ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

មន្ត្រីជាន់ខ្ពស់អាមេរិកនឹងចាក់ចេញពីតំណែងប្រសិនលោកដូណាល់ ត្រាំ ជាប់ជាប្រធានាធិបតី

មន្ត្រីសហរដ្ឋអាមេរិកប្រកាសថា នឹង លាលែងចេញពីតំណែងប្រសិនបើលោក ដូណាល់ ត្រាំ ជាប់ឆ្នោតនៅក្នុងការបោះឆ្នោតនាថ្ងៃទី៨ ខែវិច្ឆិកា ដើម្បីប្រឆាំងនឹងគោលនយោបាយការបរទេសរបស់លោក ត្រាំ ធ្វើឲ្យអាមេរិកត្រូវខាតបង់។ សារព័ត៌មាន Washington Monthly បានឲ្យដឹងថា មន្ត្រីសហរដ្ឋអាមេរិករហូត ... Read More »

ព្យាករណ៍បាល់ទាត់ចម្រុះថ្ងៃនេះ QPR, Moncheng, BATE, Benfica, Sporting, Dundalk រំពឹងរកបាន៣ ពិន្ទុ

ការប្រកួតបាល់ទាត់ចម្រុះថ្ងៃនេះក្រុម QPR, Moncheng, BATE, Benfica, Sporting, Dundalk ជា ក្រុមដែលមានប្រៀបជាងគូប្រកួត និងមានសង្ឃឹមរកបាន៣ពិន្ទុទាំងក្នុងនិងទឹកដីរបស់ ខ្លួន។ អង់គ្លេស Championship QPR(13) Vs ... Read More »

ប្រធានាធិបតីហ្វុីលីពីនចង់ឲ្យអាមេរិកដកទាហានទាំងអស់ចេញពីប្រទេសរបស់លោក

ប្រធានាធិបតីហ្វុីលីពីន លោក Rodrigo Duterte បានឲ្យដឹងថា លោកចង់ឲ្យ កម្លាំងទាហានអាមេរិកទាំងអស់ដកចេញពីប្រទេសរបស់លោកក្នុងរយៈពេល២ឆ្នាំខាងមុខ។ ការប្រកាសខាងលើរបស់លោក ឌុយ ទែរតេ ពេលដែលលោកបំពេញទស្សនកិច្ចនៅក្នុងប្រទេសជប៉ុនរយៈពេល៣ថ្ងៃ ចាប់ ពីថ្ងៃទី២៥ខែតុលា។ សារព័ត៌មាន New ... Read More »

Twente, MVV, Almere, Den Bosch មានប្រៀបក្នុងទឹកដី នៅហុល្លង់ ថ្ងៃនេះ

ការប្រកួតបាល់ទាត់នៅហុល្លង់ថ្ងៃនេះ ក្រុម Twente, MVV, Almere, PSV II ជាក្រុមដែលមានប្រៀបជាងគូប្រកួតក្នុងទឹកដីសង្ឃឹមរកបាន៣ ពិន្ទុ។ ហុល្លង់ Eredivisie Twente(5) Vs Roda(18) Twente ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ អង់គ្លេសបញ្ជូនកម្លាំងទាហាន១.០០០នាក់រួមជាមួយរថក្រោះទៅកាន់ព្រំដែនជាប់ប្រទេសរុស្ស៊ី

អង់គ្លេសបានសម្រេចបញ្ជូនកម្លាំង ទាហានប្រមាណ១.០០០នាក់ រួមជាមួយអាវុធធុនធ្ងន់ជាច្រើនទៅកាន់ព្រំដែនជាប់ប្រទេសរុស្ស៊ី។ សកម្មភាពបែបនេះគឺជា ការដាក់គំនាបយ៉ាងខ្លាំងទៅលើរុស្ស៊ីក្នុងពេលដែលរុស្ស៊ីបានបញ្ជូនអាវុធទំនើបៗជាច្រើនទៅកាន់ព្រំដែនជាប់អឺរ៉ុប។ ទាហានអង់គ្លេសប្រមាណជិត១ពាន់នាក់រួមជាមួយរថក្រោះរថពាសដែកយន្តហោះគ្មានមនុស្សបើកត្រូវបានបញ្ជូនទៅកាន់ប្រទេសអេស្តូនៀ នៅដើមឆ្នាំ២០១៧ដើម្បីជួយដល់ប្រទេសតំបន់បាល់ទិកគេចផុតពីការគំរាមកំហែងរបស់រុស្ស៊ី។ សារព័ត៌មាន តេឡេក្រាប បានផ្សាយ ថា នេះជាសកម្មភាពដាក់ពង្រាយកម្លាំង ទាហានរយៈពេលយូររបស់អង់គ្លេស និង មានចំនួនច្រើនបំផុតចាប់តាំងពីសង្គ្រាមត្រជាក់បានបញ្ចប់។ ... Read More »

