ព័ត៌មានទាន់ហេតុការណ៍៖
'

យុវជនបាត់ដំបង ឆ្នៃគំនូរ និងសម្លៀកបំពាក់ ពីសំរាមបង្ហាញក្នុងព្រឹត្តិការណ៍សិល្បៈមួយ

ខេត្តបាត់ដំបង៖ យុវជនជាច្រើនរូបមកពីក្រុមផ្សេងៗគ្នា នឹងរួមគ្នាបង្កើតកម្មវិធីមួយមានឈ្មោះថា “ជំនោរ Art” ដែលនឹងធ្វើឡើងនៅលើទឹកដីនៃខេត្តបាត់ដំបងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ។ កម្មវិធីសិល្បៈ និងពិព័រណ៍ជំរុញលើកកម្ពស់ការថែរក្សាការពារធម្មជាតិបរិស្ថាននេះ នឹងបង្ហាញស្នាដៃសម្តែងសិល្បៈរួមទាំងគំនូរ និងការបង្ហាញម៉ូដសម្លៀកបំពាក់ច្នៃពីសំរាមដែលគេបោះចោល ។ ... Read More »

មិនល្បីឈ្មោះលើការងារសិល្បៈខ្លាំង ប៉ុន្តែ កឹម ដារ៉ារិទ្ធិ លេចធ្លោលើជំនួញធំៗក្នុងដៃមួយចំនួន

ភ្នំពេញ៖ ស្ងាត់ៗតារាសម្តែង កឹម ដារ៉ារិទ្ធិ បានបង្ហាញកម្មវិធីសម្ពោធជំនួញមួយចំនួនរបស់ខ្លួនធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងនៅលើទឹកដីនៃទីរួមខេត្តកំពង់ស្ពឺ ។ ការបញ្ជាក់នេះ ធ្វើឡើងក្រោយពីតារាសម្តែងរូបនេះ និងក្រុមគ្រួសារបានរៀបចំពិធីសម្ពោធហាង៣ស្មើនឹង៥ល្វែងជាប់គ្នានៅលើទឹកដីនៃទីរួមខេត្តកំពង់ស្ពឺ ។ កម្មវិធីនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ក្រោមវត្តមានភ្ញៀវរាប់រយនាក់ចូលរួមមានទាំងសិល្បករផងដែរ ... Read More »

ក្រុមគ្រួសារបារម្ភពីស្ថានភាពជំងឺ និងផ្លូវចិត្តរបស់នាយចឺមក្រោយគេវាយធ្ងន់ធ្ងរ

ភ្នំពេញ៖ ករណីអតីតកីឡាករបាល់ទាត់ ឈ្មោះ ង៉ែត លីទី បានយកដំបងវាយទៅលើតារាចម្រៀង សុខ មេសា ហៅនាយចឺមនោះ នៅមិនទាន់ស្ងាត់នៅឡើយទេ ។ ក្រុមគ្រួសារនាយចឺមបានបង្ហាញពីក្តីព្រួយបារម្ភជាខ្លាំងទៅលើសុខភាពរូបរាងកាយ និងផ្លូវចិត្តរបស់នាយចឺមក្រោយរងការវាយដំសម្លុតបំភ័យនេះ។ ​នាយ​ក្រូច​ ​ជា​ពូ​របស់​ ... Read More »

អធិការរងក្រុងបាវិតចូលផឹកស៊ីសង្ស័យ គំនុំនឹងម្ចាស់ហាងបាញ់ចំក្បាលផ្អើលទាំងព្រលប់

ខេត្តស្វាយរៀង៖ ស្ត្រីដែលគេស្គាល់ជាម្ចាស់ហាងយីហោសំណាងអាណេ បានរងរបួសធ្ងន់ ខណៈត្រូវជនសង្ស័យមានតួនាទីជាអធិការងក្រុងបាវិតបានយកកាំភ្លើងបាញ់ឡើងលើមួយគ្រាប់និងបាញ់ចំក្បាលមួយគ្រាប់ហើយរត់គេចខ្លួន បង្កការភ្ញាក់ផ្អើលដល់ភ្ញៀវអង្គុយផឹកស៊ីរត់ចែកជើងគ្នា កាលពីវេលាម៉ោង៦និង១០នាទីព្រលប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតក្នុងភូមិ តាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង សង្ស័យរឿងគំនុំ ។ ... Read More »

