមេរិកនិងឥណ្ឌា​ធ្វើសមយុទ្ធជាទ្រង់ទ្រាយធំ 

ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានប្រកាស នៅពេលដែល​នាយករដ្ឋមន្ត្រីឥណ្ឌា​លោក ណារ៉េនដ្រា មូឌី ( Narendra Modi) បំពេញទស្សនកិច្ចរយៈពេលវែង​មួយសប្តាហ៍​នៅលើទឹកដីអាមេរិក ថា​ កម្លាំងយោធាអាមេរិក ហើយនិងឥណ្ឌា នឹងរួមគ្នាធ្វើសមយុទ្ធ​ដែល​មានឈ្មោះថា ... Read More »

ទាហានការពារដែនសមុទ្រឥណ្ឌា ចាប់បានគ្រឿងញៀនជាង ១តោន

គ្រឿងញៀន ចេញពីតំបន់ត្រីកោណមាស កំពុងតែចរាចរនៅគ្រប់ទិសទី ពិសេសនៅក្នុងតំបន់អាស៊ី ។ ពេលថ្មីៗនេះ ឆ្មាំការពារដែនសមុទ្ររបស់ឥណ្ឌា បានចាប់ខ្លួនបុរសជនជាតិភូមាចំនួន៦នាក់ និងរឹបអូសបានថ្នាំ ketamine មានតម្លៃ៤២លានដុល្លារអាមេរិក បន្ទាប់ពីចាប់នាវាមួយគ្រឿង នៅក្នុងមហាសមុទ្រឥណ្ឌា ក្បែរកោះ Nicobar ... Read More »

លួចម៉ូតូបានសម្រេច បញ្ឆេះមិនឆេះបណ្ដើរបានបន្តិចត្រូវជនរងគ្រោះតាមទាន់ចាប់ជាប់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ បានធ្វើសកម្មភាពលួចកាច់សោកម៉ូតូមួយគ្រឿងបានសម្រេច ប៉ុន្តែបញ្ឆេះម៉ូតូមិនឆេះក៏បណ្ដើរបានបន្តិចត្រូវនារីរងគ្រោះ ចេញមកមិនឃើញម៉ូតូក៏រត់ដេញតាមនិងស្រែកឆោឡោផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចកំពុងជិះល្បាតឃើញជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនតែម្តង ។ ករណីចាប់ខ្លួនចោរលួចម៉ូតូខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចក្នុងបរិវេណផ្ទះលេខ២៦៩ ផ្លូវលំ ភូមិបាយ៉ាប ... Read More »

គួរឲ្យរន្ធត់មែន! បុរសជាសន្តិសុខម្នាក់ត្រូវរថយន្តបុកបាក់ជើងម្ខាងទាំងព្រឹកព្រលឹម

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តចូលសាខាពន្ធដារខណ្ឌចំការមនបុកបុរសជាសន្តិសុខខារ៉ាអូខេម្នាក់បាក់ជើងខាងឆ្វេងទាំងព្រឹកព្រលឹម ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ក៏មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧ និង ៤០នាទីព្រឹក ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅមុខខារ៉ាអូខេ តាមផ្លូវលេខ ៤៨៨ ... Read More »

ឆ្កឹះសោផ្ទះប៉ុនប៉ងលួចយកទ្រព្យសម្បត្តិ តែត្រូវពលរដ្ឋឃើញទាន់ចាប់ក្របួចជាប់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ បានធ្វើសកម្មភាពលួចឆ្កឹះសោផ្ទះប្រជាពលរដ្ឋ ប៉ុនប៉ងលួចយកទ្រព្យសម្បត្តិ ក៏ត្រូវពលរដ្ឋរស់នៅជិតខាងឃើញស្រែកឆោឡោផ្អើលអ្នកភូមិនាំគ្នាព័ន្ធចាប់បានប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ... Read More »

នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនមនុស្ស៧នាក់ ជាមុខសញ្ញាលួច ឆក់ ប្លន់

