ព័ត៌មានទាន់ហេតុការណ៍៖
'

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុឃាត់ខ្លួនជនលក់ និងប្រើប្រាស់ថ្នាំញៀន២នាក់បញ្ជូនទៅតុលាការ

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង៣ និង៣០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្ត ចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ថ្នាំញៀន នៅក្រុម១០ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយបានឃាត់ខ្លួនជនសង្ស័យ២នាក់។ ... Read More »

នាវាដឹកប្រេងលិចនៅសមុទ្រហ្វុីលីពីន នាវឹក៦នាក់បាត់ខ្លួន

សារព័ត៌មាន new Straits Times បានផ្សាយថា នាវឹក៦នាក់ជាជនជាតិឥណ្ឌូនេស៊ីបានបាត់ខ្លួននៅពេលដែលនាវាដឹកប្រេងរបស់ហ្គីនៀ បានលិចនៅតំបន់សមុទ្រ Pengerang រដ្ឋ Johor ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី១៥ ខែមិថុនា។ មន្ត្រីគ្រប់គ្រងដែនសមុទ្រម៉ាឡេស៊ី លោក Mohd ... Read More »

កត្តាមនុស្សជាដើមចមនៃការបង្កគ្រោះថ្នាក់ចរាចរនៅលើផ្លូវជាតិ

ខេត្តកណ្តាលៈ ទោះបីជាមានការផ្សព្វផ្សាយទូលំទូលាយពីច្បាប់ចរាចរ ថែមទាំងដាក់បង្ហាញលើផ្ទាំងប៉ាណូធំៗ តាមផ្លូវសាធារណៈដើម្បីបញ្ជ្រៀបដល់ប្រជាពលរដ្ឋ និងពញ្ញាក់អារម្មណ៍ដល់អ្នកធ្វើដំណើរលើទ្រូងផ្លូវយ៉ាងណាក៍ដោយ បញ្ហាគ្រោះថ្នាក់ចរាចរនៅតែជាក្តីបារម្ភទូទៅរបស់មហាជន និងរាជរដ្ឋាភិបាលដដែល បង្កអោយមានការបាត់បង់អាយុជីវិតរៀងរាល់ថ្ងៃ ខូចខាតទ្រព្យសម្បត្តិ និងខាតបង់ថវិកាជាតិរាប់លានដុល្លារក្នុង១ឆ្នាំៗ ។ បទល្មើសគ្រោះថ្នាក់ចរាចរដែលកើតឡើងកន្លងមក ភាគច្រើនបង្កឡើងដោយសារកត្តាមនុស្សច្រើនជាងកត្តាអ្វីទាំងអស់ ពោលគឺបើកបរខ្វះការប្រុងប្រយ័ត្ន បើកប្រជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គ ... Read More »

ឃាត់ខ្លួនអ្នកជួញដូរថ្នាំញៀនជាជនជាតិវៀតណាមម្នាក់រឹបអូសថ្នាំញៀន១៣កញ្ចប់

ភ្នំពេញៈ កម្លាំងនគរបាលនៃអធិការដ្ឋានប៉ុស្តិ៍ស្វាយប៉ាក បានឃាត់ខ្លួនបុរសជនជាតិវៀតណាមម្នាក់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់និងជួញដូរគ្រឿងញៀន ដោយដកហូតបានថ្នាំញៀនមួយចំនួនធំ កាលពីវេលាម៉ោង៣រសៀល នៅថ្ងៃទី១៥ មិថុនា ឆ្នាំ២០១៧ នៅចំណុចផ្លូវលំស្ថិតនៅ ក្រុម៤ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណឫស្សីកែវ ។ ... Read More »

នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ប្រាប់ថា ពួកគេទៅប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន។ ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងកាលពីម៉ោង១០និង៣០នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុផ្ទះសង់ថ្មី ផ្លូវលំ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ សមត្ថកិច្ចបានអោយដឹងថា ... Read More »

អត់​មេធាវី​ធ្វើ​ឲ្យ​សវនាការ​​រឿង​ក្ដី​លោក​ អ៊ុំ​ សំអាន​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​លើក​ពេល​​

