ព័ត៌មានទាន់ហេតុការណ៍៖
'

ប្រទះឃើញសពបុរសអនាថាម្នាក់ដេកស្លាប់ក្នុងលូ

ភ្នំពេញ៖ បុរសជាជនអនាថាម្នាក់បានយកលូធ្វើជាទីជម្រក ស្នាក់អាស្រ័យរាល់ថ្ងៃរយៈពេលប្រហែល២ខែមកហើយ និងត្រូវបាន អ្នកភូមិជួយផ្ដល់បាយទឹកឲ្យហូបរាល់ថ្ងៃផងដែរ ពេលនេះស្រាប់តែដេកស្លាប់ដែលសង្ស័យបណ្ដាលមកពីជំងឺខ្យល់គរ ។ សាកសពត្រូវបានអ្នកភូមិប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ... Read More »

ក្រុមចោរប្លន់ម៉ូតូពលរដ្ឋនៅក្បែរប៉ុស្ដិ៍នគរបាលព្រៃវែង តែជនរងគ្រោះមិនប្តឹង ពីព្រោះអសជំនឿ

ភ្នំពេញ៖ កាលពីវេលាម៉ោង ២ យប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២០ ស្រាប់តែមានជនសង្ស័យមួយក្រុមជិះម៉ូតូចំនួន បីគ្រឿងបានធ្វើសកម្មភាពវាយទៅលើបុរសម្នាក់បណ្ដាលឲ្យរងរបួសពេញខ្លួនរួចប្លន់យកម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់បានសម្រេច ស្ថិតនៅក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង ប្រមាណជា៥០ម៉ែត្រ តាមបណ្តោយផ្លូវបេតុងព្រៃស ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ... Read More »

ស្គាល់អត្តសញ្ញាណអ្នកស្លាប់ដែលត្រូវភ្លើងឆេះពេញខ្លួនហើយ

ភ្នំពេញ៖សាកសពបុរសម្នាក់ដែលត្រូវបានកម្មករសំណង់ដើរទាក់សត្វហើយប្រទះឃើញនៅក្បែរម៉ុងខ្មោចកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅខាងត្បូងវត្តតាភេម ស្ថិតនៅក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រហូតមកដល់វេលារសៀលថ្ងៃដដែល ត្រូវបានស្គាល់អត្តសញ្ញាណហើយ ។ បន្ទាប់ពីក្រុមគ្រួសារទៅតាមរក និងអះអាថា អ្នកស្លាប់គឺជាសាច់ញាតិរបស់ខ្លួន ... Read More »

អតិថិជន ធនាគារ (ABA ) ព្រួយបារម្ភភ័យតៗគ្នា ខ្លាចបាត់លុយក្នុងកុង បន្ទាប់ពីមានលេខទូរស័ព្ទ(+685)ខលចូល

ភ្នំពេញ៖ ប៉ុន្មានថ្ងៃនេះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក Facebook ឃើញគេបង្ហោះព្រោងព្រាត និយាយតៗគ្នា ថាមានអ្នករងគ្រោះបាត់លុយ គ្រាន់តែឃើញ ABA លោត transaction ។ ដំណឹងនេះត្រូវបានចែករំលែកទៅកាន់មនុស្សជាច្រើន ឈានដល់អតិថិជន ធនាគារ(ABA) កើតមន្ទិលសង្ស័យ ... Read More »

សម្តេចតេជោហ៊ុន សែនៈ ជូនពរចូលឆ្នាំចិន Gong Xi Fa Cai ២០២០

ភ្នំពេញៈ សាររបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនពរចូលឆ្នាំចិន Gong Xi Fa Cai ២០២០ ។ សម្តេចបានសរសេរថាៈ «ខ្ញុំនិងភរិយាសូមចូលរួមអបអរសាទរក្នុងថ្ងៃសែនចូលឆ្នាំចិននៅថ្ងៃទី ២៤ មករា ... Read More »

មូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ សហការបង្ក្រាបបទល្មើសព្រៃឈើ

ខេត្តពោធិ៍សាត់៖ មូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ សហការបង្ក្រាបបទល្មើសព្រៃឈើនៅវេលាម៉ោង១៦និង២០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក៣នាក់, កងរាជអាវុធហត្ថផ្ទៃប្រទេស២នាក់ មធ្យោបាយរថយន្ត២គ្រឿង អាវុធ Ak04 ដើម ដឹកនាំដោយលោកវរសេនីយ៍ត្រី ចាន់ សុខា ... Read More »

ទុក្ខជាន់ទុក្ខរថយន្តសាមុយមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ដឹកសិស្សដួលសន្លប់មកមន្ទីរពេទ្យខេត្ត ចៃដន្យអាក្រក់បុកម៉ូតូឆ្លងថ្នល់​ស្លាប់២នាក់ប្តីប្រពន្ធ

ខេត្តស្វាយរៀង ៖ ពិតជាទុក្ខជាន់លើទុក្ខមែនរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ខណៈកំពុងបើកបរដឹកសិស្សរងគ្រោះ ដែលដួលសន្លប់តាមផ្លូវជាតិលេខ១ ឆ្ពោះមកមន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីសង្គ្រោះ តែចៃដន្យគ្រោះអាក្រក់មកដល់ចំណុចផ្លូវបំបែកជាបួនបុកជាមួយអ្នកជិះម៉ូតូបណ្ដាលឲ្យស្លាប់២នាក់ប្ដីប្រពន្ធនឹងកន្លែង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២៥នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។ ... Read More »

ទៀតហើយសិស្សសាលាបន្តដួលសន្លប់៩នាក់នៅអនុវិទ្យាល័យខ្ជាយ ស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់សិស្សសាលានៅអនុវិទ្យាល័យខ្ជាយ៩នាក់ ក្នុងនោះមានប្រុសម្នាក់បានដួលសន្លប់ជាបន្តបន្ទាប់បង្កការភ្ញាក់ផ្អើលដល់លោកគ្រូអ្នកគ្រូ និងលោកនាយកសាលាប្រញាប់ប្រញាល់ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ស្រុកដោយមិនដឹងមូលហេតុ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង១០នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅសាលាអនុវិទ្យាល័យខ្ជាយស្ថិតនៅភូមិខ្ជាយ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ... Read More »

គ្រោះថ្នាក់ធ្លាក់យន្តហោះធុនតូចនៅអាមេរិក ស្លាប់​៤នាក់

គ្រោះថ្នាក់យន្តហោះធុនតូចនៅអាមេរិក កើតឡើងជាបន្តបន្ទាប់ ដោយសារតែ​ចំនួនយន្តហោះធុនតូច​ របស់ក្រុមហ៊ុនជកជន សម្រាប់ធ្វើដំណើរ មានច្រើន ទើបមានគ្រោះថ្នាក់កើតឡើងច្រើន​ ។ នៅពេលនេះ យន្តហោះធុនតូចមួយគ្រឿង​បានធ្លាក់​នៅវេលាម៉ោង​១២​ និង​១១នាទី ថ្ងៃទី២២ ខែមករា (ម៉ោងក្នុងតំបន់)​ស្ថិតនៅរដ្ឋ​កាលីហ្វ័រញ៉ា បណ្តាលឲ្យមនុស្ស​៤នាក់នៅលើយន្តហោះនោះស្លាប់ទាំងអស់ ... Read More »

លើកទីមួយដែលលោក ត្រាំ ប្រកាសថា មានទាហានអាមេរិករបួសដោយ​ការវាយប្រហារពីអ៊ីរ៉ង់

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី​២២ ខែមករាថា មានទាហានអាមេរិក​​១១នាក់រងរបួសនៅក្នុងការវាយប្រហារ ដោយមីស៊ីល​ជាង​២២គ្រាប់ទៅលើទីតាំងអាមេរិក ពីរកន្លែងក្នុងទឹកដីអ៊ីរ៉ាក់ ។ ​ ប៉ុន្តែ ការរងរបួសនោះ មិនធ្ងន់ឡើយ មិនប៉ះពាល់ដល់អាយុជីវិត ឬពិការភាពនោះដែរ​ ... Read More »

ទប់ស្កាត់ការឆ្លងរាលដាល ចិនសម្រេច កាត់ផ្តាច់ ចរាចរណ៍​តភ្ជាប់ទីក្រុង វូហាន

ក្រោយមានករណីស្លាប់ដោយសារជំងឺ​ រលាក់សួត​ប្រភេទថ្មី​​កើនឡើងដល់ជិត​២០នាក់ រដ្ឋាភិបាលចិនបានសម្រេច ផ្អាកជើងហោះហើរ និងរថភ្លើងពីទីក្រុង វូហា ដើម្បីទប់ស្កាត់ការឆ្លងរាលដាល​ ។ ​ សកម្មភាពខាងលើ​ប៉ះពាល់យ៉ាងខ្លាំងដល់ពលរដ្ឋចិន ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណី​ចូលមកដល់ ។ ករណីជំងឺ​កូរូណា​វីរូស ឬជំងឺរលាកសួតប្រភេទថ្មី​​​ ដែលផ្ទុះឡើង​នៅក្នុងទឹកដីចិន​នោះ ... Read More »

ស្លាប់ និងរបួស ជិត​១០នាក់ដោយការបាញ់ប្រហារនៅអាមេរិក

ការបាញ់ប្រហារនៅអាមេរិក កើតឡើងស្ទើរតែរាល់ថ្ងៃ ប៉ុន្តែពលរដ្ឋ​អាមេរិកមួយចំនួនធំនៅតែគាំទ្រការប្រើប្រាស់កាំភ្លើងដដែល ហើយប្រឆាំងនឹងច្បាប់គ្រប់គ្រងអាវុធទៀត ។ ទឹក​ដីប្រជាធិបតេយ្យ​អាមេរិក​ផ្ទុះឡើងនូវការបាញ់ប្រហារសម្លាប់មនុស្ស​សឹងតែរាល់ថ្ងៃ ជាក់ស្តែង​ថ្មីៗចុងក្រោយបំផុតនេះ​បានកើតឡើង​នៅទីក្រុង Seattle សម្លាប់មនុស្ស​ម្នាក់ និង​៧នាក់រងរបួស ។ សារព័ត៌មានអាមេរិក​បានផ្សាយ​នៅថ្ងៃទី​២៣ ខែមករា ឆ្នាំ២០២០ថា ខ្មាន់កាំភ្លើងបានធ្វើសកម្មភាពបាញ់ប្រហារ​នៅជិត​ផ្សារ ... Read More »

អ្នកនិពន្ធវ័យក្មេង នួន ម៉ូលីន បញ្ចេញស្នាដៃទី២រឿង ថេកចុងក្រោយ ក្រោយរឿង“នាឡិកាដាស់វិញ្ញាណ”ជោគជ័យខ្លាំង

ភ្នំពេញ៖ បន្ទាប់ពីទទួលបានជោគជ័យខ្លាំងលើភាពយន្តខ្នាតធំរឿង “នាឡិកាដាស់វិញ្ញាណ”អ្នកនិពន្ធវ័យក្មេងលោក នួន ម៉ូលីន បានបញ្ចេញស្នាដៃថ្មីរបស់ខ្លួនបន្តនៅក្នុងផលិតកម្ម LD Picture ដែលជាភាពយន្តបែបភ័យរន្ធត់ និងអប់រំគឺរឿង “ថេកចុងក្រោយ” ។ ជាស្នាដៃ និងរសជាតិថ្មីបង្កប់ដោយខ្លឹមសារអប់រំស៊ីជម្រៅ ។ ... Read More »

ប្រជាពលរដ្ឋរស់នៅ សង្កាត់គងនយ និង សង្កាត់សាក់សំពៅបន្តស្នើអាជ្ញាធរ ខណ្ឌដង្កោដាក់គោលដៅហាមឃាត់រថយន្តដឹកដី ដឹកខ្សាច់បន្តទៀត

ភ្នំពេញ ៖ ដោយសារតែបង្កប៉ះពាល់បរិស្ថានខ្លាំង ក៏ដូចជា ធ្វើឲ្យខូចផ្លូវសាធារណៈ ប្រជាពលរដ្ឋរស់នៅ សង្កាត់គងនយ និង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ទទូចស្នើរទៅដល់អាជ្ញាធរ ខណ្ឌដង្កោ មេត្តាបន្តដាក់គោលដៅហាមឃាត់ក្រុមរថយន្តដឹក ដឹកខ្សាច់បន្តទៀត ។ ... Read More »

ប្រទះឃើញសកសពម្នាក់មានសភាពឆេះខ្លោចខ្លួនសង្ស័យជាករណីឃាតកម្ម

ភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ត្រូវបានភ្លើងឆេះរោលខ្លោច ស្លាប់យ៉ាងអាណោចអាធ័ម មិនដឹងថា មានជនដៃដល់សម្លាប់ហើយដុតបំផ្លាញសាកសពចោល ឬយ៉ាងណានោះទេ ។ ហេតុការណ៍​នេះ បង្កការភ្ញាក់ផ្អើលកាលព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០​ នៅទីវាលកប់សាកសព (មុងចិន) មុខវត្តតាភេម ... Read More »

១៣​ម៉ោងជជែកដំឡើងសរសៃក. លើការចោទប្រកាន់ទោស​លោកត្រាំ បក្សសាធារណរដ្ឋមានប្រៀប

កាលពីថ្ងៃទី​២២ ខែមករា (ពេលវេលាអាមេរិក) សវនាការ ព្រឹទ្ធសភាអាមេរិក​បានចាប់ផ្តើមដំណើរការ ជជែកដេញដោលពីគណបក្សធំៗទាំងពីរ គឺប្រជាធិបតេយ្យ ដើមបណ្តឹង និងគណបក្សសាធារណរដ្ឋ​ ជុំវិញការចោទប្រកាន់ទោស ទៅលើប្រធានាធិបតីដូណាល់ ត្រាំ​ ។ ការជជែកដេញដោល នៅក្នុងព្រឹទ្ធសភា ... Read More »

ប្រជានេសាទ១នាក់ ក្នុងចំណោម៤នាក់ត្រូវជនប្រដាប់អាវុធបាញ់រះបណ្ដាលឲ្យរបួសធ្ងន់

ខេត្តកំពង់ធំ៖ ប្រជានេសាទចំនួន ៤នាក់នៅខេត្តពោធិ៍សាត់បានចេញទៅនេសាទត្រីនៅទឹកដីខេត្តកំពង់ធំ ត្រូវបានជនប្រដាប់អាវុធបាញ់រះបណ្ដាលឲ្យរងរបួសធ្ងន់ ១នាក់ ខណៈពួកគាត់កំពុងធ្វើដំណើរដោយកាណូតចំនួន ២គ្រឿង ។ ហេតុការណ៍បាញ់បោះបណ្ដាលឲ្យមានមនុស្សរងរបួសខាងលើ បានកើតឡើងនៅវេលាម៉ោង២ និង០០នាទី រសៀល ថ្ងៃពុធ ១៣រោច ខែបុស្ស ... Read More »

បើកគោយន្តកន្ត្រៃដឹកអុសពេញ បើកឡើងផ្លូវក្រួសក្រហមមិនរួចរអិលកិនស្លាប់ម្នាក់

ខេត្តកំពង់ធំ៖ ពីរនាក់បងថ្លៃ និងប្អូនថ្លៃនាំគ្នាបើកគោយន្តកន្ត្រៃដឹកអុសពេញ បើកឡើងផ្លូវក្រួសក្រហមមិនរួច ក៏រអិលកង់គោយន្តថយក្រោយកិនបងថ្លៃស្លាប់នៅនឹងកន្លែងកើតហេតុ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង ១០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ ២០២០ នៅចំណុចភូមិស្រើង ... Read More »

ជនជាតិរុស្សី២នាក់វាយប្លន់ជនជាតិរុស្ស៊ីដូចគ្នា របួសពេញខ្លួន និងជំរិតទារប្រាក់២០០០ដុល្លារ

ខេត្តកំពង់ធំ៖ តាមសេចក្ដីរាយការណ៍របស់សមត្ថកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាលចំណាក្រោមនៅ ថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា បានប្រទះឃើញជនបរទេស ... Read More »

បុរសម្នាក់ចូលព្រៃអារកាត់ដើមឈើមិនប្រយ័ត្នរលំសង្កត់លើខ្លួនស្លាប់ភ្លាម

ខេត្តក្រចេះ៖ បុរសម្នាក់អារដើមឈើមិនប្រយ័ត្នត្រូវរលំមកសង្កត់លើខ្លួនបណ្តាលឱ្យដ្លាប់នៅនឹងកន្លែងភ្លាមៗ នៅវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅត្រង់ចំណុចទឹកចេញ ក្នុងឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។ តាមប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ជា វុទ្ធ ភេទប្រុស អាយុ៤០ឆ្នាំ ... Read More »

ថ្នាក់ដឹកនាំមន្ទីរពេទ្យព្រះកេតុមាលា អញ្ជើញចុះពិនិត្យសំណង់អគារ​ស្នាក់​កា​រប៉ុស្តិ៍នគរបាល កំពុងសាងសង់ក្នុងបរិវេណសាលាឃុំទួលស្តី

ខេត្តស្វាយរៀង៖ លោកស្រី ឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត អាន អាន់ និងលោក ស្រី ឧត្តមសេនីយ៍ទោ កើត ស៊ីយុត្តិ នាយករង មន្ទីរពេទ្យព្រះ កេតុមាលា និងក្រុមការងារ ... Read More »

នគរបាល ចុះអនុវត្តបណ្ដឹងករណីជេរប្រមាថ និងគំរាមបាញ់សម្លាប់

ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកក្រគរ ប៉ុស្តិ៍នគរបាលរដ្ឋបាលអន្សាចំបក់ សហការចុះអនុវត្តបណ្ដឹងដោយឃាត់ខ្លួនជនសង្ស័យ ១នាក់ ពាក់ព័ន្ធករណីជេរប្រមាថ និងគំរាមបាញ់សម្លាប់ដោយអាវុធកែច្នៃ ។ ហេតុការណ៍ខាងលើបានអនុវត្តន៍ឡើង នាថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជំរាបទូតអាមេរិកប្រចាំកម្ពុជាថា រាជរដ្ឋាភិ បាលប្រកាន់ខ្ជាប់នូវបាវចនា កែទំរង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ឈរលើស្មារតីឯករាជ្យ

ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានប្រាប់ លោក ប្រាទ្រិក ម៉ឺហ្វ៊ី ( W.Patrick Murphy )ថា៖ ... Read More »

លោក ឃួង ស្រេង៖ មានសន្ដិភាព គឺមាន ឱកាសអភិវឌ្ឍន៍ប្រទេសជាតិ និងលើកកម្ពស់ជីវភាពពលរដ្ឋឲ្យរីកចម្រើនដូចសព្វថ្ងៃ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ មានសន្តិភាព គឺមានឱកាសអភិវឌ្ឍន៍ប្រទេស ជាតិ លើកកម្ពស់ជីវភាពលរដ្ឋដូចសព្វថ្ងៃ លោក ឃួង ស្រេង បានបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធី ... Read More »

អ្នកបើកម៉ូតូដឹកត្រីលក់ម្នាក់ស្លាប់ភ្លាមៗខណៈបើកម៉ូតូបុកជាមួយរថយន្តកូរ៉េ១តោនកន្លះ

ខេត្តស្ទឹងត្រែង៖ អ្នកបើកម៉ូតូដឹកត្រីលក់ម្នាក់ បានស្លាប់ភ្លាមៗខណ:បុកជាមួយរថយន្តកូរ៉េ១តោនកន្លះ បើកបរខ្វះការប្រុងប្រយ័ត្ន ធ្វើឲ្យអ្នកធ្វើដំណើរចោមរោមមើល និងរន្ធត់ហូសចិត្តនឹកស្មានមិនដល់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅ ត្រង់ចំណុចផ្លូវកោងជិតផ្លូវបំបែកអក្ស(T)ផ្លូវជាតិលេខ៧តភ្ជាប់ផ្លូវជាតិលេខ៩ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង កាលពីវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី២២ ខែមករា ... Read More »

ស្រវឹងបើកបរម៉ូតូ គ្មានការប្រុងប្រយ័ត្ន បណ្ដាលឲ្យដួលបោកក្បាលស្លាប់

ខេត្តឧត្ដរមានជ័យ៖ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៦-០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងនៅលើផ្លូវគ្រួសក្រហម ក្នុងភូមិទំនប់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ដោយម៉ូតូដួលខ្លួងឯង ជនរងគ្រោះឈ្មោះ ថៃ​ សុភាន់ ភេទប្រុស ... Read More »

បុរសវ័យកណ្ដាល ម្នាក់ទាស់ពាក្យសម្តីជាមួយមិត្តភក្តិត្រូវគេព្រួតគ្នាវាយសន្លប់រងរបួសធ្ងន់ រួចដឹកយកទៅទម្លាក់ចោលនៅផ្លូវវាងក្រុង

ខេត្តប៉ៃលិន ៖ បុរសម្នាក់ ត្រូវបានគេប្រទះឃើញដេកសន្លប់នៅក្បែរផ្លូវវាងក្រុង រួចប្តឹងសមត្ថកិច្ចឲ្យយករថយន្តសង្រ្គោះដឹកទៅមន្ទីរពេទ្យបង្អែកខេត្ត ខណ:ជនរងគ្រោះ មានជម្លោះពាក្យសម្តីជាមួយមិត្តភក្តិផ្សេងទៀត ស្រាប់តែគេព្រួតគ្នាវាយ បណ្តាលឲ្យរងរបួសសន្លប់ ត្រូវគេដឹកយកទៅបោះចោលនៅផ្លូវវាងក្រុងប៉ៃលិនតែម្តង ។ ហេតុការណ៍ប្រទះឃើញជនរងគ្រោះនេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៤០នាទី យប់ថ្ងៃទី២២ ... Read More »

អគ្គិភ័យឆាបឆេះផ្ទះនៅខេត្តស្ទឹងត្រែង​ ខូចខាតអស់ជាច្រើន

ខេត្តស្ទឹងត្រែង៖ អគ្គិភ័យបានកើតឡើងធ្វើឲ្យមានអណ្តាតភ្លើងឆាបឆេះ មួយរំពេចបានឆោឡោភ្ញាក់ផ្អើលដល់អ្នកជិតខាង ទូទាំងខេត្ត និងអាជ្ញាធរក្រុង ខេត្ត រួមទាំងសមត្ថកិច្ចចម្រុះ ចុះមកជួយអន្តរាគមន៍ភ្លាមៗតែម្តង ។ ហេតុការណ៍នេះ កើតឡើងនៅវាលាម៉ោង៥និង៣០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅចំណុចរង្វង់មូលថ្មី ... Read More »

កង់បីឥណ្ឌាបុករថយន្ត រ៉េនរ៉ូវើ បើកឆ្លងផ្លូវបណ្តាលឲ្យរងការខូចខាត និងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈបើកម៉ូតូកង់បីលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកចំពីមុខរថយន្តយ៉ាងពេញទំហឹងបណ្តាលឲ្យបែកស្តុប និងកំពិតក្បាលរថយន្តចំណែកម៉ូតូកង់បីក្រឡាប់រងការខូចខាតយ៉ាងដំណំ រីឯអ្នកបើកបរត្រូវរងរបួសធ្ងន់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៣៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ តាមបណ្តោយផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ១០៦ នៅចំណុចក្បែរធនាគារកាណាឌីយ៉ា ស្ថិតនៅក្នុង ... Read More »

កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យ២នាក់ឆក់កាបូបពីជនបរទេស

ភ្នំពេញ៖ ជនសង្ស័យមានគ្នាចំនួន២នាក់បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនជាតិបរទេស ដែលធ្វើដំណើរតាមផ្លូវបានសម្រេច តែសំណាងអាក្រក់ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលចាប់ឃាត់ខ្លួនបានភ្លាមៗផងដែរ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣៥នាទីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០តាមបណ្តោយផ្លូវR6នៅចំណុចបឹងកក់ ដែលស្ថិតនៅក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ជនសង្ស័យដែលត្រូវចាប់ឃាត់ខ្លួនទី១ឈ្មោះ​ ... Read More »