ភ្នំពេញ៖ ជនសង្ស័យចំនួន៧នាក់ ដែលជាមុខសញ្ញាលួច ឆក់ ប្លន់ បានធ្វើសកម្មភាពលួចម៉ូតូចំនួន៣គ្រឿងក្នុងមួយយប់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ខណ្ឌសែនសុខ ស្រាវជ្រាវរហូតឈានទៅដល់ការចាប់ខ្លួនពួកគេ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចក្នុងបរិវេណផ្ទះជួល ផ្លូវបេតុង ... Read More »

ឃាត់ខ្លួនបុគ្គលិកហាងខារ៉ាអូខេយីហោ ពន្លឺដួងចិត្ត ផ្លូវលេខ២០០៤ ក្រោយបន្លំចូលហាងកោសជប់លួចម៉ូតូ១គ្រឿងបានសម្រេច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ បានជិះម៉ូតូ២គ្រឿង មកធ្វើសកម្មភាពចូលក្នុងហាងកោសជប់ផ្លូវលេខ២០០៤ រួចបន្លំលួចយកម៉ូតូ១គ្រឿងបានសម្រេច ហើយនាំគ្នាគេចខ្លួនបាត់មួយថ្ងៃ ត្រូវជនរងគ្រោះប្តឹងសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានតែម្តង ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចក្នុងហាងខារ៉ាអូខេមួយកន្លែងយីហោពន្លឺដួងចិត្ត ផ្លូវលេខ២០០៤ ... Read More »

រថយន្ត មីស៊ុយមីសុី បើកបុកម៉ូតូបុរសសន្តិសុខម្នាក់​ បណ្ដាលឲ្យរបួសធ្ងន់​

ភ្នំពេញ៖ បុរសជាសន្តិសុខត្រូវរថយន្តបុកពីរមុខពេញទំហឹង និងអូសជាង១០ម៉ែត្រ បណ្ដាលឲ្យរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមផ្លូវ៤៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ... Read More »

ខឹងមិត្តភក្តិរត់ចោលកន្លែងផឹកស៊ីឡើងឡានជាន់ដូចហោះបុកទ្រូងផ្លូវក្រឡាប់ផ្ងារជើង

ភ្នំពេញ៖ បុរសម្នាក់ទៅជប់លៀងជាមួយមិត្តភក្តិជាក្រុម ស្រាប់តែពលស្រវឹងរត់ចោលគ្នាខឹងចិត្តឡើងរថយន្តឡិចស៊ីស RX-៣៣០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AZ-០៣៣៦ បើកដូចហោះជ្រុលទៅបុកទ្រូងពុះចែកផ្លូវបណ្ដាលឲ្យឡាប់ផ្ងារជើង ។ ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង០០និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្លូវព្រះមុនីវង្ស ... Read More »

ខ្សឹបដាក់ត្រចៀក៖ បទល្មើសនេសាទកើតឡើងយ៉ាងរាលដាលនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ប្រភពពីប្រជាពលរដ្ឋរស់នៅតំបន់បឹងទន្លេសាបនៃស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់កំពុងកើតឡើងយ៉ាងរាលដាល ព្រោះមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធគឺជាអ្នកឃុបឃិតឲ្យមានបទល្មើសនេសាទកើតឡើងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ ប្រភពបានឲ្យដឹងទៀតថា លោក សៅ វណ្ណសេរីវុធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយ គឺជាអ្នកឃុបឃិតឲ្យឈ្មួញឈ្មោះ គន ប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីក្នុងរដូវបិទនេសាទយ៉ាងមហន្តរាយ ដោយគ្មានញញើតអ្វីទាំងអស់។ ចំណែកលោក ... Read More »

ខ្លាំងមែន​ ! ឧកញ៉ា​ ពៃរ៍​ វុឌ្ឍី​ យកផ្លូវសាធារណៈនៅភូមិព្រៃព្រីង​ ធ្វេីជាកម្មសិទ្ធិផ្ទាល់ខ្លួន​ បាញ់សញ្ញាក្រហមហាមប្រជាពលរដ្ឋចត​ ថែមទៀតផង