បាល់ទាត់នៅបារាំងថ្ងៃនេះ ParisSG, Ajaccio, Valenciennes, Boulogne ប្តេជ្ញាយកឈ្នះគូប្រកួត របស់ខ្លួន

ការប្រកួតបាល់ទាត់នៅបារាំងថ្ងៃនេះ ក្រុម ParisSG, Ajaccio, Valenciennes, Boulogne ជាក្រុមដែលមាន ប្រវត្តិល្អ និងមានរំពឹងយកឈ្នះគូប្រកួត ទាំងក្នុង និងក្រៅទឹកដីរបស់ខ្លួន ។ បារាំង Ligue 1 ... Read More »

នាវាមុជទឹកសហរដ្ឋអាមេរិកចូលមកដល់កំពង់ផែប្រទេសជប៉ុន

អ្នកនាំពាក្យទាហានជើងទឹកអាមេរិកលោក David Edgerton បានឲ្យដឹងថា នាវាមុជទឹក Columbia ដែលជានាវាវាយលុកលឿនដើរដោយថាមពលបរមាណូរបស់អាមេរិកបានទៅដល់កំពុងផែ Yokosuka ប្រទេសជប៉ុន ដើម្បីបញ្ជាក់ពីទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំង២នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ការមកដល់របស់នាវាមុជទឹកខាងលើចំពេលដែលចិនកំពុងតែបង្កើនវត្តមានយោធានៅសមុទ្រចិនភាគខាងកើតដែលអាចគំរាមកំហែងដល់ប្រទេសជប៉ុនដែលពឹកផ្អែកលើវិស័យដឹកជញ្ជូនតាមដែនសមុទ្រទាំងស្រុង។ លោក David Edgerton បានបញ្ជាក់ ... Read More »

ណាតូបញ្ជូនកម្លាំងទាហានទ្រង់ទ្រាយធំទៅកាន់ព្រំដែនជាប់រុស្ស៊ី

នៅថ្ងៃទី២៦ ខែតុលា ណាតូបានជំរុញឲ្យ ប្រទេសជាសមាជិករបស់ខ្លួនបង្កើនកម្លាំង ទាហានទៅតំបន់ភាគខាងកើតជាប់ព្រំដែន ប្រទេសរុស្ស៊ី។ នេះជាការអំពាវនាវឲ្យបញ្ជូន ទាហានច្រើនបំផុតទៅព្រំដែនប្រទេសរុស្ស៊ី ចាប់តាំងពីសង្គ្រាមត្រជាក់បានបញ្ចប់។ សារព័ត៌មានរ៉យទ័របានផ្សាយថា សកម្ម ភាពខាងលើរបស់ណាតូក្រោយពេលដែល នាវាផ្ទុកយន្តហោះរុស្ស៊ីកំពុងធ្វើដំណើរឆ្ពោះ ទៅកាន់ប្រទេសស៊ីរី និងបង្ហាញពីឥទ្ធិពលនៅតាមឆ្នេរសមុទ្រប្រទេសតំបន់អឺរ៉ុបជាប់រុស្ស៊ី។ ... Read More »

