ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ផ្ទុះអាវុធ១គ្រាប់របួសសន្តិសុខម្នាក់ ខណៈបង្រ្កាប និងឃាត់ខ្លួនវៀតណាម១៣នាក់ពាក់ព័ន្ធការជំរិតទារប្រាក់ពីជនជាតិវៀតណាមដូចគ្នា

ខេត្តប៉ៃលិន៖ សមត្ថកិច្ចផ្ទុះអាវុធ១គ្រាប់ ត្រូវសន្តិសុខកាស៊ីណូម្នាក់នៅខេត្តប៉ៃលិន បណ្តាលឲ្យរងរបួសធ្ងន់ខណៈដែលកម្លាំងសត្ថកិច្ចចេញប្រតិបត្តិការឡោមព័ទ្ធឆ្មក់ចូលបង្រ្កាបជនជាតិវៀតណាម និងជាតិខ្មែរនៅចំណុចកាស៊ីណូប៉ៃលិនប្លាមមីងហ្គោ ឃាត់ខ្លួន១៣នាក់ ជាប់ពាក់ព័ន្ធ និងការចាប់ជំរិតទារប្រាក់ជនជាតិវៀតណាមម្នាក់ពីភ្នំពេញ យកមកលាក់ទុកនៅខេត្តប៉ៃលិន។ ការបង្រ្កាបនោះកម្លាំងសមត្ថកិច្ចធ្វើឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតចំណុចកាស៊ីណូប៉ៃលិនប្លាមមីងហ្គោ ក្បែរច្រកអន្តរជាតិព្រំ ... Read More »

អាជ្ញាធរស្រុកឯកភ្នំចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅចំណុចឡូត៍នេសាទលេខ២

ខេត្តបាត់ដំបង៖ អាជ្ញាធរស្រុកឯកភ្នំ លោក ឡុង សុភឺន អភិបាលស្រុកឯកភ្នំបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ចុះទៅបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅចំណុចបឹងក្របីស្អុយឡូត៍លេខ២ ស្ថិតក្នុងភូមិសាស្រ្តឃុំកោះជីវាំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧។ ការចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ជាប់បឹងទន្លេសាប ... Read More »

សមាជិកព្រឹទ្ធសភា និងជាបងប្រុសសម្តេចម៉ែ ទទួលមរណភាព ក្នុងអាយុ៩៣ឆ្នាំ

ភ្នំពេញ ៖ សមាជិកព្រឹទ្ធសភា លោក អ៊ុ ម៉ាន្នូរីន ត្រូវជាបងប្រុសបង្កើត របស់សម្តេចព្រះវររាជមាតា ជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ បានទទួលមរណភាព ក្នុងអាយុ៩៣ឆ្នាំ កាលពីវេលាម៉ោង៨ ... Read More »

ភ្លៀងមួយមេធំធ្វើឲ្យរាជធានីភ្នំពេញដូចស្ថិតនៅក្នុងលំហសមុទ្រ

ភ្នំពេញ ៖ ភ្លៀងមួយមេធំមានរយៈពេលជិតពីរម៉ោង បានធ្លាក់ស្រោចស្រប់កណ្តាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី២៨ខែ កញ្ញា ឆ្នាំ២០១៧ បានបណ្តាលឲ្យខណ្ឌទាំង១២ ជន់លិចដោយជំនន់ទឹកភ្លៀង លិចផ្ទះសម្បែង ផ្លូវលំ មហាវិថីនានា និងធ្វើឲ្យប្រជាពលរដ្ឋលំបាកក្នុងការធ្វើដំណើរនិងប្រកបអាជីវកម្មស្ទើរពេញមួយថ្ងៃ ។ នៅតាមវិថីទំនាបនានា ដូចជានៅម្តុំវត្តភ្នំ ... Read More »

យុវជនម្នាក់ស្លាប់នៅក្នុងអណ្ដាតភ្លើងដោយសារផ្ទុះចង្ក្រានហ្គាសបណ្តាលឲ្យឆេះតូចមួយទាំងស្រុង

ខេត្តឧត្តរមានជ័យ៖ ករណីផ្ទុះចង្ក្រានហ្គាសបង្កជាអណ្តាតភ្លើងយ៉ាងសន្ធោ សន្ធៅឆាបឆេះកូនខ្ទម១ខ្នងទំហំ៤X៥ ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងក្តារបណ្តាលឲ្យ បុរសម្នាក់ឆេះស្លាប់នៅក្នុងអណ្តាតភ្លើងនោះផងដែរ។ ករណីដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោងជាង៦ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ក្នុងភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ។ អ្នកភូមិបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ដៀប ... Read More »

