ព័ត៌មានទាន់ហេតុការណ៍៖
'

ជំនន់ទឹកភ្លៀងនៅខេត្តឧត្តរមានជ័យបន្តគំរាមកំហែងពលរដ្ឋខណៈអាជ្ញាធរត្រៀមកម្លាំងសង្គ្រោះ

ខេត្តឧត្ដរមានជ័យ៖ មកដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ផ្ទៃមេឃហាក់មាន ពណ៌ស្រអាប់ ប៉ុន្តែមិនបានបង្អុរចុះមកនៅតំណក់ទឹកភ្លៀងច្រើនដូចថ្ងៃកន្លងទៅនោះ ទេ ហើយជំនន់ទឹកភ្លៀងដែលបានហូរចាក់ពីជួរភ្នំដងរែកធ្វើឲ្យលំនៅឋានដីស្រែចម្ការ និងផលដំណាំកសិកម្មរបស់ប្រជាពលរដ្ឋទទួលរងផលប៉ះពាល់នោះនៅគ្រានេះបាន វិលត្រឡប់មករកសភាពដើមវិញហើយ។ ពេលនេះអាជ្ញាធរខេត្តឧត្តរមានជ័យបាន ត្រៀមលក្ខណៈរួចជាស្រេចក្នុងការចុះជួយប្រជាពលរដ្ឋប្រសិនបើភ្លៀងបន្តធ្លាក់ជាថ្មី ហើយបានបង្កជាគ្រោះមហន្តរាយយាយី ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុង ... Read More »

បុរសជា​​អ្នក​បើក​រ៉ឺ​ម៉កម៉ូតូ​កង់​បី​ម្នាក់ ​​រង​របួស​យ៉ាងធ្ងន់ ​ខណៈជនសង្ស័យធ្វើសកម្មភាព​ឆក់​​ខ្សែ​.ក​​​​ពី​ភ្ញៀវ​របស់​គាត់ ​ក៏បណ្តាល​ឱ្យ​ក្រឡាប់​ផ្ងារកង់​​

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ជិះម៉ូតូនិកមក ធ្វើសកម្មភាពឆក់ខ្សែ.កពីស្ត្រីម្នាក់ដែលកំពុងជិះម៉ូតូកង់បី តែបុរសជាអ្នកបើករ៉ឺម៉ូតូកង់បី  បើកទៅកៀរផ្តួលម៉ូតូនោះរបស់ជនសង្ស័យ បន្ទាប់ពីឮស្រ្តីស្ត្រីជាភ្ញៀវស្រែកថា ចោរៗ  បណ្តាលឱ្យក្រឡាប់ផ្ងារជើងសង្កត់លើគ្នា ហើយជនសង្ស័យរត់គេចខ្លួនចោលម៉ូតូបាត់សម្រោលតែមង្ត ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃ ថ្ងៃទី២ ... Read More »

នគរបាលស្រុកថ្មគោលបើកយុទ្ធនាការបង្រ្កាបសំបុកគ្រឿងញៀន ប្រើប្រាស់ពេល២១ម៉ោងឃាត់ខ្លួនជនសង្ស័យ២៩នាក់ ដកហូតបានថ្នាំញៀនមួយចំនួនធំ

ខេត្តបាត់ដំបង៖ ជនសង្ស័យគ្រឿងញៀនសរុបចំនួន២៩នាក់ រងការបង្រ្កាបចាប់ឃាត់ខ្លួនពីកម្លាំងនគរបាលស្រុកថ្មគោល ខណៈដែលជនសង្ស័យគ្រឿងញៀនទាំងនោះបានធ្វើសកម្មភាពប្រព្រឹត្តបទល្មើសគ្រឿងញៀន នៅក្នុងមូលដ្ឋានយ៉ាងគគ្រឹកគគ្រេង បង្កឱ្យពលរដ្ឋរស់នៅក្នុងមូលដ្ឋាននោះ មានការភាពភ័យខ្លាច ។ ប្រតិបត្តិការឆ្មក់ចូលបង្រ្កាបសំបុកគ្រឿងញៀន ពីកម្លាំងនគរបាលស្រុកថ្មគោល ធ្វើឡើងប្រើប្រាស់ពេលវេលា២១ម៉ោង និងកម្លាំងនគរបាលជាច្រើននាក់ ។ ចាប់ផ្តើមពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១ ខែកញ្ញា ... Read More »

ឧត្តមសេនីយ៍ត្រីម្នាក់កំពុងក្រេបទឹកឃ្មុំជាមួយស្រីក្មេងក្នុងផ្ទះសំណាក់ ស្រាប់តែគាំងបេះដូងស្លាប់

ភ្នំពេញ៖ បុរសមានងារជាឧត្តមសេនីយ៍ត្រីម្នាក់បានស្លាប់ ខណៈកំពុងក្រេបទឹកឃ្មុំនៅក្នុងផ្ទះសំណាក់យីហោ នីតា ជាមួយស្រីក្មេង ហើយស្រាប់តែគាំងបេះដូងភ្លាមៗនោះ ។ ករណីនេះបានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង៣៥នាទីរសៀល ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ... Read More »

បទល្មើសនេសាទរាប់ពាន់កន្លែងក្នុងឃុំផាត់សណ្តាយដោយសារលោក ប៉ែន វណ្ណរិទ្ធ នាយខណ្ឌរដ្ឋបាលជលផលអសមត្ថភាព

ខេត្តកំពង់ធំ ៖ ជារៀងរាល់ថ្ងៃខណ្ឌរដ្ឋបាលជលផលកំពង់ធំ តែងតែបង្ហោះតាមបណ្តាញហ្វេសប៊ុកពីសកម្មភាពបង្រ្កាប បទល្មើសនេសាទតែផ្ទុយទៅវិញគឺជាសកម្មភាពបោកបញ្ឆោតនិងធ្វើរបាយការណ៍ភូតកុហកថ្នាក់លើប៉ុណ្ណោះតែភាពជាក់ស្តែងបទល្មើសនេសាទបានកើតឡើងពេញបន្ទុក ស្ថិតក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ ស្វាយ ខេត្តកំពង់ធំ ។ បទល្មើសនេសាទដែលត្រូវបានប្រទះឃើញរាប់ពាន់កន្លែងកាលពីរសៀលថ្ងៃ ទី១ ខែកញ្ញាឆ្នាំ២០១៦ ស្ថិតនៅចំណុចកោះ តាបរអន្លុងផ្សោត ... Read More »

រថយន្តដឹកកម្មករផ្តាច់យកជីវិតកម្មការិនីម្នាក់ទាំងក្មេងខ្ចី

  ខេត្តកំពង់ស្ពឺៈ កម្មការិនីម្នាក់បានបាត់ បង់ជីវិតយ៉ាងអាណោចអាធ័មភ្លាមៗនៅនឹងកន្លែងដោយសាររថយន្តដឹកកម្មករ១គ្រឿងបើកបុកហើយកិនពីលើ។ ក្រោយបង្កអ្នក បើកបររថយន្តបានចុះរត់គេចខ្លួនបាត់ដោយបន្សល់ទុកតែរថយន្តនិងសាកសពនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង៦និង៥១នាទីព្រឹក ថ្ងៃទី២ ខែ កញ្ញា ឆ្នាំ២០១៦ ឋិតនៅលើផ្លូវជាតិលេខ ៤១ ចន្លោះគីឡូម៉ែត្រ១៣-១៤ចំណុច ... Read More »

ប្រកាសចូលកាន់មុខតំណែង​នាយករដ្ឋសាលាខណ្ឌឫស្សីកែវ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងសាលប្រជុំសាលាខណ្ឌឫស្សីកែវ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងនាយករដ្ឋបាលសាលាខណ្ឌឫស្សីកែវ នៃរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌ អស់លោក លោកស្រី អភិបាលរង ... Read More »

 បុរសម្នាក់បើកត្រាក់ទ័រភ្ជួរដីចំការជាន់មីនតោនផ្ទុះស្លាប់នៅខេត្តបាត់ដំបង គ្រាដែលរបាយការណ៍ឱ្យដឹងថា ៥ខែដើមឆ្នាំ២០១៦ មនុស្សស្លាប់១៩នាក់ រងរបួស១៥នាក់ដោយគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ

ខេត្តបាត់ដំបង៖ បុរសម្នាក់ ត្រូវបានគេស្គាល់ឈ្មោះ ជិន កំសាន្ត អាយុ៣៣ឆ្នាំ ប្រកបមុខរបរជាអ្នកធ្វើចំការ រស់នៅភូមិបួរុណ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង បានស្លាប់ ក្រោយពីជនរងគ្រោះ បានបើកត្រាក់ទ័រ ភ្ជួរដីចំការ ... Read More »

ម៉ូតូបុកបុរស​​ស្រវឹងខួប​ដើរ​ឆ្លង​ផ្លូវសង១០ម៉ឺនរៀលយកទៅរុំរបួស បែរជាយកទិញស្រាផឹកទៀត

ភ្នំពេញ៖ បុរសស្រវឹងខួបម្នាក់បានដើរទ្រេតពេញផ្លូវធ្វើឲ្យបុរសម្នាក់ជិះម៉ូតូមកដល់គេចមិនទាន់ក៏បុកបណ្ដាលឲ្យដួលរងរបួសរលាត់ដៃជើងនិងស្វាងស្រាចែសធ្វើឲ្យម្ចាស់ម៉ូតូភ័យ សង លុយទៅបុរសប្រមឹកម្នាក់នេះ១០ម៉ឺនរៀលយកទៅរុំរបួស តែមិនយកទៅរុំរបួយសយកលុយទៅទិញស្រាផឹកទៀត ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី១ ខែកញា ឆ្នាំ២០១៦ ស្ថិតតាមបណ្ដោយផ្លូវម៉ៅ សេទុង ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំ ពេញ ... Read More »

ទួរគីដកហូតតំណែងមន្ត្រីប៉ូលិស​៨ពាន់នាក់ សង្ស័យជាប់ពាក់ព័ន្ធការធ្វើរដ្ឋប្រហារ

ទួរគីបានដកហូតតំណែងមន្ត្រីប៉ូលិស៨ពាន់នាក់ ជាប់ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារមិនសម្រេចកាលពីខែកក្កដា កន្លងមក ។ កាលពីថ្ងៃទី១ ខែកញ្ញា ទួរគីបានសម្រេចដក់តំណែង ប៉ូលិស៨ពាន់នាក់ ដែលជាប់ពាក់ព័ន្ធសកម្មភាពធ្វើរដ្ឋប្រហារ ។  នេះជាការដកហូតតំណែងប៉ូលិសជាទ្រង់ទ្រាយធំ ក្រោយពេលប្រធានាធិបតីបានដកតំណែងមន្ត្រីយោធាជាច្រើននាពេលកន្លងមក ។ ការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១៥ និង១៦ ... Read More »

អ៊ុយក្រែនចេញបញ្ជាចាប់រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី

អ៊ុយក្រែនបានចេញបញ្ជាចាប់រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមន្ត្រីជាន់ខ្ពស់១៧រូបផ្សេងទៀតពីបទបំផ្លាញសន្តិសុខជាតិអ៊ុយក្រែន ។ រដ្ឋមន្ត្រីក្រសួងការពារជាតិ រុស្ស៊ី លោក Sergey Shoigu កំពុងប្រឈមនឹងច្បាប់តាមចាប់ខ្លួនរបស់តុលាការទីក្រុងគីវ  ដោយសារតែបានបំផ្លាញដល់សន្តិសុខស្ថិរភាពអ៊ុយក្រែន។ នៅក្នុងសេចក្តីប្រកាសរបស់តុលាការបានបញ្ជាក់ថា «មិនត្រូវរក្សាឃុំខ្លួនមនុស្ស ដែលត្រូវចាប់លើសពី៣៦ម៉ោង ឬប្រគល់ទៅឲ្យក្រុមស្រាវជ្រាវ»។ ដីកាចាប់ខ្លួននោះ ... Read More »

បទល្មើសដឹកជញ្ជូនឈើខុសច្បាប់កក្រើកឡើងវិញ លក្ខណៈទ្រង់ទ្រាយធំនៅខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរខេត្តមណ្ឌលគិរីមិនទាន់មានវិធានការនៅឡើយទេ រាល់សកម្ម ភាព ការដឹកជញ្ជូនឈើល្មើសច្បាប់ក្នុងដែនសមត្ថកិច្ចគ្រប់គ្រង ក្នុងនោះជំនាញរដ្ឋបាលព្រៃ ឈើតែម្តង បានអនុញ្ញាតឲ្យការដឹកជញ្ជូនឈើល្មើសច្បាប់នេះកក្រើកឡើងវិញ ក្នុងចេតនា បំពានទៅនឹងការរឹតបន្តឹងរបស់រាជរដ្ឋាភិបាល ។ គេបានរាយការណ៍មកថា រាល់ការដឹកជញ្ជូនឈើល្មើសច្បាប់នៅខេត្តមណ្ឌលគិរី ភាគ ... Read More »

អតីតប្រធានាធិបតីប្រេស៊ីលបន្តប្តឹងទៅកាន់តុលាការកំពូលក្រោយសភាដកតំណែង

ប្រធានាធិបតីប្រេស៊ីល ដែលត្រូវព្រឹទ្ធសភាទើបតែដកតំណែងប្រធានាធិបតីលោកស្រី Dilma Rouseff បានបន្តប្តឹងទៅកាន់តុលាការកំពូល ប្រឆាំងទៅនឹងការដកតំណែងនោះ។ លោកស្រី Dilma Rouseff បញ្ជាក់ថា ការចោទប្រកាន់របស់ ព្រឹទ្ធសភា ពាក់ព័ន្ធនឹងការចោទប្រកាន់ប្រើប្រាស់ខុសច្បាប់មូលនិធិជាតិគឺជារឿងមិនសមស្រប ។ ក្រោយការបោះឆ្នោតទម្លាក់តំណែងរបស់លោកស្រី ... Read More »

អត្តពលិក៥ប្រភេទកីឡារបស់កម្ពុជានឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍Beach Games

ភ្នំពេញ ៖ ដើម្បីឲ្យអត្តពលិករបស់ខ្លួនកាន់តែមានសក្តានុពលក្នុងការចេញទៅ ដណ្តើមមេដាយលើឆាកអន្តរជាតិនោះ ក្រសួងអប់រំយុវជននិងកីឡាបានបញ្ជូន អត្តពលិកទៅហ្វឹកហាត់បន្សុំាជាមួយស្ថានភាពទីលានជាក់ស្តែងដោយមានកិច្ចសហការរវាងកម្ពុជានឹងវៀតណាមរយៈពេល១ខែក្រោមការឧបត្ថម្ភរបស់ភាគីវៀតណាមនៅទីក្រុងដាណាង ប្រទេសវៀតណាម ។ តាមផែនការរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានឲ្យដឹងថា នៅចុងខែកញ្ញា ឆ្នាំ២០១៦ក្រសួងអប់រំយុវជននិងកីឡា សហការជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងបញ្ជូនអត្តពលិករបស់ខ្លួនចំនួន៥ប្រភេទកីឡាឲ្យទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់់លើកទី៥នៅទីក្រុងដាណាង ប្រទេសវៀតណាម ដូចជាកីឡា បាល់ទះឆ្នេរខ្សាច់, ... Read More »

ស្រីដែលខឹងប្តីស្តីឲ្យផឹកថ្នាំបាញ់ស្មៅធ្វើអត្តឃាតកន្លងទៅបានស្លាប់ហើយ

ខេត្តប៉ៃលិន ៈ ស្រ្តីម្នាក់ដែលខឹងប្តីស្តី បន្ទោសមិនឲ្យដើរចេញក្រៅផ្ទះរហេតរហូត ក្រៅពីមើលថែកូន ហើយបានផឹកថ្នាំបាញ់ ស្មៅប៉ុនប៉ងធ្វើអត្តឃាតកាលពីពេលកន្លង ទៅថ្មីៗនេះបានបាត់បង់ជីវិតហើយកាលពី ថៃ្ងទី១ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៦ និង៤០នាទីល្ងាចនៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន ។ ... Read More »

មន្រ្តីមន្ទីរជំនាញសហការជាមួយកម្លាំងនគរបាលចុះបិទស្ទីកគ័រគោយន្តជូនប្រជាពលរដ្ឋ៣ភូមិនៅស្រុកបាកាន

ខេត្តពោធិ៍សាត់៖ លោក គី ស៊ុនហុង អនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនពោធិ៍សាត់ដឹកនាំមន្រ្តីក្រោមឱវាទ សហការជាមួយកម្លាំងនគរបាលសណ្ដាប់ធ្នាប់ស្រុកបាកាន, ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជង ចុះបិទស្ទិចគ័រ(ចំណាំងផ្លាត)ពេលយប់ ជូនប្រជាពលរដ្ឋដែលមានគោយន្តកន្រ្តៃចំនួន០៣ភូមិ នៅស្រុកបាកាន ។ លោក វរសេនីយ៍ត្រី នាង វុធ ... Read More »

បុគ្គលិកកាស៊ីណូជនជាតិឥណ្ឌូនេសុីម្នាក់ខ្យល់គរស្លាប់នៅក្រុងបាវិត

ខេត្តស្វាយរៀង៖ បុរសដែលគេស្គាល់ជាជនជាតិឥណ្ឌូនេសុីបម្រើរការងារនៅកាស៊ីណូ ក្រុងបាវិតម្នាក់បានបាត់បង់ជីវិត ខណៈសង្ស័យខ្យល់គរកាលពីវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី១ ខែកញ្ញាឆ្នាំ២០១៦ ស្ថិតក្នុងកាសុីណូជីវិនជិត និងព្រំដែនកម្ពុជាវៀតណាមក្នុងភូមិបាវិត កណ្ដាលសង្កាត់បាវិតក្រុងបាវិត ។ តាមប្រភពពីសមត្ថកិច្ចនគរបាលបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ធូមមី ឃេនេឌី  អាយុប្រហែល៣២ឆ្នាំ ... Read More »

ប្រទះឃើញសពបុរសម្នាក់សង្ស័យផឹកស្រា និងលេបថ្នាំសរសៃប្រសាទលើសកម្រិត

ខេត្តពោធិ៍សាត់៖ មានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម ខណៈប្រទះឃើញសាកសពបុរសម្នាក់ ត្រូវបានគេសង្ស័យជាករណីឃាតកម្ម ប៉ុន្តែក្រោយមក គេសន្និដ្ឋានថា បណ្ដាលមកពីផឹកស្រា និងលេបថ្នាំសរសៃប្រសាទលើសកម្រិត ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះឈើមួយកន្លែងស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ... Read More »

ឃើញគេព្រួតគ្នាវាយបងស្រី រត់ទៅជួយ ត្រូវគេវាយដេរ១៥ថ្នេរ

ភ្នំពេញ៖ ស្ត្រីកម្មកររោងចក្រម្នាក់ រងរបួសដេរ១៥ថ្នេរ បន្ទាប់ពីរួបគាត់ចេញពីធ្វើការ ហើយឃើញមនុស្សមានគ្នា៤នាក់ ព្រួតវាយបងស្រីរបស់ខ្លួន ទើបរត់ទៅជួយ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចមុខរោងចក្រមួយកន្លែង ខាងត្បូងផ្សារទួលពង្រ ... Read More »

សភាស៊ើបសួរសាលាឧទ្ធរណ៍ រកឃើញថា នីតិវិធី ACU ចំពោះមន្ត្រីអាដហុក គឺត្រឹមត្រូវ

ភ្នំពេញៈ សភាស៊ើបសួរសាលាឧទ្ធរណ៍ រកឃើញថា នីតិវិធីរបស់សមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ACU ចំពោះមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក៤រូប គឺ ត្រឹមត្រូវ ។ លោក ងួន អ៊ីម ប្រធានក្រុមប្រឹក្សាជំនុំជម្រះសភាស៊ើបសួរសាលាឧទ្ធរណ៍ សម្រេចកាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ... Read More »

លួចបារីបានសម្រេចរត់មិនរួច ត្រូវម្ចាស់គេដេញផ្តួលម៉ូតូចោល រត់បាត់

ភ្នំពេញ៖  ជនសង្ស័យមានគ្នា២នាក់ បានធ្វើសកម្មភាពលួចបារីមួយឡាំងធំ ខណៈដែលម្ចាស់ទុកលើម៉ូតូហើយចូលបន្ទប់ទឹក ហើយព្យាយាមជិះម៉ូតូគេចខ្លួន តែត្រូវបានម្ចាស់គេឃើញទាន់ដេញតាមរហូតមកដល់ចំណុចខាងត្បូងវត្តអង្គតាមិញ ទើបជនសង្ស័យជិះវាក់ជាមួយរថយន្តដែលធ្លាក់ជង្ហុកផ្អៀងមួយចំហៀងនៅកៀនផ្លូ វក៏ផ្ដួលម៉ូតូហើយរត់គេចខ្លួនបាត់ដោយបន្សល់ទុកម៉ូតូ និងបារីនៅកន្លែងកើតហេតុ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង២នាទីព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចខាងត្បូងវត្តអង្គតាមិញ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបជាមួយរដ្ឋមន្រ្តីការបរទេស Canada

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២ ខែកញ្ញា  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោក Stephane Dion រដ្ឋមន្ត្រីការបរទេសកាណាដា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ... Read More »

អាមេរិកបង្កើនការដាក់ទណ្ឌកម្មរុស្ស៊ីដោយសារវិបត្តិអ៊ុយក្រែន

ក្រសួងហិរញ្ញវត្ថុអាមេរិកកាលពីថ្ងៃទី១ ខែកញ្ញា បានប្រកាសដាក់ទណ្ឌកម្មរុស្ស៊ីបន្ថែមទៀតពាក់ព័ន្ធនឹងវិបត្តិអ៊ុយក្រែន កាន់តែតានតឹងនាពេលកន្លងមកថ្មីៗ ។ តាមការប្រកាស អាមេរិក នឹងដាក់ទណ្ឌកម្មបន្ថែមទៅលើក្រុមហ៊ុនរុស្ស៊ីចំនួនពីរទៀត គឺក្រុមហ៊ុន សាងសង់ស្ពាន Mostotrest និង SGM-Most ដែលកំពុងតែសាងសង់ស្ពាន់តភ្ជាប់តំបន់គ្រីមៀ និងរុស្ស៊ី ... Read More »

ការកំណត់ចំណូលពីភ្ញៀវទេសចរណ៍នៅថៃត្រូវបានកែតម្រូវឡើងវិញ

អាជ្ញាធរទេសចរណ៍ថៃបានកែប្រែគោលដៅចំណូលទេសចរណ៍ក្នុងឆ្នាំ២០១៦ ដោយបង្កើនដល់១៤ភាគរយស្មើនឹង ២,៥៨ពាន់ពាន់លានបាតបន្ទាប់ពីមាន កំណើនសេដ្ឋកិច្ចខ្លាំងនៅក្នុងរយៈពេល ៩ខែដំបូងនេះ។ លោក Yuthasak Supasorn ប្រធានអាជ្ញាធរនេះបានឱ្យដឹងថា ចំណូល ចំនួន១,៧២ពាន់ពាន់លានបាតនឹងបាន មកពីភ្ញៀវបរទេសពោលគឺកើនឡើង១៨ភាគរយបើធៀបនឹងឆ្នាំមុន ហើយនៅសល់៨៦០ពាន់ពាន់បាតគឺបានមកពីភ្ញៀវក្នុងស្រុកពោលគឺកើនឡើង៧ភាគរយ។ លោកបានបន្តទៀតថា ការកែប្រែនេះគឺពឹងផ្អែកទៅលើកំណើនសេដ្ឋកិច្ចដ៏ខ្លាំងនៅក្នុងរយៈពេល៩ខែដំបូងទាំងទីផ្សារទេសចរណ៍ក្នុងស្រុក ... Read More »

ការលក់រថយន្តនៅកូរ៉េខាងត្បូងធ្លាក់ចុះ២ខ្ទង់ដោយសារតែការធ្វើបាតុកម្មរបស់កម្មករ

ការលក់រថយន្តក្នុងស្រុករបស់ក្រុមហ៊ុនកូរ៉េខាងត្បូងបានធ្លាក់ចុះ២ខ្ទង់កាលពីខែមុន ដោយសារតែការធ្វើបាតុកម្មរបស់កម្មករនៅក្នុងក្រុមហ៊ុនផលិតរថយន្ត Hyundai Motor និងដោយសារតែការកាត់បន្ថយ ពន្ធបណ្ណោះអាសន្នលើរថយន្តត្រូវបាន បញ្ចប់។ ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកចំនួន ៥ ដែលរួមមានក្រុមហ៊ុន Hyundai ក្រុម ហ៊ុន Kia ក្រុមហ៊ុន ... Read More »

ភិន សុដាលីស និងយាយរឿងមិនឲ្យប៉ែន ចំរ៉ុងជួបមុខកូនស្រី

ភ្នំពេញ៖ នៅប្រមាណជាងមួយខែទៀតប៉ុណ្ណោះកូនស្រីដែលជាតំណក់ឈាមរួមគ្នារវាងភិន សុដាលីស និងប៉ែន ចំរ៉ុង នឹងបើកភ្នែកឃើញភន្លឺថ្ងៃ។ក្រោយលែងលះគ្នាជាផ្លូវការភិន សុដាលីសនៅតែប្រកាន់ ជំហមិនវិលក្រោយរកអតីតស្វាមី ហើយនាងនឹងដើរតួនាទីជាម្តាយផងជាឪពុកផងដោយមិនចង់ឲ្យកូនស្រីជួបមុខឪពុកគេឡើយ។ ក្រោយតុលាការប្រកាសសាលក្រមសម្រេចឲ្យ ប៉ែន ចំរ៉ុង និងភិន សុដាលីស លែងលះគ្នាជាផ្លូវការ ... Read More »

ពលរដ្ឋជាង១លាននាក់ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលវេណេហ្ស៊ុយអេឡា

កាលពីថ្ងៃទី១ ខែកញ្ញា ប៉ូលិសវេណេហ្ស៊ុយអេឡា បានចាប់ខ្លួនមនុស្សជាង២០នាក់ ដែលបានបង្កហិង្សានៅក្នុងពេលធ្វើបាតុកម្ម ប្រឆាំងរដ្ឋាភិបាលដឹកនាំដោយលោក Nicolas Maduro ក្នុងទីក្រុង ការ៉ាកាស ។ បាតុកម្មខាងលើ ដឹកនាំដោយគណបក្សប្រឆាំងសាមគ្គីដើម្បីប្រជាធិបតេយ្យ  ក្នុងគោលដៅទាមទារធ្វើប្រជាមតិដកហូតតំណែងប្រធានាធិបតីនៅក្នុងឆ្នាំនេះ ។ ... Read More »

កម្ពុជានឹងប៉ះហុងកុងម្តងទៀត ក្នុងទឹកដី នៅថ្ងៃទី៦ ខែតុលា

ភ្នំពេញ ៖ បន្ទាប់ក្រុមជម្រើសជាតិកម្ពុជាបានប្រកួតចាញ់ក្រុមហុងកុង ក្នុងលទ្ធផល ៤-២ កាលពីយប់ថ្ងៃទី១ ខែកញ្ញា រួចមក គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាមានរំពឹងថា កីឡាករនឹងធ្វើកាន់តែល្អថែមទៀតសម្រាប់ជំនួបម្តងទៀតនៅទឹកដីកម្ពុជា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ខាងមុខ ។ ការលើកឡើងនេះគឺសន្ទុះនៃអ្នកគាំទ្រវិស័យកីឡាបាល់ទាត់កម្ពុជាកាន់តែច្រើនរាល់ពេលប្រកួតក្នុងទឹកដីម្តងៗ ... Read More »

ចាប់ខ្លួនបុរសជាអ្នករត់ម៉ូតូឌុបម្នាក់ដកហូតថ្នាំញៀនម៉ាទឹកកក៣កញ្ចប់

ខេត្តកណ្តាលៈ បុរសម្នាក់ជាអ្នករត់ម៉ូតូឌុបត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបង្រ្កាបឃាត់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ បន្ទាប់ពីសមត្ថកិច្ចរកឃើញថាបុរសជាអ្នករត់ម៉ូតូឌុបរូបនេះ លួចបន្លំធ្វើសកម្មភាពជួញដូរគ្រឿងញៀនដោយខុសច្បាប់ ។ ប្រតិបត្តិការបង្រ្កាបនេះធ្វើឡើងកាលពីវេលាម៉ោង២២ និង៣០នាទី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវលំ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ... Read More »

នគរបាលស្រុកមេមត់ឃាត់ខ្លួនយុវជនម្នាក់ជាមួយវត្ថុតាងសង្ស័យជាថ្នាំញៀន១៣កញ្ចប់

 ខេត្តត្បូងឃ្មំុៈ ជនសង្ស័យម្នាក់រួមនឹងវត្ថុតាងសង្ស័យជាថ្នាំញៀន១៣កញ្ចប់ ត្រូវបានកម្លាំងនគរបាលជំនាញស្រុកមេមត់ចាប់ឃាត់ខ្លួន ។ ករណីចាប់ឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ នៅខាងលិចភូមិក្ងោក ឃុំគគីរ ស្រុកមេមត់ ។ លោក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់បានឲ្យដឹងថា ... Read More »