ភ្នំពេញ​​៖​ តុលាការ​កំពូល​ នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ នេះ​ បើក​សវនាការ​រឿង​ក្ដី​លោក​ អ៊ុំ​ សំអាន​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ប្តឹង​ប្រឆាំង​នឹង​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​ ដែល​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​រយៈពេល​២ឆ្នាំ​៦ខែ​ ពាក់ព័ន្ធ​រឿង​ផែនទី​សន្ធិសញ្ញា​កម្ពុជា​វៀតណាម​ ។​ ប៉ុន្តែ​សវនាការ​នេះ​ ... Read More »

ចាប់ខ្លួនមនុស្ស៣នាក់ពាក់ព័ន្ធគ្រឿងញៀននៅស្រុកកំពង់សីលា

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង២០និង២២នាទី ថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលស្រុកកំពង់សីលាបានឃាត់ម៉តូមួយគ្រឿងម៉ាក soomer x ពាក់ស្លាកលេខព្រះសីហនុ 1G 1650 ដែលជាមុខសញ្ញាសង្ស័យ នៅចំណចគល់ស្ពាន ស្ថិតក្នុងឃុំស្ទឹងឆាយជិះគ្នា ... Read More »

វិលទៅរកអតីតកាលនាពិព័រណ៍«អ្នករាំល្ខោនហ្លួងក្រុងកម្ពុជាធិបតី»

ភ្នំពេញ៖ រូបថតបង្ហាញពីអតីតកាលដ៏រស់រវើក និងគួរជាទីមោទនភាពស្តីអំពី«អ្នករាំល្ខោនហ្លួងក្រុងកម្ពុជាធិបតី» ត្រូវបានដាក់តាំងបង្ហាញទស្សនាជាសាធារណៈហើយនៅក្នុងបរិវេណវិទ្យាស្ថានបារាំង។ ការប្រកាសបើកឲ្យទស្សនានេះ ត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី១៥ ខែមិថុនានេះនៅក្នុងវិទ្យាស្ថានបារាំង ក្រោមវត្តមាន សម្តេចព្រះរាម បុប្ផា ទេវី មន្ត្រីស្ថានទូតបារាំងប្រចាំកម្ពុជា និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបទៀត។ មុនពេលដាក់ឲ្យមានការចូលទស្សនាពិព័រណ៍ក៏មានការសម្តែងនូវរបាំល្ខោនហ្លួង ... Read More »

ទេព រិនដារ៉ូ និង ដួង ម៉ានិច និយាយរឿងសម្តែងជាមួយពស់ថ្លាន់ទម្ងន់ជាង១០០គីឡូក្រាម

ភ្នំពេញ៖ តារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើនរូប បានបង្ហាញវត្តមានក្នុងខ្សែភាពយន្តរឿងភាគថ្មី របស់ទូរទស្សន៍PNNគឺរឿង«ពស់កេងកង»។ តួអង្គសំខាន់ពីររូបគឺកញ្ញា ឌួង ម៉ានិច និងលោក ទេព រិនដារ៉ូ បានបង្ហាញពីអារម្មណ៍រំភើបលាយឡំនឹងការភ័យរន្ធត់ គ្រាដែលបានថតខ្សែភាពយនុ្តដែលមានឈុតឆាកជាមួយពស់ថ្លាន់ទម្ងន់ជាង១០០គីឡូក្រាម។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៥ ខែមិថុនានេះ ក្នុងឱកាសដែលពួកគេបានចូលរួមប្រកាសសម្ពោធចាក់បញ្ចាំងខ្សែភាពយន្តរឿងភាគខាងលើជាផ្លូវការនៅក្នុងបរិវេណសណ្ឋាគារភ្នំពេញ។ ... Read More »

Southampton បណ្តេញលោក Claude Puel ចេញពីតំណែងក្រោយពីដឹកនាំបាន ១រដូវកាល

ក្លិប Southampton បានបណ្តេញលោក Claude Puel ចេញពីតំណែងគ្រូបង្វឹក ក្រោយពីដឹកនាំបានរយៈពេល១រដូវកាលមិនសូវបានទទួលលទ្ធផលល្អ។ តំណែងរបស់គ្រូបង្វឹកវ័យ៥៥ឆ្នាំរូបនេះបានស្ថិតក្នុងភាពស្រពេចស្រពិលជាយូរមកហើយ ខណៈដែលអ្នកគាំទ្រមួយចំនួនរបស់ក្លិប Southampton មិនពេញចិត្តជាមួយនឹងការដឹកនាំរបស់លោក ។ គ្រូបង្វឹកសញ្ជាតិបារាំងលោក Thomas Tuchel ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី

ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានី ភ្នំពេញ។ របៀបវារៈនៃកិច្ចប្រជុំក្នុងសប្តាហ៍នេះមានដូចជា៖ ... Read More »

យុវជនម្នាក់ស្លាប់បន្ទាប់ពីបើកម៉ូតូបោះពួយបុករបងផ្ទះប្រជាពលរដ្ឋ

ខេត្តកណ្តាលៈ យុវជនម្នាក់បានបាត់បង់ ជីវិតយ៉ាងអាណោចអាធ័ម បន្ទាប់ពីយុវជនរូបនេះបើកម៉ូតូបោះពួយរេចង្កូតធ្លាក់ផ្លូវទៅបុករបងផ្ទះប្រជាពលរដ្ឋពេញមួយទំហឹង កាលពីវេលាម៉ោង២០ និង៣០ នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ២១អា ស្ថិតក្នុងភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ... Read More »

បើករថយន្តក្រោមឥទ្ធិពលនៃជាតិស្រវឹងបុកម៉ូតូរបួសធ្ងន់៣នាក់

ខេត្តព្រះសីហនុ៖ ល្ងាចថ្ងៃទី១៥​ ខែ​មិថុនា​​ ឆ្នាំ​២០១៧​ វេលាម៉ោង​១៧ លើ​ផ្លូវ​ជាតិ​លេខ​៤​​​ ​មុខ​ស្នាក់​ការ ​កងរាជអាវុធហត្ថ​ចំការកៅស៊ូឃ្លាំងលើ ​ក្នុង​ភូមិ១​ សង្កាត់​លេខ​១ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង​ រវាង​ រថយន្ត​ ... Read More »

តុលាការ​កំពូល​សវនាការ​រឿង​ក្ដី​លោក​ អ៊ុំ​ សំអាន​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​

ភ្នំពេញ​​៖​ តុលាការ​កំពូល​ នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ នេះ​ បើក​សវនាការ​រឿង​ក្ដី​លោក​ អ៊ុំ​ សំអាន​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ប្តឹង​ប្រឆាំង​នឹង​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​ ដែល​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​រយៈពេល​២ឆ្នាំ​៦ខែ​ ពាក់ព័ន្ធ​រឿង​ផែនទី​សន្ធិសញ្ញា​កម្ពុជា​វៀតណាម​ ។​ ទោះបី​យ៉ាងណា​ ... Read More »

សម្តេចតេជោហ៊ុន សែន អរគុណបងប្អូនខ្មែរឥស្លាមទូទាំងប្រទេស និងថ្នាក់ដឹកនាំឥស្លាមកម្ពុជាទាំងអស់ ដែលបានគាំទ្រ និង បោះឆ្នោតអោយតែ “គណបក្សប្រជាជកម្ពុជា”

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា តាមបណ្តាញសង្គមហ្វេសប៊ុក កាលពីយប់ថ្ងៃទី១៥ ខែមិថុនា បានថ្លែងអរគុណបងប្អូនខ្មែរឥស្លាមទូទាំងប្រទេស និងថ្នាក់ដឹកនាំឥស្លាមកម្ពុជាទាំងអស់ ដែលបានគាំទ្រ និង បោះឆ្នោតអោយតែ “គណបក្សប្រជាជកម្ពុជា” ។ សម្តេចតេជោមានប្រសាសន៍ថា៖ ... Read More »

ធ្លាយអំពើពុករលួយរបស់សមត្ថកិច្ចគ្រប់ស្ថាប័ននៅច្រកអន្តរជាតិបាវិតខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ ក្រុមអ្នករត់ការឯកសារទំនិញបង់ពន្ធនាំចូលនិងទំនិញវិនិយោគនាំចូលជាច្រើននាក់បានទម្លាយពីសកម្មភាពអំ ពើ ពុករលួយដ៏ធ្ងន់ធ្ងរប្រព្រឹត្តដោយសមត្ថកិច្ចគ្រប់ស្ថាប័ននៅច្រកអន្តរជាតិបាវិត ខេត្តស្វាយរៀង។ ពួកគាត់បានលើកឡើងថា ប្រសិនបើ ថ្នាក់លើស្ថាប័នពាក់ព័ន្ធក៏ដូចជាអង្គភាពប្រឆាំងអំពើពុករលួយមិនមានវិធានការកែទម្រង់ ឬលុបបំបាត់ទេនោះមិនត្រឹមតែអ្នកវិនិយោគទុននិងអ្នករកស៊ីបង់ពន្ធរិះគន់ ប៉ុណ្ណោះទេ អំពើពុករលួយជាទម្លាប់ដ៏ អាក្រក់មួយនេះបាននិងកំពុងជះឥទ្ធិពលដ៏អាក្រក់ប៉ះពាល់មកលើសាមីស្ថាប័នរបស់សមត្ថកិច្ចដែលមានភារកិច្ច តួនាទីចុះបំពេញ ការងារតាមអនុក្រឹត្យនៅច្រកអន្តរជាតិ មួយនេះមិនខាន ... Read More »

