ព័ត៌មានទាន់ហេតុការណ៍៖
'

បម្រែបម្រួលអាកាសធាតុ កំពុងក្លាយទៅជាប្រធានបទក្តៅនៅអាមេរិក

អាមេរិក ក្រោមការដឹកនាំរបស់ ប្រធានាធិបតីដូណាល់ ត្រាំ បានបង្កឲ្យមានវិវាទយ៉ាងខ្លាំង ទាំងនៅក្នុងទឹកដីអាមេរិក និងបណ្តាប្រទេសជុំវិញពិភពលោក ដោយអាមេរិក បាន​សម្រេច​ដកខ្លួនចេញពីសន្ធិសញ្ញាទីក្រុងប៉ារីស ស្តីពីបម្រែបម្រួលអាកាសធាតុ​។ តាំងពី​ពេលនោះ​មក​រដ្ឋមួយចំនួន​នៅអាមេរិក ក៏បានអនុវត្តនយោបាយ  អាកាសធាតុដាច់ដោយឡែក​របស់ខ្លួន។ នៅពេលនេះ​ ចរាចរណ៍នៅទីក្រុងវ៉ាស៊ីនតោន ... Read More »

គ្រួសារអ្នកដំណើររងគ្រោះម្នាក់ៗ ត្រូវបានក្រុមហ៊ុន ផលិតយន្តហោះ ប៊ូអ៊ីងសងសំណង ជាង ១៤ម៉ឺនដុល្លារ 

គ្រោះថ្នាក់យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ ២ផ្សេងគ្នា សម្លាប់​មនុស្សជាង​៣០០នាក់ ហើយគ្រោះថ្នាក់កើតឡើង​ដោយសារទេ​កំហុស​របស់យន្តហោះ​ 737 MAX ផលិតដោយក្រុមហ៊ុន ប៊ូអ៊ីង​។ ក្រុមហ៊ុន​ប៊ូអ៊ីង កាលពី២៣ កញ្ញា បានប្រកាស​​​សងសំណង​ចំនួន ១៤៤.៥០០​ដុល្លារ ក្នុងម្នាក់ៗ ដល់ក្រុមគ្រួសារជនរងគ្រោះ ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំក្រុមការងារវេប្រគេននូវបច្ច័យទេយ្យទាននិងភេសជ្ជៈដល់ព្រះសង្ឃក្នុងពិធីភ្ជុំបិណ្ឌចំនួន១២វត្ត ក្នុងស្រុកកំចាយមារ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ បានអញ្ជើញដឹកនាំក្រុមការងារក្រោមឱវាទ វេប្រគេននូវបច្ច័យទេយ្យទាននិងភេសជ្ជៈដល់ព្រះសង្ឃក្នុងពិធីភ្ជុំបិណ្ឌចំនួន១២វត្ត ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។ វត្តទាំងអស់រួមមាន៖ ១- ... Read More »

ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយបន្លំលួចទូរស័ព្ទ៣គ្រឿងក្នុងរថយន្ត ពេលម្ចាស់រវល់ចុះទិញកាតទូរស័ព្ទ

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានជួយធ្វើអន្តរាគមន៍តាមចាប់ជនសង្ស័យ២នាក់ បានភ្លាមៗ ខណៈដែលពួកគេឆ្លៀតឱកាសបន្លំលួចយកទូរស័ព្ទស៊េរីទំនើបចំនួន៣គ្រឿងក្នុងរថយន្ត ពេលម្ចាស់រវល់ចុះទិញកាតទូរស័ព្ទ ដោយមិនបានចុចឡុកសោកញ្ចក់រថយន្ត ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១២ និង៥នាទីរសៀលថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវរថភ្លើង ... Read More »

បុរសម្នាក់ចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ

ភ្នំពេញ៖ បុរសម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ នៅបន្ទប់ជួលជាន់ទី ៣​ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង១៥នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០១៩ ស្ថិតនៅផ្ទះជួលមួយកន្លែងជាន់ទី៣ ក្នុងភូមិទ្រាសង្កាត់ស្ទឹងមានជ័យ ១ ​ខណ្ឌមានជ័យ រាជធានីភ្នំពេញ ... Read More »

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញបោះបាយបិណ្ឌវេនទី១១ នៅវត្តសំរោងអណ្តែត ខណ្ឌសែនសុខ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី រួមជាមួយមន្ត្រីក្រោមឧិវាទអាជ្ញាធរដែនដី នៅវេលាទៀបភ្លឺថ្ងៃទី២៤ កញ្ញា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃបិណ្ឌទី១១ បានអញ្ជើញទៅបោះបាយបិណ្ឌជាមួយប្រជាពលរដ្ឋយ៉ាងច្រើនកុះករនៅវត្តសំរោងអណ្តែត ក្នុងខណ្ឌសែនសុខ ។ មិនថា ... Read More »

នគរបាលខណ្ឌសែនសុខបញ្ចូនជនសង្ស័យ១៣នាក់ ​ទៅទៅកាន់តុលាការ ពាក់ព័ន្ធបទល្មើស៥ករណីផ្សេងគ្នា

ភ្នំពេញ៖ ជនសង្ស័យ១៣នាក់ ពាក់ព័ន្ធបទល្មើស៥ ករណីផ្សេងគ្នា ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ បញ្ជូ​ន​ទៅកាន់​តុ​លាការ នៅព្រឹកថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៩នេះ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ។ ក្នុងបទល្មើសរបស់ជនសង្ស័យរួមមាន  ករណីទី១៖រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន, ករណីទី២៖ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន   ... Read More »

បុរសម្នាក់បើកម៉ូតូលឿនមកដល់ផ្លូវកោង ជ្រុលទៅបុកខឿនផ្លូវរងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូលឿនមកដល់ផ្លូវកោង ជ្រុលទៅបុកខឿនផ្លូវរងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១០ និង៣៥នាទីយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅមុខសាលាវិទ្យាល័យ ជាស៊ីមសាមគ្គី តាមបណ្តោយផ្លូវលេខ២៧១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ... Read More »

ឆ្កឹះសោទ្វារបន្ទប់ជួល លួចយកគ្រឿងអល័ង្កាបានសម្រេច ត្រូវអ្នកជិតខាងឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆ្កឹះសោទ្វារបន្ទប់ជួលបានសម្រេច ហើយលួចយកគ្រឿងអល័ង្កា តែត្រូវអ្នកជិតខាងឃើញទាន់ស្រែកឆោឡោផ្អើល នាំគ្នាចាប់ប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង០៦ និង៣០នាទី នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ... Read More »

ផ្អាកប្រមូលសំរាមរយៈពេល៣ថ្ងៃ​ ចាប់ពី​ថ្ងៃទី​២៧ ដល់ថ្ងៃទី​២៩ ខែ​កញ្ញា

ភ្នំពេញ​ ៖​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រកាស​អំពាវនាវ​ដល់​សាធារណជន​មេត្តា​យោគយល់ និងអធ្យាស្រ័យ កុំបញ្ចេញសំរាមមកដាក់នៅតាមដងផ្លូវសាធារណៈ ដោយសូមរក្សាការទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅក្នុងទីតាំងរៀងៗខ្លួនជាបណ្តោះអាសន្នសិន។ ការប្រ​កាសអំពាវនាវនេះ​ ត្រូវ​បាន​រដ្ឋបាល​រាជធានី​បញ្ជាក់​ថា​ នៅក្នុងឱកាសថ្ងៃឈប់សម្រាកពិធីបុណ្យ​ ភ្ជុំបិណ្ឌចំនួន០៣ថ្ងៃ ចាប់ពីថ្ងៃសុក្រ ១៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ... Read More »

រដ្ឋបាលខណ្ឌដូនពេញ រៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខណ្ឌ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ នៅព្រឹកថ្ងៃ អង្គារ ១១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំពិធីសំណេះសំណាលជាមួយសមាជិកសមាជិកាក្រុមប្រឹក្សាខណ្ឌ មន្ត្រីរាជការ កម្លាំងប្រជាការពារខណ្ឌ ... Read More »

នាយរងការិយាល័យព្រហ្មទណ្ឌក្រសួងមហាផ្ទៃម្នាក់ បាញ់សម្លាប់ខ្លួនឯងក្នុងរថយន្តសារ៉ែន ក្នុងបុរីប៉េងហួត ព្រោះជំងឺចំហរក្រពះព្យាបាលមិនជា

ភ្នំពេញ៖ ដោយសារតែជំងឺប្រចាំកាយព្យាបាលមិនជា បានធ្វើឲ្យបុរសម្នាក់ ជាមន្រ្តីនគរបាលនាយកដ្នានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សម្រេចចិត្តបាញ់សម្លាប់ខ្លួនឯង(អត្តឃាត) នៅក្នុងរថយន្តសារ៉ែនបាំងខាងក្រោយ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម និងបង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះទៅត្រួតពិនិត្យជាក់ស្តែង ។ ករណីបាញ់សម្លាប់ខ្លួនឯងខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ១១A ... Read More »

អ្នកបើកឡានដឹកហ្គាសដែលរងរបួសហើយរត់រកឲ្យគេជួយនោះ បានទទួលមរណភាពហើយ

ខេត្តសៀមរាប ៖ នៅក្នុងបណ្តាញសង្គមហ្វេសបុកបានលើកឡើងថា បុរសវ័យចំណាស់ម្នាក់ដែលមានមុខរបរជាអ្នកបើកបរឡានដឹក ហ្គាស ហើយមានរបួសក្នុងហេតុការណ៍ផ្ទុះស្ថានីយលក់ហ្គាសនៅកណ្តាលក្រុងសៀមរាបនោះ បានទទួលមរណភាពហើយ បន្ទាប់ពីជនរងគ្រោះ ត្រូវបានថៅកែក្រុមហ៊ុននាំទៅព្យាបាលក្រៅប្រទេស ។ សូមរម្លឹកថា ស្ថានីយបញ្ចូលហ្គាសរថយន្តLPG24 ម៉ោងមួយកន្លែង នៅកណ្តាលក្រុងសៀមរាបបានផ្ទុះកាលពីថ្ងៃទី១៤ ខែសីហា ... Read More »

តុលាការចេញដីកាបង្គាប់អោយឧកញ៉ា ស្រី សុធា និង ឧកញ៉ា ស្រី ចន្ធូ ចូលបំភ្លឺនៅរសៀលថ្ងៃទី២៥ ខែកញ្ញា ស្អែកនេះ ករណីឆបោក“លក់ដីឡូតិ៍គ្មានដីប្រគល់ជូនអតិថិជន”

ភ្នំពេញ៖ ប្រភពព័ត៌មានច្បាស់ការណ៍មួយ ថ្លែងប្រាប់នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា នេះ ថា លោក កូយ សៅ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញនិងជាចៅក្រមស៊ើបសួរ បានចេញដីកាបង្គាប់អោយជនត្រូវចោទ២នាក់ គឺ ឧកញ៉ា ស្រី សុធា ... Read More »

ម្ចាស់ដុតកាំជ្រួចបូជាសព ជីក​ដីដាក់​បង្គោ​លរាក់ បណ្តា​លឲ្យដួល និងបែកកាណុងជ័រផ្ទុះរងរបួសធ្ងន់ស្រាល៦នាក់

ខេត្តស្វាយរៀ​ង៖ យ៉ាងហោចណាស់មនុស្ស៦នាក់បានរងរបួសធ្ងន់ ស្រាល និងអ្នកភូមិផ្សេងទៀតភ្ញាក់ផ្អើលរត់ជាន់ជើងគ្នា ខណៈកំពុងតែបូជាសព ដោយជីក​ដីដាក់​បង្គោ​លរាក់ បណ្តា​លឲ្យដួល និង និងបែកកាណុងជ័រផ្ទុះកាលពីវេលាម៉ោង៦ និង៤០នាទីព្រលប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ​នៅ​ចំណុចផ្ទះ​រប​ស់ឈ្មោះទេព សុង ... Read More »

ទោះការប្រយុទ្ធប្រឆាំងអំពើពុករលួយមានភាពស្មុគស្មាញនិងប្រឈមហានិភ័យខ្ពស់ ក៏អង្គភាពបានបំពេញការងារយ៉ាងល្អប្រសើរ

