ព័ត៌មានទាន់ហេតុការណ៍៖
'

បុរសម្នាក់ពេលស្រវឹងសា្រប៉ងសម្លាប់ខ្លួនរហូតដល់៣ដងទើបសម្រេច

ខេត្តសៀមរាប៖ បុរសម្នាក់អាយុ៤២ឆ្នាំពេលស្រវឹងសា្រប៉ងសម្លាប់ខ្លួនរហូត៣ដង់ ទើបបានសម្រេច ស្លាប់ចោលប្រពន្ធ និងកូន​ប្រុស ចំនួន ៣នាក់ នៅក្នុងបន្ទុក ។ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី៤ ខែកក្កដាឆ្នាំ២០១៧ ស្ថិតនៅក្នុងព្រៃជាប់មាត់ត្រពាំងតាវៀន ខាងកើតផ្ទះចម្ងាយប្រហែល៦០ម៉ែត្រ ក្នុងភូមិតាវៀន ... Read More »

ស្អែកខេត្តស្ទឹងត្រែងត្រៀមដំណើរការចេញឈើឡើងវិញ តើអាចទៅរួចទេបើសមត្ថកិច្ចមានច្រើនសន្ធឹក?

ខេត្តស្ទឹងត្រែង៖ បន្ទាប់ពីសមត្ថកិច្ចជិត៣០ស្ថាប័នត្រូវបានគេទម្លាយថា៖ ជាប់ពាក់ព័ន្ធនិងបទល្មើសដឹកជញ្ជូនឈើឆ្លងកាត់-និងចេញពីខេត្តស្ទឹងត្រែងចាប់ពីតំលៃសេវាសំណូក៦០០០០រៀលដល់៣០០ដុល្លារក្នុងមួយឡាន(សាំយ៉ុង)បែកការណ៍ស្អុយជាងបែកពាងប្រហុក ហើយរឿងនេះត្រូវបានលាតត្រដាង ក៏ដូចជាការញាក់អារម្មណ៍ឈានដល់មានការស្ងប់ស្ងាត់មួយរយះ បែរជាប៉ុន្មានថ្ងៃនេះមានអ្នករត់ការទៅកាន់អាជ្ញាធរ សមត្ថកិច្ច ជំនាញជិត៣០ស្ថាប័ននេះឡើងវិញ អាចនឹងត្រៀមដំណើរបទល្មើសឈើឡើងវិញ ប្រសិនបើមិនមានអ្វីកើតឡើង ព្រោះតំបន់នោះបើអត់មានបទល្មើសឈើគឺដាច់បាយ(ភាសាសមត្ថកិច្ច-អាជ្ញាធរមូលដ្ឋាន)។ អ្នករត់ការរឿងនេះគឺលោកនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងឈ្មោះ គ្នី ដោយពួកគេហ៊ានធានាថាអាចដំណើរឡានដឹកឈើយកឡានសាំយ៉ុងប្រើជាមធ្យោបាយបានសុខនិងតូចតាចបន្លំជាឡានដឹកអ្នកដំណើរបាន។ ... Read More »

រថយន្តម៉ាក ឡិចសុីស បុកសិស្សសាលាអនុវិទ្យាល័យព្រះសីហនុក្រគររបួសធ្ងន់ ២នាក់ បើករត់គេចខ្លួនបាត់ស្រមោល

ខេត្តពោធិ៍សាត់៖ ក្មេងស្រីជំទង់អាយុ ១៤ទៅ១៥ឆ្នាំ ជាសិស្សសាលាអនុវិទ្យាល័យ (ព្រះសីហនុក្រគរ)ចំនួន ២នាក់ បានរងរបួសយ៉ាងធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ ដោយសារគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តម៉ាក ឡិចសុីសបុកពីក្រោយ ខណៈដែលសិស្សានុសិស្សរងគ្រោះទាំង ២នាក់ ជិះកង់ចេញពីផ្ទះក្នុងគោលបំណងទៅសាលារៀន។ ហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង១ ... Read More »

ផ្ទុះឆេះរោងចក្រកាត់ដែរ នៅបង់ក្លាឌែស ស្លាប់និងរបួសរាប់សិបនាក់

សារព័ត៌មានរ៉យទ័របានផ្សាយនៅថ្ងៃទី៤ ខែកក្កដាថា មានករណីផ្ទុះឆេះរោងចក្រកាត់ដែរ នៅបង់ក្លាឌែស បណ្តាលឲ្យមានមនុស្ស ១០នាក់ស្លាប់ និងរាប់សិបនាក់រងរបួស។ លោក Palash Chandra Modak មន្ត្រីពន្លត់អគ្គីភ័យបង់ក្លាឌែសបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងនៅយប់ថ្ងៃទី ៣ ខែកក្កដា ... Read More »

មេភូមិដណ្តើមកាំភ្លើងខ្លីពីក្រុមកាងក្នុងទំនាស់ដីធ្លីពេលចុះទៅដោះស្រាយ

ខេត្តក្រចេះ៖ ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅចំណុចដីឧបសម្ព័ន្ធរវាង​ស្រុកព្រែកប្រសព ខេត្តក្រចេះ និងស្រុកសន្ទុក ខេត្តកំពង់ធំបានឈានឲ្យមានការប៉ះទង្គិចគ្នានៅពេលដែលអាជ្ញាធរភូមិ ឃុំចុះទៅដោះស្រាយជាមួយក្រុមប្រដាប់អាវុធមកពីខេត្តកំពង់ធំរហូតលោកមេភូមិស្រវាយកបានកាំភ្លើងខ្លីមួយដើម ខណៈបម្រុងបាញ់គំរាមនៅពេលប៉ះទង្គិចនោះ ។ ការចុះដោះស្រាយករណីវិវាទដីធ្លីរវាងពលរដ្ឋរស់នៅចំណុចដីឧបសម្ព័ន្ធខាងក្រោយឃុំសោប ស្រុកព្រែកប្រសព្វនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ ប៉ុន្តែមិនមានអ្ន​ករងរបួសទេ ។ ... Read More »

បើករថយន្តបុកអ្នកដំណើររបួស៩នាក់នៅអាមេរិក

កាលពីថ្ងៃទី៣ ខែកក្កដា មានរថយន្ត១ គ្រឿងបានបើកបុក អ្នកដំណើរថ្មើរជើង បណ្តាលឲ្យមនុស្ស៩នាក់រងរបួស។ ហេតុ ការណ៍ខាងលើកើតឡើងនៅទីក្រុង Boston រដ្ឋ Massachusetts សហរដ្ឋអាមេរិក។ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ហេតុការណ៍ខាងលើជាគ្រោះថ្នាក់ប៉ុណ្ណោះមិនមែន ជាសកម្មភាពវាយប្រហារភេរវកម្មនោះឡើយ។ ... Read More »

ប្រជាពលរដ្ឋចាំមើលថាតើថ្ងៃណាបានសម្មត្ថកិច្ចបង្រ្កាប មេឆ្នោតវៀតណាម ឈ្មោះ ពា សមុទ្រ ហៅយក្សនិងប្រពន្ធឈ្មោះ ចែមួយ ដើម្បីភូមិឃុំមានសុវត្ថិភាព

ខេត្តត្បូងឃ្មុំ; តាមប្រភពពត៍មានច្បាស់ការបានឲ្យដឹងថា មិនត្រឹមមានមោទនភាពនិងមុខរបរខុសច្បាប់របស់ខ្លួន ដែលសម្មត្ថកិច្ចនគរបាលខេត្តត្បូងឃ្មុំមិនហ៊ានបង្រ្កាបប៉ុណ្ណោះទេ ឥឡូវនេះថៅកែឬមេល្បែងសុីសង កន្ទុយលេខយួន ឈ្មោះ ពា សមុទ្រ ហៅយក្ស និងប្រពន្ធ ឈ្មោះ ចែមួយ បានប្រាប់ទៅកូនកញ្រែ្ចងជាច្រើននាក់របស់ខ្លួនថា ឲ្យកត់និងដើលក់ឆ្នោតម៉ាសេរីទៅសូមកុំខ្លាចព្រោះរូបគេមានខ្សែរធំណាស់គ្មានសម្មត្ថកិច្ចណាហ៊ានធ្វើអីរូបគេបានឡើយពិសេសនគរបាលខេត្តតែម្តង។ ... Read More »

គួរឲ្យមោទនភាពដែលរយៈពេល១ខែមិថុនា ក្រសួងចាប់រថយន្តផ្ទុកលើសទម្ងន់១២០គ្រឿងនិងពិន័យប្រាក់ជាង២៣៣លានរៀល

ភ្នំពេញ ៖ ករណីរថយន្តដឹកលើស ទម្ងន់ នៅតែជាបញ្ហាចោទសម្រាប់ផ្លូវថ្នល់ នៅកម្ពុជា ។ រដ្ឋមន្ត្រីក្រសួងសាធារណការ ច្រើនជំនាន់ និងជញ្ជីងថ្លឹងរថយន្តស្អេកស្កះ តាមផ្លូវជាតិ នៅតែមិនអាចកាត់បន្ថយបញ្ហា រថយន្តផ្ទុកលេើសទម្ងន់បានឡើុយ ។ មិន ... Read More »

នាវាផ្ទុកយន្តហោះចិនធ្វើសមយុទ្ធនៅក្បែរកោះតៃវ៉ាន់

សារព័ត៌មាន PLA Daily របស់ចិនបាន ផ្សាយថា ក្រុមនាវាចម្បាំង និងនាវាផ្ទុក យន្តហោះរបស់ចិនបានត្រៀមលក្ខណៈធ្វើសង្គ្រាម ដោយបានចាប់ផ្តើមធ្វើសមយុទ្ធនៅតំបន់សមុទ្រក្បែរកោះតៃវ៉ាន់។ ការធ្វើសមយុទ្ធនេះក្រោយពេលដែលអាមេរិក បានសម្រេចលក់អាវុធឲ្យកោះតៃវ៉ាន់ជាលើកដំបូងក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ ក្រុមនាវាចម្បាំង និងនាវាផ្ទុកយន្តហោះរបស់ចិននឹងទៅកាន់កោះហុងកុងនៅថ្ងៃទី៧ ... Read More »

ម៉ូតូ NEX មួយគ្រឿង បានបើកទៅបុកម៉ូតូc125 យ៉ាងពេញទំហឹងបណ្ដោយឲ្យរងរបួសធ្ងន់ទាំងសងខាង

ភ្នំពេញ៖ ម៉ូតូNEXមួយគ្រឿង បានបើកទៅបុកម៉ូតូc125  បណ្តាល ឲ្យរងរបួសធ្ងន់ទាំងសងខាង ។ ហេតុការណ៍នេះកាលពីវេលាម៉ោង ៤រសៀល ថ្ងែទី៤ ខែកក្កដា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលេខ៤៨៨ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ... Read More »

កូរ៉េខាងជើងបន្តបាញ់មីស៊ីលចេញទៅតំបន់សមុទ្រជប៉ុន

សារព័ត៌មានយុនហាប់របស់កូរ៉េខាង ត្បូងបានផ្សាយថា កូរ៉េខាងជើងទើបតែ បាញ់មីស៊ីលកាលពីព្រឹកថ្ងៃទី៤ ខែកក្កដា ទៅកាន់តំបន់សមុទ្រប្រទេសជប៉ុន។ កម្លាំងទាហានកូរ៉េខាងត្បូងបានបញ្ជាក់ថា ទីក្រុងព្យុងយ៉ាងបានបាញ់ចេញពីខេត្តនៅជិតព្រំដែនប្រទេសចិន។ អគ្គមេបញ្ជាការកងទ័ពកូរ៉េខាងត្បូង បានបញ្ជាក់ថា «កូរ៉េខាងជើងបានបាញ់ មីស៊ីលទៅកាន់តំបន់សមុទ្រជប៉ុន ដោយ បាញ់ចេញពីតំបន់ Banghyon ... Read More »

នាយករដ្ឋមន្ត្រីជប៉ុនកែទម្រង់ ក្រោយបក្សកាន់អំណាចបរាជ័យការបោះឆ្នោតទីក្រុងតូក្យូ

នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី២ ខែកក្កដា កន្លងមក គណបក្សគណបក្សអភិរក្សនិយមរបស់នាយករដ្ឋមន្ត្រី Shinzo Abe បានទួលបរាជ័យដ៏ជួរចត់ នៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុងតូក្យូ ជាសញ្ញាមិនល្អ មួយសម្រាប់គណបក្ស ពេលបោះឆ្នោត ជ្រើសរើស មេដឹកនាំនាពេលខាងមុខ។ លោកស៊ីនហ្ស៊ូ អាបេ ... Read More »

អភិបាលខណ្ឌដូនពេញ ក្រុមប្រឹក្សាសង្កាត់ទាំងអស់ត្រូវសាមគ្គីភាពជាធ្លុងមួយដើម្បីបម្រើសេវាសាធរណៈឲ្យបានល្អជូនប្រជាពលរដ្ឋ

ភ្នំពេញ ៖ក្រុមប្រឹក្សា​សង្កាត់​ទាំងអស់​ ត្រូវ​តែរួបរួមសាមគ្គី​គ្នា​ជា​ធ្លុងមួយ និងកុំញុះញង់​គ្នា ឬលាប​ពណ៌​គ្នា ដែល​អាចធ្វើ​ឲ្យយើង​បែកបាក់​គ្នា​ក្នុង​ការបម្រើ​ប្រជាពលរដ្ឋ​ឲ្យទាន់ពេលវេលានោះហើយ​ក៏មិនត្រូវ​ប្រកាន់​បក្សពួកនិយម​នោះទេ ។ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានមានប្រសាសន៍ដូច្នេះនារសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ នៅសង្កាត់ស្រះចក ... Read More »

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងថ្នាក់ដឹកនាំ បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងមន្ត្រីរាជការក្រសួងធនធានទឹក និងឧតុនិយម ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ប្រមាណ ១.០០០ នាក់

ភ្នំពេញ៖ ព្រឹកថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០១៧ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងថ្នាក់ដឹកនាំ បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងមន្ត្រីរាជការក្រសួងធនធានទឹក និងឧតុនិយម ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ... Read More »

រថយន្តហុីយ៉ាន់ដាយដឹកភេសជ្ជៈលើសចំណុះ និងបើកលឿនផង ដល់ពេលបែកកង់ក៏បណ្ដាលឲ្យបួងចង្កូតក្រឡាប់ផ្ងារជើងរងការខូចខាត

ភ្នំពេញ៖ រថយន្តហុីយ៉ាន់ដាយរបស់ក្រុមហ៊ុន ស៊ូន ស៊ូន បានដឹកភេសជ្ជៈលើសចំណុះ ហើយបើកបរក្នុងល្បឿនលឿនផងនោះ ដល់ពេលបែកកង់ក្រោយក៏បណ្ដាលឲ្យបួងចង្កូតក្រឡាប់ផ្ងារជើងតែម្ដង សំណាងល្អមិនបង្កគ្រោះថ្នក់ដល់មនុស្ស គ្រន់តែខូចខាតភេសជ្ជះបន្តិចបន្ទួចតែប៉ុណ្ណោះ ។ ក្នុងហេតុការណ៍ខាងលើនេះដែរ បានបង្កឡើងកាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ ... Read More »

បុរស​ម្នាក់ សង្ស័យស្រវឹងស្រាដើររអឹលជើងធ្លាក់ចូលស្រះទឹកលង់ស្លាប់

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ចោមរោមមើលយ៉ាងច្រើនកកកុញ ខណៈប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ ស្លាប់​អណ្តែត​ទឹកស្រះនិងរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានមកពិនិត្យសាសព ។ ហេតុការណ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិតក្នុង ភូមិប្រសប់លាក់ សង្កាត់បាទី ... Read More »

ភ្លៀងលាយឡំខ្យល់បក់បោកផ្ទះប្រជាពលរដ្ឋ១៤ខ្នងរងផលប៉ះពាល់រលំ និងរបើកដំបូល

ខេត្តកំពង់ឆ្នាំង៖ ផ្ទះប្រជាពលរដ្ឋ៣ខ្នង បានបាក់រាបដល់ដី និង ១១ខ្នងផ្សេងទៀត បានរងនូវផលប៉ះពាល់ របើកដំបូលនិងជញ្ជាំង ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជិត៦ល្ងាច ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងកំពង់ហៅ និង ត្រងិល ស្រុកកំពង់លែង ... Read More »

ឃាត់ខ្លួនតៃកុងនិងព្រូរថយន្ត២នាក់ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន

ខេត្តកំពង់ឆ្នាំង ៖ អ្នកបើកបរថយន្តម្នាក់ និង ព្រូរថយន្តម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងឃាត់ខ្លួន បន្ទាប់ពីសមត្ថកិច្ចរកឃើញមានឧបករណ៍សម្រាប់ជក់គ្រឿងញៀននៅក្នុងរថយន្ត ។ ការឃាត់ខ្លួននេះ គឺបានធ្វើឡើងកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ... Read More »

បុគ្គលិកផ្នែកពេទ្យសត្វខេត្តប៉ៃលិនម្នាក់ចុះដាក់ម៉ងក្នុងស្រះទឹកគាំងបេះដូងធ្លាក់ស្រះទឹកលង់ស្លាប់

ខេត្តប៉ែលិន៖ បុរសម្នាក់ជាបុគ្គលិកផ្នែកពេទ្យសត្វខេត្តប៉ៃលិនម្នាក់ បានគាំងបេះដូងស្លាប់ ពេលមុនបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដល់ពាក់កណ្ដាយផ្លូវ ពេលបុរសរងគ្រោះ បាននាំប្រពន្ធទៅចុះដាក់ម៉ងនៅក្នុងស្រះទឹកជារៀងរាល់ព្រឹក ។ លុះម្តងនេះ ពេលកំពុងតែចុះដាក់ម៉ង ស្រាប់តែប្រពន្ធសុំប្ដីដាំទៅបាយនៅកន្លែងស្នាក់ការពេទ្យសត្វ ដែលនៅជិតនោះ ពេលបុរសជាជនរងគ្រោះដាក់ម៉ងរួច ក៏ជិះការុងកៅស៊ូដែលមានខ្សល់ប៉ោងមកច្រាំងវិញ ពេលជិតមកដល់ច្រាំងប្រហែល២ម៉ែត្រ សង្ស័យគាំងបេះដូងស្លាប់ ... Read More »

ថ្នាំញៀនចំនួន ១៧កញ្ចប់តូច ធំ រួមនឹងជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបាន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ និងថ្នាំញៀនចំនួន ១៧កញ្ចប់តូចធំ ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ ធ្វើការបង្ក្រាបជាក់ជាក់ស្តែង កាលពីវេលាម៉ោង ៧និង១៥នាទីយប់ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្លូវលំ ក្រុម១០ ភូមិលូ សង្កាត់ស្វាយប៉ាក ... Read More »

បុរសជនជាតិអាមេរិកម្នាក់ ដេកស្លាប់ក្នុងសណ្ឋាគារយីហោ “ហាមុឺនីរីវើ អូតែល”

ភ្នំពេញ៖ ជនជាតិអាមេរិកវ័យ៧០ឆ្នាំម្នាក់ ដេកស្លាប់ក្នុងសណ្ឋាគារយីហោ “ហាមុឺនីរីវើ អូតែល “បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះត្រួតពិនិត្យ ទើបដឹងថា ដោយសារតែគាត់មានជម្ងឺប្រចាំកាយ បណ្ដាលឲ្យគាំងបេះដូងស្លាប់ភ្លាមៗតែម្តង ។ ករណីដេកស្លាប់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១ថ្ងៃត្រង់ទី០៤ ខែកក្កដា ឆ្នាំ២០១៧ ... Read More »

ក្រុមហ៊ុន Motorola បានបង្ហាញម៉ូឌែលកាមេរ៉ា Moto Mod 360 ដឺក្រេ

ក្រុមហ៊ុន Motorola បានប្រកាសកាមេរ៉ា Moto Mod ថ្មីមួយដែលអនុញ្ញាតឱ្យអ្នកប្រើងាយស្រួលបន្ថែមកាមេរ៉ា 360 ដឺក្រេទៅនឹងម៉ូដែល Moto Z ,Z Play ឬ Z2 Play ... Read More »

តុលាការឃុំខ្លួនស្ត្រីមេតុងទីនម្នាក់រឿងស៊ីដាច់កូនតុងទីនជាង២ម៉ឺនដុល្លារអាមេរិក

ភ្នំពេញ៖ ស្ត្រីម្នាក់ជាមេតុងទីនប្រចាំនៅខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី៤ ខែកក្កដាឆ្នាំ ២០១៧ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនដាក់ពន្ធនាគារដើម្បីស៊ើបអង្កេតករណីស៊ីដាច់លុយកាក់របស់កូនតុងទីន ជាង២ម៉ឺនដុល្លារអាមេរិក។ ស្រ្តីមេតុងទីនឈ្មោះ ចាន់ ធឿន អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៧៩ ផ្លូវលេខ១០៤ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ... Read More »

តើប្រទេសណាខ្លះដែលមានក្រដាសប្រាក់ថ្លៃជាងគេបំផុតលើពិភពលោកបច្ចុប្បន្ន?

បច្ចុប្បន្ន យើងដឹងតែពីតម្លៃប្រាក់ដុល្លារអាមេរិកប៉ុណ្ណោះ ដែលជាប្រាក់ តែមួយគត់ចរាចរណ៍នៅលើទីផ្សារសេដ្ឋកិច្ចពិភពលោក ក្នុងវិស័យសេដ្ឋកិច្ច ធ្វើមុខជំនួញ ។ រាល់ទំនិញនាំចេញ ចូល និងដៃគូពាណិជ្ជកម្ម គឺគេទូទាត់ប្រាក់ គិតតាម តម្លៃប្រាក់ដុល្លារអាមេរិក ។ តម្លៃប្រាក់នៅក្នុងប្រទេសនីមួយៗគឺបានគិតតាមប្រាក់ចំណូល ... Read More »

ឧបករណ៍បញ្ជាចរន្ត NES-style Switch ទាំងនេះមើលទៅអស្ចារ្យ វាមានតម្លៃថ្លៃ

ColorWare ត្រូវបានគេគូរគំនិតផ្ទាល់ខ្លួននៃស៊េរី Switch ចាប់តាំងពីខែមេសា ប៉ុន្តែការចេញផ្សាយ Version ចុងក្រោយមានកំណត់របស់ក្រុមហ៊ុនប្រហែលជាដាក់ពណ៌ចម្រុះនិងល្បាយចម្រុះទាំងអស់របស់អ្នកដើម្បីអាម៉ាស់ជាមួយនឹងគូនៃឧបករណ៍បញ្ជា Joy-Con លំនាំដើមរបស់ NES ។ ចំណុចសំខាន់ៗរបស់កុងសូលដើមរបស់ហ្គេម Nintendo ត្រូវបាននាំមកនូវថ្មីបំផុត រចនាប័ទ្មពណ៌ប្រផេះនិងពណ៌ខ្មៅពីរ, ... Read More »

ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖​ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន​ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧​ នៅបន្ទប់ជួកម្តុំអាងទឹក​ ផ្លូវវេងស្រេង សង្កាត់ចោមចៅ​ ខណ្ឌសែនជ័យ។ ជនសង្ស័យ ទី១ឈ្មោះ សឿនធូ​ ភេទប្រុសអាយុ២៣​ ... Read More »

សំណង់ខុសច្បាប់ កាស៊ីណូ Macau ដែលសាងសង់រំលោភ លើចំណីផ្លូវសាធារណ មកដល់ពេលនេះនៅមិនទាន់រុះរើតាមលិខិតជូនដំណឹងរបស់អាជ្ញាធរខេត្តនៅឡើយ

ខេត្តព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧កន្លងមក គណៈកម្មការខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម ស៊្រុន ស៊្រន់ អភិបាលរងខេត្តព្រះសីហនុ សហការណ៍ជាមួយអាជ្ញាធរក្រុងព្រះសីហនុ អាជ្ញាធរមូលដ្ឋាន សង្កាត់ និងមន្ត្រីជុំនាញអង្គភាពពាក់ព័ន្ធ បានចុះរុះរើសំណង់ខុសច្បាប់សាងសង់រំលោភ លើផ្លូវសាធារណះ ... Read More »

ប៉ះអ៊ុតម៉ូតូក្បែរដបសាំងឆាបឆេះរត់ជាន់គ្នាផ្អើលទាំងព្រឹក

ភ្នំពេញ៖​ ហេតុការណ៍គ្រោះអគ្គីភ័យមួយបានឆាបឆេះ ខណៈជាងប៉ះកង់ម្នាក់បានកំពុងប៉ះម៉ូតូឲ្យគេបណ្តើរ និងជក់បារីបណ្តើរ ស្រាប់តែឆាបសាំងដបដែលនៅក្បែរឆេះបណ្តាលឲ្យរងការខូចខាតម៉ូតូមួយគ្រឿង និងម៉ាសីុនខ្យល់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង8និង55នាទីព្រឹក ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅច្រកចូលរោងចក្រQMI ដែលស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានី ... Read More »

រថយន្តម៉ាក FORTUNER បុកអ្នកជិះម៉ូតូម៉ាកហុងដាឌ្រីមរបួសធ្ងន់ម្នាក់នៅស្រុកក្រគរ

ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងរងការខូចខាតមធ្យោបាយម៉ូតូ និងរថយន្តផងដែរ ដោយសារការគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក FORTUNER បុកអ្នកបើកបរម៉ូតូម៉ាក ហុងដាឌ្រីម ខណៈកំពុងធ្វើដំណើរបញ្រ្ចាស់ទិសគ្នា។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងកាលពីរសៀល ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ ... Read More »

កម្លាំងកងរាជអាវុធហត្ថ ស្រុកសន្ទុកឃាត់រថយន្ដក្រុងចំណុះ៤៥កៅអីមួយគ្រឿង ដឹកឈើប្រណឹតធ្នងនិង ឈើ សុក្រម

ខេត្តកំពង់ធំ៖ មួយរយះពេលនេះ អង្កេតឃើញថា បទល្មើសដឹកជញ្ចូនអនុផលព្រៃឈើចេញពីខេត្ត សៀមរាប និង ខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំ មានសភាពដួចគេហែរកឋិន ចូលវត្ត តែបែរជាមន្រ្ដីដែលពាក់ព័ន្ធមួយចំនួនធំ មិនសូវ បង្រ្កាប ទោះបី រាល់ការប្រជុំ ... Read More »