នយោបាយរបស់អាមេរិក គ្រប់ជំនន់ ប្រធានាធិបតី គឺមិនទុកឲ្យប្រទេសណា ដែលប្រឆាំងជាមួយអាមេរិក រស់នៅបានសុខនោះឡើយ ទាំងប្រទេសមហាអំណាចរហូតដល់ប្រទេសតូចៗ នៅលើពិភពលោក ។ រុស្ស៊ី និង ចិន ក៏ត្រូវទទួលរងការដាក់គំនាប ពីអាមេរិកនោះដែរ ដោយចោទថា ... Read More »
រន្ធត់ណាស់! ស្រ្តីម្នាក់ត្រូវបានរថយន្តក្រឡុកស៊ីម៉ង់ត៍ផ្ដាច់ជីវិតយ៉ាងអាណោចអាធ័ម
ភ្នំពេញ៖ ស្ត្រីម្នាក់ស្លាប់ភ្លាមៗ ចំណែកម្នាក់ទៀត រងរបួសស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តក្រឡុកបេតុង បើកបត់ឆ្លងផ្លូវទៅបុកម៉ូតូស្កុបពី ពេញទំហឹង ខណៈជនរងគ្រោះបាននាំគ្នាវិលមកពីស្រុក កាលពីវេលាម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវហាណូយ ភូមិអន្លង់ក្ងាន ... Read More »
អ្នកជិះរថយន្តទំនើបៗ កំពុងធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ នៅផ្សារព្រែកឯង
ភ្នំពេញ៖ ការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខណ្ឌច្បារអំពៅ ក្នុងការរៀបចំសណ្តាប់ធ្នាប់ជាពិសេសលុបបំបាត់បានទាំងស្រុងមិនឲ្យមានការដាក់តាំងលក់ទំនិញផ្សេងៗនៅលើផ្លូវជាតិលេខ១មុខផ្សារព្រែកឯង បានធ្វើឲ្យមហាជនមានការគាំទ្រយ៉ាងខ្លាំង ។ តែអ្វីដែលធ្វើឲ្យមហាជនរិះគន់នោះគឺអ្នកមានរថយន្តស៊េរីទំនើបៗ ជិះឈប់ចតនៅលើចិញ្ចើមផ្លូវបំពានលើបំរាម ហាមចត ដែលទង្វើបែបនេះកំពុងធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ ។ ដូចឃើញក្នុងរូបភាពនេះ ក្រុមការងាររបស់រដ្ឋបាលខណ្ឌច្បារអំពៅបានដាក់បម្រាម ហាមចត នៅលើគន្លងផ្លូវជាតិដើម្បីបញ្ជៀកកុំឲ្យមានការកកស្ទះចរាចរ ... Read More »
លួចបានហើយ ម្ចាស់ដឹងខ្លួនទាន់ ដេញចាប់បានម្នាក់
ភ្នំពេញ៖ ជនសង្ស័យ៣នាក់ បាននាំគ្នាធ្វើសកម្មភាពលួចទ្រព្យសម្បត្តិពីជនរងគ្រោះ ខណៈកំពុងដេកលក់បានសម្រេច ហើយព្យាយាមគេចខ្លួនតែជនរងគ្រោះដឹងខ្លួនទាន់ ក៏ដេញចាប់បានម្នាក់ចំណែក២នាក់ទៀតគេចខ្លួនបាត់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍កាកាបទី១ ... Read More »
ខ្យល់កន្រ្តាក់ខូតខាតផ្ទះប្រជាពលរដ្ឋ១០ខ្នង និងរបួសមនុស្សម្នាក់នៅស្រុកស្វាយជ្រំ និងរមាសហែក
ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ ផ្ទះប្រជាពលរដ្ឋចំនួន១០ខ្នង នៅក្នុង ស្រុកចំនួន២ នៃ ខេត្តស្វាយរៀង បានរងការខូចខាតដោយសារខ្យល់កន្ត្រាក់កាលពីរសៀលថ្ងៃទី២០ ខែឧសភា ខណៈដែលមានភ្លៀងធ្លាក់មួយមេធំ ។ តាមមន្ត្រីសាខាកាកបាទក្រហមកម្ពជា ខេត្តស្វាយរៀងបានឲ្យដឹងថា ស្រុកដែលទទួលរងគ្រោះដោយគ្រោះធម្មជាតិនោះ ទី១គឺ ... Read More »