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU បង្ហាញថា ទោះបីជាការប្រយុទ្ធប្រឆាំងអំពើពុករលួយមានភាពស្មុគស្មាញនិងប្រឈមហានិភ័យខ្ពស់យ៉ាងណាក៏ដោយ ក៏អង្គភាពប្រឆាំងអំពើពុករលួយ បានបំពេញការងារនិងដោះស្រាយបញ្ហានានាបានយ៉ាងល្អប្រសើរ ។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពីកិច្ចប្រជុំលើកទី៥០ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៣ ខែកញ្ញា ... Read More »

ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់ ត្រូវបាននគរបាលស្រុកស្អាងបង្រ្កាបឃាត់ខ្លួន យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ។ ករណីនេះ ធ្វើឡើងនៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិអម្ពិលលាស់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ... Read More »

តារាងបែងចែកពេលវេលាដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋទៅបណ្តាខេត្តនានា

ភ្នំពេញ៖ ខណៈដែលសាលារាជធានីភ្នំពេញប្រកាសដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ពីរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្តនានា និងពីបណ្ដាខេត្តមករាជធានីភ្នំពេញវិញ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នាឱកាសភ្ជុំបិណ្ឌ ដោយមិនយកប្រាក់ឈ្នួលនោះ សាលារាជធានីភ្នំពេញ បានបែងចែកពេលវេលានៃការដឹកជញ្ជូនបងប្អូន ដូចមានតារាងបែងចែកពេលវេលា ដោយប្រើប្រាស់រថយន្តក្រុងចំនួន ... Read More »

ជនសង្ស័យ២នាក់បង្ខាំងមនុស្សជំរិតទារប្រាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តស្វាយរៀង៖ ជនសង្ស័យជនជាតិវៀតណាម២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមអ្នករាយការណ៍ថា នៅក្នុងសណ្ឋាគារមានករណីបង្ខាំងមនុស្សជំរិតទារប្រាក់​ពីបុរសម្នាក់ជនជាតិវៀតណាមម្នាក់ទុកក្នុងបន្ទប់ ។ ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅបន្ទប់លេខ២៣ សណ្ឋាគារតេតេប៉េ១ ដែលមានទីតាំងស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ... Read More »

ជនសង្ស័យជាជនជាតិចិន២នាក់ គាស់ទូដែកហាងកាត់សក់ យកលុយ២២.០០០ដុល្លារត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តស្វាយរៀង៖ ជនសង្ស័យជនជាតិចិន២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ពាក់ពន្ធ័ករណីលួចមានស្ថានទម្ងន់ទោស ចូលគាស់ទូដែកក្នុងបន្ទប់ស្នាក់នៅ បុរីសមសួន ក្នុងហាងកាត់សក់ ។ ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃចន្ទ ១០ រោច ខែភទ្របទ ... Read More »

រូបមួយសន្លឹករបស់ សុខ ស្រីនាង ជួយដាស់ស្មារតីតារាល្បីមួយចំនួនកុំឲ្យភ្លេចកំណើត

ភ្នំពេញ៖ ក្រោយពីមានការភ្ញាក់ផ្អើល ព្រោះតែ​រឿង​ថៅកែ​ផលិតកម្ម KH លោក គឹម ហេង បាន​ឃើញថា​ ធ្លាក់ខ្លួន​មក​លក់ដូរ​ទឹក​សុទ្ធ​តាមចិញ្ចើមផ្លូវនោះ តារាចម្រៀង សុខ ស្រីនាង ដែលធ្លាប់មានមុខមាត់ក្នុងផលិតកម្មនោះបានលេចមុខសួរសុខទុក្ខលោកភ្លាម។ ជាការជួបជុំសួរសុខទុក្ខធម្មតាក្នុងឱកាសបុណ្យភ្ជុំមែន ប៉ុន្តែរូបភាពនៃការជួបនេះបានរំលឹកដាស់តឿនទៅដល់សិល្បករ ... Read More »

សៀវភៅរឿងកុមារ ស្តីពីអាជីពទាំង១១ក្បាលនឹងត្រូវផលិតឡើងជាភាសាខ្មែរ

ខេត្តបាត់ដំបង ៖ ដើម្បីជំរុញទឹកចិត្ត និង បណ្តុះការយល់ដឹងអំពីអាជីពនានាទៅកាន់កុមារតូចៗ​នៅកម្ពុជា អង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់គម្រោង Let’s Read បានរៀបចំកម្មវិធីបង្កើតសៀវភៅរឿងសម្រាប់កុមារ (BookLab) ដែលមានរយៈពេល២ថ្ងៃ ដោយមានការចូលរួមពី វិចិត្រករ នាយកសិល្បៈ ... Read More »

រង្វង់មូលចាស់នៅមាត់ទន្លេ អតីតកំពង់សាឡាងក្លាយជាចំណតរថយន្តវិនិយោគ១៥ឆ្នាំហើយបន្ត១០ឆ្នាំទៀត សង្ស័យគ្មានថវិកាចូលរដ្ឋ

ខេត្តស្ទឹងត្រែង៖ ACUគួរចុះស្រាវជ្រាវចំណតរថយន្តត្រូវបានគេសង្ស័យថា អាចពាក់ព័ន្ធនឹងអំពើពុករលួយ ព្រោះវិនិយោគចំនួន១៥ឆ្នាំហើយ ត្រូវផុតកំណត់នៅចុងឆ្នាំ ២០១៩ តែបច្ចុប្បន្ននេះម្ចាស់ចំណតរថយន្តដែលគេដឹងថាជាក្រុមគ្រួសារ របស់លោកខេង ទិត្យ សីហាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ជាអ្នករត់ការ១០ឆ្នាំបន្តទៀត។ ប្រភពជាច្រើននិយាយតៗគ្នាថា គេសង្ស័យអាចមានអំពើពុករលួយ និងការឃុបឃិតគ្នា ... Read More »

មជ្ឈមណ្ឌលសកម្មកំចាត់មីនកម្ពុជា.ថៃ(CMAC-TMAC)ចុះពិនិត្យទីតាំង បោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះតាមបន្ទាត់ព្រំដែន

ខេត្តបន្ទាយមានជ័យ៖ មជ្ឈមណ្ឌលសកម្មកំចាត់មីនកម្ពុជា.ថៃ(CMAC-TMAC)ចុះពិនិត្យទីតាំងបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះតាមបណ្តោយបន្ទាត់ព្រំដែន ដើម្បីចូលរួមគាំទ្រដល់ការងារអភិវឌ្ឍន៍ នៃប្រទេសទាំងពីរ នៅព្រឹកថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ ២០១៩ ដែលចំការមីនមាននៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត និងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ដែលឈមនិងភូមិស៊ីណាណយ ឃុំថាខាំ ស្រុកអារញ្ញ ... Read More »

ពលរដ្ឋ​នៅឃុំអូបីជាន់ជាង៣០គ្រួសារត្រូវអាជ្ញាធរជម្លៀសចេញពី​លំនៅឋាន​ទៅទីទួលសុវត្ថិភាព ​ក្រោយ​ទឹកជន់​លិច​ផ្ទះ

ខេត្ត​បន្ទាយមានជ័យ​ ​៖​ ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​វត្ត​ចាស់​ ​ឃុំ​អូរបីជាន់​ ​ស្រុក​អូរជ្រៅ​ជាង៣០គ្រួសារ​ ​ក្នុងចំណោម​ពលរដ្ឋ​ជាង១០០គ្រួសារ​ ​ត្រូវ​អាជ្ញាធរ​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​នៅ​ល្ងាច​ថ្ងៃទី២២​ ​ខែកញ្ញា​ ​ក្រោយពី​ទឹកជន់​លិច​លំនៅ​ដ្ឋាន​ពួកគាត់​។​ ​លោក​ ​តុល​ ​សារិ​ន​ ​មេឃុំ​អូរបីជាន់​ ​បាន​ឲ្យដឹង​ថា​ ​ក្រោយពី​មាន​ភ្លៀង​ធ្លា​ក់​ជាប់​ៗ​គ្នា​ប៉ុន្មាន​ថ្ងៃ​មកនេះ​ ... Read More »

តុលាការខេត្តកណ្តាលសម្រេចឃុំខ្លួន បុរសម្នាក់ដើរចូលទៅដេញចាក់ និងគំរាមសម្លាប់គេដល់ក្នុងផ្ទះខឹងអតជឿសាច់ជ្រូក សាច់គោឲ្យខ្លួន

ខេត្តកណ្តាល៖ លោក ងួន វុទ្ធី ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ បានសម្រេចចេញដីកាឃុំខ្លួនបុរសម្នាក់ដើរចូលទៅដេញចាក់ និងគំរាមសម្លាប់គេដល់ក្នុងផ្ទះដោយសារខឹងម្ចាស់ផ្ទះអតជឿរសាច់គោ សាច់ជ្រូកអោយខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ហិង្សាដោយចេតនា”ដែលប្រព្រឹត្តនៅភូមិព្រែកតាមេម ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ... Read More »

បុរសម្នាក់មានជំងឺសរសៃប្រសាទជំងឺសួតរ៉ាំរៃទៅដាក់មងលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តសៀមរាប៖ បុរសម្នាក់លង់ទឹកស្លាប់កាលពីវេលាម៉ោង១៦និង០០នាទីនៅ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចវាលស្រែ ខាងលិចភូមិព្រះលាន ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ប្រហែល១៥០ ម៉ែត្រ។ សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះ ឈ្មោះ ... Read More »

ភ្លើងប្រចណ្ឌនិងគ្រឿងញៀនចូលខ្លួន! បើករថយន្តដេញបុកម៉ូតូបុរសម្នាក់ធ្លាក់បឹង

ខេត្តកណ្តាល ៖  បុរស​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ស្រុក​កៀនស្វាយ ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ២០១៩ ព្រោះប្រចណ្ឌនឹងបុរសក្នុងភូមិជាមួយគ្នាថាបានស្រលាញ់ប្រពន្ធខ្លួន ហើយបាន​គំរាម​ថា​ នឹង​សម្លាប់ចោល។ មិនតែប៉ុណ្ណោះថែមទាំង​បើករថយន្ត​ដេញ​បុក​ម៉ូតូបុរស​ម្នាក់នោះធ្លាក់បឹងកប់ភក់ទៀតផង ។ មន្រ្តីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ជនសង្ស័យខាងលើ ​ឈ្មោះ ឆាយ ... Read More »

រដ្ឋបាលខណ្ឌច្បារអំពៅ បើកយុទ្ធនាការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានយល់ដឹង ពីការផ្តល់សេវាសាធារណៈនៅច្រកចេញចូលតែមួយ  

ភ្នំពេញ៖ រដ្ឋបាលខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ បានបើកយុទ្ធនាការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានអោយបានយល់ដឹងទូលំទូលាយពីតារាងតំលៃ និង ការផ្តល់សេវាសាធារណៈនៅក្នុងការិយាល័យច្រកចេញចូលតែមួយរបស់ខណ្ឌ។ យុទ្ធនាការផ្សព្វផ្សាយនេះបានធ្វើឡើងព្រមគ្នារវាងមូលដ្ឋានសង្កាត់ទាំង៨ ដោយក្រុមការងារតាមសង្កាត់និមួយៗបានដើរចែកតារាងតំលៃនៃសេវាកម្មតាមផ្នែកនិមួយៗ របស់ការិយាល័យច្រកចេញចូលតែមួយ។ ក្នុងនោះបានផ្តល់សេវាលើ   វិស័យចំនួន១២ រួមមាន៖ ... Read More »

ពលរដ្ឋនៅក្រុងប៉ោយប៉ែតជាង៥០គ្រួសារ មានទីលំនៅជាប់អូរព្រំដែន ត្រូវបានជម្លៀសរកទីទួលសុវត្ថិភាព

ខេត្តបន្ទាយមានជ័យ៖ ក្រោយពីភ្លៀងធ្លាក់ជាប់ៗគ្នាធ្វើឲ្យផ្ទះសំបែងត្រូវបានជន់លិច ពលរដ្ឋជាង៥០គ្រួសារមានទីលំនៅជាប់អូរព្រំដែន នៅខាងត្បូងផ្លូវជាតិលេខ៥ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ត្រូវបានជម្លៀសរកទីទួលសុវត្ថិភាព នៅល្ងាចថ្ងៃទី២២ និងព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ អភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល បានអំពាវនាវឲ្យពលរដ្ឋមានប្រុងប្រយ័ត្នមើលថែកូនចៅឲ្យបានល្អ ... Read More »