ព័ត៌មានទាន់ហេតុការណ៍៖
'

អ្នករត់រុឺម៉ក់កង់បីដូចគ្នាឈ្លោះរឿងដណ្ដើមម៉ូយបើកឆាកកាប់ចាក់ប្រយុទ្ធ អ្នកចាញ់បានពេទ្យ អ្នកឈ្នះបានគុក

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពី ក្រុមអ្នករត់រុឺម៉ក់ម៉ូតូកង់បី ដែលប្រចាំនៅបេនឡានខាងមុខរ៉ារថភ្លើង ដែលតែងតែបង្កភាពអនាធិបតេយ្យរៀងរាល់ថ្ងៃនោះ បានបើកឆាកប្រយុទ្ធគ្នា ដោយប្រើដាវកាប់ចាក់មួយប្រ៉ាវធ្វើឲ្យអ្នកចាញ់របួសដេកពេទ្យ ឯអ្នកឈ្នះត្រូវប៉ូលិសឃាត់ខ្លួនភ្លាមៗ ព្រោះតែការរកស៊ីដឹកម៉ូយមិនចេះយោគយល់គ្នា ។ ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី២៨ ខែមេសា ... Read More »

ចុះមុជទឹកស្ទឹងទាំងស្រវឹងជោក បាត់ខ្លួនមួយយប់ ព្រឹកឡើងទើបឃើញអណ្ដែតសាកសព

ខេតពោធិ៍សាត់៖ បុរសប្រពន្ធចាស់ម្នាក់ ត្រូវបាននគរបាលអះអាងថា មានជំងឺស្កន់ ហើយបានផឹកស្រាស្រវឹងជោកជាំ ចុះទៅមុជទឹកក្នុងស្ទឹង គ្រានោះបានបាត់ខ្លួនមួយយប់ លុះព្រឹកឡើងទើបប្រទះឃើញសាកសពអណ្ដែត បង្កការភ្ញាក់ផ្អើលអស់អ្នកភូមិ និងសមត្ថកិច្ច។ ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នៅចំណុចដីថ្មីស្ពានដែកស្ទឹងបំណក់ ... Read More »

អ្នករត់ប្រណាំង និងជិះកង់ដើម្បីសប្បុរសធម៌កម្ពុជា បានចុះឈ្នោះជាង១ពាន់នាក់ហើយ

ភ្នំពេញ៖ លោក ប៉ែន វុទ្ធី អគ្គលេខាធិការសហព័ន្ធខ្មែរ កីឡាអត្តពល បានប្រាប់ឲ្យដឹងក្រោយកិច្ចប្រជុំ គណៈកម្មការ បច្ចេកទេស របស់សហព័ន្ធ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ថា ព្រឹត្តិការណ៍ រត់ប្រណាំង ... Read More »

ប្រទះឃើញជនអនាថាម្នាក់ដេកស្លាប់ក្នុងវត្តជម្ពូវ័នសង្ស័យខ្យល់គរ

ភ្នំពេញ៖​ ហេតុការណ៍មួយបង្កការភ្ញាក់ផ្អើល បន្ទាប់ពីព្រះសង្ឃគង់នៅវត្តជម្ពូវ័ន បានប្រទះឃើញលោកតាម្នាក់ដេកស្លាប់នៅក្រោមដើមពោធិ៍ សង្ស័យខ្យល់គរ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៨និង៣០នាទីព្រលប់​ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧​ នៅក្រោមដើមពោធិ៍ក្នុងវត្តជម្ពូវ័ន​ ស្ថិតក្នុងក្នុងសង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។ តាមសំដីលោកតា ... Read More »

TCEB រួមជាមួយ CATA ប្រមូលផ្តុំកំលាំងសាងភាពរឹងមាំ ពង្រីកឧស្សហកម្ម MICE ឆ្ពោះទៅកាន់ GMS

ភ្នំពេញ ៖ ការិយាល័យជំរុញ កិច្ចការប្រជុំនិងរៀបចំពិព័រណ៍ (អង្គការសារណៈ) ឬ TCEB រួមជាមួយ Cambodia Association of Travel Agents (CATA) បានរៀបចំកម្មវិធី ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល អាស៊ានលើកទី៣០ នៅប្រទេសហ្វីលីពីន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល អាស៊ានលើកទី៣០ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន។ លទ្ឋផលនៃកិច្ចប្រជុំនេះនឹងជម្រាបជូននៅពេលក្រោយ៕ Read More »

បើករថយន្តគេចពីជនពាល១ហ្វូង ធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារជើងឡើងច្រងាង

ភ្នំពេញ៖ បុរសម្នាក់ បើករថយន្តព្រូស១គ្រឿង ខណៈភ័យស្លន់ស្លោគេចពីក្មេងស្ទាវពាល១ក្រុមជិះម៉ូតូដេញពីក្រោយ ព្រមទាំងមានរថយន្ត១គ្រឿងទៀត បណ្ដាលឲ្យរេចង្កូតធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារជើងច្រងាង ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងព្រៃសរ ភូមិរការ សង្កាត់ព្រៃសរ ... Read More »

ចិនប្រកាសថា នឹងសាកល្បង អាវុធថ្មីទប់ទល់នឹងការដាក់ពង្រាយ មីស៊ីល THAAD នៅកូរ៉េខាងត្បូង

នៅថ្ងៃទី២៧ ខែមេសា ក្រសួងការពារជាតិចិន បានប្រកាសថា នឹងមានសមយុទ្ធ៥លើកផ្សេងៗគ្នាបាញ់គ្រាប់ពិត និងសម្ភារការពារមួយចំនួនទៀត ដើម្បីធានាដល់សន្តិសុខជាតិ ។ សកម្មភាពទាំងនោះ គឺជាការតប់តទៅនឹងការដាក់មីស៊ីលការពារ THAAD របស់អាមេរិកនៅកូរ៉េខាងត្បូង។ ការប្រកាសខាងលើ របស់ចិន ក្រោយពេលដែល ... Read More »

អសន្តិសុខនៅក្នុងប្រទេសថៃបន្តកើតឡើង ក្រោយទាហានការពារព្រំដែន ៥នាក់ស្លាប់ នៅភាគខាងត្បូង

កាលពីថ្ងៃទី២៧ ខែមេសា ទាហានការពារព្រំដែន៥នាក់ស្លាប់ និងម្នាក់រងរបួស នៅក្នុងហេតុការណ៍វាយប្រហារ មួយស្ថិតនៅខេត្ត ណារ៉ាធីវ៉ាតភាគខាងត្បូងប្រទេសថៃ ។ តាមការឲ្យដឹងពីមន្ត្រីក្នុងតំបន់បានបញ្ជាក់ថា ទាហាន ទាំងនោះ យាមល្បាតនៅស្រុក Chanae ខេត្ត ណារ៉ាធីវ៉ាត ... Read More »

វាសនាប្រធានាធិបតីស៊ីរី កាន់តែលំបាកក្រោយពេលក្រុមអង្កេតការណ៍ប្រកាសរបាយការណ៍ស្រាវជ្រាវថាស៊ីរីប្រើប្រាស់អាវុធគីមី

ការវាយប្រហារដោយអាវុធគីមីនៅស៊ីរីកាលពីថ្ងៃទី៤ ខែមេសា បានសម្លាប់មនុស្ស ៨៧នាក់ ក្នុងនោះមានកុមារ៣១នាក់ និង រងរបួសរាប់រយនាក់ទៀត ដោយលោកខាងលិចបានចោទប្រកាន់ទៅលើរដ្ឋាភិបាលស៊ីរី ។ ចំណែករដ្ឋាភិបាលស៊ីរីវិញបានចោទប្រកាន់លោកខាងលិចថា ជាអ្នករៀបចំ ឲ្យមានការវាយប្រហារដោយអាវុធគីមី ដើម្បីទម្លាក់កំហុសទៅលើរដ្ឋាភិបាលស៊ីរី។ កន្លងមក រដ្ឋាភិបាលបារាំងបានចោទកងទ័ពស៊ីរី ... Read More »

បុរស២នាក់ជិះម៉ូតួSLលឿនជ្រុលបុករថយន្តរងរបួសធ្ងន់ស្រាល

ភ្នំពេញ៖​ បុរស២នាក់ បានរងរបួសធ្ងន់ ស្រាល បន្ទាប់ពីជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ហើយជ្រុលបុករថយន្តពេញទំហឹង​ បណ្តាលឲ្យរងការខូចខាត​ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៧​ ខែមេសា ឆ្នាំ២០១៧ ​នៅចំណុចកើតហេតុ ស្តុបណានជីង​ តាមបណ្តោយផ្លូវលេខ១៦៩ ​កែងនឹងផ្លូវកម្ពុជាក្រោម​ ... Read More »

ផ្ទុះឡកម្តៅក្តារបន្ទះកុងប្លាកេ នៅតំបន់សេដ្ឋកិច្ចខេត្តព្រះសីហនុរបួសកម្មករ២នាក់

ខេត្តព្រះសីហនុ៖ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតមានឡើងនៅម៉ោងប្រមាណ៦ល្ងាច ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុង ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ករណីផ្ទុះឡកំដៅក្នុងរោងចក្រ ហ្លាញ ហ្វ្ល ... Read More »

កម្លាំងអគ្គនាយកដ្ឋានអន្តប្រវេសន៍ សហការជាមួយមូលដ្ឋានខណ្ឌចំកាមន ចុះឆែកឆេរនិងត្រួតពិនិត្យ ជនជាតិចិន និងជនជាតិវៀតណាមសរុប១០៨រស់នៅ និងធ្វើការគ្មានច្បាប់

ភ្នំពេញ៖ កាលពីវេលាម៉ោង៦និង១០នាទី ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ កម្លាំងអគ្គនាយកដ្ឋានអន្តប្រវេសន៍ សហការជាមួយមូលដ្ឋានប៉ុស្តិ៍ទួលស្វាយព្រៃ១ ចុះឆែកឆេរ និងត្រួតពិនិត្យ ជនជាតិចិន និងជនជាតិវៀតណាមសរុប១០៨នាក់ រស់និងធ្វើការគ្មានច្បាប់ ស្ថិតនៅក្នុង ផ្ទះ លេខ ... Read More »

ក្មេងស្រីអាយុ១៣ឆ្នាំចង.កស្លាប់លើផ្ទះជីដូនក្រោយអ្នកភូមិម្នាក់ចោទថានាងលួចលុយ១០មុឺនរៀលដោយគ្មានភ័ស្តុតាង

ខេត្តកំពង់ស្ពឺ៖ ក្មេងស្រីវ័យ១៣ឆ្នាំម្នាក់បានគិតខ្លីចង.កសម្លាប់ខ្លួននៅលើផ្ទះជីដូនបង្កការភ្ញាក់ផ្អើលកាលពីិព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ តាមអ្នកស្រុកឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ទឹម សុនិតា អាយុ១៣ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ។ ចំណែកមន្រ្តីជំនាញបានបញ្ជាក់ថា ... Read More »

Speaker តូចជាងគេ តំលៃ $ 169 របស់ B&O អាចដាក់ក្នុងហោប៉ាវបាន

ក្រុមហ៊ុន អូឌីយូ Bang and Olufsen បានបង្កើត speaker ស៊េរីថ្មីមួយទៀត បន្ទាប់ពី BeoPlay A1 speaker យួរដៃដែលចេញលក់កាលពីឆ្នាំមុន។ លើកនេះ ក្រុមហ៊ុន ... Read More »

ខ្សឹបដាក់ត្រចៀក៖ ក្រសួងសាធារណការមើលប្រធានមន្ទីរនៅខេត្តតាកែវផង

ថ្មីៗនេះរឿងអាស្រូវពុករលួយរបស់លោក ណុប នី ប្រធានមន្ទីរសាធារការនិងដឹក ជញ្ជូនខេត្តតាកែវ ត្រូវបានមន្ត្រីក្នុងមន្ទីរនេះបើកកកាយជាសាធារណៈ ដើម្បីឲ្យថ្នាក់លើចាត់ វិធានការទប់ស្កាត់កុំឲ្យមន្ត្រីពុករលួយធ្វើអ្វីៗតាមអំពើចិត្តទៀត។ ប៉ុន្តែលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន មិនទាន់ចាត់វិធានការលើលោក ណុប នី ... Read More »

លិខិតមិត្តអ្នកអាន៖ ជយោ! ក្រសួងវប្បធម៌

ក្នុងនាមប្រជាពលរដ្ឋម្នាក់ នាងខ្ញុំមានមោទនភាពចំពោះចំណាត់ការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទៅលើអ្នកសំដែងគឺនារីឈ្មោះ ដេននី ក្វាន់ ដែលមិនអនុញ្ញាតឲ្យមានមុខរយៈពេល១ឆ្នាំ ។ ចំណាត់ការនេះ មិនត្រឹមតែនាងខ្ញុំនោះទេ ដែលគាំទ្រ សូម្បីប្រជាពលរដ្ឋទូទាំងប្រទេសដែលដឹងរឿងនេះ ក៏សូមស្រែកថា «ជយោ! ក្រសួងវប្បធម៌» ។ ... Read More »