រថយន្តដឹកប្រេង LHR បុកកិនអ្នកជិះម៉ូតូ២នាក់ស្លាប់ លើផ្លូវជាតិលេខ៤
ខេត្តកំពង់ស្ពឺ៖ បុរស២នាក់ ខណៈដែលកំពុងបើកម៉ូតូ១គ្រឿងឌុបគ្នា មិននឹកដល់រឿងគ្រោះថ្នាក់ ស្រាប់តែត្រូវរថយន្តប្រេងឥន្ធនៈរបស់ក្រុមហ៊ុន LHR បើកបុក ហើយកិនថែម បណ្តាលឲ្យសំប៉ែតដូច ចេកចៀនស្លាប់នៅកន្លែងកើតហេតុ ទាំង២នាក់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង នៅវេលាម៉ោង៥ ... Read More »
រថយន្តដឹកដី បត់ឆ្វេងខ្វះប្រុងប្រយ័ត្ន បុកម៉ូតូមកពីក្រោយ រងរបួសធ្ងន់ម្នាក់ នៅ ស្រុកស្វាយទាប
ខេត្តស្វាយរៀង៖ នារីជាសិស្សសាលាម្នាក់ បានរងរបួសបាក់ជើងខាងស្តាំ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីមានរថយន្តបែនដឹកដី បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន មិនមើលក្រោយ ក៏ត្រូវម៉ូតូបើកស្របទិសគ្នាចាប់ហ្វ្រាំងមិនទាន់ ក៏បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ... Read More »
ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ត្រូវបានតែងតាំងជាតំណាងបេសកជនពិសេស របស់កម្ពុជា ប្រចាំអង្គការសហប្រតិបត្ដិការឥស្លាម OIC
ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ត្រូវបានអង្គការសហប្រតិបត្តិការឥស្លាម (Organization of Islamic Cooperation) ហៅកាត់ថា OIC បានទទួលស្គាល់ជាផ្លូវការក្នុងការតែងតាំងជាបេសកជនពិសេសតំណាង ព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសទី១១ ... Read More »
ក្រុមហ៊ុន Cellcard ទទួលបានពានរង្វាន់ Best Emerging Market Operator Awards
រាជធានីភ្នំពេញ (ថ្ងៃទី20 ខែឧសភា ឆ្នាំ2019) ៖ សែលកាតដែលជាក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុកតែមួយគត់ ទទួលបានពានរង្វាន់ជា Best Emerging Market Operator នៅក្នុងសន្និសីទ Telecom Asia បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យអស់រយៈពេល ... Read More »
គណបក្សកាន់អំណាចអាមេរិក ទាមទារដកតំណែងប្រធានាធិបតី ដូណាល់ ត្រាំ
នយោបាយដឹកនាំរបស់ប្រធានាធីបតីដូណាល់ ត្រាំ មិនត្រឹមតែធ្វើឲ្យបែកបាក់ នៅក្នុងជួរអ្នកនយោបាយអាមេរិក ថែមទាំង បង្កឲ្យមានវិវាទជាទ្រង់ទ្រាយធំនៅលើពិភពលោក ។ សកម្មភាពនយោបាយរបស់លោកត្រាំ មិនមែនធ្វើឲ្យអាមេរិក ខ្លាំងក្លានោះឡើយ បែរជាធ្វើឲ្យអាមេរិក ធ្លាក់ចុះប្រជាប្រិយភាព នៅលើឆាកអន្តរជាតិ ។ នៅពេលនេះ ... Read More »
កាសស្តាប់ត្រចៀក Surface មានតម្លៃ 100 ដុល្លារនៅឯ Microsoft Store
