ព័ត៌មានទាន់ហេតុការណ៍៖
'

លោកស្រី ផាក ក្លាយជាប្រធានាធិបតីទី៣របស់កូរ៉េខាងត្បូងដែលត្រូវចាប់ខ្លួន

អតីតប្រធានាធិបតី ផាក គឺនហេ (Park Geun-hye) បានក្លាយជាប្រធានាធិបតីទី៣របស់កូរ៉េខាងត្បូងដែលត្រូវបាននាំខ្លួនចូលទៅកាន់មន្ទីរឃុំឃាំង បន្ទាប់ពីតុលាការយល់ព្រមចេញដីកាចាប់ខ្លួនពាក់ព័ន្ធអំពើពុករលួយ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ។ ទីភ្នាក់ងារព័ត៌មានយុងហាប់ ផ្សាយថា អតីតមេដឹកនាំកូរ៉េខាងត្បូងដំបូងគេដែលត្រូវចាប់ខ្លួន គឺប្រធានាធិបតី ... Read More »

ឈ្មួញឈើ ណុប ឌី កំពុងដឹកឈើម្រេញ៣ឡានឃ្លុបចេញពីខេត្តកំពង់ស្ពឺឆ្ពោះទៅច្រកបាក់ដៃ ខេត្តតាកែវ

ខេត្តកំពង់ស្ពឺ៖ មុននេះបន្តិច រថយន្តឃ្លុបផ្ទុកឈើម្រេញយ៉ាងតិច៣គ្រឿង បានចេញដំណើរពីខេត្តកំពង់ស្ពឺ ឆ្ពោះទៅច្រកបាក់ដៃ ខេត្តតាកែវ ដើម្បីឆ្លងទៅប្រទេសវៀតណាម បន្ទាប់ពីឈ្មួញបានរត់ការបែងចែកលុយជាលក្ខណៈប្រព័ន្ធ ទៅកាន់សមត្ថកិច្ចជាច្រើនស្ថាប័នរួចរាល់នោះ ។ រថយន្តឃ្លុបដឹកឈើ៣គ្រឿងនេះ ១គ្រឿងពណ៌ទឹកដោះគោ ហើយជាឈើរបស់ឈ្មួញ ឈ្មោះ ណុប ... Read More »

ឃាតកឈាមត្រជាក់ប្រហារជីវិតយុវជន២នាក់មួយប៉ព្រិចភ្នែក

ភ្នំពេញ៖ យុវជន២នាក់បានបាត់បង់ជីវិតភ្លាមៗនៅក្នុងកន្លែងកើតហេតុ បន្ទាប់ពីឃាតកឈាមត្រជាក់(គ្រោះថ្នាក់ចរាចរណ៍)បានលបវាយប្រហារពីក្រោយយ៉ាងពេញទំហឹង ខណៈដែលជនរងគ្រោះកំពុងធ្វើដំណើរតាមម៉ូតូ១គ្រឿង ។ ហេតុការណ៍ដ៏សោកសៅសម្រាប់ក្រុមគ្រួសាររងគ្រោះខាងលើនេះបានកើតឡើងកាលពីវេលា៥និង១០នាទីល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវភ្នំពេញ ហាណូយ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីីភ្នំពេញ ។ ... Read More »

ថ្នាក់ដឹកនាំក្រសួងធនធានទឹកចុះពិនិត្យប្រព័ន្ធ ធារាសាស្រ្តក្នុងខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ អនុវត្តតាមផែនការយុទ្ធសាស្ត្ររបស់លោក លឹម គានហោ រដ្ឋ មន្ត្រីក្រសួងធនធានទឹក និងឧតុនិយមក្នុង ការគ្រប់គ្រង និងអភិវឌ្ឍធនធានទឹកឱ្យ កាន់តែមានប្រសិទ្ធភាពខ្ពស់លោក ចាន់ សុីណាត អគ្គនាយករងកិច្ចការបច្ចេកទេស បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ ... Read More »

រដ្ឋាភិបាលស្វុីសបញ្ជាក់ថានៅបន្តគាំទ្រមន្ទីរពេទ្យគន្ធបុប្ជា

ភ្នំពេញ ៖ រដ្ឋាភិបាលស្វុីសតាមរយៈ តំណាងទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិ បត្ដិការ និងការអភិវឌ្ឍរបស់ប្រទេសស្វុីសប្រចាំនៅក្នុងប្រទេសកម្ពុជាបានបញ្ជាក់ពីការប្ដេជ្ញាចិត្ដរបស់ខ្លួនសាជាថ្មីម្ដងទៀត ចំពោះការគាំទ្រលើមន្ទីរពេទ្យគន្ធបុប្ជា ដើម្បីបន្ដដំណើរការមន្ទីរពេទ្យក្នុងការផ្ដល់សេវាព្យាបាល និងថែទាំសុខភាពមាតា និង កុមារកម្ពុជាដោយឥតគិតថ្លៃ។ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតស្វុីសប្រចាំកម្ពុជាចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ បានបញ្ជាក់ថា ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាជំនួយជប៉ុនជាង១៤០លានដុល្លារ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីនៅក្នុងពិធីចុះហត្ថលេខាទទួលជំនួយ និងកម្ចីការប្រាក់ទាបសរុបជាង ១៤០លានដុល្លារអាមេរិក ពីប្រទេសជប៉ុន ដើម្បីយកមកអភិវឌ្ឍន៍លើវិស័យសំខាន់ៗចំនួន៤ដូចជា ការពារទឹកជំនន់ សាងសង់ផ្លូវ ... Read More »

សាលាដំបូងខេត្តបន្ទាយមានជ័យសម្រេចឃុំ ខ្លួនក្រឡាបញ្ជីរបស់ខ្លួនឈ្មោះ ហង្ស សាមឿន

ខេត្តបន្ទាយមានជ័យ ៖ ក្រោយពីអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧កន្លងទៅ នោះលោក ហង្ស សាមឿន ក្រឡាបញ្ជី សាលាដំបូងខេត្តបន្ទាយមានជ័យត្រូវបានតុលាការដែលខ្លួនធ្វើការងារនោះសម្រេចឃុំខ្លួនហើយ ។ យោងតាមការបញ្ជាក់របស់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាសាលាដំបូងខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ... Read More »

សម្តេចតេជោបង្ហាញមោទនភាពនៃគោល នយោបាយត្រឹមត្រូវដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជានៅតែបន្តគ្រប់គ្រងប្រទេស

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងជានាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅតែ បង្ហាញមោទនភាពអំពីគោលនយោបាយ របស់គណបក្សដែលធ្វើឱ្យប្រជាជននៅតែបន្តគាំទ្រឱ្យដឹកនាំប្រទេសពីដំណាក់កាលមួយឆ្ពោះទៅកាន់ដំណាក់កាលមួយ ។ ប្រមុខគណបក្សប្រជាជនកម្ពុជាសម្តេច តេជោ ហ៊ុន សែន ... Read More »

ជក់ថ្នាំញៀនដល់កម្រិតកាប់បងស្រីនិងបងថ្លៃប្រុសស្លាប់រួចរត់គេចខ្លួនបាត់

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ដែលគេ សង្ស័យថាជក់ថ្នាំញៀនរហូតខូចប្រព័ន្ធ ប្រសាទបានកាប់បងស្រីបង្កើត និងបងថ្លៃ ប្រុសបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមរួចរត់គេចខ្លួនបាត់តែម្តង។ ករណីនេះបង្កការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០ នាទីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០១៧ នៅភូមិត្រពាំងសំរោង ឃុំលង្វែក ... Read More »

លួចទូរស័ព្ទគេដល់ក្នុងផ្ទះ ម្ចាស់គេទាន់រត់ទៅពួនក្នុងប្រឡាយទឹក

ភ្នំពេញ៖ យុវជនអនាថាម្នាក់ ត្រូវបានកម្លាំងសន្តិសុខក្នុងបុរីពិភពថ្មី ដេញចាប់ខ្លួនប្រគល់ឲ្យប៉ូលិសមូលដ្ឋាន ចាត់ការតាមច្បាប់ តាមបណ្តឹងរបស់នារីរងគ្រោះម្នាក់ចោទពីបទចូលលួចយកទូរស័ព្ទដល់ក្នុងផ្ទះបាន២គ្រឿង ។ ករណីលួចនេះ បានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ២៩០ ផ្លូវលេខ១០Mក្នុងបុរីពិភពថ្មីឡាសែនសុខ ស្ថិតក្នុងភូមិបាយ៉ាប ... Read More »

ក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវ BVB ក្ស័យធន់ជំពាក់បំណុលធនាគារកាណាឌីយ៉ាជាង១០លានដុល្លារតុលាការរឹបអូសទ្រព្យសម្បត្តិ

ខេត្តកំពង់ធំ ៖ រោងម៉ាស៊ីនកិនស្រូវ BVB ដែលបានជំពាក់បំណុលធនាគាររហូតជាង១០លានដុល្លារ ត្រូវបានតំណាងអយ្យកាអមសាលាដំបូង ខេត្តកំពង់ធំ ចុះអនុវត្តដីការឹបអូសទ្រព្យសម្បត្តិបណ្តោះអាសន្ន នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅភូមិពុកយុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ... Read More »

អគ្គីភ័យឆាបឆេះសំរាមក្បែររោងឧស្សាហកម្ម រថយន្តពន្លត់អគ្គីភ័យ៥គ្រឿងរបស់សាលាខណ្ឌដង្កោចេញពន្លត់

ភ្នំពេញ៖ ក្រុមរថយន្តអគ្គីភ័យរបស់សាលាខណ្ឌដង្កោ និងសមត្ថកិច្ចក្នុងមូលដ្ឋាន បានចេញទៅអន្តរាគមន៍អគ្គីភ័យមួយបាននិងកំពុងតែឆេះនៅក្នុងដីឡូត៍ក្បែររោងឧស្សាហកម្មថាយ ហេង ដែផលលិតសង្ក័សី និងទ្វាររមួរ ដែលកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបរិវេណឃ្លាំងឱស្សាហកម្មថាយហេង ភូមិម័ល សង្កាត់ង្កោ ខណ្ខដង្កោ ... Read More »

បុរសម្នាក់សង្ស័យរកសីុជួញដូរសារធាតុញៀនត្រូវកម្លាំងអាវុធហត្ថខេត្តចាប់ខ្លួន

ខេត្តកំពង់ចាម៖ បុរសអាយុ៥៣ឆ្នាំម្នាក់សង្ស័យចង់មានចង់បានលឿនឆាប់យ៉ាងនោះ ក៏ចាប់របររកសីុជួញដូរសារធាតុញៀនហើយត្រូវបានកម្លាំងជំនាញមន្ទីរយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយអាវុធហត្ថស្រុកបាធាយ បង្រ្កាបចាប់ខ្លួនក្នុងបទល្មើសជាក់ស្តែង ។ ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ រនៅចំណុចភូមិជើងព្រៃ ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម ... Read More »

មន្រ្តីជំនាញមិនបង្រ្កាបឈ្មួញឈើឈ្មោះ ចែធី ផូ និងបុិល ព្រោះជាឆ្នាំងបាយឆ្នាំងសម្លប្រចាំថ្ងៃ

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋនៅស្រុកភ្នំក្រវាញ និងស្រុកបាកាន ខេត្តពោធិ៍សាត់រាយការណ៍ថា ការដែលមន្រ្តីជំនាញ និងស្ថាប័នចាំអែបបែបអាជ័យធ្លាក់ទឹកមិនបង្រ្កាប ឈ្មួញដឹកជញ្ជូនឈើលក់ចូលដេប៉ូឈើពីស្រុកឈ្មោះ ចែធី ឈ្មោះ ផូ និងឈ្មោះ បុិល ជាឆ្នាំបាយប្រចាំថ្ងៃ ។ ប្រភពរាយការណ៍ខាងលើបន្តថា ... Read More »

ថ្នាក់ដឹកនាំក្រសួងធនធានទឹកចុះពិនិត្យការងារអន្តរក្រសួងសង្គ្រោះស្រូវប្រាំងនៅស្រុកមុខកំពូល

ភ្នំពេញ ៖ ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០១៧ លោក លី ចាណា អនុរដ្ឋលេខា ធិការក្រសួងធនធានទឹក និងឧតុនិយម រួមដំណើរដោយលោក លឹម វីរក្ស ... Read More »

ដំបូលខ្យូសជ្រកកម្តៅថ្ងៃមាត់ច្រកប៉ោយប៉ែតពុកផុយ គ្មានខាងមន្ទីរណាមើលឃើញ ឬយកចិត្តទុកដាក់ជួសជុល

ប៉ោយប៉ែតៈដំបូលជ្រកកំដៅថ្ងៃ របស់ភ្ញៀវជាតិ និងអន្តជាតិនៅច្រកទ្វារអន្តជាតិប៉ោយប៉ែត ត្រូវបានមន្ត្រីក្រុង ក៏ដូចជាភ្ញៀវជាតិ អន្តជាតិ រិះគន់ជាខ្លាំងនៅក្នុងសង្គមហ្វេសបុក ក៏ដូចជាក្រៅសង្គមហ្វេសបុក ទៅលើប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ ឬប្រធានការិយាល័យទេសចរណ៍ក្រុង ថា គ្មានការយកចិត្តទុកដាក់មកលើ ដំបូលជ្រកកំដៅរបស់ភ្ញៀវជាតិ និងអន្តជាតិនៅចំណុចខាងលិចរង្វង់មួល ប្រមាណជា៣០ម៉ែត្រ ... Read More »

កាស៊ីណូនៅអន្លង់ជ្រៃបើកចំហឲ្យប្រជាពលរដ្ឋខ្មែរចូលលេងដោយចំហ

ខេត្តត្បូងឃ្មុំ ៖ កាស៊ីណូមួយកន្លែងស្ថិតនៅក្រោយសណ្ឋាគារភូមិយើងមានបើកលេងល្បែងស៊ីសងគ្រប់ប្រភេទបៀឡុក ឡាក់ ជល់មាន់ ហើយការលេងល្បែង គឺ មានភ្នាល់ចាក់លុយរាប់សិបលានរៀល ខ្លះចាញ់ ខ្លះឈ្នះ ក្នុងមួយថ្ងៃៗមិនតិចនាក់ នោះទេ គឺមនុស្សចូលលេងយ៉ាងច្រើន កុះករ ។ ... Read More »

បើកភ្នែកឡើងភ្លាម លោកចោរលួចយកម៉ូតូអស់៣គ្រឿងក្នុងខណ្ឌសែនសុខ

ភ្នំពេញ៖ ពិតជាហួសចិត្តមែន រយៈពេលប៉ុន្មានម៉ោងសោះ មានជនរងគ្រោះចំនួនបីនាក់ បានរត់មកដាក់ពាក្យបណ្តឹងឲ្យនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ជួយអន្តរាគមន៍ករណីចោរលួចកាច់សោកម៉ូតូរបស់ពួកគាត់ ។ ករណីទី១ កើតឡើងនៅវេលម៉ោង៨និង២០ព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្លូវឧញ្ញ៉ា ម៉ុងរិទ្ធី ភូមិបាយាប ... Read More »

ថៅកែស្ថានីយប្រេង «LIM LONG» ស្លាប់ បែរជាមានអ្នកមករករឿងអ្នកកាសែតពេលចុះយកព័ត៌មានទៅវិញ

  ភ្នំពេញ ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយនៅក្នុងស្ថានីយប្រេងឥន្ធនៈយីហោ «លីម ឡុង»LIMLONG ដោយសារតែក្រុមគ្រួសារម្ចាស់ស្ថានីយប្រេងខាងលើ មិនព្រមសហការផ្តល់ព័ត៌មាន ពាក់ព័ន្ធលើករណីថៅកែខាងលើស្លាប់នៅក្នុងស្ថានីយប្រេងរបស់ខ្លួន ហើយខណៈពេលក្រុមអ្នកសារព័ត៌មាន៣ទៅ៤ស្ថាប័នទៅថតរូបយកព័ត៌មាន ស្រាប់តែត្រូវប្រឈមជាមួយក្រុមគ្រួសារសពជាង១០នាក់ ។ ក្នុងនោះក៏មានបុរសម្នាក់សង្ស័យជាសមាជិកគ្រួសារអ្នកស្លាប់ និងជាទីប្រឹក្សាអ្នកធំម្នាក់មកចាប់បោកចោល ប្រើហិង្សាលើទូរស័ព្ទកម្ទេចចោល ... Read More »

បង្ក្រាបគ្រឿងញៀនឃាត់ខ្លួន២នាក់ រួមទាំងវត្ថុតាង និងសម្ភារ

ខេត្តពោធិ៍សាត់៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរំលេច សហការជាមួយ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាកាន ចុះបង្រ្កាបការរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះកម្លាំងអនុវត្តន៍ជាក់ស្ដែងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ រួមទាំងវត្ថុតា និងសម្ភារ ដើម្បីអនុវត្តន៍តាមនីតិវិធី ។ ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១១និង៨នាទីព្រឹក ថ្ងៃទី៣០ ... Read More »

អាជ្ញាធររាជធានីភ្នំពេញឯកភាពចុះMOUជាមួយធនាគារឯកជន សម្រាប់ប្រើប្រាស់សេវារថយន្ដក្រុង

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីចុះហត្ថលេខា (MOU) លើកិច្ចសន្យាស្តីពីការរៀបចំបង្កើតប្រព័ន្ធទូទាត់តាមអេឡិចត្រូនិចសម្រាប់សេវាកម្មដឹកជញ្ជូនសាធារណៈរថយន្តក្រុង រវាងរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងធនាគារឯកជន វីង ខេមបូឌា លីមីតធីត។ នារសៀលថ្ងៃទី២៩ មីនា នៅសាលារាជធានីភ្នំពេញ ។ ដំណើរការគិតប្រាក់តាម ... Read More »

បើករ៉ឺម៉កដឹកឪឡឹកគេចពីឆ្កែ ជ្រុលទៅបុកដើមឈើរបួសធ្ងន់

ខេត្តត្បូងឃ្មុំ៖ ស្ត្រីម្នាក់ព្រោះតែជីវភាពខ្វះខាត ខំរត់រឺុម៉កដឹកឪឡឹក យកទៅលក់ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ចង្រៃអី ពេលកំពុងធ្វើដំណើរ ស្រាប់តែមានសត្វឆ្កែមួយក្បាល បានរត់ឆ្លងថ្នល់ ហើយគាត់ ខំគេចពីសត្វឆ្កែ ក៏រេចង្កូត ទៅបុកឯដើមអំពិលទឹកហូបផ្លែ នៅក្បែរថ្នល់ជាតិ បណ្តាលឲ្យរងរបួសធ្ងន់ ។ ... Read More »

សមត្ថកិច្ចឈឺក្បាលនឹងគ្រួសារមួយបង្កទំនាស់ក្នុងគ្រួសារ ហើយរត់ទៅប្តឹងនគរបាលមិនឈប់

ភ្នំពេញ៖ ស្រ្តីម្នាក់បានដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលប៉ុស្ដិ៍ចោមចៅជួយចាត់ការប្ដីរបស់ខ្លួនទៅតាមច្បាប់ ដោយនាងបានចោទ ប្រកាន់បុរសជាប្ដីនោះថា បានប្រើអំពើហិង្សាវាយធ្វើបាបនាងជា ញឹកញាប់ ហើយកន្លង មកគ្រាន់តែទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍ចោមចៅរាប់ដងមិនអស់ទៅហើយ ប៉ុន្តែអ្វីដែលនាងទៅដាក់ពាក្យ បណ្ដឹងជាចុងក្រោយទៀតនេះ គឺនៅពេលដឹងថា នាងប្ដឹង ពីការប្រើហិង្សា ស្រាប់តែប្ដីជើងល្អម្នាក់នោះ ... Read More »

បុរសម្នាក់រងរបួសធ្ងន់បាក់ជើងម្ខាង ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់បាក់ជើងម្ខាង ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ដោយសារតែជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបុកគ្នាជាមួយម៉ូតូមួយគ្រឿងទៀតពេញទំហឹងកាលពីវេលាម៉ោង៤និង៥០នាទីរសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បុរសរងគ្រោះឈ្មោះគីង ... Read More »

លួចចូលឆក់ត្រីក្នុងបឹងត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន បន្ទាប់ពីបាន យកឧបករណ៍ឆក់ត្រី ចូលទៅធ្វើសកម្មភាពឆក់ត្រី ក្នុងបឹងមួយកន្លែង ។ ករណីបង្ក្រាបមុខសញ្ញាឆក់ត្រីខាងលើនេះ ធ្វើឡើងនៅចំណុចបឹងឫស្សីបាក់មែក ស្ថិតក្នុងភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីវេលារសៀលថ្ងៃទី២៩ ... Read More »

ប្លន់អ្នកវេរលុយវីងដល់មុខផ្ទះយកលុយអស់ជិត២ម៉ឺនដុល្លារ សមត្ថកិច្ចឫស្សីកែវមានចេ​តនាបំបាត់ព័ត៌មាន

  ភ្នំពេញ៖ ជនរងគ្រោះជាអ្នកវេរលុយវីង និងប្តូរប្រាក់ មួយកន្លែង យីហោ ស្រីពេជ្រ ត្រូវបានក្រុមចោរមានបក្ខពួក ៣នាក់ ធ្វើសកម្មភាពភ្ជង់ និងវាយប្លន់យកប្រាក់អស់ជិត២ម៉ឺនដុល្លារ និងម៉ូតូ មួយគ្រឿង បន្ទាប់ពីជនរងគ្រោះត្រឡប់មកពីផ្សារមកដល់មុខផ្ទះ ក៏ត្រូវក្រុមប្លន់យកទៅបាត់ដោយសុវត្ថិភាពដោយមិនរំខានដល់សមត្ថកិច្ចណាម្នាក់នោះឡើយ ... Read More »

អគ្គីភ័យឆេះម៉ាស៊ីនបាញ់ខ្យល់ក្នុងរោងចក្រសាន់តិច កម្មករភ្ញាក់ផ្អើលរត់ជាន់ជើងគ្នា

ភ្នំពេញ៖ កម្មករ កម្មការិនីជាច្រើនពាន់នាក់បាននាំគ្នារត់ភៀសខ្លួន ស្លន់ស្លោ ដោយសារករណីអគ្គីភ័យ ។ ហេតុការណ៍នេះបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅរោងចក្រសាន់តិច ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ... Read More »

ចាប់ផ្តួលលើដីប្រុងស៊ីពងក្រហមមិនបាន ត្រូវនាងប្តឹងទារជំងឺចិត្ត៨លានរៀល

ខេត្តស្វាយរៀង៖ យុវជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧តាមពាក្យបណ្ដឹងរបស់ក្រុមនារីគ្រោះ ថាបានរំលោភលើកូនស្រីគាត់តែមិនបានសម្រេចនៅចុងភូមិតាសេកព្រៃក្តី ឃុំគគី ស្រុករមាសហែក។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ មាស ថុន អាយុ២០ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃក្តី ឃុំគគី ... Read More »

គ្រោះថ្នាក់រថយន្តបុកម៉ូតូ និងម៉ូតូបុកម៉ូតូ បុរស៣នាក់របួសធ្ងន់

ខេត្តពោធិ៍សាត់៖ យ៉ាហោចបុរសចំនួន ០៣នាក់ បានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ចំនួនពីរលើកផ្សេងៗគ្នា ដោយរថយន្តបុកម៉ូតូកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នា និងម៉ូតូបុកម៉ូតូ ខណៈកំពុងបើកឆ្លងផ្លូវ ។ នគរបាលសណ្ដាប់ធ្នាប់ខេត្តពោធិ៍សាត់ប្រាប់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីរលើកផ្សេងៗគ្នាខាងលើ បានកើតឡើងកាលពីវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី២៩ ខែមីនា ... Read More »

អ្នកបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សស្លាប់ និងរបួសនៅខណ្ឌចំការមនមិនទាន់ដឹងខ្លួនទេ

ភ្នំពេញ៖ អ្នកបើកបររថយន្តកាមរីឆ្លាមដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សស្លាប់ និងរងរបួសធ្ងន់ស្រាលកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ នៅខណ្ឌចំការមននោះ រហូតមកដល់ពេលនេះនៅមិនទាន់ ដឹងខ្លួននៅឡើយទេ ស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នេះបើតាមការឲ្យដឹងពីលោក ចេវ ហាក់ នាយការិយាចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី៣០មីនានេះ។ លោកចេវ ... Read More »