ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

បាញ់ប្រហារនៅអាល្លឺម៉ង់ ស្លាប់​៨នាក់ របួសធ្ងន់ ៥នាក់ នៅក្នុងក្លឹបរាត្រីពីរកន្លែងផ្សេងគ្នា

ការបាញ់ប្រហារ និងការវាយប្រហារដោយកាំបិត​បានកើតឡើងជាបន្តបន្ទាប់នៅតំបន់ អឺរ៉ុប ដោយជនដៃដល់​​វាយប្រហារ មានភាពឆ្លាតវៃ ជាងពេលមុន ដើម្បីបញ្ចៀសការតាមចាប់ពី កម្លាំងសន្តិសុខ ។ នៅពេលនេះ មានករណីបាញ់ប្រហារនៅក្នុងក្លឹបរាត្រី (ហាងបារ) ឈ្មោះ Bar Shisha ... Read More »

ប្រធានាធិបតីចិន ៖ សង្គ្រាមប្រឆាំងវីរុសកូវីដ-១៩ កាន់តែល្អប្រសើរ

ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានប្រកាសថា សង្គ្រាមប្រឆាំង វីរុសកូវីដ-១៩ នៅក្នុងប្រទេសចិន បានឆ្ពោះទៅមុខ ហើយកំពុងទទួលបានជោគជ័យជាបន្តបន្ទាប់ ។ ការលើកឡើងរបស់ប្រធានាធិបតីចិន ក្នុងពេលដែលចំនួនអ្នកឆ្លង និងស្លាប់ ថយចុះជាច្រើន មិនធ្លាប់មាន ... Read More »

ដោយរងសម្ពាធកាន់តែខ្លាំង រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិកអាចនឹងលាលែងចេញពីតំណែង

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក លោក William Barr ប្រឈមនិងការចោទប្រកាន់ពី អតីត​មន្ត្រីនៅក្នុងក្រសួងនេះរួមទាំងរដ្ឋអាជ្ញាថា​ លោកកំពុងធ្វើឲ្យតម្លៃនៃក្រសួងយុត្តិធម៌​ធ្លាក់ចុះ ដោយសារតែលោក​ William Barr បានជ្រៀតជ្រែកជួយសម្រាលទោស ដល់ មិត្តភក្តិ ប្រធានាធិបតីត្រាំង​​ដែលរងការចោទប្រកាន់ ពាក់ព័ន្ធបោះឆ្នោតកាលពីឆ្នាំ២០១៦ ... Read More »

កូវីដ-១៩ ធ្វើឲ្យមហាអំណាច​សេដ្ឋកិច្ច ទីពីរនិងទីបី​ កាន់តែមានទំនាក់ទំនងជិតស្និទ្ធ

ទំនាក់ទំនងរវាងជប៉ុននិងចិន កាន់តែជិតស្និទ្ធ​​ ដោយប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ បានខិតខំទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស​កូវីដ-១៩។ ចិននិងជប៉ុនជាប្រទេសដែលមានចំនួនអ្នកឆ្លង​វីរុស កូវីដ​ ច្រើនជាងគេបង្អស់។ នៅពេលនេះ ជប៉ុនក៏បានត្រៀមរៀបចំដំណើរទស្សនកិច្ច​របស់ប្រធានាធិបតីចិន ស៊ី ជីនពីង​បំពេញទស្សនកិច្ច ទៅកាន់ប្រទេសជប៉ុន នៅខែមេសា ឆ្នាំ​២០១៩​។ ដំណើរទស្សនកិច្ចរបស់មេដឹកនាំចិន ... Read More »

នាវាដឹកអាវុធរបស់តួកគី រងការវាយប្រហារ នៅកំពង់ផែប្រទេសលីប៊ី

តួកគី បានបញ្ជូនអាវុធជាច្រើន ទៅកាន់ប្រទេស លីប៊ី ជួយដល់ កម្លាំងទាហានប្រឆាំងរដ្ឋាភិបាល ។ ប៉ុន្តែនៅពេលនេះ នាវាដឹកអាវុធ របស់តួកគីរងការវាយកម្ទេច​ដោយរ៉ុក្កែត​ ពីកម្លាំងទាហានលីប៊ី​។ កាលពីថ្ងៃទី​១៨ ខែកុម្ភៈ កមកម្លាំងទាហាននៅភាគខាងកើតលីប៊ី ដឹកនាំដោយលោក​ ... Read More »

អ្នកជាសះស្បើយពីវីរុសកូវីដ-១៩​កើនឡើង ចំណែកអ្នកស្លាប់ធ្លាក់ចុះជាប់គ្នាជាច្រើនថ្ងៃ

ក្តីសង្ឃឹមគ្រប់គ្រងការរាលដាល នៃវីរុសកូវីដ-១៩ កាន់តែ​​ ប្រសើរឡើង ក្រោយពេល​ដែលតួលេខនៃអ្នកឆ្លង ថយចុះ ជាបន្តបន្ទាប់​។ ជាមួយគ្នានោះដែរ មានអ្នកផ្ទុកវិរុស កូវីដ​សរុប១៤,៣៧៦នាក់ជាសះស្បើយពី COVID-19 និងចាកចេញពីមន្ទីរពេទ្យនៅទូទាំងប្រទេសចិន។ សារព័ត៌មានស៊ីនហួ នៅថ្ងៃទី​១៩ ខែកុម្ភៈ ... Read More »

រុស្ស៊ីខ្លាច​ «បរមាណូ កូវីដ-១៩​» សម្រេចបិទព្រំដែន ហាមពលរដ្ឋចិនចូលប្រទេសរបស់ខ្លួន

មហាអំណាចយោធា ទីពីរនៅលើពិភពលោក ដែលមានគ្រាប់បែកបរមាណូច្រើនជាងគេបង្អស់​លើលោក​​ ក្នុងនោះមានគ្រាប់បែកបរមាណូ ហ៊ីដ្រូសែ (hydrogen)  មានកម្លាំងផ្ទុះស្មើរំសេវ TNT រាប់លានតោន អាចបំផ្លាញទីក្រុងទាំងមូល ក្នុងមួយប៉ប្រិចភ្នែក។ ប៉ុន្តែរុស្ស៊ីមិនដែលខ្លាច​ការវាយប្រហារដោយបរមាណូ ទាំងនោះឡើយ។ តែពេលនេះ រុស្ស៊ី​បែជាខ្លាច ... Read More »

ប្រធានមន្ទីរពេទ្យ​​ Wuchang​ ស្លាប់ដោយ កូវីដ-១៩ តែមន្ទីរពេទ្យច្រានចោលព័ត៌មានបែបនេះ

មានព័ត៌​មានជាច្រើន​បានផ្សាយថា អគ្គនាយកមន្ទីរពេទ្យ នៅទីក្រុងវូហាន  បានស្លាប់ ដោយសារតែឆ្លងវីរុសកូវីដ​១៩ ។ លោក​ Liu Zhiming គ្គនាយកមន្ទីពេទ្យ Wuchang ក្នុងទីក្រុងវូហាន​បានស្លាប់កាលពីយប់ថ្ងៃទី​១៧ខែកុម្ភៈ ដោយសារតែឆ្លងវីរុស​ កូវីដ-១៩ ​។ ... Read More »

យន្តហោះចម្បាំងអារ៉ាប៊ីសាអូឌីតរងការបាញ់ទម្លាក់នៅយេមែន

សង្គ្រាមវាយប្រហារក្រុមហូធីនៅក្នុងប្រទេសយេមែន​ របស់ប្រទេសអារ៉ាប ដឹកនាំដោយ​អារ៉ាប៊ីសាអូឌីត បានអូសបន្លាយជាច្រើនឆ្នាំ​កន្លងមក បង្កការខូចខាតយ៉ាងខ្លាំង​។​ យន្តហោះគ្មានមនុស្សបើក ទាំងយន្តហោះចម្បាំង​ រងការបាញ់ទម្លាក់​ជាច្រើនគ្រឿងពី កម្លាំងទាហាន​យេមែន ។ ក្រុមឧទ្ទាមហូធី មិនសូវមានអាវុធទំនើបនោះឡើយ ប៉ុន្តែ​ក្រុមនេះបានខិតខំ​អភីវឌ្ឍន៍អាវុធ​ដើម្បីការពារ​ សត្រូវវាយប្រហារ​។​ នៅពេលនេះក្រុមហូធីបាញ់ទម្លាក់យន្តហោះ ... Read More »

បម្រែបម្រួលអាកាសធាតុជាមូលហេតុបណ្តាលឲ្យមានជំងឺចម្លែកៗជាច្រើន 

ជំងឺចម្លែកៗ នៅលើពិភពលោក ពិបាករកថ្នាំព្យាបាល​ បានកើតឡើងនៅគ្រប់ទិសទីជុំវិញពិភពលោក ជាច្រើនឆ្នាំកន្លងមក អាចបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ។ បណ្តាប្រទេសនៅជុំវិញពិភពលោក​បានខិតខំ​រកគ្រប់វិធានការដើម្បីទប់ស្កាត់បម្រែបម្រួលអាកាសធាតុ​ដោយចំណាយប្រាក់ជាច្រើន​។ នៅពេលនេះថៅកែ Amazon លោក​ Jeff បានសន្យាផ្ដល់ចំនួន១០ពាន់លានដុល្លារអាមេរិកដល់អ្នកវិទ្យាសាស្រ្ដ សកម្មជន អង្គការមិនគិតពីផលចំណេញ និងក្រុមដទៃទៀត ... Read More »

តួកគី៖ រដ្ឋអាជ្ញាបញ្ជាឲ្យចាប់ខ្លួន​២២៨នាក់​​ ពាក់ព័ន្ធបណ្តាញ​រដ្ឋប្រហារ​

ប្រព័ន្ធផ្សព្វផ្សាយ​របស់រដ្ឋ​តួកគី​បានផ្សាយថា រដ្ឋអាជ្ញា​​របស់ប្រទេសនេះ​ដែលកំពុងស៊ើបអង្កេត​នៅ​ក្នុងក្រសួងយុត្តិធម៌ និងក្រសួងយោធា​​នោះ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ បាន​បញ្ជាឲ្យចាប់ខ្លួន​មនុស្ស​២២៨នាក់ សង្ស័យពាក់ព័ន្ធជាមួយបណ្តាញ ដែលទីក្រុង​អង់ការ៉ា​ និយាយថា ស្ថិតនៅពីក្រោយ​អំពើរដ្ឋប្រហារ​មួយ​កាលពីឆ្នាំ២០១៦​។ ការបង្ក្រាប​ចាប់ខ្លួន​បានធ្វើឡើងជាប្រចាំ​ដោយចោទប្រកាន់​​អ្នកគាំទ្រ​​បព្វជិត​សាសនាមូស្លីម​មូលដ្ឋាន​នៅ​អាមេរិក លោក ​Fethullah Gulen ... Read More »

ចិនបញ្ជូនគ្រូពេទ្យយោធា សម្ភារបរិក្ខារពេទ្យ បន្ថែមទៅកាន់ទីក្រុងវូហាន

កម្លាំងទាហានអាកាស​ចិន​ បានបញ្ជូនយន្តហោះដឹកជញ្ជូនយោធាធុនធំ ប្រភេទ​​Y-20 ដឹកក្រុមគ្រូពេទ្យយោធា និង សម្ភារបរិក្ខារពេទ្យ​ ចូលទៅកាន់ទីក្រុងវូហានជាទីកន្លែងផ្ទុះវីរុសកូវីដ-១៩ ដើម្បីជួយគ្រប់គ្រងស្ថានភាព​ ។ យន្តហោះដឹកជញ្ជូនខាងលើ ​បានបញ្ជូនគ្រូពេទ្យយោធា​៦៧៦នាក់​រួមទាំង​សម្ភារបរិក្ខារពេទ្យទៅកាន់ទីក្រុងវូហាន កាលពីថ្ងៃទី១៧ ខែកុម្ភៈ​ ។ ខេត្តហូប៉ី ... Read More »

កូវីដ-១៩កំពុងតែបញ្ជេញឥទ្ធិពល​ ប៉ះពាល់ដល់សេដ្ឋកិច្ច ប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន​

នៅក្នុងវិស័យ សេដ្ឋកិច្ចពាណិជ្ជកម្ម ប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន បានពឹងផ្អែកភាគច្រើនទៅលើប្រទេសចិន ហើយពេលនេះអ្វីគ្រប់យ៉ាងត្រូវបាន អាក់ខាន  តាំងការហោះហើរ ដោយសារតែ ខ្លាចកូវីដ-១៩។ គិតមកដល់ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ២០២០ គេហទំព័រ​wikipedia បានធ្វើបច្ចុប្បន្នភាព​ស្តីអំពីអ្នកជំងឺរលាកសួតបង្កឡើងដោយវីរុសកូរ៉ូណាថ្មី​ (2019-nCoV) ... Read More »

នាយករដ្ឋមន្ត្រី ​ប្រាយុទ្ធ ចាន់អូចា​ នឹងជួបជាមួយសហជីពថៃ រារាំងការព្យួរប្រព័ន្ធអនុគ្រោះពន្ធ

រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គ្រោង​ព្យួរប្រព័ន្ធអនុគ្រោះពន្ធ GSP ​ដល់ថៃ​​ ។ បើអាមេរិកព្យួរការអនុគ្រោះពន្ធនោះ​ ថៃនឹងត្រូវខាតបង់ប្រាក់យ៉ាងតិច​១.៣ពាន់លានដុល្លារ អាមេរិក ។ នៅពេលនេះ នាយករដ្ឋមន្ត្រីថៃ នឹង​ជួបពិភាក្សាជាមួយ​សហជីបកម្មករ ដើម្បីស្វែងរកគន្លឹះមុនពេល ... Read More »

ចិន​រកឃើញ ថ្នាំ​ព្យាបាល​វីរុស​កូ​រ៉ូ​ណា ជា​លើកដំបូង លែងជាក្តីបារម្ភទៀតហើយ

ចាប់តាំងពីវិរូស កូវីដ-១៩ ដែលពីមុនមានឈ្មោះបណ្តោះអាសន្ន (កូរ៉ូណា) បានផ្ទុះឡើងនៅក្នុងប្រទេសចិន តាំងពីខែធ្នូ ឆ្នាំ​២០១៩ ​បង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ពលរដ្ឋនៅក្នុងប្រទេសចិន ជុំវិញពិភពលោកទាំងមូល ។ មិនតែប៉ុណ្ណោះ ការឆ្លងរាលដាលនៃវីរុសនេះ យ៉ាងឆាប់រហ័សដល់ពលរដ្ឋជាង ៧ម៉ឺននាក់ ... Read More »

រដ្ឋមន្ត្រីយុត្តិធម៌អាមេរិករងការចោទប្រកាន់ជួយសម្រាលទោសដល់មិត្តភក្តិ លោកត្រាំ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក​រងការចោទប្រកាន់ ពិបទជួយសម្រាលទោសដល់ មិត្តភក្តិរបស់ប្រធានាធិបតីដូណាលត្រាំ​ ។ សកម្មភាពខាងលើ ដើរផ្ទុយ​ច្បាប់របស់ក្រសួងយុត្តិធម៌ធ្វើឲ្យមន្ត្រី នៅក្នុងក្រសួងខឹងសម្បារយ៉ាងខ្លាំង ដោយសកម្មភាពនោះប៉ះពាល់ដល់កិត្តិយលរបស់ក្រសួង ។ ជាមួយគ្នានេះ អតីតមន្ត្រីក្រសួងយុត្តិធម៌អាមរិកដល់ទៅ​១១០០នាក់ រួមទាំងអតីត​រដ្ឋអាជ្ញា​បានចុះហត្ថលេខាលើសំណើស្នើឲ្យរដ្ឋមន្ត្រី​ ក្រសួងយុត្តិធម៌ William Barr ... Read More »

អាកាសធាតុចុះត្រជាក់បង្កផលលំបាកកាន់តែខ្លាំងដល់ការរស់នៅរបស់ពលរដ្ឋ ក្នុងក្រុងវូហាន

ពលរដ្ឋនៅក្នុងទីក្រុងវ៉ូហាន រស់នៅយ៉ាងលំបាក ដោយសារតែ​ការឆ្លងរាលដាលនៃវីរុស កូវីដ​-១៩ ហើយពេលនេះអាកាសធាតុ ចុះត្រជាក់ខ្លាំង ធ្លាក់ព្រិលយ៉ាងក្រាស និងមានភ្លៀងធ្លាក់ទៀត ធ្វើឲ្យការរស់នៅកាន់តែវេទនា ។ ពលរដ្ឋនៅទីក្រុងវ៉ូហានកំពុងតែទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសកូវីដ ​បណ្តាលឲ្យមានអ្នកស្លាប់ ជិត​១៨០០នាក់ និងឆ្លងរាលដាលជាង៧ម៉ឺននាក់​ ... Read More »

អភិបាលក្រុងប៉ារីសមុន មានរឿងអាស្រូវផ្លូវភេទ ទើបលោក​ ម៉ាក្រុង ជ្រើសរើស​មនុស្សថ្មីមកជំនួសវិញ

ប្រព័ន្ធផ្សព្វផ្សាយ​របស់បារាំង​បានផ្សាយថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានជ្រើសរើស​បេក្ខជន​កាន់តំណែង​ជាអភិបាលក្រុងប៉ារីសថ្មី បន្ទាប់ពី​អភិបាលក្រុង​បច្ចុប្បន្ន​ជួបរឿងអាស្រូវផ្លូវភេទធ្ងន់ធ្ងរ ហើយបានដកខ្លួនចេញពី​តួនាទីដ៏សំខាន់នេះ ។ នៅមិនដល់​មួយខែទៀត​ប៉ុណ្ណោះ បារាំង​នឹងបោះឆ្នោត​ថ្នាក់ឃុំ សង្កាត់ ... Read More »

ជំងឺកូរ៉ូណា ឬ 2019-nCoV ឬ COVID-19 ឆ្លងកើនឡើង ៧១ ២៣០ នាក់ ស្លាប់ ១៧៦៩នាក់ និងចាកចេញពីមន្ទីរពេទ្យសរុប ១០ ៥៧៣នាក់

អ្នកជំងឺកូរ៉ូណា ឬ 2019-nCoV ឬ COVID-19 ដែលបាននិងកំពុងឆ្លងរាលដាលដល់ប្រទេសចំនួន​២៩នោះ មកដល់ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ២០២០ អ្នកជំងឺ​ជាង ១០ ០០០នាក់ បានចាកចេញពីមន្ទីរពេទ្យ ។ យោងតាមការផ្សាយ​របស់ប្រភព ... Read More »

ការប្រកួតប្រជែងអាវុធ រវាងអាមេរិក រុស្ស៊ី និងចិន មូលនិកាមូនិធិការពារជាតិលើពិភពលោកកើនឡើង

មូលនិធិការពារជាតិ​រវាងអាមេរិក រុស្ស៊ី និងចិន​ បានជំរុញឲ្យ បណ្តាប្រទេសនៅលើពិភពលោក​ បង្កើនការចំណាយសម្រាប់ ការពារជាតិ​ខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល​១០ឆ្នាំកន្លងមក​។ សារព័ត៌មាន​ Sputnik ​បានដកស្រង់របាយការណ៍ស្តីពីមូលនិធិការពារជាតិ​​​របស់ វិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្រ្ដអន្ដរជាតិ IISS ​នៅទីក្រុងឡុងដុង​បានបញ្ជាក់ថា​ មូលនិធីការពារជាតិនៅលើបិភបលោក កើនឡើង ... Read More »

វេណេហ្ស៊ុយអេឡា​ ស្នើតុលាការ​ICC ​ ស្រាវជ្រាវ​ការដាក់ទណ្ឌកម្ម​របស់អាមេរិក

រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា​ បានផ្ញើលិខិត​ឡើងទៅកាន់​តុលាការឧក្រិដ្ឋកម្ម អន្តរជាតិ​ ICC ​ឲ្យបើកការស្រាវជ្រាវ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ​របស់អាមេរិក​តាមរយៈការដាក់ទណ្ដកម្មសេដ្ឋកិច្ចទៅលើប្រទេសវេណេហ្ស៊ុយអេឡា​។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន​​ រដ្ឋមន្ត្រីក្រសួង​ការបរទេសវេណេហ្ស៊ុយអេឡា លោក Jorge Arreaza ​បានបញ្ជាក់ថា​ សកម្មភាពរបស់អាមេរិក គឺជាសង្គ្រាមប្រឆាំងពលរដ្ឋវេណេហ្ស៊ុយអេឡា​ បំពានច្បាប់ងន្តរជាតិ​ ដូច្នេះអាមេរិកត្រូវតែបញ្ចប់ជាបន្ទាន់​។ ... Read More »

កូរ៉េខាងជើងអាចប៉ះពាល់សេដ្ឋកិច្ចខ្លាំងដោយបិទព្រំដែនជាប់ចិន

សេដ្ឋកិច្ចកូរ៉េខាងជើង​តាំងពីដើមមកពឹងផ្អែកទៅលើ​ប្រទេសចិន ដោយទំនិញទាំងអស់របស់កូរ៉េខាងជើង​នាំចូលទៅកាន់ប្រទេសចិន​។ ប៉ុន្តែពេលនេះកូរ៉េខាងជើង បានបិទព្រំដែនដោយខ្លាចឆ្លងវីរុសកូរ៉ូណា​។ អ្នកណាក៏ដឹងដែរថាសេដ្ឋកិច្ចកូរ៉េខាងជើង អាស្រ័យស្ទើរតែទាំងស្រុងទៅលើប្រទេសចិន​​ ប៉ុន្តែពេលនេះកូរ៉េខាងជើង បានបិទព្រំដែន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃការឆ្លងវីរុស​ Covid-19 ។ ទាំងនោះបានប៉ះពាល់យ៉ាងខ្លាំង ដល់សេដ្ឋកិច្ច​ ប៉ុន្តែកូរ៉េខាងជើង​ចាំបាច់ត្រូវធ្វើដូច្នេះ​ដោយសារតែ ប្រព័ន្ធសុខាភិបាលនៅក្នុងប្រទេសនេះទន់ខ្យោយ ... Read More »

លោក ត្រាំ បង្ហោះសារលើបណ្តាញសង្គមអរគុណកម្ពជា អាមេរិកនឹងចងចាំទង្វើល្អនេះ

សកម្មភាពរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យពិភពលោក ស្ញប់ស្ញែងគាំទ្រយ៉ាងខ្លាំង សូម្បីតែប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ​ក៏បានអរគុណ​ដល់ប្រទេសកម្ពុជា ដែលបានអនុញ្ញាតឲ្យនាវាទេសចរណ៍​ MS Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ក្រោយពេលនាវានេះរសាត់អណ្តែត​ អស់រយៈពេលជាច្រើនថ្ងៃ ដោយសារ​តែប្រទេសនានា ... Read More »

ក្រោយសភាអាមេរិក «ចងដៃលោកត្រាំ» ​មិនឲ្យធ្វើសង្គ្រាម អ៊ីរ៉ង់កាន់តែ«ឡើងជើង»

កន្លងមកថ្មីៗ​ សភាអាមេរិក​បានបោះឆ្នោតអនុម័ត «ចងដៃ​» លោកត្រាំ មិនឲ្យធ្វើសង្គ្រាមវាយប្រ​ហារអ៊ីរ៉ង់ ប្រសិនបើគ្មានការអនុញ្ញាតពីសភានោះទេ ។​ សកម្មភាពខាងលើ​របស់សភាអាមេរិក​កើតឡើងក្រោយពេល​​​ អាមេរិក​ និងអ៊ីរ៉ង់ មានសកម្មភាព ប្រឈមមុខតានតឹងដាក់គ្នា​។ នៅក្នុងឱកាសខួប​៤០ថ្ងៃ នៃការស្លាប់របស់មេទ័ព​​ដែលអាមេរិកវាយប្រហារ សម្លាប់ ... Read More »

២១នាក់ស្លាប់នៅអាហ្វហ្គានីស្ថាន​ដោយសារគ្រោះថ្នាក់ទាក់ទង​ព្រិលធ្លាក់

បញ្ហាព្រិលធ្លាក់​កំពុងចោទជាបញ្ហា​នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ជាពិសេស​នៅខេត្ត​ភាគកណ្តាល​ប្រទេស​តែ​ម្តង ខណៈប៉ុន្មានថ្ងៃកន្លងទៅថ្មីនេះ គ្រោះថ្នាក់ផ្សេងៗ​បណ្តាលមកពីការធ្លាក់ព្រិល បានសម្លាប់មនុស្ស​យ៉ាងតិច​២១នាក់ ។ នេះបើតាម​អាជ្ញាធរក្នុងតំបន់​ បញ្ជាក់ប្រាប់ប្រភពព័ត៌មាននៅថ្ងៃទី១៤ ខែកុម្ភៈ ២០២០ ។ លោក Ahmad Tameem Azimi ... Read More »

ឃើញគេធ្វើបានជោគជ័យ​ ថៃធ្វើតាមដោយអនុញ្ញាតឲ្យនាវាពីរគ្រឿងដឹកមនុស្សជាង៤,០០០នាក់ ចូលចតនៅកំពង់ផែកោះភូកេត

ថៃជាប្រទេសចុងក្រោយ ក្នុងចំណោមប្រទេស​កោះ​ទាំង៦​ដែលបានបដិសេធនាវាទេសចរណ៍​ WESTERDAM​ ចូលចត ដោយខ្លាចឆ្លង Covid-19 ។ ប៉ុន្តែកម្ពុជាបានអនុញ្ញាតឲ្យចូលចតនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដែលចំនឹងថ្ងៃបុណ្យនៃក្តីស្រឡាញ់ផងនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ... Read More »

អាមេរិកយកចិត្តអ៊ីរ៉ាក់​ ខ្លាចបណ្តេញទាហានចេញពីប្រទេសនេះ ដើម្បីជាការលើកទឹកចិត្តដល់​​អ៊ីរ៉ាក់ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន​បានសម្រេច​ផ្តលើការលើកលែងទណ្ឌកម្ម ដល់អ៊ីរ៉ាក់ ចំពោះការនាំចូលឧស្ម័នពីប្រទេសអ៊ីរ៉ង់​ ។ ការលើកលែងទណ្ឌកម្មនោះមាន រយៈពេល៤៥ថ្ងៃ ។ ក្រសួងការបរទេសអាមេរិក បានថ្លែងថា ការលើកលែងទណ្ឌកម្មនេះ ធានាថា ប្រទេសអ៊ីរ៉ាក់អាចបំពេញតម្រូវការថាមពល ... Read More »

លោកស្រី​អង់ សានស៊ូជី មានបំណងកែប្រែរដ្ឋធម្មនុញ្ញដើម្បីកាន់តំណែងប្រធានាធិបតី

ដើម្បីដឹកនាំមីយ៉ានម៉ា​ទៅមុខយ៉ាងរលូត លោកស្រីអង់ សានស៊ូជី មានបំណងកែប្រែរដ្ឋធម្មនុញ្ញ អនុញ្ញាត ឲ្យ បុគ្គលមាន​​ ប្តី ឬប្រពន្ធកូន សញ្ជាតិផ្សេង អាច កាន់តំណែងប្រធានាធិបតី​ ។ ក្រៅពីនេះ ក៏បានស្នើកាត់បន្ថយ ... Read More »

សិស្សសាលាមីយ៉ាន់ម៉ា​១៩នាក់រងរបួស​ដោយសារការប្រយុទ្ធគ្នា​​​ គ្រាប់កាំភ្លើងធ្លាក់ចំ

សិស្សសាលា​យ៉ាងតិច​១៩នាក់​បានរងរបួស ខណៈសាលាបឋមសិក្សា​មួយកន្លែង​រងនូវគ្រាប់កាំភ្លើង​ធ្លាក់ចំ ពេលដែល​កងទ័ព​រដ្ឋាភិបាល និងក្រុមឧទ្ទាម​ប្រយុទ្ធគ្នា នៅក្នុងរដ្ឋ​ រ៉ាក់ឃីន ។ នេះបើតាមអ្នកនាំពាក្យ​យោធា​មីយ៉ាន់ម៉ា ថ្លែងកាលពី​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ។ ការប៉ះទង្គិច​រវាង​កងទ័ពរដ្ឋាភិបាល និងក្រុមឧទ្ទាមជនជាតិភាគតិច​បាន​ផ្ទុះឡើងជាខ្លាំង​នៅក្នុងរដ្ឋរ៉ាក់ឃីន​។ រដ្ឋមួយនេះ​អំពើហិង្សា​នាំឲ្យមនុស្ស​រាប់​ពាន់នាក់​បាត់បង់ទីជម្រក ... Read More »

អ្នកជំងឺកូរ៉ូណា ឬCOVID-19 ជាង ​​៦៦០០នាក់​ចាកចេញពីមន្ទីរពេទ្យ​

ជំងឺរលាកសួតបង្កឡើងដោយវីរុស​កូរ៉ូណាថ្មី​ឬ 2019-nCoV ឬ COVID-19 គិតមកដល់ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ២០២០ អ្នកជំងឺ​ ៦៦៨២នាក់ បានចាកចេញពីមន្ទីរពេទ្យ​វិញ ។ ប៉ុន្តែ​អ្នកឆ្លង​​ជំងឺនេះ​កើនឡើង ៦៤ ៦២៧នាក់ និងស្លាប់​ ... Read More »