ក្រុមហ៊ុន Microsoft កំពុងបញ្ចុះតម្លៃ Surface កាសរបស់ខ្លួនចំនួន 100 ដុល្លារ។ កិច្ចព្រមព្រៀងនេះអាចរកបាននៅហាងអនឡាញរបស់ក្រុមហ៊ុនហើយវាមើលទៅដូចជាការកាត់បន្ថយតម្លៃបណ្តោះអាសន្នទៅ $ 249,99 ដោយបញ្ចុះថ្លៃពីតម្លៃ 349,99 ដុល្លារ។ កាសស្តាប់របស់ក្រុមហ៊ុន Microsoft ... Read More »
ក្រុមហ៊ុន Amazon ចេញ Fire 7 tablet នូវទំហំផ្ទុកបន្ថែម និង ល្បឿនលឿន ដោយលក់ក្នុងតម្លៃដដែល
ក្រុមហ៊ុន Amazon បានប្រកាស Fire 7 tablet ថ្មីដែលមានដំណើរការលឿនជាងមុន ។ វានៅតែជាស៊ីភីយូ quad-core 1.3GHz បើទោះបីជាក្រុមហ៊ុន Amazon អះអាងថាវាមានប្រេកង់ memory ... Read More »
ដើម្បីបញ្ចប់វិបត្តិនៅវេណេហ្ស៊ុយអេឡា មានតែបោះឆ្នោត រៀបចំឡើងជាថ្មី
នៅពេលនេះ ប្រធានាធិបតី វេណេហ្ស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បានសម្រេច បោះឆ្នោតជាថ្មីដើម្បីរៀបចំរដ្ឋាភិបាលឡើងវិញ បញ្ចប់វិវាទនៅក្នុងប្រទេស។ កាលពីថ្ងៃទី២០ ខែឧសភា ប្រធានាធិបតី វេណេហ្ស៊ុយអេឡា លោក Nicolas Maduro ... Read More »
អាមេរិក ធ្វើឲ្យ ហួវាយ ឈានដល់ផ្លូវទល់ ជាកំហុសដ៏ធ្ងន់របស់លោក ត្រាំ
អាមេរិក ក្រោមការដឹកនាំរបស់លោក ត្រាំ មានបំណងកម្ចាត់ក្រុមហ៊ុន ហួវាយ តែម្តង ដោយសារតែក្រុមហ៊ុននេះរីកចំរើន គ្របដណ្តប់ទៅលើក្រុមហ៊ុនរបស់អាមេរិក ។ ប៉ុន្តែ ក្រុមអ្នកឯកទេសបានលើកឡើថា ជាកំហុសដ៏ធំរបស់លោក ត្រាំ គឺវាយប្រហារទៅលើ ក្រុមហ៊ុន ... Read More »
បុរសម្នាក់ផឹកស្រាលើសកម្រិត ធ្លាក់ខ្លួនឈឺស្លាប់ បន្ទាប់ពីសម្រាកនៅមន្ទីរពេទ្យ
ខេត្តសៀមរាប៖ សមត្ថកិច្ចរាយការណ៍មកថា មានបុរសម្នាក់បានធ្លាក់ខ្លួនឈឺ បន្ទាប់ពីផឹកស្រាយ៉ាងជោកជាំ ក្នុងពិធីជប់លៀងមង្គលការ មួយកន្លែងនៅក្នុងភូមិ បន្ទាប់មកបានស្លាប់នេះ ដោយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នោះទេ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែឧសភា ... Read More »
សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសបុណ្យខួបកំណើតគម្រប់ ៨៥ឆ្នាំ ឈានចូល ៨៦ឆ្នាំ នៅថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ២០១៩
សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសបុណ្យខួបកំណើតគម្រប់ ៨៥ឆ្នាំ ឈានចូល ៨៦ឆ្នាំ ... Read More »
ទាន់បងថ្លៃស្រីកំពុងរួមរ័កគ្នា ខ្លាចបែកការណ៍ជនសង្ស័យល្បួងទៅសម្លាប់ចោល
ខេត្តតាកែវ៖ ក្មេងប្រុសរងគ្រោះម្នាក់ ត្រូវបានជនដៃដល់ល្បួងយកទៅសម្លាប់ចោលនិងទម្លាក់ចូលក្នុងទឹកស្រះក្រោយពេល ដែលឃើញបងថ្លៃស្រី និងជនសង្ស័យកំពុងតែរួមរ័កគ្នានៅខ្ទមក្នុងភូមិ។ ដោយខ្លាចបែកការណ៍ដល់អ្នកភូមិ និងប្តី ព្រោះតែឃើញខ្លួនកំពុងរួមរ័កជា មួយបងថ្លៃស្រីនោះ ជនសង្ស័យបាន បបួលក្មេងប្រុសរងគ្រោះទៅសម្លាប់ចោលនិងទម្លាក់ចូលស្រះទឹកយ៉ាងអាណោច អាធ័ម។ ហេតុការណ៍បង្ករឿងភ្ញាក់ផ្អើលនេះ បានកើតឡើងនៅថ្ងៃទី១៩ ខែឧសភា ... Read More »
វាយសម្លាប់សង្សារមួយគូ បណ្តាលនារីរងគ្រោះស្លាប់ និងបុរសជាសង្សាររងរបួសធ្ងន់
ខេត្តកំពង់ចាម ៖ មានករណីឃាតកម្មបង្កដោយជនសង្ស័យមិនស្គាល់អត្តញ្ញាណ បានធ្វើសកម្មភាពវាយជន រងគ្រោះប្រុស-ស្រីពីរនាក់ បណ្តាលឲ្យស្លាប់ម្នាក់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ កំពុងសង្គ្រោះនៅ មន្ទីរពេទ្យ ។ ហេតុការណ៍នេះកើតឡើងកាលពីយប់មិញថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចសាលាបឋមសិក្សាហ៊ុន ណេង ... Read More »
ស្រ្ដីម្នាក់យកអាវុធខ្លីបាញ់សម្លាប់ខ្លួន ស្លាប់នៅក្នុងរថយន្ដ សង្ស័យតូចចិត្ដមានជំងឺ
ខេត្តកណ្ដាល៖ ស្រ្ដីម្នាក់ បានយកអាវុធខ្លីរបស់ស្វាមីដែលទុកនៅក្នុងរថយន្ដមកបាញ់សម្លាប់ខ្លួនធ្វើអត្ដឃាត បណ្ដាលឲ្យស្លាប់ នៅក្នុងរថយន្ដ ខណៈដែលស្រ្ដីរងគ្រោះនិងក្រុមគ្រួសារសាច់ញាតិបាននាំគ្នាទៅដើរកំសាន្ដនៅកោះខ្សាច់។ បើតាមការបញ្ជាក់ឲ្យដឹងរបស់ក្រុមគ្រួសារសាច់ញាតិរបស់ស្រ្ដីរងគ្រោះ ការបាញ់សម្លាប់ខ្លួនធ្វើអត្ដឃាត គឺសង្ស័យតូចចិត្ដនឹងខ្លួនមានជំងឺប្រចាំកាយពិបាកព្យាបាល ។ ករណីខាងលើនេះ បង្កការភ្ញាក់ផ្អើលឡើង វេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២០ ខែឧសភា ... Read More »
សម្តេចតេជោ ៖ ខ្ញុំនិងសហការីគិតថា វាជាមោទនៈភាពដែលយើងបានយកជីវិតទៅដូរយកសន្តិភាពសម្រាប់ប្រជាជនកម្ពុជា
ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ថា៖ «រូបថតមួយសន្លឹកនេះ បើពិនិត្យឡើងវិញវាហាក់ដូចជាការផ្សងព្រេងដ៏មានគ្រោះថ្នាក់ តែសម្រាប់ខ្ញុំនិងសហការីគិតថា វាជាមោទនៈភាពដែលយើងបានយកជីវិតទៅដូរយកសន្តិភាពសម្រាប់ប្រជាជនកម្ពុជា។ មានមនុស្សមិនច្រើនទេដែលដឹងរឿងនេះ សូម្បីតែខ្ញុំក៏ទើបរកឃើញរូបថតមួយសន្លឹកដែលអតីតអ្នកកាសែតជនជាតិបែលហ្សិកបានប្រគល់អោយខ្ញុំកាលពីថ្ងៃអាទិត្យនេះដែរ។ ថ្ងៃ១៩ កញ្ញា ... Read More »
ឃាត់ខ្លួនបុរសម្នាក់ជាមួយវត្ថុតាងសង្ស័យគ្រឿងញៀន៦កញ្ចប់
ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍ ពីសមត្ថកិច្ចបានបញ្ជាក់ថា វេលាម៉ោង ១និង៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ កម្លាំការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបគ្រឿងញៀន ១ ករណី ដែលស្ថិតនៅរង្វង់មូលតោពីរ ក្រុម៨ ... Read More »