ថៃចាប់កប៉ាល់នេសាទវៀតណាម៥គ្រឿងនិងនាវិករាប់សិបនាក់

នាវាយាមល្បាតថៃពីរគ្រឿងបានឡោម ព័ទ្ធចាប់កប៉ាល់នេសាទវៀតណាម៥គ្រឿង ដោយរងការចោទប្រកាន់ពីបទនេសាទខុស ច្បាប់នៅតំបន់សមុទ្រស្ថិតនៅក្រោមដែនអធិបតេយ្យភាពរបស់ថៃ។ សារព័ត៌មាន The Nation បានផ្សាយថា នៅវេលាម៉ោង១១យប់ ថ្ងៃទី២៤ខែតុលា នាវាយាមល្បាតថៃ២គ្រឿងបានវិលត្រឡប់ មកទីតាំងវិញក្រោយពេលយាមល្បាតរួមជាមួយកម្លាំងទាហានម៉ាឡេស៊ីក៏បានឃើញ កប៉ាល់នេសាទវៀតណាម៣គ្រឿងនិងនា វិក១៥នាក់ក៏ឃាត់ខ្លួនតែម្តងដោយចោទប្រកាន់ថា បាននេសាទខុសច្បាប់នៅជិត ... Read More »

ក្រុមបុគ្គលិកអាកាសយានិកធ្វើកូដកម្មធ្វើឲ្យជើងហោះហើររាប់រយរងផលប៉ះពាល់

កាលពីថ្ងៃទី២៧ ខែតុលា ក្រុមបុគ្គលិក អាកាសយានិករបស់ក្រុមហ៊ុនអាកាសចរណ៍ Eurowings និង Germanwings របស់អាល្លឺ ម៉ង់បាននាំគ្នាធ្វើកូដកម្មធ្វើឲ្យជើងហោះហើរចំនួន៣៨០ជើងត្រូវផ្អាក។ ការធ្វើកូដកម្មកើតឡើងនៅវេលាម៉ោង៥ទៀបភ្លឺ ហើយអូសបន្លាយរយៈពេល១ថ្ងៃ។ សកម្មភាពខាងលើបានធ្វើឲ្យប៉ះពាល់យ៉ាង ខ្លាំងដល់ក្រុមហ៊ុនធំ Lufthansa ដែលជា ... Read More »

ជប៉ុនឲ្យហ្វុីលីពីនជួលយន្តហោះហ្វឹកហាត់ដោយមិនយកប្រាក់

នេះជាលើកទីមួយហើយដែលជប៉ុនឲ្យហ្វុីលីពីនជួលយន្តហោះសម្រាប់ហ្វឹកហាត់យោធា ដោយមិនយកប្រាក់ក្រោយពេលជប៉ុនលុបចោលច្បាប់ហាមលក់អាវុធទៅក្រៅប្រទេស។ សារព័ត៌មានក្យូដូនៅថ្ងៃទី២៦ ខែតុលា បានផ្សាយថា រដ្ឋាភិបាលជប៉ុននិងហ្វុីលីពីនបានចុះកិច្ចព្រមព្រៀងឲ្យហ្វុីលីពីនខ្ចីយន្តហោះហ្វឹកហាត់៥គ្រឿងប្រភេទ TC-9០ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺតម្លៃឲ្យជួលយន្តហោះខាងលើស្មើនឹងជួលម៉ូតូមួយគ្រឿងគឺ៧.០០០ដុល្លារសម្រាប់៤គ្រឿងដំបូងនិង២០០ដុល្លារសម្រាប់យន្តហោះទី៥។ ពេលវេលាឲ្យជួលគ្មានកំណត់អាស្រ័យទៅលើហ្វុីលីពីន។ កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខានៅក្នុងពេលដែលប្រធានាធិបតីឌុយទែរតេទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសជប៉ុនចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ ខែ តុលា ក្រោយពេលលោកបញ្ចប់ទស្សនកិច្ចនៅប្រទេសចិន។យន្តហោះTC-90អាចហោះហើរបានចម្ងាយ១.៩០០គីឡូម៉ែត្រគឺមានការហោះហើរឆ្ងាយលើសពីយន្តហោះហ្វុីលីពីនបច្ចុប្បន្នពីរដង។ ទាំងនោះមានភាពងាយស្រួលយាមល្បាតនៅដែនសមុទ្រ ... Read More »

