ព័ត៌មានទាន់ហេតុការណ៍៖
'

លោកយន្តមីនប្រជុំបិទផ្សាយជាសាធារណៈឯកសារនៃការវិនិច្ឆ័យដីធ្លីលក្ខណៈជាប្រព័ន្ធនៅឃុំទួលទទឹង

ខេត្តព្រះសីហនុ ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ព្រះសីហនុបានប្រជុំផ្សព្វផ្សាយជាសាធារណៈ លើការវិនិច្ឆ័យដីធ្លីលក្ខណៈជាប្រព័ន្ធនៅឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ... Read More »

Steve Bruce ត្រូវបានជ្រើសរើសជាអ្នកចាត់ការទូទៅថ្មីរបស់ក្រុមAston Villa

ក្លិបបាល់ទាត់Aston Villaនៅក្រប ខ័ណ្ឌអង់គ្លេសChampionshipបានសម្រេចជ្រើសរើសយកលោក Steve Bruce ជាអ្នកចាត់ការទូទៅថ្មីដើម្បីជំនួសតំណែងរបស់លោកRoberto Di Matteo ដែលត្រូវបាន បណ្តេញចេញពីតំណែង ។ លោកSteve Bruceមានវ័យ៥៥ឆ្នាំ ធ្លាប់ដឹកនាំក្រុមBirmingham City ... Read More »

ក្លិប Cardiff City ទទួលបានកីឡាករ Junior Hoilettពីក្រុមQPRដោយគ្មានតម្លៃខ្លួនផ្ទេរ

ក្លិប Cardiff Cityបានទទួលជោគជ័យក្នុងនាំយកខ្សែបម្រើបស់ក្លិប Queens Park Rangers គឺកីឡាករ Junior Hoilett ដោយពុំមានតម្លៃខ្លួននៃការផ្ទេរឡើយ។ កីឡាករអន្តរជាតិកាណាដាវ័យ២៦ឆ្នាំនេះបានសម្រេចចិត្តដើរចេញពីក្លិបQPRក្នុងរដូវក្តៅនេះ បន្ទាប់ពីលេងឲ្យក្រុម QPR បានតែ៣១ប្រកួតនៅក្នុងក្របខ័ណ្ឌអង់គ្លេសChampionship។ Junior ... Read More »

Tiger Woods បន្តពន្យារពេលចូលប្រកួតកម្មវិធីPGA Tourទៀត

កីឡាករ Tiger Woodsបានធ្វើឲ្យភ្ញាក់ផ្អើលក្នុងពិភពកីឡាវាយកូនហ្គោលបន្តទៀតដោយសារតែ គាត់បានសម្រេចចិត្ត មិនចូលរួមការប្រកួត Safeway Open។ អតីតកីឡាករលំដាប់លេខមួយពិភពលោកវ័យ៤០ឆ្នាំនេះមិនបានចូលរួមប្រកួតអស់រយៈពេល១៤ខែមកហើយ។ គាត់គ្រោងនឹងវិលត្រលប់មកលេងវិញនៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ក្នុងកម្មវិធី Safeway Open ក្នុងរដ្ឋកាលីហ្វ័រនីញ៉ាសហរដ្ឋ ... Read More »

ប្រធានព្រឹទ្ធសភាប្រចាំរដ្ឋវិចតូរីយ៉ាអះអាងថា កម្ពុជាមានប្រវត្តិសាស្ត្រដ៏សម្បូរបែប និងវប្បធម៌ល្អអស្ចារ្យ

ប្រទេសអូស្ត្រាលី៖ ប្រធានព្រឹទ្ធសភាប្រចាំនៅរដ្ឋ Victoria លោក Bruce Atkinson បានសរសើរកម្ពុជាថា ជាប្រទេសដែលមានប្រវត្តិសាស្ត្រដ៏សម្បូរបែបនិងមានវប្ប ធម៌ល្អអស្ចារ្យ។ លោកបញ្ជាក់ថា បច្ចុប្បន្នមានមនុស្សដែលនៅបន្តរិះគន់រដ្ឋាភិបាលនៅក្នុងប្រទេស កម្ពុជាហើយក្នុងនាមជាអ្នកនយោបាយ របស់រដ្ឋលោកមិនគាំទ្រខាងណានោះទេ ព្រោះកម្ពុជាមិនមែនជាប្រទេសរបស់លោក ហើយលោកមិនមានមតិយោបល់ ... Read More »

លោក សុខ ទូច ប្រទះឃើញបង្គោលព្រំដែនក្នុងសម័យបារាំងជាច្រើននៅខេត្តតាកែវ

ខេត្តតាកែវ៖ លោកបណ្ឌិត សុខ ទូច ប្រធានក្រុមអ្នកស្រាវជ្រាវកិច្ចការព្រំដែននៃរាជបណ្ឌិត្យសភាបានលើកឡើងថា ក្រុមការងារបានសិក្សាស្រាវជ្រាវបញ្ហាព្រំដែនមកដល់ខេត្តតាកែវ ហើយបានជួបប្រទះ ឃើញប្រភេទបង្គោលព្រំដែនក្នុងសម័យអាណានិគមនិយមបារាំងច្រើនកន្លែង។ នេះបើយោងតាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់លោកបណ្ឌិត សុខ ទូច កាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦។ ... Read More »

បុរសជនជាតិចិនដេកស្លាប់ក្នុងផ្ទះសំណាក់សង្ស័យគាំងបេះដូង

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលឆោឡោទាំងកណ្ដាលអធ្រាត្រ ខណៈបុរសជនជាតិចិនម្នាក់ ដេកស្លាប់ក្នុងផ្ទះសំណាក់មណ្ឌលកំសាន្តបាវិត សង្ស័យគាំងបេះដូង ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះសំណាក់បន្ទប់លេខU ១២ ក្នុង មណ្ឌលកំសាន្តបាវិត ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឆក់កាបូបជនបរទេសបានហើយ តែរត់មិនរួច

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងអន្តរាគមន៍ក្រុង សហការជាមួយនគរបាលប៉ុស្តិ៍ទឹកថ្លា ចាប់ឃាត់ខ្លួន ខណៈធ្វើសកម្មភាពឆក់កាបូបជនបរទេសបានហើយ តែរត់មិនរួច ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅក្រោយសាខាធនាគារកាណាឌីយ៉ា ក្បែរផ្សាររតនាផ្លាហ្សា ... Read More »

ខ្លាចត្រូវគេធ្វើឃាតលោក គីម ជុងអ៊ុន មិនហ៊ានទៅធ្វើទស្សនកិច្ចឆ្ងាយពីទីក្រុងព្យុងយ៉ាង

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រូវបានគេដឹងថា លោកខ្លាចត្រូវគេធ្វើឃាត ដោយមិនហ៊ានធ្វើដំណើរទស្សនកិច្ចនៅឆ្ងាយពីទីក្រុងព្យុងយ៉ាងឡើយ។ សារព័ត៌មានដេលីម៉ែលបានផ្សាយថា មេដឹកនាំ គីម ជុងអ៊ុន បានកាត់បន្ថយការធ្វើដំណើរជាសាធារណៈទៅកាន់ទីតាំងយោ ធាទៅត្រួតពិនិត្យការសាកល្បងកាំជ្រួចមីស៊ីលបរមាណូកសិដ្ឋានដែលមានទីតាំងនៅឆ្ងាយពីទីក្រុងព្យុងយ៉ាង។ តំបន់ដែល លោក គីម ... Read More »

ឈើធ្នង់ និងឈើសុក្រំជិត២០ម៉ែត្រគូបត្រូវបានក្រុមឈ្មួញយកមកលាក់ទុកនៅក្នុងដីចំការចន្ទីត្រូវបានកម្លាំងប៉េអឹមលើផ្ទៃប្រទេសចុះបង្ក្តាបនិងរឹបអូស នៅស្រុកកូនមុំ

ខេត្តរតនគិរី៖ កម្លាំងប៉េអឹមលើផ្ទៃប្រទេស បានសហការជាមួយកម្លាំងប៉េអឹមស្រុកកូនមុំ កម្លាំងសឹករងស្រុក នឹងជំនាញរដ្ឋបាលព្រៃឈើលំផាត់ ក្រោមការសម្របសម្រួលពីលោក ម៉ម វណ្ណដាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ចុះបង្ក្រាបនឹងរឹបអូសឈើធ្នង់នឹងសុក្រំជិត២០ម៉ែត្រគូប ។ ប្រតិបត្តិការចុះបង្ក្រាបនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី១២ ខែតុលាឆ្នាំ២០១៦ ត្រង់ចំណុចក្នុងដីចំការចន្ទីមួយកន្លែង ស្ថិតនៅភូមិ៣ ឃុំត្រពាំងច្រេស ... Read More »

ទស្សនៈអំពីអភិបាលកិច្ចរដ្ឋនិងការគ្រប់គ្រងនយោបាយរបស់លោក ស៊ី ជីនពីង ប្រធានរដ្ឋចិន

ភ្នំពេញៈ លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិននឹង ចាប់ផ្តើមទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រកម្ពុជានាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះតាមការអញ្ជើញរបស់ព្រះ ករុណាសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា។ នៅពេលលោក ស៊ី ... Read More »

ស្ថានភាពអាការរោគព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត បន្តធ្លាក់ចុះ

    ប្រទេសថៃ៖ សុខភាពព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត ( Bhumibol Adulyadej) ឬ ព្រះចៅ យីហួ ត្រូវបានក្រុមព្រះបរមរាជវាំងប្រកាសថា បន្តធ្លាក់ចុះ គ្មានលំនឹងនោះឡើយ ... Read More »

ក្មេងប្រុស២នាក់លង់ទឹកស្រះ​ស្លាប់​នៅស្រុកស្ទឹងត្រង់

ខេត្តកំពង់ចាម៖ ក្មេងប្រុស២នាក់បានចុះលេងទឹកស្រះ បណ្តាលឲ្យលង់ស្លាប់ ហើយត្រូវបានអាណាព្យាបាលស្រង់ចេញ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅចំណុចស្រះទឹកខាងក្រោយភូមិ ខ្ទួយ៣ ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ប្រភពពីមន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ... Read More »

បែកថ្នាំឡើងទៅលើដំបូលផ្ទះប្រជាពលរដ្ឋ ប្រុងលោតសម្លាប់ខ្លួនផ្អើលទាំងថ្ងៃ

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ស្ថិតនៅភូមិជ្រៃកោក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីបុរស ម្នាក់ទំនងជាប្រើប្រាស់ថ្នាំជ្រុល(បែកថ្នាំ)បានរត់ឡើងទៅលើដំបូលផ្ទះប្រជាពលរដ្ឋក្នុងគោលបំណងលោតសម្លាប់ខ្លួន តែត្រូវបានអាជ្ញាធរដែនដីទៅរារាំងលួងលោមមិនឲ្យប្រព្រឹត្តបាន ឡើយ ។ ប្រជាពលរដ្ឋរស់នៅកន្លែងកើតហេតុនោះ បាននិយាយថា បុរសខាងលើ ឈ្មោះ ... Read More »

ជនសង្ស័យប្រុស-ស្រី៣នាក់ ចូលបន្លំយកលុយពីម្ចាស់ផ្ទះលក់ដូរ និងផ្ទេរប្រាក់នៅស្រុកឆ្លូង

ខេត្តក្រចេះ៖ ជនស្ស័យប្រុស ស្រី មិនស្គាល់អត្តសញ្ញាណ៣នាក់ បានធ្វើសកម្មភាពចូលបន្លំយកលុយអស់ជាច្រើនពាន់ដុល្លារ នៅផ្ទះអាជីវករលក់ទំនិញសម្ភារៈ និងផ្ទេរប្រាក់ មួយកន្លែងនៅជិតផ្សារ ឆ្លូង ខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៤ ។ ស្ត្រីជាម្ចាស់ផ្ទះរងគ្រោះ ... Read More »

សមត្ថកិច្ចបញ្ជូនជនសង្ស័យម្នាក់ពាក់ពន្ធ័ករណីចោរកម្មទៅតុលាការ

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ សមត្ថកិច្ចនគរបាលខេត្តបានបញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីចោរកម្ម(លួចកាតទូរសព្ទ័)នៅក្រុងបាវិត ។ សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ការដឹកនាំ និង បញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី កឹង ឃន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កម្លាំងជំនាញរបស់ផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង ... Read More »

ពលរដ្ឋនៅក្រុងក្រចេះបារម្ភពីសុវត្ថិភាព ខណៈចោរប្លន់ ចោរគាស់ផ្ទះលួចទ្រព្យសម្បត្តិកើតមានពេញបន្ទុក

ខេត្តក្រចេះ៖ ពលរដ្ឋរស់នៅក្រុងក្រចេះ បានសម្តែងក្តីបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ខណៈក្នុងភូមិ ឃុំ របស់ពួកគាត់រស់នៅ គឺកំពុងកើតមានអំពើរចោរកម្មមិនថាយប់ ឬ ថ្ងៃ ដូចជាចោរប្លន់ ,ចោរគាស់ផ្ទះលួចទ្រព្យសម្បត្តិ ចោរកាច់ក យកម៉ូតូជាដើម ហើយពលរដ្ឋបានស្នើរឱ្យកងកម្លាំងប្រដាប់អាវុធ ត្រូវធ្វើយ៉ាងណាត្រូវការពាររក្សាសន្តិសុខឱ្យបានល្អ ... Read More »

ថៃបង្កើនការការពារសន្តិសុខក្រោយមានការគំរាមវាយប្រហារគ្រាប់បែក

កាលពីថ្ងៃទី១១ ខែតុលា ប៉ូលិសថៃបាន ប្រកាសឲ្យដឹងថា កម្លាំងសមត្ថកិច្ចបាន បង្កើនការការពារសន្តិសុខនៅទីតាំងទីសាធារណៈ រមណីយដ្ឋាន ក្នុងទីក្រងបាងកកក្រោយពេលក្រុមសន្តិសុខរកឃើញថា មាន ក្រុមប្រដាប់អាវុធមួយក្រុមប៉ុនប៉ងវាយ ប្រហារគ្រាប់បែកបង្កៃនៅក្នុងរថយន្ត កណ្តាលទីក្រុងបាងកក។ ប្រធានក្រុមសន្តិសុខថៃលោក Thawip Netniyyom ... Read More »

ផ្ទះវិឡាក្នុងប្រទេសបារាំងដាក់លក់ថ្លៃបំផុតនៅលើពិភពលោក ផ្ទះវីឡាមួយខ្នងនៅភាគខាងត្បូងនៃ

ប្រទេសបារាំងត្រូវបានដាក់លក់ក្នុងតម្លៃ រហូតដល់១ពាន់លានអឺរ៉ូគឺជាផ្ទះដែលថ្លៃ បំផុតនៅលើពិភពលោក។ វិមាន Villa Les Cedres បានសាងសង់ ឡើងក្នុងអំឡុងឆ្នាំ១៨៣០ ហើយក៏ជាទី កន្លែងដែលព្រះមហាក្សត្របែលហ្ស៊ិក Leopold II ធ្លាប់បានគង់សម្រាកព្រះកាយនៅទីនោះដែរ។ វិមានខាងលើស្ថិតនៅក្នុង ... Read More »

លួចម៉ូតូបានសម្រេច តែរត់មិនរួចពីសមត្ថកិច្ចប៉ុស្ត៍ឫស្សីកែវ

ភំ្នពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមពីរនាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ឫស្សីកែវ ឃាត់ខ្លួនក្នុងករណីលួចម៉ូតូបានសម្រេច តែរត់មិនរួចពីសមត្ថកិច្ច ។ ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទី១២ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវបេតុង ក្រុមទី៦ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ... Read More »

ការបង្ហាញបច្ចេកទេសក្បាច់គុនហាប់គីដូ ដើម្បីជំរុញឲ្យកីឡាករកីឡាការិនី មានសមត្ថភាពកាន់តែខ្ពស់

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ សហព័ន្ធខ្មែរកីឡាហាប់គីដូ ក្រោមប្រធានបទ “ការបង្ហាញនូវបច្ចេកទេសក្បាច់គុនកីឡាហាប់គីដូ ពីសំណាក់លោក ព្រឹទ្ធាចារ្យ សេង ប៊ុនសុង គ្រូហាប់គីដូខ្សែក្រវាត់ខ្មៅ៩ដាន់” នៅអគារស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ ... Read More »

ផឹកស៊ីស្រវឹងបង្កទំនាស់ដាក់គ្នា អ្នកចាញ់ដេកពេទ្យ អ្នកឈ្នះជាប់ខ្នោះ

ភ្នំពេញៈ អំពើហិង្សាក្នុងវង់ផឹកស៊ីមួយធ្វើឲ្យភាគីចាញ់បែកក្បាលរបួសធ្ងន់ដេកពេទ្យ ឯភាគីឈ្នះត្រូវជាប់ខ្នោះរបស់សមត្ថកិច្ច កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ នៅត្រង់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ។ ប្រភពពីមន្រី្តនគរបាលប៉ុស្តិ៍ពញាពន់បានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ... Read More »

ប្រជាជនរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៣៦គ្រួសារ បានទទួលអំណោយពីសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ភ្នំពេញៈ ប្រជាជនរងគ្រោះដោយទឹកជំនន់ភ្លៀងចំនួន៣៦គ្រួសារ រស់នៅសង្កាត់ភ្នំពេញថ្មី បានទទួលអំណោយពីសម្តេច កិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដឹកនាំដោយ លោក ប៉ឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ និងជាប្រធានកិត្តិយស អនុសាខា កាកបាទក្រហមកម្ពុជាប្រចាំខណ្ឌសែនសុខ ... Read More »

Real Madrid បង្ហាញពីគម្រោងទឹកប្រាក់ចំនួន៣៦០លានផោនដើម្បីកែលម្អកីឡដ្ឋានSantiago Bernabeu

ក្លិបបាល់ទាត់ Real Madrid បានបង្ហាញពីគម្រោងកែលម្អកីឡដ្ឋានរបស់ខ្លួនឈ្មោះ Santiago Bernabeu ដោយត្រូវប្រើប្រាស់ ទឹកប្រាក់អស់ប្រមាណ៣៦០លានផោនហើយគម្រោងនេះនឹងចាប់ផ្តើមដំណើរការនៅចុងរដូវកាលនេះហើយ ។ គម្រោងអភិវឌ្ឍន៍កីឡដ្ឋាននេះត្រូវបានអាក់ខានកាលពីឆ្នាំមុនប៉ុន្តែក្រោយពេលដែលមានការសម្របសម្រួលរួចមកលោក Florentino Perez ប្រធានក្លិប Real Madrid ... Read More »

អតីតយោធាជាង១ពាន់នាក់ធ្វើបាតុកម្មនៅមុខក្រសួងការពារជាតិចិន

អតីតយោធាចិន ដែលត្រូវបានរដ្ឋាភិបាលកាត់បន្ថយប្រាក់និវត្តន៍ ក្រោយការកែប្រែនៅក្នុងជួរកងទ័ព ។ អតីយោធាទាំងនោះ នឹងមិនទទួលបានប្រាក់បៀវត្សរ៍ហើយ ក៏គ្មានការងារធ្វើទៀតផង ។ សារព័ត៌មានAP បានផ្សាយថា អតីតយោធាជាង១០០០នាក់ ធ្វើបាតុកម្មស្រែកពាក្យស្លោកមុខក្រសួងការពារជាតិ កាលពីថ្ងៃតី១១ ខែតុលា ក្រោយពេលមានការកែប្រែជាទ្រង់ទ្រាយធំ ... Read More »

ចំជាមហាស៊យ! លួចចំកាបូបអត់លុយហើយ ថែមទាំងត្រូវពលរដ្ឋចាប់បានវាយទ្រមខ្លួនទៀត

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋស្វាគមន៍យ៉ាងចាស់ដៃ បណ្តាលឲ្យរងរបួសកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅចំណុចក្បែរផ្សារលឹមឈាងហាក់ ស្ថិតក្នុងភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ខណៈដែលជនសង្ស័យរូបនេះ ឈរចាំម៉ូតូហើយរត់មិនទាន់ ។ ប្រភពពីសមត្ថកិច្ចប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យនិយាយថា ជនសង្ស័យដែលសមត្ថកិច្ច ... Read More »

លោក ប៉ា សុជាតិវង្ស ៖ រាជធានីភ្នំពេញកំពុងប្រឈមបញ្ហាកកស្ទះចរាចរណ៍ កាន់តែធ្ងន់ឡើងពីមួយ ថ្ងៃទៅមួយថ្ងៃ ដោយកង្វះខាតមធ្យោបាយដឹកជញ្ជូនសាធារណៈ

ភ្នំពេញ ៖ ជាលទ្ធផលនៃកំណើន សេដ្ឋកិច្ចនិង កំណើនប្រជាជនដ៏ឆាប់រហ័សនៅរាជ ធានីភ្នំពេញ ចំនួនយានយន្ត និងទោយចក្រយានយន្ត ដែលបានចុះបញ្ជីមានការកើនឡើង យ៉ាងគំហុកក្នុងរយះពេលប៉ុន្មាណឆ្នាំចុងក្រោយនេះ ។ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ ចរាច រណ៍កើតមាននៅក្នុងរាជធានីភ្នំពេញកាន់តែធ្ងន់ធ្ងរឡើងពី ... Read More »

គ្រឿងញៀនជាង៧តោនត្រូវបានរដ្ឋាភិបាលប៉េរូ ដុតកម្ទេចចោល

ការកម្ចាត់ក្រុមជួញដូរគ្រឿងញៀនគឺអាទិភាព នៅក្នុងគោលនយោបាយដឹកនាំរបស់ប្រទេសជាច្រើនជុំវិញពិភពលោក ក្នុងពេល ដែលការជួញដូរគ្រឿងញៀនកាន់តែកើនឡើង បង្កឲ្យមានអសន្តិសុខនៅក្នុងសង្គម ។ ការកម្ចាត់គ្រឿងញៀនបានជម្រុញឲ្យប្រធានាធិបតិហ្វីលីពីន សម្លាប់ ក្រុមអ្នកជួញដូរ និងប្រើប្រាសជិត៤០០០នាក់ហើយក្នុងរយៈពេល១០០ថ្ងៃនៃការកាន់អំណាច ។ ដោយឡែកនៅក្នុងប្រទេសប៉េរូ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ... Read More »

ជំនន់ទឹកភ្លៀងបង្កផលប៉ះពាល់ដល់តំបន់មួយចំនួនក្នុងខណ្ឌព្រែកព្នៅ

ភ្នំពេញ៖ ភ្លៀងបន្តធ្លាក់ជាប់ៗគ្នាមិនឈប់ ធ្វើឲ្យមានការលិចលង់តំបន់មួយចំនួនក្នុងខណ្ឌព្រែកព្នៅ ក្នុងនោះមានសង្កាត់ចំនួន២ដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺ សង្កាត់ គោករការ និងសង្កាត់ ពន្សាំង ជាហេតុធ្វើឲ្យមានការលិចលង់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងលិចលង់ផលដំណាំ កសិផល និងផ្លូវជាច្រើនខ្សែត្រូវបានលិចទឹក ធ្វើឲ្យពិបាកក្នុងការធ្វើដំណើរ ហើយផ្លូវបេតុងខ្លះត្រូវដាច់បាក់ផងដែរ។ ... Read More »

ការតាំងពិពណ៌វិស័យម្ហូបអាហារ​ភេសជ្ជៈ សណ្ឋាគារ និងភោជនីយដ្ឋានលំដាប់អន្តរជាតិធ្វើឡើងរយៈពេលបីថ្ងៃខាងមុននេះ

ភ្នំពេញ៖ ការតាំងពិពណ៌វិស័យម្ហូបអាហារ ភេសជ្ជៈ សម្ភារៈផ្គត់ផ្គង់ សណ្ឋាគារនិងភោជនីយដ្ឋានលំដាប់អន្តរជាតិដែលនឹងប្រព្រឹត្តទៅរយះពេលបីថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦នេះ នៅមជ្ឈមណ្ឌលពិពណ៌កោះពេជ្រ នឹងបើកដាក់តាំងជាផ្លូវការដោយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ដោយយោងទៅតាមការប្រកាសជាផ្លូវការដោយដោយលេខាធិការនៃ ... Read More »