ឡិចស៊ីស 570ពន្លះ កាមរីបាឡែនត្រង់ចំណុចផ្លូវបែកជាបួនខ្ទាតទៅប៉ះបង្គោល ស្លាកសញ្ញាទៅមុខលែងរួច
ភ្នំពេញ៖ បុរសម្នាក់រួមដំណើរ និងប្រុសស្រីបីនាក់ទៀតបើកឡិចស៊ីស 570មួយគ្រឿង ទៅបុករថយន្តកាមរីបាឡែនមួយគ្រឿងត្រង់ចំណុចផ្លូវបែកជាបួនបណ្តាលឲ្យរថយន្ត បាឡែនខ្ទាតទៅប៉ះបង្គោលស្លាកសញ្ញាប្រាប់លេខផ្លូវមួយដើម បណ្តាលឲ្យទ្រេត ចំណែករថយន្តទាំងពីរគ្រឿងខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះមិនបង្កឲ្យមានអ្នករងរបួសទេ កើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ២៥៣កែង ... Read More »
ជនជាតិស្បែកខ្មៅជិះ ម៉ូតូពន្លះជាមួយ PassApp ក្រឡាប់ផ្ងារជើង
ភ្នំពេញ៖ បុរសជនជាតិស្បែកខ្មៅម្នាក់ ជិះម៉ូតូមិនគោរពភ្លើងស្តុប ជ្រុលបុកកង់បីឥណ្ឌា PassApp ក្រឡាប់ផ្ងារជើង កាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្លូវព្រះសីហនុ កែងផ្លូវ១៤៣ ស្ថិតក្នុងសង្កាត់បឹកកេងកងទី២ ខណ្ឌចំការមន ។ ... Read More »
ឆក់ទូរស័ព្ទពីជនជាតិចិនមិនបានសម្រេច ត្រូវប្រជាពលរដ្ឋចាប់បានម្នាក់
ភ្នំពេញ៖ ជនសង្ស័យ២នាក់ជិះម៉ូតូឌុបគ្នាធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនជាតិចិនមួយក្រុម ដែលឡើងជិះកង់បីមិនបានសម្រេច ត្រូវបានជនរងគ្រោះចាប់ទាញទម្លាក់ពីម៉ូតូវិញ នៅនៅមុខភោជនីយដ្ឋាន តន្ត្រីស៊ីគោងលី តាមបណ្តោយផ្លូវ៣១០ ស្ថិតក្នុងសង្កាត់បឹកកេងកងទី២ ខណ្ឌចំការមន កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២០ ខែឧសភាឆ្នាំ២០១៩ ហើយព្យាយាមរត់គេចខ្លួន ត្រូវបានប្រជាពលរដ្ឋដេញចាប់ជាប់នៅផ្លូវ៣០៤ ... Read More »
ជិះម៉ូតូឆ្លងផ្លូវលឿនពេក ជ្រុលទៅបុករថយន្តស៊េរីទំនើប បោកក្បាលរងរបូសធ្ងន់
ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូស្កុបពី ឆ្លងផ្លូវក្នុងល្បឿនលឿន មិនប្រយ័ត្នជ្រុលទៅបុករថយន្តស៊េរីទំនើប Rangrover មួយគ្រឿង ចំពាក់កណ្តាលបោក្បាលនឹងកញ្ចក់ទ្វាររថយន្តរងរបួសធ្ងន់ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ២៥៧ ... Read More »
ខ្សឹបដាក់ត្រចៀក៖ មានអំពើពុករលួយគម្រោងស្តាររោងចក្រប្រព្រិត្តកម្មទឹកស្អាតចំការមន
