ព័ត៌មានទាន់ហេតុការណ៍៖
'

វិភាគអន្តរជាតិ៖ តើលោកត្រាំអាចរកឃើញសន្តិភាពរវាងប៉ាឡេស្ទីននឹងអុីស្រាអែលដែរឬទេ?

ការប្រទូសរ៉ាយគ្នារវាងជនជាតិអីុស្រាអែលដែលឈរជើងនៅតំបន់ភាគខាង លិចនឹងជនជាតិប៉ាឡេស្ទីន នៅតែបន្តកើតឡើងហើយប្រែក្លាយជាទ្រង់ទ្រាយធំជាងមុនទៅទៀតចាប់តាំងពីដើមខែតុលា ឆ្នាំ ២០១៦មកទល់ពេលនេះ។ កម្រិតវិវាទកាន់តែកើនឡើងអាចប្រែក្លាយទៅជាសង្គ្រាមជាតិសាសន៍រវាងប្រទេសទាំងពីរ។ មាន សំណួរសួរថា ហេតុអ្វីបានជាអំពើហិង្សាកើនឡើងនៅតំបន់នោះនិងមាន ការដោះ ស្រាយបែបណា។ អ្នកដែលទម្លាក់កំហុសទៅឲ្យភាគី ​ អីុស្រាអែលបានលើកឡើងថាមូលហេតុ បណ្តាលឲ្យមានជម្លោះកើតឡើងដោយសារតែពលរដ្ឋប៉ាឡេស្ទីនខកចិត្ត ... Read More »

ទូកវៀតណាមចូលមកធ្វើសកម្មភាពនេសាទខុសច្បាប់ក្នុងផ្ទៃសមុទ្រខ្មែរខេត្តកោះកុងយ៉ាងពេញបន្ទុក

ខេត្តកោះកុង ៖ ប្រជានេសាទខ្មែរក្នុង ខេត្តកោះកុងបានឲ្យដឹងថាមួយរយៈពេលកន្លងទៅនេះមានទូកនេសាទធំៗរបស់ជនជាតិវៀតណាមជាពិសេសប្រភេទទូកអូសគូបានចូលមកធ្វើសកម្មភាពនេសាទខុស ច្បាប់យ៉ាងពេញបន្ទុកនៅក្នុងផ្ទៃសមុទ្រខេត្តកោះកុង ។ ប្រភពបានឲ្យដឹងទៀតថា ប្រការ ដែលទូកនេសាទទាំងនោះអាចចូលមកធ្វើសកម្មភាពនេសាទក្នុងផ្ទៃសមុទ្រខ្មែរបំផ្លាញធនធានមច្ឆជាតិ ក្នុងផ្ទៃសមុទ្រខេត្តកោះកុងយ៉ាងមហន្តរាយគឺដោយសារមានការឃុបឃិតពីមន្ត្រីយោធានិង សមត្ថកិច្ចនគរបាលការពារដែនសមុទ្រដែលគិតតែពីរឿងផលប្រយោជន៍ ។ តាមការបង្ហើបពីមន្ត្រីយោធាតូចតាចនៅតំបន់កោះតាងបានឲ្យដឹងថាសម្រាប់ ទូកអូសគូមួយឈុតត្រូវបង់លុយ៧០០០ដុល្លារ បើទូកទាំងនោះចង់ចូលមកនេសាទនៅតំបន់កោះតាង ... Read More »

ឈិន សុធារីព្រមានស្រីកំណាន់ សុវណ្ណ មករា

ភ្នំពេញ៖ ក្រោយលេចចេញរឿងចម្រូងចម្រាសរហូត សុវណ្ណ មករា ប្រកាសដើរចេញពី ឈិន សុធារី មកគេសង្កេតឃើញលេចចេញការរិះគន់ខ្លាំងៗទៅលើសុវណ្ណ មករា ដែលសុខចិត្តចោលភរិយា និងកូនតូចៗទៅតាមស្រីកំណាន់។ ចុងក្រោយនេះ ឈិន សុធារី បានប្រកាសព្រមានហែកហួររឿងអាស្រូវស្រីកំណាត់ ... Read More »

