ព័ត៌មានទាន់ហេតុការណ៍៖
'

ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនៅស្រុកអង្គរបុរី

ខេត្តតាកែវ៖ បុរសម្នាក់បានស្លាប់ បន្ទាប់ពីបានបញ្ជូនទៅកាន់មន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅថ្ងៃ ២៩ ខែឧសភា ឆ្នាំ ២០១៧ វេលាម៉ោង ២៣ និង១៥ នាទី នៅលើផ្លូវលេខ 1TK1 ... Read More »

កូនប្រុសថៅកែគុយទាវយីហោ លីសែ ស្រវឹងបើករថយន្តបុករថយន្តថៅកែក្លឹបកម្សាន្តយីហោ ស្តាយឡាញសង៣.៥០០ដុល្លារមិនឲ្យរំខានសមត្ថកិច្ច

  ខេត្តព្រះសីហនុ៖ រថយន្តសុីអ័រវី ដែលគេដឹងថា បើកបរដោយកូនថៅកែគុយទាវយីហោ លីសែ ទាំងស្រវឹងជោកបានបើកទៅបុករថយន្តឡិចសុីសថៅកែក្លឹបកម្សាន្តខារ៉ាអូខេយីហោ ស្តាយឡាញ បណ្តាលឲ្យបែកផ្នែកខាងមុខស្ទើរទាំងស្រុង។ ប៉ុន្តែករណីនេះមិនបានរំខានដល់សមត្ថកិច្ចអនុវត្តច្បាប់នៃចរាចរណ៍ផ្លូវគោកនោះទេ ដោយអ្នកបង្កឋិតក្នុងស្ថានភាពស្រវឹង និងជាតិអាកុលពេញខ្លួនបញ្ចប់សំណុំរឿងត្រឹមសំណង៣.៥០០ដុល្លារ។ ករណីនេះត្រូវបានកើតឡើងនៅវេលម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២៩ ... Read More »

រថយន្តដឹកសិស្សសាលាអន្តរជាតិគ័ង គីម២៧នាក់បើកធ្លាក់ផ្លូវក្រឡាប់ចូលស្រែ

ខេត្តកណ្តាល៖ រថយន្តមានបិទអក្សរសាលាអន្តរជាតិគ័ង គីម ដឹកសិស្សប្រុស ស្រី ២៧នាក់ បានបើកធ្លាក់ផ្លូវ ហើយក្រឡាប់ចូលស្រែ បណ្តាលឲ្យរងរបួស បង្កការភ្ញាក់ផ្អើលពីសំណាក់អាណាព្យាបាលសិស្ស និងសមត្ថកិច្ច ។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១៦និង៤០នាទី ថ្ងៃទី២៩ ខែឧសភា ... Read More »

វិភាគអន្តរជាតិ៖ អាមេរិកបញ្ជូននាវាផ្ទុកយន្តហោះទី៣មកកាន់ឧបទ្វីបកូរ៉េ គីម ជុងអ៊ុននៅតែបញ្ជាសាកល្បងមីស៊ីល

អាមេរិកទើបតែបញ្ជូននាវាផ្ទុកយន្តហោះធំទី៣ មកកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងពេលដែលស្ថានភាពនៅឧបទ្វីបកូរ៉េ កំពុងតែតានតឹងខ្លាំងឡើង ពីមួយថ្ងៃទៅ មួយថ្ងៃ ហើយនៅព្រឹកថ្ងៃទី២៩ខែឧសភា មុននេះ កូរ៉េខាងជើងបានបន្តបាញ់សាកល្បងមីស៊ីល លើកទី៩នៅក្នុងឆ្នាំ២០១៧ នេះ។ សារព័ត៌មាន Asia Times បានផ្សាយថា ... Read More »

Facebook ផ្លូវការរបស់សម្តេចតេជោដូររូបផ្ទាំង (Banner)ខាងក្រោយពីរូបវិមានសន្តិភាព មកជារូបគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ដូររូបផ្ទាំង (Banner)ខាងក្រោយពីរូបវិមានសន្តិភាព មកជារូបគណបក្សប្រជាជនកម្ពុជា ។ សម្តេចតេជោបានថ្លែងកាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី២៩ ខែឧសភាថា៖ «ជនរួមជាតិ ... Read More »

