ព័ត៌មានទាន់ហេតុការណ៍៖
'

ហិង្សាដោយចេតនា បុរសម្នាក់បាត់បង់ជីវិតពេលបញ្ជូនដល់គ្លីនិកឯកជន

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុបានឲ្យដឹងថា នៅវេលាម៉ោង២២និង៤៥នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ មានករណីហិង្សាដោយចេតនាគិតទុកជាមុន មានស្ថានទំងន់ទោស បណ្តាលឲ្យបុរសម្នាក់ ស្លាប់ ខណៈប្រពន្ធជនរងគ្រោះដឹកប្តីរបស់ខ្លួនយកទៅសង្គ្រោះនៅគ្លីនិកឯកជន។ ហេតុការណ៍ខាងលើបានកើតឡើងតាម ... Read More »

ឆក់បានសម្រេចហើយ ចង្រៃអីរត់មិនរួច ទ្រមខ្លួន

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋនាំគ្នាដេញតាមចាប់ជនសង្ស័យម្នាក់ បានហើយព្រួតគ្នាម្នាក់មួយដៃមួយជើងរងរបួសបែកមុខបែកមាត់ ខណៈដែលរូបគេជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេច តែគេចខ្លួនមិនរួចគេចាប់ក្របួចជាប់ ។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង២០និង២០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ ព្រះមុនីវង្ស នៅចំណុចមុខសាលារាជធានីភ្នំពេញ ... Read More »

ជនបរទេសបើកឡានស្ទើរភ្លើងបុកម៉ូតូចតស្ងៀម ហើយបើករត់ ពលរដ្ឋផ្ទុះកំហឹងតាមទាន់ ខ្ទេចពីក្រោយ

ភ្នំពេញ: ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីបុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រា បានបើកបរក្នុងល្បឿនលឿន បត់ពីស្តុបនាគវ័ន្តបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកម៉ូតូហ្វីណូ១គ្រឿង ដែលកំពុងចតមុខផ្ទះ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ រួចជនជាតិចិនរូបនេះ មិនព្រមឈប់រថយន្តទទួលខុសត្រូវនោះទេ បែរជាព្យាយាមបើកគេចរហូត មកដល់ចំណុចផ្លូវលេខ១២៨(កម្ពុជាក្រោម) ចូលទៅចតចំណតរថយន្តមុខសណ្ឋាគារ ឡឺប្រេស៊ីដង់ធ្វើមិនដឹង ក៏ត្រូវប្រជាពលរដ្ឋ ... Read More »

នាងនៅវ័យក្មេងសោះ មិនគួរធ្វើបែបនេះទេ

ភ្នំពេញៈ ចោរស្រីវ័យក្មេងម្នាក់ ដែលតែងតែធ្វើសកម្មភាពបន្លំលួចយកលុយ ប្រជាពលរដ្ឋក្នុងហោប៉ៅ ដែលពួកគាត់ចូលទៅក្នុងផ្សារដើម្បីទិញម្ហូបបានសម្រេចហើយ តែត្រូវនារីរងគ្រោះដឹងខ្លួន ក៏ចាប់ប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានចាត់ការតាមច្បាប់ ។ ករណីឃាត់ខ្លួនចោរស្រីខាងលើនេះ បានកើតឡើងកាលវេលាម៉ោង៧ព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០១៧ នៅក្នុងបរិវេណផ្សារដើមគរ ... Read More »

ហួសចិត្ត! ចោរចូលគាស់ផ្ទះហើយបន្សល់ទុកសាច់គោប្រឡាក់ថ្នាំបំពុលឆ្កែ

ភ្នំពេញ៖ បុរស បានជិះម៉ូតូឌុបប្រពន្ធទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ថែមទាំងមានកាន់សាច់គោប្រឡាក់មួយថង់ដោយលាយលំទៅនិង ថ្នាំបំពុលឆ្កែ រួមជាមួយរទេះរុញ១គ្រឿង និងសម្ភារៈគាស់ ផ្ទះមួយចំនួនទៅជាមួយផង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៧ បន្ទាប់ពីត្រូវបានចោរគាស់ផ្ទះរត់ចោល លួចយកសំភារះមួយចំនួន។ ... Read More »

ស្រីស្អាតមកដល់ផ្សារញ៉ែ ពួកចោរឆក់កាបូបដួលរលាត់អស់ជង្គង់

ភ្នំពេញ: នារីម្នាក់ត្រូវបានក្រុមជនសង្ស័យ២នាក់ បានធ្វើសកម្មភាពកាបូបស្ពាយបានសម្រេចទាំងព្រឹក ខណៈដែលរូបនាងកំពុងតែជិះម៉ូតូ ម្នាក់មួយគ្រឿងជាមួយនឹងបងប្រុស បណ្តាលឲ្យនារីរងគ្រោះដួលម៉ូតូ និងរងរបួសរលាត់ដៃជើង ផងដែរ ។ ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦ ព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ... Read More »

អង់​គ្លេសនិងអាល្លឺ​ម៉ង់បន្តឈ្នះក្នុងវគ្គជម្រុះWorld Cup

ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស និងក្រុមម្ចាស់ការពារតំណែងជើងឯកពិភពលោកអាល្លឺម៉ង់ បានរក្សាឥទ្ធិពលខ្លាំងខ្លារបស់ខ្លួនដើម្បីឆ្ពោះទៅកាន់ការប្រកួតពានរង្វាន់ World Cup ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី ក្រោយពីបានកត់ត្រាជ័យជម្នះរៀងៗខ្លួនក្នុងការប្រកួតជម្រុះកាលពីរាត្រីថ្ងៃទី២៦ ខែមីនា។ នៅឯកីឡដ្ឋាន Wembley របស់ក្រុមជម្រើសជាតិអង់គ្លេស ខ្សែប្រយុទ្ធ Jermain Defoe ... Read More »

ផ្ទុះឡចំហាយស្លាប់ម្នាក់របួស៧នាក់ ចាប់ក្តឹបកម្មករម្នាក់បញ្ជូនទៅតុលាការ

ភ្នំពេញ ៖ ករណីផ្ទុះឡចំហាយបណ្តាល ឲ្យស្លាប់ម្នាក់ និងរបួស៧នាក់ នៅក្នុងខណ្ឌ សែនសុខ កាលពីសប្តាហ៍មុន អ្នកដែល ទទួលខុសត្រូវធំបំផុត គឺក្តឹបកម្មករម្នាក់ ដែលត្រូវបានគេចាប់បញ្ជូនឲ្យទៅប្រឈម មុខចំពោះច្បាប់ នៅគ្រាដែលថៅកែក្រុម ហ៊ុន ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ

ខេត្តក្រចេះ៖ នៅព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាថ្មី “វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ” ... Read More »

កុងត្រូលជជុះច្រករបៀងព្រៃយាយ បើកដៃឲ្យឈ្មួញដឹកទំនិញគេចពន្ធឆ្លងដែនផ្គើនប្រសាសន៍សម្តេចក្រឡាហោម

ខេត្តស្វាយរៀង៖ កុងត្រូលជជុះ៣កន្លែងស្ថិតនៅច្រករបៀងព្រៃយាយ បើកដៃឲ្យឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនចេញចូលតាមច្រករបៀងផ្គើននឹងសារាចរណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ។ បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅចំណុចកែងផ្លូវចូលវត្ត ព្រៃយាយ (ហៅវត្តលោកយាយដូន)ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត បានដាក់កុងត្រូលជជុះ ចំនួន៣កន្លែង មាន៣ស្ថាប័ន គឺ៖ ១-ភាស៊ីខេត្ត ... Read More »

ករណីបាញ់សម្លាប់ជនសង្ស័យជួញដូរគ្រឿងញៀននៅខេត្តតាកែវ កំពុងសម្របសម្រួលរដ្ឋប្បវេនី ឯបណ្តឹងអាជ្ញានៅតែបន្ត

ខេត្តតាកែវ ៖ លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង ស្នងការនគបាលខេត្តតាកែវ ថា ករណីកូនចៅរបស់លោកដែលបានបាញ់សម្លាប់ជនសង្ស័យជួញដូរគ្រឿងញៀនក្នុងពេលចុះបង្រ្គាប បច្ចុប្បន្នក្រុមគ្រួសារទាំងសងខាងកំពុងចរចាគ្នា លើបណ្តឹងរដ្ឋប្បវេនីណី។ លោកបានបន្តទៀតថា តាមបណ្តឹងក្រុមគ្រួសារជនរងគ្រោះទាមទារដ្ឋប្បវេណី និងសុំអោយស្ថាប័ន្ធតុលាការអនុវត្តតាមផ្លូវច្បាប់។ លោកស្នងការបន្តទៀតថា ចំពោះបណ្តឹងរដ្ឋប្បវេណី ... Read More »

យុវជនម្នាក់ស្លាប់ភ្លាមៗក្រោយពេលជិះម៉ូតូបត់មិនប្រយ័ត្នត្រូវរថយន្តបុកពីក្រោយពេញទំហឹង

ខេត្តតាកែវ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយពីជិះម៉ូតូបត់មិនប្រយ័ត្នត្រូវរថយន្តមួយគ្រឿងបើកមកពីក្រោយបុកពេញទំហឹង ដែលហេតុការណ៍កើតឡើងថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ ៣ គីឡូម៉ែត្រលេខ 58-59 ភូមិ វះពោះ ឃុំ ... Read More »

ក្មេងស្ទាវមួយក្រុមបានជិះម៉ូតូ២គ្រឿង ដេញវាយយុវជនម្នាក់បែកមុខបែកមាត់ហូរឈាមស្រោចខ្លួន ស្ទើរតែបាត់បង់ស្មារតី និយាយលែងដឹងអី

ភ្នំពេញ៖ ក្រុមក្មេងស្ទាវមួយក្រុមបានជិះម៉ូតូ២ គ្រឿងបានដេញវាយយុវជនម្នាក់យ៉ាងសាហាវបណ្តោលឲ្យបែកមុខបែកមាត់ហូរឈាមស្រោចខ្លួន ស្ទើរតែបាត់បង់ស្មារតី និយាយលែងដឹងអី ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ២និង៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ១០៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន ... Read More »

ប្រជាពលរដ្ឋពុលនំបញ្ចុកស្ទើរ១ភូមិខណៈចូលរួមពិធីសូត្រមន្តរំដោះគ្រោះម្ចាស់ផ្ទះទទួលអាហារគ្មានអនាម័យ

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋស្ទើរ១ភូមិមានអាការៈក្អួតចង្អោរនៅក្រោយចូលរួមពិធីសូត្រមន្តរំដោះគ្រោះនៅផ្ទះគ្រួសារមួយដោយមានការបរិភោគនំបញ្ចុក។ ករណីនេះបានបង្កការភ្ញាក់ផ្អើលឡើងនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ នៅភូមិក្រាំងតាសោម ឃុំជំពូព្រឹក្ស ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ បើតាមអ្នកភូមិឲ្យដឹងថា នៅមុនកើតហេតុ នៅផ្ទះឈ្មោះ ទ្រូ ខេម មានរៀបចំពិធីសូត្រមន្តរំដោះគ្រោះ ... Read More »

រថយន្តដឹកក្រដាសកាតុងបើកបុកស្រ្តីម្នាក់ដាច់ជើងម្ខាងត្រឹមភ្លៅរួចជ្រុលទៅបុកបង្គោលភ្លើង១ដើមទៀត

  ភ្នំពេញ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកក្រដាសកាតុង១គ្រឿង បានបើកបរក្នុងល្បឿនយ៉ាងលឿន ហើយបាន រេចង្កូតជ្រុលទៅបុករះ ម៉ូតូរ៉ឺម៉កកង់បី១គ្រឿង ដែលកំពុងចតស្ងៀម បង្កការខូចខាតយ៉ាងដំណំ ហើយមិនព្រម ឈប់ស្ងៀមឡើយ បានជ្រុលបន្តទៅបុក នារីកម្មការិនីរោងចក្រម្នាក់ដែលកំពុងឈរនៅតាមចិញ្ចើមផ្លូវរុញផ្ទប់ ជាមួយបង្គោលភ្លើង១ដើមដែលស្ថិតនៅក្បែរនោះបណ្តាយឲ្យដាច់ជើងម្ខាងយ៉ាងរន្ធត់ និងបាក់ដៃឆ្វេងដេកសន្លប់ស្ដូក ... Read More »

កម្មការិនីរោងចក្រម្នាក់ប្តឹងសមត្ថកិច្ចឲ្យអន្តរាគមន៍ ករណីបុរសរត់រថយន្តឈ្នួលខ្ចីលុយមិនសង

ភ្នំពេញ៖ ស្រ្តីជាកម្មការិនីរោងចក្រកាត់ដេរម្នាក់ បានទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅ ខណ្ឌពោធិ៍សែនជ័យដាក់ពាក្យបណ្ដឹងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ ដោយអះអាងថា គាត់ជាអ្នករកស៊ីចងប្រាក់ផងដែរ ប៉ុន្តែលក្ខណៈតូចតាចទេ ហើយមានលុយបន្តិចបន្តួច បានចងការទៅឲ្យទៅបុរសម្នាក់ទៀត ដែលជាអ្នកបើកបររថយន្ត តែមិនមែនឲ្យដោយផ្ទាល់នោះឡើយ គឺគាត់បានផ្ញើទៅឲ្យបុរសនោះតាមរយៈវីងវេរលុយប៉ុណ្ណោះ។ ... Read More »

ពិតជាអស្ចារ្យមែន ANCHOR BEACH CARNIVAL 2017នៅសៀមរាប

ខេត្តសៀមរាប៖ កម្នវិធីANCHOR BEACH CARNIVAL 2017 ទើបតែចាប់ផ្តើមនៅរាត្រីដំបូងកាលពីយប់មិញទី២៥ ខែមីនា ២០១៧នេះ ប៉ុន្តែមានមនុស្សចូលរួមទស្សនាការប្រគំតន្ត្រី និងជាវស្រាបៀរ Anchor យ៉ាងច្រើនដើម្បីទទួលយកភាពសប្បាយរីករាយយ៉ាងពិតប្រាកដជាមួយរសជាតិដ៏ស្រទន់។ មិនតែប៉ុណ្ណោះក៏មានការផ្តល់ជូននូវរង្វាន់ជាច្រើនដោយគ្រាន់តែលោកអ្នកជាវស្រាបៀរអាន់ឆ័រ ៦ដប លោកអ្នកនឹងទទួលសន្លឹកឆ្នោត១សន្លឹកដើម្បីលេងហ្គេមបង្វិលកងដើម្បីឈ្នះ ... Read More »

ក្រុម DJs VJ MC តាម​ក្លឹប​នានា រួមទាំង​នៅ​វិទ្យុ និង​ទូរទស្សន៍ ជួបជុំគ្នា​ជា​លើក​ទី៣

ភ្នំពេញ ៖ ដើម្បីផ្លាស់ប្តូរ បទពិសោធន៍ ដែលមានរៀងៗ ចែករំលែកអោយគ្នាទៅវិញទៅមក និងបង្កើនទំនាក់ទំនងល្អ រវាងគ្នានិងគ្នា ជាពិសេស ប្រមូលថវិកា ជួយដល់ មជ្ឈមណ្ឌលបណ្តុះបណ្តាល និងថែរក្សាកុមារកំព្រា ប្រមាណជាង១៣០នាក់ នៅត្រែងត្រយឹង ... Read More »

ស្ថានភាព អំពើហិង្សានៅភាគខាងកើតប្រទេសថៃកាន់តែអាក្រក់ទៅ

កាលពីថ្ងៃទី២៦ ខែមីនា មេបញ្ជាការរងកងរក្សាសន្តិសុខ នៅបណ្តាខេត្តភាគខាងកើត ប្រទេសថៃ ឧត្តមសេនីយ៍ Tonangsak Wangsupha បានទទួលស្គាល់ថា អំពើហិង្សា នៅភាគខាងត្បូងប្រទេសថៃ កាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសគឺ នៅពីរសប្តាហ៍ចុងក្រោយនេះ ។ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ

ខេត្តក្រចេះ៖ នៅព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាថ្មី “វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ” ... Read More »

