ភាពហ៊ឺហាលេចធ្លោជាងគេ ឧបនាយករដ្ឋមន្ត្រីថៃ លោក ប្រាវិត វង់សុវន ទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីមហាជនថៃ ពីការចាយវាយទ្រព្យសម្បត្តិរដ្ឋខ្ជះខ្ជាយ សូម្បីតែចម្ងាយផ្លូវ ១០០គីឡូំម៉ែត្រ ក៏ប្រើប្រាស់យន្តហោះទំនើបដែរ ។ ពេលថ្មីៗនេះ បណ្តាញសង្គមថៃបានថ្កោលទោសយ៉ាងខ្លាំងដល់ឧបនាយករដ្ឋមន្ត្រីថៃលោក Prawit Wongsuwon ... Read More »
ស្លាប់ និងរបួសជិត៣០នាក់ដោយខ្យល់ព្យុះនៅក្រិក
នៅក្នុងតំបន់ Halkidiki ប្រទេសក្រិក រងការវាយប្រហារដោយព្យុះទ្រង់ទ្រាយធំ មានល្បឿនខ្យល់ខ្លាំង បំផ្លាញទ្រព្យសម្បតិ និងអាយុជីវិតមនុស្សជាច្រើន ។ តាមរបាយការណ៍ពីកម្លាំងសន្តិសុខក្រិក ឲ្យដឹងថា មាន មនុស្សយ៉ាងតិច៦នាក់បានស្លាប់ ២០នាក់បានរងរបួស ក្នុងហេតុការណ៍ខ្យល់ព្យុះកម្លាំងខ្លាំង បក់បោកនៅប្រទេសក្រិក ... Read More »
អាមេរិក បានលួចលាក់ស្រាវជ្រាវតំបន់ប៉ូលខាងជើងផែនដីតាំងពីជាង៥០ឆ្នាំមុន
មហាអំណាចយោធានៅលើពិភពលោក គឺទាំងអាមេរិក រុស្ស៊ី និងចិន បានបង្កើនវត្តមានប្រជែងគ្រប់គ្រងតំបន់ ទឹកកក នៅប៉ូលខាងជើង ផែនដី ដែលសម្បូរទៅដោយធនធានធម្មជាតិ ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo ពេលថ្មីៗនេះបានប្រកាសថា ... Read More »
អាមេរិកបន្ទន់ឥរិយាបទទៅលើកូរ៉េខាងជើង ដើម្បីពិភាក្សាបញ្ចប់កម្មវិធីបរមាណូ
រដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញការយោគយល់យ៉ាងខ្លាំង ដល់កូរ៉េខាងជើង ក្រោយជំនួបលើកទីបី ។ នៅពេលនេះ លោក ត្រាំ បានប្រកាសថា គ្រាន់តែបង្កកកម្មវិធីបរមាណូ ជាមុនសិន ហើយរំសាយ និងពិភាក្សនៅពេលក្រោយ ... Read More »
ក្រុមហ៊ុនផលិតយន្តហោះ Airbus កំពុងតែដណ្តើមតំណែងពី Boeing
ក្រោយពេលជួបគ្រោះថ្នាក់ពីរលើកផ្ទួនគ្នា នូវប្រភេទយន្តហោះ 737 MAX ក្រុមហ៊ុនប៊ូអ៊ីន បានបាត់បង់អតិថិជនជាច្រើន នៅជុំវិញពិភពលោក ហើយអតិថិជនទាំងនោះ ក៏បានងាកទៅទិញយន្តហោះពីក្រុមហ៊ុន អ៊ែរបឺស វិញម្តង ។ កត្តាទាំងនោះហើយ បានធ្វើឲ្យ ប៊ូអ៊ីន ... Read More »
ឆ្លងចរន្តអគ្គិសនីឆេះបន្ទប់អគារជាន់ទី១២នៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ កាលពីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ មានអគ្គិភយ័ឆេះចេញពីបន្ទប់ជាន់ទី១២ក្នុងអគារកម្ពស់ជាង១០ជាន់មួយកន្លែង ដែលកំពុងសាងសង់ជិតរួចរាល់របស់ក្រុមហ៊ុនជនជាតិចិន នៅតាមផ្លូវហួសពីសណ្ឋាគារខ្សាច់ស អូរឈើទាល ក្រុងព្រះសីហនុ ។ ពេលកើតហេតុ សមត្ថកិច្ចផ្នែកពន្លត់អគ្គិភយ័ ទាំងនគរបាល ... Read More »