ថៃហាមមិនឲ្យស្រែកអបអរសាទរក្នុងពេល ប្រកួតជម្រុះ World Cup

សមាគមកីឡាបាល់ទាត់របស់ប្រទេសថៃបានឱ្យដឹងថាកាលពីថ្ងៃសុក្រ ទី២១ ខែតុលា ពួកគេហាមប្រាមការស្រែកអបអរសាទរក្នុងពេលប្រកួតជម្រុះ World Cup នៅខែក្រោយពេលជម្រើសជាតិថៃប៉ះប្រទេសអូស្រ្តាលីដោយសារតែថៃកំពុងតែកាន់ទុក្ខនៃការសោយទិវង្គតរបស់ព្រះ មហាក្សត្រ Bhumibol Adulyadej ។ ដោយសារតែមានការកាន់ទុក្ខពេញ ប្រទេស ដំបូងឡើយថៃបានព្យាយាមស្នើសុំផ្លាស់ប្តូរទីកន្លែងនៃការប្រកួតដែលនឹងធ្វើឡើងនៅថ្ងៃទី១៥ខែវិច្ឆិកាខាងមុខ ប៉ុន្តែអូស្ត្រាលីបានបដិសេធការស្នើសុំនោះ ... Read More »

លោក គីម ជុងអ៊ុន នឹងបោះបង់អាវុធបរមាណូដោះដូរយកសន្តិភាពជាមួយសហរដ្ឋអាមេរិក?

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន អាច នឹងបង្កើតទំនាក់ទំនងសន្តិភាពជាមួយ សត្រូវធំបំផុតរបស់កូរ៉េខាងជើងគឺអាមេរិក។ សារព័ត៌មាន Dailystar បានផ្សាយថា មេដឹកនាំ គីម ជុងអ៊ុន នឹងបោះបង់អាវុធបរ មាណូដើម្បីបង្កើតសន្តិភាពជាមួយអាមេរិក និងកូរ៉េខាងត្បូង។ ... Read More »

ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ២០១៦ចំណាយប្រាក់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ

ប្រាក់ចំណាយសម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅក្នុងឆ្នាំ២០១៦ខាងមុខគឺចំណាយច្រើនជាងការបោះឆ្នោត លើកមុនៗរហូតដល់៨៦លានដុល្លារ។ ក្រុមស្រាវជ្រាវរបស់មជ្ឈមណ្ឌល CRP ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវពីការបរិច្ចគ សម្រាប់អ្នកនយោបាយបានប្រកាសឲ្យដឹង ថា ប្រាក់ចំណាយសម្រាប់ការបោះឆ្នោតឆ្នាំ២០១៦មានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ដោយត្រូវចំណាយសរុបរហូតដល់ទៅ៦,៦ ពាន់លានដុល្លារសម្រាប់ការឃោសនាបោះ ឆ្នោត និងបោះឆ្នោត។ បេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យលោកស្រី ហ៊ីលឡារី គ្លីន ... Read More »

Renato Sanches របស់ក្លិប Bayern Munich ឈ្នះពានរង្វាន់European Golden Boy

កីឡាករ Renato Sanches របស់ក្លិប Bayern Munich ត្រូវបានបោះឆ្នោតឲ្យឈ្នះពានរង្វាន់ European Golden Boy ដែល ជាពានរង្វាន់សម្រាប់កីឡាករលេងល្អបំផុត របស់ទ្វីបអឺរ៉ុបអាយុក្រោម២១ឆ្នាំ ។ Renato ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ ប្រធានាធិបតីហ្វីលីពីនៈ បើក្រុមហ៊ុនបរទេសខ្លាចសូមចាកចេញទៅ

ប្រធានាធិបតីហ្វុីលីពីននៅថ្ងៃទី២៦ ខែតុលា បានប្រកាសថា បណ្តាក្រុមហ៊ុន បរទេសអាចរើអីវ៉ាន់ចាក់ចេញពីប្រទេស របស់លោកបាន ប្រសិនបើភ័យខ្លាចរឿង បោសសម្អាតគ្រឿងញៀន ។ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Daniel Russel កាលពីថ្ងៃទី២៤ ខែ តុលាបានទៅកាន់ទីក្រុងម៉ានីលដោយលោកបង្ហាញពីក្តីបារម្ភចំពោះសង្គ្រាម ... Read More »

ព្យាករណ៍បាល់ទាត់ចម្រុះថ្ងៃនេះ Palermo, Zwolle, Eindhoven, Rio Ave, Panathinaikos មានប្រៀបក្នុង ទឹកដី

ការប្រកួតបាល់ទាត់ចម្រុះថ្ងៃនេះក្រុម Palermo, Zwolle, Eindhoven, Rio Ave, Panathinaikos ជាក្រុមដែលមាន ប្រវត្តិល្អជាងគូប្រកួត មានសង្ឃឹមឈ្នះក្នុង ទឹកដីរបស់ខ្លួន ។ អុីតាលី Serie A ... Read More »

Antoine Griezmannទទួលពានកីឡាករឆ្នើមខណៈBarcelonaមិនចូលរួម

ខ្សែប្រយុទ្ធអន្តរជាតិបារាំង Antoine Griezmann របស់ក្លិប Atletico Madrid បាន ទទួលពានកីឡាករឆ្នើមប្រចាំក្របខ័ណ្ឌ អេស្ប៉ាញ La Liga រដូវកាលឆ្នាំ ២០១៥-២០១៦។ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺពុំមានកីឡាកររបស់ក្លិប Barcelona ... Read More »

សភាវេណេហ៊្សុយអេឡានៅតែបន្តបោះឆ្នោតដើម្បីចោទប្រកាន់ទោសប្រធានាធិបតី ម៉ាឌូរ៉ូ

សភាវេណេហ៊្សុយអេឡាបានចាប់ផ្តើមបោះឆ្នោតដើម្បីរៀបចំបែបបទប្តឹងប្រធានាធិបតី Nicolas Maduro ។ សកម្មភាពខាងលើត្រូវបានគេព្យាករ ថា នឹងធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងក្នុងពេលដែលវិបត្តិនយោបាយនៅ ក្នុងប្រទេសនេះកាន់តែខ្លាំងឡើង។ កាលពីសប្តាហ៍កន្លងមកក្រុមប្រឆាំងក៏បានស្នើឲ្យមានការបោះឆ្នោតប្រជាមតិដើម្បីដក ហូតតំណែងប្រធានាធិបតីដែរ។ ផ្ទុយទៅនឹងប្រទេសជិតខាងប្រេស៊ីលដែលប្រធានាធិបតីត្រូវបានចោទប្រកាន់ទោសកាលពីខែសីហា។ ចំណែកក្រុម ប្រឆាំងប្រធានាធិបតី ម៉ាឌូរ៉ូ ត្រូវបានតុលាការកំពូលប្រទេសនេះប្រកាសថា ... Read More »

ដូណាល់ ត្រាំ៖ ប្រសិនបើលោកស្រីគ្លីនតុនជាប់ឆ្នោតជាប្រធានាធិបតីនោះសង្គ្រាមលោកលើកទី៣នឹងផ្ទុះឡើង

បេក្ខភាពប្រធានាធិបតីអាមរិកមកពីគណបក្សសាធារណរដ្ឋលោកដូណាល់ ត្រាំ កាលពីថ្ងៃទី២៥ ខែតុលា បានបញ្ជាក់ ថា គោលនយោបាយការបរទេសស្តីពីវិបត្តិស៊ីរីរបស់បេក្ខភាពប្រធានាធិបតីមកពីគណ បក្សប្រជាធិបតេយ្យលោកស្រីហ៊ីលឡារី គ្លីនតុន អាចនឹងជំរុញឲ្យមានសង្គ្រាមលោកលើកទី៣កើតឡើង ។ ឆ្លើយតបទៅនឹងបទសម្ភាសន៍ពីគោលនយោបាយការបរទេសលោកដូណាល់ ត្រាំ បានបញ្ជាក់ថា អាមេរិកគួរតែផ្តល់អាទិភាពទៅលើគោលដៅកម្ទេចទីតាំងក្រុមIS ... Read More »

ហ្វីលីពីនទទួលបានជំនួយ១,៨លានដុល្លារពីចិនដោយគ្មានលក្ខខណ្ឌជួយដល់គ្រោះទឹកជំនន់

ក្រោយពេលហ្វុីលីពីនបានចោទប្រកាន់ អាមេរិកនិងចិនថា ជាអ្នកធ្វើឲ្យហ្វុីលីពីន ប្រឈមនឹងខ្យល់ព្យុះគ្រោះទឹកជំនន់ជាបន្តបន្ទាប់ពេលនេះចិនបានផ្តល់ជំនួយគ្មាន លក្ខខណ្ឌប្រមាណ៨៩,៨លាន Peso ស្មើ ១,៨លានដុល្លារ សម្រាប់ជួយដល់ជនរងគ្រោះដោយព្យុះនិងទឹកជំនន់។ ទឹកប្រាក់ទាំងនោះត្រូវបានរដ្ឋាភិបាលហ្វុីលីពីនយកទៅជួយដល់ពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់បណ្តាលមកពីព្យុះ Sarika និង Haima ធ្វើឲ្យខូចខាតទ្រព្យ សម្បត្តិនិងអាយុជីវិតជាច្រើន។ ... Read More »