Asus ZenScreen ជាម៉ូនីទ័រចល័តដោតរន្ធ USB-C មានរូបរាងគួរឲ្យទាក់ទាញ

ប្រាំបីខែក្រោយ បន្ទាប់ពីបានប្រកាសនៅ IFA ក្រុមហ៊ុន Asus គឺជាទីបំផុតត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្តើមដាក់លក់ម៉ូនីទ័រ USB-C ចល័តរបស់ខ្លួនដែលធ្លាប់បានបង្ហាញពីភាពអស្ចារ្យរបស់វាដែលមានរាងស្ដើង អេក្រង់ធំ និង ងាយស្រួលយកតាមខ្លួនពីព្រោះវាមានទំងន់ស្រាល។ Asus ZenScreen MB16AC នេះមានទំហំអេក្រង់15.6 ... Read More »

“យុវជនរងការវាយដំទាត់ធាក់ ពីសំណាក់ក្រុមអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ សម្រេចដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ”

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ យុវជនដែលរងការវាយដំទាត់ ធាត់ពីសំណាក់ក្រុមអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិជាច្រើននាក់ក្នុងពេលកំពុង ហែក្បួនឃោសនានៅម្តុំស្ទឹងមានជ័យបាន និងកំពុងដាក់ពាក្យបណ្តឹងប្តឹងក្រុមអ្នក គាំទ្រគណបក្សសង្រ្គោះជាតិជាច្រើននាក់ នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ដែលបាន វាយទាត់ធាត់លើរូបគាត់ នៅថ្ងៃទី២៨ ខែឧសភា ... Read More »

ជិះម៉ូតូបញ្ច្រាសទិសដៅចរាចរណ៍ទៅបុកម៉ូតូមួយគ្រឿងទៀតរងរបួសធ្ងន់ខ្លួនឯង

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូឌ្រីមសង់សេ១២៥មួយគ្រឿង បញ្ច្រាសទិសដៅចរាចរណ៍ទៅបុកម៉ូតូវីវ៉ាមួយគ្រឿងទៀត ដែលបើកស្របទិសដៅចរាចរណ៍ និងមានបំណងឆ្លងផ្លូវបណ្ដាលឲ្យរងរបួសខ្លួនឯងសន្លប់ស្ដូកស្ដឹង ត្រូវបានរថយន្ដសង្គ្រោះរបស់ឃ្លីនិចឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២២ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវវ៉េងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ... Read More »

ប្រកាសអាសន្នធំហើយ សត្វគោក្របី​កើតជំងឺ ងាប់អស់ជាច្រើនក្បាលត្រូវឈ្មួញកាប់សាច់លក់តាមទីផ្សារក្នុងខេត្តកំពង់ធំ​ មិនខ្វល់កើតជំងឺឆ្លង់ដល់ប្រជាពលរដ្ន

ខេត្តកំពង់ធំ ៖ ចូរបងប្អូនប្រជាពលរដ្នក្នុងខេត្តកំពង់ធំ ប្រយ័ត្នឆ្លង់ជំងឺ សាទឹក ពីសត្វគោក្របី ដែលកំពុងតែមានជំងឺ ងាប់អស់ជាច្រើនក្បាលនៅភូមិច្រម៉ាស ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ​ដោយប៉ុន្មានថ្ងៃនេះ ត្រូវបានឈ្មួញរកស៊ីគោក្របីមួយចំនួន ឃុបឃិតជាមួយមន្ត្រីពុករលួយមួយចំនួនតូច កាប់យកសាច់មានជំងឺទាំងនោះ ... Read More »

ជាញឹកញាប់បុគ្គលិកក្រុមហ៊ុនប្រេងឥន្ធនៈតេលាលួចបូមប្រេងលក់ឲ្យឈ្មួញនៅទំនប់កប់ស្រូវ

ភ្នំពេញ ៖ ក្រុមឈ្មួញលក់ប្រេងសាំងតាមដងផ្លូវទំនប់កប់ស្រូវ ស្ថិតនៅក្នុងទឹកដី សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ បានរួមគំនិតគ្នាឃុបឃិតជាមួយបុគ្គលិកដឹកជញ្ជូនរបស់ក្រុមហ៊ុនប្រេងឥន្ធនៈតេលា លួចបូមប្រេងចេញពីរថយន្តលក់ជារៀងរាល់ថ្ងៃ ដោយប្រធានក្រុមហ៊ុនមួយនេះមិនទាន់ចាត់វិធានការចំពោះបុគ្គលិក របស់ខ្លួននៅឡើយនោះទេដែលសកម្ម ភាពបែបនេះបានកើតឡើងជាច្រើនឆ្នាំមក ហើយៗទំនងជាមានការបើកភ្លើងខៀវពី លោក ... Read More »

សម្តេចតេជោហ៊ុន សែន អរគុណ លោកតា អ៊ំុពូ មា មីង បងប្អូន និងក្មួយៗទាំងអស់ដែលតែងតែគាំទ្រ និងបោះឆ្នោតឲ្យ “គណបក្សប្រជាជន”

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងលើបណ្តាញសង្គមហ្វេសប៊ុក កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ដោយ អរគុណ លោកតា អ៊ំុពូ មា មីង បងប្អូន និងក្មួយៗទាំងអស់ដែលតែងតែគាំទ្រ និងបោះឆ្នោតឲ្យ ... Read More »

ជំនន់ទឹកភ្លៀងបុកផ្តាច់ស្ពានឫស្សីកោះប៉ែន ស្របពេលស្ពានកោះមិត្តបើកបណ្តោះអាសន្ន

ខេត្តកំពង់ចាម៖ ស្ពានឫស្សីកោះប៉ែន ដែលអាចទ្រទម្ងន់បានជាច្រើនតោន ហើយល្បីល្បាញដល់ក្រៅប្រទេសទៀតនោះ ពេលនេះទឹកទន្លេឡើងហើយត្រូវខ្សែទឹកហូរបុកដាច់ទៅហើយកាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧។ ទោះបីជាយ៉ាងនេះក្តីប្រជាពលរដ្ឋក៏មិនជួបនឹងក្តីកង្វល់ដែរ ព្រោះស្ពានកោះមិត្តថ្មី មានប្រវែង៧៧៩ម៉ែត្របានសាងសង់ឡើងដោយក្រុមកងវិស្វកម្មរបស់ក្រសួងការពារ ជាតិដែលជាអំណោយរបស់សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន និងជា ... Read More »

ស្លាប់ទៀតហើយ! ស្លាប់ទាំងម្តាយ និងកូននៅក្នុងមន្ទីរពេទ្យគាំពារមាតា និងទារក ដោយមិនដឹងមូលហេតុច្បាស់លាស់

ភ្នំពេញ៖ ស្ត្រីជាកម្មការិនីកាត់ដេរម្នាក់សម្រាលកូនទី៣ បែរជាគ្រូពេទ្យមិនយកចិត្តទុកដាក់បណ្តោយឲ្យស្លាប់ទាំងម្តាយ ទាំងកូន (មិនទាន់បានសម្រាលផង) បង្កឲ្យភ្ញាក់ផ្អើលនៅវេលាម៉ោង៧យប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងមជ្ឈមណ្ឌលគាំពារមាតា និងទារក ហៅមន្ទីរពេទ្យជប៉ុន ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ... Read More »