ប្រទះឃើញទារកនៅលើភ្លឺស្រែស្រែកយំឡើងស្វាយបបូរមាត់សង្ស័យគេយកមកបោះចោល

ខេត្តពោធិ៍សាត់៖ ទារកអាយុប្រហែល ៣ទៅ ៤ខែ ត្រូវបានស្រ្តីម្នាក់ប្រទះឃើញ នៅលើភ្លឺស្រែយ៉ាងអាណោចអាធ័ម ខណៈដែលទារករូបនេះកំពុងស្រែកយំរហូតស្វាយបរបូមាត់ទៅហើយនោះ សង្ស័យអាណាព្យាបាលយកមកបោះបង់ចោលនៅទីនោះ។ ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង២ និង១០នាទី រសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ត្រង់ចំណុចខាងត្បូងឃ្លាំងរលាំង ... Read More »

ប្រពន្ធវាយប្តី២អង្កត់អុសបណ្តាលឲ្យស្លាប់ដោយសារហិង្សាក្នុងគ្រួសារ

ខេត្តព្រៃវែង ៖ បុរសជាប្តីត្រូវបានប្រពន្ធ វាយ២អង្កត់អុសស្លាប់នៅពេលបញ្ជូនទៅ​ សង្គ្រោះនៅមន្ទីរពេទ្យក្នុងករណីហិង្សាក្នុងគ្រួសារ។ ករណីនេះបានកើតឡើងកាលពី វេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ​២០១៧ នៅភូមិព្រៃគុយ ឃុំ គោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ហើយក្រោយកើតហេតុសមត្ថកិច្ចបាន ... Read More »

ចៅអធិការ២វត្តនិងសង្ឃ២អង្គដោះស្បង់នាំ គ្នាទៅច្រៀងប្រញាប់ចូលវត្តវិញបើករថយន្ត បុកបង្គោលភ្លើងសុគត-របួស

ខេត្តស្វាយរៀង ៖ ករណីគ្រោះថ្នាក់ ចរាចរណ៍រថយន្តបុកបង្គោលភ្លើងស្លាប់ និងរបួស៤នាក់ត្រូវបានបែកធ្លាយថា ជន រងគ្រោះទាំងនោះជាចៅអធិការវត្ត និងព្រះ សង្ឃនាំគ្នាដោះស្បង់ចីពរទៅច្រៀនខារ៉ា អូខេ ហើយប្រញាប់ត្រឡប់ចូលវត្តវិញក៏ ជួបគ្រោះថ្នាក់តែម្តង ។ តាមប្រភពព័ត៌មានពីមន្ត្រីនគរបាល ចរាចរណ៍ខេត្តស្វាយរៀងបានឲ្យដឹងថា ... Read More »

អភិបាលខណ្ឌច្បារអំពៅជំរុញឲ្យចៅសង្កាត់ទាំង៨ត្រូវដោះស្រាយបញ្ហាប្រឈមជាបឋមជូនប្រជាពលរដ្ឋ

ភ្នំពេញ: ដើម្បីធានាបាននូវគុណភាពការងាររដ្ឋបាលទូទៅ ការងារគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់សង្គម និងដោះស្រាយបញ្ហាប្រឈមបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ជាថ្មីម្តងទៀតលោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានជុំរុញឲ្យចៅសង្កាត់ទាំង៨ត្រូវដោះស្រាយបញ្ហាប្រឈមជាបឋមជូនប្រជាពលរដ្ឋ សូមកុំបញ្ជូនបញ្ហាមកឲ្យថ្នាក់ខណ្ឌដោះស្រាយច្រើនពេក ព្រោះអស់លោកបានធ្វើជាចៅសង្កាត់ដោយសារមានការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋ ដូច្នេះហើយត្រូវបំរើប្រជាពលរដ្ឋវិញ..ដោយឡែកមន្ត្រីក្រុមការងារទទួលបន្ទុកអនុវត្តផែនការសកម្មភាពត្រូវ ធ្វើឲ្យបាន ធ្វើឲ្យលឿន និងធ្វើឲ្យមានតម្លារភាព ។ ... Read More »

