ព័ត៌មានទាន់ហេតុការណ៍៖
'

រកការងារសុច្ចរិតធ្វើមិនបាន បែកគំនិតចោរ ទៅលួចម៉ូតូអ្នកជិតខាង ត្រូវសមត្ថកិច្ចចាប់ខ្លួន

  ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចបានដេញធ្លាក់ចូលទឹកស្រះ ខណៈដែលបានលួចម៉ូតូរបស់អ្នកស្រុក យកទៅលក់ ។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ... Read More »

ប្រធានាធិបតីត្រាំ ចុះហត្ថលេខា លុបចោលគោលនយោបាយស្តីពីបម្រែបម្រួលអាកាសធាតុ

កាលពីថ្ងៃទី២៨ ខែមីនា ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានចុះហត្ថលេខាលុបចោល ច្បាប់ស្តីពីបម្រែបម្រួលអាកាសធាតុ ដែលអតីតប្រធានាធិបតី លោកអូបាម៉ា បាន អនុម័ត ដោយលោកត្រាំ ចាត់ទុកថា ច្បាប់នោះបានរារាំង ដល់ សកម្មភាពឃួងយកប្រេង ... Read More »

សង្វៀនជល់មាន់ក្នុងព្រៃត្រូវនគរបាលស្រុកព្រៃនប់បង្ក្រាប ចាប់បានអ្នកលេង៣​នាក់

ខេត្តព្រះសីហនុ៖ សេចក្តីរាយការណ៍ពីនគរបាលស្រុកព្រៃនប់បានឲ្យដឹងថា៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង១២,០០នាទី កំលាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ សហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំវាលរេញ និង ឃុំជើងគោ បានស្រាវជ្រាវរកឃើញ និងបង្ក្រាបទីកន្លែងជល់មាន់ លួចលាក់ក្នុងព្រៃ១កន្លែង នៅក្នុងព្រៃអាកាស្យា ... Read More »

ពិធីប្រកាសមន្រ្តីគយចូលកាន់តំណែងនៅខេត្តប៉ៃលិន

ខេត្តប៉ៃលិនៈ នៅខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ បានរកឃើញហើយប្រធាន និងអនុប្រធានសាខាគយថ្មី ដែលធ្វើពិធីប្រកាសក្រោមវត្តមានមន្ត្រីចំណុះសាលាខេត្ត។ ពិធីប្រកាសផ្ទេរភារកិច្ច ប្រធានសាខាគយ និងរដ្ឋាករខេត្តប៉ៃលិន នាព្រឹក បានប្រកាសផ្ទេរភារកិច្ចជូនលោក សំ សុវណ្ណារិទ្ធ ... Read More »

ម្ចាស់យានយន្តដែលមិនទាន់កាត់ឈ្មោះកម្មសិទ្ធិ នឹងត្រូវផាកពិន័យនិងបញ្ជូនទៅតុលាការ

ភ្នំពេញ: លោកឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ បានថ្លែងក្នុងពិធីបើកវគ្គបំប៉នស្ដីពីបច្ចេកទេសត្រួតពិនិត្យរឹតបន្តឹងការបើកបរក្នុងស្ថានភាពស្រវឹង ការបើកបរល្មើសល្បឿនកំណត់ និងប្រព័ន្ធកត់ត្រាបទល្មើសចរាចរណ៍ ថា នាពេលខាងមុខនេះ គ្រប់ម្ចាស់យានយន្តទាំងអស់ ដែលមិនទាន់កាត់ឈ្មោះកម្មសិទ្ធិ ... Read More »

សមត្ថកិច្ចបើកដៃឲ្យវៀតណាមដឹកក្បឿងតាមទូកឆ្លងដែនចូលតាមច្រករបៀងស្រែបារាំងដោយគ្មានច្បាប់អនុញ្ញាត

ខេត្តស្វាយរៀង៖ អាជីវករលក់គ្រឿងសំណង់រិះគន់សមត្ថកិច្ចនគរបាលវរៈការពារព្រំដែន ប៉ុស្តិ៍ច្រករបៀងស្រែបារាំង បើកដៃឲ្យឈ្មួញវៀតណាមនាំក្បឿងពីប្រទេសវៀតណាម ឆ្លងដែនតាមផ្លូវទឹកចូលមកក្រុងស្វាយរៀងរាប់សិបទូកក្នុងមួយថ្ងៃៗ ហើយដាក់តាំងលក់នៅកំពង់កាណូត (ចំណតជលយានក្រុងស្វាយរៀង) និងដឹកលក់តាមរថយន្តពេញខេត្តស្វាយរៀង សង្ស័យគ្មានច្បាប់ ។ ករណីអាជីវករផ្ទុះការរិះគន់នេះ កើតឡើងនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ នៅកំពង់ចំណតជលយាន ... Read More »

បុរសជនជាតិញូវហ្សឺលែនម្នាក់ស្រវឹងស្រា ចូលវាយអ្នកគ្រប់គ្រងភោជនីយដ្ឋានបែកមាត់នគរបាលឃាត់ខ្លួន

ភ្នំពេញ: បុរសជនជាតិញូហ្សឺលែនម្នាក់ក្រោយពីផឹកស៊ីស្រវឹង បានដើររករឿងគេហើយចូលទៅក្នុងភោជនីយដ្ឋានបារាំងយីហោភែភឌីរ៉ាយស៍ វាយអ្នកគ្រប់គ្រងនៅក្នុងហាងនេះ មួយដៃបែកមាត់ត្រូវនគរបាលឃាត់ខ្លួនកាលពីវេលាម៉ោង០០និង៣០នាទី រំលងអធាត្រឈានចូលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ១៣៦ កែងផ្លូវព្រះស៊ីសុវត្ថិ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ។ មន្រ្តីនគរបាលប៉ុស្តិ៍ផ្សារកណ្តាល១បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ... Read More »

ឃាត់ជនជាតិវៀតណាម២នាក់ចែកចាយថ្នាំញៀននៅសណ្ឋាគារតេ.តេ.ប៉េ២

ខេត្តស្វាយរៀង៖ ដោយមានសេចក្ដីរាយការណ៍ពីម្ចាស់សណ្ឋាគារសមត្ថកិច្ចនគរបាលក្រុងបាវិត បានចុះទៅដល់បន្ទប់ និងឃាត់មនុស្ស២នាក់ និងឆែកឆេរ រកឃើញថ្នាំញៀនបានមួយចំនួនធំ កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ ... Read More »

ឃាត់ខ្លួនប្តីប្រពន្ធ២នាក់ចាប់យកថ្នាំញៀន៥កញ្ចប់

ភ្នំពេញ៖ ប្តីប្រពន្ធ២នាក់ ដែលប្រកបរបរជួញដូរគ្រឿញៀន ត្រូវបានកម្លាំងផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលទឹកថ្លាឃាត់ខ្លួនកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នៅបន្ទប់ជួលផ្លូវបេតុង ភូមិអរគីដេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជនសង្ស័យទាំង២នាក់នេះ ... Read More »

បើករថយន្ដជែងក្នុងស្ថានភាពគ្រោះថ្នាក់ជ្រុលទៅប៉ះរថយន្ដមួយគ្រឿង និងរេចង្កូតទៅបុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យរងរបួសម្នាក់នៅក្រុងតាខ្មៅ

ខេត្តកណ្ដាល: យុវជនម្នាក់បានបើករថយន្ដវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ជ្រុលទៅប៉ះរថយន្ដនៅខាងមុខ និងរេចង្កូតបុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ។ ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង២៥នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។ ... Read More »

ចាប់ខ្លួនជនសង្ស័យ៣នាក់ និងដកហូតបានម្សៅក្រាមសថ្លា៥កញ្ចប់តូច

ភ្នំពេញ: កម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ឃាត់ខ្លួនជនសង្ស័យ៣នាក់ រួមជាមួយថ្នាំញៀន៥កញ្ចប់តូច ។ ករណីបង្ក្រាបនេះ កើតឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នៅចំណុចបណ្តោយផ្លូវសុធារស នៅចំណុចវត្តថាន់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ... Read More »

លោកស្រី ម៉ែន សំអន ៖ រាជរដ្ឋាភិបាលកម្ពុជាកំពុងជម្រុញឲ្យមានការលើកកម្ពស់ស្ត្រីនៅក្នុងគ្រប់វិស័យនិងបង្កើនកាលានុវត្តភាពទទួលបាននូវចំណេះដឹងសមភាពយេនឌ័រ

ភ្នំពេញ ៖ លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា រាជរដ្ឋាភិ បាលកម្ពុជាបាន និងកំពុងជម្រុញឲ្យមានការលើកកម្ពស់ការចូល រួមរបស់ស្ត្រីនៅក្នុងគ្រប់វិស័យ រួមទាំងការបង្កើនកាលានុវត្តភាពក្នុងការទទួលបាននូវ ចំណេះ ដឹង ជំនាញផ្សេងៗ ដើម្បីកាត់បន្ថយភាពក្រីក្រ ... Read More »

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចនគរបាលចាប់ខ្លួនពីបទជួញដូរសារធាតុញៀន

ខេត្តកណ្ដាលៈ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក បន្ទាប់ពីជនសង្ស័យរូបនេះធ្វើសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់កាលពីវេលាម៉ោង២២និង១០នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិធម្មត្រ័យ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។ មន្រ្ដីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សឿន សុខពេជ្រ ... Read More »

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចនគរបាលចាប់ខ្លួនក្នុងករណីហិង្សាដោយចេតនា

ខេត្តកណ្ដាល: ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចនគរបាលស្រុកស្អាងចាប់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីជនសង្ស័យរូបនេះបានយកអង្កត់អុសវាយទៅលើជនរងគ្រោះ បណ្ដាលឲ្យរបួសកាលពីវេលាម៉ោង១និង១០នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។ មន្ដ្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនយុវជនប្រុស ស្រី៧នាក់ ករណីប្រើប្រាស់គ្រឿងញៀន និងរក្សាអាវុធខុសច្បាប់(ដាវ)

ភ្នំពេញ៖ យុវជនប្រុសស្រី៧នាក់ ត្រូវកម្លាំងប៉ូលីសប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួន ខណៈពួកគេទៅប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន និងរក្សាអាវុធ(ដាវ)ខុសច្បាប់នៅក្នុងដីឡូតិ៍មួយកន្លែង។ ករណីឃាត់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នៅចំណុចដីឡូតិ៍មួយកន្លែងក្នុងក្រុម៦ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ... Read More »

នាយករដ្ឋមន្ត្រីអង់គ្លេសចុះហត្ថលេខា លើច្បាប់ដំណើរការមាត្រាទី៥០ ចាប់ផ្តើមចាកចេញពី អឺរ៉ុប

នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានចុះហត្ថលេខា លើលិខិតមួយច្បាប់ ដើម្បីដំណើរការ មាត្រាទី៥០ នៃសន្ធិសញ្ញា Lisbon ជាការចាប់ផ្តើម នៃដំណើរ ចាកចេញពីអឺរ៉ុបជាផ្លូវការ ឬហៅថា Brexit។ ... Read More »

ប្តីយកម៉ូតូអ្នកជិតខាងបាត់២ថ្ងៃ ម្ចាស់ម៉ូតូនាំខ្លួនប្រពន្ធទាំងមានផ្ទៃពោះ៨ខែមកកាន់ប៉ុស្តិ៍ប៉ូលិសដោះស្រាយ

ភ្នំពេញ៖ ស្ត្រីមានផ្ទៃពោះ៨ខែម្នាក់ត្រូវបានម្ចាស់ម៉ូតូឃាត់ខ្លួន យកមកកាន់ប៉ុស្តិ៍នគរបាលចោមចៅ បន្ទាប់ពីលោកប្តីជើងល្អបានយកម៉ូតូអ្នកជិតខាងយកទៅបញ្ចាំអស់ចំនួន២ថ្ងៃមកហើយ មិនព្រមយកមកវិញ។ ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ នៅភូមិត្រពាំពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យខាងលើ ឈ្មោះអុី ... Read More »

ជើងលេងកូរ៉េ២ក្រុមឈ្លោះប្រកែកដេញវាយគ្នាពេញផ្លូវដូចរឿងកុន

  ភ្នំពេញ: ជនជាតិកូរេ៉២ក្រុម ខ្លះបានរងរបួសបែកក្បាលហូរឈាម និងខ្លះទៀតសន្លប់ដេកនៅលើថ្នល់ ដោយសារតែជនជាតិកូរ៉េ២ក្រុម បានឈ្លោះប្រកែគ្នា ហើយបានដេញវាយគ្នាពេញផ្លូវដូចរឿងកុន បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រួមទាំងសមត្ថកិច្ចមូលដ្នានបានចុះមកអន្តរាគមន៍ភ្លាមៗផងដែរ ។ ករណីនេះ កើតឡើងកាលពីវេលាម៉ោង ៦និង២០នាទីព្រឹក ថ្ងៃ២៩ ... Read More »

រថយន្តដឹកដីកិនបែកក្បាលអ្នករត់ម៉ូតូឌុបនៅលើផ្លូវជាតិលេខ៥

ភ្នំពេញ៖ ជារៀងរាល់ថ្ងៃ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ គេបានសង្កត់សម្គាល់ឃើញថា បានកើតឡើងជាបន្តបន្ទាប់ មិនថានៅក្នុងរាជធានីភ្នំពេញ ឬនៅតាមបណ្តាខេត្ត ក្រុងផ្សេងៗទៀតនោះទេ តែបញ្ហាខាងលើនេះ បានធ្វើឲ្យជនរងគ្រោះបាត់បង់អាយុជីវិត រងរបួសធ្ងន់ និងស្រាល ហើយថែមទាំងខាតបង់ទ្រព្យសម្បត្តិ និងធ្វើឲ្យបន្ទុកនៅក្នុងគ្រួសារមានការយ៉ាប់យ៉ឺនផងដែរ ។ ... Read More »

មន្ត្រីនគរបាលម្នាក់ត្រូវប្អូនថ្លៃកាប់ និងខាំបណ្តាលឱ្យរងរបួស មកប្តឹងនគរបាលចោមចៅ

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីមន្ត្រីនគរបាលម្នាក់បានមកប្តឹងនគរបាលចោមចៅ អោយជួយអន្តរាគមន៍ដោយសារតែត្រូវប្អូនថ្លៃរបស់ខ្លួនយកកាំបិតមកកាប់ និងខាំរូបគាត់បណ្តាលឱ្យរងរបួសកដៃទាំងសងខាង និងមានស្នាមខាំក្រោមដោះខាងស្តាំ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ... Read More »

រថយន្តឡង់គ្រីស័របើកលឿនបុកអ្នកជិះម៉ូតូរបួសធ្ងន់២នាក់

ភ្នំពេញ៖ រថយន្តឡង់គ្រីស័រមួយគ្រឿង បើកក្នុងល្បឿនលឿន ហើយជ្រុលទៅបុកម៉ូតួមួយគ្រឿង បណ្តាលឲ្យយុវជន២នាក់បានរងរបួសធ្ងន់ និងត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗដែរ បន្ទាប់មករថយន្តបង្កនោះ បានបើករត់គេចបាត់ស្រមោល។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៤ នៅក្នុងភូមិថ្នល់បំបែក ... Read More »

អាវុធហត្ថខណ្ឌដូនពេញ បន្តចុះបង្ក្រាបគ្រឿងញៀននៅតំបន់បឹងកក់ ឃាត់ខ្លួនមនុស្ស៤នាក់ និងថ្នាំញៀនជិត២០កញ្ចប់

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ បន្តចុះបង្រ្កាបតំបន់ចែកចាយ និងជក់គ្រឿងញៀនក្នុងប្លុកបឹងកក់ តាមផ្លូវរថភ្លើងជាក់ស្តែងជាលទ្ធផលឃាត់ខ្លួនមនុស្សប្រុស ស្រី៤នាក់ ដែលជាអ្នកចែកចាយ និងអ្នកប្រើប្រាស់គ្រឿងញៀន និងដកហូតថ្នាំញៀនបានចំនួន១៩កញ្ចប់តូច ។ ក្នុងប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ... Read More »

រថយន្តហាយឡែនឌ័របើកជែងកុងតឺន័រទៅបុកនិងម៉ូតូស្លាប់ម្នាក់ នៅក្រុងស្វាយរៀង

ខេត្តស្វាយរៀងៈ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលជួបគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តហាយឡែនឌ័រ បុកជាមួយម៉ូតូម៉ាក់ ហុងដា C125 កាលពីវេលាម៉ោង៦និង៤៥ព្រលប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចផ្លូវបំបែកជាបី សួនច្បាររូបគោខាងកើត (អតីតសួនច្បាររូបសិង្ហ) ... Read More »

បុរសម្នាក់ជិះម៉ូតូឌុបសង្សារដើរលេងត្រូវក្រុមក្មេងស្ទាវ១ក្រុមដេញវាយគ្នា ភ័យពេកជ្រុលទៅបុកម៉ូតូទៀតរបួសធ្ងន់ខ្លួនឯង

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណៈជិះម៉ូតូឌុបសង្សារដើរលេង គាប់ជួនមានក្រុមក្មេងស្ទាវ១ក្រុមបានជិះម៉ូតូ៣គ្រឿងដេញវាយគ្នានៅតាមផ្លូវ បណ្ដោយឲ្យបុរសខាងលើភ័យពេកជ្រុលទៅបុកម៉ូតូដួលរងរបួសធ្ងន់។ ហេតុការណ៍នេះប ង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវលេខ ១៤៣ កែងផ្លូវលេខ២៧៦ ក្នុងសង្កាត់អូឡាំពិច ... Read More »

ខ្សឹបដាក់ត្រចៀក៖ អាងខ្នងប្រធានក្រុមការងារថ្នាក់ជាតិ លោកប្រធានមន្ទីរការងារខេត្តពោធិ៍សាត់ជិះសេះលែងដៃ

ក្រុមមន្ត្រីនៃមន្ទីរការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ បានខ្សឹបខ្សៀវគ្នាថា បើទោះបីជាកាសែតចុះផ្សាយយ៉ាងណា ក៏ទៅមិនរួចដែរ ព្រោះលោកប្រធានមន្ទីរ លី សុភា មានខ្នងបង្អែករឹងមាំ តាំងពីនៅជាមន្ត្រីមន្ទីរសង្គមកិច្ច ខេត្តសៀមរាបឯណោះមកម្ល៉េះ ។ លោកមានឥទ្ធិពលដោយសារតែប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តពោធិ៍សាត់ជាខ្នងបង្អែក ។ ... Read More »

លោក គីម ជុងអ៊ុន នឹងសាកល្បងគ្រាប់បែកបរមាណូលើកទី៦ចំខួបកំណើត ជីតា គីម អុីលស៊ុង ថ្ងៃទី១៥ ខែមេសាឬ?

ក្រុមអ្នកអង្កេតការណ៍ពីសកម្មភាព របស់កូរ៉េខាងជើងបានបញ្ជាក់ថា មេដឹកនាំ កូរ៉េខាងជើង គីម ជុងអ៊ុន អាចនឹងសាក ល្បងគ្រាប់បែកបរមាណូជាលើកទី៦ នៅ ថ្ងៃខួបកំណើតជីតា គីម អុីលស៊ុង នាថ្ងៃទី ១៥ ខែមេសាខាងមុខ។ ... Read More »

ទំនប់ទឹក Tabqa នៅស៊ីរីរងការវាយប្រហារហើយសោកនាដកម្មអាចនឹងកើតមានបើបាក់ទំនប់

ក្រុមភេរវកម្ម IS បានព្រមានថា ទំនប់ ទឹកនៅតំបន់ភាគខាងលិចទីក្រុង Raqqa អាចប្រឈមនឹងការបាក់ដោយសារការ វាយប្រហារ ហើយច្រកបង្ហូរទឹកជំនន់ក៏ បានបិទអាចបង្កឲ្យមានអ្នកស្លាប់ច្រើនដោយ សារទឹកជំនន់។ ទំនប់ទឹក Tabqa ស្ថិតនៅលើដងទន្លេ Euphrates ... Read More »

ពលរដ្ឋអុីរ៉ាក់ជិត៣សែននាក់ភៀសខ្លួនចេញពីទីក្រុងមូ៉ស៊ុល

ប្រតិបត្តិការវាយប្រហារទីក្រុងមូ៉ស៊ុល កំពុងតែដំណើរការទៅមុខបានធ្វើឲ្យពល រដ្ឋជាច្រើនត្រូវភៀសខ្លួនទៅកាន់តំបន់ មានសុវត្ថិភាព។ សារព័ត៌មាន Daily News បានដក ស្រង់សម្តីលោក Farhan haq អនុប្រធាន អ្នកនាំពាក្យនៃអង្គការសហប្រជាជាតិបានថ្លែងប្រាប់ដល់បណ្តាអ្នកសារព័ត៌មានថា “ផ្អែកតាមការប៉ាន់ប្រមាណ អ្នកដែល ... Read More »

កូរ៉េខាងត្បូងរក្សាគោលនយោបាយឯកភាពឧបទ្វីបកូរ៉េរបស់អតីតប្រធានាធិបតី ផាក គឿនហេ

សារព័ត៌មានកូរ៉េខាងត្បូងបានផ្សាយថា មន្ត្រីក្រសួងឯកភាពជាតិកូរ៉េខាងត្បូងនៅថ្ងៃទី២៨ ខែមីនា បានប្រកាសថា បើទោះបីពេលនេះគឺជាពេលវេលាដាក់ គំនាបទៅលើកូរ៉េខាងជើង ប៉ុន្តែទីក្រុង សេអ៊ូលនៅតែរក្សាគោលនយោបាយ ឯកភាពជាតិរបស់អតីតប្រធានាធិបតី ផាក គឿនហេ ដែលបានសម្រេចកាលពីឆ្នាំ ២០១៤។ កាលពី៣ឆ្នាំមុន លោកស្រី ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ អាមេរិកធ្វើពហិការមិនចូលរួម កិច្ចពិភាក្សា របស់ អ.ស.ប. ស្តីពី អាវុធបរមាណូ

អគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការ សហប្រជាជាតិ លោកស្រី Nikki Haley បានឲ្យដឹងថា តំណាងមកពីប្រទេស ជាង៤០ បានធ្វើពហិការ មិនចូលរួមនៅ ក្នុងកិច្ចប្រជុំ របស់ អង្គការសហប្រជាជាតិ នាថ្ងៃទី២៧ខែមីនា ។ ... Read More »