លិខិតមិត្តអ្នកអាន៖ ស្ពានអាកាសថ្មើរជើងទាំង២ក្លាយទៅជាជម្រកជនអនាថាហិតកាវជក់ថ្នាំ

សាលារាជធានីភ្នំពេញបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាសថ្មើរជើង២ខ្សែដែលមានទីតាំងស្ថិតនៅកាត់ទទឹងផ្លូវជាតិលេខ៤ក្នុងភូមិជម្ពូវ័ន សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នាពេលកន្លងមកស្ពានទាំង២ខ្សែនេះត្រូវបានប្រជា ពលរដ្ឋសម្តែងការថ្នាំងថ្នាក់ព្រួយបារម្ភរឿងចរាចរណ៍ ព្រោះមុនពេលត្រូវឆ្លងស្ពានគឺ ត្រូវឆ្លងថ្នល់មុនសិនទើបអាចឆ្លងស្ពានបាន ។ ក្នុងនាមប្រជាពលរដ្ឋដែលរស់នៅតំបន់ខាងលើខ្ញុំសង្កេតឃើញថា ស្ពានអាកាសថ្មើរ ជើងទាំង២នេះពិតជាមានសារសំខាន់ណាស់ជួយសម្រួលដល់ការធ្វើដំណើរបាន ច្រើនខុសពីពេលមុនដែរ ហើយក៏បានសំណូមពរទៅសាលារាជធានីភ្នំពេញជួយសាងសង់ដំបូលស្ពានទាំង២នោះផង ។ ... Read More »

លោកអូស្មាន ហាស្សាន់ ៖ ការសម្រេចចិត្ដគាំទ្រ គណ បក្សប្រជាជន របស់បងប្អូនសាសនិកខ្មែរឥស្លាមនិងនាំមកនូវ ជោគ វាសនា សហគមន៏ រស់នៅដោយសុខដុមរម្យនា

ខេត្តកំពង់ឆ្នាំង៖ លោកអូស្មាន ហាស្សាន់ ៖ ការសម្រេចចិត្ដ គាំទ្រគណបក្សប្រ ជាជនកម្ពុជា របស់បងប្អូនសាសនិកខ្មែរឥស្លាម និងនាំមកនូវ ជោគវាសនា សហគមន៏ រស់នៅ ប្រកបដោយសុខដុមរម្យនា និងប្រទេសជាតិ មានការរីកចម្រើន ... Read More »

លិចទូកនេសាទនៅក្នុងទឹកដីឡាវ អណ្តែតសាកសពនៅទឹកដីកម្ពុជា

ខេត្តស្ទឹងត្រែង៖សពបុរសជនជាតិឡាវម្នាក់ ត្រូវបានគេប្រទះឃើញអណ្តែតទឹកក្នុងដងទន្លេមេគង្គ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចកោះពាង ស្ថិតក្នុងភូមិកោះល្ងរ ឃុំព្រះរំកិល ស្រុកថាឡាបរិវាត់ ខេត្តស្ទឹងត្រែង។ លោកហម ណាវី បានឱ្យដឹងថា បុរសជនជាតិឡាវដែលលង់ទឹកស្លាប់មាននោះ ... Read More »

ប្រទេសក្នុងតំបន់អាស៊ីអគ្នេយ៍ រិតបន្តឹងសន្តិសុខតាមព្រំដែនក្រោយក្រុម IS លុកលុយ

ក្រោយពេលដែលមានក្រុមជ្រុលនិយមនៅក្នុងតំបន់ មានទំនាក់ទំនងជាមួយក្រុមភេរវកម្ម IS បង្កើនការវាយប្រហារ ភេរវកម្ម ដូចជានៅទីក្រុង ចាការតា ប្រទេសឥណ្ឌូនេស៊ី និង ការវាយប្រហារដណ្តើមគ្រប់គ្រងទីក្រុង ម៉ារ៉ាវី ប្រទេសហ្វីលីពីន រដ្ឋាភិបាលប្រទេសជាច្រើនក្នុងតំបន់បានបង្កើតសកម្មភាពការពារតាមព្រំដែន ខ្លាច ក្រុម ... Read More »

អធិការបតីល្លឺម៉ង់៖ អឺរ៉ុប ចាំបាច់ត្រូវតែ ក្តាបជោគវាសនាខ្លួនដោយខ្លួនឯង

អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានបញ្ជាក់ថា អឺរ៉ុបចាំបាច់ត្រូវតែ បង្ហាញពី ឆន្ទៈរបស់ខ្លួន ក្នុងពេលដែនសន្តិសុខសណ្តាប់ធ្នាប់ពិភពលោកមិនគួរឲ្យទុកចិត្ត។ បើទោះបីលោកស្រីមិនលើកឡើង ចំៗទៅលើប្រធានាធិបតីអាមេរិក ប៉ុន្តែ គោលបំណងរបស់លោកស្រី គឺមិនចង់ឲ្យអឺរ៉ុបពឹងពាក់លើប្រទេសណាមួយទៀតឡើយ។ លោកស្រីម៉ាកគែល ... Read More »

ស្លាប់កើនឡើងជាង១០០នាក់នៅក្នុងសង្គ្រាមប្រឆាំងភេរវកម្មនៅហ្វីលីពីន

ចំនួនអ្នកស្លាប់ដោយសារសង្គ្រាមវាយប្រហាររវាងរដ្ឋាភិបាល នឹងក្រុមភេរវកម្មនៅទីក្រុង ម៉ារ៉ាវី ភាគខាងត្បូងហ្វីលីពីនកើនឡើងដល់ជាង១០០នាក់ហើយ ក្នុងនោះមានពលរដ្ឋស្លូតត្រង់ ២៧នាក់និង ខ្មាន់កាំភ្លើងក្រុមភេរវកម្ម ៦១នាក់ ។ សារព័ត៌មាន RT បានផ្សាយថា មានពលរដ្ឋប្រមាន២០០០នាក់ ជាប់គាំនៅខាងក្នុង ពេលដែលខ្មាន់កាំភ្លើងក្រុមម៉ៅទេ ... Read More »

ស្លាប់កើតឡើងជាបន្តបន្ទាប់ដោយគ្រោះទឹកជំនន់ បាក់ដីនៅស្រីលង្ការ

គ្រោះធម្មជាតិវាយប្រហារប្រទេសមួយចំនួន នៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះមានប្រទេសថៃ បង្កឲ្យមានលិចលង់តំបន់មួយចំនួនក្នុងក្រុងបាងកក ។ ប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេពីសម្ពាធទាប បណ្តាលឲ្យភ្លៀងធ្លាក់ខ្លាំងគឺប្រទេសស្រីលង្ការ ដោយមកទល់ពេលនេះមានអ្នកស្លាប់កើតឡើងដល់ទៅ១៦៤ និងបាត់ខ្លួន ១០៤នាក់ ។ សារព័ត៌មាន ស៊ិនហួបានចុះផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ ... Read More »

សម្លាប់មនុស្សរួចគេចខ្លួន១០ឆ្នាំ នគរបាលចាប់ខ្លួនតាមដីកា

ភ្នំពេញៈ បុរសដែលគេអះអាងថាឃាតកសម្លាប់មនុស្សម្នាក់ដែល រត់គេចខ្លួនជិត១០ឆ្នាំមកហើយនោះ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្រះចក ឃាត់ខ្លួន កាលពីវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ នៅមុខមន្ទីរពេទ្យកាលម៉ែត សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា បុរសដែលឃាត់ខ្លួនឈ្មោះ ប្រាក់ ... Read More »

បុរសម្នាក់ចូលកោសជប់ត្រូវនារីៗលួចលុយអស់៤៥០ដុល្លារ និងដាក់លុយដុល្លារខ្មោចឲ្យ២០០ដុល្លារវិញ

ភ្នំពេញ៖​ បុរសម្នាក់បន្ទាប់ពីមិនសូវស្រួលខ្លួនហើយបា​នទៅកោសជប់នៅហាងម៉ាស្សាមួយកន្លែង​ ភូមិចោមចៅ​ សង្កាត់ថ្នល់បំបែក ខណ្ឌពោធិ៍សែនជ័យ​ ហើយត្រូវបាននារីម៉ាស្សានៅទីនោះ បន្លំលួចលុយអស់៤៥០ដុល្លារ ដោយទុកដុល្លារខ្មោចមកវិញចំនួន២០០ដុល្លារ ។ ដោយដឹងខ្លួនទាន់ ទើបប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍កាលពីវេលាម៉ោង២និង៣០នាទីរសៀល​ ថ្ងៃទី២៩ ខែ​ ឧសភា ឆ្នាំ២០១៧​ ... Read More »

Smart sleep goggle របស់ Sana សម្រាប់អ្នកមានបញ្ហាគេងមិនលក់នឹងបង្ហាញខ្លួនក្នុងឆ្នាំ2018

វ៉ែនតាពាក់សំរាប់ជំនួយអោយគេងលក់នេះ ច្នៃប្រឌិតឡើងដោយក្រុមហ៊ុន Sana Health ដែលមានតំលៃថ្លៃជាងម៉ាសសំរាប់ពាក់ពេលគេងកុំអោយចាំងពន្លឺ។ វានឹងធ្វើអោយអ្នកគេងក្នុងរយះពេលត្រឹមតែ 10 នាទី បន្ទាប់ពីពាក់វា។ នោះហើយដោយសារតែវាលើសពីការការពារពន្លឺ:ពួកគេមានម៉ាសុីននៅក្នុងកំរាស់វ៉ែនតានោះ ។ ស៊ុមវ៉ែនតាដូចនឹងកាស VR នោះផ្តល់ឱ្យពួកគេនូវអំណាចក្នុងការប្រើរំញោចអូឌីយ៉ូដែលមើលឃើញនោះទេ។ នេះជាលំនាំដែលបង្កក្នុងខួរក្បាលពេលបច្ចុប្បន្នដែលនៅក្នុងវដ្តនៃការគេងតាមធម្មជាតិដែលល្អបំផុត ... Read More »

រថយន្តសាំយ៉ុងត្បុលចូលក្រោមពោះរថយន្ត FUSO សណ្ដោងរ៉ឺម៉កចតស្ងៀមខ្ទេចមុខខ្លួនឯង

ភ្នំពេញ៖ រថយន្តម៉ាកសាំយ៉ុង១គ្រឿង ខណៈកំពុងបើកបរក្នុងល្បឿនគួរសមដែរ ស្រាប់តែមានម៉ូតូ ១គ្រឿងបើកនៅខាងមុខ ធ្វើឲ្យអ្នកបើកបរវាក់បាត់បង់ម្ចាស់ការកក្នុងការបើកបរ ខំកាច់ចង្កូតគេចចេញ ក៏បានទៅត្បុលចូលក្រោមពោះរថយន្ត ម៉ាកFUSO សណ្ដោងកន្ទុយរ៉ឺម៉ក១គ្រឿងដែលឈប់ចតស្ងៀម ក្នុងទិសដៅបញ្ច្រាស់ទិសចរាចរ បណ្ដាលឲ្យរងការខូចខាតក្រពឹតនិងដាច់រយៈមុខខ្លួនឯង មួយចំហៀងខាង ឆ្វេងយ៉ាងដំណំ ប៉ុន្តែសំណាងល្អមិនបានបណ្ដាលឲ្យអ្នកបើកបររងរបួសនោះឡើយ។ ... Read More »

ផ្សាររោងគ្លឿមានតែអ្នកលក់ គ្មានអ្នកមកទិញ គ្មានភ្ញៀវសូម្បីតែថ្ងៃឈប់សម្រាក រង់ចាំថ្ងៃបរាជ័យប៉ុន្មានឆ្នាំខាងមុខ

ប៉ោយប៉ែត៖ គេសង្កេតឃើញនៅផ្សាររោងគ្លឿ ឋិតក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ ក្រោយពីមន្រ្តីយោធា និងផ្នែកពាក់ព័ន្ធ ចូលទៅបោសសម្អាតដកហូតទំនិញ ដែលល្មើសកម្មសិទ្ធិបញ្ញាយ៉ាងខ្លាំងរបស់អាជីវករខ្មែរ ធ្វើឲ្យការងារនៃទិដ្ឋភាពរួម របស់ផ្សារខាងលើកំពុងសោកសៅ ដោយសារមិនមានភ្ញៀវទេសចរណ៍ ... Read More »

តុលាការ​ចោទប្រកាន់​យុវជន​ម្នាក់​ ករណី​បង្ក​គ្រោះថ្នាក់​ចរាចរ​របួស​ធ្ងន់​ស្រាល​ជា​ច្រើន​នាក់​ នៅ​ស្រុក​ខ្សាច់កណ្ដាល

ខេត្តកណ្ដាល​៖ ​ក្រោយ​ការ​សាកសួរ​ នៅ​រសៀល​ថ្ងៃ​ទី​២៩​ ខែ​ឧសភា​ នេះ​ លោក​ ទិន​ សុចិត្រា​ ព្រះ​រាជ​អាជ្ញា​រង​និង​ជា​អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ សម្រេច​ចោទប្រកាន់​យុវជន​ម្នាក់​ដែលគ្រោះថ្នាក់​ចរាចរ​បណ្តាល​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​របួស​ធ្ងន់​ស្រាល​ ។​ មន្ត្រី​តុលាការ​ ថ្លែង​ថា​ យុវជន​រូប​នេះ​ ត្រូវបាន​ចោទប្រកាន់​ពី​បទ​ ... Read More »

នារីម្នាក់ជិះម៉ូតូត្រូវចោរតាមពីក្រោយឆក់កាបូបស្ពាយបានសម្រេចអស់លុយ១៥០ដុល្លារ និងទូរស័ព្ទអាហ្វូនស៊ីចមួយគ្រឿង

ភ្នំពេញ៖ នារីម្នាក់ ខណៈពេលជិះម៉ូតូមួយគ្រឿងម្នាក់ឯង ត្រឡប់មកពីមើលម្តាយឈឺនៅមន្ទីពេទ្យវិញ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមកក្បែរហើយធ្វើសកម្មភាពឆក់យកកាបូបស្ពាយ ពណ៌ប្រផេះស្ពាយដាក់ពីមុខបានសម្រេចហើយជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្ទះគ្មានលេខ ស្ថិតតាមបណ្តោយផ្លូវលេ៣៥៥ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។​ ... Read More »

ស្ត្រីម្នាក់ចាញ់ល្បែងជំពាក់លុយគេគ្មានប្រាក់សងប្រើល្បិចសុំចូលបទជើងតូចបន្លំលួចទូរស័ព្ទ ត្រូវម្ចាស់ចាប់ប្រគល់ឱ្យសមត្ថកិច្ច

ភ្នំពេញ​៖ ​ស្ត្រីម្នាក់បន្ទាប់ពីលេងល្បែងចាញ់ជំពាក់លុយគេវ័ណ្ឌកគ្មានប្រាក់សងគេ បានដើរប្រើល្បិចសុំម្ចាស់ផ្ទះចូលបទជើងតូច បន្លំលួចទូរស័ព្ទមួយគ្រឿងនៅក្នុងផ្ទះ តែត្រូវម្ចាស់ឃើញទាន់ដេញតាមចាប់បានប្រគល់ឱ្យសមត្ថកិច្ចកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ១៨១ ផ្លូវ១០៣ ក្រុមទី៨ ភូមិទួលសង្ក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ​។​ ... Read More »

បុរសចំណាស់ម្នាក់បានស្លាប់បន្ទាប់ពីបើកម៉ូតូបោះពួយបុកជាមួយរថយន្ដពេញមួយទំហឹង

ខេត្តកណ្ដាលៈ បុរសចំណាស់ម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងថ្លុកឈាម បន្ទាប់ពីបុរសរូបនេះបើកម៉ូតូមិនប្រកាន់ស្ដាំ ជ្រុលទៅបុកជាមួយរថយន្ដបើកច្រាស់ទិសគ្នាពេញមួយទំហឹង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៥៩-៦០(ក្បែច្រមុះជ្រូកគល់ស្ពានត្សឹបាសា) ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្ដកណ្ដាល ... Read More »

ឥទ្ធិពលជាតិស្រវឹងធ្វើឲ្យលោកផ្កាយ១បើករថយន្តបុកម៉ូតូទាំងកំរោលរបួសធ្ងន់ម្នាក់

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រីមួយរូបបាន បើករថយន្តឡិចស៊ីស ចេញពីកម្មពិធីជប់លៀង ក្នុងស្ថានភាពស្រវឹងបត់ឆ្លងផ្លូវលឿនពេក ជ្រុលទៅបុកម៉ូតូមួយគ្រឿង បណ្តាលឱ្យអ្នកជិះម៉ូតូ រងរបួសធ្ងន់ម្នាក់ពេលមេឃកំពុងតែភ្លៀងរលឹមនាវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ សហព័ន្ធរុស្សីត្រង់ចំណុច ... Read More »