ថៅកែផ្សារស្អាងសន្យាខ្យល់មិនព្រមធ្វើដំបូលផ្សារទុកឲ្យអាជីវករលក់ហាលខ្យល់ ហាលភ្លៀង

ខេត្តកណ្តាល៖ រយៈពេលជាង៣ខែមកហើយដែលថៅកែភាស៊ីផ្សារស្អាងសន្យាថា នឹងធ្វើដំបូលផ្សារជូនក្រុមអាជីវករ ប៉ុន្តែ នៅមិនទាន់ឃើញរូបរាងនៅឡើយ។ បញ្ហានេះក្រុមអាជីវករបានសំណូមពរឱ្យអាជ្ញាធរជួយជំរុញដល់ប្រធានផ្សារធើ្វ ដំបូលឱ្យបានឆាប់ផងព្រោះលំបាកណាស់។ អ្នកស្រី គ្រុយ ស្រុី អាជីករលក់ផ្លែឈើបាន លើកឡើងថា សព្វថ្ងៃពួកគាត់មានការលំ បាកណាស់ព្រោះកន្លែងដែលលក់ដូរគឺគ្មានដំបូល ពេលភ្លៀងត្រូវរើទុកលក់មិនកើត ... Read More »

ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ជួយសង្រ្គោះស្រ្តីខ្មែរ២នាក់

ភ្នំពេញ៖ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញនៃប្រទេសវៀតណាម បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចវៀតណាម ជួយសង្រ្គោះ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ។ ក្រសួងការបរទេស នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៧បានប្រកាសថា ស្ត្រីខ្មែរចំនួន២នាក់ដែលស្ថានអគ្គកុងស៊ុលជួយសង្គ្រោះនោះ ... Read More »

ណាហ្គាវើលដ៍ គឺជាកន្លែងដ៏ស័ក្តិសមបំផុតសម្រាប់ប្រារព្ធពិធីបុណ្យសែនព្រះខែ!

រាជធានីភ្នំពេញ  ថ្ងៃទី ២៩​ កញ្ញា ២០១៧ ៖ប្រសិនបើលោកអ្នកចង់ទទួលនូវអារម្មណ៍ប្លែកក្នុងឱកាសបុណ្យសែនព្រះខែ សូមអញ្ជើញមកណាហ្គាវើលដ៍ដើម្បីកម្សាន្តក្នុងកម្មវិធីលំដាប់កំពូល និងអស្ចារ្យ! ណាហ្គាវើលដ៏ មានគ្រប់យ៉ាងសម្រាប់លោកអ្នក មានដូចជាការប្រគំតន្ត្រី ច្រៀង និងកម្មវិធីកម្សាន្តដែលមានការចូលរួមសម្តែងពីសិល្បករ-សិល្បការិនីជាតិ និងអន្តរជាតិជារៀងរាល់ថ្ងៃ ម្ហូបចិនរសជាតិដើមពិសេស ... Read More »

យោធាគឺជាឆ្អឹងខ្នងធំបំផុតក្នុងកិច្ចការពារ បូរណភាពទឹកដី និងរដ្ឋាភិបាលស្របច្បាប់

ខេត្តកំពង់ស្ពឺ ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នៃកងយោធ ពលខេមរភូមិន្ទ(ខ.ភ.ម.) បានលើកឡើង ថា កងទ័ពគឺជាឆ្អឹងខ្នងដ៏ធំធេងសម្រាប់ការពារបូរណភាពទឹកដីសន្តិសុខជូនដល់ប្រជាពលរដ្ឋ និងទប់ស្កាត់ដាច់ខាតរាល់សកម្ម ភាពណា ដែលមានចេតនាធ្វើឲ្យប្រទេសជាតិមានភាពវឹកវរនោះ។ ថ្លែងនៅក្នុងពិធីបើកវគ្គហ្វឹកហ្វឺន ... Read More »

ប្រជាពលរដ្ឋចោទអភិបាលក្រុងដូនកែវលក់ផ្លូវកណ្តាលក្រុងឲ្យថៅកែអេតចាយ

ខេត្តតាកែវ ៖ ទីតាំងស្តុកសម្ភារអេត ចាយដ៏ធំមួយនៅក្នុងក្រុងដូនកែវ កំពុង រំលោភដីចំណីផ្លូវលេខ២៨ ស្ថិតនៅភូមិ ឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវបង្កឲ្យប្រជា ពលរដ្ឋលំបាកយ៉ាងខ្លាំងក្នុងពេលធ្វើដំណើរ ឆ្លងកាត់ម្ដងៗ ។ ប្រជាពលរដ្ឋម្នាក់ដែលរស់នៅក្បែរ កន្លែងលក់និងទិញអេតចាយ ... Read More »

អ្នកសារព័ត៌មានបីរូបនឹងប្តឹងលោក ឌិន វ៉ាន់ឌី នាយការិយា ល័យព្រហ្មទណ្ឌកម្រិតស្រាល ស្នងការដ្ឋានគរបាលខេត្តឧត្តរមានជ័យពីបទ អនុវត្តច្បាប់ព្រៃជំនួសច្បាប់រដ្ឋលើរូបខ្លួន

ខេត្តឧត្តរមានជ័យ ៖ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលស្នងការដ្ឋានគរបាលខេត្តឧត្តរមានជ័យ លោក ឌិន វ៉ាន់ឌី រងការ ចោទប្រកាន់ថា ចាប់វាយខ្នោះអ្នកសារព័ត៌ មានបីរូបខណ:កំពុងយកព័ត៌មាននិងថតផ្តិត យករូបអំពីសកម្មភាពនៅក្នុងបនល្បែងស៊ីសងបញ្ជល់មាន់ ល្បែងយូគី និងល្បែង អាប៉ោង ដែលប្រព្រឹត្តទៅក្នុងបរិវេណចំណត ... Read More »

សមត្ថកិច្ចនាំទណ្ឌិត ជា ជុង ក្នុងនាមសាក្សីមកសាកសួរក្នុងសំណុំរឿងផលិតគ្រឿងញៀនរបស់លោក ញឹក ប៊ុនឆៃ

ភ្នំពេញ ៖ ទណ្ឌិតឈ្មោះ ជា ជុង អតីតម្ចាស់កសិដ្ឋានមួយនៅស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ ជាទីតាំងផលិតគ្រឿងញៀនដ៏ធំ សម្បើមមានជាប់ពាក់ព័ន្ធនឹងលោកញឹក ប៊ុនឆៃ ត្រូវបានបញ្ជូនពីពន្ធនាគារត្រពាំង ប្លុងមកកាន់សាលាដំបូងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៧ ខែកញ្ញា ... Read More »

ប្រជាពលរដ្ឋចោទអាជ្ញាធរស្រុកស្រែអំបិលឃុបឃិតឲ្យឈ្មួញកាប់បំផ្លាញដីព្រៃកោងកាង

ខេត្តកោះកុង ៖ ដីព្រៃកោងកាង និងព្រៃលិចទឹកមួយកន្លែង ស្ថិតក្នុងភូមិ សារាយខាងជើង ឃុំជ្រោយស្វាយ ស្រុក ស្រែអំបិល ខេត្តកោះកុងត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញឃុបឃិតគ្នាស៊ីញ៉េឲ្យឈ្មួញកាប់បំផ្លាញយ៉ាងអនាធិបតេយ្យ។ ប្រជាពលរដ្ឋបានលើកឡើងថា ការ ឃុបឃិត និងបើកដៃពីសំណាក់អាជ្ញាធរ ... Read More »

សង្វេគខ្លាំងណាស់ម្តាយស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កូនៗយំឱបសពទ្រហោយំទ្រហឹង

ភ្នំពេញ ៖ ស្ត្រីម្នាក់ជិះម៉ូតូឆាលីតាមផ្លូវ ត្រូវបានរថយន្តធុនធំមិនស្គាល់ម៉ាក១គ្រឿងបើកមកបុកពីក្រោយបណ្តាលឲ្យស្ត្រីរង គ្រោះម្ចាស់ម៉ូតូស្លាប់មួយរំពេចហើយរថយន្តបង្កបានព្យាយាមបើករគេចបាត់ស្រមោល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យសង្វេគមួយនេះបានកើតឡើងកាលពីវេលា ម៉ោង៧និង១០នាទីយប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវបេតុងព្រៃស ស្ថិតត្រង់ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ... Read More »

ស្ត្រីម្នាក់លង់ទឹកស្លាប់នៅមុខផ្ទះសំណាក់វិមានគង្គារ

ខេត្តកំពង់ឆ្នាំងៈ ស្ត្រីម្នាក់លង់ទឹកស្លាប់ ខណៈគាត់ដើរទៅទិញស្រាឆ្លងផ្លូវលំដែល មានទឹកជន់លិច។ ករណីនេះបានកើត​ឡើងនៅវេលាម៉ោង៥និង៣០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់ យីហោវិមានគង្គារ ស្ថិតក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង។ នគរបាលមូលដ្ឋានបានឲ្យដឹងថា ស្ត្រី​រងគ្រោះដែលស្លាប់ឈ្មោះ ... Read More »

រថយន្តបុកគោឆ្លងផ្លូវងាប់រថយន្តមកពីក្រោយបុកបន្ត

ខេត្តព្រះសីហនុ ៖ រថយន្ត២គ្រឿងបានបុកបះគ្នាក្នុងទិសដៅស្រប ខណៈដែល រថយន្តខាងមុខបុកសត្វគោ១ក្បាលដើរឆ្លងផ្លូវបណ្តាលសត្វគោនោះងាប់នៅនឹងកន្លែង។ ករណីនេះបានកើតឡើងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៨និង៤៥ នាទីព្រឹក លើផ្លូវជាតិលេខ៤ ចន្លោះបង្គោល គីឡូម៉ែត្រ ១៧១-១៧២ ស្ថិតនៅក្នុងភូមិ​ត្រពាំងគា ... Read More »

រថយន្ដហាយឡេនឌ័របុកក្មេងប្រុសម្នាក់ស្លាបពេលបញ្ជូនដល់មន្ទីរពេទ្យ

ខេត្តកំពង់ធំ៖ រថយន្ដហៃឡេនឌ័របើក បុកក្មេងប្រុសម្នាក់បណ្តាលឲ្យស្លាប់ពេល បញ្ជូនដល់មន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវ ជាតិលេខ៦ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧៤-១៧៥ ភូមិស្នោ ឃុំត្រពាំងឫស្សី ... Read More »

ជិះម៉ូតូលឿនដួលចូលក្រោមរថយន្តរបួសធ្ងន់ស្រាល២ម្នាក់

ភ្នំពេញ៖ យុវជនប្រុសស្រី២នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នដួលអូសប្រហែល៥ម៉ែត្រចូលក្រោមរថយន្តដែលចតនៅចញ្ចើមផ្លូវ ខាងឆ្វេងបណ្ដាលឲ្យយុវជនម្នាក់របួសធ្ងន់បាក់ជើងម្ខាង ចំណែកនារីម្នាក់ទៀតរបួសស្រាលរលាត់ដៃរលាត់ជើង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២៥នាទីយប់ថ្ងៃ ទី២៧ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្ដោយ ផ្លូវលេខ៣១០ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »

រថយន្តដឹកប្រេងក្រុមហ៊ុនសូគីមិុចបែកកង់ឆេះផ្អើលអ្នកដំណើរតាមផ្លូវ

ខេត្តព្រះសីហនុ ៖ រថយន្តមួយគ្រឿងត្រូវភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅឡើងកាល ពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចន្លោះ បង្គោលគីឡូមែ៉ត្រលេខ203-204 ក្នុង​ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ។ ... Read More »

រថយន្តដឹកភ្ញៀវសណ្ឋាគារខ្សាច់មាសគេចពីសត្វគោក្រឡាប់

ខេត្តព្រះសីហនុ៖ រថយន្តមួយគ្រឿង បើកបរក្នុងល្បឿនលឿនបានក្រឡាប់ផ្ងារ កង់បង្កដោយខ្លួនឯងនៅចំណុចស្ថានីយ ស្តុកប្រេងឥន្ធន’សូគីមិុច ស្ថិតក្នុងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ វេលាម៉ោង ៧និង១៥នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០១៧។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ ... Read More »

សហព័ន្ធកីឡា E- Sports ប្រកាសប្រកួតជើងឯកថ្នាក់ជាតិទូទាំងប្រទេសនាចុងសប្តាហ៍នេះ

ភ្នំពេញ៖ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ទូទាំងប្រទេសឆ្នាំ២០១៧នេះ ដោយចាប់ដំណើរប្រកួតជម្រុះនៅ តំបន់ទី១នាចុងសប្តាហ៍នេះ ដើម្បីស្វែងរកក្រុមខ្លាំងមកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។ តំបន់ទី១នេះមានខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរីដែលនឹងចាប់ផ្តើមប្រកួតនៅថ្ងៃសៅរ៍ ទី៣០ ... Read More »

កម្ពុជាគ្រោងបង្កើតតំបន់ខ្លាធំនៅក្នុងខេត្តមណ្ឌលគិរី

ភ្នំពេញ៖ មន្ត្រីជំនាញមកពីក្រសួង បរិស្ថាន ស្ថាប័នពាក់ព័ន្ធ អង្គការ WWF និង ដៃ​​គូធ្វើការលើបរិស្ថាននិងមកពី​ប្រទេស​​ឥណ្ឌា បានជួបគ្នានៅ​ភ្នំពេញ ហើយបានចុះទៅពិនិត្យជាក់ស្តែងនៅ ខេត្តមណ្ឌលគិរីរយៈពេល៥ថ្ងៃចាប់ពី​ថ្ងៃ​ទី២៥ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ​២០១​៧ ដើម្បីបង្កើតតំបន់សត្វខ្លាធំនៅ​កម្ពុជា។ ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌដូនពេញបន្តចុះរៀបចំសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងអនាម័យក្នុងមូលដ្ឋាន

ភ្នំពេញ៖ បន្ទាប់ពីបើកកិច្ចប្រជុំគណៈ បញ្ជាការឯកភាពខណ្ឌកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ រដ្ឋបាលខណ្ឌដូន ពេញបានបន្តចុះរៀបចំសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងអនាម័យ នៅតាមដងផ្លូវសំខាន់ៗក្នុងមូលដ្ឋានខណ្ឌដូនពេញ មួយចំនួនទៀត។ ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ លោក សុខ ... Read More »

កីឡាករ ឃឹម បូរ៉ា ស្វាគមន៍អ្នកប្រដាល់ថៃ ROEUN THAI នៅTV5 Boxing Knock Out Series

ភ្នំពេញ៖ នៅល្ងាចថ្ងៃសៅរ៍ទី៣០ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ អ្នកលេងកែង ឃឹម បូរ៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ បានរង់ចាំស្វាគមន៍អ្នកប្រដាល់ឆ្លងដែនមកពីប្រទេសថៃ ឈ្មោះ ROEUN THAI ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ខណៈការប្រកួតវគ្គជម្រុះដំណាក់កាលពីទី១ នៃពានរង្វាន់ ... Read More »

ខ្ញុង ទទួលស្គាល់ថា បានសែនព្រេនជាមួយនាយកៃដជាប្ដីប្រពន្ធ

ភ្នំពេញ៖ នៅទីបំផុតអ្នកកំប្លែងមេម៉ាយកូន១អ្នកនាងស្រេង សុកាន់ដា ហៅនាង ខ្ញុង បានសារភាពព្រមទទួលស្គាល់ថា ខ្លួនពិតជាមានទំនាក់ទំនងស្នេហ៍ស៊ីជម្រៅជាមួយនាយកៃដពិតមែនហើយថែមទាំង បានសែនព្រេនជាមួយគ្នានៅមុខចាស់ទុំទាំងសងខាងនិងកំពុងតែរស់នៅជាប្ដី ប្រពន្ធហើយដែរ។ ក្រោយពីធ្លាយរឿងចំណងស្នេហាក្រៅឆាករវាងនាងខ្ញុង នឹងនាយពាក់មី អស់ រយៈពេលជាយូរស្រាប់តែមានលេចធ្លាយរឿងស្នេហារវាង នាងខ្ញុង នឹងនាយកៃដ ... Read More »

សម្តេចតេជោ ហ៊ុន សែន ជឿថាអាមេរិកគ្មានថ្ងៃទៅយកគ្រាប់បែកគីមីនៅខេត្តស្វាយរៀងទេ

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជាបានថ្លែងថា សម្តេចគ្មាន សង្ឃឹមថា សហរដ្ឋអាមេរិកទៅយកគ្រាប់បែកគីមីពីរគ្រាប់បន្សល់ពីសម័យសង្រ្គាមនាទសវត្សរ៍ឆ្នាំ៧០នៅលើទឹកដីខេត្តស្វាយរៀងនោះឡើយ។ សម្តេចតេជោបានស្នើឲ្យ ប្រើកញ្ចប់ថវិកាពិសេសរបស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាអាវុធគីមីដែលកំពុងបង្កការភ័យខ្លាចយ៉ាងខ្លាំងដល់ប្រជាពល រដ្ឋនៅតំបន់នោះ ... Read More »