តម្លៃប្រេងកើនឡើង២ដុល្លារក្នុងមួយបារ៉ែល នាថ្ងៃទី១១ ខែកក្កដា ដោយភាពតានតឹងនៅតំបន់ឈូងសមុទ្រ
ស្ថានភាពនៅតំបន់ឈូងសមុទ្រពែក្ស ដែលជាច្រកផ្លូវដ៏សំខាន់បំផុត ក្នុងការដឹកជញ្ជូនប្រេង កំពុងប្រឈមមុខតានតឹងយ៉ាងខ្លាំងបំផុត ក្រោយអ៊ីរ៉ងប៉ុនប៉ងចាប់នាវាដឹកប្រេងរបស់អង់គ្លេស ជាការសងសឹក ។ តម្លៃប្រេងនៅលើពិភពលោកនាថ្ងៃទី១១ ខែកក្កដានេះ បានកើនឡើងដល់ទៅ២ដុល្លារ ក្នុងមួយបារ៉ែល ។ តម្លៃប្រេងកើនឡើងក្រោយនាវាអ៊ីរ៉ង់៥គ្រឿង ប៉ុនប៉ងចាប់នាវាដឹកប្រេងជាង៣សែនតោនរបស់អង់គ្លេស ... Read More »
ចោរជំនាញឆក់៤នាក់ អស់ល័ក្ខណ៍ជាប់អន្ទាក់នគរបាលខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវសាធារណៈពីរក្រុមចំនួន៤នាក់ អស់ល័ក្ខណ៍ ត្រូវជាប់អន្ទាក់របស់នគរបាលខណ្ឌពោធិ៍សែនជ័យ ប្រដេញចាប់យកទៅចាត់ការតាមនីតិវិធីច្បាប់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ភូមិតាងួន សង្កាត់កាកាបទី១ ... Read More »
ឈ្លោះប្រកែកគ្នាតិចតួច ជិះម៉ូតូទៅយកពូថៅមកកាប់ ត្រូវឃាត់ខ្លួន
ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលចាប់ឃាត់ខ្លួនយកមកសួរនាំ ខណៈមានទំនាសពាក្យសំដីជាមួយ ប្រជាការពារភូមិចំនួន៣នាក់ ដែលកំពុងធ្វើការ និងប៉ុនប៉ងមនុស្សឃាដដោយចេតនា ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃពុធ ៩កើត ខែអាសាធ ឆ្នាំកុរ ឯកស័ក ព.ស ... Read More »
យុវជន គង់ រ៉ៃយ៉ា ត្រូវបានតុលាការចោទពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ ដូចករណីប្រកាសធ្វើបដិវត្តពណ៌ លើកមុនដែរ
ភ្នំពេញ៖ លោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកក្កដា នេះ សម្រេចចោទប្រកាន់យុវជន គង់ រ៉ៃយ៉ា ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធករណីប្រកាសលក់អាវយឺតមានរូបលោកបណ្ឌិត កែម ... Read More »
បើករថយន្តដឹកស្រីស្នេហ៍ឡើងស្ពាន ជ្រុលបុកឃឿនបង្កគ្រោះថ្នាក់ចរាចរណ៍ និងជេរប្រមាថអ្នកសារព័ត៌មាន រីឯសមត្ថកិច្ចឈរមើល
ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ បានបើករថយន្តមួយគ្រឿងដឹកស្រីស្នេហ៍ ឡើងលើស្ពានជ្រោយចង្វា រេចង្កូតបុកឃឿនស្ពានបណ្តាលឲ្យខ្ទាតរាយប៉ាយបាក់អស់ចំនួន៨កង់ បន្តដំណើរទៅមុខលែងរួច ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីទៀបភ្លឺ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះមុនីវង្ស នៅចំណុចលើស្ពានជ្រោយចង្វា ស្ថិតនៅក្នុងសង្កាត់ស្រះចក ... Read More »
ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនចំនួន២លើក ត្រូវពលរដ្ឋជួយសង្គ្រោះទាន់ពេលវេលា
ភ្នំពេញ៖ ស្ត្រីម្នាក់វ័យទើបតែអាយុ20ឆ្នាំជាង ផឹកស្រាស្រវឹងខឹងបងធម៌ខ្លួនឯងនិយាយថា កុំឲ្យផឹកច្រើនពេកប្រយ័ត្នស្រវឹងគ្មានអ្នកណាជូនទៅផ្ទះ បែរជាខឹងជិះម៉ូតូកង់បីមកលោតទឹកសម្លាប់ខ្លួន នៅមុខព្រះអង្គដងកើ ចំនួន២លើក ត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះ ស្រង់មកលើគោកវិញបានទាន់ពេលវេលា ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ០១ និង១៥នាទី រំលងអធ្រាត្រ ... Read More »
រដ្ឋបាលរាជធានីភ្នំពេញ បានបន្តផ្លាស់ប្ដូរប្រព័ន្ធលូ នៅតាមបណ្ដោយផ្លូវលេខ៣៣៦ ដើម្បីបញ្ចៀសការលិចទឹក
ភ្នំពេញ៖ ថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញបានឲ្យកម្លាំងចុះផ្លាស់ប្ដូរប្រព័ន្ធលូ នៅតាមមហាវិថីតូចធំនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដើម្បីបង្ហូរទឹកបានលឿនជាងមុន ព្រោះពេលភ្លៀងម្ដងៗតែងតែលិចរហូតមកធ្វើអោយបងប្អូន ប្រជាពលរដ្ឋ ពិបាកធ្វើដំណើរ និងដើម្បីសោភ័ណភាព បរិស្ថាននៅក្នុងទីក្រុងភ្នំពេញផងដែរ ។ ជាក់ស្ដែងនៅតាមបណ្ដោយលេខ៣៣៦ ចាប់ប្រឡាយទឹកស្អុយបឹងសាឡាង រហូតដល់ផ្លូវលេខ២៦១ មូលដ្ឋានសង្កាត់បឹងសាឡាង ... Read More »
រឿងលុយទៀតហើយ! បញ្ញា សិទ្ធិត្រូវគេទារបំណុល និងប្តឹងពីបទរំលោភលើសេចក្តីទុកចិត្ត
ភ្នំពេញ៖ ទើបនឹងស្ងាប់ស្ងាត់រឿងថៅកែក្លឹបកម្សាន្ត សោន (Sound Club) របស់លោកឧកញ៉ា ដួង ឆាយ ផុសទារលុយមិនទាន់បាន២ខែផង ស្រាប់តែពេលនេះតារាសម្តែង និងពិធីករលោក បញ្ញាសិទ្ធិ ត្រូវបានគណនីយហ្វសប៊ុកមួយបានបង្ហោះសារទារបំណុលដោយបង្ហាញរូប និងឈ្មោះចំៗ រួមទាំងឯកសារភស្តុតាងមួយចំនួនទៀត ... Read More »
ជនជាតិចិនពីរក្រុម ផឹកស៊ីស្រវឹងទាស់សម្តី វៃគ្នាផ្អើលពេញហាង
ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ ដោយសារជនជាតិចិនចំនួន២ក្រុម បានចូលផឹកស៊ីក្នុងហាងមួយកន្លែង ខណៈស្រវឹងរៀងខ្លួន ក៏ទាស់សម្តីគ្នាវៃប្រ៉ាវផ្អើលភ្ញៀវរត់ជាន់ជើងគ្នា កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០០១៧ នៅចំណុចភោជនីយដ្ឋាន អាសាន ខាងលិចស្ពានហង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌបឹងកេងកង ... Read More »
លិខិតមិត្តអ្នកអាន៖ ខ័ណ្ឌចប់ត្រឹមចាប់ស៊ឹង សំអុល និងគូកននោះឬ?
