ព័ត៌មានទាន់ហេតុការណ៍៖
'

បុរសម្នាក់មានជំងឺសរសៃប្រសាទផឹកថ្នាំស្មៅបញ្ចប់ជីវិត នៅស្រុកកូនមុំ

ខេត្តរតនគិរី៖ បរុសម្នាក់គិតខ្លី បានសម្រេចចិត្តផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លូននៅស្រុកកូនមុំ ។ ប្រពន្ធជនរងគ្រោះបានបញ្ជាក់ថា ប្តីរបស់គាត់មានឈ្មោះ ប៉ាត សារឿន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ដោយមាន(ជំងឺសរសៃប្រសាទ)៦ឆ្នាំមកហើយ ដោយសារដួលម៉ូតូ ។ ... Read More »

១ថ្ងៃនៅខេត្តបន្ទាយមានជ័យមានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍៣លើក ស្លាប់៤នាក់ រងរបួសធ្ងន់ ស្រាល៣នាក់

ខេត្តបន្ទាយមានជ័យ៖ ១ថ្ងៃយ៉ាងហោចណាស់មានមនុស្សចំនួន៤នាក់ បានស្លាប់ និង៣នាក់ទៀត ទទួលរងបួសធ្ងន់ ស្រាល ក្នុង ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍៣ករណី ផ្សេងគ្នា ក្នុងខេត្តបន្ទាយមានជ័យ ក្នុងថ្ងៃតែមួយ ដោយករណីទី១ បើករថយន្តធ្លាក់ទឹក លង់ស្លាប់៣នាក់ នៅក្រុងសិរីសោភ័ណ ... Read More »

លោក អូស្មាន ហាស្សាន់ ជូនដំណើរសាសនិកឥស្លាម ១២០នាក់បន្ថែមទៀត ទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជី នៅអារ៉ាប់ ចុងក្រោយឆ្នាំ២០១៦ សរុប៨០០នាក់

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានចូលរួម ជូនដំណើរបងប្អូន សាសនិកឥស្លាមចំនួន ១២០នាក់ បន្ថែមទៀត ដែលចេញដំណើរ ទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជី  នៅប្រទេស អារ៉ាប៊ីសាអូឌីត ដែលជាក្រុម ... Read More »

ភិន សុដាលីស ពង្រីកមុខជំនួញថ្មីជិតចំថ្ងៃសម្រាលកូនស្រី

ភ្នំពេញ៖ តារាសម្តែងស្រីសម្តីក្រមិចក្រមើមអ្នកនាង ភិន សុដាលីសបានធ្វើពិធីប្រកាសបើកសម្ពោធផលិតផលម៉ាកសញ្ញាផ្ទាល់ខ្លួនគឺកញ្ចក់ភ្នែក   (Contact Lens) នៅសណ្ឋាគារ សុខាភ្នំពេញកាលពីល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ ។ ការប្រកាសបើកមុខជំនួញទ្រង់ទ្រាយធំនេះ ស្របពេលដែតារាស្រីរូបនេះកំពុងពរពោះជិតគ្រប់ខែទៅហើយ ប៉ុន្តែនាងជឿជាក់ថាមុខជំនួញនេះនឹងទទួលបានជោគជ័យកាន់តែខ្លាំង ។ ភិន ... Read More »

តារាចម្រៀង ខ្មែរ-ថៃធ្វើឲ្យកក្រើកកម្មវិធី«ខ្មែរញញឹម»

ភ្នំពេញ៖ តារាចម្រៀងប្រុសស្រីនៃព្រះរាជាណាចក្រកម្ពុជា និងថៃ បានធ្វើឲ្យកកក្រើកកម្មវិធីប្រគុំតន្ត្រីធំមួយ កាលពីរាត្រីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ នៅសាលកីឡា Tiffy Arena ជ្រោយចង្វារ ។ ព្រឹត្តិការណ៍ប្រគុំតន្ត្រី និងតាំងពិព័រណ៍ផលិតផលជាច្រើនដែលរៀបចំដោយស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥នេះ ទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងក្រោយពីអ្នកផលិតកម្មវិធីបង្កើតឲ្យមានជំនួបតារាខ្មែរ-ថៃល្បីៗជាច្រើនលើកបន្តបន្ទាប់គ្នា ... Read More »

ចន ច័ន្ទលក្ខិណា លេងឈុតក្រមាឡើងប៉ុស្តិ៍ទូរទស្សន៍ថៃ

ភ្នំពេញ៖ តារាសម្តែងជើងចាស់អ្នកនាង ចន ច័ន្ទលក្ខិណាបានចេញដំណើរពីកម្ពុជាទៅកាន់ប្រទេសថៃជាមួយនឹងផលិតករ និងសិល្បករមួយចំនួន ប្រយោជន៍ចេញទៅផ្សព្វផ្សាយខ្សែភាពយន្តខ្មែរដែលនឹងចាក់បញ្ចាំងនៅប្រទេសថៃ។ អ្វីដែលភ្ញាក់ផ្អើលនិងកោតសរសើរគឺនាងបានបង្ហាញនូវសម្លៀកបំពាក់ដែលឆ្នៃពីក្រមាខ្មែរឡើងលើឆាកក្នុងបទសម្ភាសន៍ជាមួយនឹងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៧របស់ថៃ។ តារាសម្តែងអ្នកនាង ចន ច័ន្ទលក្ខិណា កញ្ញា តូតា លោក  ញ៉ែមសុគន្ធលោក យ៉ែមសំអូននាយក្រូចនិងតារាសម្តែងមួយចំនួនទៀតបានចាកចេញពីកម្ពុជាជាមួយនឹងផលិតករនៃផលិតកម្ម ... Read More »

ចាប់ខ្លួនជនសង្ស័យជាចោរ និងជនទទួលផលចោរកម្ម៤នាក់

ខេត្តពោធិ៍សាត់៖  កម្លាំងនគរបាល សហការគ្នាស្រាវជ្រាវចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៤នាក់ ជាប់ពាក់ព័ន្ធនឹងករណីលួច និងទទួលផលចោរកម្ម នៅក្នុងមណ្ឌលកុមារកំព្រាពោធិ៍សាត់ ។ ករណីខាងលើនេះបានអនុវត្តឡើងកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងក្រុង-ខេត្តពោធិ៍សាត់ ។ ប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទាំង០៤នាក់ត្រូវបានឃាត់ចាប់ខ្លួនជាបន្តបន្ទាប់ ទី១ឈ្មោះ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដល់ប្រទេសឡាវ

ប្រទេសឡាវ៖ នៅម៉ោងប្រមាណ ៩និង៣០នាទីព្រឹក ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់បានញ្ជើញមកដល់ព្រលានយន្តហោះវៀងច័ន្ទ ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើទី២៨ ... Read More »

កម្លាំងអធិការនគរបាលខណ្ឌដង្កោ បញ្ជូនប្រធានសន្តិសុខបុរី លឹម ឈាងហាក់ទៅតុលាការ ក្រោយពីវាយកម្មករឲ្យរបួស

ភ្នំពេញ: កម្លាំងអធិការនគរបាលខណ្ឌដង្កោ បានបញ្ចូនប្រធានសន្តិសុខបុរី លឹមឈានហាក់ បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់។ ក្រោយពីមានជម្លោះ ជាមួយក្រុមកម្មករ និងបង្កឲ្យមានរបួសកាលពីយប់មិញនេះ ។ អធិការនគរបាលខណ្ឌដង្កោ លោក ជឹម សីុថា បានប្រាប់ឲ្យដែរថា ... Read More »

ឃាត់ខ្លួនជនសង្ស័យប្រុស ស្រី២នាក់ ករណីលួចលុយរបស់ស្ត្រីម្នាក់

ភ្នំពេញ៖ ជនសង្ស័យប្រុស ស្រី២នាក់ ត្រូវនគរបាលប៉ុស្តិ៍ទឹកថ្លា ឃាត់ខ្លួនយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះចោទប្រកាន់ករណីលួចលុយចំនួន១៥០ដុល្លារ ។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីម៉ោង ៥ និង០០នាទីរសៀល ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិបូរីកម្មករ ... Read More »

បុរស២នាក់បានស្លាប់បន្ទាប់ពីត្រូវរថយន្ដបែនដឹកដីបើកបុក ខណៈកំពុងជិះម៉ូតូឌុបគ្នានៅលើផ្លូវជាតិលេខ១

ខេត្តកណ្ដាលៈ បុរស២នាក់ម្នាក់ស្លាប់នៅកន្លែងកើតហេតុ ម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវរថយន្ដបែបដឹកដីបើកបុកពេញមួយទំហឹង ខណៈជនរងគ្រោះទាំង២នាក់កំពុងជិះម៉ូតូឌុបគ្នានៅលើកំណាត់ផ្លូវជាតិលេខ១ ។ ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៥៦-៥៧ ស្ថិតក្នុងភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ។ ... Read More »

ប្រទះឃើញសពទារកម្នាក់ ដែលត្រូវគេយកមកបោះចោល

ភ្នំពេញ៖ សាកសពទារកម្នាក់ត្រូវអ្នកអេតចាយប្រទះឃើញ សង្ស័យត្រូវគេយកទៅបោះចោលស្ថិតនៅចំណុចខាងក្រោយសួនកាណាឌីយ៉ា បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សាកសពទារកដ៏កម្សត់នេះមានអាយុប្រហែល៧ទៅ៨ខែប៉ុណ្ណោះ ៕   ... Read More »

នារីម្នាក់សង្ស័យត្រូវជន៣-៤នាក់ប្លន់រថយន្តមួយគ្រឿងទៅបាត់ ខណៈចេញពីក្លឹបកម្សាន្ត

ភ្នំពេញៈ នារីម្នាក់ត្រូវគេសង្ស័យថា ត្រូវក្រុមជន៣-៤នាក់ ធ្វើសកម្មភាពភ្ជង់ប្លន់រថយន្ត ម៉ូតូ និងលុយកាក់បានសម្រេចហើយនាំគ្នារត់គេចខ្លួនបាត់ស្រមោល ខណៈនារីរងគ្រោះចាកចេញពីក្លឹបកម្សាន្តបើករថយន្តមកដល់ផ្ទះ ។ ហេតុការណ៍នេះបានភ្ញាក់ផ្អើលកាលពីវេលាទៀបភ្លឺ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចបុរី ឡាយគង់ ភូមិម័រ ... Read More »

ទីតាំង វេលុយអុីម៉ាន់នី បង្កប់ល្បែងសីុ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌចំការមន ទើបបង្ក្រាប

ភ្នំពេញ៖  នៅវេលាមោ៉ង៤ល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦នៅទីតាំងផ្ទេរប្រាក់ វេលុយអុីម៉ាន់នី  បង្កប់ល្បែងសីុភ្នាល់បាល់តាមអ៊ីនធើណេតនៅចំណុចផ្ទះលេខ២១ ផ្លូវ៤៣២ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំកាមនរាជធានីភ្នំពេញ។ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌចំការមន ទើបនិងចុះបង្ក្រាប។ បើតាមសម្ដីពី លោក មាំុង សុខលុច ... Read More »

តុលាការផ្តន្ទាទោសអ្នកស្រី កែវ សារី ពីរឆ្នាំនិង លោក ពេជ្រ ព្រហ្មមុនី ៥ឆ្នាំ

ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសម្តាយលោក ថោង សារ៉ាត់ គឺ អ្នកស្រី កែវ សារី ដាក់ពន្ធនាគារពីរឆ្នាំ និង ផ្តន្ទាទោសអតីតឧត្ដមសេនីយ៍យោធា និងជាមនុស្សជំនិតបំផុតរបស់លោក អាំង មាលតី ... Read More »

បុរសម្នាក់ប៉ុនប៉ងធ្វើអត្តឃាត់លើកទីមួយមិនសម្រេច លើកទីពីរបានសម្រេចដូចបំណង

ភ្នំពេញ ៖ បុរសម្នាក់ចងកសម្លាប់ខ្លួនលើកទីមួយមិនសម្រេច ដល់លើកទីពីរបានសម្រេចដូចបំណង សង្ស័យមានបញ្ហាជំងឺខួរក្បាល និងវិបត្តិស្នេហា ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ២០និង១០នាទីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចក្រោយសាលាបឋមសិក្សា សាមគ្គី ស្ថិតក្នុងភូមិដំណាក់ ... Read More »

ឡើងផ្ទះគេបម្រុងគាស់លួចទ្រព្យសម្បត្តិ ត្រូវគេទាន់ចាប់វាយទ្រមខ្លួន សល់ដង្ហើមចង្រឹត

ភ្នំពេញ៖ ប្រជាពលរដ្ឋបាននាំគ្នាធ្វើទារុណកម្ម វាយដំ ច្រំធាក់បុរសម្នាក់នៅសល់តែដង្ហើមចង្រឹត បន្ទាប់ពីសង្ស័យថា បុរសម្នាក់នោះឡើងទៅលើផ្ទះគេបម្រុងគាស់ចូលលួចទ្រព្យសម្បត្តិ ប៉ុន្តែត្រូវចំថ្ងៃស៊យ ត្រូវគេសួរនាំដឹងរឿងថា មិនមែនជាម្ចាស់ផ្ទះ ក៏ប្រើធម៌ក្តៅតែម្តង ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី៤ ខែកញ្ញាឆ្នាំ២០១៦ ស្ថិតតាមផ្លូវបេតិុងភូមិទ្រា៣ ក្រុម២ ... Read More »

រថយន្តកាមរីបើកធ្លាក់ទឹកប្រឡាយលង់ស្លាប់មនុស្ស៣នាក់យ៉ាងអាណោចអាធ័ម

ខេត្តបន្ទាយមានជ័យ៖ បុរស៣នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈដែលបើករថយន្តកាមរីមួយគ្រឿងជ្រុលចង្កូតទៅធ្លាក់ប្រឡាយទឹកបណ្តាលឲ្យលង់ស្លាប់តែមួយប៉ព្រិចភ្នែក កាលពីល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចប្រឡាយទឹក តាមបណ្តោយផ្លូវជាតិលេខ៥ មុខមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ។ ប្រភពព័ត៌មានពីមន្រ្តីចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តCamry ឆ្លាមមួយគ្រឿង ... Read More »

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ ថ្ងៃទី០៥ កញ្ញា ២០១៦ របស់ក្រសួងធនធានទឹក និងឧតុនិយម

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ ថ្ងៃទី០៥ កញ្ញា ២០១៦ របស់ក្រសួងធនធានទឹក និងឧតុនិយម   Read More »

ឡើងថ្វាយបង្គំព្រះ បាត់មួយសន្ទុះពេលទៅមើលឃើញចង.កស្លាប់

ខេត្តកណ្តាលៈ បុរសចំណាស់ម្នាក់ឡើងទៅលើផ្ទះថ្វាយបង្គំព្រះបាត់មួយសន្ទុះ មិនឃើញចុះមកហូបបាយដូចសព្វមួយដងធ្វើឲ្យស្ត្រីជាប្រពន្ធ និង កូនមានការសង្ស័យ ក៏ឡើងទៅតាមមើលប្រទះឃើញចង.កស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៧ និង១០នាទី ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ... Read More »

ប្រជាពលរដ្ឋ៤០គ្រួសារទទួលអំណោយមនុស្សធម៌សម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន

ភ្នំពេញ៖ ប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា គ្មានទីពឹង និងអ្នកផ្ទុកមេរោគអេដស៍៤០គ្រួសារមកពី ភូមិ១៥ សង្កាត់ចាក់អង្រែក្រោម និងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បាននាំគ្នាមកទទួលយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។ ពិធីនេះបានប្រព្រឹត្តធ្វើឡើងនៅក្នុងសាលាឆាន់ក្នុងវត្តចាក់អង្រែលើ ... Read More »

បុរសម្នាក់បើកម៉ូតូធ្លាក់ពីផ្លូវជាតិទៅបុកបង្គោលភ្លើងបាក់កស្លាប់

ខេត្តស្វាយរៀង៖ និស្សិតម្នាក់ស្រវឹងស្រាជោកជិះម៉ូតូយ៉ាងលឿន ហើយបានបាត់បង់ម្ចាស់ការ ក៏រេចង្កូតទៅ បុកបង្គោលភ្លើង ដួលបាក់ក ស្លាប់ កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ១ នៅត្រង់ចំណុចខាងមុខមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ស្ថិតនៅភូមិទទា សង្កាត់ចេក ... Read More »

បុរសម្នាក់ដេកស្លាប់ទាំងថ្ងៃបង្កការភ្ញាក់ផ្អើល

ខេត្តពោធិ៍សាត់៖ – បុរសម្នាក់ ដែលអ្នកភូមិផងរបងជាមួយអះអាងថា គាត់ចូលចិត្តស្រាច្រើនជាងបាយ ត្រូវបានគេប្រទះឃើញស្លាប់នៅលើគ្រែក្រោមផ្ទះ ខណៈដេកសម្រាកពេលបាយថ្ងៃត្រង់រួច ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចលើគ្រែក្រោមផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិក្រាំងវែង ឃុំស្នាអន្សា ស្រុកក្រគរ ... Read More »

ដឹកឈើឡើងចំណោតភ្នំរអិលថយក្រោយក្រឡាប់សង្កត់ស្លាប់ម្នាក់

ខេត្តពោធិ៍សាត់៖ យុវជនម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម នៅគ្រាដែលយុវជនរូបនេះ កំពុងបំពេញការងារបើកត្រាក់ទ័រដឹកឈើក្រឡាប់សង្កត់ ខណៈត្រាក់ទ័រដឹកឈើបើកឡើងចំណោតភ្នំមិនរួចករអិលថយមកក្រោយវិញ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២៥នាទីថ្ងៃត្រង់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភ្នំតាងិលយូធីអឹមលេខ (០៣២៦៤-៦៥៦៧៦) ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើរពី ស្រុកវាលវែង ... Read More »

រថយន្តហាយឡេនឌ័របើកបុករថយន្តព្រូសត្រង់ចំណុចផ្លូវកែងបណ្ដាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញ៖ រថយន្តម៉ាកហាយឡេនឌ័រមួយគ្រឿង ដែលបើកបរដោយបុរសជនជាតិចិន និងធ្វើដំណើរក្នុងល្បឿលឿន ខណៈដល់ផ្លូវរង្វង់មូលមិនបន្ថយល្បឿន ក៏ជ្រុលចង្កូតទៅបុកនឹងរថយន្តម៉ាកព្រួសមួយគ្រឿងទៀត បណ្តាលឲ្យ រថយន្តទាំងសងខាងរងការខូចខាត តែមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្សទេ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៤០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែកញ្ញា ... Read More »

បុរសម្នាក់ស្រវឹងស្រាបើករថយន្ដកាមរីឆ្លាមបុករនាំងដែកពុះចែកទ្រូងផ្លូវបាក់អស់៧ផ្ទាំង

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងជោកជាំ ហើយបើករថយន្ដកាមរីឆ្លាមក្នុងល្បឿនលឿនជ្រុលបុករនាំងដែកពុះចែកទ្រូងផ្លូវបាក់អស់ចំនួន៧ផ្ទាំង ធ្លាយទៅផ្លូវម្ខាងទៀតរាយប៉ាយពេញផ្លូវ តែមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ និងខ្លួនឯងនោះឡើយ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០២និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦ តាមបណ្ដោយមហាវិថីព្រះមន្នីវង្ស ខាងមុខហាងលក់នាឡិកា KN ... Read More »

សម្តេចតេជោហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ ខ្ពស់កម្ពុជាដើម្បីចូលរួមប្រជុំកំពូលអាស៊ាន និងការប្រជុំកំពូល ពាក់ព័ន្ធផ្សេងទៀត នៅសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ភ្នំពេញ៖ ថ្ងៃទី៥ ខែ កញ្ញា ឆ្នាំ ២០១៦ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ ខ្ពស់កម្ពុជាដើម្បីចូលរួមប្រជុំកំពូលអាស៊ាន និងការប្រជុំកំពូល ពាក់ព័ន្ធផ្សេងទៀត នៅសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ការប្រជុំរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី៦ ... Read More »

ប្រជាពលរដ្ឋរស់នៅសង្កាត់ពន្សាំង និងសង្កាត់ពញ្ញាពន់ទទួលបានអណ្តូងទឹកស្អាតចំនួន១០

  ភ្នំពេញ : អណ្តូងទឹកចំនួន១០ស្ថិត នៅសង្កាត់ពន្សាំង និងសង្កាត់ពញ្ញាពន់ ត្រូវបានសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ២០១៦ ក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ពញ្ញាពន់ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៤នាក់ និងថ្នាំញៀនចំនួន២កញ្ចប់

ភ្នំពេញ ៖ ជនសង្ស័យ០៤នាក់ រួមនឹងថ្នាំញៀនចំនួន២កញ្ចប់ ត្រូវកំលាំងសមត្ថកិច្ចចំរុះនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខឃាត់ខ្លួន ខណៈសមត្ថកិច្ចដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ មួក កញ្ចក់ និងម៉ូតូអត់ស្លាកលេខ ។ ការឃាត់ខ្លួននេះ នៅវេលាម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦ ... Read More »

ការប្រជែងអំណាចរបស់ប្រទេសមហាអំណាចនឹងធ្វើឲ្យពិភពលោកអាចប្រឈមគ្រោះថ្នាក់

ការប្រកួតប្រជែងអាវុធ និងអំណាចគ្រប់ គ្រងពិភពលោករបស់ប្រទេសមហាអំណាច ពិភពលោកដូចជារុស្ស៊ី ចិន អាមេរិក នឹងធ្វើ ឲ្យពិភពលោកធ្លាក់ក្នុងសភាពគ្រោះថ្នាក់។ តាមសារព័ត៌មាន The Atlantic របស់ អាមេរិកបានផ្សាយថា ប្រការដែលចិន ពង្រីកអំណាចនៅសមុទ្រចិនខាងត្បូងត្រូវបានព្យាករជាយូរណាស់មកហើយ។ ... Read More »