គំនរឈើរាប់រយកំណាត់ត្រូវកងកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកអន្លង់វែងបង្ក្រាប

ខេត្តឧត្តរមានជ័យ ៖ មូលដ្ឋានអាវុធហត្ថស្រុកអន្លង់វែង ដឹកនាំដោយលោកវរសេនីយ៍ទោ ងួន រឹទ្ធមេបញ្ជាការ សហការជាមួយមន្រ្តីរដ្ឋបាលព្រៃឈើស្រុកអន្លង់វែង ចំនួន២នាក់ ដោយមានការសម្របសម្រួលពីលោកប៉េង ម៉េង គ័ងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តឧត្តរមានជ័យ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ បានចុះបង្រ្កាបទីតាំងស្តុក ... Read More »

កងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាបក្រុមក្មេងទំនើង ដែលបង្កអសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម​

ខេត្តស្ទឹងត្រែង៖ កងរាជអាវុធហត្ថខេត្តចុះបង្ក្រាបក្រុមក្មេងទំនើង តាមការស្នើសុំរបស់សាលាក្រុងស្ទឹងត្រែង ដែលតែងតែជិះម៉ូតូប្រើស៊ីម៉ាំងប្រេន រំខានដល់ពលរដ្ឋក្នុងខេត្ត និងធ្វើឲ្យប៉ះពាល់ ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្ត ឆ្មក់បង្ក្រាបបានម៉ូតូ ចំនួន១០គ្រឿង ក្មេងទំនើង១០នាក់ ៩អ្នកអប់រំ ណែនាំ និងម្នាក់ទៀតចាប់ឃាត់ខ្លួនតាមដីកាតុលាការខេត្ត ... Read More »

ដើម្បីសុខសន្តិភាព និងការរីកចម្រើន ហុងកុង និងតៃវ៉ាន់ គួតែយកគំរូតាមម៉ាកាវ

នៅក្នុងអត្ថបទវិចារណកថារបស់កាសែត Xinhua ដែលជាកាសែតផ្លូវការរបស់ចិនបានសរសេរថា “ម៉ាកាវគឺជាគម្រូនៃការការពាររដ្ឋធម្មនុញ្ញចិន ព្រមទាំងការបង្រួបបង្រួមដែនដីចិនតែមួយ” ។ កន្លងមកថ្មីប្រធានាធិបតីចិន លោកស៊ី ជីងពីន បានបំពេញទស្សនកិច្ចទៅកាន់ម៉ាកាវគឺជាបង្ហាញពីភាពត្រូវរ៉ូវស្និទស្នាលគ្នារវាងចិនដីគោក នឹងម៉ាកាវ ។ រវាងម៉ាកាវដែលស្តាប់បង្គាប់ និងហុងកុងដែលចចេសរឹងរូស គឺចិនច្បាស់ជាចង់ឃើញហុងកុងដើរតាមគម្រូរបស់ម៉ាកាវហើយ ... Read More »

ក្មេងប្រុសម្នាក់ និងក្មេងស្រីម្នាក់លង់ទឹកស្រះស្លាប់ នៅស្រុកទឹកផុស

ខេត្តកំពង់ឆ្នាំង ៖ ក្មេងប្រុសម្នាក់ និងក្មេងស្រីម្នាក់ បានលង់ទឹកស្លាប់ ក្នុងខណៈដែលពួកគេនាំគ្នាទៅលេងទឹកស្រះ ក្នុងបន្ទាយកងវរ:សេនាតូចលេខ១ ស្ថិតក្នុងភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលវេលាម៉ោង១៧ និង១៥នាទី ល្ងាចថ្ងៃទី១៩ ខែធ្នូ ... Read More »

ដោយសារជីវភាពគ្រួសារ ដឹកឈើតាមម៉ូតូធ្ងន់ពេក ដួលសង្កត់លើស្លាប់ ចោលប្រពន្ធ និងកូនតូច

ខេត្តមណ្ឌលគិរី៖ បុរសម្នាក់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ខណៈជិះម៉ូតូដឹកឈើច្រើនដុំ ធ្ងន់ ឆ្លងផ្លូវចុះចំណោតខ្លាំងផង បណ្តាលឲ្យបាក់បូមដួលសង្កត់ពីលើស្លាប់តែម្តងយ៉ាងអាណោចអាធ័ម បំផុត ចោលប្រពន្ធ និងកូនតូចផងនោះ ។ ហេតុការណ៍គ្រោះថ្នាក់នោះបានកើតឡើងនៅវេលាម៉ោង២និង៣៦នាទីរសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចស្ពានតាគារ ... Read More »

ច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងវៀតណាម ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រម ប្រកាសឲ្យប្រើ

ភ្នំពេញ ៖ ច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងកម្ពុជា និងវៀតណាម ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រម ប្រកាសឲ្យប្រើ ។ សន្ធិសញ្ញាបំពេញបន្ថែមនេះ ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី៤ ... Read More »

បែកធ្លាយរឿងពុករលួយមិនធម្មតា របស់មេពេទ្យសត្វខេត្តឧត្ដរមានជ័យ ឃុបឃិតជាមួយក្រុមហ៊ុន ឆៃណា នាំចូលសត្វមាន់រស់ពីប្រទេសថៃ លើសច្បាប់ក្រសួងកំណត់ រហូតដល់ ៥ដង

ខេត្តឧត្ដរមានជ័យ ៖ មានសេចក្ដីរាយការណ៍ពីខេត្តឧត្ដរមានជ័យមកថា ក្នុងមួយថ្ងៃៗ មានសត្វមាន់រស់ នាំចូលពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិអូរស្មាច់ ជាង ១៥តោន ដោយបង់ពន្ធមិនគ្រប់ សង្ស័យលោក តាញ់ បុត្តា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តឧត្ដរមានជ័យ ... Read More »

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀងអះអាងថា មានទីទួលបុរាណចំនួន៦៧៣កន្លែង និងប្រាសាទបាក់បែកចំនួន២កន្លែង

ខេត្តស្វាយរៀង៖ លោកស្រី ឥន្ទ ណាគ្រី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀងបានថ្លែងថា ខេត្តស្វាយរៀងមានទីទួលបុរាណចំនួន៦៧៣កន្លែង និងប្រាសាទបាក់បែកចំនួន២កន្លែងផងដែរ គឺប្រាសាទបាសាក់ស្ថិតនៅក្នុងឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងប្រាសាទជាហោ ដែលស្ថិតក្នុងឃុំគគីរ ស្រុករមាសហែក ។ ... Read More »

នាយកដ្ឋាននគរបាលសន្តិសុខផ្ទៃ ចាប់ខ្លួនអតីតថៅកែយានដ្ឋានជួសជុលរថយន្តមែរសឺដេសក្បែរស្តាតអូរឡាំពិក

ភ្នំពេញ ៖ អតីតថៅកែយានដ្ឋានជួសជុលរថយន្តមែរសឺដេសដ៏ល្បីឈ្មោះ ដែលមានទីតាំងស្ថិតនៅខាងកើតពហុកីឡដ្ឋានជាតិអូរឡាំពិក ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា និងបក្ខពួកម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ ឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ២០ ខែធ្នូ ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងសំណុំរឿងពីបទ «ក្លែងបន្លំតាមពាក្យបណ្តឹងរបស់ឈ្មោះ គាន ... Read More »

អ្នកគ្រប់គ្រងហាងលក់រថយន្តយីហោ ៣៦៨ អូតូ ញៀនល្បែងស៊ីសង លួចយករថយន្ត២គ្រឿង ម៉ូតូមួយគ្រឿង លក់លេងល្បែងចាញ់អស់ត្រូវថៅកែចាប់ខ្លួន

ភ្នំពេញ៖ បុរសម្នាក់ ដែលជាអ្នកគ្រប់គ្រងហាងលក់រថយន្តយីហោ៣៦៨អូតូ បន្ទាប់ពីញៀន និងល្បែងស៊ីសង ក៏សម្រេចលួចយករថយន្តរបស់ថៅកែចំនួន២គ្រឿង និងម៉ូតូមួយគ្រឿង លក់លេងល្បែងចាញ់អស់លុយជាង៣ម៊ឺនដុល្លារ ទើបបែកធ្លាយរឿងក៏ត្រូវថៅកែចាប់ខ្លួនយកប្រគល់ឲ្យសមត្ថកិច្ច ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចហាងលក់រថយន្ត ... Read More »

ទីតាំងជល់មាន់ និងអាប៉ោងមួយកន្លែងត្រូវនគរបាលខណ្ឌសែនសុខឆ្មក់បង្ក្រាបឃាត់ខ្លួនមនុស្សម្នាក់ និងសម្ភារៈមួយចំនួន

ភ្នំពេញ៖​ ទីតាំងលួចលាក់លេងល្បែងជល់មាន់​ និងអាប៉ោង​ មួយកន្លែងត្រូវកម្លាំងនគរបាលខណ្ឌសែនសុខ​ឆ្មក់បង្ក្រាប​ ឃាត់ខ្លួនមនុស្សម្នាក់នឹងសម្ភារៈមួយចំនួនចំណែកអ្នកផ្សេងទៀតរត់បាតជើងសព្រាត ។ ករណីសមត្ថកិច្ចចុះបង្ក្រាបនេះធ្វើឡើងកាលពី​ម៉ោង​០១​ និង​២០នាទីរសៀលថ្ងៃទី២០ខែធ្នូឆ្នាំ២០១៩​ នៅ​ត្រង់ចំណុចដីឡូត៍​មួយកន្លែងក្បែផ្លូវលេខ​ ១០០៥​ ​ស្ថិតក្នុងភូមិភ្នំពេញ​ថ្មី​ សង្កាត់ភ្នេញថី​ ខណ្ឌ​សែនសុខ​ រាជ​ធានីភ្នំពេញ​ ។ ... Read More »

អាជ្ញាធរខេត្តប្រារព្ធទិវាជនមានពិការភាពនៅកម្ពុជាលើកទី២១

ខេត្តស្ទឹងត្រែង៖ ទិវាជនពិការកម្ពុជាលើកទី២១ និងទិវាជនពិការអន្តរជាតិលើកទី៣៧ ថ្ងៃ៣ ធ្នូ ត្រូវបានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទាខេត្ត បានរៀបចំធ្វើឡើងនៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡាខេត្ត នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ «លុបបំបាត់ឧបសគ្គ ... Read More »

អគ្គិភ័យឆេះផ្ទះលក់ដូរ​៤កន្លែង​នៅខេត្តព្រះសីហនុ​

ខេត្តព្រះសីហនុ៖ មានអគ្គិភ័យឆេះផ្ទះលក់ដូរ របស់ប្រជាពលរដ្ឋនៅជិតស្ពាន សេតេ ក្រុងព្រះសីហនុនៅវេលាម៉ោង4.30នាទី ទៀបភ្លឺ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ។ បើតាមសមត្ថកិច្ចដែលអន្តរាគមន៍ជួយពន្លត់ឲ្យដឹងថា មានទីតាំងលក់ដូរទំនិញចាប់ហួយ និងទំនិញផ្សេងៗចំនួន៤កន្លែងត្រូវបានអគ្គិភយ័ឆេះបំផ្លាញ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ និងថា ... Read More »

អតីតអ្នករាយការណ៍ព័ត៌មានឲ្យទូរទស្សន៍មួយនៅជប៉ុន ឈ្នះក្តីរឿងចាប់រំលោភ

កាលពីថ្ងៃទី១៨ ខែធ្នូ តុលាការទីក្រុងតួក្យូ ប្រទេសជប៉ុនបានបញ្ជាឲ្យលោក Noriyuki Yamaguchi សងជំងឺចិត្តដល់អ្នកកាសែតស្រីជប៉ុន ឈ្មោះ Shiori Ito ចំនួន៣,៣លានយេនលុយជប៉ុន) ឬស្មើនឹងជាង៣ម៉ឺនដុល្លារអាមេរិក នៅក្នុងសំណុំរឿចាប់រំលោភសេពសន្ថវៈ ។ បើយោងតាម ... Read More »

ខណ្ឌជលផលខេត្តកំពុងសុំកិច្ចអន្តរាគមន៍ ពីសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ពាក់ព័ន្ធ ជួយការពារថែរក្សាត្រីមេពូជ និងត្រីគ្រប់ប្រភេទ

ខេត្តស្ទឹងត្រែង៖ លោកទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផលខេត្ត សូមអំពាវនាវយ៉ាងទទូចដល់អ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ មិនថាថ្នាក់ដឹកនាំនៅថ្នាក់ជាតិ ឬថ្នាក់ក្រោមជាតិ ជាពិសេសសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ សហគមន៍មូលដ្ឋាន និងប្រជានេសាទផ្ទាល់ ទុកជាការអង្វរកយ៉ាងទទូចចុះ ព្រោះលោកមើលឃើញថា ការគ្រប់គ្រងវិស័យជលផល ដែលពឹងផ្អែកទៅលើមន្រ្តីជលផលតែបួនដប់នាក់នោះ ... Read More »

រុស្ស៊ីប្រឈមការវាយប្រហារភេរវកម្ម កើនឡើង

រុស្ស៊ីរិតបន្តឹងសន្តិសុខការពារទីតាំងសំខាន់ៗ របស់រដ្ឋាភិបាល ក្រោយពេល ខ្មាន់កាំភ្លើង បានផ្ទុះអាវុធនៅជិតទីស្នាក់ការក្រសួងសន្តិសុខជាតិរុស្ស៊ី ស្លាប់​៣នាក់ ។ តំបន់មានសុវត្ថិភាពបំផុត​របស់រុស្ស៊ី គឺតំបន់​ Lubyanka ស្ថិតជិតក្រសួងសន្តិសុខជាតិ FSB ​ បានរងការបាញ់ប្រហារ​ បណ្តាលឲ្យមានអ្នកស្លាប់ ... Read More »

ចររាចរណ៍កកស្ទះដោយសារកូដកម្ម ប្រឆំាងច្បាប់សញ្ជាតិនៅឥណ្ឌា

នៅតាមទីក្រុងធំៗក្នុងប្រទេសឥណ្ឌា ត្រូវកកស្ទះដោយសារ ក្រុមបាតុករប្រឆាំងច្បាប់​សញ្ជាតិ បិទផ្លូវសំខាន់ៗ ចូលទៅកាន់ទីក្រុង ។ ​នៅពេលនេះដែរ កម្លាំងប៉ូលិសឥណ្ឌាបានចាប់ខ្លួនបាតុករជាច្រើន ។ តាមរបាយការណ៍ពីប៉ូលិសឥណ្ឌាបានឲ្យដឹងថា មានមនុស្ស ៣នាក់ស្លាប់ និង​១២០០នាក់ត្រូវបានចាប់ខ្លួន ។ មនុស្ស៣នាក់​បានស្លាប់ ... Read More »

សាលារៀនឃុំ គោកដូង១ខ្នង ចាស់ទ្រុឌទ្រោមបាំងជញ្ជាំងស្លឹកធាងដូង អន្ទងរកសប្បុរសជន

ខេត្តសៀមរាប ៖ សាលារៀនមួយខ្នងដែលមានសភាពចាស់ទ្រុឌទ្រោម ដំបូលប្រក់ស័ង្កសីកញ្ចាស់ច្រែះចាប់ សសរឈើ៤ជ្រុង មាន៣បន្ទប់ ជញ្ជាំងធ្វើពីធាងដូងមើលធ្លុះពីម្ខាងទៅម្ខាង ត្រូវបានគេបង្ហោះតាមហ្វេសប៊ុកឲ្យឃើញជាហេតុធ្វើឲ្យម្នាក់ៗឃើញភ្លាមស្រងាកចិត្តណាស់ កាលបើឃើញសាលាមួយខ្នងនេះមើលទៅគួរឲ្យកម្សត់ប្រៀបបានសាលារៀនក្នុងសម័យ ប៉ុល ពត នោះដែរ។ សាលារៀនមួយខ្នងនេះជាសាលាបឋមសិក្សានៅក្នុងឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាម ... Read More »

បញ្ជូនឲ្យទៅជួយរក្សាសន្តិភាពនៅហៃទី បែរជាទៅលួចបង្កាត់ពូជទៅវិញ ហើយបោះបង់ចោល ​

កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ​​ ​រងការចោទប្រកាន់ ពីបទ​ធ្វើឲ្យស្ត្រីហៃទៃរាប់រយនាក់ ​មានផ្ទៃពោះ​ មានកូន​ ហើយចាកចេញចោលនាងៗ ឲ្យនៅកំព្រា មើលថែកូនតែម្នាក់ឯង ។ តាមរបាយការណ៍​របស់​​ The Conversation ​បានផ្សាយថា​«មានស្ត្រីជាច្រើន ក្នុងនោះមានក្មេងស្រី អាយុទើបតែ​១២-១៣ឆ្នាំប៉ុណ្ណោះ​ត្រូវបាន ... Read More »

ទីបំផុត.! សមត្ថកិច្ចបានបញ្ជូនខ្លួន ជនទំនើង ជាថៅកែការ៉ាស់សាំង PTT ទៅតុលាការហើយ

ភ្នំពេញ៖ បើតាមការបញ្ជាក់អោយដឹងពីសមត្ថកិច្ច គឺជនទំនើងប្រើហិង្សាធ្វើទារុណ្ឌកម្មវាយនិងចងដៃ ជនរងគ្រោះជាគ្រូបង្រៀនដ៏ល្បីពេញ Facebook ត្រូវបាននាំខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ៣រសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ ដោយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ។ សមត្ថកិច្ចបានបន្តថា៖ ពិតជាបានបញ្ជូនជនសង្ស័យ ... Read More »

លោករដ្ឋមន្ត្រី លឹម គានហោ អញ្ជើញចុះទៅត្រួតពិនិត្យជាក់ស្តែង អំពីស្ថានភាពក្នុងការផ្តល់ទឹកបម្រើដល់ការងារបង្កបង្កើនផលស្រូវប្រាំង ជូនដល់បងប្អូនប្រជាកសិករក្នុងស្រុកបាកាន

ខេត្តពោធិសាត់៖ នៅព្រឹកថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៩ នេះ លោករដ្ឋមន្ត្រី ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីនារី២នាក់បានសម្រេច

ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីនារី២នាក់បានសម្រេច ហើយបានព្យាយាមបើកម៉ូតូរត់ទៅបុករបងផ្ទះប្រជាពលរដ្ឋ ។ ហេតុការណ៍នេះ បានកើតទ្បើងកាលពីម៉ោង ២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខភោជនីយដ្ឋានទន្លេសាប ... Read More »

ស្រ្ដីម្នាក់ដែលយកដង្កៀបភ្លើងវាយកូនសារភាពថាខ្លួនសោកស្ដាយ ដែលជ្រុលដៃវាយកូន មិនមែនមកពីចាញ់ល្បែងដូចការបង្ហោះក្នុង Facebookទេ

ខេត្តសៀមរាប៖ មន្ត្រីនគរបាលជាន់ខ្ពស់នៃស្នងការនគរបាលខេត្តសៀមរាប បានអះអាងថាស្ត្រីមួយរូបដែលយកដង្កៀបចាប់ភ្លើងវាយកូនទើបអាយុ៤ឆ្នាំ មិនបានលេងល្បែងដូចការបង្ហោះនៅក្នុង Facebookនោះទេ ។ ការអះអាងនេះបន្ទាប់ពីមានFacebookបានបង្ហោះថាម្តាយចាញ់បៀរអស់ខឹងកូនចាក់អង្ករលេងចាប់កូនវាយជាំពេញខ្លួនហើយម្តាយក្មេងនោះបានយកដែកមកវាយក្មេងនោះចំក្បាល ។ មន្ត្រីនគរបាលបានបញ្ជាក់ថា ក្រោយពីមានការបង្ហោះបែបនេះកម្លាំងនគរបាលខេត្តសៀមរាប សហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានបានចុះស្រាវជ្រាវរកអាស្រ័យដ្ឋានរបស់ស្ត្រីនោះចាប់ពីពេលរសៀលថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៩រហូតដល់ម៉ោងប្រមាណ១០ និង៣០នាទីយប់ ទើបរកផ្ទះស្ត្រីនោះឃើញ គឺស្ថិតនៅក្នុងភូមិទ្រាំង ... Read More »

បុរសម្នាក់ដើរដាក់អន្ទាក់សត្វព្រៃទំនងខ្យល់គរ ដេកស្លាប់ក្នុងព្រៃស្អុយរលួយ ទើបគេប្រទះឃើញ

ខេត្តក្រចេះ៖ សាកសពស្អុយរលួយជាបុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅព្រៃអូរកាបាស់ក្បែរវាលស្រែ សង្ស័យខ្យល់គរ ខណៈដែលដើរដាក់អន្ទាក់សត្វព្រៃច្រើនថ្ងៃ ។ ហេតុការណ៍ប្រទះឃើញសាកសពស្អុយរលួយនោះ នៅវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចអូរព្រៃកប្បាស ក្បែរវាលស្រែប្រជាពលរដ្ឋក្នុងភូមិយាវ​ ឃុំកំពង់ចាម​ ស្រុកសំបូរ​ ខេត្តក្រចេះ​ ... Read More »

ផឹកស្រាស្រវឹងកើតកំសួលប្រចណ្ឌកាប់សម្លាប់ប្រពន្ធរួចបម្រុងកាប់ម្តាយក្មេកទៀតទើបគេចខ្លួនបាត់

ខេត្តពោធិ៍សាត់៖ តាមរបាយការណ៍លោកអធិការនគរបាលស្រុកវាលវែងបានឲ្យដឹងថា នាវេលាម៉ោង៧ និង៣០នាទី យប់ ថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងទី១៩ ខែធ្នូ ឆ្នាំ២០១៩ ... Read More »

ក្រុមអ្នកលេងពូថៅ និងដាវសាំម៉ូរ៉ៃ៥នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន

ខេត្តឧត្ដរមានជ័យ៖ ជនសង្ស័យចែកចាយ និងប្រើប្រាស់គ្រឿងញៀន ចំនួន៥នាក់ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នេះត្រូវបាន កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ បានចុះបង្ក្រាប ខណ:កំពុងចែកចាយ និងប្រើប្រាស់ គ្រឿងញៀន នៅចំណុចខ្ទមរបស់ឈ្មោះ ... Read More »