ព័ត៌មានទាន់ហេតុការណ៍៖
'

នាយឧត្តមសេនីយ៍ គន់ គីម ជួបសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារអតីតយុទ្ធជនខេត្តកណ្តាល

ខេត្តកណ្តាល ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីត យុទ្ធជនកម្ពុជាកាលពីព្រឹកថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០១៦ បានអញ្ជើញជួបសំណេះ សំណាលនិងសួរសុខទុក្ខអតីតយុទ្ធជន ជាង៨០០នាក់នៅក្នុងស្រុកលើកដែក និងស្រុកកៀនស្វាយ ខេត្តកណ្តាល ... Read More »

សមត្ថកិច្ចចម្រុះចុះឡោមព័ទ្ធឆែកឆេរវីឡាមួយកន្លែងនៅក្នុងទឹកដីខណ្ឌសែនសុខសង្ស័យករណីឆបោក និងជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីធើណេត

ភ្នំពេញ៖ សមត្ថកិច្ចចម្រុះមានទាំងនគរបាលអន្តោប្រវេសន៍ និងកម្លាំងនគរបាលខណ្ឌផ្នែកសន្តិសុខផ្ទៃក្នុង សហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះឡោមព័ទ្ធឆែកឆេរវីឡាភ្លោះមួយកន្លែងស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌសែនសុខ ដោយឃាត់បានជនជាតិចិនប្រុស ស្រី៦នាក់ និងវត្ថុតាងមួយចំនួន ។ ហេតុការណន៍សមត្ថកិច្ចចម្រុះចុះឡោមព័ទ្ធឆែកឆេរវីឡាភ្លោះនេះបានប្រព្រឹត្តទៅកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចវីឡាភ្លោះលេខ២៤ ផ្លូវលេខ១ ក្នុងបុរីពិភពថ្មី ... Read More »

ឃាត់ស្ត្រីម្នាក់បន្ទាប់ពីឆបោកទូរស័ព្ទ និងលុយពីអ្នករត់ម៉ូតូឌុប ហើយគេចខ្លួន២ថ្ងៃទើបឃើញមុខ

ភ្នំពេញ ៖ ស្រ្តីម្នាក់ត្រូវបានបុរសម្នាក់ឃាត់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីជាប់ចោទ ពីបទឆបោកយកលុយ និងទូរស័ព្ទពីអ្នករត់ម៉ូតូឌុបបានសម្រេចហើយ រត់គេចខ្លួន កាលពីវេលាម៉ោង២និង៣០នាទី ថ្ងៃទី១៣ ខែសីហា កន្លងមក នៅក្នុងផ្សារទួលទំពូង សង្កាត់ទួលទំពូង១ ខណ្ឌចំការមន តែ២ថ្ងៃក្រោយ ... Read More »

ជំនាញគាស់បន្ទប់ជួលលួចទ្រព្យសម្បត្តិបានសម្រេច៧ដង លើកទី៨ អស់ល័ក្សណ៍ត្រូវជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ជំនាញខាង គាស់បន្ទាប់ជួលអស់ល័ក្សណ៍ត្រូវបានម្ចាស់គេតាមទាន់ ចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាគាស់បន្ទាប់ជួលគេ បានសម្រេចរហូតដល់៧ដង លុះដល់លើកទី៨ ត្រូវម្ចាស់ផ្ទះតាមទាន់ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ... Read More »

ជាងសំណង់ម្នាក់ឡើងចាប់ជ្រីផ្ទះមិនប្រយ័ត្នក៏ត្រូវខ្សែភ្លើងឆក់បណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់ដែលជាជាង សំណង់ត្រូវបានខ្សែភ្លើងស្រាតស្រូបឆក់ បណ្ដាលឲ្យរងរបួសធ្ងន់ ខណៈកំពុងតែឡើងចាប់ជ្រីផ្ទះខ្វះការប្រុងប្រយ័ត្ន។ ហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៦ នៅក្នុងបុរីលឹមឈាងហាក់ ស្ថិត ក្នុងភូមិម័ល សង្កាត់-ខណ្ឌដង្កោ។ សាច់ញាតិជនរងគ្រោះបានប្រាប់ឲ្យដឹង ... Read More »

