ព័ត៌មានទាន់ហេតុការណ៍៖
'

បាល់ទាត់នៅបារាំងថ្ងៃនេះ PSG, Ajaccio, Amiens, Brest, Dunkerque, Concarneau ប្តេជ្ញាយកឈ្នះគូប្រកួត របស់ខ្លួន

ការប្រកួតបាល់ទាត់នៅបារាំងថ្ងៃនេះ ក្រុម PSG, Ajaccio, Amiens, Brest, Dunkerque, Concarneau ជាក្រុមដែលមានប្រវត្តិល្អ ប្តេជ្ញាយកឈ្នគូ ប្រកួតក្នុងទឹកដីរបស់ខ្លួន ។ បារាំង Ligue 1 ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ ប្រទេសចិនកំពុងប្រឈមនឹងការផ្តាច់ខ្លួនឯករាជ្យនៅតំបន់ស្វយ័តជាច្រើន

ក្រោយពេលដែលក្រុមយុវជនហុងកុងឯករាជ្យនិយមជាប់ឆ្នោតក្នុងការបោះឆ្នោតនៅកោះហុងកុងនាពេលកន្លងមកធ្វើឲ្យ រដ្ឋាភិបាលចិនដីគោកកាន់តែពិបាកក្នុងការ ការពារបូរណភាពទឹកដីដោយកោះហុង កុងអាចនឹងផ្តាច់ខ្លួនចេញពីចិនដីគោកទៅជា តំបន់ឯករាជ្យ មានការគ្រប់គ្រងរដ្ឋបាលដោយខ្លួនឯងមិនស្ថិតនៅក្រោមឥទ្ធិពល របស់ចិន។ កោះហុងកុងក៏ដូចជាតៃវ៉ាន់ពេលនេះមានអ្នកដឹកនាំឯករាជ្យនិយមជាប់ឆ្នោតកាន់ តំណែងដឹកនាំតំបន់ជាក្តីបារម្ភយ៉ាងខ្លាំងសម្រាប់រដ្ឋាភិបាលចិនដីគោកដែលកំពុងតែខិតខំពង្រីកទឹកដីនោះ។ កន្លងមកលោកស្រី Tsai Ing-wen ទើបតែបាន ប្រកាសថា លោកស្រីគឺជាប្រធានាធិបតីកោះតៃវ៉ាន់។ ... Read More »

រថយន្តដឹកកុងតឺន័ររបស់ក្រុមហ៊ុនមួយចំនួនកំពុងធ្វើអោយប្រជាពលរដ្ឋមានការភ័យខ្លាច

  ខេត្តកណ្តាលៈ រថយន្តដឹកកុងតឺន័ររបស់ក្រុមហ៊ុនមួយចំនួន ដែលភាគច្រើនបើកបរដោយយុវជនវ័យក្មេង កំពុងធ្វើអោយប្រជាពលរដ្ឋ និងអ្នកដំណើរមានការព្រួយបារម្ភពីសុវត្ថិភាពយ៉ាងខ្លាំងដោយសារតែអ្នកបើកបររថយន្តកុងតឺន័រទាំងនោះ បើកក្នុងល្បឿនលឿន និងប្រជែងគ្នាក្នុងស្ថានភាពផ្លូវមានឧបសគ្គ មិនគិតពីគ្រោះថ្នាក់ដល់អ្នកដទៃឡើយ ។ ជាក់ស្តែងនៅវេលាម៉ោង៧យប់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ នេះរថយន្តកុងតឺន័រមួយគ្រឿងបានបើកបរក្នុងល្បឿនលឿនប្រជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គបានបុកអ្នកជិះម៉ូតូបណ្តាលអោយស្លាប់នៅកន្លែងកើតហេតុចំណែកម៉ូតូបាក់ជា២កំណាត់ដោយឡែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ ... Read More »

Den Bosch, Emmen, VVV, Breda មានប្រៀបក្នុងទឹកដីនៅហុល្លង់ Eerste Divisie ថ្ងៃនេះ

ការប្រកួតបាល់ទាត់នៅហុល្លង់ Eerste Divisie ថ្ងៃនេះក្រុម Den Bosch, Emmen, VVV, Breda ជាក្រុមដែលមាន ប្រៀបជាងគូប្រកួតក្នុងទឹកដីនិងសង្ឃឹមរកបាន៣ពិន្ទុនៅរដូវកាលនេះ ។ Den Bosch(17) Vs ... Read More »

ព្យាករណ៍បាល់ទាត់ចម្រុះថ្ងៃនេះ Bayern Münich, Reading, Sociedad, Midtjylland, Benfica រំពឹងរកបាន៣ ពិន្ទុ

ការប្រកួតបាល់ទាត់ចម្រុះថ្ងៃនេះក្រុម Bayern Münich, Reading, Sociedad, Midtjylland, Benfica ជាក្រុមដែលមាន ប្រវត្តិល្អ និងមានរំពឹងឈ្នះគូប្រកួតដើម្បី រកបាន៣ពិន្ទុបន្ថែមពីគូប្រកួតរបស់ខ្លួន ទាំងក្នុងនិងក្រៅទឹកដី ។ អាល្លឺម៉ង់ Bundesliga ... Read More »

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ត្រឡប់មកកាន់ប្រទេសកម្ពុជាវិញហើយ

ភ្នំពេញៈ នៅល្ងាចថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ត្រឡប់មកកាន់ប្រទេសកម្ពុជាវិញហើយដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ឋផ្សេងៗជាច្រើនទៀត ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ ... Read More »

ស្ត្រីម្នាក់ដើររអិលធ្លាក់ចូលស្រះបណ្តាលឲ្យលង់ស្លាប់

ខេត្តព្រៃវែង ៖ ស្រ្តីម្នាក់ស្លាប់យ៉ាង អាណោចអាធ័ម ខណៈដើរក្បែរស្រះទឹក ចៃដន្យរអិលជើងធ្លាក់ចូលស្រះ ហើយត្រូវ បានគេប្រទះឃើញសពបង្កឲ្យមានការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង១៣នាទីព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ នៅ ក្នុងស្រះទឹកមួយ ស្ថិតនៅភូមិ-ឃុំស្វាយជ្រំ ... Read More »

រថយន្តដឹកប្រេងបុកម៉ូតូអ្នកលក់នំប៉័ងបណ្ដាលឲ្យផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ

ខេត្តព្រះវិហារ៖ រថយន្តដឹកប្រេងមួយ គ្រឿងបានបុកម៉ូតូលក់នំប៉័ងតាមដងផ្លូវ បណ្ដាលឲ្យផ្ទុះឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅម៉ោង១០និង៣០នាទី ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ តែ សំណាងល្អមិនមានសេចក្តីរាយការណ៍ពី អ្នករងគ្រោះនោះទេ។ ... Read More »

ប្រកួតបាល់ទាត់នារីជ្រើសរើសជើងឯកឆ្នាំនេះមាន១១ក្រុមចូលរួម

ភ្នំពេញ ៖ ការប្រកួតបាល់ទាត់នារីជ្រើស រើសជើងឯកឆ្នាំ២០១៦និងចាប់ផ្តើមប្រកួតពីថ្ងៃទី១២រហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងមជ្ឈមណ្ឌលសាលា បាល់ទាត់ជាតិបាទី ក្នុងស្រុកបាទី ខេត្ត តាកែវ ដោយមានក្រុមចូលរួមប្រកួតចំនួន១១មកពីតាមបណ្តាខេត្តនិងក្លិបផ្សេងៗ ។ អគ្គលេខាធិការរងសហព័ន្ធបាល់ទាត់កម្ពុជាលោក ម៉ៃ ... Read More »

អត្តពលិកទាំង១៤សហព័ន្ធត្រូវបង់ថវិកាម្នាក់ៗចំនួន១០ម៉ឺនរៀល ដើម្បីឲ្យស្របតាមស្តង់ដា Games

ភ្នំពេញ៖ តាមការព្យាករណ៍ទុកសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាជាតិ ឬហៅថា (National Games2016) ដែលប្រទេសកម្ពុជារៀបចំធ្វើលើកដំបូង ដោយមានទម្រង់ស្រដៀងទៅជាមួយព្រឹត្តិការណ៍កីឡាស៊ីហ្គេមនោះ មានមនុស្សចូលរួមពី៥ម៉ឺននាក់ទៅ៦ម៉ឺននាក់ ក្នុងនោះរដ្ឋបានត្រៀមកញ្ចប់ថវិកាសម្រាប់ចំណាយប្រមាណជាង៤ពាន់លានរៀល ក្នុងនោះក្រសួងអប់រំយុវជន និងកីឡា ក៏តម្រូវឲ្យអត្តពលិកម្នាក់ៗ បង់ថ្លៃសុំសិទ្ធិចូលរួមប្រកួតចំនួន១០ម៉ឺនរៀល ដើម្បីឲ្យស្រប់តាមទម្រង់ការប្រកួតកីឡាជាលក្ខណៈហ្គេម ។ ... Read More »

រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់អញ្ជើញបើកការតាំងពិព័រណ៍ អន្តរជាតិ CAMBUILD2016

ភ្នំពេញ ៖ ពិព័រណ៌ខេមបៀល២០១៦ (CAMBUILD2016) ស្តីពី “សំណង់អគារ និងបរិក្ខារមេកានិក និងអគ្គិសនីនៅកម្ពុជា”ដោយមានក្រុមហ៊ុនជាង៤០០មកពី២៣ ប្រទេស រួមមានប្រទេសចិន ឥណ្ឌា ម៉ាឡេស៊ី តៃវ៉ាន់ ថៃ និងសិង្ហបុរី ... Read More »

ប្រជាពលរដ្ឋប្រមាណ១៧០គ្រួសារនៅឃុំចន្រ្តីនិងឃុំអង្គប្រស្រែស្នើសុំពន្លឿនធ្វើបណ្ណកម្មសិទ្ធិដីធ្លីនិងផ្សព្វផ្សាយច្បាប់ភូមិបាល

ខេត្តស្វាយរៀង ៖ ប្រតិភូតំណាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចបានចុះស្ទង់មតិ (Survey)ប្រជា ពលរដ្ឋប្រមាណ១៧០គ្រួសារនៅឃុំចន្រ្តី និងឃុំអង្គប្រស្រែក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ដើម្បីឈ្វេងយល់ពីការ យល់ដឹងរបស់ប្រជាពលរដ្ឋទៅលើច្បាប់ភូមិបាលដែលពិធីនេះប្រព្រឹត្តទៅកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ ក្រោមវត្ត មានលោក គឹម តូ ... Read More »

មានការសិក្សាទើបរីកចម្រើនក្នុងការគិតពិសេសភាសាបរទេសអាចទំនាក់ទំនងកាន់តែប្រសើរ

ភ្នំពេញ ៖ ក្នុងជំនួបរវាងលោកឧត្តម សេនីយ៍ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារ ជាតិ នាយក នាយកដ្ឋានកិច្ចការយោធា សុីវិលជាមួយលោកវរសេនីយ៍ឯក ខាក់ មុិក ម៉ៃសៅ ... Read More »

សាលាដំបូងខេត្តសៀមរាបដោះលែងនាយសង្កាត់ព្រៃឈើស្រុកស្វាយលើបន្ទាប់ពីផឹកស្រវឹងបើករថយន្តបុកប្រជាការពារម្នាក់ស្លាប់

ខេត្តសៀមរាប ៖ តាមប្រភពព័ត៌មាន ឲ្យដឹងថា ព្រះរាជអាជ្ញាខេត្តសៀមរាបបានសម្រេចដោះលែងនាយសង្កាត់រដ្ឋបាលព្រៃ ឈើស្រុកស្វាយលើស្ងាត់ៗ បន្ទាប់ពីនាយសង្កាត់រូបនោះត្រូវបានឃាត់ខ្លួនដោយសារតែផឹកស្រាស្រវឹងជោកជាំបើករថយន្តម៉ាក ឡិចសីុសទៅបុកប្រជាការពារភូមិម្នាក់ បណ្តាលឲ្យស្លាប់កាលពីយប់ថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ ។ ការសម្រេចរបស់ព្រះរាជអាជ្ញាខេត្តសៀមរាបដោះលែងលោក ... Read More »

ភ្លៀងធ្លាក់ខ្លាំងចាំងភ្លើងហ្វារថយន្តសាំយ៉ុងបុករ៉ឺុម៉កម៉ូតូបណ្តាលឲ្យស្លាប់មនុស្ស៣នាក់ឪពុកកូន

ខេត្តកំពង់ចាម៖ គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងរវាងរថយន្តសាំយ៉ុង នឹងរ៉ឺម៉កម៉ូតូបណ្តាលឲ្យមានអ្នកស្លាប់៣ នាក់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។ ចំណែកភាគីរថយន្តបង្កបានបើករថយន្តគេចបាត់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវ លេខ២៦អា ស្ថិតក្នុងភូមិលេខ២ ឃុំចំការ អណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម ... Read More »

នារីវ័យ១៩ឆ្នាំម្នាក់លួចម៉ូតូមិត្តភក្ដិគេចបាន៣ថ្ងៃម្ចាស់រកឃើញប្ដឹងឲ្យនគរបាលខ្លួន

ភ្នំពេញ៖ នគរបាលខណ្ឌច្បារអំពៅបានឃាត់ខ្លួនស្ត្រីវ័យក្មេងម្នាក់បន្ទាប់ពីលួចម៉ូតូមិត្តភក្ដិយកទៅលក់ហើយយកលុយដែល លក់បានចំនួន៤០០ដុល្លារទៅដើរលេងស៊ីចាយអស់រំលងបាន៣ថ្ងៃក៏ត្រូវជនរង គ្រោះឃើញប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែ ម្តង។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ឆិល ម៉ាលី ហៅស្រីខួច អាយុ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលគ្មានលេខ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ... Read More »

សម្ដេចតេជោជួបពិភាក្សាទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រីចិន

ប្រទេសឡាវ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ បានជួបពិភាក្សាទ្វេភាគី ជាមួយលោក លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនក្នុងឱកាស ដែលសម្តេចតេជោ និងលោកនាយករដ្ឋ ... Read More »

ម្ចាស់សង្វៀនបញ្ជល់មាន់នៅឃុំជ្រៃអះអាងថាបង់ជូនសមត្ថកិច្ចគ្រប់ថ្នាក់រាល់ខែហើយ

ខេត្តបាត់ដំបង ៖ សង្វៀនបញ្ជល់មាន់មួយកន្លែងនៅចំណុចភូមិទួល ឃុំជ្រៃ ស្រុកថ្ម គោលត្រូវបានម្ចាស់សង្វៀនអះអាងថាបានបង់លុយឲ្យទៅមេប៉ុស្តិ៍និងអធិការស្រុករួចអស់ហើយ ដូច្នេះគ្មាននរណាមករំខាន នោះឡើយ ។ ប្រជាពលរដ្ឋក្បែរសង្វៀនបញ្ជល់មាន់ ខាងលើលើកឡើងថា ទីតាំងសង្វៀនល្បែង ស៊ីសងបញ្ជល់មាន់មួយកន្លែងខាងលើ មានការបើកលេង រៀងរាល់ថ្ងៃចន្ទ ... Read More »

រថយន្តធុនធំដឹកទំនិញបុកអ្នកជិះកង់ឆ្លងផ្លូវកិនខ្ទេចខ្លួនប្រាណ

ខេត្តពោធិ៍សាត់ ៖ បុរសជិះកង់ឆ្លងផ្លូវម្នាក់ ត្រូវបានរថយន្តធុនធំ១គ្រឿងបុកពេញទំហឹង រួចកិនអូសខ្ទេចខ្លួនប្រាណបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង០៥នាទីព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៨-១៧៩ ក្បែរង្វង់មូលផ្តិលខាត់ថ្មកែវ ស្ថិតក្នុងភូមិទួលម្កាក់ ... Read More »

សង្ស័យបែកថ្នាំគេដេញវាយលោតចូលផ្ទះប្រជាពលរដ្ឋអង្គុយយំផ្អើលទាំងយប់

ភ្នំពេញ ៖ យុវជនម្នាក់សង្ស័យបែកថ្នាំ បានផ្លោះរបងលោតចូលទៅខាងក្រោយ ផ្ទះប្រជាពលរដ្ឋ ហើយអង្គុយយំទាំងយប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែកញ្ញា នៅតាមបណ្តោយផ្លូវបេ តុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ។ យុវជនរូបនេះមានឈ្មោះសឿង ... Read More »

ពលរដ្ឋប្រទេសស៊ីរីថ្លែងអំណរគុណដល់កម្លាំងទាហានប្រទេសទួរគី

កាលពីថ្ងៃទី៧ ខែកញ្ញា ពលរដ្ឋស៊ីរី ២៩២នាក់ ដែលភៀសខ្លួនក្នុងទឹកដីទួរគីបានវិលត្រឡប់ទៅកាន់ស្រុកកំណើតរបស់ខ្លួនវិញ ស្ថិតនៅស្រុក Jarablus ជិតព្រំដែន ប្រទេសទួរគី។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែលទាហានរុស្ស៊ីបានវាយប្រហារតាមព្រំដែនរក្សាសន្តិសុខនៅទីនោះ។ នេះជារឿងដ៏ប្រសើរដែលទួរគីអាចកាត់បន្ថយជនភៀសខ្លួនស៊ីរីរស់នៅក្នុងប្រទេសរបស់ខ្លួនទៀតផង ។ សារព័ត៌មានរ៉យទ័របានផ្សាយថា ស្រុក Jarablus ជាតំបន់ធ្លាប់ត្រូវបានកម្លាំងភេរវកម្ម ... Read More »

កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យឆ្មក់ចាប់ខ្លួនជនសង្ស័យជូញដូរគ្រឿងញៀន២នាក់ ដកហូតថ្នាំញៀន៣កញ្ចប់ធំ

ភ្នំពេញ ៖ ជនសង្ស័យពាក់ព័ន្ធករណីជួញដូគ្រឿងញៀន២នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទ័ណ្ឌខណ្ឌពោធិ៍សែនជ័យ បើកប្រតិបត្តិការតាមស្រាវជ្រាវ រហូតឈានទៅដល់ការឃាត់ខ្លួនកាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី៨ខែ កញ្ញាឆ្នាំ២០១៦ សាលារៀន អូរដឹម ភូមិ អូរដឹម សង្កាត់ ចោម ... Read More »

ជនសង្ស័យ២នាក់បងប្អូនបង្កើតធ្លាប់ធ្វើសកម្មភាពឆក់កាបូបបានសម្រេច៦ដង រងការបង្ក្រាបឃាត់ខ្លួនពីនគរបាល ទន្ទឹមដែលស្នងការនគរបាលខេត្តបាត់ដំបងបើកកិច្ចប្រជុំដាក់ផែនការពង្រឹងសន្តិសុខ

ខេត្តបាត់ដំបង៖ ជនសង្ស័យ២នាក់ដែលជាបងប្អូនបង្កើត និងជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន ធ្លាប់ធ្វើសកម្មភាពឆក់កាបូបប្រាក់យ៉ាងសកម្ម តាមផ្លូវសាធារណៈ ក្នុងខេត្តបាត់ដំបង ហើយពួកគេ ធ្លាប់ធ្វើសកម្មភាពឆក់កាបូបបានសម្រេច៦ដង រងការចាប់ឃាត់ខ្លួនពីកម្លាំងនគរបាលបង្ការបបង្រ្កាប ខណៈដែលស្នងការនគរបាលខេត្តបាត់ដំបង ឧត្តមសេនីយ៍ទោ ស ថេត បានបើកកិច្ចប្រជុំដាក់ផែនការពង្រឹងសន្តិសុខ ក្រោយពីរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះគេមើលឃើញថា ... Read More »

កម្មករឆ្លងដែនខុសច្បាប់កាប់ឈើគ្រញូងមួយក្រុមមានគ្នា៦នាក់ត្រូវបានទាហានថៃបាញ់បណ្ដាលឲ្យស្លាប់ និងរងរបួស បានមកដល់ផ្ទះវិញហើយ

ខេត្តឧត្តមានជ័យ  ៖ ពលករឆ្លងដែនខុសច្បាប់ ចូលទៅកាប់ឈើក្រញូង ក្នុងទឹកដីថៃមួយក្រុម មានគ្នា៦នាក់ ដែលត្រូវបានទាហានថៃបាញ់បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសម្នាក់ កាលពីថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ អ្នកដែលរងរបួសបានក្រុមពលរដ្ឋទៅជួយសង្រ្គោះយកមកដល់ផ្ទះវិញហើយកាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ ។ ជនរងគ្រោះ ដែលត្រូវបានទាហានថៃបាញ់បណ្ដាលឲ្យស្លាប់ ... Read More »

អ្នក​នាំពាក្យ​តុលាការ​ខេត្ត​កណ្ដាល​ ថា​ នាំ​ពាក្យ​តែ​ខ្យល់​អត់​ដឹង​អី​ទាំង​អស់​

ខេត្តកណ្តាលៈជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដែលអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល ថ្លែងថា មានងារជាអ្នកនាំពាក្យមែន តែអត់ដឹងអីទាំងអស់ ពោលគឺនាំពាក្យតែខ្យល់ ព្រោះអ្វីៗមន្ត្រីនគរបាលយុត្តិធម៌ រាយការណ៍ជូនព្រះរាជអាជ្ញា ហើយព្រះរាជអាជ្ញា មិនដែលប្រាប់ព័ត៌មានមកអ្នកនាំពាក្យឡើយ ។ ក្រសួងយុត្តិធម៌ បានសម្រេចបង្កើតឲ្យមានអ្នកនាំពាក្យសាលាដំបូងរាជធានី ខេត្ត និង ... Read More »

អ្នកបម្រើការនៅលើយន្តហោះចាំបាច់ត្រូវតែចេះក្បាច់គុន សម្រាប់ទប់ទល់ភាពអាសន្ន

បុគ្គលិក អ្នកបម្រើការនៅលើយន្តហោះនាសម័យកាលវាយប្រហារភេរវកម្មកើនឡើង បានបង្ខំឲ្យបុគ្គលិកទាំងអស់ ពិសេសគឺស្ត្រីបម្រើការនៅលើយន្តហោះ ត្រូវតែចេះក្បាច់គុនដើម្បីទប់ទលនឹងសភាពការណ៍អាក្រក់ ដែលអាចកើតឡើងគ្រប់ពេល នៅពេលដែលយន្តហោះកំពុងតែហោះហើរនៅលើអាកាស គឺគ្មានជំនួយណាមួយក្រៅពីខ្លួនឯងឡើយ ។ សារព័ត៌មាន Sputnik បានផ្សាយថា ក្រុមស្ត្រីបម្រើការនៅក្នុងក្រុមហ៊ុនអាកាសចរណ៍ នៅប្រទេសចិន ត្រូវបានឆ្លងកាត់ការហ្វឹកហាត់យ៉ាងតឹងតែងដូចជាកម្លាំងទាហានពិសេសដើម្បីទប់ស្កាត់ហេតុការណ៍អាក្រក់នៅលើយន្តហោះដែលអាចកើតឡើងជាយថា ... Read More »

រថយន្តហ៊ីយ៉ាន់ដាយពន្លះម៉ូតូហុងដាសេ១២៥ ពេញទំហឹង របួសធ្ងន់ម្នាក់ នៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង ៖ បុរសម្នាក់រងរបួសបែលក្បាលហូរឈាមសន្លប់ស្ដូកស្ដឹងនឹងកន្លែង ខណៈកំពុងជិះម៉ូតូត្រូវរថយន្តម៉ាកហ៊ីយានដាយ បុកបញ្រាសទិសគ្នាពេញទំហឹង លាន់សូរដូចរន្ទះ កាលពីវេលាម៉ោង៦និង១៥នាទីល្ងាច ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា ... Read More »

កីឡាករ កីឡាការិនី តេក្វាន់ដូ ITF៣៣១នាក់ ចូលរួមប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៦

ភ្នំពេញ៖ សហព័ន្ធកីឡាតេក្វាន់ដូ ITF សហការជាមួយនាយកដ្ឋានអប់រំកាយនិងកីឡា រៀបចំការតប្រកួតកីឡាទេក្វាន់ដូជើងឯកជាតិប្រចាំឆ្នាំ២០១៦នេះ មានរយៈ៤ថ្ងៃចាប់ថ្ងៃទី៨ដល់ថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៦នសាលដំបូលទូកក្នុងបរិវេណពហុកីឡដ្ឋានជាតិ ដោយមានកីឡាករកីឡាការិនីចូលរួមសរុប៣៣១នាក់ទូទាំងប្រទេស។ យោងតាមសម្តីរបស់គណៈកម្មការរៀបចំការប្រកួត មកពីនាយកដ្ឋានអប់រំកាយនិងកីឡា បានប្រាប់ឲ្យដឹងថា សម្រាប់ការប្រកួតកីឡាតេក្វាន់ដូស្ទីលITF ដែលមានប្រភពមកពីប្រទេសកូរ៉េខាងជើងនោះ និងមានសហព័ន្ធកីឡាតេក្វាន់ដូនៅក្នុងប្រទេសកម្ពុជានោះ ត្រូវបានក្រសួងអនុញ្ញាតឲ្យមានកម្មវិធីប្រកួតជើងឯកថ្នាក់ជាតិ ក្រោយពីគ្រូសារកីឡាតេក្វាន់ដូបានចែកឆ្នាំចាន់គ្នា ... Read More »

បាក់ដីនៅស្រុកលើកដែក រុះរើផ្ទះនិងដីបាក់ចូលដល់ក្នុងផ្ទះសរុប 16 ខ្នង

ខេត្តកណ្តាល៖ លំនៅឋានប្រជាពលរដ្ឋបានបាក់ស្រុតចូលទន្លេ ព្រមទាំងរុះរើផងដែរសរុប១៦ខ្នង ស្ថិតនៅក្នុងស្រុកលើកដែក ខេត្តកណ្តាល ប្រភពបានបញ្ជាក់ថា នៅម៉ោង 11និង40 នាទីព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ នៅ ចំណុចភូមិពាមរាំងក្រោម ឃុំពាមរាំង ... Read More »

លួចបេះស្វាយក្របានពេកកាប់ដើមរំលំត្រូវ សមត្ថកិច្ចឃាត់ខ្លួន

ខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវចាប់ខ្លួន បញ្ជូនទៅតុលាការជាប់ពាក់ព័ន្ធនឹងករណី លួចបេះស្វាយ និងកាប់ដើមស្វាយបេះយក ផ្លែរបស់អ្នកស្រុក ។ ករណីចាប់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង ៤និង៤០នាទីរសៀលថៃ្ងទី៧ ខែកញ្ញា ឆ្នាំ ២០១៦ នៅភូមិព្រែកតូច ... Read More »