ក្នុងនាមប្រជាពលរដ្ឋម្នាក់ ដែលតាមដានព័ត៌មានស្តីពីការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅឯខេត្តមណ្ឌលគិរីអបអរសាទរយ៉ាងខ្លាំងចំពោះចំណាត់ការនេះ ប៉ុន្តែខ្ញុំបាទមានចម្ងល់ថា មានតែឧកញ៉ា ស៊ឹង សំអុល និងគូកនដែលជាមេការនោះទេឬ ដែលប្រឈមចំពោះមុខច្បាប់? ចុះអាជ្ញាធរដែនដី, ស្ថាប័នជំនាញ ដូចជាខាងមន្ទីរកសិកម្ម… ដែនជម្រក… មិនជាប់ពាក់ព័ន្ធក្នុងការបើកដៃឲ្យឈ្មួញកសាងបទល្មើសទេឬ? ពីព្រោះថា ... Read More »
រថយន្តហាយប្រីតពន្លះទ្រូងផ្លូវរងការខូចខាតអស់ចំនួន៣កង់
ភ្នំពេញ៖ បុរសម្នាក់ សង្ស័យស្រវឹងបើករថយន្តហាយប្រីតក្នុងល្បឿងលឿន រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតអស់ចំនួន៣កង់ ចំណែករថយន្តដាច់កាឡេទៅបុកលែងរួច ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ៣១០ កែងផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹកកេងកងទី១ ខណ្ឌបឹងកេងកង ... Read More »
ខ្សឹបដាក់ត្រចៀក៖ ចែភក្តិ អត់ខ្វល់ សំខាន់របររកស៊ីនៅតែទៅមុខ
បើទោះបីជាគណៈកម្មការជាតិបង្ក្រាបបទល្មើសព្រៃឈើធ្វើសកម្មភាពផ្អើលប្រជាពលរដ្ឋ ទូទាំងប្រទេសយ៉ាងណាក៏ដោយ ក៏ចែភក្តិ ឈ្មួញរកស៊ីឈើល្បីឈ្មោះនៅស្រុកភ្នំក្រវាញ មិនខ្វល់នោះដែរ គឺនៅតែឈរជើងយ៉ាងរឹងមាំ ចាំទិញឈើនៅក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ដដែល ។ នៅគ្រាដែលគណៈកម្មការជាតិបង្ក្រាបឧកញ៉ារកស៊ីឈើនៅខេត្តមណ្ឌលគិរីនោះ ពួកអ្នករកស៊ីឈើនៅឯខេត្តពោធិ៍សាត់ឯណោះ ក៏ផ្អាកសកម្មភាពរួញខ្លួនខ្លះៗដែរ លើកលែងតែចែភក្តិ និងដៃគូ ឈ្មោះ ... Read More »
សមត្ថកិច្ចបញ្ជូន យុវជន គង់ រ៉ៃយ៉ា មកតុលាការករណីប្រកាសលក់អាវយឺតមានរូបលោកបណ្ឌិត កែម ឡី
ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែកក្កដា នេះ បានបញ្ជូន យុវជន គង់ រ៉ៃយ៉ា មកតុលាការម្តងទៀត ដើម្បីសាកសួរករណីប្រកាសលក់អាវយឺតមានរូបលោកបណ្ឌិត កែម ឡី ដែលមានខ្លឹមសារថា “បេីអ្នកមិនធ្វើអ្វីសោះក៏គង់តែរងគ្រោះដែរ ... Read More »
រថយន្តដឹកឈើល្មើសច្បាប់ចំនួន ៤គ្រឿង ត្រូវបានធ្វើការបំផ្លាញចោលនៅនឹងកន្លែង
ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៩នេះរថយន្តដឹកឈើល្មើសច្បាប់ចំនួន ៤គ្រឿង ដែលរកឃើញនៅក្នុងព្រៃជ្រៅ ស្ថិតក្នុងកស្រុកកោះញែក ខេត្តមណ្ឌលគិរី ពិបាកក្នុងការនាំចេញមកក្រៅវិញនោះ ត្រូវបានកម្លាំងគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិធ្វើការកម្ទេចចោលនៅនឹងកន្លែងតែម្តង។ លោកឧត្តមសេនីយ៍ត្រី ... Read More »
អាជ្ញាធរវាយកម្ទេចសំណង់សង់លយចូលដីវត្ត តាមបណ្ដឹងព្រះសង្ឃ ក្រោមការតវ៉ាយ៉ាងខ្លាំងពីម្ចាស់