អ្នកចាត់ការទូទៅ Marcello Lippi ធ្លាប់ឈ្នះ World Cup មកដឹកនាំជម្រើសជាតិចិន

សមាគមកីឡាបាល់ទាត់ជាតិចិនបានសម្រេចចិត្តតែងតាំងលោក Marcello Lippi ដែលធ្លាប់ឈ្នះ World Cup មកដឹក នាំក្រុមជម្រើសជាតិចិន ។ អ្នកចាត់ការទូទៅវ័យ៦៨ឆ្នាំLippiធ្លាប់ដឹកនាំក្រុមជម្រើសជាតិអុីតាលីឈ្នះជើង ឯក World Cup ឆ្នាំ២០០៦ ដោយឈ្នះ ... Read More »

រូបចចក Zabivaka ត្រូវបានជ្រើស រើសជារូបតំណាងWorld Cupឆ្នាំ២០១៨

ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក World Cup ឆ្នាំ២០១៨នឹងធ្វើឡើង នៅក្នុងប្រទេសរុស្ស៊ី ខណៈរូបចចកឈ្មោះ Zabivaka ត្រូវបានជ្រើសរើសជាតំណាងនៃការប្រកួតដ៏ធំនេះ។ រូបចចកនេះត្រូវបានរចនាដោយនិសិ្សតម្នាក់ឈ្មោះ Ekaterina Bocharova ហើយទទួលបានសំឡេងបោះឆ្នោតគាំទ្ររហូត ដល់ទៅ៥៣ភាគរយក្នុងចំណោមសំឡេងបោះឆ្នោត១លាននាក់ ។ ចំណែករូបខ្លា ... Read More »

សភាវេណេហ៊្សុយអេឡាប្រទូសរ៉ាយគ្នាដោយទាមទារបញ្ជូនប្រធានាធិបតីទៅកាន់តុលាការ

កាលពីថ្ងៃទី២៤ ខែតុលា សភាវេណេ ហ៊្សុយអេឡា ដែលគ្រប់គ្រងភាគច្រើនដោយក្រុមប្រឆាំងបានប្រកាសចោទប្រកាន់ទោសប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូថា បានបំពានលទ្ធិប្រជាធិបតេយ្យ។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំពិសេស របស់សភាតំណាងរាស្ត្រមកពីគណបក្សប្រឆាំងលោក Julio Borges បានប្រកាសថា «នោះជាសវនាការនយោបាយ និងផ្លូវច្បាប់ ... Read More »

ព្យាករណ៍បាល់ទាត់ចម្រុះថ្ងៃនេះ Real Madrid, Chelsea, Bayern Münich, Dortmund, Ajax, Feyenoord រំពឹងឈ្នះ

ការប្រកួតបាល់ទាត់ចម្រុះថ្ងៃនេះក្រុម ខ្លាំងៗ Real Madrid, Chelsea, Bayern Münich, Dortmund, Ajax, Feyenoord ជាក្រុមដែលមាន ប្រវត្តិល្អ និងមានរំពឹងឈ្នះគូប្រកួតទាំងក្នុងនិងក្រៅទឹកដីរបស់ ខ្លួន ។ ... Read More »

ប្រទេសអឺរ៉ុបពន្យារពេលដាក់ទណ្ឌកម្មរុស្ស៊ីបន្ថែមទៀត

ក្រោយពេលអឺរ៉ុបពន្យារពេលបន្ថែមទៀតក្នុងការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ប្រទេសដែលជាដៃគូរបស់អឺរ៉ុបក៏បានពន្យារ ពេលដូចគ្នាដែរ។ ការពន្យារពេលនោះបាន ធ្វើឲ្យរុស្ស៊ីប្រឈមនឹងការខាតបង់ជាបន្តទៀតក្នុងពេលដែលរុស្ស៊ីនិងលោកខាងលិច កំពុងប្រឈមមុខតានតឹងដាក់គ្នា។ កាលពីថ្ងៃទី២៤ ខែតុលា តំណាងជាន់ ខ្ពស់ទទួលបន្ទុកសន្តិសុខកិច្ចការបរទេស របស់អឺរ៉ុប លោក Federica Mogherini បានបញ្ជាក់ថា ... Read More »

បាល់ទាត់នៅស្កុតឡេន Premiership ថ្ងៃនេះ Motherwell, Dundee, Kilmarnock, Celtic ប្តេជ្ញាយកឈ្នះគូប្រកួត របស់ខ្លួន

ការប្រកួតបាល់ទាត់នៅស្កុតឡេន Premiership ថ្ងៃនេះ ក្រុម Motherwell, Dundee, Kilmarnock, Celtic ជាក្រុម ដែលមានប្រវត្តិល្អ ប្តេជ្ញាយកឈ្នគូប្រកួតទាំងក្នុងនិងក្រៅទឹកដីរបស់ខ្លួន ។ Motherwell(9) Vs Inverness(6) ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ ប្រទេសលីប៊ីក្រោយរយៈពេល៥ឆ្នាំគ្មានហ្គាដាហ្វុីដឹកនាំតើមានការប្រែប្រួលបែបណា?

កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១១ មេដឹកនាំ ហ្គាដាហ្វុី ដែលបានកាន់តំណែងដឹកនាំលីប៊ីរយៈពេល៤២ឆ្នាំត្រូវបានកម្លាំង ទាហានបះបោរសម្លាប់នៅទីក្រុង Sirte ដោយមានការគាំទ្រពីកម្លាំងទាហានណាតូ។ ចាប់តាំងពីរបប ហ្គាដាហ្វុី ធ្លាក់នៅក្នុង សង្គ្រាមស៊ីវិលមកសង្គ្រាមស៊ីវិលក៏បានផ្ទុះឡើងនៅក្នុងប្រទេសនេះការក្រោកឈរឡើងរបស់ក្រុមជនជាតិភាគតិចនៅក្នុង ប្រទេសនេះកាន់តែកើនឡើងធ្វើឲ្យការ ប្រឈមមុខកាន់តែតានតឹង។ ... Read More »

វាយប្រហារភេរវកម្មនៅទីតាំងហ្វឹកហ្វឺនប៉ូលិសស្លាប់ជាង៤០នាក់នៅប្រទេសប៉ាគីស្ថាន

ក្រុមភេរវកម្មដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដាបានសម្រុកចូលវាយប្រហារនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនប៉ូលិសដែលមានសិស្សជាច្រើនកំពុងតែរៀននៅទី នោះដើម្បីក្លាយជាប៉ូលិស។ យ៉ាងហោចណាសក៏មានមនុស្ស៤០នាក់ស្លាប់នៅក្នុងហេតុការវាយប្រហារខាង លើ។ នៅពេលដែលការវាយប្រហារកើតឡើងមានសិស្សប្រមាណ៧០០នាក់កំពុងតែសិក្សា។ ការវាយប្រហារធ្វើឡើងពីភេរវករប្រមាណ៦នាក់ប្រដាប់ដោយកាំភ្លើង និងគ្រាប់បែកបាញ់ប្រហារយ៉ាងចាស់ដៃ នៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺន ស្ថិតនៅក្នុង ខេត្ត Baluchistan ។ មន្ត្រីសុខាភិបាលខេត្ត Baluchistan បានឲ្យដឹងថា ... Read More »

សហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងជើង«ដើរយប់» ជាមួយគ្នានៅរាជធានីម៉ាឡេស៊ី?

អាមេរិកនិងកូរ៉េខាងជើងទើបតែបាន «ដើរយប់» ជាមួយគ្នានៅរាជធានីប្រទេសម៉ាឡេស៊ី ដោយក្នុងនោះកូរ៉េខាងជើងបានព្យាករថា លោកស្រី ហ៊ីលឡារី គ្លីនតុន នឹងទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតខាងមុខ។ កាលពីចុងសប្តាហ៍កន្លងមកមន្ត្រីកូរ៉េខាងជើង និងអតីតមន្ត្រីជាន់ខ្ពស់អាមេរិកបានជួបប្រជុំគ្នានៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ សារព័ត៌មាន Joongang Daily របស់កូរ៉េខាងត្បូងបានផ្សាយ ... Read More »