កីឡាការិនី សៅ ធីតា និងគ្រូបង្វឹកគ្រូជំនួយទទួលបានថវិកាពីរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីស្តី្កទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីតំណាងសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាននាំយកថវិការាជរដ្ឋាភិបាលប្រគល់ដល់កីឡាការិនី សៅ ធីតា ... Read More »

សំណង់គ្មានច្បាប់រំលោភយកចំណីស្ទឹងស្ទោងអាជ្ញាធរស្រុកស្ទោងឆ្លើយថាមិនដឹង

ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋបានរឹះគន់អាជ្ញាធរស្រុកស្ទោងថា អសមត្ថភាពក្នុងការហាមឃាត់បុគ្គលមួយចំនួន ដែលតែងតែតាំងខ្លួនជាអ្នកធំ គ្មាននរណាខ្លាចនរណាទេ ព្រោះបុណ្យស័ក្តិធំៗទាំងអស់ ដោយសារហេតុនេះហើយ ទើបសំណង់ឯកជនមួយចំនួន ដែលកំពុងតែយកដីចំណីស្ទឹងស្ទោង ឬ ដីចំណីផ្លូវជាដើម សាងសង់រំលោភយកដីធ្វើជាកម្មសិទ្ធិ ហើយអាជ្ញាឆ្លើយថា មិនដឹង ... Read More »

នរគបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទមិនបានសម្រេច

ភ្នំពេញ៖ នរគបាលខណ្ឌទួលគោកល្បាតឃាត់ខ្លួនជនសង្ស័យចំនួន២នាក់បានភ្លាមៗ ក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់ដាក់នៅក្នុងប្រអប់ម៉ូតូខាងមុខ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចខាងមុខផ្ទះលេខ១០អា ផ្លូវ៦៦៤ ក្រុម៦ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ... Read More »

ករណី​ឆបោក​ប្រាក់​រាប់​រយ​លាន​ដុល្លារ​ តុលាការ​នឹង​បន្ត​សាកសួរ​នៅ​ថ្ងៃ​ស្អែក​ទៀត​

ភ្នំពេញ​៖ ក្រោយ​ការ​សាកសួរ​ពេញ​មួយ​រសៀល​ថ្ងៃទី​១៥​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ លោក​ ស៊ិន​ វីរៈ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​បញ្ជូន​ជនសង្ស័យ​ពីរ​នាក់​ ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​រាប់​រយ​លាន​ដុល្លារ​អាមេរិក​ ទៅ​កន្លែង​សមត្ថកិច្ច​វិញ​ រង់ចាំ​ព្រឹក​ថ្ងៃ​ទី​១៦​ ខែ​មិថុនា​ ទើប​សាកសួរ​បន្ត​ទៀត​ ។​ ... Read More »

ទាហានអាមេរិកបានចូលទៅដល់ក្នុងទីលានប្រយុទ្ធក្នុងក្រុងម៉ារ៉ាវីដើម្បីកម្ចាត់ក្រុមភេរវកម្ម IS

នៅក្នុងសន្និសីទកាសែតមួយ នាយ ឧត្តមសេនីយ៍ត្រី Restituto Padilla បានប្រាប់ ថា មានបុគ្គលិកយោធាសហរដ្ឋអាមេរិកមួយចំនួន កំពុងតែប្រើប្រាស់ដំណើរ ការឧបករណ៍តាមដាន ដើម្បីផ្តល់ព័ត៌មានស្តីពីស្ថានភាពសង្គ្រាម ឲ្យដល់កងទ័ព ហ្វីលីពីន។ ប៉ុន្តែកងកម្លាំងប្រដាប់អាវុធរបស់សហរដ្ឋអាមេរិក កំពុងឈរជើងនៅជិតទីក្រុង ... Read More »

វិភាគអន្តរជាតិ៖ អាមេរិកបញ្ជូននាវាចម្បាំងពីរគ្រឿងទៅកាន់កាតារចូលរួមធ្វើសមយុទ្ធក្នុងពេលមានភាពតានតឹង

ការចូលរួមរបស់អាមេរិក នៅក្នុងសកម្មភាពធ្វើសមយុទ្ធជាមួយប្រទេសកាតារ ជាសញ្ញាមួយបង្ហាញឲ្យឃើញថា មន្ទីរបញ្ច កោណ បានគាំទ្រដល់ប្រទេសកាតារ ក្នុងពេលដែលប្រទេសអារ៉ាប់ផ្សេងទៀតបានកាត់ផ្តាច់ទំនាក់ទំនងជាមួយ ប្រទេស នេះ។ សារព័ត៌មាន QNA របស់កាតារ បាន ផ្សាយថា នាវាចម្បាំងអាមេរិកពីរគ្រឿង ... Read More »

គ្រោងបង្កើតក្រុមការងារដោះស្រាយបញ្ហារវាងមនុស្សនិងសត្វដំរី

ខេត្តមណ្ឌលគិរី៖ មន្រ្តីបរិស្ថានខេត្ត​មណ្ឌលគិរី គ្រោងបង្កើតក្រុមការងារ រង់ចាំដោះស្រាយបញ្ហារវាងមនុស្សជាមួយនឹងសត្វដំរី បន្ទាប់ពីមានមនុស្សស្លាប់ជាបន្ត​បន្ទាប់ដោយសារការវាយប្រហារពីសំណាក់សត្វដំរី នៅក្នុងខេត្តមួយនេះជាបន្តបន្ទាប់ និងផ្ទះ​សម្បែងពលរដ្ឋផង ។ លោក កែវ សុភ័គ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឲ្យដឹងកាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ថា គម្រោងនៃការបង្កើតក្រុមការងាររង់ចាំដោះស្រាយ​បញ្ហារវាងមនុស្សជាមួយសត្វដំរី ... Read More »

កម្លាំងចម្រុះចុះបង្ក្រាបទីតាំងស្តុកឈើឈ្មួញល្បីឈ្មោះ ស៊ីម លាងសាន និង ឈុំ រស្មី ខណៈកំពុងលើកដាក់លើរថយន្ត

ខេត្តព្រះវិហារ ៖ រថយន្តយីឌុបភ្លៅ៥ផ្ទុកទៅដោយឈើខុសច្បាប់របស់មេឈ្មួញ ល្បី នៅក្នុងក្រុងព្រះវិហារឈ្មោះ ស៊ីម លាង សាន និងឈ្មោះ រស្មី ត្រូវបានកម្លាំងសមត្ថ កិច្ចចម្រុះបើកប្រតិបត្តិការបង្ក្រាប បន្ទាប់ពី កម្លាំងបានចំណាយពេលជាង៥ម៉ោងក្នុងការឡោមព័ទ្ធទីតាំងខាងលើនេះ ។ ... Read More »

រុស្ស៊ីបញ្ជូនទាហានជាង១០មុឺននាក់ធ្វើសមយុទ្ធជាប់ព្រំដែនណាតូព្រួយបារម្ភ

រុស្ស៊ី និងបែលឡារ៉ូសបានត្រៀមលក្ខណៈ ធ្វើសមយុទ្ធជាទ្រង់ទ្រាយធំដែលធ្វើឡើងជាប្រចាំ៤ឆ្នាំម្តង។ ការធ្វើសមយុទ្ធនោះ ក្នុងពេលដែលមានភាពតានតឹងជាមួយ ប្រទេសលោកខាងលិចក្នុងនោះមានអង្គការណាតូជាដើម។ សម្ព័ន្ធយោធាណាតូបានតាមដានយ៉ាងយកចិត្តទុកដាក់នូវ សកម្មភាពធ្វើសមយុទ្ធរបស់រុស្ស៊ី។ ប្រទេសតំបន់បាល់តិកជាសមាជិកណាតូ បានតាមដានយ៉ាងយកចិត្តទុកដាក់នូវ សកម្មភាពធ្វើសមយុទ្ធរបស់រុស្ស៊ី។ ការ ចំណាយទៅលើសមយុទ្ធរបស់រុស្ស៊ីមិន មែនជារឿងថ្មីនោះឡើយ គឺចាប់តាំងពី ... Read More »

កាតាចុះកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង F-35 ពីអាមេរិកមានតម្លៃ១២ពាន់លានដុល្លារ

សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រសួង ការពារជាតិកាតាបានប្រកាសឲ្យដឹងថា ប្រទេសនេះបានចុះកិច្ចព្រមព្រៀងទិញ យន្តហោះចម្បាំង F-15 ពីសហរដ្ឋអាមេរិក ដែលមានទឹកប្រាក់ប្រមាណ១២ពាន់លានដុល្លារអាមេរិក។ កិច្ចព្រមព្រៀខាងលើនេះត្រូវបានចុះហត្ថលេខារួចរាល់បើទោះបីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្កោលទោសកាតាដែលបានគាំទ្រក្រុមភេរវកម្មក៏ដោយ។ ប្រភពព័ត៌មានបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក ... Read More »

Surface Laptop និង Pro របស់ Microsoft អាចរកទិញបានទូទាំងពិភពលោក

ប្រសិនបើអ្នកកំពុងរកទិញ Surface Laptop និង Pro វាជាឱកាសដែលអ្នកនឹងអាចរកទិញបានឥឡូវនេះ ទោះបីអ្នកមិនស្ថិតក្នុងប្រទេសអាមេរិកក៏ដោយ។ Laptop ទាំងពីរម៉ូដែលនេះមានលក់នៅលើទីផ្សារទូទាំងពិភពលោកហើយ ។ Surface Laptop ឥឡូវនេះចេញលក់នៅក្នុងសហរដ្ឋអាមេរិក, អូស្ត្រាលី, ញូវហ្សេឡែន, ... Read More »

ព្រឹក​ស្អែក​ តុលាការ​កំពូល​សវនាការ​រឿង​ក្ដី​លោក​ អ៊ុំ​ សំអាន​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​

ភ្នំពេញ​​៖​ តុលាការ​កំពូល​ នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ នឹង​បើក​សវនាការ​រឿង​ក្ដី​លោក​ អ៊ុំ​ សំអាន​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ប្តឹង​ប្រឆាំង​នឹង​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​ ដែល​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​រយៈពេល​២ឆ្នាំ​៦ខែ​ ពាក់ព័ន្ធ​រឿង​ផែនទី​សន្ធិសញ្ញា​កម្ពុជា​វៀតណាម​ ។​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​តុលាការ​កំពូល​ ។​ ទោះបី​យ៉ាងណា​ ... Read More »

ក្រសួងអប់រំដឹងទេអ្នកម៉ៅការធ្វើសាលារៀន នៅខេត្តកំពង់ចាមមិនបើកប្រាក់ឲ្យកម្មករ សំណង់

ខេត្តកំពង់ចាម ៖ ក្រុមកម្មករសំណង់ ដែលធ្វើការងារនៅការដ្ឋានសំណង់នៃ សាលាគរុកោសល្យខេត្តកំពង់ចាមក៏ដូចជានៅការដ្ឋានសំណង់វិទ្យាល័យស្រីសន្ធរ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាមប្រឈម នឹងការខ្វះខាតយ៉ាងខ្លាំង ពីព្រោះតែអ្នក ម៉ៅការសំណង់នៅទីនេះមិនបើកប្រាក់ ពលកម្មឲ្យពួកគេ។ អ្នកម៉ៅការសំណង់ អគារសាលារៀនទាំង២កន្លែងអះអាងថា អ្នកទទួលបានសិទ្ធិ(ដេញថ្លៃបាន)ពីក្រសួង អប់រំមិនឲ្យប្រាក់ទៅគេទ​ើបគេគ្មានលុយ ... Read More »

ករណី​ឆបោក​ប្រាក់​រាប់​រយ​លាន​ដុល្លារ​ ,​ នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​​ពីរ​នាក់​ បញ្ជូន​ទៅ​តុលាការ​

ភ្នំពេញ​៖ ​ករណី​ឆបោក​ប្រាក់​រាប់​រយ​លាន​ដុល្លារ​អាមេរិក​ នៅ​រសៀល​ថ្ងៃ​ទី​១៥​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ នេះ​ នគរបាល​នៃ​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​បញ្ជូន​មក​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការតាម​តាម​ច្បាប់​ ។​ អត្តសញ្ញាណ​ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ​ ពុំ​ទាន់​ត្រូវ​បាន​ប្រភព​ព័ត៌មាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ឡើយទេ​ ។ មន្ត្រី​តុលាការ​ ថ្លែង​ថា​ ... Read More »