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ក្នុងចំណោមបក្ខពួក២នាក់និងដាវសាមូរ៉ៃ១ដើម

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោម បក្ខពួក២នាក់រួមនឹងដាវសាមូរ៉ៃ១ដើមត្រូវបានកម្លាំងអន្តរាគមន៍ពិសេសរាជធានី សហការជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌសែនសុខឃាត់ខ្លួនខណៈប្រទះឃើញមានលាក់ទុកដាវសាមូរៃ៉មួយដើមនៅម៉ូតូកាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ នៅត្រង់ចំណុចស្តុបផ្លូវសហព័ន្ធរុស្ស៊ីកែងនឹងផ្លូវ១០១៩ ស្ថិត ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជន សង្ស័យខាងលើមានឈ្មោះ ... Read More »

យុវជន៥នាក់មកលេងទំនប់អាងទឹករបស់ក្រុមហ៊ុនចិនលង់ស្លាប់២នាក់

ខេត្តឧត្តរមានជ័យ ៖ យុវសិស្សចំនួន៥ នាក់មកលេងនៅទំនប់អាងទឹករបស់ក្រុមហ៊ុនចិន ស្ទឹងស្រែងទី២ បណ្តាលឲ្យលង់ ទឹកស្លាប់២នាក់ជួយសង្គ្រោះបាន៣នាក់កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ រហូតដល់ ល្ងាចថ្ងៃទី១៤ ខែឆ្នាំដដែលរកឃើញ សាកសពអណ្តែតទឹកម្នាក់ និងម្នាក់ទៀត ... Read More »

ធ្លាប់មានគំនំុជាមួយអ្នកជិតខាងយកថ្នាំពុលកសិកម្មចាក់ចូលអណ្តូងទឹកប៉ុនប៉ងសម្លាប់ផ្តាច់ពូជត្រូវសមត្ថកិច្ចចាប់ខ្លួន

ខេត្តកំពង់ចាម ៖ ជនសង្ស័យម្នាក់ព្រោះ តែធ្លាប់មានទំនាស់រឿងព្រំដីនៅជាប់គ្នាបានផឹកស្រាឲ្យស្រវឹងហើយយកថ្នាំពុលទៅ ចាក​់ចូលក្នុងអណ្តូងទឹករបស់អ្នកផ្ទះក្បែរគ្នានោះប៉ុនប៉ងសម្លាប់ផ្តាច់ពូជ។ ហេតុការណ៍នេះបានកើតឡើងនៅ ចន្លោះម៉ោង៩ទៅ១០យប់ថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០១៦ នៅភូមិត្រពាំងប្ញស្សី ឃំុ ជយោ ស្រុកចំការលើ។ នគរបាលស្រុកចំការលើបានប្រាប់ឲ្យ ... Read More »

ប្រទះឃើញបុរសជនជាតិរុស្សុីម្នាក់ស្លាប់នៅឆ្នេរខ្សា​ច់អូរត្រេះសមត្ថកិច្ចសន្និដ្ឋានលង់ទឹក

ខេត្តព្រះសីហនុ៖ សាកសពបុរសជន បរទេសសញ្ជាតិរុស្សុីម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅលើឆ្នេរខ្សាច់សមុទ្រអូរត្រេះ។ ពាក់ព័ន្ធករណីនេះសមត្ថកិច្ចជំនាញ បានសន្និដ្ឋាននិងសង្ស័យថាជនរងគ្រោះអាចស្លាប់ដោយសារលង់ទឹក។ ករណីប្រទះឃើញសាកសពជនរងគ្រោះស្លាប់នៅលើឆ្នេរខ្សាច់មាត់សមុទ្រអូរត្រេះនេះបានកើតឡើងនៅវេលាម៉ោង ២រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ​២០១៦ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្ត ព្រះសីហនុ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ... Read More »