កម្លាំងកងរាជអាវុធហត្ថបង្ក្រាបគ្រឿងញៀនពីរករណីផ្សេងគ្នា ឃាត់ខ្លួនខ្មែរម្នាក់ ឡាវម្នាក់ ជាមួយនឹងគ្រឿងញៀន(WY)៦០០០គ្រាប់ និងម៉ាទឹកកកជិត១គីឡូក្រាម

ខេត្តស្ទឹងត្រែង៖ កម្លាំងអាវុធហត្ដខេត្ត បានបើកប្រតិបត្តិការដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធខេត្ត និងមានការសម្របសម្រួលពីលោក ច្រឹង ខ្មៅ ព្រះរាអាជ្ញា អមសាលាដំបូងខេត្ត ចុះបង្ក្រាបគ្រឿងញៀនពីរករណីផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យឡាវម្នាក់ ខ្មែរម្នាក់ និងអាវុធឆ្នៃមួយដើមរួមជាមួយគ្រឿងញៀន(WY) ... Read More »

ក្រុមហ៊ុន ប៊ូអិញនិង អែរប៊ូស នឹងត្រូវបាត់បង់ទីផ្សារ ធ្លាក់ចូលក្នុងដៃចិន និងរុស្ស៊ី

បច្ចុប្បន្ន ចិន និងរុស្ស៊ី ជាប្រទេសដែលមានបច្ចេវិទ្យា ខ្ពស់នៅក្នុងវិស័យអាកាសចរណ៍ ដោយចិន ក៏ផលិតបានយន្តហោះស៊ីវិល ដឹកអ្នកដំណើរក្នុងស្រុង សាកល្បងដោយជោគជ័យ ហើយនៅពេលអនាគត ទីផ្សារអាកាសចរណ៍ ចិន ក៏ដូចជារុស្ស៊ី នឹងរីករាលដាលនៅលើពិភពលោក ប្រជែងជាមួយក្រុមហ៊ុនប៊ូអិញ ... Read More »

ឥណ្ឌូនេស៊ី រៀបចំឯកសារួចរាល់ ប្រគល់សងអ្នកនេសាទ១០០នាក់ឲ្យវៀតណាមវិញ

តាមប្រភពព័ត៌មាន ពីប្រទេសវៀតណាមបានឲ្យដឹងថា ឥណ្ឌូនេស៊ីបានរៀបចំបែបបទរួចរាល់ក្នុងការ ប្រគល់សងអ្នកនេសាទ ១០០នាក់ មកឲ្យវៀតណាមវិញ ។ នេះជាការ ប្រគល់សងអ្នកនេសាទលើកទី៥ហើយនៅក្នុងឆ្នាំនេះ។ កាលពីថ្ងៃទី២៣ ខែឧសភា អ្នកនេសាទ៤០នាក់ បានវិលត្រឡប់ទៅដល់ប្រទេសវិញតាមជើងហោះហើរ នៅក្នុងអាកាសយានដ្ឋាន អន្តរជាតិ ... Read More »

ចិនអំពាវនាវឲ្យដាក់ទណ្ឌកម្មទាំងស្រុងទៅលើកូរ៉េខាងជើង

ជាលើកទីមួយ ចិនបានអំពាវនាវឲ្យមានកិច្ចពិភាក្សា និងអនុវត្តិពេញលេញ នូវការដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិទៅលើកូរ៉េខាងជើង ។ ការអំពាវនាវនេះបានធ្វើឲ្យគេយល់ឃើញថាជាលទ្ធផលដែលផ្តើមចេញពីជំនួបពិភាក្សារវាងអាមេរិកនិងចិន នាពេលកន្លងមក ។ សារព័ត៌មានរ៉យទ័របានផ្សាយថា ទីក្រុងវ៉ាស៊ីនតោន បានចាប់ផ្តើម ពិភាក្សា ជាមួយទីក្រុងប៉េកាំង ស្តីពីការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង ។ ... Read More »

ប្រធានាធិបតី ឌូទើរទេ ប្រកាស «បង្ក្រាមក្រុមជ្រុលនិយមយ៉ាងចាស់ដៃ»

ប្រធានាធិបតី ឌូទើរទេ បានប្រញាប់វិលត្រឡប់ ពីបំពេញទស្សនកិច្ចរុស្ស៊ី ដោយសារស្ថានភាព អំពើហិង្សាកាន់តែតានតឹងនៅតំបន់ភាគខាងត្បូងប្រទេសនេះ ។ សារព័ត៌មានរ៉យទ័របានផ្សាយនៅថ្ងៃទី២៤ ខែឧសភាថា លោកឌូទើរទេ បានប្រកាស ពីការប្តេជ្ញា ខាងលើ ពេលដែលលោកកំពុងតែ ជិះយន្តហោះវិលត្រឡប់មកពីទស្សកិច្ចរុស្ស៊ីមុនកំណត់ ... Read More »

ផ្ទះសំណាក់យីហោស្កាយសង្ស័យផ្តល់ទីតាំងឲ្យក្រុមក្មេងស្ទាវជួញដូរនិងប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខឃាត់ខ្លួន មនុស្សប្រុស ស្រី២នាក់ និងថ្នាំញៀន១កញ្ចប់ធំ ករណីជួញដូរគ្រឿងញៀននៅក្នុងបន្ទប់ផ្ទះសំណាក់ស្កាយ ដែលគេសង្ស័យថា ម្ចាស់ផ្ទះសំណាក់ខាងលើផ្តល់ទីតាំងឲ្យក្រុមក្មេងស្ទាវទៅប្រមូលផ្តុំជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន ហើយត្រូវបានកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ សហការជាមួយនឹងកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួនដោយចោទពីបទជួញដូរនូវសារធាតុញៀនដោយខុសច្បាប់។ ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង២និង០០នាទីថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៧នៅចំណុចបន្ទប់ផ្ទះសំណាក់យីហោ ស្តាយ ដែលមានទីតាំងស្ថិតនៅក្រុម៧ផ្លូវលំ ភូមិភ្នំពេញថ្មី ... Read More »

ប្រមូលផ្តុំគ្នាចែកចាយថ្នាំញៀន សមត្ថកិច្ចទៅដល់ឃាត់បាន២នាក់ដកហូតថ្នាំញៀន៥កញ្ចប់ធំ

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌចំការមនខណៈកំពុងជិះម៉ូតូល្បាតក្នុងមូលដ្ឋានរបស់ខ្លួន ក៏ប្រទះឃើញបុរស២នាក់ ឈរក្បែររបងវត្តមើលទៅគួរឲ្យសង្ស័យ ក៏ឃាត់ឆែកត្រួតពិនិត្យ រកឃើញមានថ្នាំក្រាមសថ្លា៥កញ្ចប់ធំ និងថ្នាំញៀន១ញ្ចប់មាន៤គ្រាប់ រួចធ្វើការឃាត់ខ្លួនយកមកសាកសួរនាំ។ ហេតុការណ៍នេះកើតឡើងកាលពី វេលាម៉ោងនិង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចខាងកើតវត្តទួលទំពូង តាមផ្លូវ១៣៥ ... Read More »

លោក ប៉ា សុជាតិវង្ស បានជំរុញឲ្យ មន្ដ្រី ផ្នៃកពាក់ព័ន្ធពន្លឿនការដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋរស់នៅមិនរៀបរយ នៅលើផ្លូវ រទះភ្លើង ឲ្យបានលឿន ដើម្បីអភិវឌ្ឍ

ភ្នំពេញ ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរសង្កាត់ ខណ្ឌ និងមន្ទីរជំនាញពាក់ព័ន្ធ ចុះពន្លឿនដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋរស់នៅលើបណ្ដោយផ្លូវរថភ្លើងឲ្យបានឆាប់រហ័ស ដើម្បី អាជ្ញាធររាជធានីភ្នំពេញ ពន្លឿនការអភិវឌ្ឍ ផ្លូវដែកនេះ សោយចាក់បេតុងជូនបងប្អូន ... Read More »

ឪពុក​កម្មករ​សំណង់​សំពះ​អង្វរ​ស្រក់​ទឹកភ្នែក​ សុំ​ឲ្យ​តុលាការ​ខេត្ត​កណ្ដាល​ ដោះលែង​កូន​ប្រុស​មាន​ជំងឺ​វិកលចរិត​

ខេត្តកណ្ដាល​៖ ឪពុក​ជា​កម្មករ​សំណង់​សំពះ​អង្វរ​ស្រក់​ទឹកភ្នែក​ សុំ​ឲ្យ​កញ្ញា​ អ៊ី​ ម៉ាណូកា​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ដោះលែង​កូន​ប្រុស​ ដែល​លោក​អះអាងថា​ មាន​ជំងឺ​វិកលចរិត​ ។​ លោក​ ភ័យខ្លាច​ថា​ កូន​ប្រុស​អាច​ស្លាប់​ក្នុង​ពន្ធនាគារ​ ប្រសិនបើ​ពុំ​មាន​ការ​ព្យាបាល​ត្រឹមត្រូវ​ទេ​នោះ​ ។ ... Read More »

កងរាជអាវុធហត្ថខេត្តចុះបង្ក្រាបឃាត់ខ្លួន ជនសង្ស័យម្នាក់ដកហូតគ្រឿងញៀនប្រមាណ៦ពាន់គ្រាប់

ខេត្តស្ទឹងត្រែង៖ យ៉ាម៉ាWYប្រមាណជា៦ពាន់គ្រាប់ ត្រូវបានដកហូតពីជនសង្ស័យម្នាក់ នៅចំណុចភូមិថ្មី សង្កាត់សាមគ្គី ក្រុងខេត្តស្ទឹងត្រែង កាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧។ ការបង្ក្រាបករណីជួញដូរថ្នាំញៀនថ្នាំញៀនខាងលើនេះ លោក អៀង វ៉ាន់ឌី បានឲ្យដឹងថា ... Read More »

ស្រុកភ្នំស្រុកអតីតតំបន់ប្រទាញប្រទង់គ្នាក្នុងសមរភូមិសង្រ្គាមគ្រប់គ្រងដោយគូជម្លោះត្រីភាគីទទួលបានការកសាងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៅក្នុងសម័យដឹកនាំដោយសម្តេចតេជោហ៊ុន សែន

ខេត្តបន្ទាយមានជ័យ៖ ស្រុកភ្នំស្រុកនៃខេត្តបន្ទាយមានជ័យ ដែលជាអតីតតំបន់ប្រទាញប្រទង់គ្នា ក្នុងសមរភូមិសង្រ្គាម វាយប្រយុទ្ធបង្ហូរឈាមរវាងខ្មែរនឹងខ្មែរ ។ ស្រុកមួយនេះកាលពីសម័យសង្រ្គាម ធ្លាប់មានការបែងចែកទឹកដីភូមិសាស្រ្តគ្រប់គ្រងដោយគូជម្លោះត្រីភាគីរួមមានៈ ភាគីកងទ័ពរដ្ឋាភិបាល ភាគីកងទ័ពខ្មែរក្រហម និងកងទ័ពប៉ារ៉ា ហើយបានរងការខ្ទេចខ្ទាំដោយភ្លើងសង្រ្គាមស្ទើរទាំងស្រុង។ ស្រុកភ្នំស្រុក ក្រោយពីប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨ ទើបតែមានរយៈពេល១៩ឆ្នាំចុងក្រោយនេះ ... Read More »

ខ្មាន់កាំភ្លើងពីរនាក់បាញ់សម្រុកទៅស្នាក់ការមេព្រៃ ឃុំក្រាំងស្គា ស្រុកទឹកផុស ស្លាប់ម្នាក់ របួសធ្ងន់ ស្រាល៣នាក់

  ខេត្តកំពង់ឆ្នាំង ៖ មន្រ្តីរដ្ឋបាលព្រៃឈើម្នាក់ បានស្លាប់នៅពេលបញ្ជូនមកដល់មន្ទីរពេទ្យ ដោយឡែកមន្រ្តីអាវុធហត្ថម្នាក់ និង ប្រជាពលរដ្ឋ២នាក់ បានរងរបួសធ្ងន់ នៅក្នុងការបាញ់ប្រហារមួយ ដែលបង្ករឡើងដោយក្រុមជនមិនស្គាល់មុខ២នាក់ បានបាញ់រះសម្រុកទៅក្នុង ស្នាក់ការប្រចាំការរបស់មន្រ្តីរដ្ឋបាលព្រៃឈើ និង អាវុធហត្ថ ... Read More »

ទុស្សេខ្សែភ្លើងឆាបឆេះតូបលក់ដូរនៅក្រោយផ្សារសាមគ្គីអស់ទឹកប្រាក់ប្រាំម៉ឺនដុល្លារ

ខេត្តសៀមរាប៖ តូបចំនួន១៤ ក្នុងនោះមាន៖ តូបលក់​កាហ្វេ , តូប លក់ បន្លែ ,តូបដាក់ស្តុបគ្រឿងឡាន ,តូប អេតចាយ និងមានតូបមួយចំនួនទៀត ត្រូវបានអគ្គិភ័យឆេះខ្ទេចខ្ទីទាំងស្រុង ។ ហេតុការណ៍បានកើតឡើង​នៅ​វេលា​ម៉ោង​១០និង៤០នាទីព្រឹក ... Read More »

ស្ត្រីម្នាក់ត្រូវចោរឆក់កាបូបបានសម្រេចអស់ជាង៣០០ដុល្លារ និងទូរស័ព្ទអាហ្វូនហ្វាយមួយគ្រឿង

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងមកក្បែរស្រ្តីម្នាក់ ខណៈពេលជិះម៉ូតូមួយគ្រឿងម្នាក់ឯងលើស្ពានជ្រោយចង្វាចាស់ ធ្វើសកម្មភាពឆក់យកកាបូបស្ពាយ ពណ៌ខ្មៅ ដាក់ពីមុខបានសម្រេច ហើយជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោងជិត១០ព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ស្ថិតនៅពាក់កណ្តាលស្ពានជ្រោយចង្វារចាស់ ភូមិដើមគរ សង្កាត់-ខណ្ឌជ្រោយចង្វា ... Read More »

ប្លន់យកព្រះសំរឹទ្ឋតម្លៃរាប់លានដុល្លារគេចខ្លួនដោយសុវត្ថិភាព

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវជនសង្ស័យ៥នាក់ធ្វើសកម្មភាពប្លន់យកព្រះសំរឹទ្ធ តម្លៃរាប់លានដុល្លារ ហើយជិះម៉ូតូរត់គេចខ្លួនបាត់ ។ ករណីនេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ នៅផ្ទះជនរងគ្រោះស្ថិតក្នុងភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ជនរងគ្រោះមានឈ្មោះ ស៑ុន ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបិទអាជីវកម្មហ្គេមខុសច្បាប់នៅអតីតរោងកុនព្រហ្មបាយ័នយីហោបន្ទាយស្រី៣

ភ្នំពេញ៖ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមាន ទីតាំងហ្គេមគ្រប់ប្រភេទដែលប្រៀបដូចជាកាស៊ីណូទៅហើយនោះ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យកម្លាំងចំរុះដឹកនាំដោយ លោក យស យុទ្ធី អភិបាលរង និងលោកចាប ឌីណា នាយករងរដ្ឋបាលខណ្ឌក្រោមការសម្របសម្រួលពីក្រឡាបញ្ជីផងនោះបានចុះបិទអាជីវកម្មតែម្តងកាលពីព្រឹកថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៧នេះក្រោយពីចុះបង្រ្កាបមួយដងរួចហើយនៅរសៀលថ្ងៃទី២៣ ... Read More »

ប្តី ប្រពន្ធ ជនជាតិខ្មែរពីរនាក់ចាក់សម្លាប់គ្នានៅប្រទេសថៃ មិនទាន់ដឹងមូលហេតុ

ប្រទេសថៃ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីគេបានឃើញជនជាតិខ្មែរ ពីរនាក់ដែលត្រូវជាប្តី ប្រពន្ធ នឹងគ្នា បានចាក់សម្លាប់គ្នានៅក្នុងបន្ទប់ស្នាក់នៅ រហូតឈាមដាបពេញបន្ទប់ បន្ទាប់ពីគេបានឮសំឡេងឈ្លោះប្រកែកគ្នាមួយសន្ទុះរួចមក ។ បញ្ហានេះ នៅមិនទាន់មានសមត្ថកិច្ចណាមួយសន្និដ្ឋានអំពីមូលហេតុបានឡើយ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងប្រទេសថៃបានបញ្ជាក់ថា ហេតុការណ៍ដែលបានកើតឡើង ... Read More »

អាជ្ញាធរ រាជធានីភ្នំពេញ ចុះពិនិត្យផលប៉ះពាល់ផ្ទះពលរដ្ឋ តាមបណ្ដោយផ្លូវរថភ្លើង ខណ្ឌឬស្សីកែវ ដោយសន្យាថា នឹងខិតខំដោះស្រាយបញ្ហា ឲ្យបានឆាប់ចប់

ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានី ភ្នំពេញ និងមន្ដ្រីជំនាញ ក្រោមឱវាទ បានចុះ ពិនិត្យផលប៉ះពាល់ផ្ទះ​ប្រជាពលរដ្ឋ ដែលរស់នៅតាម​បណ្ដោយផ្លូវរថភ្លើង ក្នុងគម្រោងអភិវឌ្ឍន៍ផ្លូវដែក ប្ដូរទៅ ចាក់បឹតុ ប្រវែង៤៥៥០ម៉ែត្រ ... Read More »

ប៊ិះរឿងធំ ! លួចចំរថយន្តបំពាក់ប្រព័ន្ធ GPS ប៉ូលិសតាមពីក្រោយរហូត

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ខដង្កោបាន សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ពងទឹក ដេញតាមស្ទាក់ចាប់បានរថយន្តកូរ៉េមួយគ្រឿង ដែលត្រូវចោរលួចទាំងយប់មកវិញភ្លាមៗ នៅចំណុចនៅក្បែវត្តស្រះកែវ ក្នុងស្រុកបាទីខេត្តតាកែវ។ ចំណែកជនសង្ស័យដែលបានលួចរថយន្តនោះបានដឹងថា នៅក្នុងរថយន្តនោះមានភ្ជាប់ប្រពន្ធ័(GPS) បានបើកដល់កន្លែងស្ងាត់ ក្នុងភូមិខាងលើបានបើកទ្វារថយន្តរត់គេចខ្លួនបាត់ស្រមោលដោយទុករថយន្តចោល។ ប្រតិបត្តិការណ៍ដេញបង្ក្រាប់ខាងលើនេះដែរ កើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែឧសភា ... Read More »

អភិបាលខណ្ឌដង្កោបើកការដ្ឋានស្ថាបនាផ្លូវ៤ខ្សែក្នុងសង្កាត់ព្រៃសរជូនប្រជាពលរដ្ឋសម្រាប់ធ្វើដំណើរ

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយលោកអភិបាលរង បេក្ខជនក្រុមប្រឹក្សាសង្កាត់ ភូមិ បានចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវ ៤ខ្សែ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ... Read More »

កំពុងបើករថយន្តរវល់តែមើលទូរស័ព្ទរោទិ៍ ភ្លេចមើលផ្លូវបើករថយន្តបុកយ៉ាបផ្ទះគេ

ភ្នំពេញៈ បុរសម្នាក់ខណៈកំពុងបើករថយន្តមួយគ្រឿងម៉ាកហ្វត រវល់ក្រឡេកមើលទូរស័ព្ទ បានរេចង្កូតផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរថយន្ត និងផ្ទះរងការខូចខាតកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូបេតុងបុរីពិភពថ្មី សាលាមុំ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ អ្នកបើកបររថយន្តបង្ករឈ្មោះ ... Read More »

ស៊ីហ្គេមលើកទី២៩ នៅទីក្រុងកូឡាឡាំពួរ កម្ពុជាមានសុទិដ្ឋិនិយមលើកីឡាប្រយុទ្ធ៥ប្រភេទ សម្រាប់ដណ្តើមយកមេដាយ

ភ្នំពេញ ៖ គណកម្មាធិការជាតិអូឡាំពិកកម្ពុជា ហាក់មានសុទិដ្ឋិនិយមខ្លាំង ចំពោះប្រភេទកីឡាប្រយុទ្ធ របស់កម្ពុជាចំនួន៥ ប៉ុន្តែពុំមានន័យថា ប្រភេទកីឡាដទៃទៀត គ្មានលទ្ធផលដណ្តើមមេដាយ ក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេមលើកទី២៩ ដែលនឹងធ្វើឡើងនៅទីក្រុងកូឡាឡាំពូរ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី១៩ ដល់ថ្ងៃទី៣១ ... Read More »

ឃាត់ខ្លួនជនសង្ស័យ២នាក់បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបមិនបានសម្រេច

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈពួកគេបានធ្វើសកម្មភាពឆក់កាបូបមិនបានសម្រេច ។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្លូវសហព័ន្ធរុស្សី ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌនំពេញ ។ ... Read More »

ការដ្ឋានសាងសង់ប្រព័ន្ធប្រឡាយ បសាម សរុបចំនួន ០៣ ខ្សែ និងសំណង់សិល្បការមួយចំនួនទៀត សម្រេចការងារបានប្រមាណ ៦៥ភាគរយ

ខេត្តព្រះវិហារ៖ គិតត្រឹមថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០១៧ នេះ ការដ្ឋានសាងសង់ប្រព័ន្ធប្រឡាយ បសាម សរុបចំនួន ០៣ ខ្សែ និងសំណង់សិល្បការមួយចំនួនទៀត សម្រេចការងារបានប្រមាណ ៦៥% ... Read More »

អតីតប្រធានក្លិបBarcelonaត្រូវចាប់ខ្លួនពីបទលាងលុយខ្មៅ

ប៉ូលិសអេស្ប៉ាញបានឱ្យដឹងកាលពីថ្ងៃអង្គារថា ពួកគេបានចាប់ខ្លួនអតីតប្រធានក្លិបបាល់ទាត់ របស់ក្លិប Barcelona លោក Sandro Rosell នៅក្នុងប្រតិបត្ដិការលាងលុយកខ្វក់។ ប៉ូលិសអេស្ប៉ាញបានឲ្យដឹងទៀតថា មនុស្សម្នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនផងដែរហើយ ប៉ូលិសឆ្មក់ចូលការិយាល័យនិងផ្ទះចំនួន៩ក្នុងប្រតិបត្ដិការនៅក្នុងតំបន់ភាគខាងជើងភាគខាងកើតទីក្រុងCatalonia ។ ប្រភពពីមន្ត្រីប៉ូលិសបានបន្ថែមថា ការចាប់ខ្លួននេះបានធ្វើឡើងក្នុងផ្នែកមួយនៃការស៊ើប អង្កេតទៅក្នុងការលក់សិទ្ធិសោតទស្សន៍ ... Read More »

តារាងបាល់ទាត់ជប៉ុន Keisuke Honda សម្រេចចិត្តដើរចេញពីAC Milan

កីឡាករអន្តរជាតិជប៉ុន Keisuke Hondaបានបញ្ជាក់ថា គាត់នឹងចាកចេញពីក្លិប AC Milanក្រោយបិទរដូវកាលក្នុងក្របខ័ណ្ឌអ៊ីតាលី Serie Aនៅសប្តាហ៍នេះ។ Honda បានបង្ហោះសារលើបណ្ដាញសង្គម Twitter ក្នុងប្រទេសអ៊ីតាលីបន្ទាប់ពីទាត់ Free Kick យ៉ាងល្អជួយ ... Read More »

ក្រោយឈ្នះជើងឯក Juventus ទិញ Juan Cuadrado ផ្តាច់ពីតោខៀវ

ក្រុមសេះបង្កង់ Juventus បានសម្រេចចិត្តទិញខ្សែបម្រើ Juan Cuadrado ជាកីឡាករពេញសិទ្ធិរបស់ខ្លួនតែម្តងក្នុងតម្លៃខ្លួន១៧លានផោន។ កីឡាករអន្តរជាតិកូឡុំប៊ីវ័យ២៨ឆ្នាំរូបនេះត្រូវបានក្លិបសេះបង្កង់ខ្ចីជើងចំនួន២រដូវកាលជាប់គ្នាហើយគាត់បានឈ្នះជើងឯកអ៊ីតាលីSerie A ទាំង២រដូវកាលជាមួយនឹងសេះបង្កង់។ កាលពីខែសីហាឆ្នាំមុន Cuadrado បានចុះកុងត្រាជាកីឡាករខ្ចី ជើងរយះពេល៣ឆ្នាំ ប៉ុន្តែពេលនេះគាត់ក្លាយទៅជាកីឡាករពេញសិទ្ធិតែម្តង។ គួររំលឹកថាក្រុមតោខៀវChelsea ... Read More »