ព័ត៌មានទាន់ហេតុការណ៍៖
'

វិវាទរវាងកញ្ញាឯក សេង រដ្ឋា និងផលិតកម្មមហាហង្សត្រូវបានបញ្ចប់ហើយ

ភ្នំពេញ៖ ទីបំផុតបញ្ហាប្រទាំងប្រទើសគ្នារវាងផលិតកម្មមហាហង្សដែលជាអ្នកគ្រប់គ្រងការផលិតកម្មវិធី “Miss Grand Cambodia 2020” និងកញ្ញា សេង រដ្ឋា ដែលជាម្ចាស់មកុដនោះត្រូវបានសម្របសម្រួលបញ្ចប់ជាផ្លូវការហើយ។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងនៅលើផេក “Miss Grand Cambodia” ។  ... Read More »

មេខ្យល់ម្នាក់នាំនារីក្មេងៗជាអនីតិជនឱ្យភ្ញៀវតាមផ្ទះសំណាក់និងសណ្ឋាគារត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនហើយ

ភ្នំពេញ ៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះបង្ក្រាបជាក់ស្តែងករណីប្រព្រឹត្តអំពើសញ្ចារកម្មមានស្ថានទម្ងន់ទោស (នាំនារីក្មេងៗឱ្យរួមភេទជាមួយភ្ញៀវនៅតាមផ្ទះសំណាក់និងសណ្ឋាគារ) ដោយបានឃាត់ខ្លួនស្រ្តីមេខ្យល់ម្នាក់ និងនារីរងគ្រោះចំនួន៧នាក់ ក្នុងនោះមានអនីតិជនចំនួន៥នាក់។    ប្រតិបត្តិការនេះដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានសម្របសម្រួលនីតិវិធីពីលោក ... Read More »

កម្លាំងចំរុះចុះបំផ្លាញឧបករណ៍ចាប់ត្រី តំបន់ក.ដប

ខេត្តពោធិ៍សាត់ ៖ កាលពីម្សិលមិញថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ... Read More »

អាមេរិកពន្យារពេល​ហាមប្រាម វិនិយោគទៅលើក្រុមហ៊ុនចិនពាក់ព័ន្ធយោធា

សារព័ត៌មានFinancial Times នៅថ្ងៃទី ២៨ខែមករា បានផ្សាយថា ក្រសួងហិរញ្ញវត្ថុអាមេរិក បានសម្រេចពន្យារពេល​អនុវត្តច្បាប់ហាមប្រាម ជនជាតិអាមេរិកវិនិយោគទៅលើក្រុមហ៊ុនចិន ដែលសង្ស័យជាប់ពាក់ព័ន្ធកម្លាំងយោធាចិន។ ក្រសួងហិរញ្ញវត្ថុអាមេរិក បានបញ្ជាក់ថា​ពេលវេលាដែល ក្រុមអ្នកវិនិយោគអាមេរិកត្រូវផ្អាករកស៊ីជាមួយចិន គឺត្រូវបានពន្យារពេលដល់ថ្ងៃទី​២៧ខែឧសភា ​ ហើយនឹងដកដើមទុនចេញពីក្រុមហ៊ុនចិន ... Read More »

កូវីដ​-១៩ទម្រង់ថ្មីមានប្រភពពីអង់គ្លេស​បានឆ្លងជាង៧០ប្រទេសហើយ

តាមការប្រកាសពីអង្គការសុខភាពពិភពលោក ​WHO ​បានបញ្ជាក់ថា វីរុសកូវីដ​-១៩ទម្រង់ថ្មី ​បានឆ្លងរាលដាលយ៉ាងឆាប់រហ័ស ពេលនេះបានឆ្លងជាង​៧០ប្រទេសជុំវិញពិភពលោក ​។ គិតមកដល់ពេលនេះពិភពលោកមានករណីឆ្លងកូវីដ​-១៩កើនឡើងដល់ទៅជាង១០១លាននាក់​​ ហើយអាមេរិកនៅតែជាប្រទេសនាំមុខគេពីចំនួនអ្នកឆ្លង និងស្លាប់ដោយកូវីដ -១៩ ។ បន្ទាប់មកគឺប្រទេសឥណ្ឌា និងប្រេស៊ីល​។ ប្រទេសជាច្រើនដែលមិនមានការឆ្លងជាច្រើនខែកន្លងមក ... Read More »

វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ដល់ទៅ ៨២នាក់ទៀត

បន្ទាប់ពីថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន…បានរកឃើញករណីឆ្លងកើនឡើងខ្ពស់មក នៅពេលនេះ ប្រទេសវៀតណាមក៏បានរកឃើញ វិជ្ជមានកូវីដ​-១៩​​ចំនួន៨២នាក់​បន្ថែមទៀតក្នុងថ្ងៃទី​២៨ខែមករា នេះ ក្នុងនោះមាន​៧២នាក់ស្ថិតនៅខេត្តហាយ យឿង (Hai Duong)។ អ្នកឆ្លងទាំងអស់គឺជាប់ពាក់ព័ន្ធនឹង អ្នកជំងឺកូវីដ​-១៩ចំនួនពីរនាក់ដែលទើបរកឃើញ គឺអ្នកជំងឺទី១.៥៥២ ... Read More »

ទីបំផុត! បុរសម្នាក់​ ដែលបេីករថយន្តទាំងស្រវឹង ទៅបុកស្រីស្អាតម្នាក់ស្លាប់​ ត្រូវតុលាការឃុំខ្លួនហើយ

     ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ លោក ឡុង វណ្ណាចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនបុរសម្នាក់ឈ្មោះ គាំ ស៊ីថន អាយុ៤២ឆ្នាំ ដាក់ពន្ធនាគារព្រៃសរ បន្ទាប់ពីស្រវឹងស្រា ... Read More »

កិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំ លើកទីមួយ ឆ្នាំ២០២១

     ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំ លើកទីមួយ សម្រាប់ឆ្នាំ២០២១ ដោយពិភាក្សាលើប្រធានបទគន្លឹះចំនួន ០៩ រួមមាន៖ ១) របាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តថវិកាកម្មវិធីឆ្នាំ២០២០ ២)ការរៀបចំដំណើរការពិនិត្យឡើងវិញពាក់កណ្តាលអាណត្តិការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ... Read More »

លោកស្រី យក់ សម្បត្តិ : សម្តេចតេជោ ហ៊ុន សែន បន្តផ្តល់ជំនួយ១០០លានរៀល ដល់ខេត្តបន្ទាយមានជ័យ ទឹកសុទ្ធ ១ពាន់កេសដល់ខេត្តប៉ៃលិន និងឃីតចំនួន១ពាន់កញ្ចប់ ដល់ខេត្តឧត្តរមានជ័យ

ភ្នំពេញ៖ បើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់សារព័ត៌មាន អោយដឹងថា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ ... Read More »

ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ការរីករាលដាលនៃជំងឺកូវីដ-១៩ មិនអាចរារាំងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងជប៉ុនបានឡើយ

     ប្រទេសជប៉ុន៖ ការរីករាលដាលនៃជំងឺកូវីដ-១៩ មិនអាចរារាំងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជានិងជប៉ុនបានឡើយ ។ នេះជាការលើកឡើង របស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុន នៅក្នុងសិក្ខាសាលាកម្ពុជា-ជប៉ុនស្ដីពី ការផ្គត់ផ្គង់ទឹកស្អាតនិងប្រព័ន្ធអនាម័យ ថ្ងៃទី២៨ខែមករា ឆ្នាំ២០២១ ។ “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ... Read More »

លោក ង្វៀន ភូ​ជុង ត្រូវបក្ស​កុម្មុយនីស្ត​វៀតណាម​ជ្រើសតាំង​ឲ្យឈរឈ្មោះ​បោះឆ្នោត​ប្រជែង​តំណែង​អគ្គលេខាធិការ​បក្ស​អាណត្តិ​ទី​៣​

     អន្តរជាតិ៖​ បេក្ខភាពលោក ង្វៀន ភូ​ជុង អគ្គលេខាធិការ​បក្ស និង​ជា​ប្រធានាធិបតី​វៀតណាម​ ត្រូវបាន​ចាត់ទុកថា៖​ ជាករណី​ពិសេសមួយសម្រាប់ប្រទេសវៀតណាម​ ខណៈដែលលោក​ ត្រូវបាន​បក្ស​កុម្មុយនីស្ត​វៀតណាម​ជ្រើសតាំង​ឱ្យ​ឈរឈ្មោះ​បោះឆ្នោត​ប្រជែង​តំណែង​អគ្គលេខាធិការ​បក្ស​សម្រាប់​អាណត្តិ​ទី​៣​។ ជាក់ស្តែងការជ្រើសតាំង​លោក ង្វៀន ភូ​ជុង ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យមាឃបូជា

    ខេត្តកណ្ដាល៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមជា អធិបតី ក្នុង ពិធីបុណ្យ មាឃបូជា ដែល ... Read More »