ចាប់ខ្លួនបុរសម្នាក់សង្ស័យទិញរថយន្តឡិចស៊ីសរបស់ចោរ

ខេត្តព្រះសីហនុ៖ បុរសម្នាក់ត្រូវបាន កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ឃាត់ខ្លួនរួមជាមួយរថយន្តឡិចសុីសRX300 មួយ​គ្រឿងគ្មានស្លាកលេខដោយជាប់ សង្ស័យពីបទលួចឬទិញរបស់ចោរ។ ករណីឃាត់ខ្លួនបុរសសង្ស័យម្នាក់នេះបានធ្វើឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នៅភូមិ ពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះ សីហនុ។ លោកអនុសេនីយ៍ទោ ... Read More »

សារ៉ាយ សក្កណា បើកដំណើរការហាងកែសម្ផស្ស

ភ្នំពេញ៖ តារាសម្តែងស្រីកូនមួយ អ្នក នាងសារ៉ាយ សក្កណា បានបើកដំណើរការហាងកែសម្ផស្សជាផ្លូវការហើយដោយ សហការជាមួយអ្នកជំនាញផ្នែកសម្ផស្សពីសហរដ្ឋអាមេរិក។ កម្មវិធីសម្ពោធជាផ្លូវការនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែ សីហាក្រោមវត្តមានសិល្បកររួមអាជីពជាច្រើននាក់។ ហាងថ្មីរបស់តារាសម្តែង សារ៉ាយ សក្កណា មានឈ្មោះថាហ្ស៊ីណូ(XENO)ស្ថិតនៅម្ដុំរង្វង់មូលទួលគោក។ ហាងថ្មី​ ... Read More »

សប្បុរសជននៅតែអាណិតអាសូរចំពោះសំ ប៉ូលីដា ក្រោយដឹងថាធ្លាប់រងហិង្សាពីស្វាមី

ភ្នំពេញ៖ វីដេអូឃ្លីបដែលបានបញ្ជាក់ ថា សំ ប៉ូលីដា ធ្លាប់ទទួលរងការធ្វើទារុណ កម្មពីសំណាក់ស្វាមីទាំងសរសៃខ្ចីត្រូវបានគេបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុកកាន់តែធ្វើឲ្យសប្បុរសជនជាច្រើនទាំងព្រះសង្ឃ សិល្បករ និងសប្បុរសជនជា ច្រើនបន្តបន្ទាប់បានផ្តល់នូវក្តីអាណិត អាសូរចំពោះនាង។ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ... Read More »

កម្ពុជាលែងមានជំងឺគ្រុនចាញ់ទាំងស្រុងនៅឆ្នាំ២០២៥ខាងមុខ

ភ្នំពេញ៖ ជំងឺគ្រុនចាញ់ជាជំងឺមួយដែលបង្កឡើងដោយមូសដែកគោលញីខាំហើយ រាជរដ្ឋាភិបាលបានផ្តួចផ្តើមគំនិតដោយធ្វើយ៉ាងណាលុបបំបាត់ជំងឺនេះឲ្យបានទាំងស្រុងក្នុងប្រទេសកម្ពុជានៅឆ្នាំ២០២៥ ។ លោកវេជ្ជបណិ្ឌត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្តមានប្រសាសន៍ថាក្នុងឆ្នាំ ២០២៥ កម្ពុជានឹងលុបបំបាត់ជំងឺគ្រុនចាញ់ដោយនេះជាចំណុចផ្តួចផ្តើមមុនគេបំផុត ដែល​ពិភពលោកគេផ្តួចផ្តើមឲ្យលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០៣០ ។ ដូច្នេះជំងឺគ្រុនចាញ់ជាជំងឺអាទិភាពខ្ពស់បំផុត រហូតដល់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសមាន ... Read More »