ភ្នំពេញ៖ប្រជាពលរដ្ឋរស់នៅតាមផ្លូវ​ Vogo ក្រោយស្ថានីយ៍ប្រេងសាំង​ PTT ភូមិព្រៃព្រីង​ សង្កាត់ចោមចៅ២​ ខណ្ឌពោធិ៍សែនជ័យ​ សម្តែងការហួសចិត្តយ៉ាងខ្លាំង​ ចំពោះឧកញ៉ា​ ពៃរ៍​ វុឌ្ឍី​ ម្ចាស់ភូមិគ្រឹះដ៏ធំ​ស្កឹមស្កៃ​ ដែលបានយកផ្លូវសាធារណៈធ្វេីជាកម្មសិទ្ធិផ្ទាល់ខ្លួន​ ដោយបានបាញ់សញ្ញាក្រហមហាមប្រជាពលរដ្ឋចត​ ថែមទៀតផង​ ... Read More »

រថយន្ត TACOMA បើកបុកម៉ូតូផ្ទប់រថយន្ត Rav4 ចតលើផ្លូវ​ បណ្ដាលឲ្យស្លាប់ម្នាក់ក្រោមកង់រថយន្ត​ និងម្នាក់របួសធ្ងន់​

ភ្នំពេញ៖ បុរសពីរនាក់ជិះម៉ូសុខៗ ត្រូវរថយន្តបុកពីក្រោយពេញទំហឹង និងអូសជាង២០ម៉ែត្របណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសម្នាក់ ហេតុការណ៍គ្រថ្នាក់ចរាចរណ៍នៅកើតឡើងកាលពីវេលាម៉ោង៨ និង៤០នាទីយប់ថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៩ នៅតាមផ្លូវ៤៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនរងគ្រោះបាត់បង់ជីវិតមានឈ្មោះញឹម សុវន្ថារ៉េត អាយុ៦០ឆ្នាំមុខរបរ បុគ្គលិកក្រុមហ៊ុនស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ... Read More »

នៅខេត្តព្រះសីហនុ ថ្ងៃទី២២ ខែកញ្ញា មានករណីគ្រោះថ្នាក់ចរាចរណ៍​ជាច្រើនករណី

ខេត្តព្រះសីហនុ៖ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុមានគ្រោះថ្នាក់ចរាចរណ៍ច្រើនករណីជាបន្តបន្ទាប់ ។ សមត្ថកិច្ចបានបញ្ជាក់ថា នៅវេលាម៉ោង១៦និង១៥នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ចន្លោះគីឡូម៉ែត្រ ១៥៣,១៥៤ ស្ថិតក្នុងភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ... Read More »

រយះពេល២ម៉ោងទីតាំងតែមួយត្រូវរថយន្តបេីកបុកពីរករណីផ្សេងគ្នា

ភ្នំពេញ​៖​ របាំងថ្មពុះចែកទ្រូងផ្លូវនៅផ្លូវម៉ៅសេទុកកែងនិងផ្លូវ១៩៣​ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១​ ខណ្ឌបឹងកេងកង​ ដោយសារពុំមានពន្លឺនិងចំណាំងផ្លាត់ច្បាស់នោះតែងតែបង្គ្រោះថ្នាក់ជាញឹងញាប់។ជាក់ស្តែងនៅយប់ថ្ងៃទី២២​ ខែកញ្ញា ឆ្នាំ២០១៩​ មានរថយន្តចំនួន២គ្រឿងបានបេីកបុកជាបន្តបន្ទាប់បង្កឲ្យរងការខូចខាតផងដែរ។ ករណីទី១​ វេលាម៉ោង១០និង១០យប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ មានបុរសជនជាតិចិន៣នាក់បើករថយន្តPAJERO ពណ៌ខ្មៅ​ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2P-8738មួយគ្រឿងបេីកក្នុងទិសដៅពីត្បូងទៅជេីងហេីយបានជ្រុលបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់១កង់ចំណែករថយន្តបងកព្យាយាមបើករត់ប្រមាណជាង១០០ម៉ែត្រត្រូវបានសមត្ថកិច្ចបានចាប់បានមកវិញ។ ... Read More »

ក្រសួងធនធានទឹក​ ៖​ ជំនន់ទឹកភ្លៀង​ ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៩​ ខែកញ្ញា​ សូមប្រជាពលរដ្ឋប្រុងប្រយ័ត្ន

ភ្នំពេញ៖ក្រសួងធនធានទឹកនិងឧតុនិយម​ បានព្រមានពីបញ្ហាជំនន់ទឹកភ្លៀងដែលអាចកេីតមានចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៩​ ខែកញ្ញា​ ខាងមុខនេះ​ ។ សេចក្តីជូនដំណឹង​ ស្តីពី​ ស្ថានភាពអាកាសធាតុ​ នៅថ្ងៃទី២៣​ ខែកញ្ញា​ នេះ​ ក្រសួងធនធានទឹក​ កត់សម្គាល់​ថា​ នៅបណ្តារាជធានី-ខេត្ត​ ភ្លៀងបន្តធ្លាក់រាយប៉ាយនៅក្នុងបរិមាណពីមធ្យមទៅច្រេីន​ ... Read More »

រថយន្តម៉ាក ហាយឡេនឌ័រ ពន្លះទ្រូងផ្លូវបាក់អស់១កង់ ហើយក្រឡាប់ផ្ងារជើងយ៉ាងច្រងាង

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តម៉ាក ហាយឡិនឌ័រ មួយគ្រឿង ហើយជ្រុលចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់អស់មួយកង់ ឯរថយន្តបានក្រឡាប់ផ្ងារជើងយ៉ាងច្រងាង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង ២០នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ... Read More »

រថយន្តតូយូតាព្រូសបើកបុកក្បាលព្រួញពុះចែកទ្រូវផ្លូវក្រឡាប់ផ្ងារច្រងាង និងបណ្តាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់

ភ្នំពេញ ៖ រថយន្តតូយូតាព្រូសមួយគ្រឿងបើកបរលក្ខណៈគ្រួសារមានក្មេងចាស់ប្រុសស្រី បានបុកក្បាលព្រួញពុះចែកទ្រូវផ្លូវបណ្តាលឲ្យបាក់អស់២កង់ ឯរថយន្តក្រឡាប់ផ្ងារជើងឡើងលើនិងររបួសស្ត្រីម្នាក់ធ្ងន់ កាលពីវេលា១១ និង៤០នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខក្រសួងវប្បធម៌និងវិចិត្រសិល្បះ តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន។ តាមប្រភព័ព៌មានពីកន្លែងកើហេតុបានឲ្យដឹងថា ... Read More »

សុគន្ធ និសា បង្ហាញដំណើរកម្សាន្តរួមជាមួយស្វាមី បន្សាបដំណឹងស្នេហ៍ប្រែប្រួល

ភ្នំពេញ៖ ចូលរោងការយូរមិនដែលឃើញ សុគន្ធ និសាបណ្តើរស្វាមីចូលរួមកម្មវិធីនានា និងមិនមានដំណឹងពរពោះកូនដំបូងនោះ បានធ្វើឲ្យលេចចេញព័ត៌មានផ្សេងៗមិនចេះចប់រួមទាំងដំណឹងស្នេហ៍ប្រែប្រួលផងដែរ។ ដើម្បីជម្រះមន្ទិល និងជាការកម្សាន្តអារម្មណ៍ផង តារាស្រីរូបនេះបានដឹកដៃស្វាមីទៅដើរកម្សាន្តនៅក្រៅប្រទេស។ តារាចម្រៀងផលិតកម្មហង្សមាសអ្នកនាង សុគន្ធ និសា ក្រោយពីបានទៅប្រទេសកូរ៉េគ្មានវត្តមានស្វាមីសំណព្វចិត្តទៅជាមួយ ធ្វើឲ្យអ្នកគាំទ្រចង់ឲ្យនាងនិងគូស្នេហ៍បង្ហាញភាពផ្អែមល្ហែមដូចរៀបការថ្មីៗ។ អ្នកនាង ... Read More »

លោកវរ:សេនីយ៍ទោ ឃុន ប៊ុនហូរ មេបញ្ជាការរងអាវុធហត្ថខេត្តកំពង់ធំដឹកកម្លាំងបង្ក្រាបបទល្មើសដឹកជញ្ជូនសត្វព្រៃខុសច្បាប់នៅស្រុកស្ទោង

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង០២និង១៥នាទីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថស្រុកចំនួន០៦នាក់ រថយន្ត០២គ្រឿង ដឹកនាំដោយលោក វរ: សេនីយ៍ទោ ឃុន ប៊ុនហូ មេបញ្ជាការរងអាវុធហត្ថខេត្តកំពង់ធំ ដោយមានការសម្របសម្រួល ពីលោក អ៊ិត ... Read More »

បុរសម្នាក់ផឹកស្រាស្រវឹងលង់ទឹកស្ទឹងសែនស្លាប់យ៉ាងអាណោចអាធ័ម

​ខេត្តកំពង់ធំ៖ បុរសម្នាក់លង់ទឹកបណ្តាលឱ្យស្លាប់ខ្លួនឯងនៅថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចក្នុងទឹកស្ទឹងសែន ខាងលិចវត្តកំពង់ជ្វាក្នុង ភូមិសាស្ត្រឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ... Read More »

កាស noice-cancelling ថ្មីរបស់ Bowers & Wilkins មានទម្ងន់ស្រាលជាងមុន

កាសស្តាប់សំឡេងដែលអាចលុបចោលសំឡេងរំខានបានពីដើមរបស់ Bowers & Wilkins គឺជាប្រភេទកាសស្តាប់ត្រចៀកដែលមានសំឡេងល្អបំផុតហើយសព្វថ្ងៃនេះក្រុមហ៊ុនកំពុងតែផលិតម៉ូឌែលថ្មីចំនួន ២ គឺ PX7 ដែលជាអ្នកស្នងមរតកពីដើម។ PX5 ម៉ូដែលថ្មីនៅលើត្រចៀកដែលសន្យាថានឹងលុបចោលសំឡេងនិងសំឡេងរំខានស្រដៀងគ្នាទៅនឹងទំរង់តូចជាងនិងថោកជាង ។ ការផ្លាស់ប្តូរនៅទីនេះគឺមិនមានទំហំធំទេយ៉ាងហោចណាស់សម្រាប់ស្មាតហ្វូន PX7: B&W ... Read More »

សន្តិសុខម្នាក់ដេកស្លាប់ក្នុងអង្រឹងសង្ស័យខ្យល់គរ

ភ្នំពេញ៖ បុរសជាសន្តិសុខម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងអង្រឹងបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចឃ្លាំងមួយកន្លែងស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយសង្ស័យធ្វេីការហួសកម្លាំង ។ ជនរងគ្រោះម្នាក់នោះឈ្មោះពុត ភេន អាយុ៥១ឆ្នាំ មានទីលំនៅនៅក្នុងភូមិកូនក្អែក ... Read More »

បុរសម្នាក់លោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាលិចបាត់រកមិនឃើញ

ភ្នំពញ៖ បុរសម្នាក់មិនដឹងមានវិបត្តិអ្វី បានដើរឡើងស្ពានជ្រោយចង្វារួចលោតទឹកសម្លាប់ខ្លួនលិចបាត់រកមិនឃើញ បង្កការឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាព លរដ្ឋជាអ្នកដំណើរ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោងជាង៣រសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតលើស្ពានជ្រោយចង្វាប៉ែកខាងលិច ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ប្រភពព័ត៌នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានដើរឡើងស្ពានជ្រោយចង្វា ... Read More »