លោក​ស្រី​មូរ​ សុខ​ហួរ​ បាន​ចូល​បំភ្លឺ​តុលាការ​ព្រឹក​នេះ​

ភ្នំពេញ​៖ ​លោក​ស្រី​ មូរ​ សុខ​ហួរ​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​បាត់​ដំបង​ បាន​​ចូល​​បំភ្លឺ​នៅ​តុលាការ​ នា​ព្រឹក​ថ្ងៃ​ទី​២៨​ ខែ​មេសា​ នេះ​ ក្នុង​នាម​ជា​សាក្សី​ ពាក់ព័ន្ធ​ករណី​បន្លំ​ខ្លួន​ចូល​ពន្ធនាគារ​របស់​លោក​ ហួត​ ឃីន​វុទ្ធី​ ហៅ​ជុន​ ច័ន្ទ​បុត្រ​ ... Read More »

កុមារាអាយុ៤ឆ្នាំបានលុយ១ពាន់រៀលរត់ឆ្លងថ្នល់រកទិញទឹកកកឈូសត្រូវរថយន្តបុកស្លាប់

ខេត្តសៀមរាប៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅលើ កំណាត់ផ្លូវជាតិលេខ ៦ ត្រង់ចំណុចភូមិកកោះ ឃុំគោកធ្លោកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ធ្វើឲ្យក្មេងប្រុសម្នាក់បាក់ជើងបែកក្បាលស្លាប់ ភ្លាម ។ តាមការឲ្យដឹងពីសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍រដ្ឋបាល ឃុំគោកធ្លោកក្រោម បានឲ្យដឹងថា ហេតុការណ៍នេះ ... Read More »

សម្តេចតេជោដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចនឹងគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ។ ហ្វេសប៊ុកសម្តេចតេជោបានបញ្ជាក់ថា៖ «នៅព្រឹកថ្ងៃទី២៨ ខែមេសានេះ ខ្ញុំព្រះករុណា ខ្ញុំនឹងដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់ទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ ... Read More »

បើកម៉ូតូឌុបគ្នាលឿនក្នុងស្ថានភាពស្រវឹង បុកបង្គោលរបងស្លាប់និងរបួស២នាក់

ខេត្តកំពង់ធំ៖ ស្ត្រីវ័យចំណាស់ម្នាក់បានស្លាប់ភា្លមៗនៅនឹងកន្លែងកើតហេតុ និងអ្នកបើកបរម្នាក់រងរបួសធ្ងន់ បន្ទាប់ពីបើកម៉ូតូឌុបគ្នាយ៉ាងលឿនក្នុងស្ថានភាពស្រវឹង មិនបត់តាមផ្លូវកោង ក៏ជ្រុលចង្កូតទៅបុកបង្គោលរបងស្លាប់១នាក់ របួស១នាក់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅគល់ស្ពានបាក់ស្នា ឃុំគ្រយា ស្រុកសន្ទុក ... Read More »

តុលាការសម្រេចឃុំខ្លួនឃាតកជនជាតិចិន និងខ្មែរ២នាក់ដែលសម្លាប់ថៅកែខ្លួនយកទៅទម្លាក់ចោលនៅទន្លេអ្នកលឿង

ភ្នំពេញ៖ បន្ទាប់ពីតុលាការសម្រេចចេញដីកាឃុំកាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក ហេង កេសរោ បានសម្រេចចេញដីកាឃុំខ្លួនជនជាតិចិន និងខ្មែរដាក់ពន្ធនាគារព្រៃស បណ្តោះអាសន្ន ក្រោមការចោទប្រកាន់របស់លោកតំណាងអយ្យការ ខៀវ ផល្លា ជនសង្ស័យដែលចាប់ខ្លួនម្នាក់ឈ្មោះ GAO ... Read More »

ឃាតកដែលសម្លាប់យុវតីវ័យ ១៦ឆ្នាំម្នាក់ ត្រូវនគរបាលខណ្ឌជ្រោយចង្វា តាមចាប់ខ្លួនបានហើយ

ភ្នំពេញ៖ ពិតជាឈាមស្រែកស្បែកហៅមែន! ជនសង្ស័យដែលជាឃាតកសម្លាប់យុវតីវ័យ ១៦ឆ្នាំម្នាក់ កាលពីម៉ោងជាង ៦យប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅចំណុចក្នុងរោងគោ តាមបណ្ដោយផ្លូវទន្លេសាប ស្ថិតក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វា-ខណ្ឌជ្រោយចង្វាដោយបានយកទូរស័ព្ទ និងគ្រឿងអលង្ការ ហើយរត់គេចខ្លួនបាត់ស្រមោល ... Read More »

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបប្រគល់ផ្ទះទី១២ជូនគ្រួសារទុរគតជននៅស្រុកជីក្រែង

ខេត្តសៀមរាប៖ ផ្ទះមនុស្សធម៌ទី១២ មានទំហំ ៤ម៉ែត្រ គុណ ៥ម៉ែត្រ សង់ពីឈើ តម្កល់លើជើងតាង កម្ពស់ពីដី១,៤០ម៉ែត្រ ប្រក់ស័ង្កសី ក្រាលក្តារ ជញ្ជាំងក្ដារ ជាអំណោយរបស់ សាខាកាកបាទក្រហមខេត្តសៀមរាប ត្រូវបានធ្វើពិធីប្រគល់ជូនគ្រួសារលោកតា ... Read More »

រថយន្តកុងទីន័រ បើកបត់ឡើងស្ពានលឿនពេកបណ្ដាលឲ្យក្រឡាប់ផ្ងារជើងឡើងច្រងាង

ភ្នំពេញ៖ រថយន្តកុងទីន័រមួយគ្រឿងបានបើកបត់លឿនមិនប្រយ័ត្ឋបណ្ដាលឲ្យក្រឡាប់ផ្ងារកថ់ឡើងលើ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចគល់ស្ពានព្រះមុនីវង្សចាស់ នៅក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ អ្នកឃើញហេតុការណ៍ឲ្យដឹងថារថយន្តបង្កម៉ាកហ៊ីណូ ខ្នាតកុងទីន័រ ពាក់ស្លាកលេខភ្នំពេញ 3B.1738 ... Read More »

រន្ធត់! អគ្គីភ័យឆេះផ្ទះ និងកូនប្រុសស្រី២នាក់ស្លាប់ក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ យ៉ាងហោចណាស់កូនប្រុសស្រី២នាក់បានស្លាប់ក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធ័ម និងបណ្ដាលឲ្យឪពុកចូលទៅជួយរងរបួសធ្ងន់ ដែលនៅក្នុងករណីអគ្គីភ័យឆាបឆេះផ្ទះអស់មួយខ្នង កាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីីភ្នំពេញ ។ យុវជនប្រុសស្រីរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍អគ្គីភ័យខាងលើមានឈ្មោះ ទី១ ... Read More »

ពិធីប្រកាសផ្ទេរមុខតំណែងស្នងការខេត្តសៀមរាប ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ នេត សាវឿន

ខេត្តសៀមរាប៖ ការផ្លាស់ប្ដូរតំណែងនេះធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ក្រោមវត្តមាននាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ និងលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ព្រមទាំងមន្ទីរពាក់ព័ន្ធនៅជុំវិញខេត្ត។ ការប្រកាសផ្លាស់ប្តូរស្នងការនគរបាលខេត្តសៀមរាប គឺលោកឧត្តមសេនីយ៍ទោ សត ... Read More »

សាសន៍ចិនស្រវឹងស្រាបើកឡានស្ទើរភ្លើងបុករះម៉ូតូ និងតូបលក់បន្លែ ពលរដ្ឋផ្ទុះកំហឹងចាប់វាយទ្រមខ្លួន

ភ្នំពេញ៖​ មនុស្សប្រុសស្រីចំនួន៤នាក់ ត្រូវបានរងរបួសធ្ងន់ ស្រាលដោយសារតែបុរសជនជាតិចិនម្នាក់បើករថយន្តឡិចសីុស RX330 ទាំងស្ថានភាពស្រវឹង បានបុករះម៉ូតូ និងតូបលក់បន្លែ រួមទាំងសាច់​ កាលពី១០យប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧​ នៅផ្សារព្រៃទា​ ភូមិព្រៃទា ... Read More »

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់បន្ទាប់ពីបង្កជម្លោះក្នុងក្លឹប ចេញមកក្រៅបើករថយន្តតាមដេញវាយ ហើយលើកម៉ូតូដាក់លើរថយន្តយកទៅដុតកម្ទេចចោល

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានសម្ថកិច្ចឃាត់ខ្លួន បន្ទាប់បង្កជម្លោះនៅក្នុងក្លឹប ហើយពេលចេញមកវិញ ក៏បើករថយន្តស៊េរីទំនើបម៉ាក TUNDRA ដេញតាមវាយកៀរ និងគប់ដុំថ្មវាយរហូតជិតដល់ផ្ទះរងគ្រោះ តែជនរងគ្រោះបានរត់ចោលម៉ូតូ ហើយជនសង្ស័យបានលើកម៉ូតូដាក់រថយន្ត រួចយកទៅដុតកម្ទេចចោល កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមេសា ២០១៧ ... Read More »

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយអតីតនាយករដ្ឋមន្ត្រី New Zealand

ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក John Key អតីតនាយករដ្ឋមន្ត្រី ប្រទេសប្រទេសញ៉ូវហ្សៀឡែន ... Read More »