ព័ត៌មានទាន់ហេតុការណ៍៖
'

សង្ស័យមានវិបត្តិស្នេហានារីម្នាក់ផឹកស្រាស្រវឹងដេកដួលត្រូវសមត្ថកិច្ចដឹកបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ ៖ ប្រទះឃេីញនារីវ័យក្មេងម្នាក់ស្រវឹងដេកដួល​នៅមុខ​សំយាប​ផ្ទះ​គេ​លក់ដូរ​រហូតដល់​វេលា​ទៀបភ្លឺ​ ទើប​គេ​ភ្ញាក់​ពីដេ​ក​មនុស្ស​ដើរចេញ​ចូលទៅ​មក​ទោះដាស់​ហៅ​ឲ្យ​ក្រោក ក៏​នាង​មិន​ព្រម​ក្រោក​ទេីបរាយការណ៍ទៅសមត្ថកិច្ច ហៅ​ម៉ូតូ​កង់​បី​ឥណ្ឌា​នាំ​គ្នា​លើកដាក់​លើ​ម៉ូតូ​ដឹកយក​ទៅ​ពេទ្យ​។​ នារី​វ័យក្មេង​ខាងលើ មិនត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះទេ វ័យ​ជាង​២០​ឆ្នាំ​ប៉ុណ្ណោះ ស្ថិត​ក្នុង​សភាព​ទន់​ខ្លួន​ល្អូក ​ពេល​គេ​លើកដាក់​លើ​ម៉ូតូ​ស្ទើរ​នៅតែ​មិន​ដឹង​ខ្លួន មិនដឹងថា​នាង​ផឹកស្រា​អស់​ប៉ុន្មាន​នោះទេ​។​ បើតាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មុនដំបូង​គេ​បានឃើញ​នាង​អង្គុយ​ផឹកស្រា​ក្នុង​ហាង​មួយកន្លែង ក្បែរ​ចំណុច​ខាងលើ​នោះ ... Read More »

ពលរដ្ឋលីបង់​ចង់ឲ្យ ប្តូរប្រព័ន្ធដឹកនាំទាំងស្រុង ​នាយករដ្ឋមន្ត្រីលាលែងពីតំណែងមិនគ្រប់​គ្រាន់​ឡើយ 

បើទោះបី​នាយករដ្ឋមន្ត្រីលីបង់ បានប្រកាសលា​លែង​ចេញពីតំណែង​កាលពីថ្ងៃទី​២៩ ខែតុលា ពលរដ្ឋលីលីបង់មានការអបអរសាទរ ។ តែយ៉ាងណា ការលាលែង​ចេញពី​តំណែង​របស់លោក​នាយករដ្ឋមន្ត្រី​ក្រោមសំពាធបាតុកម្មនេះ បាន​ធ្វើឲ្យលីបង់ ត្រូវស្ថិតក្នុងស្ថានភាពនយោបាយ​មួយមិន​ច្បាស់ប្រាកដ ខណៈដែល​ការទាមទាររបស់​ប្រជាជនលីបង់ គឺត្រូវរុះរើរបបដឹក​នាំនយោ​បាយ​លីបង់បច្ចុប្បន្ន ចោលទាំងស្រុងតែម្តង។ នៅក្នុងសេចក្តីថ្លែងរបស់លោក សាដ ហារីរី ... Read More »

អាជ្ញាធរខណ្ឌចំការមនបើកវេទិកាសាធារណៈ និងផ្សព្វផ្សាយឯកសារជំនួយស្មារតី ជូនដល់ប្រជាពលរដ្ឋ ដើម្បីឲ្យយល់ពីសភាពការណ៍ កុំឲ្យចាញ់ការញុះញង់របស់ក្រុមឧទ្ទាម សម រង្សី

ភ្នំពេញ៖ អាជ្ញាធរខណ្ឌចំការមន បានបើកយុទ្ធនាការវេទិកាសាធារណៈ និងផ្សព្វផ្សាយឯកសារជំនួយស្មារតី ជូនដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌ ដើម្បីឲ្យយល់ពីសភាពការណ៍ កុំចាញ់បោកការញុះញង់របស់ទណ្ឌិត សម រង្ស៉ី ដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេស និងប្រាប់ប្រជាពលរដ្ឋត្រូវនាំគ្នាសប្បាយរីករាយ នៅថ្ងៃបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងថ្ងៃអកអំបុកខាងមុខនេះ។ ... Read More »

អាមេរិក និងបណ្តាប្រទេស អារ៉ាប់ បន្តដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់​

អ៊ីរ៉ង់ គឺជា​«ឆ្អឹងទទឹងក» របស់បណ្តាប្រទេសលោកខាងលិច និង អារ៉ាប់ ផងដែរ​ដោយអ៊ីរ៉ង់ មានសម្ថភាព​ ខ្ពស់ក្នុងវិស័យយោធា​ និងតែងតែជួយដល់ ក្រុមភេរកម្មនៅក្នុងតំបន់ ប្រឆាំងនិងអារ៉ាប់។ អ្វីដែលសំខាន់នោះគឺអ៊ីរ៉ង់បានរារាំង គម្រោងឈ្លានពានរបស់អាមេរិក អ៊ីស្រាអែលក្នុងតំបន់មជ្ឈិមបូព៌ា។ នៅពេលនេះ ... Read More »

ឥឡូវនេះ ថេប្លេតរបស់ Samsung មានលក់នៅសហរដ្ឋអាមេរិកក្នុងតម្លៃចាប់ពី ៥៩៩.៩៩ ដុល្លារ

ក្រុមហ៊ុន Samsung បានប្រកាសនៅថ្ងៃនេះថា Galaxy Tab Active Pro ដែលជាថេប្លេតរឹងមាំថ្មីបំផុតរបស់ខ្លួនដែលត្រូវបាន រចនាឡើងសម្រាប់មនុស្សដែលធ្វើការនៅខាងក្រៅឬនៅក្នុងតំបន់ឧស្សាហកម្មឥឡូវនេះអាចរកបាននៅសហរដ្ឋអាមេរិកក្នុងតម្លៃ ៥៩៩,៩៩ ដុល្លារ។ (កាលពីមុនវាមានតែនៅក្នុងទីផ្សារដែលត្រូវបានជ្រើសរើសប៉ុណ្ណោះ។ ) វាជាឧបករណ៍ផ្តោតសំខាន់លើមុខជំនួញដូច្នេះបច្ចុប្បន្នអ្នកអាចទិញវាបានពីដៃគូឆានែលរបស់សាំស៊ុងប៉ុន្តែ Samsung ... Read More »

LG G8X ThinQ នឹងមកដល់ក្រុមហ៊ុន AT&T នៅថ្ងៃទី ១ ខែវិច្ឆិកា

ទូរទស្សន៍ AT&T បានប្រកាសថា LG G8X ThinQ ដែលជាទូរស័ព្ទថ្មីរបស់ LG ដែលអាចថតចម្លងទៅទូរស័ព្ទមួួយទៀត ដោយគ្រាន់តែដាក់កញ្ចក់អេក្រង់ទាំង ២ ជិតគ្នា ហើយនឹងអាចរកបាននៅតាមហាងនានាចាប់ពីថ្ងៃទី ១ ខែវិច្ឆិកាតទៅ។ ... Read More »

លិខិតមិត្តអ្នកអាន៖ ក្រុមហ៊ុនជួសជុលចិញ្ចើមផ្លូវសហព័ន្ធរុស្ស៊ីមិនឃើញធ្វើ

ក្នុងនាមប្រជាពលរដ្ឋម្នាក់ នៅរាជធានីភ្នំពេញកត់សម្គាល់ឃើញថា ចិញ្ចើមផ្លូវសហព័ន្ធរស្ស៊ី ដែលក្រុមហ៊ុនមួយសន្យាថានឹងធ្វើរៀបចំការូឡាឲ្យស្អាតបាតនោះ មកដល់ពេលនេះមិនទាន់បានឃើញធ្វើនៅឡើយទេ បើទោះបីជាផ្លូវនេះមានសារសំខាន់សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក៏ដោយ។ ប្រការនេះធ្វើឲ្យមានការយល់ច្រលំថា អាជ្ញាធរបណ្តែតបណ្តោយឲ្យក្រុមហ៊ុនម៉ៅការ ជួសជុលចិញ្ចើមផ្លូវ មិនគោរពតាមការសន្យា។ បើតាមការកត់សម្គាល់របស់នាងខ្ញុំ គឺក្រុមហ៊ុនបានសន្យាជួសជុលចិញ្ចើមផ្លូវតាំងពីអំឡុងមុនចូលឆ្នាំខ្មែរប្រពៃណីជាតិ ប៉ុន្តែរហូតមកដល់ពេលនេះមិនមានឃើញឥដ្ឋមួយដុំ ត្រូវបានរៀបចំលើចិញ្ចើមផ្លូវនោះឡើយ។ ... Read More »

សាលារាជធានីភ្នំពេញហែអង្គកឋិនទានសាមគ្គីប្រមូលបច្ច័យ វេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងព័ទ្ធសីមា ក្នុងវត្តវិមានតេជៈ(ហៅវត្តស្រះចក) ជាមួយការអញ្ជើញចូលរួមពីលោកស្រី កែវ បុរី វង្ស ពិសេន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ លោក ស៊ុយ សារិទ្ធ អភិបាលរង រាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ បានដឹកនាំ ... Read More »

អគ្គិភ័យឆេះនៅក្បែរផ្សារលើ ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ ហេតុការណ៍​អគ្គិភ័យ​មួយបានកើតឡើង​បង្កការភ្ញាក់ផ្អើល និងភ័យខ្លាចយ៉ាងខ្លាំង ប៉ុន្តែគេនៅមិនទាន់ដឹងពីមូលហេតុ​នៅឡើយទេ ។ ប្រភពរាយការណ៍បឋមថា អគ្គិភ័យនេះ​បានកើតឡើង​នៅក្បែរ​ផ្សារលើ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុតែម្តង កាលពីវេលាម៉ោង​ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ ។ សូមបញ្ជាក់ថា ទីតាំងចំណុចកើតហេតុ​ស្ថិតនៅម្តុំក្រោយផ្សារលើ ... Read More »

តារាសម្តែង Lumi ប្រកាសឲ្យឈ្មោះជុំ សារីម អតីតអ្នកគ្រប់គ្រងហាងមកដោះស្រាយរឿងលុយ និងបញ្ហាផ្សេងទៀត

ភ្នំពេញ៖ អតីតតារាសម្តែងLumi ដែលងាកទៅបើកជំនួញខាងផលិតផលក្នុងហាង និងលក់តាម Online បានប្រកាសស្វែងរកអតីតអ្នកគ្រប់គ្រងប្រចាំហាងនាងដើម្បីឲ្យចូលខ្លួនដោះស្រាយបញ្ហាប្រាក់កាក់ និងបញ្ហាមួយចំនួនជាមួយនាង និងបុគ្គលិកដទៃ ។ ការប្រកាសឲ្យនេះក៏ត្រូវបានធ្វើឡើងទន្ទឹមគ្នានឹងការប្រកាសបញ្ចប់ការងារជាបុគ្គលិកកក្រោមបង្គាប់ម្នាក់នេះរួចហើយ ។ សារអមដោយរូបភាពបុគ្គលឈ្មោះជុំ សារីមនោះត្រូវបានកញ្ញាLumi លើកឡើងថា បុគ្គលរូបនេះលែងជាបុគ្គលិករបស់ក្រុមហ៊ុនឲ្យមហាជនដឹង ... Read More »

ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់សាធារណរដ្ឋឥណ្ឌូនេស៊ីរយៈពេល៤ថ្ងៃ

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ៣ កើត ខែកក្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នេះ ឯកឧត្ដម អូស្មាន ... Read More »

បុរសម្នាក់ធ្វើអត្តឃាត នៅក្នុងបន្ទប់ផ្ទះជួលនៅព្រែកលៀប

ភ្នំពេញ៖ បុរសម្នាក់ បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួន នៅក្នុងបន្ទប់ផ្ទះជួល បង្កឲ្យការភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ច និងបងប្អូនក្រុមគ្រួសារសាច់ញាតិ កាលពីម៉ោង ៦ និង៣០នាទីយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវបេតុង ចំណុចបន្ទប់ជួលលេខ4Eo ស្ថិតក្នុងភូមិ៦ ... Read More »

បុរសជនបរទេសម្នាក់ដេកស្លាប់ក្នុងផ្ទះជាន់ទី២នៅខណ្ឌដូនពេញ

ភ្នំពេញ៖ បុរសជនជាតិអាមេរិកម្នាក់ ដេកស្លាប់ក្នុងផ្ទះជាន់ទី២ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះមកត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង៣រសៀល ថ្ងៃទី៣០ ខែតុលា ​ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ១១៨ កែងផ្លូវលេខ១៥ ត្រង់ចំណុចផ្ទះជាន់ទី២ ស្ថិតនៅក្នុងភូមិ៦ ... Read More »

រថយន្តដឹកឈើពាក់ស្លាកលេខ ខ.ម. បើបុកម៉ូតូបណ្តាលឲ្យរងរបួស២នាក់នៅស្រុកសូនិគម

ខេត្តសៀមរាប៖ មនុស្ស​ចំនួន​០២​នាក់​ បាន​រងរបួស​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាច​ណ៍ ​ដែល​បង្កឡើង​ដោយ​រថយន្ត​ម៉ាករីវូដឹកឈើ​បើក​បុក​ម៉ូតូ​ នៅចំណុចផ្លូវបំបែក​ជា​បួន​ក្នុងភូមិ​ស្ទឹង​ ឃុំ​សំរោង​ ស្រុក​សូទ្រនិគម​ខេត្តសៀមរាប​ កាលពី​ព្រឹក​ថ្ងៃពុធទី​៣០​ ខែតុលា​ ឆ្នាំ​២០១៩​។​ កម្លាំង​សមត្ថកិច្ច​បានឲ្យដឹង​ថា ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កដោយ​រថយន្ត​ម៉ា​ករី​វូ​ ពណ៌ត្រីអ៊ី ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ... Read More »

ធម្មយាត្រាព្រះពុទ្ធសាសនាតំបន់ទន្លេមេគង្គប្រារព្ធថ្ងៃបញ្ចប់នៅប្រាសាទអង្គរវត្ត

ខេត្តសៀមរាប៖  ពិធីបិទធម្មយាត្រាលើកទី២ក្នុងដែនដីទាំង៥នៃតំបន់ទន្លេមេគង្គ ថៃ កម្ពុជា ឡាវ វៀតណាម និងមីយ៉ាន់ម៉ា ដែលប្រើពេលអស់១៨ថ្ងៃបានប្រារព្ធឡើងនៅក្រុងសៀមរាបខេត្តសៀមរាបក្រោមវត្ត សម្តេចព្រះអគ្គមហាព្រះសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស និងឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងការពារ សម្តេច  ... Read More »

រោងសិប្បកម្មកែច្នៃឈើមួយកន្លែងលួចលាក់ធ្វើសកម្មភាពត្រូវបានកម្លាំងសហការបង្ក្រាប

ខេត្តមណ្ឌលគិរី ៖ សិប្បកម្មកែច្នៃឈើលួចលាក់ធ្វើសកម្មភាពដោយខុសច្បាប់ នៅតែបន្តកើតមានជាហូហែ ទោះបីអាជ្ញាធរជាតិទប់ស្កាត់បទល្មើសព្រៃឈើ ធ្លាប់បានចុះមកបង្ក្រាប់ និងបញ្ជូនមនុស្សជាច្រើននាក់ដាក់ពន្ឋនាគារក្តី ក្រោយពីរកឃើញថា ពួកគេបានជាប់ពាក់ព័ន្ឋនឹងការជួញដូរឈើខុសច្បាប់នោះ ។ កម្លាំងជំនាញបានធ្វើការបង្ក្រាបសិប្បកម្មកែច្នៃឈើមួយកន្លែងនារសៀលថ្ងៃពុធ ៣ កេីត ខែកក្តិកឆ្នាំកុរ ឯកស័ក ... Read More »

រថយន្តTACOMAបុកទម្លុះចូលផ្ទះប្រជាពលរដ្ឋ២ខ្នងនៅមុខវិទ្យាល័យ ជា សុីម សាមគ្គី រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងនៅទល់មុខវិទ្យាល័យ ជា សុីម សាមគ្គី ត្រូវរថយន្តម៉ាកTACOMA បើកបុកទម្លុះរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះ និងសមត្ថកិច្ចកាលពីវេលាម៉ោង៣ និង៤០នាទីទៀបភ្លឺ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ ... Read More »

ចិនបើករថយន្តទាំងស្ថានភាពស្រវឹង ជ្រុលចង្កូតបុករះរុឺម៉ក និងម៉ូតូ កំពុងធ្វើដំណើរតាមផ្លូវបណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិចិន បានបើករថយន្តម៉ាក មេកស័រដេស ជ្រុលចង្កូតទៅបុកម៉ូតូសណ្ដោងរុឺម៉ក និងម៉ូតូមួយគ្រឿងកំពុងធ្វើដំណើរបញ្ច្រាស់ទិសគ្នា បណ្ដាលឲ្យរងការខូចខាត តែមិនបង្កឲ្យមនុស្សរងរបួសធ្ងន់ធ្ងរ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រី និងជាប្រធានអគ្គលេខាធិការនៃកងទ័ពប្រជាជនវៀតណាម

ភ្នំពេញ:  នៅវិមានសន្តិភាព នារសៀលថ្ងៃពុធ​ ០៣កេីត​ ខែកត្តិក​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

ជំនួយដ៏មានតម្លៃរបស់ភាគីមិត្ត បញ្ជាក់ការ ពង្រឹងសមត្ថភាព និងរិតចំណងមិត្តភាព ដែកថែប រវាងកងទ័ពទាំងពីរ កម្ពុជា-ចិន  

ភ្នំពេញ: លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន  ក្នុងនាមថ្នាក់ដឹកនាំកងពលតូចដឹកជព្ជូានលេខ ៩៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបក្សរដ្ឋាភិបាល ប្រជាជន និងកងទ័ពរំដោះ ប្រជាជនចិន ដែលផ្តល់ជំនួយដ៏មានតម្លៃ ដល់កងឯកភាព ក៏ ដូចជាកងយោធពលខេមរភូមិន្ទ(ខ.ភ.ម)ទាំងមូល ... Read More »

អភិបាលខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងធ្វើពលកម្ម​ សម្អាតបរិស្ថានក្នុងបរិវេណសាលាបឋមសិក្សា និង អនុវិទ្យាល័យហ៊ុន សែនព្រែកប្រា

ភ្នំពេញៈ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ព្រឹកថ្ងៃទី៣០ ខែតុលានេះ បានដឹកនាំមន្រ្តីក្រោមឱវាទសាលាខណ្ឌ, កម្លាំងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌ និងលោកគ្រូ អ្នកគ្រូសិស្សានុសិស្ស ចុះធ្វើពលកម្មសម្អាតបរិស្ថាន នៅក្នុងបរិវេណសាលាបឋមសិក្សា និង អនុវិទ្យាល័យហ៊ុន សែនព្រែកប្រា។ ... Read More »

ឃាត់ខ្លួនក្មេង​ទំនើង​ប្រុសស្រី​ ៣នាក់​ ​ក្រោ​យធ្វេីសកម្មភាព​គប់ក​ញ្ចក់រថយន្ដ​ អ្នកដទៃនា​ពេ​លរាត្រី​

ខេត្តកំពង់ស្ពឺ ៖ កាលពីវេលាម៉ោង ៣និង២០នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ មានករណីគប់កញ្ចក់ឡានមួយ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិក្រាំងលាវ ដោយឃាត់ខ្លួនបានយុវជនស្រីប្រុសចំនួន ៣នាក់។ យោងតាមសមត្ថកិច្ចបានឲ្យដឹងថា ក្រុមយុវជនស្រីប្រុសទាំង ៣នាក់រួមមាន ... Read More »

រដ្ឋសភានឹងអនុម័តសន្ធិសញ្ញាបំពេញបន្ថែមកម្ពុជា-វៀតណាម ក្រោយការចុះកិច្ចព្រមព្រៀងព្រំដែន

ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាដែលដឹកនាំដោយសម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី៣០ ខែតុលានេះ បានដឹកនាំកិច្ចប្រជុំដោយបានសម្រេចយករបៀបវារៈស្តីពីសន្ធិសញ្ញាបំពេញបន្ថែមរវាងកម្ពុជា និងវៀតណាមមកពិភាក្សានិងអនុម័តនៅថ្ងៃចន្ទសប្តាហ៍ក្រោយ។ លោក ឡេង ប៉េង ឡុង អ្នកនាំពាក្យរដ្ឋសភា ... Read More »

ផ្លូវបេតុងភូមិព្រៃទាត្រូវបានស្ថាបនាដាក់ប្រព័ន្ធលូ

ភ្នំពេញ​៖​ ផ្លូវបេតុងមួយខ្សែដែលធ្លាប់តែរាំងស្ទះនូវប្រព័ន្ធលូដើម្បីបញ្ចៀសនូវទឹកជំនន់ ដែលស្ថិតនៅភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ត្រូវបានអាជ្ញធរជួសជុលយកគ្រឿងចក្រកាយដាក់ប្រព័ន្ធលូ ។ កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩​ លោកប៉ាង​ លីដា​ អភិបាលរង​ តំណាងលោកហែម​ ... Read More »

លោកព្រំបូបានទទូចសុំឲ្យអាជ្ញាធរបញ្ឈប់ការចាក់ដីរង់ចាំការសម្រេចរបស់តុលាការសិន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី 30 ខែតុលា ឆ្នាំ 2019 លោកព្រំបូរដែលអះអាងខ្លួនជាម្ចាស់ដីស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវបានចេញមកឃាត់គ្រឿងចក្រ និងសុំឲ្យអាជ្ញាធរខណ្ឌឬសី្សកែវបញ្ឈប់ការចាក់ដីសិនរង់ចាំការសម្រេចរបស់តុលាការ ។ ប៉ុន្តែការស្នើសុំ និងផុតនូវគ្រឿងចក្រកុំឲ្យចាក់ និងឈូសឆាយដីតំបន់ខាងលើមិនបានសម្រេចដូចបំណងរបស់លោកនោះឡើយដោយអាជ្ញាធរនៅតែអនុវត្តជំហរគោលការណ៍របស់សាលារាជធានីភ្នំពេញដដែលពោលគឺមិនរុញរានោះឡើយ ។ សូមបញ្ជាក់ថា អាជ្ញាធរខណ្ឌឫស្សីកែវបានអនុវត្តនូវវិធានការខាងលើនេះអស់រយៈពេលជាច្រើនថ្ងៃកន្លងមកហើយដោយប្រើប្រាស់ទាំងកម្លាំងសមត្ថកិច្ច ... Read More »

តុលាការសម្រេចចោទប្រកាន់ប្អូនថ្លៃ ដែលបាញ់សម្លាញ់បងថ្លៃនៅខណ្ឌទួលគោក ពីបទឃាតកម្មគិតទុកជាមុន

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ លោក ធាម ចន្ទ័ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការបង្គាប់ឲ្យសមត្ថកិច្ចនគរបាលខណ្ឌទួលគោក នាំខ្លួនជនដៃដល់ឈ្មោះ មាស ណារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មានមុខងារជាសន្តិសុខ ... Read More »

សមត្ថកិច្ច​ខណ្ឌ​ទួលគោក​ បន្ត​អនុវត្ត​ការងារ​និង​ការ​បង្ក្រាប​បទល្មើស​នានា​ក្នុង​មូលដ្ឋាន ​បានជា​ច្រើន​ករណី

ភ្នំពេញ​ ៖ ដើម្បី​អនុវត្ត​ឲ្យ​បាន​ល្អ​នូវ​គោលនយោបាយ ​ភូមិ សង្កាត់​មាន​សុវត្ថិភាព មួយ​រយៈពេល​មួយ​ខែ​នេះ​ កម្លាំងសមត្ថកិច្ច​ខណ្ឌ​ទួលគោក ​បានបន្ត​អនុវត្ត​ការងារ​និង​ការ​បង្ក្រាប ទប់ស្កាត់​បទល្មើស​នានាក្នុង​មូលដ្ឋាន​ បានជា​ច្រើន​ករណី និងឃាត់ខ្លួនជនសង្ស័យជាច្រើនអ្នកបញ្ជូនទៅតុលាការដាក់ទោសតាមច្បាប់ផងដែរ ​។ យោង​តាម​របាយការណ៍​ប្រចាំខែ តុលា ឆ្នាំ​២០១៩នេះ​ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ កំពុងមមាញឹករៀបចំតុបតែងលម្អភ្លើង និងគំនួសចរាចរណ៍ ដើម្បីទទួលព្រះរាជពិធីបុណ្យអុំទូក និងពិធីបុណ្យធំៗ ខណៈខ្លួនធ្វើជាម្ចាស់ផ្ទះ

ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរនូវព្រះរាជពិធីបុណ្យធំៗ ដូចជាការអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកដែលនឹងប្រព្រឹត្តិទៅនាថ្ងៃអាទិត្យ ច័ន្ទ អង្គារ ១៤–១៥កើត និង ១រោចខែ កក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ពន្ធ័បង្ខាំងមនុស្សទុកជំរិតទារប្រាក់នៅក្រុងបាវិត

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងបាវិតឃាត់ខ្លួន បុរសជនជាតិវៀតណាមម្នាក់ ក្នុងករណីបង្ខាំងមនុស្សទុក ជំរិតទារប្រាក់ និងរំដោះបានជនរងគ្រោះ ម្នាក់កាលពីវេលាម៉ោង៥ និង២០នាទីរសៀល ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ បន្ទប់លេខ ២១១៥ សណ្ឋាគារ កាសុីណូក្រោន ... Read More »

ឆ្នាំ២០២០ ផ្លូវថ្នល់នៅតាមមូលដ្ឋាន គឺត្រូវប្តូរពីផ្លូវក្រាលខ្សាច់ភ្នំ ទៅជាផ្លូវចាក់ប៉េតុង ឬផ្លូវអ៊ុតកៅស៊ូ

ខេត្តស្វាយរៀង៖ លោកម៉ែន វិបុល បានថ្លែងថា យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ចាប់ពីឆ្នាំ២០២០តទៅ រាល់គម្រោង និងកញ្ចប់ថវិកាសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតាមមូលដ្ឋាន គឺត្រូវប្តូរពីផ្លូវក្រាលខ្សាច់ភ្នំ ទៅជាផ្លូវចាក់បេតុង ឬផ្លូវចាក់កៅស៊ូ ទោះបីកញ្ចប់ថវិកានោះ តិច ឬច្រើនក៏ដោយ ដើម្បីធានាបាននូវគុណភាពយូអង្វែង ... Read More »