ព័ត៌មានទាន់ហេតុការណ៍៖
'

យុវជនម្នាក់បានស្លាប់ភ្លាមៗនៅក្រោមកង់រថយន្ត ខណៈដែលរថយន្តមួគ្រឿងបើកបររះរថយន្តនិងម៉ូតូជាច្រើនគ្រឿង

ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅក្រោមកង់រថយន្ត ខណៈដែលរថយន្តមួយគ្រឿងម៉ាក់ម៉ុងតារ៉ូ បានបើកបុករះរថយន្ត និងបុកម៉ូតូបន្តបន្ទាប់ កាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចមុខសាលាពេទ្យ តាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ... Read More »

កម្មកររោងចក្រម្នាក់ស្លាប់ និងជាច្រើននាក់ទៀតបានភ័យស្លន់ស្លោដួលសន្លប់នៅក្នុងរោងចក្រ អាកាស សិត ហ្គាមេន

ភ្នំពេញ៖ កម្មការិនីម្នាក់បានរអិលដួលបោកក្បាកនៅក្នុងរោងចក្រ អាកាស សិត ហ្គាមេន ដែលមានទីតាំងស្ថិតនៅភូមិទឹកថ្លា ក្នុងសួនវឌ្ឍន២ ផ្លូវជាតិលេខ៣ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ កាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ បណ្តាលឲ្យស្លាប់ពេលកំពុងបញ្ជូនទៅមន្ទីរពេទ្យ ... Read More »

ហួសចិត្ត! សាលាស្រុករមាសហែកបិទបំរាមមិនឲ្យអ្នកព័ត៌មានចូលថតក្នុងការដេញថ្លៃធ្វើផ្លូវលំជនបទ

  ខេត្តស្វាយរៀង៖ ក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាព មានការហួសចិត្តយ៉ាងខ្លាំង ខណៈដែលនៅមុខសាលាស្រុករមាសហែក បានបិទបំរាមមិនឲ្យចូលថតយកព័ត៏មានពី គម្រោងដេញថ្លៃធ្វើផ្លូវលំជនបទ ក្នុងស្រុករមាសហែក។ ការដាក់ឲ្យដេញថ្លៃនូវគម្រោងជួសជុលផ្លូវលំជនបទ ១១គម្រោង នៅស្រុករមាសហែក បានធ្វើឡើងកាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ដោយក្នុងចំណោមគម្រោងទាំងនោះ ... Read More »

លោក អូស្មាន ហាស្សាន់ ស្នើឲ្យសមាជិកសកម្មជនគណបក្សប្រជាជនកម្ពុជាស្រុកត្បូងឃ្មុំ បន្តរក្សាកម្លាំងចាស់ និងបន្ថែមកម្លាំងថ្មី បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា

ខេត្តត្បូងឃ្មុំ ៖ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និង ជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានស្នើឲ្យ សកម្មជន សមាជិក គណបក្សប្រជាជនកម្ពុជា ស្រុកត្បូងឃ្មុំ ជាង១ពាន់នាក់ថា ” ... Read More »

លិខិតជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដល់គ្រប់ម្ចាស់រោងចក្រ សហគ្រាស បង្កលក្ខណៈងាយស្រួលដល់កម្មករ និយោជិតបានទៅបោះឆ្នោត

លិខិតជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដល់គ្រប់ម្ចាស់រោងចក្រ សហគ្រាស បង្កលក្ខណៈងាយស្រួលដល់កម្មករ និយោជិតបានទៅបោះឆ្នោត Read More »

តុលាការ​ឃុំ​ខ្លួន​​បុរស​ម្នាក់​ករណី​បង្ក​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បុរស​ម្នាក់​នៅ​ស្រុក​កណ្ដាល​ស្ទឹង​

ខេត្តកណ្ដាល​៖ ​លោក​ ផូង​ វណ្ណ​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ នៅ​ថ្ងៃ​ទី​៣១​ ខែ​ឧសភា​ សម្រេច​ឃុំ​ខ្លួន​បុរស​ម្នាក់​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ដើម្បី​ស៊ើបសួរ​ករណី​បើក​រថយន្ត​បុក​ម៉ូតូ​បណ្តាល​ឲ្យ​បុរស​ចំណាស់​ម្នាក់​ស្លាប់​នៅ​ស្រុក​កណ្ដាល​ស្ទឹង​ ។ មន្ត្រី​តុលាការ​ថ្លែង​ថា​ បុរស​រូប​នេះ​ឈ្មោះ​ ចាប​ សុខ​លីម​ អាយុ​៤០ឆ្នាំ​ ... Read More »

ប្រធាន​ផ្នែក​រោងចក្រមួយ​រូប​ ​កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់​តុលាការ​ ករណី​បង្ក​គ្រោះថ្នាក់​ចរាចរ​របួស​ធ្ងន់​ម្នាក់​

ខេត្តកណ្តាល​៖ ​បុរស​ជនជាតិ​ចិន​ម្នាក់​ ត្រូវ​បាន​នគរបាល​ស្រុក​កៀនស្វាយ​ នៅ​រសៀល​ថ្ងៃ​ទី​៣១​ ខែ​ឧសភា​ បញ្ជូន​មក​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​បង្ក​គ្រោះថ្នាក់​ចរាចរ​បណ្តាល​ឲ្យ​បុរស​ម្នាក់​របួស​ធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​រាជធានីភ្នំពេញ​ ។​ ជនសង្ស័យ​ពុំ​ត្រូវ​បាន​ដាក់​ខ្នោះ​ដៃ​ទេ​ ខុស​ពី​ជនសង្ស័យ​ដទៃ​ទៀត​ដែល​បញ្ជូន​មក​តុលាការ​ ។​ មន្ត្រី​តុលាការ​ថ្លែង​ថា​ ជនសង្ស័យ​កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់​លោក​ស្រី​ ស៊ូ​ សុជាតា​ ... Read More »

ភាគីកម្ពុជា ជុំនួបជាមួយភាគីថៃលើស្ពានមិត្តភាពកម្ពុជា ថៃ ច្រកទ្វារអន្តជាតិប៉ោយប៉ែតពង្រឹងទំនាក់ទំនងនិងទប់ស្កាត់បទល្មើសឆ្លងដែន

ប៉ោយប៉ែតៈ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា ថៃ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ នៅលើស្ពានព្រំដែនអន្តរជាតិប៉ោយប៉ែតខ្លងលឹក គេឃើញមានលោកឧត្តមសេនីយ៍ឯកប៊ុន សេង មេបញ្ជាការយោធភូមិភាគ៥, លោកឧត្តមសេនីយ៍ទោពេជ្រ វណ្ណា នាយករងទីចាត់ការការងារព្រំដែនអគ្គបញ្ជាការ និងជាប្រធានការិយាទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ... Read More »

នាយករដ្ឋមន្រ្តីឥណ្ឌាផ្តើមបំពេញទស្សនកិច្ចមួយជុំទ្វីបអឺរ៉ុបដើម្បីបង្កើនទំនាក់ទំនង

  នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារ៉ានត្រា មូឌី បានចំផ្តើមបំពេញទស្សនកិច្ចទៅកាន់ប្រទេស តំបន់អឺរ៉ុប គោលដៅនៃដំណើរទស្សនកិច្ច គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិជាមួយប្រទេសអាល្លឺម៉ង់ និងអឺរ៉ុប។ វត្តមានប្រមុខរដ្ឋាភិបាលឥណ្ឌាក្នុងទឹកដីអឺរ៉ុបពេលនេះបានធ្វើឡើង បន្ទាប់ពីលោកស្រីម៉ាកកែល បានអំពាវនាវឲ្យអឺរ៉ុបស្វែងរកអនាគតដោយខ្លួនឯង និងបានសម្តែងការខកចិត្តខ្លាំងចំពោះជំហររបស់លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ។ អាល្លឺម៉ង់ជាដៃគូពាណិជ្ជកម្មទី១ ... Read More »