ថ្មីៗនេះមន្ត្រីរាជការនៅក្នុងអង្គភាពរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ បានបើកកកាយជាសាធារណៈរឿងអាស្រូវពុករលួយរបស់លោក ស៊ីម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ និងអគ្គនាយករងឈ្មោះ ឡុង ណារ៉ូ ដែលឃុបឃិតគ្នាធ្វើអ្វីៗតាមអំពើចិត្តដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ប្រភពបានឲ្យដឹងថា ការអនុវត្តន៍ទៅលើគម្រោងស្ដារនិងពង្រីកសមត្ថភាពរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន ជាមួយក្រុមហ៊ុន Vinci Construction Grands ... Read More »
រំភើបជួស ចាន់ សម័យ ទទួលបានផ្ទះពីសម្តេចកិត្តិព្រឹទ្ធិបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន
ភ្នំពេញ៖ ក្រោយពីហែលឆ្លងជិវិតលំបាកដោយជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយក្រោមការរស់នៅផ្ទះជួលតោកយ៉ាកនោះ តារាចម្រៀង ចាន់ សម័យទទួលបានផ្ទះវីឡាកូនកាត់មួយខ្នងជាទីជម្រកពីសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន។ ក្រោយផ្ទុះរឿងធ្លាក់ខ្លួនឈឺជំងឺរបេងឆ្អឹងខ្នង និងដល់ថ្នាក់ធ្លាក់ខ្លួនសំងំស្ទូចត្រីចិញ្ចឹមជីវិតគ្រួសារនោះ ម្ចាស់បទ «មិនស្រលាញ់អូនមិនបាន» លោកចាន់ សម័យទទួលបានការជួយជ្រោមជ្រែងពីអ្នកសិល្បៈ និងសប្បុរសជនជាច្រើន។ ... Read More »
ឃាត់ខ្លួនជនប្រើប្រាស់គ្រឿងញៀន និងអុកឡុកក្នុងគ្រួសារ
ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ នគរបាលឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀន និងអុកឡុកក្នុងគ្រួសារ ។ ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១២ និង១០នាទី ថ្ងៃចន្ទ ២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ... Read More »
ថៃហាមខ្មែរ តែសាច់ជ្រូក និងជ្រូករស់ថៃនាំចូលខ្មែរគគ្រឹកគគ្រេង
ខេត្តបន្ទាយមានជ័យ៖ ធុងបាស់ប្លូ៊ធូ ត្រូវបានភាគីថៃដាក់នៅមាត់ច្រកតំបន់ ណងព្រឺជាប់នឹងព្រំដែនទឹកដីកម្ពុជាច្រក តំបន់ម៉ាឡៃ ក៏ដូចជាច្រកតំបន់នានា និង ច្រកអន្តរជាតិ ក្នុងខេត្តស្រះកែវបើកបំពងសំឡេងផ្សព្វផ្សាយសេចក្តីជូនដំណឹង ប្រកាសហាមនាំចូលជ្រូករស់ និងផលិត ផលពីសាច់ជ្រូកគ្រប់មុខពីកម្ពុជា ។ ផ្ទុយទៅវិញជ្រូករស់និងសាច់ជ្រូកថៃក្នុង ១ថ្ងៃៗនាំចូលកម្ពុជាតាមច្រកអន្តរជាតិ ... Read More »
ស្នេហារបស់កញ្ញា ពៅ ចាន់រ៉ូហ្សេតទាញការចាប់អារម្មណ៍លើបណ្តាញសង្គម
ភ្នំពេញ៖ កញ្ញា ពៅ ចាន់រ៉ូហ្សេត ជាសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានអ្នកលេងហ្វេសប៊ុក ទម្លាយឯកសារជាច្រើន និងបន្តបន្ទាប់ករណីស្នេហា រវាងនាង និងលោក សោ ចាន់ដេត ហើយ ដែលល្បីជាងគេគឺរវាងនាង និងលោក ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច