ព័ត៌មានទាន់ហេតុការណ៍៖
'

ដួលម៉ូតូហើយ នៅឡើយបងស្រីស្តីបន្ទោសថែមទៀត ខឹងចិត្តលេបថ្នាំបាញ់ស្មៅបញ្ចប់ជីវិត

ខេត្តប៉ៃលិន៖ យុវជនម្នាក់ត្រូវគេសង្ស័យបានតូចចិត្តជាមួយនឹងពាក្យស្តីប្រដៅ ពីសំណាក់បងស្រីរបស់ខ្លួនបន្ទាប់ពីករណីដែលរូបគេបានជិះម៉ូតូដួល ទើបធ្វើឲ្យឈានដល់ការឈឺចិត្ត ផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួនតែម្តង ។ ករណីនេះបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ... Read More »

ចូលព្រៃបេះផ្កា ចៃដន្យអកុសលជាន់ប៉ះគ្រាប់មីនផ្ទុះដាច់ជើងម្ខាងគួរឲ្យសង្វេគ

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃម្នាក់ បានជាន់គ្រាប់មីនផ្ទុះដាច់ជើងម្ខាង ខណៈគាត់ដើរចូលព្រៃដើម្បីបេះផ្កាលក់នៅផ្សារស្រុកថៃ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចច្រក(ច១)ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ... Read More »

សមត្ថកិច្ចបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅបឹងទន្លេសាបចាប់ពីចំណុចភូមិកំពង់ឃ្នាស ឃុំក្បាលត្រាច រហូតដល់ភូមិកំពង់ផ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ

ខេត្តពោធិ៍សាត់៖ លោក ពិន វុទ្ធី នាយសង្កាត់រដ្ឋបាលជលផលក្រគរ ដឹកនាំមន្រ្តីក្រោមឱវាទ សហការជាមួយមន្រ្តីពាក់ព័ន្ធ ចុះបង្រ្កាបបទល្មើសនេសាទ(ឈ្នក់)ជាប្រភេទឧបករណ៍រួមផ្សាំ ដោយរឹបអូសបានវត្ថុតាងតាងយ៉ាងច្រើនសន្ធឹកសន្ធាប់ យកទៅរក្សាទុកដើម្បីចាត់ការបន្តតាមនីតិវិធី។ ប្រតិបត្តិការនេះ អនុវត្តន៍ឡើងកាលពីវេលាម៉ោង២១ ដល់ពាក់កណ្ដាលអធ្រាត្រ ថ្ងៃទី៥ ខែតុលា ... Read More »

បុរសស្រវឹងខួបដេកស្លាប់ក្នុងអង្រឹងគ្មានអ្នកដឹងបង្កការភ្ញាក់ផ្អើល

ខេត្តកំពងស្ពឺ៖ បុរសម្នាក់ដែលគេដឹងថា ជាអ្នកញៀនស្រាបានដេកស្លាប់ក្នុងអង្រឹងកន្លែងចាំចម្ការបង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅពិនិត្យ ទើបដឹងថា ករណីនេះជនរងគ្រោះខ្យល់គរ ហើយគ្មានអ្នកជួយសង្គ្រោះ ។ ករណីនេះកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅភូមិតាំងស្នោរ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ... Read More »

នាយឧត្តមសេនីយ៍ សៅ សុខា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងលទ្ធផលការងារកងរាជអាវុធហត្ថ

ភ្នំពេញ៖ ព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ នៅសាលប្រជុំនៃអគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងលទ្ធផលការងារកងរាជអាវុធហត្ថក្នុងរយៈពេល៩ខែនិងទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០១៦ ។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពលោក នាយឧត្តមសេនីយ៍ សៅ សុខា ... Read More »

ក្មេងស្រីអាយុ១០ឆ្នាំរងការចាប់រំលោភយ៉ាងព្រៃផ្សៃពីសំណាក់លោកអ៊ុំសាច់ថ្លៃ

ខេត្តកណ្តាលៈ ក្មេងស្រីអាយុ១០ឆ្នាំទទួលរងការចាប់រំលោភជាច្រើនលើក ច្រើនសារ ពីសំណាក់លោកអ៊ុំសាច់ថ្លៃ ចាប់តាំងពីអំឡុងចុងឆ្នាំ២០១៥រហូតដើមឆ្នាំ២០១៦ ទើបបែកធ្លាយ ។ លោកអ៊ុំល្មោភកាមត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយនគរបាលស្រុកខ្សាច់កណ្តាលនាំខ្លួន កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ខណៈកំពុងនៅលំនៅដ្ឋាន ... Read More »

កុមារាអាយុ២ឆ្នាំរត់តាមម្តាយបោកខោអាវនៅប្រឡាយមុខផ្ទះរអិលជើងធ្លាក់ទឹកលង់ស្លាប់

ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុសម្នាក់អាយុ២ឆ្នាំ បានលង់ទឹកប្រឡាយស្លាប់ ខណៈដែលក្មេងរងគ្រោះរត់ទៅតាមម្តាយបោកខោអាវនៅមាត់ប្រឡាយទឹកខាងមុខផ្ទះប្រហែល២០ម៉ែត្រ។សាកសពក្មេងរងគ្រោះត្រូវបានអ្នកភូមិនិងក្រុមគ្រួសារចំណាយពេលេរហូតដល់ជិត២ម៉ោងទើបរកឃើញសាកសពអណ្តែតជាប់និងគុម្ពប្ញស្សី។ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិផាស៊ីស្រា ឃុំប្ញស្សក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុប្រាប់ឱ្យដឹងថា ក្មេងរងគ្រោះមានឈ្មោះ សារិម ភុយ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន២នាក់ រកឃើញថ្នាំញៀន១៦គ្រាប់

ខេត្តបាត់ដំបង៖ ជនសង្ស័យគ្រឿងញៀន២នាក់ ជាមុខសញ្ញាលក់ចែកចាយថ្នាំញៀនយ៉ាងសកម្មនៅ ស្រុកសំពៅលូន រងការចាប់ខ្លួនពីកម្លាំងនគរបាលស្រុកសំពៅលូន កាលពីវេលាម៉ោង១១យប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិ អូរល្វា ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន ខេត្តបាត់ដំបង ខណៈដែលជនសង្ស័យបានធ្វើសកម្មភាពលក់ចែកចាយថ្នាំញៀនក្នុងមូលដ្ឋានរបស់ខ្លួន។ ជនសង្ស័យមានឈ្មោះ ... Read More »

ចាប់ខ្លួនជនរួមភេទអនីតិជន១៦លើក បែកធ្លាយបទល្មើសឃាតកម្មរត់គេចខ្លួនពីតាកែវទៅសំពៅលូន

ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់រងការចាប់ឃាត់ខ្លួនពីកម្លាំងនគរបាលស្រុកសំពៅលូន ជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសរួមភេទជាមួយក្មេងស្រីម្នាក់នៅជាអនីតិជនរហូតដល់ទៅចំនួន១៦លើក ។ ជនសង្ស័យក្រោយពីយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសំពៅលូន សមត្ថកិច្ច ក៏បានរកឃើញជនសង្ស័យ ជាប់ពាក់ព័ន្ធនឹងបទល្មើសអំពើ ឃាតកម្មមួយផ្សេងទៀតនៅស្រុកកំណើត ក្នុងខេត្តតាកែវ ហើយរត់គេចខ្លួន ធ្វើជាកម្មករនៅស្រុកសំពៅលូន ខេត្តបាត់ដំបង ។ សមត្ថកិច្ចឲ្យដឹងថា ... Read More »

មេព្រៃចាប់ឈើល្មើសច្បាប់១ឡានសាំយ៉ុង

ខេត្តសៀមរាប៖ កម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាប សហការជាមួយប៉ូលិសស្រុកអង្គរធំបានស្ទាក់ចាប់រថយន្តសាំយ៉ុង ដឹកឈើមួយគ្រឿងផ្ទុកឈើលេខ១ គ្មានច្បាប់យកទៅរក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើ បន្ទាយស្រី ។ ប្រតិបត្តិការឃាត់រថយន្តដឹកឈើនេះ ធ្វើឡើងនៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ ក្នុងភូមិជប់ ឃុំតាត្រាវ ស្រុកអង្គរធំ ... Read More »

បុរសម្នាក់បែកថ្នាំរត់ចូលមុខផ្ទះសម្ដេចតេជោត្រូវអង្គរក្សចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ: ហេតុការណ៍ភ្ញាក់ផ្អើលមួយកើតឡើង បន្ទាប់ពីមានបុរសម្នាក់ជារត់ម៉ូតូឌុប បែកថ្នាំបានយកលាក់អំពូលភ្លើងLED ១ដើមមកជាមួយនឹងទឹកមុខចំឡែកស្លេកស្លាំង ត្រូវអង្គរក្សសម្ដេចនឹងសមត្ថកិច្ច នាំគ្នាចាប់យកទៅសួរនាំ ព្រោះតែគាត់ជិះម៉ូតូ ទៅឈប់មុខផ្ទះសម្ដេចតេជោ ហើយស្រែកឡូឡារកសម្ដេចឲ្យជួយបង្កការភ្ញាក់ផ្អើលតែម្តង ។ ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យនីតិ សាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (Royal University of Law and Economics-RULE )

  ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែតុលា  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចដែលបានបញ្ចប់ បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៣,២៥៤ ... Read More »

នគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីរក្សាទុកដែកកែឆ្នៃឆ្កឹះសោបន្ទប់

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវកំលាំងអន្តរាគមន៍ខណ្ឌសែនសុខ និងអន្តរាគមន៍ក្រុងឃាត់ខ្លួន ខណៈឆែករកឃើញរក្សាទុកដែកកែឆ្នៃឆ្កឹះសោរបន្ទប់ ។ កាលពីវេលាម៉ោង១២និង ៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ០៦ ខែតុលាឆ្នាំ២០១៦នៅតាមបណ្តោយផ្លូវណតប្រ៊ីត ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ... Read More »

ឃាត់ខ្លួនជនសង្ស័យ៤នាក់ ករណីលាក់ទុកដាវសាំម៉ូរ៉ៃ និងថ្នាំញៀន

ភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់ ត្រូវបានកម្លាំងអន្តរាគមន៍ក្រុង សហការជាមួយកម្លាំងអន្តរាគមន៍ខណ្ឌសែនសុខ ឃាត់ខ្លួន ខណៈពួកគេមានលាក់ទុកនូវដាវសាំម៉ូរ៉ៃ និងថ្នាំញៀននៅជាប់ខ្លួន ។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០១៦ តាមបណ្តោយផ្លូវ២៧១ ... Read More »

បុរសជនជាតិអង់គ្លេសម្នាក់ចងកសម្លាប់ខ្លួននៅក្នុងសណ្ឋាគារយីហោធីហៅស៍​ មិនដឹងមូលហេតុ

ភ្នំពេញ៖ ហេតុការណ៍មួយបានកើតឡើង បន្ទាប់ពីបុរសជនជាតិអង់គ្លេសម្នាក់បានចងកស្លាប់ខ្លួននៅក្នុងបន្ទប់សណ្ឋាគារយីហោ”ធីហៅស៍”ដោយមិនដឹងមូលហេតុ កាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី៥ ខែតុលាឆ្នាំ២០១៦ នៅទីតាំងផ្ទះលេខ៣២ បន្ទប់លេខ៣១០ ជាន់ទី៣ ផ្លូវលេ២៤២ សង្កាត់ចតុមុខ ភូមិ៦ ខណ្ឌដូនពេញ ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ... Read More »

រឿង«នារីវេទមន្ត»ចាក់បញ្ចាំងជាផ្លូវការក្រោយក្រសួងវប្បធម៌ត្រួតពិនិត្យម្តងទៀត

ភ្នំពេញ៖ ខ្សែភាពយន្តខ្នាតធំរឿង “នារីវេទមន្ត” របស់ផលិតកម្ម Rock ដែលលេចចេញនូវឈុតឆាកអាក្រាតកាយមួយចំនួន នោះត្រូវបានប្រកាសចាក់បញ្ចាំងជាផ្លូវការហើយ ក្រោយពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រួតពិនិត្យជាថ្មីមុនពេលចាក់បញ្ចាំងជាផ្លូវការនៅកម្ពុជា។ ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងកម្មវិធីសម្ពោធជាផ្លូវការនូវរឿង«វេទមន្តនារី»កាលពីល្ងាចថ្ងៃទី៥តុលាឆ្នាំ២០១៦នារោងភាពយន្តMajor Cineplex by Cellcard ស្ថិតក្នុងផ្សារទំនើបអ៊ីអន។ ... Read More »

សម្តេចតេជោហ៊ុន សែន បង្ហាញរូបថតជីតា ជីដូនរបស់សម្តេចក្នុងគោលបំណងជូនដល់ចៅ ចៅទួត ចៅលួត និងសាច់ញ្ញាតិបានស្គាល់អ្នកមានគុណ និងរក្សារូបថតនេះទុក

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បង្ហាញរូបថតជីតា ជីដូនរបស់សម្តេចក្នុងគោលបំណងជូនដល់ចៅ ចៅទួត ចៅលួត និងសាច់ញ្ញាតិបានស្គាល់អ្នកមានគុណ និងរក្សារូបថតនេះទុក ។ សម្តេចបានថ្លែងនៅលើបណ្តាញសង្គមកាលពីព្រឹកថ្ងៃទី៦ ខែតុលាយ៉ាងដូច្នេះថា៖ «ជាភព្វ័សំណាងដែលខ្ញុំទទួលបាននូវរូបថតដ៏កម្រដែលខែមុននេះ ខ្ញុំបានទៅដុតធូបនៅចេតិយរបស់គាត់នៅទីរួមខេត្តកំពង់ចាម ។ ... Read More »

ឈររង់ចាំទទួលមូយមកយកថ្នាំញៀន ត្រូវសមត្ថកិច្ចចាប់ខ្លួន

ខេត្តកណ្តាលៈ ជនល្មើសម្នាក់មានរក្សាទុកគ្រឿងញៀននៅជាប់ខ្លួន ឈរចាំមូយមកយក ក៏ត្រូវសមត្ថកិច្ចនគរបាលល្បាតប្រទះឃើញចាប់ខ្លួន ឈានដល់ឆែកឆេបន្ទប់ផ្ទះសំណាក់យីហោ “ឡាលីន” ដែលជាកន្លែងជួលស្នាក់នៅរបស់ជនល្មើសរឹបអូសថ្នាំញៀនសរុបចំនួន៤កញ្ចប់ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ករណីឃាត់ខ្លួនជនល្មើសធ្វើឡើង កាលពីវេលាម៉ោង២១ និង០០នាទី ថ្ងៃតី០៥ ខែតុលា ឆ្នាំ២០១៦ ... Read More »

សង្ស័យម្ចាស់ផ្ទះសំណាក់យីហោលីលីបើកដៃ ទើបជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង

ភ្នំពេញ៖ បងប្អូនដែលនាំគ្នាចូលទៅជួលបន្ទប់ស្នាក់នៅផ្ទះសំណាក់យីហោ”លីលី” ត្រូវប្រុងប្រយ័ត្នផង ព្រោះផ្ទះសំណាក់នេះងាយស្រួលឲ្យចោរលួចម៉ូតូណាស់ ជាក់ស្ដែងកាលពីវេលាម៉ោង៤ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ ខណៈក្រុមចោរជំនាញខាងលួចម៉ូតូ២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្រះចកឃាត់ខ្លួនភ្លាមៗក្រោយធ្វើសកម្មភាពម៉ូតូ នៅចំណុចផ្ទះសំណាក់យីហោ(លីលី)លេខ៣៣ ផ្លូវព្រះមុនីវង្ស ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ... Read More »

ភិន សុដាលីស ចូលមន្ទីរពេទ្យសម្រាលកូនទាំងគ្មានវត្តមានប៉ែន ចំរ៉ុង

ភ្នំពេញ៖ នៅទីបំផុតតារាសម្តែង ភិន សុដាលីសបានឈឺពោះចូលមន្ទីរពេទ្យ ដើម្បីសម្រាលកូនស្រីហើយបន្ទាប់ពីរងចាំអស់ជាច្រើនខែ ។ ទោះជាយ៉ាងណា គេមិនឃើញមានវត្តមានអតីតស្វាមី លោក ប៉ែន ចំរ៉ុងរួមដំណើរជូនប្រពន្ធទៅសម្រាលកូន ដែលជាដំណក់ឈាមរួមគ្នានោះទេ ។ តារាសម្តែង និងពិធីករប៉ែន ... Read More »

សប្បាយក្លាយជាទុក្ខ! នាំគ្នាចុះលេងទឹកកំពុងហូរ លិចស្លាប់២នាក់នៅកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺៈយ៉ាងហោចណាស់មនុស្ស២នាក់ បានបាត់បង់ជីវិត ខណៈដែលពួកគេនាំគ្នាចុះទៅងមុជទឹកនៅទំនប់បង្ងៀរអូរក្រាំងអំបិល ពេលទឹកកំពុងហូរកួច ទើបជួបហេតុការណ៍អាក្រក់បែបនេះ ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចទំនប់បង្ហៀរទឹកអូរក្រាំងអំបិល ភូមិអន្លុងគង់ឃុំត្រាពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ... Read More »

បុរសជនជាតិវៀតណាមម្នាក់ ស្រវឹងស្រាអុកឡុកការិយាល័យបោះឆ្នោតផ្សារដើមថ្កូវ

ភ្នំពេញ៖ បុរសជនជាតិវៀតណាមម្នាក់ ស្រវឹងស្រាអុកឡុកនៅការិយាល័យបោះឆ្នោតផ្សារដើមថ្កូវ ត្រូវបានមន្រ្តី គ.ជ.ប ប្តឹងទៅនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវឃាត់ខ្លួន កាលពីវេលាម៉ោង ៤និង២០នាទីល្ងាចថ្ងៃទី០៥ ខែតុលា នៅចំណុចស្នាក់ការចុះឈ្មោះបោះឆ្នោតសាលាសង្កាត់ផ្សារដើមថ្កូវ ក្រុម១៧ ស្ថិតនៅភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ ... Read More »

បុរសម្នាក់លក់ម៉ូតូមិនមានឯកសារគ្រប់គ្រាន់ សមត្ថកិច្ចសាកសួរបែកធ្លាយកាច់កម៉ូតូគេ

ខេត្តស្វាយរៀង ៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្វាយទាបឃាត់ខ្លួន បន្ទាប់ពីយកម៉ូតូទៅលក់ មិនមានឯកសារគ្រប់គ្រាន់ ទើបបែកធ្លាយករណីកាច់កម៉ូតូ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីរសៀលម៉ោង៥និង៣០នាទី ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ។ ... Read More »

ប្រទះឃើញសាកសពបុរសម្នាក់ស្លាប់នៅកណ្តាលទ្រូងផ្លូវសង្ស័យត្រូវរថយន្តធុនធំបើកបុក

ខេត្តកំពង់ឆ្នាំង ៖ សាកសពបុរសពបុរសម្នាក់ ដែលមានសភាពខ្ទេចក្បាល និងដងខ្លួន ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់នៅកណ្តាលទ្រូងផ្លូវ បង្កអោយមានការភ្ញាក់ផ្អើល ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា៥ជិតភ្លឺ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខប្រាំ ជិតស្ថានីយសាំងដំរីស ... Read More »

លោកយាយចំណាស់ម្នាក់មានជំងឺសរសៃប្រសាទចង់កសម្លាប់ខ្លួនឯង

ខេត្តកំពង់ធំ ៖ លោកយាយអាយុ៧៤ឆ្នាំម្នាក់ មានជំងឺសរសៃប្រសាទ បានយកក្រមាចងកសម្លាប់ខ្លួនឯងច្រើនលើកច្រើនសារ តែដោយសារមានបងប្អូនកូនចៅឃើញទាន់ ក៏ជួយសង្រ្គោះទាន់ តែអកុសល ថ្ងៃកើតហេតុចុងក្រោយ លោកយាយបានយកក្រមាចង់កម្ដង់ទៀត គាប់ជួនគ្មានមនុស្សនៅជិត ទើបបណ្ដាលអោយលោកយាយសម្រេចដូចបំណង់។ ហេតុការណ៍នេះបានកើតឡើងនៅ ម៉ោង ៦និង១០នាទីព្រឹក ... Read More »

អង្គការសហប្រជាជាតិជ្រើសរើសបានអគ្គលេខាធិការថ្មីជំនួសលោកបាន គីមូន

អតីតនាយករដ្ឋមន្ត្រីព័រទុយហ្គាល លោក Antonio Guterresកាលពីថ្ងៃទី៥ ខែតុលា ត្រូវបានបោះឆ្នោតជ្រើសរើសជាអគ្គលេខាធិការអង្គការសហប្រជាជាតិជំនួសលោកបានគីមូន ។ សារព័ត៌មាន AFP បានផ្សាយថា ជាមួយនិងសម្លេងគាំទ្រ១៣ និងអនុប្បវាទ២សម្លេង ក្រុមព្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជ្រើសរើសលោក Antonio ... Read More »

ឃាត់ខ្លនយុវជន២នាក់ជាក់ស្តែងពីបទរក្សាទុកសារធាតុញៀន​

ភ្នំពេញ៖ កំលាំងល្បាតនគរបាលអធិការដ្ឋានខណ្ឌទួលគោក សហការជាមួយកំលាំងការិយាល័យជំនាញ និងអន្តរាគមន៍បានប្រទះឃើញសង្ស័យ២នាក់ ក៏ឃាត់ខ្លួនឆែកឆេរត្រួតពិនិត្យរកឃើញម្សៅក្រាមសថ្លា សង្ស័យគ្រឿងញៀនមួយកញ្ចប់តូច កាលពីវេលាម៉ោង២២និង៤០នាទី ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្លូវរថភ្លើង ក្រុម១០៦ ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ... Read More »

កំពុងធ្វើសកម្មភាពគាស់សោទ្វារផ្ទះត្រូវម្ចាស់គេទាន់ចាប់ក្របួចបានម្នាក់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវកម្លាំងនគរបាលខណ្ឌទួលគោកឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះនឹងបក្ខពួកបានធ្វើសកម្មភាពគាស់សោទ្វារផ្ទះប្រជាពលរដ្ឋបំណងលួចម៉ូតូ តែត្រូវជនរងគ្រោះភ្ញាក់ទាន់ចាប់បានម្នាក់យកប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។ ចំណែកឯបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោងប្រហែល២១និង៣០នាទីយប់ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ ចំណុចផ្ទះលេខ១២៤ ផ្លូវលេខ២៥៥ ... Read More »

ជនសង្ស័យ២នាក់ធ្វើ​សកម្មភាពលួចម៉ូតូ ត្រូវសមត្ថកិច្ចបុស្តិ៍ទំនប់ទឹកឃាត់ខ្លួន

ភ្នំពេញ៖ សមត្ថកិច្ចបុ៉ស្តិ៍ទំនប់ទឹកបានឃាត់ខ្លួនជនសង្ស័យ២នាក់ខណៈដែលពួកគេធ្វើសកម្មភាពលួចមូ៉តូមា៉កហ្វីណូ កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ៥២Eoតាមបណ្តោយផ្លូវលេខ៤០២ក្រុម១៥ ភូមិ៣ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ប្រភពត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ សមត្ថកិច្ចបុ៉ស្តិ៍ទំនប់ទឹកកំពុងល្បាតក្នុងមូលដ្នាន ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យា ល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច 

  ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែតុលា  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ និស្សិតដែលត្រូវទទួលសញ្ញាបត្រនាពេលនេះមាន បរិញ្ញាបត្ររង បរិញ្ញាបត្រ ... Read More »