មន្រ្តីនគរបាលចរាចរណ៍ពង្រឹងសមត្ថភាពជំនាញរបស់ខ្លួនក្នុងការបំពេញភារកិច្ចជូនប្រជាពលរដ្ឋ

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី២៧ ខែ មករា ឆ្នាំ២០២១អនុវត្តតាមមតិណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ប៉ូវ វណ្ណឌី ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់សាធារណៈនៃស្នងការដ្ឋានបានចាត់តាំងលោកវរសេនីយ៍ឯកចាន់ សុធី នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកឱ្យធ្វើការហ្វឹកហាត់ពង្រឹងជំនាញចរាចរណ៍ដល់មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកចំណុះស្នងការដ្ឋាន ។ ... Read More »

រថយន្តយីឌុបបើកបុក នឹងកិនម៉ូតូបណ្តាលឲ្យស្លាប់បុរសម្នាក់មើលសពលែងស្គាល់

     ភ្នំពេញ ៖  បុរសម្នាក់បានស្លាប់ភ្លាមៗយ៉ាងរន្ធត់មើលសពលែងស្គាល់ ខណៈកំពុងជិះម៉ូតូសុខៗ ស្រាប់តែមានរថយន្តយីឌុបបើកមកពីក្រោយក្នុងល្បឿនលឿនជ្រុលបុកនឹងកិនហើយព្យាយាមបើករត់បានចំងាយប្រហែល២០០ម៉ែត្រ ក៏ឈប់រួចរត់គេចខ្លួនបាត់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរសៀល ថ្ងៃទី២៨  ខែមករា ឆ្នាំ២០២១ នៅខាងជើងសាលាពងទឹក តាមបណ្តោយផ្លូវជាតិលេខ៣  ភូមិតាំងរនាម  ... Read More »

គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាប សម្រេចការងារសាងសង់បានជាង ១៧,៥% ហើយ គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១

     ខេត្តសៀមរាប៖ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចការងារសាងសង់បានជាង ១៧,៥% ... Read More »

ក្រុមហ៊ុន Apple នៅប្រទេសចិន​ បានផ្លាស់ប្ដូរច្រវ៉ាក់ផលិតកម្មទៅកាន់ប្រទេសឥណ្ឌា​ និងវៀតណាមវិញ

    អន្តរជាតិ៖ បើយោងតាមសារព័ត៌មាន Nikkei Asia នៅថ្ងៃទី២៨ ខែមករាឆ្នាំ២០២១នេះ​ បានចុះផ្សាយថា​ ក្រុមហ៊ុន Apple នៅប្រទេសចិនបានផ្លាស់ប្ដូរច្រវ៉ាក់ផលិតកម្មរបស់ខ្លួនទៅកាន់ប្រទេសឥណ្ឌា និង វៀតណាមវិញ។ ចំពោះការប្ដូរនេះ​ ... Read More »

ចង.កធ្វើអត្តឃាត២ករណីក្នុងថ្ងៃតែមួយ បង្កការភ្ញាក់ផ្អើលអស់សមត្ថកិច្ច និងអ្នកភូមិ

     ខេត្តពោធិ៍សាត់ ៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ នារសៀលថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ... Read More »

លេខទូរស័ព្ទរបស់អ្នកប្រើប្រាស់កម្មវិធីហ្វេសប៊ុកចំនួនប្រមាណ ៥៣៣លានកំពុងតែត្រូវបានដាក់លក់នៅក្នុងកម្មវិធី Telegram

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ថា, បើតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុនស្រាវជ្រាវផ្នែកសុវត្ថិភាព Motherboard បានឱ្យដឹងកាលពីពេលថ្មីៗនេះថា មានជនអនាមិកបានដាក់លក់លេខទូរស័ព្ទរបស់អ្នកប្រើប្រាស់កម្មវិធីហ្វេសប៊ុកចំនួនប្រមាណ ៥៣៣លានលេខនៅក្នុងកម្មវិធី Telegram bot ដែលពួកគេបានលួចទាញយកកាលពីមុនឆ្នាំ២០១៩។ ជនខិលខូចអាចឱ្យអតិថិជនរបស់ពួកគេទិញលេខទូរស័ព្ទប្រសិនបើពួកគេដឹងពីឈ្មោះហ្វេសប៊ុក ... Read More »

កិច្ចប្រជុំពិភាក្សាឈ្វេងយល់ និងប្រមូលព័ត៌មានដែលពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី២ នៃរដ្ឋសភា ជាមួយថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង

     ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅសាលាខេត្តស្ទឹងត្រែង លោក ម៉ុម ... Read More »

ស្នងការនគរបាលខេត្តត្បូងឃ្មុំ បរិច្ចាគប្រាក់បៀវត្ស៥០ភាគរយរយៈពេល៦ខែជូនក្រសួងសុខាភិបាលដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានប្រកាសបរិច្ចាគប្រាក់បៀវត្ស ផ្ទាល់ខ្លួន ចំនួន៥០ភាគរយ ក្នុងមួយខែ សម្រាប់រយៈពេល ៦ខែ ជូនក្រសួងសុខាភិបាល ... Read More »

អ្នកគាំទ្រគណបក្សសាធារណរដ្ឋ បានបោះបង់គណបក្សក្រោយអំពើហិង្សានៅវិមានកាពីតូល

ក្រោយពេលក្រុមអ្នកគាំទ្រអតីតប្រធានាធិបតីដូណាល់ ត្រាំ វាយប្រហារវិមានរដ្ឋសភាកាលពីថ្ងៃទី៦ ខែមករាមក ពលរដ្ឋដែលគាំទ្រគណបក្សសាធារណរដ្ឋ​ជាង ៣ម៉ឺននាក់បានចាកចេញពីគណបក្ស​។ តាមសារព័ត៌មាន​​The Hill បានផ្សាយថា តួលេខ​៣ម៉ឺននាក់ចាកចេញពីគណបក្សសាធារណរដ្ឋ គឺជាចំនួនតិចនៅឡើយទេ តួលេខពិតគឺមានច្រើនរាប់សិបដង​។​ នេះគ្រាន់តែជាតួលេខ​នៅក្នុងរដ្ឋមួយចំនួនតែប៉ុណ្ណោះ ។ នៅអាមេរិក ... Read More »

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅនាំយកនូវអំណោយទៅចែកជូនប្រជាពលរដ្ឋចំនួន២០គ្រួសារ

     ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ លោក ហ៊ត គឹមនី ... Read More »

កូនស្វាកន្ទុយសឈ្មោលមួយក្បាលដែលជាប្រភេទសត្វកម្រជិតផុតពូជត្រូវ បានពលរដ្ឋស្ម័គ្រចិត្តប្រគល់ជូនដល់ក្រសួងបរិស្ថាន

ខេត្តមណ្ឌលគិរី៖ កូនស្វាកន្ទុយសឈ្មោលមួយក្បាលដែលជាប្រភេទសត្វកម្រជិតផុតពូជត្រូវ បានពលរដ្ឋស្ម័គ្រចិត្តប្រគល់ជូនដល់ក្រសួងបរិស្ថានដើម្បីបន្តការពារនិងអភិរក្ស។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួង បរិស្ថាន ដែលបានទទួលកូនសត្វស្វាកន្ទុយសនេះដោយផ្ទាល់ពីពល រដ្ឋអំឡុងបំពេញបេសកកម្មនៅលើ ទឹកដីខេត្តមណ្ឌលគិរីនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នេះ បានថ្លែង ... Read More »

របួសធ្ងន់ពីរនាក់ ស្រាលពីរនាក់ ដោយរថយន្តបុកម៉ូតូ នៅលើផ្លូវជាតិលេខ៥៧

    ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ស្ថិតនៅចំណុចមុខ៥៥៥ ក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ ដោយសាររថយន្តមួយគ្រឿងបើកបរចេញពីផ្ទះឆ្លងផ្លូវជាតិលេខ៥៧មិនផុតទៅបុក ... Read More »

រកឃើញគ្រាប់យុទ្ធភ័ណ្ឌពីសម័យសង្រ្គាមជាបន្តបន្ទាប់នៅក្នុងមូលដ្ឋានអភិវឌ្ឍន៍ថ្មីតំបន់បឹងជង្រុក

    ខេត្តបន្ទាយមានជ័យ៖ មន្ត្រីជំនាញស៊ីម៉ាក់បានរកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលនៅសេសសល់ពីសម័យសង្គ្រាមជាបន្តបន្ទាប់នៅចំណុចមូលដ្ឋានអភិវឌ្ឍន៍ថ្មី បឹងជង្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ ហើយបានកម្ទេចចោលនៅនឹងកន្លែងនៅថ្ងៃទី២៧ ខែមករាឆ្នាំ២០២១ក្រោមវត្តមានលោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងក្រុមការងារជាច្រើន។ ... Read More »