ភ្នំពេញ៖ កម្លាំងសមត្ថកច្ចចម្រុះរបស់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានចុះរុះវាយកម្ទេចសំណង់របងរឹងមាំរបស់ប្រជាពលរដ្ឋ២គ្រួសារ ដែលអាជ្ញាធរថា បានសង់លយចូលដីរបស់វត្តពោធិ៍ចិនតុង ។ ខណៈនោះត្រូវបានប្រជាពលរដ្ឋទាំង២គ្រួសាររារាំង និងតវ៉ាយ៉ាងខ្លាំងក្លាដោយដោយនិយាយថា អាជ្ញាធរអត់បានជូនដំណឹងមុននឹងចុះវាយ មិនតែប៉ុណ្ណោះពួកគាត់បានរើសដុំថ្មគប់ទៅលើគ្រឿងចក្របណ្ដាលឲ្យបែកកញ្ចក់រងការខូចខាតយ៉ាងដំណំ ។ ការចុះវាយកម្ទេចសំណង់សង់លយចូលដីវត្តខាងលើបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ចំណុចក្នុងវត្តពោធិ៍ចិនតុង ... Read More »
ប្រពន្ធកូនមិននៅផ្ទះ លួចចង.កស្លាប់ខ្លួនមិនដឹងមូលហេតុ
ភ្នំពេញ៖ បុរសម្នាក់មិនដឹងមានវិបត្តិអ្វីបានសម្រចចិត្តចង.កសម្លាប់ខ្លួនក្នុងផ្ទះខ្លួនចោលប្រពន្ធកូនឲ្យនៅកំព្រា បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅផ្ទះលេខ១២២ ផ្លូវលំ ភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល ។ ជនរងគ្រោះឈ្មោះ ប៉ែន សុីថាត ... Read More »
អាជ្ញាធរខណ្ឌពោធិសែនជ័យ ចុះទៅដកហូតសម្ភារសំណង់មួយកន្លែង ខណៈហាមច្រើនលើកហើយ តែមិនស្តាប់
ភ្នំពេញ ៖ កម្លាំងចម្រុះខណ្ឌពោធិសែនជ័យ ក្រោមបញ្ជាពីលោក ហែម ដារិទ្ធ អភិបាលខណ្ឌបានចុះទៅដកហូតសម្ភារ សំណង់គ្រោងដែករបស់អាជីវករចិនមួយកន្លែង ស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ ... Read More »
សមត្ថកិច្ចចម្រុះ បានចុះទៅទប់ស្កាត់ ដកហូតបង្គោលឈើក្រាស់ ហ៊ុមដែកបន្លាលួស ត្រូវក្រុមអនាធិបតេយ្យបម្រុងយកទៅហ៊ុមព័ទ្ធរំលោភយកដីខុសច្បាប់ នៅតំបន់អភិរក្ស ការពារទេសសភាពបន្ទាយឆ្មារ
ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចចម្រុះរួម ហ៊ុមមន្រ្តីបរិស្ថាននៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ បានចុះទៅទប់ស្កាត់ ហ៊ុមដកហូតបង្គោលឈើក្រាក់ ហ៊ុមដែកបន្លាលួសជាច្រើនស្ថិតនៅចំណុចក្បែរបង្គោលព្រំដែនលេខ២៧ដែលត្រូវបានក្រុមអនាធិបតេយ្យបម្រុងយកទៅធ្វើរបងហ៊ុមព័ទ្ធរំលោភយកដីខុសច្បាប់នៅតំបន់អភិរក្សការពារទេសភាពបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ គ្រាដែលមានសេចក្តីរាយការណ៍ឲ្យដឹងថាដីអភិរក្សការពារទេសភាពបន្ទាយឆ្មារគ្រប់គ្រងដោយមន្រ្តីបរិស្ថានបានកំពុងប្រឈមរងការរំលោភបំពានយកដីធ្វើជាកម្មសិទ្ធិខុសច្បាប់ជាបន្តបន្ទាប់ពីសំណាក់ក្រុមអនាធិបតេយ្យ ។ ប្រធានមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យលោក យឹម ... Read More »
តើមនុស្សប៉ុន្មានម៉ឺននាក់ ដែលខូចសុខភាពដោយសារពិសារទឹកក្រូច ក្លែងក្លាយ ដែលផលិតនៅក្នុងសិប្បកម្ម យីហោ លឹមភ័ណ្ឌ ក្នុងខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ សិប្បកម្មផលិតទឹកក្រូច ក្លែងក្លាយ យីហោ លឹមភ័ណ្ឌ ក្នុងខេត្តកំពង់ធំ ត្រូវបានគេដឹងថា បានបើកដំណើរការរាប់ឆ្នាំមកហើយ រហូតដល់ពេលនេះ ក្នុងនោះត្រូវបានគេស្គាល់ម្ចាស់សិប្បកម្មយ៉ាងច្បាស់គឺ ឈ្មោះ លឹម ភ័ណ មានមុខងារតួនាទីជាអនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ធំ ដែលបានផលិតទឹកក្រូចក្លែងក្លាយ ... Read More »