ជាង៣០០នាក់ស្លាប់ និងរងរបួស ករណីផ្ទុះគ្រាប់នៅអាហ្វហ្គានីស្ថាន

ប្រភពស៊ីអិនអិនបានផ្សាយថា មនុស្ស២០នាក់បានបាត់បង់ជីវិត និង៣០០នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីហេតុការណ៍ផ្ទុះគ្រាប់បែកមានកម្លាំងខ្លាំងមួយកើតឡើងនៅក្បែរស្ថានទូតបរទេសក្នុងទីក្រុងកាប៊ូល ប្រទេសអាហ្វហ្គានីស្ថាន ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ ។ លោក Najib Danish អ្នកនាំពាក្យក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានថ្លែងថា ហេតុការណ៍ផ្ទុះបង្កឡើងដោយអំពើវាយប្រហារភេរវកម្មនៅជិតស្ថានទូតអាល្លឺម៉ង់ ។ ... Read More »

សូមអរគុណចំពោះសិល្បករ សិល្បការនី ពិធីករ ពិធីការនី និងកីឡាករ កីឡាការិនី ដែលបានចូលរួមនូវរាល់សកម្មភាពរបស់ គណបក្សប្រជាជន

សូមអរគុណចំពោះសិល្បករ សិល្បការនី ពិធីករ ពិធីការនី និងកីឡាករ កីឡាការិនី ដែលបានចូលរួមនូវរាល់សកម្មភាពរបស់ គណបក្សប្រជាជន តាំងពីដើមរហូតមកដល់ពេលនេះ។ នេះបង្ហាញអោយឃើញនូវការគាំទ្រយ៉ាងរឹងមាំពីមជ្ឈដ្ឋានសិល្បៈ និងកីឡាមកលើគណបក្ស ប្រជាជនកម្ពុជា៕ ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ Read More »

រថយន្តដឹកដែកបើកបុកជាមួយរថយន្តដឹកកៅស៊ូពីក្រោយរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្តដឹកដែកមួយគ្រឿងរបស់ក្រុមហ៊ុន Q.L .Group បានបើកយ៉ាងលឿនទៅបុកជាមួយនឹងរថយន្តមួយគ្រឿងទៀត របស់ក្រុមហ៊ុនP.N70 ដែលដឹកកៅស៊ូ បណ្តាលឲ្យខ្ទេចមួយកំណាត់មុខ រងការខូចខាតយ៉ាងដំណំ រងរបួសស្រាល។ ហេតុកាណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ ... Read More »

អ.ស.ប.ព្រមានថា បើអាមេរិកដកថយ ប្រទេសផ្សេងនឹងជំនួសតំណែង

  អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃទី៣០ ខែឧសភា បានប្រកាសថា លោកកំពុងបញ្ចុះបញ្ចូលរដ្ឋាភិបាល ដូណាល់ ត្រាំឲ្យបានយល់ ពីតម្លៃនៃការចំណាយ ទៅលើកម្មវិធីនានារបស់អង្គការសហប្រជាជាតិ និងកិច្ចការបរទេស។ ជាមួយគ្នានោះ ... Read More »

ធ្លាយឧស្ម័នក្នុងសិប្បកម្មផលិតទឹកកកបង្កការភ្ញាក់ផ្អើលទាំងព្រឹក

  ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលទាំងព្រឹក ខណៈធុងឧស្ម័ននៅក្នុងសិប្បកម្មផលិតទឹកកកមួយកន្លែង បានធ្លាយចេញបង្កជាសម្លេងយ៉ាងសន្ធឹកធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាយ​ ហើយភ្លាមៗនោះប្រជាពលរដ្ឋ បានរាយការណ៍ប្រាប់នគរបាលប៉ុស្ដិ៍ចោមចៅថា មានការផ្ទុះធុងឧស្ម័ននៅក្នុងសិប្បកម្មផលិតទឹកកកមួយនោះ ទើបកម្លាំងនគរបាលបានចេញទៅអន្តរាគមន៍ ភ្លាមៗដែរ។ ប៉ុន្តែពេលទៅដល់ពិនិត្យជាក់ស្ដែង ទើបដឹងថា ការផ្ដល់ព័ត៌មានខាងលើ គឺជាកាបំប៉ោង សភាពការណ៍តែប៉ុណ្ណោះ ... Read More »