លោកឧត្តមសេនីយ៍ទោស្នងការ​ បានបរិច្ចាគប្រាក់បៀវត្ស ៥០ភាគរយ រយៈពេល៦ខែ ជូនក្រសួងសុខាភិបាល ដើម្បីចូលរួម​ជាមួយរាជរដ្ឋាភិបាល​ ក្នុង​វិធានការប្រយុទ្ធប្រឆាំងនឹង​ជំងឺកូវីដ-១៩

ខេត្តកំពង់ចាម​៖ នៅព្រឹក​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ​ លោកឧត្តមសេនីយ៍ទោ ឯម​ កុសល​ ស្នងការនគរបាលខេត្ត​កំពង់ចាម​​ បានប្រកាសបរិច្ចាគប្រាក់បៀវត្សនគរបាលជាតិ​ ចំនួន​ ៥០ភាគរយ ក្នុងមួយខែ សម្រាប់រយៈពេល ៦ខែ ជូនក្រសួងសុខាភិបាល ... Read More »

រថយន្តស៊េរីទំនេីបហុងដា បុករថយន្តដឹកឥដ្ឋ ដាច់កង់ចេញពីតួរងការខូចខាតយ៉ាងដំណំ

    ភ្នំពេញ ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយបង្កដោយរថយន្ត២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យភាគីម្ខាងដាច់កង់ចេញពីគ្នា និងម្ខាងទៀតដាក់កាឡេកង់មុខរងការខូចខាតយ៉ាងដំណំ និងបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩ និង៥៥នាទីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »

ប្រធានក្រុមប្រឹក្សាខណ្ឌចំការមនជំរុញឱ្យអាជ្ញាធរខណ្ឌនិងសង្កាត់ពិនិត្យសំណូមពររបស់ពលរដ្ឋដែលនៅសេសសល់ហើយបន្តដោះស្រាយជូនគាត់

     ភ្នំពេញ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ដែលមានការចូលរួមពីលោក ថេង សុថុល អភិបាលខណ្ឌចំការមននិងអាជ្ញាធរពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន លោក ព្រុំ ... Read More »

ពលរដ្ឋប្រតិកម្ម ក្រុមហ៊ុនប៉ាងណាគ្រី​ កាត់​ផ្លូវ​របស់ប្រជាពលរដ្ឋមិនឲ្យធ្វើដំណើរ

ខេត្តបន្ទាយ​មាន​ជ័​យ៖  មន្ត្រី​យោធាជាម្ចាស់ក្រុមហ៊ុនប៉ាងណាគ្រី ម្នាក់ បាន​កាត់ផ្តាច់​ផ្លូវ​ធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងភូមិមួយធ្វើឲ្យប្រជាពលរដ្ឋប្រតិកម្មតែបែរជាប្រធានក្រុមហ៊ុនរូបនេះបាន​និយាយថា ជាការ​កាយ​ដី ត្រៀម​ធ្វើ​ស្ពាន​ហើយ​បាន​ហាម​ប្រជាពលរដ្ឋជា​ម្ចាស់​ដីកុំឱ្យ​ឆ្លងកាត់​ការដ្ឋាន​នេះទៅវិញ។ ការវិវាទរវាងប្រជាពលរដ្ឋ និង​មន្ត្រី​យោធាខាងលើនេះ បាន​កើតមានឡើងកាលពីថ្ងៃទី២៣ ដល់ ២៥ ខែមករា ឆ្នាំ​២០២១នេះនៅ​លើដី​ទំនាស់ ត្រង់ចំណុច​ផ្លូវ​៣០ ឬ​ចំណុច​អូរ​ថៅកែ​យ៉​ក្នុងភូមិ​ថ្ម ... Read More »

ម៉ុងហ្គោលីមាននាយករដ្ឋមន្ត្រីថ្មីវ័យ​៤១ឆ្នាំ

កាលពីថ្ងៃទី​២៧ ខែមករា ប្រធានការិយាល័យគណៈរដ្ឋមន្ត្រី ម៉ុងហ្គោលីលោកLuvsannamsrai Oyun-Erdene អាយុ​៤១ឆ្នាំ​ ត្រូវបានជ្រើសរើសធ្វើជានាយករដ្ឋមន្ត្រី​ប្រទេសនេះ​តាមសំណើរបស់គណបក្ស ប្រជាជនមុងហ្គោលី​ (MPP) ​កាន់អំណាច​។ នេះជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុត​ក្នុងប្រទេសនេះមិនធ្លាប់មានពីមុនមក។ ការសម្រេចតែងតាំងលោក ​Oyun-Erdene​ សមាជិកគណបក្ស​ MPP ... Read More »