ឃាត់ខ្លួនជនសង្ស័យ៦នាក់ នៅទីតាំងល្បែងស៊ីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រី
ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី៦នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះបង្ក្រាបជាក់ស្ដែង ករណីលេងល្បែងស៊ីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រី កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ... Read More »
រថយន្តដឹកភ្ញៀវរបស់ក្រុមហ៊ុនរិទ្ធិមុនីឡើងជែងកៀរម៉ូតូធ្វើឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល
ខេត្តបន្ទាយមានជ័យ៖ ឪពុកនិងកូន៣នាក់រង របួសធ្ងន់ស្រាល ដោយសាររថយន្តក្រុងដឹកភ្ញៀវរបស់ក្រុមហ៊ុនរិទ្ធិមុនី ចេញពីក្រុងប៉ោយប៉ែត ឆ្ពោះទៅកាន់រាជធានីភ្នំពេញឡើងជែងកៀរម៉ូតូមួយគ្រឿង កាលពីវេលាម៉ោង១២ និង៤៥នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៩ នៅលើផ្លូវជាតិលេខ៥ ឋិតនៅក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ... Read More »
ក្មេងទំនើងម្នាក់ផឹកស៊ីស្រវ៉ឹងដើររករឿងគេឯង តាមផ្លូវសាធារណ: ត្រូវអាវុធហត្ថឃាត់ខ្លួន
ខេត្តឧត្តរមានជ័យ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង ចំនួន៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ហើន សំបោន មេបញ្ជាការរងស្រុកអន្លង់វែង ចុះល្បាតការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងភូមិសាស្ត្រស្រុកអន្លង់វែង ។ ជាលទ្ធផលកាលពីវេលាម៉ោង២០និង០០នាទី ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ឃាត់ខ្លួនក្មេងទំនើងចំនួន០១នាក់ ... Read More »
ផ្ទុះជំងឺគ្រុនឈាមចំនួន១៥.០០០នាក់ និង ស្លាប់ចំនួន២៥នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល ចេញសេចក្តីជូនព័ត៌មានមួយ នៅថ្ងៃទៅ១០ ខែកក្កដា នេះ ដោយរកឃើញថា ជំងឺគ្រុនឈាមនៅប្រទេសកម្ពុជា បានចាប់ផ្តើមកើនឡើងពីដើមខែឧសភា រហូតដល់បច្ចុប្បន្ន ដោយរាយប៉ាយដុំៗតាមភូមិសាស្ត្រនៃរាជធានី ខេត្តនីមួយៗ ដែលមានចំនួនករណីសរុប១៥.០០០នាក់ និង ស្លាប់ចំនួន២៥នាក់ ... Read More »
សេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាលស្តីពី បច្ចុប្បន្នភាពជំងឺគ្រុនឈាម និងវិធានការបង្ការ និងឆ្លើយតបជំងឺគ្រុនឈាមក្នុងឆ្នាំ២០១៩
ភ្នំពេញ ៖ បច្ចុប្បន្នជំងឺគ្រុនឈាមបានកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែរហូតមកដល់ពេលនេះ ជំងឺគ្រុនឈាមបានថយចុះក្នុងខេត្តចំនួន១១ រួមមាន ៖ ខេត្តពោធិ៍សាត់ ខេត្តតាកែវខេត្តស្ទឹងត្រែង ខេត្តស្វាយរៀង ខេត្តរតនៈគីរី ខេត្តប៉ៃលិន ខេត្តកោះកុង ខេត្តកំពង់ធំ ខេត្តបាត់ដំបងខេត្តព្រះសីហនុ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច