ព័ត៌មានទាន់ហេតុការណ៍៖
'

ស្រវឹងជោកជាំបើករថយន្តដូចហោះធ្លាក់ផ្លូវក្រឡាប់ច្រើនត្រឡប់ រួចបុកគល់ត្នោតស្លាប់គ្មានថ្ងៃវិលក្រោយ

ខេត្តពោធិ៍សាត់៖ នគរបាលសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានអះអាងថា យ៉ាងហោចមានបុរសចំនួន ៣នាក់បានរងរបួស និងបាត់បង់ជីវិត ដោយសារពួកគេបើកបរក្នុងល្បឿនលឿនដូចហោះ ដោយក្នុងស្ថានភាពស្រវឹងជោកជាំផងនោះ បានរេចង្កូតធ្លាក់ផ្លូវរួចជ្រុលទៅបុកគល់ត្នោត ហើយក្រឡាប់ជាច្រើនត្រឡប់ចូលវាលស្រែ ។ ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៦ ០០នាទី ថ្ងៃទី២៥ ... Read More »

លោកឧកញ៉ាសៀងណាំជួយក្រុមគ្រួសាររងគ្រោះករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យស្លាប់ និងរងរបួស

ខេត្តសៀមរាប៖ តំណាងរាស្ត្រមណ្ឌលសៀមរាបមកពីគណបក្សប្រជាជន កម្ពុជា លោកឧកញ៉ា សៀង ណាំ បានជួយដល់ ក្រុមគ្រួសារ ជនរងគ្រោះករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកបណ្ដាលឲ្យ ស្លាប់ម្នាក់ និងរងរបួសម្នាក់ ។ លោកឧកញ៉ាសៀង ណាបានមានប្រសាសន៍ថា ព្រឹកថ្ងៃទី២៥ ... Read More »

ភោជនីយដ្ឋានយីហោ ហ្គ្រីនស៊ុគីស៊ុប ខេត្តសៀមរាប ផ្ទុះធុងហ្កាសឆេះរបួសចុងភៅម្នាក់ និងខូចខាតជិត១ពាន់ដុល្លារ ភ្ញៀវនាំគ្នារត់ភ្នែកនៅកញ្ចឹងក

ខេត្តសៀមរាប៖ ផ្ទះធុងហ្គាសផ្អើល ភ្ញៀវក្មេងចាស់ប្រុសស្រី ដែលកំពុងស្រស់ស្រូបអាហារ ក្នុងភោជនីយដ្ឋាន ហ្គ្រីស៊ុគីស៊ុបបាននាំគ្នារត់ចេញស្ទើរតែជាន់ជើងគ្នាទាំងព្រឹក បន្ទាប់ពីសម្លេងផ្ទុះលាន់ឮ លាយឡាំជាមួយអណ្តាតភ្លើងក្រហមឆ្អិនឆ្អៅផងនោះ ។ ហេតុការណ៍ផ្ទុះធុងហ្គាសនៅភោជនីយដ្ឋានហ្គ្រីស៊ុគីស៊ុប បានកើតឡើងនៅម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិបន្ទាយចាស់ ... Read More »

អាជីវករលក់ខោអាវជជុះ និងជាមេតុងទីនផង ត្រឡប់ពីញាំការពេលយប់ ព្រឹកឡើងប្រទះឃើញចងក សមត្ថកិច្ចមិនដឹងមូលហេតុ

ខេត្តពោធិ៍សាត់៖ ស្រ្តីម្នាក់ត្រូវបានប្តីរបស់គាត់ប្រទះឃើញយកអាវដៃវែង ពណ៌ស្វាយចងកព្យួរនឹងធ្នឹមផ្ទះបាយខាងក្រោយផ្ទះស្លាប់ ដោយគ្មានមូលហេតុច្បាស់លាស់ បង្កការភ្ញាក់ផ្អើល ហើយសមត្ថកិច្ចជំនាញបានចុះមកពិនិត្យ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ និង១៥នាទីព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់ ... Read More »

បន្ទាប់ពីបញ្ចប់ការសិក្សានាអំឡុងឆ្នាំ១៩៩៧កន្លងមក, និស្សិតច្បាប់ជំនាន់ទី១ ជួបជុំគ្នាជាលើកទី២នៅ សណ្ឋាគារLAVARENNE ជាន់ទី១០

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ នៅ សណ្ឋាគារLAVARENNEជាន់ទី១០ អតីតនិស្សិតមហាវិទ្យាល័យនិតិសាស្ត្រជំនាន់ទី១ឆ្នាំសិក្សាឆ្នាំ១៩៩២-១៩៩៧ បានរៀបចំអបអរសាទរពិធីជួបជុំមិត្តលើកទី២ ខណះលើកទី១កម្មវិធីជួបជុំមិត្តនេះបានធ្វើនៅសណ្ឋាគារសុខាប្រកបដោយភាពស្និទស្នាលរំលឹកនូវអនុស្សាវរីយ៍គ្រាសិក្សាក្រេបយកនូវពុទ្ធិជាមួយគ្នាមិនតិចជាង៥ឆ្នាំ។ បច្ចុប្បន្នអតីតនិស្សិតមហាវិទ្យាល័យនិតិសាស្ត្រជំនាន់ទី១ឆ្នាំសិក្សាឆ្នាំ១៩៩២-១៩៩៧ បានចូលបំរើការងារក្នុងជួររាជរដ្ឋាភិបាល សមាជិកព្រឹទ្ធសភា ស្ថាប័នតុលាការ កងកម្លាំងប្រដាប់អាវុធ ... Read More »

ដកស្នងការខេត្តកំពង់ធំលោក ជូ សំអាន ជំនួសដោយឧត្តមសេនីយ៍ត្រី អ៊ុក កុសល

ខេត្តកំពង់ធំ ៖ ស្នងការនគរបាលខេត្ត កំពង់ធំលោកឧត្តមសេនីយ៍ទោ ជូ សំអាន ដែលមួយរយៈពេលចុងក្រោយនេះបានរងការប្តឹងផ្តល់ពីសំណាក់មន្រ្តីនគរបាលក្រោម ឱវាទរបស់ខ្លួនតាំងពីថ្នាក់នាយនគរបាលប៉ុស្តិ៍រហូតដល់ស្នងការរងសំខាន់ៗចំនួន៥រូបចំពោះរឿងរ៉ាវមិនប្រក្រតីលើការដឹកនាំនោះនៅពេលនេះថ្នាក់លើសម្រេចដកហូតតំណែងហើយ ។ មន្រ្តីនគរបាលខេត្តកំពង់ធំបានឲ្យដឹង ថា សម្រាប់តួនាទីស្នងការខេត្តថ្មីត្រូវបានថ្នាក់លើប្រគល់ជូនលោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល អនុប្រធាននាយកដ្ឋានព្រហ្ម ... Read More »

គណបក្សសង្គ្រោះជាតិកំពុងស្ថិតក្នុងស្ថានភាព «សង្គ្រោះបន្ទាន់»

ភ្នំពេញ ៖ គណបក្សសង្គ្រោះជាតិពេលនេះបាននិងកំពុងឈានមកដល់ដំណាក់ កាល «ទឹកលិចដល់ច្រមុះ»ហើយ។ គណ បក្សនេះអាចនឹងរលាយបើរកវិធីសង្គ្រោះ បន្ទាន់មិនទាន់ពេលវេលានោះទេ។ អ្វីដែល គ្រោះថ្នាក់ធំបំផុតនោះគឺបក្សនេះអាចនឹងត្រូវ គ.ជ.ប.លុបចេញពីបញ្ជីបោះឆ្នោត? ពេលនេះស្ថានភាពជំងឺកាន់តែធ្ងន់និងកាចសាហាវបំផុតរបស់បក្សសង្គ្រោះជាតិ មិនមែនត្រូវការត្រឹមតែជា «ឈាមបញ្ចូល» ដើម្បីសង្គ្រោះបន្ទាន់នោះទេ ... Read More »

សត្វដំរីព្រៃ១២ក្បាលធ្លាក់ចូលរណ្តៅគ្រាប់ បែកសម័យសង្រ្គាម នៅខេត្តមណ្ឌលគីរី

ខេត្តមណ្ឌលគីរី ៖ សត្វដំរីព្រៃ១២ក្បាល មានទាំងញីមានទាំងឈ្មោលទាំងកូនដំរីកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧បានធ្លាក់ចូលក្នុងរណ្តៅគ្រាប់បែកសល់ពីសម័យ សង្រ្គាមស្ថិតនៅភូមិអូរអាម ឃុំស្រែក្ទម្ព (ខ្ទម) ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ។ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីហេតុ ការណ៍ខាងលើ លោក ... Read More »

ផលិតកាំជ្រូចលក់ភ្លាត់ស្នៀតផ្ទុះឆេះផ្ទះ២ខ្នង នៅស្រុកកំពង់ត្របែក

ខេត្តព្រៃវែង ៖ អគ្គិភ័យបានឆាបឆេះផ្ទះ ២ខ្នងនិងទ្រព្យសម្បត្តិជាង៤.០០០.០០០រៀលបន្ទាប់ពីម្ចាស់ផ្ទះខាងលើផលិតកាំជ្រូច ភ្លាត់ស្នៀតផ្ទុះចេញអណ្ដាតភ្លើងឆាបឆេះ តែម្តង។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ វេលា ម៉ោង២និង២០នាទីរសៀល ស្ថិតក្នុងភូមិ តាហ៊ឃុំថ្កូវ ស្រុកកំពង់ត្របែក ... Read More »

កាស៊ីណូនៅប៉ោយប៉ែតទាំងថ្មី និងចាស់បានបើកឲ្យពលរដ្ឋខ្មែរចូលលេងបំពានច្បាប់

ខេត្តបន្ទាយមានជ័យ ៖ នៅក្នុងក្រុង ប៉ោយប៉ែតពីមួយឆ្នាំទៅមួយឆ្នាំមានការ កើនឡើងជាបន្តបន្ទាប់អំពីចំនួនកាស៊ីណូ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍មិនថាថ្មី ឬចាស់នោះទេកាស៊ីណូទាំងនោះបានបើកឲ្យពលរដ្ឋខ្មែរចូលលេងម៉ាសេរីបំពាននឹងច្បាប់គ្មានសមត្ថកិច្ចឬអាជ្ញាធរណាចេញហាមឃាត់ឡើយដែលផ្ទុយពីបទបញ្ជា របស់រដ្ឋាភិបាលបានដាក់ចេញលើបញ្ហាល្បែងស៊ីសងនេះ ។ តាមប្រភពព័ត៌មានបានបញ្ជាក់ថា ដើម ឡើយមានតែកាស៊ីណូនៅជាប់នឹងព្រំដែនកម្ពុជា-ថៃក្នុងច្រកទ្វារអន្តរជាតិប៉ោយប៉ែតតែប៉ុណ្ណោះ ប៉ុន្តែសព្វថ្ងៃទីតាំងកាស៊ីណូរីក សាយភាយដល់លំនៅឋានពលរដ្ឋរួមមាន កាស៊ីណូឡាក់គី, ... Read More »

ខ្សឹបដាក់ត្រចៀក៖ នគរបាលអន្តោប្រវេសន៍ច្រកជាំស្រងាំយកប្រាក់ពីពលករខ្មែរតាមរយៈធ្វើបណ្ណឆ្លងដែនបានស្រួល

លោក យូ សុធារិទ្ធ ប្រធានស្នាក់ការនគរបាលអន្តោប្រវេសន៍ច្រកជាំស្រងាំ និង បក្ខពួកត្រូវបានប្រជាពលរដ្ឋខេត្តឧត្តរមានជ័យរិះគន់ថា គាបសង្កត់យកប្រាក់ពីពលករតាមរយៈធ្វើបណ្ណព្រំដែន។ ប្រភពដដែលបានបន្ថែមថា មន្រ្តីជំនាញនៅតាមព្រំដែន តែងតែប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួនរកលុយតាមគ្រប់មធ្យោបាយទាំងស្របច្បាប់ និងខុសច្បាប់ដោយគ្មានខ្វល់ខ្វាយពីផលប្រយោជន៍ជាតិ និងទុក្ខលំបាករបស់ប្រជា ពលរដ្ឋនោះឡើយ ។ ប្រជាពលរដ្ឋដែលឆ្លងដែនចេញចូលនៅតាមច្រកទ្វារអន្តរជាតិជាំស្រងាំ ... Read More »

អង្អែលលេងអស់មួយសន្ទុះ ស្មានថាប្តី ពេលចាប់ផ្តើមរួមរ័ក លាន់មាត់ កណ្តុំឆែប មិនមែនប្តីអញទេវ៉ើយ!

ខេត្តព្រះវិហារ ៖ បុរសម្នាក់ត្រូវបាននគរ បាលក្រុងព្រះវិហារឃាត់ខ្លួនបន្ទាប់ពីទទួល ពាក្សបណ្តឹងថា បានចាប់រំលោភសេពសន្ថវៈ លើនារីម្នាក់កាលពីរសៀលថ្ងៃទី២៥ ខែ មីនា ឆ្នាំ២០១៧។ អធិការនគរបាលក្រុងព្រះវិហារលោក វរសេនីយ៍ត្រី គង់ គា បានឲ្យដឹងថា ... Read More »

រដ្ឋមន្រ្តីក្រសួងកសិកម្មចុះពិនិត្យកិច្ចដំណើរការនិងចង្វាក់ផលិតកម្មសត្តឃាតដ្ឋាន

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០១៧ លោករដ្ឋមន្រ្តី វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងថ្នាក់ដឹកនាំក្រសួង បានចុះ ... Read More »

មេនគរបាលសេដ្ឋកិច្ចខេត្តឧត្តរមានជ័យរងការចោទថាកាងអ្នកដឹកឈើ

ខេត្តឧត្តរមានជ័យ ៖ ជារៀងរាល់ថ្ងៃ គេឃើញថា បទល្មើសព្រៃឈើកំពុងកើតមានជាបន្តបន្ទាប់ មិនថាឈើលេខ១ ឬឈើលេខ២ ត្រូវបានក្រុមឈ្មួញប្រមូល ទិញ និងដឹកជញ្ជូនធ្វើអាជីវកម្មយ៉ាងអនាធិបតេយ្យ ដោយមិនមានមន្ត្រីជំនាញឬស្ថាប័ន ពាក់ព័ន្ធណាចេញបង្ក្រាបនោះឡើយ ។ ជាក់ស្តែងកាលពីយប់ថៃ្ងទី២២ ខែមីនា ... Read More »

ប្រជានេសាទស្រុកឯកភ្នំអះអាងថាបទល្មើសនេសាទនៅតែកើតមានក្នុងតំបន់ដងទន្លេសាប

ខេត្តបាត់ដំបង ៖ ប្រជានេសាទនៅ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ចោទប្រកាន់ សមត្ថកិច្ចមូលដ្ឋាននៅស្រុកនេះ ថាមិនទប់ស្កាត់បទល្មើសនេសាទនៅតំបន់បឹងទន្លេសាប ។ ពលរដ្ឋអះអាងថា បទល្មើសនេសាទដោយប្រើឧបករណ៍យ៉ាងកាវ ឬការ អូសអួនកើតមានជាច្រើនកន្លែង និង ដោយសេរីនៅតំបន់បឹងទន្លេសាប ... Read More »

ទុស្សេចរន្តអគ្គិសនីឆេះផ្ទះពលរដ្ឋ១ខ្នងសរុបទ្រព្យសម្បត្តិគិតជាទឹកប្រាក់អស់ជិត១ម៉ឺនដុល្លារ

ខេត្តបាត់ដំបង ៖ កាលពីព្រលប់ថ្ងៃ ទី២៤ ខែមីនា ឆ្នាំ២០១៧ មានភ្លើងឆេះផ្ទះពលរដ្ឋនៅក្រុមទី១៤ ភូមិប៉ោយយង់ ឃុំ តាពូង ស្រុកថ្មគោល បណ្តាលឲ្យខូចខាតសរុបទ្រព្យសម្បត្តិគិតជាទឹកប្រាក់ជិត១ម៉ឺនដុល្លារ ប៉ុន្តែមិនមានអ្នករងរបួសទេ ដោយករណីនេះសមត្ថកិច្ចសន្និដ្ឋានថា បណ្តាល ... Read More »

ដើររកកង្កែបប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ២០គ្រាប់

ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី២៤ ខែ មីនា ឆ្នាំ២០១៧ នៅចំណុចភូមិអណ្ដូងព្រឹង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ប្រជាពល រដ្ឋឈ្មោះ ញឹក ប៊ុនរ័ត្ន ភេទប្រុស អាយុ ... Read More »

និវត្តន៍ជន អតីតមន្ត្រីរាជការព្រះសីហនុប្តេជ្ញាការពារសម្តេចតេជោហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាមិនឲ្យជនណាមួយបំផ្លាញឡើយ

ខេត្តព្រះសីហនុ៖ និវត្តន៍ជនដែលអតីតមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ មួយចំនួននៅខេត្តព្រះសីហនុ មិនត្រូវបាន អញ្ជើញឲ្យចូលរួម ក្នុងពិធីសំណេះសំណាល និងទទួលអំណោយតិចតួចពីថ្នាក់ដឹកនាំ កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ដែលប្រព្រឹត្តនៅសាលាខេត្តព្រះសីហនុនោះទេ ។ ប្រការនេះ ត្រូវបានពួកគាត់ចោទប្រកាន់ ... Read More »

បង្ករបួសស្នាមលើអ្នកដទៃ ប៉ូលិសចាប់បាន សង៣០០ដុល្លារបញ្ចប់រឿង

    ភ្នំពេញ៖ បុរសម្នាក់បានផឹកស្រាស្រវឹងស្រឿងៗ ពេលឃើញបុរសម្នាក់ទៀតដើរកាត់ ស្រាប់តែនិយាយឌឺដង ព្រោះតែខឹងសម្បាទៅលើប្រធានក្រុមបុរសម្នាក់នោះ ហើយក៏ស្ទុះទៅវាយបណ្តាលឲ្យរងរបួសលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ នៅចំណុចមុខបន្ទប់ជួលជនដៃដល់ មុខរោងចក្រប៊រី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ... Read More »

ក្របួចមេជួញដូរថ្នាំញៀនប្រចាំសង្កាត់ឫស្សីកែវម្នាក រឹបអូសថ្នាំញៀន៤កញ្ចប់ធំ និង១៩កញ្ចប់តូច

ភ្នំពេញ: កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឫស្សីកែវ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតនៅថ្នាំញៀនចំនួន២៣កញ្ចប់ និងថ្នាំញៀនប្រភេទគ្រាប់ពណ៌ផ្កាឈូកចំនួន២២គ្រាប់ដែលរក្សាទុកខុសច្បាប់ បន្ទាប់ពីជសង្ស័យទើបត្រឡប់មកពីទិញនៅម្តុំអង់តែងទួលគោក កាលពីវេលាម៉ោង៩និង២០ព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវលំ នៅក្នុងបុរីមហាសេដ្ឋី ក្រុមទី១២ ភូមិសាមគ្គី ... Read More »

ទៅផឹកទឹកត្នោតជូរទាំងអស់គ្នា មកវិញព្រួតគ្នាចាក់បុរសម្នាក់របួសធ្ងន់

ភ្នំពេញ: ជនរងគ្រោះម្នាក់បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឲ្យជួយរកយុត្តិធម៌ បន្ទាប់ពីជនសង្ស័យម្នាក់បង្ករបួសស្នាមចាក់រូបគាត់នឹងដែកឆាប កាលពីពេលយប់ថ្ងៃទី២៤ខែមីនាឆ្នាំ២០១៧ លុះព្រឹកឡើងម៉ោង៩ និង៤០នាទី ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ទើបទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលក្រាំងធ្នង់ ខណ្ឌសែនសុខ ។ ជនរងគ្រោះ មានឈ្មោះ អង់ ... Read More »

សាកសពក្មេងប្រុសមិនស្គាល់អត្តសញ្ញាណអណ្តែតទឹកមកទើរនៅចំណុចស្ពានព្រះមុនីវង្សចាស់

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពី ប្រជាពលរដ្ឋបានចោមរោមមើលសពក្មេងប្រុសមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់អណែ្តតទឹកមកទើរនៅចំណុចស្ពានព្រះមុនីវង្សចាស់ ។ ហេតុការណ៍នេះកើតឡើង កាលពីម៉ោង១ និង១០នាទីថ្ងៃត្រង់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ស្ថិតនៅចំណុចស្ពានព្រះមុនីវង្សចាស់ តាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមសម្ដីប្រជាពលរដ្ឋដែលចោមរោមមើលខាងលើ បានលើកឡើងថា ... Read More »

លឿនជាងផ្លេកបន្ទោរ! កាច់កម៉ូតូតែមួយនាទីបានសម្រេច

ភ្នំពេញ៖ បុរសជាប្តី និងប្រពន្ធបានរត់មកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅជួយអន្តរាគមន៍ បន្ទាប់ពីទុកម៉ូតូមុខម៉ាត សមប្រាថ្នា រួចចូលទៅទិញទឹក ពេលចេញមកវិញបាត់ម៉ូតូ លឿនជាងផ្លេកបន្ទោរ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅបរិវេណស្ថានីយសាំង សមប្រាថ្នា ... Read More »

លួចម៉ូតូ៣លើកបានសម្រេច លើកទី៤សមត្ថកិច្ចចាប់ជាប់ រកឃើញអាវុធ១ដើមខុសច្បាប់

ភ្នំពេញ៖ ជនសង្ស័យ២នាក់ដែលជាមុខសញ្ញាកាច់កម៉ូតូ និងប្រើប្រាស់អាវុធខុសច្បាប់ត្រូវបានលោកវរៈសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌបានបង្ហាញមុខជាសារធារណៈ និងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមីនា២០១៧។ សមត្ថកិច្ចឲ្យដឹងថា ទី១ ឈ្មោះ ណោ សុផល ... Read More »

ព្រឹត្តិការណ៍បុណ្យទន្លេ៖ ថ្ងៃទី២៥ ខែមីនា មានការប្រកួតកីឡាបាល់ទះ បុរស-នារីមិត្តភាពកម្ពុជា-ឡាវ និងការប្រកួតបាល់ទាត់វ័យចាស់កម្ពុជា-ឡាវ និងការសម្តែងកីឡាចំបាប់បុរាណជាដើម

ខេត្តស្ទឹងត្រែង៖ សម្រាប់ព្រឹត្តិការណ៍កីឡា ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បាននាំយកមកចូលរួមប្រកួត និងសម្តែងក្នុងពិធីបុណ្យទន្លេនៅខេត្តស្ទឹងត្រែងរយៈពេល៣ថ្ងៃ នេះ មានប្រភេទកីឡាមួយចំនួនបានបញ្ចប់បេសកម្មរបស់ខ្លួន និងត្រៀមវិលត្រឡប់ទៅភ្នំពេញអស់ខ្លះៗហើយដែរ ។ ចំពោះថ្ងៃទី២៤ និង២៥ ខែមីនា ឆ្នាំ២០១៧ កីឡាដែលត្រូវបញ្ចប់បេសកម្មក្នុងពិធីបុណ្យទន្លេនៅឯខេត្តស្ទឹងត្រែង ដូចជា ... Read More »

ដំណើរការយូរហើយ ខណ្ឌរដ្ឋបាលព្រៃឈើតាកែវទើបតែភ្ញាក់ពីមុង ស្រែកសង្ស័យគ្មានច្បាប់

ខេត្តតាកែវ ៖ បន្ទាប់ពីមានការសង្ស័យថា ទីតាំងកែឆ្នៃផលិតគ្រឿងសង្ហារឹមពីឈើប្រណីតមួយកន្លែងបើកដំណើរការដោយគ្មានច្បាប់ មន្ត្រីនាយខណ្ធរដ្ឋបាលព្រៃឈើខេត្តតាកែវ បានចុះត្រួតពិនិត្យ និងបានដកហូតឈើមិនទាន់កែឆ្នៃមួយចំនួន ។ ហេតុការណ៍នេះ ដឹងនាំដោយលោក ផាន់ សុភ័ក្រ ព្រះអាជ្ញារង ខេត្តតាកែវ ដែលបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៤ ... Read More »

ម៉ូតូហុងដាDUKE បុកឡិចស៊ីស៤៧០ របួសធ្ងន់ម្នាក់ រថយន្តនិងម៉ូតូខូចខាតយ៉ាងដំណំ

ភ្នំពេញ: ម៉ូតូម៉ាកហុងដាDUKE មួយគ្រឿង បានរងការខូចខាតយ៉ាងដំណំ និងអ្នកបើកបរម៉ូតូនេះបានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូលឿនវាក់នឹងរយន្តមួយគ្រឿងបើកឆ្លងកាត់ពីមុខចាប់ហ្វ្រាំងមិនទាន់ បុកចំពាក់កណ្តាលរថយន្តយ៉ាងពេញទំហឹង កាលពីវេលាម៉ោង១១ យប់ថ្ងែទី២៤ ខែមីនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវព្រះមុនីរ៉េត កែងនឹងផ្លូវចូលសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា ក្នុងសង្កាត់ស្ទឹងមានជ័យ ... Read More »

បុគ្គលិកបម្រើការហាងខារ៉ាអូខេ UTម្នាក់ និងប្តីជាប់សង្ស័យគាស់បន្ទប់

ភ្នំពេញ៖ ២នាក់ប្តីប្រពន្ធ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌសែនសុខឃាត់ខ្លួនយកមកសាកសួរ ដោយជាប់សង្ស័យគាស់ផ្ទះប្រជាពលរដ្ឋ ។ ករណីឃាត់ខ្លួននេះ ធ្វើឡើងកាលពីម៉ោង០៩និង៣៥នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួល ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ... Read More »

ឡង់គ្រីស័ររេចង្កូតបុករបាំងថ្មបាក់១កង់ និងដាច់កាឡេឆ្វេងទៅមុខលែងរួច

ភ្នំពេញ៖ រថយន្តបង្កម៉ាកឡង់គ្រីស័រមួយគ្រឿងបានបោះពួយយ៉ាងលឿន ហើយជ្រុលចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់១កង់ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ នៅត្រង់ចំណុចស្ទុបវត្តមហាមន្ត្រី តាមបណ្ដោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »

កាមរីបាឡែន ស្លាកលេខភ្នំពេញ 2Y.2012 បើកលឿនបុករបាំងថ្ម ក្រឡាប់ទទឹងទទែងឲ្យទើសទាស់កណ្តាលផ្លូវ យកកង់ទ្រមេឃ

ភ្នំពេញ៖ រថយន្តកាមរីបាឡែនមួយគ្រឿងបានបើកបរក្នុងល្បឿនយ៉ាងលឿន ហើយរេចង្កូតទៅបុកនឹងរបាំងថ្ម ពុះចែកទ្រូងផ្លូវបណ្ដាលឲ្យក្រឡាប់ផ្ងារកង់ទ្រមេឃទទឹងទទែងឲ្យទើសទាស់កណ្តាលផ្លូវ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ នៅក្បែរស្ទាតអូរឡាំពិច តាមបណ្ដោយផ្លូវ១៨២ សង្កាត់ផ្សារអូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »