ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ

បំបែកសំណុំរឿងឃាតកម្មអ្នករត់ឡានឈ្នួលនៅខណ្ឌពោធិ៍សែនជ័យនោះហើយ ប្រពន្ធដើមជាមេក្លោង

ភ្នំពេញ ៖ កម្លាំងនគរបាលជំនាញ បានស្រាវជ្រាវរកឃើញឃាតក ដែលសម្លាប់បុរសម្នាក់ហើយយកទៅទម្លាក់ចោលនៅក្នុងទឹកប្រឡាយក្នុងភូមិគោក ចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យកាលពីវេលា ម៉ោង១០និង៣៥ នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ រហូតមកថ្ងៃទី២០ ខែតុលា ... Read More »

រថយន្តរបស់ប្អូនប្រុសពិធីការិនី កញ្ញា ជីជី ជួបគ្រោះថ្នាក់ចរាចរ

ភ្នំពេញ ៖ រថយន្តរបស់ប្អូនប្រុសពិធីការិនីទូរទស្សន៍ កញ្ញា ជីជី ជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈបត់ចូលផ្ទះក្នុងល្បឿនលឿនមិនបើកភ្លើងស៊ីញ៉ូ ហើយត្រូវរថយន្តកូរ៉េដឹកទំនិញចាប់ហ្វ្រាំងអូសជាង១០ម៉ែត្រទៅបុកពេញទំហឹងបណ្តាលអោយរថយន្តទាំង២គ្រឿងខូតខាតទៅមុខលែងរួច តែសំណាងល្អមិនមានមនុស្សរងរបួសអ្វីនោះទេ ។ គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅវេលាម៉ោង០១និង៤០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី ២១ខែ តុលា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវភ្នំពេញ ... Read More »

រថយន្តកុងទីន័របើកបុករថយន្តHILUX ViGO ពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្ត HILUX ViGO មកឈប់មុខផ្ទះបម្រុងនឹងចូល ខណៈនោះ ក៏ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងទៀត បើកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាត ។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវ៣៧១ ស្ថិតក្នុងភូមិត្នោតជ្រុំ ... Read More »

ស្រវឹងស្រា បង្ហោះរថយន្តបុកបង្គោលភ្លើងទាំងកម្រោល ខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ និងបើករថយន្តសេរីទំនើបលឿនដូចហោះ ដល់ផ្លូវកែងបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកបង្គលភ្លើងដែកពេញទំហឹងបណ្ដាលឲ្យរងការខូចខាតរថយន្តបង្កផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនគ្រោះថ្នាក់ដល់ជីវិត ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៣៥នាទីយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវលេខ៦៣កែងនឹងផ្លូវលេខ៤៦៦ ត្រង់ចំណុចមុខសាលាភូមិមិន្ទរដ្ឋបាល ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ... Read More »

រថយន្តកូរ៉ូឡា​ បើកថយក្រោយមិនប្រយ័ត្នជ្រុលធ្លាក់ចូលប្រឡាយ​

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តកូរ៉ូឡាមួយគ្រឿង ហើយបត់ថតក្រោយមិនប្រយ័ត្ន ក៏ជ្រុលធ្លាក់ចូលប្រឡាយយ៉ាងជ្រៅ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវទំនប់៧មករា ស្ថិតក្នុងភូមិប្រការ សង្កាត់ដង្កោ ខណ្ឌដង្កោ ... Read More »

សម្មត្ថកិច្ចបង្រ្កាបល្បែងស៊ីសង 79NeTឡាយបន្តផ្ទាល់ពីកាស៊ីណូ ម្ចាស់ទីតាំងរត់ការណ៍បិតសំណុំរឿង

ខេត្តកំពង់ចាមៈ ទីតាំងបង្កប់ល្បែងស៊ីសង ចាក់បាល់ និង ល្បែងបៀរបាការ៉ាត់ ដែលឡាយបន្តផ្ទាល់ពី កាស៊ីណូ មួយកន្លែង ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពង់ចាម បង្រ្កាបក្នុងបទល្មើសជាក់ស្តែង ។ ប្រតិបត្តការណ៍នេះធ្វើឡើងនៅវេលាម៉ោង២រសៀល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦

ភ្នំពេញ៖ នៅពេលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដែលផ្តោតលើរបៀបវារៈសំខាន់ៗមួយចំនួនដូចជា៖ ១-សេចក្ដីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។ ២-សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥។ ៣-សេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥។ ៤-បញ្ហាផ្សេងៗ៕ Read More »

ពលរដ្ឋលើកបដាគំរាមចាក់សាំងដុតខ្លួនបើអាជ្ញាធរមិនដោះស្រាយរឿងឈ្មោះ លឹម សុទ្រី បិទផ្លូវដើរ

ខេត្តសៀមរាប៖ កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្មានផ្លូវចេញចូលទៅលំនៅ ឋានរបស់ខ្លួនដោយសារលោក លឹម សុទ្រី អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាបបានសាងសង់សំណង់អត់ ច្បាប់ ថែមទាំងធ្វើរបងបិទផ្លូវមិនឲ្យចេញ ចូលរយៈពេល៤ថ្ងៃមកហើយបាននិយាយ ថា ពួកគាត់នឹងយកសាំងដុតសម្លាប់ខ្លួនជាមួយក្រុមគ្រួសារនៅផ្ទះរបស់ពួកគាត់បើ អាជ្ញាធរនៅតែគ្មានដំណោះស្រាយជួយ ... Read More »

ចោរប្លន់ស្ត្រីម្នាក់យកម៉ូតូខណៈខេត្តព្រះសីហនុមានកាស៊ីណូ១៩កន្លែង

ខេត្តព្រះសីហនុ៖ ស្ត្រីម្នាក់ត្រូវចោរភ្ជង់វាយឲ្យរបួសប្លន់យកម៉ូតូដោយសុវត្ថិភាពកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុង ក្រុម ទី១១ ភូមិ៣ សង្កាត់លេខ២ ក្រុង-ខេត្ត ព្រះសីហនុ ។ ស្ត្រីរងគ្រោះឈ្មោះ ស្រេង ... Read More »

រថយន្ដដឹកប្រេងពីប្រទេសវៀតណាមជាង១០គ្រឿងសង្ស័យគេចពន្ធ

ខេត្តមណ្ឌលគិរី ៖ រថយន្ដដឹកប្រេងសាំងមកពីវៀតណាមជាង១០គ្រឿងត្រូវបានគេសង្ស័យថា ជាប្រេងគេចពន្ធនាំចូលតាមច្រកទ្វារទ្វេភាគីកម្ពុជា-វៀតណាមដាក់ដាំ ។ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ថា យ៉ាងហោចណាស់មានរថយន្ដដឹកប្រេងសាំងមកពីប្រទេសវៀតណាមចូលតាម ច្រកទ្វារទ្វេភាគីដាក់ដាំចំនួនជាង១០គ្រឿង ដែលគេសង្ស័យថាជាប្រេងគេចពន្ធ។ ទោះជាយ៉ាងណាគេនៅមិនទាន់ដឹងច្បាស់ថារថយន្ដដឹកប្រេងទាំងនោះមានច្បាប់ឬ អត់ច្បាប់នៅឡើយទេ ។ លោក ... Read More »

ខេត្តព្រះសីហនុ៖ ចោរវាយប្លន់ម្តាយនិងកូនយកលុយនិងគ្រឿងអលង្ការពេលជិះម៉ូតូពីកន្លែងធ្វើការមកផ្ទះ

ខេត្តព្រះសីហនុ៖ ស្ត្រីម្នាក់និងកូន ប្រុសត្រូវចោរវាយប្លន់យកលុយ និងគ្រឿងអលង្ការរួចគេចខ្លួនដោយសុវត្ថិភាព កាល ពីវេលាម៉ោង៧និង១០យប់ថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០១៦ នៅក្រុម១១ ភូមិ៣ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ ។ នគរបាលក្រុងព្រះសីហនុបានឲ្យដឹង ... Read More »

ស្រុកចំនួន៣ក្នុងខេត្តតាកែវរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

ខេត្តតាកែវ ៖ នារសៀលថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០១៦នៅសាលប្រជុំសាលា ស្រុកបាទី លោក ឡាយ វណ្ណៈ អភិបាល ខេត្តតាកែវបានដឹកនាំប្រជុំវាយតម្លៃស្ថានភាពទឹកជំនន់ ព្រមទាំងផលប៉ះពាល់ក្នុង ស្រុកបាទី ស្រុកសំរោង ... Read More »

ក្មេងស្រីអាយុ១៣ឆ្នាំលង់ស្នេហ៍តាមទូរស័ព្ទប្រគល់ប្រាណឲ្យប្រុសឡើងឋានសួគ៌ម៉ាឆ្អែត

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានសមត្ថ កិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងករណីរួមភេទ ជាមួយក្មេងស្រីអនីតិជន។ ជនសង្ស័យ ឈ្មោះ កៃ ហន ហៅហ៊ាន់ អាយុ៣២ឆ្នាំ មុខរបរជា កម្មកររោងចក្រ មានស្រុកកំណើតនៅភូមិ តាអី ឃុំបាស្រែ ... Read More »

ដីក្នុងតំបន់ការពារក្បាលឆាយជាង៥ពាន់ហិកតាត្រូវបានប្រជាពលរដ្ឋដណ្តើមគ្នាកាន់កាប់

ខេត្តព្រះសីហនុ ៖ ផ្ទៃដីក្នុងតំបន់ការពារដោយអនុក្រឹត្យលេខ៧៦ក្បាលឆាយទំហំជាង៥ពាន់ហិកតា ដែលស្ថិតក្នុងសង្កាត់ លេខ១ ក្រុងព្រះសីហនុ ពេលនេះកំពុងត្រូវបានប្រជាពលរដ្ឋដណ្តើមគ្នាធ្វើជាកម្មសិទ្ធិ រហូតមានការប្ដឹងផ្ដល់គ្នាឡើងទៅតុលាការទៀតផង រីឯអាជ្ញាធរហាក់ធ្វើមិនដឹង ។ ប្រជាពលរដ្ឋយ៉ាងហោចណាស់៤៨ គ្រួសារដែលអះអាងថា បានមករស់នៅ លើផ្ទះដីខាងលើក្រោយការចេញអនុក្រឹត្យ២ឆ្នាំ គឺកាលពីឆ្នាំ២០០៤នោះ ... Read More »

សិស្សស្រី៣នាក់ទៅរៀនគួរ បាត់ខ្លួន៣ថ្ងៃមិនទាន់រកឃើញ

ខេត្តកំពង់ចាម៖ កម្លាំងជំនាញនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងកម្លាំងនគរបាលគ្រប់ប៉ុស្តិ៍រដ្ឋបាលទូទាំងខេត្តបាននិងកំពុងញាប់ដៃញាប់ជើង ស្រាវជ្រាវរកក្រមុំជនបទជាសិស្សសាលា៣នាក់ ដែលបានបាត់ខ្លួន នៅគ្រាដែលពួកនាងជិះកង់ចេញពីផ្ទះទៅរៀនគួរជាមួយគ្នា ។ លោកវរសេនីយ៍ឯក ចាន់ ហោ អនុប្រធានការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌខេត្តកំពង់ចាមបានឲ្យដឹងថា នៅវេលាម៉ោង៧និង៣០នាទីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ នៅការិយាល័យប្រឆាំងការជួញដូរមនុស្ស ... Read More »

ឆក់កាបូូុបបានសម្រេជាប់អន្ទាក់សមត្ថកិច្ចក្របួចចាប់បាន​ ២នកាក់​ នៅប៉ុស្តិ៍សំរោង

ភ្នំពេញ៖ ជនសង្ស័យ២នាក់ បានធ្វេីសកម្ភាពឆក់កាបូបពីជនរងគ្រោះបានសម្រេច នៅចំណុចបន្ទាយដើមអញអិល សង្កាត់ពញ្ញាអន់ ត្រូវកម្លាំងនគរបាល ឃាត់ខ្លួនបាននៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាល សំរោងស្ថិតតាមបណ្តោយផ្លូវ លេខ១៥១ ភូមិធំជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ កាលពីវេលាម៉ោង ២និង៤៥ នាទី ... Read More »

គាស់បន្ទប់ជួលលួចបានទូរទស្សន៍ សំណាងអាក្រក់ត្រូវប្រជាពលរដ្ឋឃើញទាន់ចាប់វាយទ្រមខ្លួន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពគាស់បន្ទប់ជួលប្រជាពលរដ្ឋ លួចបានទូរទស្សន៍ ខណៈដើរចេញមកក្រៅត្រូវបានប្រជាពលរដ្ឋប្រទះឃើញចាប់វាយទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច ។ ករណីគាស់បន្ទប់នេះ កើតឡើងនៅវេលាម៉ោង២រសៀល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ... Read More »

ម្តាយ-ឪពុកទៅរាវមង កូនប្រុសអាយុ១ខួបធ្លាក់ចូលទឹកស្លាប់

ខេត្តកណ្តាល:គ្រួសារមានជីវភាពក្រីក្រមួយបានជួបនូវរឿងសោកសង្រេង ដោយសារកូនប្រុសពៅ ដែលមានអាយុទើបតែ១ខួបធ្លាក់ចូលក្នុងទឹកក្រោមផ្ទះស្លាប់យ៉ាងអាណោចអាធ័ម នៅគ្រាដែល ម្តាយ-ឪពុក ទៅលើកមង ហើយទុកកូនតូចឲ្យដេកជាមួយកូន២នាក់ទៀត ដល់ពេលត្រឡប់មកវិញ មិនឃើញកូនតូច ក៏ផ្អើលឆោឡោនាំគ្នារាវរកក្នុងទឹកនៅក្រោមផ្ទះ ស្រាប់តែឃើញកូនតូចរបស់ខ្លួនលង់ទឹកស្លាប់បាត់ទៅហើយ ។ ហេតុការណ៍ក្មេងប្រុសអាយុ១ខួប ធ្លាក់ចូលក្នុងទឹកក្រោមផ្ទះលង់ស្លាប់នេះ បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២០ ... Read More »

ឃាត់ជនសង្ស័យពាក់ព័ន្ធករណីប្រើប្រាស់ និងជួញដូគ្រឿងញៀនដកហូតថ្នាំញៀន១៥កញ្ចប់

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការខណ្ឌ និងដឹកនាំកម្លាំងដោយលោក ម៉ន វុធី អធិការរង បានចុះបង្ក្រាប់ឃាត់ជនសង្ស័យ២នាក់ ដកហូតថ្នាំញៀនចំនួន១៥កញ្ចប់ កាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី២០ ខែតុលា ... Read More »

គណៈកម្មការផ្សារអូរឫស្សីប្រជុំពង្រឹង និងត្រួតពិនិត្យការងារប្រចាំថ្ងៃ

ភ្នំពេញ៖ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ម៉ោង៩និង៤៥នាទីព្រឹក គណៈកម្មការផ្សារអូរឫស្សី បានប្រជុំពង្រឹង និង ត្រួតពិនិត្យ ការងារប្រចាំថ្ងៃ ព្រមទាំងបានបែងចែកលិខិតអញ្ជើញដល់ប្រធាន អនុប្រធានគណៈកម្មការផ្សារ ចូលរួមពិធី សំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ ... Read More »

រដ្ឋបាលជលផលខេត្តស្ទឹងត្រែង សហការចុះបង្ក្រាបបទល្មើសនេសាទ

ខេត្តស្ទឹងត្រែង៖ កម្លាំង ជលផល ដឹកនាំដោយលោកវង្ស សាវឿន នាយរងខណ្ឌរដ្ឋបាលជលផល ក្រោមការចង្អុលបង្ហាញពីលោកទុំ នីរ៉ូ នាយខណ្ឌ សហការចុះបង្ក្រាបទល្មើសឈ្មួញរកស៊ីដាក់ដាយ និងប្រើឧបករណ៍ផ្សេងៗខុសច្បាប់ ធ្វើឲ្យត្រីផុតពូជ ហើយជាជំរកត្រី ។ ការចុះបង្ក្រាបនេះ ... Read More »

ជនសង្ស័យម្នាក់លួចរថយន្តកាមរីអ្នកក្រុងបាត់ដំបងបម្រុងយកទៅលក់ចៃរថយន្តអស់សាំងកណ្តាលផ្លូវ ត្រូវបាននគរបាលឃាត់ខ្លួន

ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ក្រោយពីលួចរថយន្តកាមរីស្វិត១គ្រឿង របស់ប្រជាពលរដ្ឋនៅក្នុងក្រុងបាត់ដំបង អស់រយៈពេល៤ថ្ងៃរួចហើយ ត្រូវបាននគរបាលក្រុងបាត់ដំបងរកឃើញ ចាប់ឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យបម្រុងរំដោះយករថយន្ត ដែលលួចបាននោះទៅលក់ ។ នគរបាលឃាត់ខ្លួនជនស្ស័យ ធ្វើឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងឃុំតាគ្រាម ... Read More »

នគរបាលឃាត់ខ្លួនជនសង្ស័យ៣នាក់ រួមវត្ថុតាងថ្នាំញៀន១កញ្ចប់

ភ្នំពេញ:ជនសង្ស័យ៣នាក់ រួមនឹងថ្នាំញៀនចំនួន១កញ្ចប់ ត្រូវបានកំលាំងនគរបាលខណ្ឌសែនសុខឃាត់ខ្លួន ខណៈឆែករកឃើញថ្នាំញៀននៅជាប់ខ្លួនកាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមុខហាងសាច់អាំង១៦៨ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ តាមប្រភពពីសមត្ថកិច្ចខាងលើបានរៀបរាប់ថា មុនពេលកើតហតុ ខណៈកម្លាំងចម្រុះបានល្បាតក្នុងមូលដ្ឋាន ... Read More »

រថយន្តដឹកទំនិញ១គ្រឿងបើកបុកគម្របលូសង្ស័យអ្នកបើកបរងងុយដេក

ភ្នំពេញ ៖ រថយន្តដឹកទំនិញ១គ្រឿង បើកទៅបុកគម្របលូធ្វើឲ្យខូចខាត សង្ស័យអ្នកបើកបរងងុយដេក តែមិនមានគ្រោះថ្នាក់ដល់មនុស្សទេ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៥និង៣០នាទីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅចំណុចស្តុប២៤ម៉ោង ផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ ភ្នំពេញថ្មី ... Read More »

ស្រវឹងស្រាដើរដួលប្រឡាក់ភក់ ចុះលាងខ្លួនក្នុងព្រែកស៊ឹង បែរជាលង់ទឹកស្លាប់

ខេត្តកណ្តាល៖ បុរសម្នាក់បានលង់ទឹកព្រែកស៊ឹងស្លាប់ ក្រោយពីដឹកគោទៅចងឲ្យស៊ីស្មៅរួចផឹកស្រាស្រវឹង ដើរដួលប្រឡាក់ភក់ រួចចុះលាងខ្លួនក្នុងព្រែកស៊ឹង ហើយបាត់ខ្លួនរហូត ។ ហេតុការណ៍ភ្ញាក់ផ្អើលឡើងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោងប្រមាណ៤រសៀលរហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៦ វេលាម៉ោង ... Read More »

ឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់ពាក់ព័ន្ធករណីលួច

ឧត្តរមានជ័យ៖ កម្លាំងស្នាក់ការសន្តិសុខប្រចាំអូរស្មាច់ដឹកនាំដោយ លោកអនុ សេនីយ៍ឯក សុខ ឆន នាយការិយាល័យ ការពារសន្តិសុខផ្ទៃក្នុងកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យបានឃាត់ខ្លួនបុរសវ័យ ចំណាស់ម្នាក់ពាក់ព័ន្ធករណីលួច។ បើតាមប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យបានឲ្យដឹងថា ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង៨ និង៤០នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ... Read More »

ឃាត់ខ្លួន ស្រី-ប្រុស មួយក្រុមមាន គ្នា៥នាក់ ពេលដែលពួកគេកំពុងចាក់ អាប៉ោង

ខេត្តតាកែវ៖ ប្រជាពលរដ្ឋមួយក្រុមមាន គ្នា៥នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថតាកែវឃាត់ខ្លួនស្របពេលដែលពួកគេកំពុងតែលេងល្បែងស៊ីសងចាក់អាប៉ោង។ បើតាមប្រភពព័ត៌មានពីលោកវរសេនីយ៍ត្រី ជុំ ស៊ីប៉ូ មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវ បានឲ្យដឹងថា ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង៧យប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០១៦ ស្ថិតនៅចំណុច ... Read More »

បុរសម្នាក់ស្រវឹងស្រាបើករថយន្តលឿនបុករះបណ្តាលឱ្យស្រ្តីជាអ្នកលក់ដូរលើចិញ្ចើមផ្លូវផ្សារដើមគ ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ ៖ ស្រ្តីម្នាក់ជាអ្នកលក់ដូរលើចិញ្ចើមផ្លូវផ្សារដើមគ បានស្លាប់យ៉ាងអាណោចអាធ័មភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសារតែបុរសម្នាក់ស្រវឹងស្រាជោកជាំ បានបើករថយន្តនីសាន់ក្នុងល្បឿនលឿនបុករះ កាលពីវេលាម៉ោង២និង១០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្សារដើមគ តាមបណ្តោយផ្លូវព្រះមុនីរ៉េត សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ... Read More »

សង្ស័យមានវិបត្តិគ្រួសារ ជិះរ៉ឺម៉កម៉ូតូសុខៗ លោតចុះរត់ចូលរថយន្តបម្រុងសម្លាប់ខ្លួន

ភ្នំពេញ ៖ មិនដឹងថាមានរឿងអីនោះទេ បានជាស្ត្រីវ័យកណ្ដាលម្នាក់បានហៅរ៉ឺម៉កម៉ូតូជិះពីផ្សារកាណាឌីយ៉ាទៅផ្សារឯករាជ្យ៣ ហើយនៅពេលទៅដល់ទីនោះក៏ឲ្យរ៉ឺម៉កម៉ូតូជិះទៅស្ពានអាកាសស្ទឹងមានជ័យវិញរួចពេលទៅដល់ស្រាប់តែនាងស្រែកយំនិងប៉ុនប៉ុងលោតចូលរថយន្តតែត្រូវអ្នករត់រ៉ឺម៉កម៉ូតូជួយឃាត់ទាន់ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រលប់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ និង៥០នាទីព្រលប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ នៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ផ្លូវលេខ២១៧ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ... Read More »

មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែនិងថាមពលនិងអ្នកជំនាញជប៉ុនបានចុះមកត្រួតពិនិត្យស៊ើបអង្កេត ការដ្ឋានផលិតថ្មក្រុមហ៊ុនលឹម ហេង ក្រោយកម្មករ៣នាក់ត្រូវថ្មភ្នំបាក់សង្កត់ស្លាប់

ខេត្តបន្ទាយមានជ័យ៖ មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល ដឹកនាំមន្រ្តីគណៈកម្មាធិការរបស់ក្រសួង រួមនិងអ្នកជំនាញឯកទេសជប៉ុន បានចាប់ផ្តើមចុះត្រួតពិនិត្យស៊ើបអង្កេតចំណុចការដ្ឋានរបស់ក្រុមហ៊ុនផលិតថ្ម លឹម ហេង ភ្នំធំ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យនោះហើយ ក្រោយពីកើតហេតុការណ៍មានកម្មករ៣នាក់បានកំពុងធ្វើការហើយត្រូវបានថ្មភ្នំបាក់សង្កត់លើបណ្តាលឱ្យស្លាប់ និងអេស្កាត២គ្រឿងមានតម្លៃ៣០ម៉ឺនដូល្លារងការខូចខាតទាំងស្រុង កាលពីកន្លងទៅថ្មីៗនេះ ។ ... Read More »