មិនខ្វល់នឹងការរិះគន់! Arsene Wengerបន្តកុងត្រាថ្មី២ឆ្នាំទៀត

បើទោះបីជាក្រុមកាំភ្លើងធំ Arsenal ទទួលបានចំណាត់ថ្នាក់លេខ៥ ហើយមាន ការរិះគន់ពីនាក់គាំទ្រយ៉ាងខ្លាំងចង់ឲ្យគាត់ចាកចេញក៏ដោយក៏លោក Arsene Wenger បានបន្តកិច្ចសន្យា២ឆ្នាំទៀតនៅ Arsenal កាលថ្ងៃទី៣០ ខែឧសភា បន្ទាប់ពីមានការពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំ។ កាលពីឆ្នាំ២១ឆ្នាំមុន គ្រូបង្វឹកជនជាតិបារាំងរូបនេះបានចូលមកដឹកនាំក្រុមរហស្សនាមកាំភ្លើងធំ ក្រោយចំណាយពេលនៅ ... Read More »

ម៉ាស៊ីនធ្វើតេស្តិ៍វីរុស Zika គ្រាន់តែត្រូវការបន្តក់ឈាមមួយដំណក់ប៉ុណ្ណោះ

នៅចំណុចនេះ គំនិតដែលថា អ្នកអាចប្រើការបន្តក់ឈាមមួយដំណក់ចេញពីម្រាមដៃរបស់អ្នក គឺដើម្បីយកទៅធ្វើតេស្តរកវីរុស Zika នេះ។ ក្រុមហ៊ុនជាក់លាក់មួយបានចំណាយពេលកាលពីឆ្នាំមុន ឬបំផ្លាញសុច្ឆន្ទៈបន្សល់សម្រាប់បច្ចេកវិទ្យានេះ។ បើទោះបីនេះជាក្រុមហ៊ុនដាណឺម៉ាកតៃវ៉ាន់គេហៅថា Blusense Diagnostics បានអះអាងថាវាបានបង្កើតប្រអប់តូចមួយដែលអាចសាកល្បងទាំងជំងឺគ្រុនឈាមនិងមេរោគ Zika ជាមួយនឹងការបន្តក់ឈាមពីម្រាមដៃ។ វីរុស ... Read More »

នារី២នាក់ត្រូវចោរឆក់កាបូបលុយបានសម្រេច ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព

ភ្នំពេញ៖​ នារី២នាក់បាមជិះម៉ូតូឌុបគ្នា ធ្វើដំណើរតាមដងផ្លូវ ត្រូវជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូសីុរ៉ូស១គ្រឿង មកធ្វើសកម្មភាពឆក់កាបូបបានសម្រេច ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព​ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង២០នាទី​ ថ្ងៃទី៣១ ខែឧសភា ​ឆ្នាំ២០១៧ ​នៅចំណុចមុខខាងកើតវត្តអង្គតាមិញ​ ផ្លូវបេតុង​ ភូមិគោកចំបក់​ ... Read More »

Samsung Notebook 9 Pro មានកន្លែងលាក់ប៊ិក S Pen

Notebook 9 Pro មកជាមួយនឹងប៊ុិច S Pen មានប្រយោជន៍មួយដើម ដែលងាយស្រួលរំអិលនៅក្រោមក្តារចុចសម្រាប់ស្តុកទុក ហើយនឹងអាចរកបានដោយមានទាំងអេក្រង់ 13.3 ឬ 15 អ៊ីញ។ ប៊ុិច S ... Read More »

លោក អូស្មាន ហាស្សាន់ ៖ សហគមន៏ខ្មែរឥស្លាមមានជឿទុកចិត្ដ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា តែមួយគត់

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និង ជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជា ជនកម្ពុជា បានជួបសំណេះសំណាលជាមួយបងប្អូនខ្មែរឥស្លាមជា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នៅខេត្តកំពង់ចាម បានបញ្ជាក់ថា ... Read More »

លោក ​ប៉ា ​សុ​ជាតិ​វង្ស ​ប្រកាស​សុំ​ការយោគយល់​ដល់​ប្រជាពលរដ្ឋ ​នៅក្នុង​រាជធានី​ភ្នំពេញ​ទាំងមូល ​ចំពោះ​ការ​ស្ទះ​ចរា​ចណ៍ ​នា​ថ្ងៃ​បិទ​បញ្ចប់​ការឃោសនា ​រក​សម្លេង​ឆ្នោត

ភ្នំពេញ​៖ ​លោក ​ប៉ា ​សុ​ជាតិ​​វង្ស ​អភិបាល​រាជធានី​ភ្នំពេញ ​បាន​ប្រកាស​សុំ​ការយោគយល់​ដល់​ប្រជាពលរដ្ឋ ​នៅក្នុង​រាជធានី​ភ្នំពេញ​ទាំងមូល ​ចំពោះ​ការ​ស្ទះ​ចរា​ចណ៍ ​នា​ថ្ងៃ​បិទ​បញ្ចប់​ការឃោសនា​រក​សម្លេង​ឆ្នោត​។ ​លោក​បាន​ស្នើ​​ឲ្យ​​ប្រជាពលរដ្ឋ​​ទាំងអស់ ​ដែល​​រស់នៅ​ក្នុង​​ទីក្រុង​​ភ្នំពេញ ​បើ​​ចៀស​បាន ​មិនបាច់​​ចេញ​ឡាន​​ទេ ​ក្រែ​លោ​ស្ទះ ​តែបើ​ចាំបាច់ ... Read More »

មេ​ប៉ូលិស៤​រូបនៅ​ខេត្ត​កណ្ដាល​ ប្រឈម​បណ្ដឹង​នៅ​តុលាការ​ និង​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ​ករណី​​​បង្ខាំង​មនុស្ស​ដើម្បីជំរិតទារប្រាក់

ខេត្តកណ្តាល​៖ ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ និង​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ បាន​ទទួល​បណ្ដឹង​រួចហើយ​ ដែល​យុវជន​ម្នាក់​ប្តឹង​មេ​ប៉ូលិស​ខេត្ត​កណ្ដាល​៤រូប​ ឋានៈ​ចាប់​ពី​នាយ​ផ្នែក​រហូត​ដល់​ស្នង​ការ​រង​ទទួល​ផែន​ចរាចរណ៍​ ករណី​បង្ខាំង​មនុស្ស​ដើម្បី​ជំរិត​ទារ​ប្រាក់​ និង​ ការ​ប្រព្រឹត្ត​អំពើពុករលួយ​ ។​ ប៉ុន្តែ​រហូត​មក​ទល់​ពេលនេះ​ ស្ថាប័ន​ទាំង​ពីរ​ពុំ​ទាន់​សម្រេច​យ៉ាងណា​នៅ​ឡើយទេ​ ។​ យុវជន​ឈ្មោះ​ ... Read More »

ខ្សែប្រយុទ្ធ Riyad Mahrezនិយាយត្រង់ៗថាចង់ចាកចេញ ខណៈ Antoine Griezmann បង្ហើបដូចគ្នា

ខ្សែប្រយុទ្ធអន្តរជាតិអាល់ហ្សេរី Riyad Mahrez បានប្រកាសថា ខ្លួនពិតជាចង់ចាកចេញពីក្លិប Leicester City។ កីឡាករវ័យ២៨ឆ្នាំបានផ្លាស់ពីក្លិប Le Harve នៅបារាំងកាលឆ្នាំ២០១៤ ក្នុងតម្លៃតែ៤០០.០០០ផោន និងបានបានជួយក្រុម ឈ្នះLeicester Cityឈ្នះជើងឯក ... Read More »

ខំជួយក្រុមឲ្យឈ្នះពានហើយបណ្តេញគាត់ចេញពីតំណែងទៀត

ក្លិប Borussia Dortmund បានសម្រេចចិត្តបណ្តេញគ្រូបង្វឹក Thomas Tuchel ចេញពីតំណែងក្នុងរយៈពេលតែ៣ថ្ងៃក្រោយដឹកនាំក្រុមនេះឈ្នះពានរង្វាន់អាល្លឺម៉ង់ Cup។ ទោះបីជាគាត់មានស្នាដៃដឹកនាំក្រុមឈ្នះពានក៏ដោយ ក៏គាត់មិនអាចបន្តដឹកនាំក្រុមនៅក្នុងកីឡដ្ឋាន Signal Iduna Park ទៀត បានដោយសារតែគាត់មានភាពល្អក់កករជាមួយនឹងថ្នាក់ដឹកនាំក្លិប។ ... Read More »

Romaចែកផ្លូវគ្នាដើរជាមួយនឹងគ្រូបង្វឹក Luciano Spalletti ជាលើកទី២

ក្លិប Roma បានប្រកាសចែកផ្លូវគ្នាដើរជាមួយនឹងគ្រូបង្វឹកលោក Luciano Spalletti បន្ទាប់ពីគាត់ដឹកនាំក្រុមនេះឈរលេខរៀងទី២ នៅក្របខ័ណ្ឌអ៊ីតាលី Serie A។ លោក Diego Perotti ប្រធានក្លិប Roma បានថ្លែងថា ... Read More »

ក្លិបBarcelona ប្រកាសយកលោក Ernesto Valverde ជាអ្នកចាត់ការទូទៅថ្មី

លោក Ernesto Valverde ត្រូវបានប្រកាសតែងតាំងជាអ្នកចាត់ការទូទៅថ្មីរបស់ក្លិប Barcelona ក្នុងរយៈពេលតែ២ថ្ងៃបន្ទាប់ពីការចាកចេញរបស់លោក Luis Enrique។ គ្រូបង្វឹកវ័យ៥៣ឆ្នាំសញ្ជាតិអេស្ប៉ាញ Ernesto Valverde បានចុះ ហត្ថលេខាដឹកនាំក្រុមអ្នកមានបុណ្យ Barcelona រយៈពេល២ឆ្នាំ។ ... Read More »

បើកបរម៉ូតូបញ្ច្រាសទិសគ្នាបុកជាមួយរថយន្តបណ្ដាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់

ខេត្តកណ្ដាល​៖​ មានគ្រោះថ្នាក់​ចរាចរណ៍​មួយបានកើតឡើង​នៅ​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧វេលាម៉ោង១៧និង៣០នាទី​ ដែល​ស្ថិត​នៅ​ក្នុង​ ភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ក្នុងហេតុការណ៍នោះ​បានបណ្ដាលឲ្យ ​ម្ចាស់ម៉ូតូឈ្មោះជា ង៉ុយ ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ... Read More »

នគរបាល​បញ្ជូន​បុរស​ម្នាក់​មក​តុលាការ​សាកសួរ​ករណី​បង្ក​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បុរស​ម្នាក់​នៅ​ស្រុក​កណ្ដាល​ស្ទឹង​

ខេត្តកណ្ដាល​៖​ នគរបាល​ស្រុក​កណ្ដាល​ស្ទឹង​ នៅ​ព្រឹក​ថ្ងៃ​ទី​៣១​ ខែ​ឧសភា​ បញ្ជូន​បុរសម្នាក់​​មក​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ដើម្បី​សាកសួរ​ករណី​បង្ក​គ្រោះថ្នាក់​ចរាចរ​បើក​រថយន្ត​បុក​ម៉ូតូ​បណ្តាល​ឲ្យ​បុរស​ចំណាស់​ម្នាក់​ស្លាប់​ពេល​នាំ​ទៅ​សង្គ្រោះនៅ​មន្ទីរពេទ្យ​ ។​ បច្ចុប្បន្ន​បុរស​រូប​នេះ​ កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់លោក​ ឯក​ ស៊ុន​រស្មី​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ។ នគរបាល​បញ្ជាក់​ថា​ បុរស​រូប​នេះ​ឈ្មោះ​ ... Read More »

ប្រធានាធិបតីហ្វុីលីពីនចេញឱសានវាទ ក្រុមភេរវកម្មនៅតែប្តេជ្ញាគ្រប់គ្រងទីក្រុងម៉ារ៉ាវី

មន្ត្រីហ្វុីលីពីនបានឲ្យដឹងថា រដ្ឋាភិបាលបានចេញឱសានវាទដល់កម្លាំងក្រុមម៉ៅទេ ដែលមានទំនាក់ទំនងជាមួយក្រុមភេរវកម្ម IS ទី១គឺចេញសារភាពចុះចាញ់ទី២គឺស្លាប់។ អ្នកនាំពាក្យកម្លាំងទាហានហ្វុីលីពីនលោក Restituto Padilla បានឲ្យដឹងថា «យើងបានអំពាវនាវដល់កម្លាំងក្រុមភេរវកម្មនៅទីក្រុងម៉ារ៉ាវី ចេញសារភាពចុះចាញ់ទាន់នៅមានឱកាស។ ចំពោះក្រុមភេរវកម្មដែលមិនព្រមចុះចាញ់នោះ នឹងត្រូវស្លាប់»។ លោក Restituto ... Read More »

សមត្ថកិច្ចខេត្តព្រះសីហនុបានផ្ទុះអាវុធ៦គ្រាប់ដើម្បីបង្ក្រាបជនជាតិចិន១២នាក់បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីស្ត្រីម៉ាស្សាថាបានប្រើប្រាស់អំពើហិង្សា

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចខេត្តព្រះសីហនុបានផ្ទុះអាវុធ៦គ្រាប់ដើម្បីបង្ក្រាបជនជាតិចិន១២នាក់នៅវេលាម៉ោងប្រហែល៨ និង៣០នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីស្ត្រីម៉ាស្សាថា បានប្រើប្រាស់អំពើហិង្សាទៅលើពួកគាត់នៅម្តុំភ្នំខៀវ ស្ថិតក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ បច្ចុប្បន្នជនជាតិចិនទាំង១២នាក់នោះត្រូវបាននាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តហើយ ។ ក្នុងពេលចុះជួយអន្តរាគមន៍នោះសមត្ថកិច្ច ... Read More »

យើងជឿទុកចិត្ត និង បោះឆ្នោតអោយតែ “គណបក្សប្រជាជនកម្ពុជា” ១គត់!

ដោយសារបងប្អូនប្រជាពលរដ្ឋបានបោះឆ្នោតជ្រើសរើសបក្សប្រជាជនកម្ពុជាពីអាណត្តិមុនៗត្រូវ ទើប ប្រទេសជាតិយើងមានសុខសន្តិភាព និងរីកចម្រើនមកទល់សព្វថ្ងៃនេះ។ យើងបានឃើញស្រាប់នឹង ភ្នែកហើយគឺមានផ្លូវតូចធំ ស្ពានតូចធំ អាគារពាណិជ្ជកម្មទំនើបតូចធំ មន្ទីរពេទ្យតូចធំ សាលារៀនតូចធំ នៅគ្រប់ទីកន្លែង។ កូនគណបក្សតូចៗដទៃៗទៀតគឺបានត្រឹមតែនិយាយឃោសនាមាត់ទទេរ គឺមិនអាច ជឿបានទេ…អញ្ចឹងហើយបានជាប្រជាជនមិនបោះឆ្នោតអោយជាប់ នេះជាការពិត! ... Read More »