ផ្តន្ទា​ទោស​ពិន័យ​ជា​ប្រាក់​​រដ្ឋ​លេខាធិការ​ក្រសួង​សង្គម​កិច្ច​ជាង​១០០លាន​រៀល​ ពី​បទ​បរិហារកេរ្តិ៍​ ​លោក​ អូស្មាន​ ហាស្សាន់​

ភ្នំពេញៈចៅក្រម​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​ ឡុង​ កេសភីរម្យ​ កាលពី​រសៀល​ថ្ងៃ​ទី​១៥​ ខែ​សីហា​ សម្រេច​ផ្តន្ទា​ទោស​ពិន័យ​ជា​ប្រាក់​លើ​លោក​ អះម៉ាត់ យ៉ះយ៉ា​ រដ្ឋ​លេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជននិង​យុវនីតិសម្បទា​ ជាង​១០០លាន​រៀល​ ពី​បទ​បរិហារកេរ្តិ៍​លោក​ អូស្មាន ហាស្សាន់​ ... Read More »

ប្រទេសកូរ៉េខាងជើងប្រកាសថានឹងទៅដល់ភពព្រះចន្ទក្នុងរយៈពេល១០ឆ្នាំខាងមុខ

បច្ចេកវិទ្យារបស់កូរ៉េខាងជើងបានដើរដល់កម្រិតណានោះគឺនៅតែជាប្រធានបទ ជជែកនៅក្នុងសហគមន៍អន្តរជាតិ។ ពេលថ្មីៗនេះអ្នកឯកទេសជាន់ខ្ពស់របស់ អង្គការអវកាស Pyongyang បានបញ្ជាក់ ថា កូរ៉េខាងជើងមានគម្រោងបញ្ជូនមនុស្សឡើងទៅកាន់ភពព្រះចន្ធនៅក្នុងរយៈពេល១០ឆ្នាំខាងមុខ។ លោក Hyon Kuang II អគ្គនាយកទទួល បន្ទុកស្រាវជ្រាវវិទ្យាសាស្ត្ររបស់អង្គការ អវកាសជាតិបញ្ជាក់ថា ... Read More »

បុរសម្នាក់ត្រូវរថយន្តបុកបាក់ជើងម្ខាង

ខេត្តរតនគិរី៖ រថយន្តម៉ាកតូយ៉ូតាកាមរីស្វិតបើកបុកអ្នកជិះម៉ូតូចំពីមុខពេញទំហឹង។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤៥នាទីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ត្រង់ ចំណុចខាងកើតប្រលានយន្តហោះចាស់ តាមផ្លូវលំក្រាលក្រួសក្រហម ឋិតនៅភូមិ ជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបាន លុង ខេត្តរតនគិរី ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »

រថយន្តម៉ាក​ BMW បើកបុកគ្នាជាមួយរថយន្តហាយឡែនឌឺ​ បណ្ដាលឲ្យបុរសម្នាក់បាក់ភ្លៅម្ខាង

ភ្នំពេញ៖​ រថយន្តស៊េរីទំនើប២គ្រឿង​ ដោយសារតែបើកបរខ្វះការប្រុងប្រយ័ត្ន​ ហើយបានជ្រុលទៅបុកគ្នាយ៉ាងពេញទំហឹង​ បណ្ដាលឲ្យភាគីខាងរថយន្តហាយឡែនឌឺ​ ដែលបើកបរដោយបុរសជាទាហានម្នាក់ បានរងរបួសបាក់ភ្លៅម្ខាង ចំណែកឯរថយន្តមួយគ្រឿងទៀតម៉ាក​ BMW គ្រាន់តែខូចខាតរថយន្តប៉ុន្តែ​ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ​ បានកើតឡើងនៅវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥​ ... Read More »

បុរសចំណាស់ម្នាក់ត្រឡប់មកពីបង់លុយធនាគារជួបគ្រោះថ្នាក់ចរាចរណ៍បាក់ជើងស្តាំ

ខេត្តកំពង់ស្ពឺ ៈ បុរសចំណាស់ម្នាក់បានរងគ្រោះថ្នាក់បាក់ជើងស្តាំក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុក គ្នាទៅតាមបណ្តោយផ្លូវលេខ៤១។ ក្រោយ​កើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកគងពិសី។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវលេខ៤១ចន្លោះគីឡូម៉ែត្រលេខ១៧និង១៨ ស្ថិតក្នុងភូមិ​ត្រាវ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់​ស្ពឺ។ ជនរងគ្រោះឈ្មោះប៉ុក សឿន ភេទ​ប្រុស អាយុ៦០ឆ្នាំ មានទីលំនៅភូមិគ ... Read More »

លោកផ្កាយ១ កុយ សុវណ្ណ និងបក្ខពួកអាងអំណាចរំលោភយកដីអ្នកស្រីបូ សេរីរ័ត្ន ដែលមានលិខិត ផ្ទេរសិទ្ធិកាន់កាប់ដីធ្លីត្រឹមត្រូវ

ភ្នំពេញ៖ អ្នកស្រី បូ សេរីរ័ត្ន មានទីលំនៅភូមិព្រែកគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តបន្ទាយ មានជ័យ ដែលជាម្ចាស់ដីពិតប្រាកដលើលិខិតកាន់កាប់ដីធ្លី ទទួលស្គាល់ពីអាជ្ញាធរបានចោទប្រកាន់ទៅ លើលោកផ្កាយ១ កុយ សុវណ្ណ និងបក្ខពួក ... Read More »

រដ្ឋាភិបាលសន្យាថានឹងជួយអភិវឌ្ឍវិស័យធនធានទឹកដើម្បីជួយដល់កសិករកម្ពុជា

ភ្នំពេញ ៖ ដើម្បីបំពេញតម្រូវការរបស់កម្ពុជាដែលត្រូវការកិច្ចសហការពីគ្រប់ភាគីម្ចាស់ជំនួយក្នុងការកសាងនូវគម្រោងប្រព័ន្ធធារាសាស្ត្រធំៗនៅកម្ពុជានោះក្រុមហ៊ុន ចិន​មួយបានប្ដេជ្ញាថាបន្តចូលរួមអភិវឌ្ឍ លើវិស័យធនធានទឹកដើម្បីជួយដល់កសិករកម្ពុជា ។ នៅក្នុងជំនួបជាមួយលោក Zhou You អគ្គនាយកក្រុមហ៊ុន Ghangdong Foreign Construction Co.Ltd នៅថ្ងៃទី១២ ... Read More »

ក្មេងប្រុសអាយុ១០ឆ្នាំចុះងូតទឹកព្រែកលេងបណ្ដាលឲ្យលង់ស្លាប់

ខេត្តកណ្ដាលៈ ក្មេងប្រុសអាយុ១០ម្នាក់បានចុះទៅងូតទឹកព្រែកលេងជាមួយមិត្ដភក្ដិ ខណៈមិនប្រយ័ត្នដើរទៅកន្លែងជ្រៅ បណ្ដាលឲ្យលង់ស្លាប់យ៉ាងអណោចអធ័មបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចគ្របបាយក្នុងព្រែកចាម ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ។ នគរបាលស្រុកកោះធំបានឲ្យដឹងថា កុមារារងគ្រោះឈ្មោះ ជឿន ... Read More »

ប្រពន្ធយំសោកឱបប្តី សោកស្តាយ មិននឹកស្មានថា ប្តីជាចោរ

ភ្នំពេញ៖ គូស្នេហ៍វ័យក្មេងបានយំសោកឱបគ្នានៅចំពោះមុខសមត្ថកិច្ច ដោយក្តីស្រឡាញ់ អាឡោះអាល័យ ខណៈភាគីខាងប្រុស គិតខ្លី ជ្រុលជ្រួសក្លាយទៅជាជនសង្ស័យគាស់ផ្ទះអ្នកជិតខាងយកទ្រព្យសម្បត្តិ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនវាយខ្នោះយកមកសាកសួរ ។ បើទោះជាអ្នកទាំងពីរបង្ហាញពីក្តីស្រឡាញ់ប្តូរផ្តាច់យ៉ាងណាក៏ដោយ ច្បាប់មិនមានមនោសញ្ចេតនាអត់ឱនឲ្យជនដែលប្រព្រឹត្តល្មើសនោះឡើយ ហើយអ្នកជិតខាងបានខ្សឹបខ្សៀវគ្នាថា ទាល់តែនគរបាលចាប់ខ្លួន ទើបប្រពន្ធដឹងថា ប្តីជាចោរ ... Read More »

លោកមេភូមិជាឪពុកតិរច្ឆានចិត្តខ្មៅអប្រិយតណ្ហាក្រាស់ រំលោភកូនស្រីបង្កើតរបស់ខ្លួនត្រូវសមត្ថកិច្ចឃាត់

ខេត្តមណ្ឌលគិរី៖ បុរសវ័យចំណាស់ម្នាក់ត្រូវបានកូនស្រីបង្កើតប្ដឹងទៅសមត្ថកិច្ចមូលដ្ឋាន ឈានដល់ការឃាត់ខ្លួនករណីរំលោភសេពសន្ថវះ(កូនស្រីខ្លួនឯង) ដោយអំពើអសីលធម៌ តណ្ហាក្រាស់ គ្មានដឹងបុណ្យបាប។ បុរសរងនូវបណ្ដឹងរបស់កូនស្រីមានឈ្មោះតុត ព្រុត អាយុ៥៦ឆ្នាំ ជនជាតិភ្នង បុរសរបរជាមេភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ដោយឡែកនារីរងគ្រោះជាកូនឈ្មោះព្រុត ... Read More »

កីឡាករ លីន វិបុល និងកីឡាករ ពេជ្រ សាម៉ុន បានឡើងទៅប្រកួតវគ្គ១៦នាក់ ជើងឯក TV5 Knock Out

ភ្នំពេញ៖ ទីបំផុតនៅសប្តាហ៍ទី៧វគ្គ ជម្រុះ៣២នាក់ដំណាក់កាលទី១មានកីឡាករ២នាក់បន្ថែមទៀត គឺលីន វិបុល មកពី ក្លិបបុរីរាជសីហ៍មានប្ញទ្ធិ និង ពេជ្រ សាម៉ុន មកពីក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យមាន ឱកាសឡើងទៅវគ្គ១៦នាក់ដំណាក់កាល ទី២បន្តកាលពីល្ងាចថ្ងៃអាទិត្យ ទី១៤ ខែ ... Read More »

សាំយ៉ុងបើកលឿនបុកម៉ូតូស្មាស់របួសធ្ងន់ ស្រាល៣នាក់

ខេត្តកំពង់ឆ្នាំង ៖ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឲ្យនារី៣នាក់បានរងរបួសធ្ងន់ និងស្រាល បន្ទាប់ពីរថយន្តសាំយ៉ុងមួយគ្រឿងបានបុកម៉ូតូនារីរងគ្រោះចំពេញមួយទំហឹង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវខ្វែងទិសទល់មុខចំណតរថយន្តផ្សារលើ ក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ... Read More »

ករណីបាញ់សម្លាប់ជនជាតិកូរ៉េនៅស្រុកកណ្តាលស្ទឹងជារឿងជំពាក់លុយបាញ់់បំបិទមាត់បញ្ចប់ បំណុល