អាម៉ាដុំដី កំពុងឆ្កឹះសោផ្ទះពលរដ្ឋ ប៉ូលិសទៅទាន់ជាប់ខ្នោះល្មម

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលចោមចៅ ល្បាតការពារក្នុងមូលដ្ធាន បានឃាត់ជនសង្ស័យម្នាក់ជាមុខសញ្ញាគាស់ និងកាច់សោកម៉ូតូ រួមជាមួយវត្ថុតាងសម្រាប់ធ្វើសកម្មភាពមួយកំផ្លេនៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមីនា ២០១៧ ស្ថិតនៅចំណុចក្នុងបុរីញូវថោន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »

ណូម័រ បកស្រាយរឿងមានកូនប្រុសម្នាក់

ភ្នំពេញ៖ តារាសម្តែង និងពិធីករ កញ្ញា ណូ ម័រ បានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំង ជាមួយនឹងដំណឹងមានកូនប្រុសម្នាក់ ទាំងមិនដែលដឹងសោះថា នាងធ្លាប់ឆ្លងកាត់ការរៀបការតាំងពីពេលណាមក។ តារាស្រីរូបច្រានចោលដំណឹងខាងថាមិនមែនជាការពិត។ ការជជីកសួរអំពីដំណឹងមានកូនប្រុសវ័យ១ឆ្នាំម្នាក់ បានកើតមានឡើងកាលពីថ្មីៗនេះ។ មានការលើកឡើងថា ស្ងាត់ៗ ... Read More »

អាមេរិកដាក់ទណ្ឌកម្មក្រុមហ៊ុនឯកជនចំនួន៣០ដែលជួយដល់អុីរ៉ង់និងកូរ៉េខាងជើង

អាមេរិកបានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនឯកជនចំនួន៣០ ក្នុងនោះមានក្រុម ហ៊ុន ចិន កូរ៉េខាងជើង អារ៉ាប់រួម ដោយសារ តែក្រុមហ៊ុនទាំងនោះបានជួយដល់កម្មវិធីបរមាណូនិងមីស៊ីលរបស់អុីរ៉ង់, កូរ៉េខាង ជើង។ សារព័ត៌មានរ៉យទ័របានដកស្រង់ប្រភពព័ត៌មានពីក្រសួងការបរទេសអាមេរិកឲ្យ ដឹងថា អាមេរិកបានសម្រេចដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនឯកជន ៣០ក្រុមហ៊ុន ដែលបានផ្តល់ទំនិញ ... Read More »

ប្រធានាធិបតី ត្រាំ ដកច្បាប់ស្តីពីការរក្សាសុខាភិបាល

សេចក្តីព្រាងច្បាប់ស្តីពីការរក្សាសុខា ភិបាលដែលមានការគាំទ្រពីគណបក្ស សាធារណរដ្ឋនៅថ្ងៃទី២៤ ខែមីនា បាន សម្រេចដកច្បាប់ខាងលើចេញពីសភាមុនពេលសភាបោះឆ្នោតសម្រេច តាមសំណើ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដោយសារតែមិនប្រាកដថាច្បាប់នោះ ទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់។ សារព័ត៌មាន Washington Post ... Read More »

អ៊ាម វន្នី បង្ហោះសារកម្សត់ក្រោយភ្លើងចេះផ្ទះខ្ទេច

ភ្នំពេញ៖ មានជនបាបង្ហាញក្តីអាណិតខ្លាំងចំពោះតារាចម្រៀង សំនៀងថ្នម អ៊ាម វន្នី ក្រោយពីដំណឹងភ្លើងឆេះផ្ទះនៅស្រុកកំណើត ខេត្តបាត់ដំបង កាលពីរាត្រីថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៦។ តារាចម្រៀងរូបនេះ បានទម្លាយសារដ៏កម្សត់ ជាមួយនឹងការសោកស្តាយ ចំពោះការបាត់បង់ទ្រព្យសម្បត្តិ ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ អ.ស.ប. អំពាវនាវឲ្យភាគីពាក់ព័ន្ធស្វែងរកបទឈប់បាញ់នៅក្នុងប្រទេសស៊ីរី

ឧបការី អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាស៊ីរី លោក Staffan De Mistura កាលពីថ្ងៃទី២៤ខែមីនា បានអំពាវនាវឲ្យ រុស្ស៊ី អុីរ៉ង់ និងទួរគី ចូលរួមសកម្មជាង នេះក្នុងការការពារ បទឈប់បាញ់នៅ ក្នុងប្រទេសស៊ីរី ... Read More »

បើកលឿនដូចហោះរឿងអីមិនបុកបង្គោលភ្លើង និងដើមឈើឬ?

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា ហើយបានបើករថយន្តកាមរីបាឡែនក្នុងល្បឿនយ៉ាងលឿនដូចហោះ ពេលដល់ផ្លូវកោងមិនបន្ថយល្បឿន ក៏ជ្រុលចង្កូតទៅបុកបង្គោលភ្លើងបាក់អស់មួយដើម និងដើមឈើមួយដើម ឯរថយន្តបង្កបានក្រឡាប់ពីរទៅបីជុំផ្ងារជើងឡើងលើយ៉ាងច្រងាង ចំណែកអ្នកបើកបររងរបួសយ៉ាងធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ ទល់មុខវិទ្យាល័យ ... Read More »

ខ្សឹបដាក់ត្រចៀក ៖ មេគយចល័តប្រើអំណាចតាម រយៈភារកិច្ច តួនាទីមកជំរិតទារឈ្មួញឈើតាមទំនើងចិត្ត???

មិនដឹងថា លោកអគ្គនាយកអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ឬមេគយចល័តទូទាំងប្រទេសមានគោលការណ៍ឲ្យមន្រ្តីរបស់ខ្លួនដើរគៀបសង្កត់ បង្ខំឈ្មួញឲ្យបង់លុយ ឬមួយយ៉ាងទេ? ប៉ុន្តែរូបភាពគយចល័តប្រចាំតំបន់ឥសាន្តត្រូវឈ្មួញនិយាយដើមកប់ៗមាត់ថា៖ សែនមហាឃោរឃៅ សឹងហៅឈ្មួញទៅអារ ក ជម្រិតយកលុយទារតាមទំនើងចិត្ត ដោយការគំរាមសម្លុតលើសពីរបបប៉ុល ពត ទៅទៀត។ ... Read More »

បាញ់ប្រហារក្នុងក្លិបរាត្រីនៅអាមេរិក ស្លាប់ និងរងរបួស១៥នាក់

ប្រភពប៊ីប៊ីស៊ីបានផ្សាយថា ប៉ូលិសអាមេរិកបានលើកឡើងថា មនុស្សម្នាក់បានបាត់បង់ជីវិត និង១៤នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍បាញ់ប្រហារមួយកើតឡើងក្នុងក្លិបរាត្រីមួយនៅទីក្រុង Cincinnati រដ្ឋ Ohio សហរដ្ឋអាមេរិកកាលពីថ្ងៃទី២៦ ខែមីនា ។ ស្នងការប៉ូលិសក្រុង Cincinnati បានមានប្រសាសន៍ថា ខ្មាន់កាំភ្លើងមានគ្នា២នាក់បានធ្វើសកម្មភាពបាញ់ប្រហារនៅក្នុងក្លិបរាត្រីកម្សាន្ត Cameo ... Read More »

លំនៅឋានពលរដ្ឋ៩គ្រួសាររស់នៅក្នុងភូមិកោះគរ ស្រុកស្អាង រងការបាក់ស្រុតចុះទន្លេបាសាក់បណ្តាលមកពីការបូមខ្សាច់របស់ឈ្មួញ

ខេត្តកណ្តាល៖ លំនៅឋានប្រជាពលរដ្ឋយ៉ាងតិច៩គ្រួសារ បាននាំគ្នារុះរើទៅរកទីសុវត្ថិភាព បន្ទាប់ពីការគំរាមកំហែងដោយការបាក់ច្រាំង បង្កការភ័យខ្លាចព្រួយបារម្ភយ៉ាងខ្លាំង ។ សេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង១៥និង៥០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅភូមិកោះគរ ឃុំរកា ស្រុកស្អាង ខេត្តកណ្តាលមានហេតុការណ៍រអិលច្រាំងទន្លេបាសាក់ ... Read More »