ខេត្តកណ្តាល ៖ ករណីឃាតកម្មបាញ់ សម្លាប់ជនជាតិកូរ៉េនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សមត្ថកិច្ចបានបំបែកសំណំុ រឿងនោះហើយ ដោយចាប់ខ្លួនជនសង្ស័យ ជាជនដៃដល់ម្នាក់ ហើយជនដៃដល់បាន សារភាពថា ដោយសាររូបគេជំពាក់លុយ ជនរងគ្រោះច្រើន ទើបសម្លាប់ដើម្បីបំបាត់ ភស្តុតាងលុយដែលជំពាក់ ... Read More »

ស្រវឹងជិះម៉ូតូទៅបុកបង្គោលស្លាកគណបក្ស ប្រាប់សមត្ថកិច្ចថា មានគេដេញកាប់

ខេត្តកំពង់ឆ្នាំង ៖ យុវជន៣នាក់បានរងរបួសធ្ងន់ និងស្រាល បន្ទាប់ពីបានបើកម៉ូតូរត់គេចពីការដេញកាប់ប្រហារ ហើយទៅបុកបង្គោលស្លាកគណបក្សខ្មែររួបរួមជាតិ ស្ថតិនៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ នគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំង បានអោយដឹងថា ជនរងគ្រោះទាំងបីនាក់នេះ ១.ឈ្មោះ ... Read More »

ភ្នាក់ងារអ្នកយកព័ត៌មានខ្មែរម្ចាស់ស្រុកស្លាប់នៅលើកាណូតដរពេលចុះបំពេញបេសកកម្មយកព័ត៌មាន

ខេត្តកំពង់ឆ្នាំង ៖ អ្នកយកព័ត៌មានម្នាក់បានស្លាប់ភ្លាមៗនៅកាណូតដរ ពេលដែលកាណូតដរបានចេញដំណើរបានពាក់កណ្តាលផ្លូវ ក្នុងដំណើរបំពេញបេសកកម្មទៅស្រុកកំពង់លែង ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោងជិត៩ព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុច កែងបត់ដីដុល ស្ថិតនៅព្រំប្រទល់រវាងស្រុកកំពង់លែង និង ក្រុងកំពង់ឆ្នាំង ... Read More »

បង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀនឃាត់ខ្លួនជនល្មើសម្នាក់ រឹបអូសថ្នាំញៀន១៣កញ្ចប់ និងកាំភ្លើងច្នៃ៣ដើម

ខេត្តកណ្ដាលៈ សមត្ថកិច្ចនគបាលស្រុកពញាឮ បើកប្រតិបត្ដិការបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀន កាលពីវេលាម៉ោង១៥និង៥០នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ នៅភូមិព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ឈានដល់ឃាត់ខ្លួនជនល្មើសម្នាក់រឹបអូសអាវុធច្នៃ៣ដើម ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន១៣កញ្ចប់ ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ... Read More »

អាវុធហត្ថខណ្ឌចំការមនឆ្មក់ចូលបង្ក្រាបសំបុកគ្រឿងញៀន ក្នុងដីឡូត៍មួយកន្លែង ឃាត់មនុស្ស១៣នាក់

ភ្នំពេញ៖ អាវុធហត្ថខណ្ឌចំការមនចុះបង្ក្រាបគ្រឿងញៀន នៅដីឡូត៍មួយកន្លែង ឃាត់មនុស្សបាន១៣នាក់ ក្នុងនោះស្រីម្នាក់ ថ្នាំញៀន៧កញ្ចប់ធំ និង១កញ្ចប់តូច ដាវសាមូរ៉ៃ៥ដើម ជញ្ចីងថ្លឹងថ្នាំញៀន១ និងឧបករណ៍មួយចំនួនទៀត។ ហេតុការណ៍នេះធ្វើឡើងនៅវេលាម៉ោង១២ និង១៥នាទីថ្ងៃត្រង់ទី១៥ ខែសីហា ឆ្នាំ២០១៦ នៅក្នុងដីឡូត៍មួយកន្លែង ... Read More »